Tuesday, March 17, 2015

ការចិញ្ចឹមសត្វ វគ្គទី​៤

ការចិញ្ចឹម-បច្ចេកទេសចិញ្ចឹមអន្ទង់

1111111(អត្ថបទដកស្រង់ចេញពី មណ្ឌលព័ត៌មានកសិករជនបទ)
ចុចដោនឡូនឯកសារ PDF
Download: Technique-for-raising-eelUnicode.pdf

ការចិញ្ចឹម-បច្ចេកទេស​ចិញ្ចឹម​បង្កង​

1១. សេចក្តី​ផ្តើម
បង្កង​ស្ថិតក្នុង​អំបូរ Palaemonidae ពូជ Macrobrachium និង​ស្ថិតក្នុង​ប្រភេទ Macrobrachium rosenbergii ។ បង្កង​រស់នៅ និង​ធំធាត់​ក្នុង​មជ្ឈដ្ឋាន​ទឹកសាប ប៉ុន្តែ​ធ្វើការ​បន្ត​ពូជ​នៅ​តំបន់​ទឹក​ភ្លាវ។ បង្កង​មាននៅ​តាម​បណ្តា​ប្រទេស​កម្ពុជា វៀតណាម ថៃឡង់​ដ៍ ម៉ាឡេស៊ី​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ឥណ្ឌា ៘​
​នៅ​ប្រទេស​កម្ពុជា​បង្កង​សម្បូរ​មាននៅ​ តាម​ដង​ទន្លេមេគង្គ​ស្ថិតក្នុង​ខេត្តព្រៃវែង កណ្តាល និង​តាកែវ។ បច្ចុប្បន្ន​បង្កង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ដោយហេតុ​នេះហើយ រដ្ឋបាល​ជលផល​បាន​យកចិត្តទុកដាក់​ជំរុញ​ឲ្យ​កសិករ និង​វារីវប្បកម្ម​ទូទៅ​បង្កើន​ការចិញ្ចឹម​បង្កង ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ឆ្លើយតប​នឹង​តម្រូវការ​ខាងលើ ។​
២. ត្រៀម​ស្រះ​សម្រាប់​ចិញ្ចឹម
ក​- ទីតាំង​ស្រះ​
​ស្រះ​គួរ​ជីក​នៅ​តំបន់​ដែលមាន​ប្រភពទឹក ​ពេញ​មួយឆ្នាំ​ជា​ប្រភេទ​ទឹកសាប​ស្អាត​ល្អ គ្មាន​ជាតិពុល ថ្នាំ​កសិកម្ម ឬ​កាកសំណល់​ពី​រោងចក្រ និង​អាចធ្វើ​ការផ្លាស់ប្តូរ​ទឹកបាន​ដោយ​ងាយ ដោយ​ម៉ាស៊ីន​បូម ឬ​តាមរយៈ​របប​ទឹកជោរ​នាច ។ ដី​ជា​ប្រភេទ​ដីល្បាយខ្សាច់​-​ដីឥដ្ឋ ព្រោះ​អាច​រក្សា​ទឹកបាន​យូរ និង​គ្មាន​ជាតិ​ជូរ ។
​ខ​- លក្ខណៈ​ស្រះ :
ស្រះ​ត្រូវមាន​រាង​ជា​ចតុកោណកែង​មាន​ផ្ទៃក្រឡា​ចាប់ពី ១០០០​ម៉ែត្រការ៉េ​ឡើងទៅ និង​មាន​ជម្រៅ​ទឹក​ពី ១.២-១.៥​ម៉ែត្រ ។​
​គ​- ការរៀបចំ​ស្រះ :
សំអាត​ស្មៅ​កំទេច​ទឹក​ក្នុង​ស្រះ និង​សំអាត​រុក្ខជាតិ​ដែលមាន​នៅ​ជុំវិញ​ស្រះ ។ បូម​ពង្រឹង​ស្រះ​ចាប់​ត្រី​ល្អិត និង​ត្រី​កាច​ចេញ ។ ចំពោះ​ស្រះ​ចាស់​ត្រូវ​ស្តារ​ល្បាប់​ភក់​បាត​ស្រះ​ចេញ ដើម្បី​បំបាត់​មេរោគ​ឧស្ម័ន​ពុល​ផ្សេងៗ ដោយ​រក្សាទុក​កម្រាស​
ល្បាប់​ភក់​ពី ៥-១០ សង់ទីម៉ែត្រ ។ ត្រូវ​ជួសជុល​ភ្លឺស្រះ​ឲ្យ​បាន​មាំ​ល្អ លប់​រន្ធ ឬ​ប្រហោង​ផ្សេងៗ​នៅតាម​ភ្លឺស្រះ ។ ភ្លឺស្រះ​ត្រូវមាន​កម្ពស់​ខ្ពស់ជាង​ទឹកស្រះ​យ៉ាងតិច ០.៥​ម៉ែត្រ ។​
  • ហាល​ស្រះ :ក្រោយ ​ស្តារ​ល្បាប់​ភក់​រួច​ត្រូវ​ហាល​ស្រះ​រយៈពេល​ពី ២-៧ ថ្ងៃ ដើម្បី​បំ​ភាយ​ឧស្ម័ន​ពុល​ផ្សេងៗ​ដូចជា H2S NH3 CH4 និង​ដើ​​ម្បី​បង្កើន​សារធាតុសរីរាង្គ​នៅ​បាត​ស្រះ ។ បើ​ស្រះ​មាន​ជាតិ​ជូរ មិនគួរ​ហាលថ្ងៃ​យូរពេក​ទេ ។​
  • ​ការប្រើ​កំបោរ :បាច ​កំបោរ​ឲ្យ​សព្វ​បាត​ស្រះ​ដើម្បី​សម្លាប់​មេរោគ និង​កែលំអ​កម្រិត pH ។ ចំពោះ​ស្រះ​ថ្មី​ត្រូវ​បាច​ក្នុង​បរិមាណ ៣-៥ គ​.​ក្រ​ក្នុង​១០០​ម៉ែត្រការ៉េ និង​ស្រះ​ចាស់​ប្រើ​ក្នុង​បរិមាណ ៧-១០ គ​.​ក​ក្នុង​មួយ​មែ​ត​ការ៉េ ។
  • ​ការដាក់​ជី​:ជី ​លាមក​សត្វ : មាន់ ទា និង​ជ្រូក បរិមាណ ២៥-៣០ គ​.​ក្រ​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​អាច​ប្រើ​ជី NPK បរិមាណ ២-៤​ក្រ​ក្នុង​មួយ​ម៉ែត្រគូប ។​
  • បញ្ចូល​ទឹក :ក្រោយ ​ដាក់​ជី ១​ថ្ងៃ យើង​ត្រូវ​បញ្ចូល​ទឹក​ពី ៣០-៤០ សង់ទីម៉ែត្រ ។ រយៈពេល ២-៣​ថ្ងៃ កើតមាន​រុក្ខជាតិ​ប្លង់តុង​ធ្វើ​ឲ្យ​ទឹកស្រះ​ប្រែ​ពណ៌​បៃតងខ្ចី ត្រូវ​បញ្ចូល​ទឹក​បន្ថែម​ឲ្យ​ពេញ​ស្រះ (​ច្រោះ​ស្បៃ​ក្រឡា ០.៥ មី​ល្លី​ម៉ែត្រ​) ។​
​​រៀប​ចំក​ន្សំ (​មែកឈើ ឫស្សី​ចង​ជា​បាច់​) ដាក់​នៅ​បាត​ស្រះ ​ជា​ជម្រក​សម្រាប់​បង្កង​សក ។
1
កូន​បង្កង​ពូជ​សម្រាប់​ដាក់​ចិញ្ចឹម
៣- ការជ្រើសរើស​កូន​បង្កង​ពូជ និង​របៀប​លែង
​កូន​បង្កង​ពូជ​មាន​ប្រវែង​ចាប់ពី ៣ សង់ទីម៉ែត្រ ឡើង​មាន​ទំហំ​ប៉ុនគ្នា ​មាន​សុខ​ភាពល្អ គ្មាន​របួសស្នាម និង​មាន​ពុកមាត់ ជើង និង​ដង្កៀប​គ្រប់គ្រាន់ ។​
  • របៀប​លែង :ត្រាំ ​ថង់​កូន​បង្កង​ក្នុង​ទឹកស្រះ​រយៈពេល​ពី ១០-១៥ នាទី ដើម្បី​បន្សាំ​នឹង​សីតុណ្ហភាព​ទឹកស្រះ បន្ទាប់មក​យើង​ចាប់ផ្តើម​បើក​មាត់​ថង់ និង​លែង​កូន​បង្កង​ចូលក្នុង​ស្រះ។​
  • ​ដង់ស៊ីតេ​:ការចិញ្ចឹម ​ជា​លក្ខណៈ​គ្រួសារ​ដង់ស៊ីតេ ៣-៥​ក្បាល ក្នុង​មួយ​ម៉ែត្រការ៉េ ។ ចិញ្ចឹម​ជា​ទ្រង់ទ្រាយ​មធ្យម​ដង់ស៊ីតេ ៥-៧​ក្បាល ក្នុង​មួយ​ម៉ែត្រការ៉េ ។ និង​ទ្រង់ទ្រាយ​ធំ ឬ​ជា​លក្ខណៈ​ឧស្សាហ៍កម្ម ១២-១៥​ក្បាល ​ក្នុង​មួយ​ម៉ែត្រការ៉េ ។
៤- ការផ្តល់​ចំណី​
​ដើម្បី​ឲ្យ​ បង្កង​សក និង​មានការ​លូតលាស់​ល្អ​ចំណី​ត្រូវមាន​សារធាតុ​បំប៉ន​ដូចខាងក្រោម​: ប្រូតេអ៊ីន ៣០-៣៥​ភាគរយ លីពីត ៣-៥ ភាគរយ កាល់ស្យូម ២-៣ ភាគរយ ផូស្វ័រ ១-១.៥ ភាគរយ សែ​ល​លុយ​ឡូ​ស ៣-៥ ភាគរយ ។ ចំណី​អាចជា​ចំណី​គ្រាប់ ចំណី​កែច្នៃ និង​ចំណី​ស្រស់ ។
  • ​របៀប​ផ្តល់​ចំណី​:នៅ​ដើមខែ​ដំបូង​ផ្តល់​ចំណី​គ្រាប់ ឬ​ចំណី​កែច្នៃ និង​នៅ​ខែ​បន្ទាប់​ផ្តល់​ចំណី​ស្រស់​មានដូចជា​ត្រី​ល្អិត កំពឹស ក្តាម ខ្យង ៘
  • ​កន្ត្រង​ចំណី​: ត្រូវដាក់​កន្ត្រង​ចំនួន ៤ នៅតាម​ជ្រុង​ស្រះ ។ កន្ត្រង​ត្រូវដាក់​ឃ្លាត​ពី​បាត​ស្រះ​កម្ពស់ ១០​សង់ទីម៉ែត្រ ដែល​កន្ត្រង​នីមួយៗ​មាន​ទំហំ ១​ម៉ែត្រការ៉េ ។ រាល់ពេល​ផ្តល់​ចំណី​ត្រូវ​បាច​ចំណី​ឲ្យ​សព្វ​ផ្ទៃ​ស្រះ និង​ដាក់​ក្នុង​កន្ត្រង​ប្រហែល ១​ភាគរយ ​នៃ​បរិមាណ​ចំណី​ត្រូវ​ផ្តល់ ។ ក្រោយ​ផ្តល់​ចំណី​បាន​រយៈពេល ១​ម៉ោង ត្រូវ​ត្រួត​ពិនិត្យមើល​កន្ត្រង​ចំណី បើសិនជា​បង្កង​ទើបតែ​ស៊ី​ចំណី​អស់​បញ្ជាក់ថា​ចំណី​គ្រប់​ល្មម ។ បើ​ចំណី​នៅសល់ ច្រើន​ត្រូវ​បន្ថយ​នៅពេល​ដាក់​លើក​ក្រោយ ។ ម្យ៉ាងទៀត​បើ​បង្កង​ស៊ី​ចំណី​អស់​លឿន​ត្រូវ​បង្កើន​បរិមាណ​ចំណី​នៅពេល​ក្រោយ ។ ចំណី​ត្រូវ​ផ្តល់ ២​ដង ក្នុង​មួយថ្ងៃ គឺ​នៅ​ម៉ោង ៥​ព្រឹក និង ម៉ោង ៥​ល្ងាច ។ ពេលព្រឹក​ត្រូវ​ផ្តល់ ៣០​ភាគរយ និង​ល្ងាច ៧០​ភាគរយ នៃ​បរិមាណ​ចំណី​ទាំងអស់ ។
  • ចំណី​កែច្នៃ​:ត្រូវ ​លាយ​ឲ្យ​សព្វ និង​មាន​ដាក់​ម្សៅ​ស្អិត (​ម្សៅ​គ​) រួច​កិន​ជា​គ្រាប់​សម្រាប់​ផ្តល់​ឲ្យ​បង្កង (​ចំណី​កែច្នៃ​ធ្វើ​សម្រាប់តែ ១​ថ្ងៃ​) ។
  • ​ចំណី​ស្រស់​: ត្រូវ​លាង​ឲ្យ​ស្អាត និង​កាត់​ល្អិតៗ​ទើប​ដាក់​ឲ្យ​បង្កង​ស៊ី ។ មិន​ត្រូវយក​ចំណី​ដែល​ងាប់ ឬ​ខូចគុណភាព​ធ្វើជា​ចំណី​បង្កង​ឡើយ ។
  • ចំណី​គ្រាប់​: មិនត្រូវ​ប្រើ​ចំណី​ដែល​ហួសពេល​កំណត់​ប្រើប្រាស់ ឬ​ដុះ​ផ្សិត ។ បង្កង​ចាប់យក​ចំណី​ដោយ​ស្រង់ក្លិន​ដូចនេះ​យើង​អាច​លាយ​ចំណី​កែច្នៃ​ជាមួយ​ ចំណី​ស្រស់ ដើម្បី​ឲ្យ​ចំណី​ស្រស់​មាន​ក្លិន។ ចំណី​ត្រូវ​លាយ​វិ​តា​មីន C ដើម្បី​បង្កើន​សុខភាព​របស់​បង្កង និង​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ ។​
៥- គ្រប់គ្រង​គុណភាព​ទឹកស្រះ​
​បង្កង​លូតលាស់ និង​ធំធាត់​អាស្រ័យ​លើ​ការ​សក ។ ដើម្បី​ធ្វើ​ឲ្យ​បង្កង​សក​ចាំបាច់​ត្រូវ​គ្រប់គ្រង​គុណភាព​ទឹកស្រះ​ឲ្យ​បានល្អ ។​
​ក​- ប្តូរ​ទឹកស្រះ​:
ការប្តូរ​ទឹក​មាន​គោលបំណង ដើម្បី​កាត់បន្ថយ​ភាពកខ្វក់​នៃ​ទឹកស្រះ ដូចជា​លក​មករ​បស់​បង្កង​នៅ​បាត​ស្រះ ។ ការប្តូរ​ទឹក​ធ្វើ​ឲ្យ​ទឹកស្រះ​ថ្លា​ល្អ បង្កើន​អុកស៊ីសែន​ក្នុង​ស្រះ និង​បាន​បញ្ចេញ​ចោល​ឧស្ម័ន​ពុល​ផ្សេងៗ​ដូចជា H2S, NH3, CO2 ជាធម្មតា​នៅ​ខែ​ដំបូង​យើង​មិន​ប្តូរ​ទឹក​ទេ ។ នៅ​ខែ​ទី​២ ត្រូវ​ប្តូរ​ទឹក​រាល់ថ្ងៃ​បរិមាណ​ទឹក​ប្តូរ​អាស្រ័យ​លើ​គុណភាព​ទឹកស្រះ និង​ទ្រង់ទ្រាយ​ចិញ្ចឹម ។ ជាធម្មតា​អាច​ប្តូរ​ទឹក​ពី ១០-២០ ភាគរយ​នៃ​ផ្ទៃ​ទឹកស្រះ ។ ការប្តូរ​ទឹក​គឺ​ត្រូវ​បង្ហូរ​ចេញ​នៅ​ផ្នែក​បាត និង​បញ្ចូល​ទឹក​ថ្មី​នៅ​ផ្នែក​ខាងលើ​នៃ​ស្រះ (​ដោយមាន​ស្បៃ​ច្រោះ​) ការចិញ្ចឹម​ដង់ស៊ីតេ​ខ្ពស់​ត្រូវ​ប្តូរ​ទឹក​ច្រើនជាង​ការ​ចិ​ញ្ចឹ​ដង់ស៊ីតេ​ ទាប និង​ចំពោះ​ការប្រើ​ចំណី​ស្រស់​ក៏​ងាយ​ធ្វើ​ឲ្យ​ខូ​ល​គុណភាព​ទឹក​ដែរ ដូចនេះ​ចាំបាច់​ត្រូវ​ប្តូរ​ទឹក​ឲ្យ​បាន​ច្រើន ។​
​ខ​. កត្តា​សំខាន់ៗ​នៃ​គុណភាព​ទឹកស្រះ :
  • កម្រិត pH:ជានិច្ចកាល ​មានការ​ប្រែប្រួល​ដោយសារ​ការកើនឡើង​នៃ​រុក្ខជាតិ​ប្លង់តុង (pH ខ្ពស់​) និង​ដោយ​ការ​បំ​ភាយ​នៃ​សមាសធាតុ​សរីរាង្គ​នៅ​បាត​ស្រះ​ធ្វើ​ឲ្យ (pH ចុះ​ទាប​) ម្យ៉ាងទៀត​ទឹកស្រះ​មាន​ជាតិ​អាស៊ីត​ដោយសារ​ទឹកភ្លៀង ឬ​ប្រភពទឹក​ផ្សេងៗ​ក៏​ធ្វើ​ឲ្យ pH ចុះ​ទាប​ដែរ ។ ដូចនេះ​ត្រូវ​រក្សា​កម្រិត pH ក្រោម ៧ ឬ​លើ ៩ នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​បង្កង ។ ដើម្បី​កែលំអ pH ត្រូវធ្វើ​ការផ្លាស់ប្តូរ​ទឹក ឬ​ប្រើប្រាស់​កំបោរ ។ បើសិនជា​រុក្ខជាតិ​ប្លង់តុង​កើតមាន​ច្រើន​ធ្វើ​ឲ្យ pH ឡើង​ខ្ពស់​ត្រូវធ្វើ​ការប្តូរ​ទឹក​ថ្មី ។ មុន​ភ្លៀង​ត្រូវ​បាច​កំបោរ​នៅ​ជុំវិញ​ស្រះ ដើម្បី​ការពា​រិ​ជាតិ​ជូរ​ហូរ​ពី​មាត់​ស្រះ ។ ក្រោយ​ភ្លៀង​ត្រូវ​វាស់​កម្រិត pH បើសិន pH ក្រោម ៧ គឺ​ត្រូវ​ប្រើ​កំបោរ​ពី ១-១.៥ គ​.​ក្រ ក្នុង​១០០​ម៉ែត្រការ៉េ លាយ​ជាមួយ​ទឹក​រួច​ព្រាច​ឲ្យ​សព្វ​ផ្ទៃ​ស្រះ ដើម្បី​បង្កើត​កម្រិត pH ។
  • ​កម្រិត​រលាយ​អុកស៊ីសែន​ក្នុង​ទឹក :កង្វះ ​អុកស៊ីសែន​ធ្វើ​ឲ្យ​បង្កង​ងើប​នៅលើ​ផ្ទៃ​ទឹក និង​អាច​បណ្តាល​ឲ្យ​បង្កង​ងាប់ ។ បាតុភូត​នេះ ងាយ​កើតមាន​នៅតាម​ស្រះ​ចិញ្ចឹម​បង្កង ។ មូលហេតុ​កង្វះ​អុកស៊ីសែន​ក្នុង​ស្រះ​បណ្តាលមកពី​: ស្រះ​សម្បូរ​សារធាតុសរីរាង្គ ចំណី​សល់​ច្រើន​ក្នុង​ស្រះ និង​រុក្ខជាតិ​ប្លង់​តុង​កើតមាន​ច្រើន ៘ កម្រិត​រលាយ​អុកស៊ីសែន​អប្ប​បរិ​មា ៣.៥ ម​.​ក្រ ក្នុង​មួយ​លីត្រ ក្រោម ២ ម​.​ក្រ ក្នុង​មួយ​លីត្រ បង្កង​នឹង​ងាប់ ។ យើង​អាច​បង្កើន​អុកស៊ីសែន​ដោយ​ឧបករណ៍​បង្កើត​អុកស៊ីសែន ឬ​ប្តូរ​ទឹក ។​
  • ​កម្រិត​ថ្លា​នៃ​ទឹក :ត្រូវ ​រក្សា​កម្រិត​ថ្លា​នៃ​ទឹកស្រះ​ពី ២៥-៤០ សង់ទីម៉ែត្រ ។ បើសិន​កម្រិត​ថ្លា​ទឹក​ក្រោម ២៥ សង់ទីម៉ែត្រ មានន័យថា​ទឹកស្រះ​ល្អក់ ត្រូវធ្វើ​ការប្តូរ​ទឹក និង​ការដាក់​ចំណី​ឲ្យ​បាន​ត្រឹមត្រូវ ។ បើ​កម្រិត​ថ្លា​នៃ​ទឹក​លើស ៤០ សង់ទីម៉ែត្រ ត្រូវ​បន្ថែម​ជីសរីរាង្គ ឬ​អ​សរីរាង្គ ដើម្បី​បង្កើន​ពណ៌​ទឹកស្រះ ។ បើ​ទឹកស្រះ​មាន​ពណ៌​បៃតងខ្ចី គឺមាន​លក្ខណៈ​ល្អ​បំផុត ។ បើសិន​ទឹកស្រះ​មាន​ពណ៌​បៃតងចាស់ ឬ​ក្រ​ម៉ៅ​ត្រូវធ្វើ​ការប្តូរ​ទឹក ។
កម្រិត​រឹង​នៃ​ទឹក​:ទឹកសមុទ្រ ​មាន​កម្រិត​រឹង​សរុប​ពី ៥០-១០០​ម​.​ក្រ ក្នុង​មួយ​លីត្រ CaCO3 គឺមាន​លក្ខណៈ​សមស្រប ។ បើ​កម្រិត​រឹង​នៃ​ទឹក​ក្រោម ៥០​ម​.​ក្រ ត្រូវ​បន្ថែម​កំបោរ​ស ឬ​ម្សៅ សំបក​ងាវ ដើម្បី​បង្កើន​កម្រិត​រឹង​នៃ​ទឹក​ជួយ​ឲ្យ​បង្កង​ងាយ​សក និង​ងាយ​កើត​សំបក​ថ្មី ។
1
កូន​បង្កង​ពូជ​សម្រាប់​ដាក់​ចិញ្ចឹម
៦- ការប្រមូល​ផល​
  • ​ការប្រមូល​ផល​រំ​លោះ​:ក្រោយ ​ចិញ្ចឹម​បាន​រយៈពេល ៤​ខែ យើង​អាចធ្វើ​ការប្រមូល​ផល​រំ​លោះ​ដោយ​ចាប់​បង្កង ដែលមាន​ទំហំ​ធំ និង​បង្កង​មេ ។ ចំណែកឯ​បង្កង​ឈ្មោល​ត្រូវ​រក្សាទុក​ចិញ្ចឹម​រហូតដល់​ចុងរដូវ ។ ការប្រមូល​ផល​របៀបនេះ​ធ្វើ​ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់ ពីព្រោះ​បង្កង​ឈ្មោល​មានការ​លូតលាស់​លឿន​នៅ​ដំណាក់កាល​ចុងក្រោយ ។
  • ​ការប្រមូល​ផល​ទាំងស្រុង :នៅពេល ​បង្កង​ភាគច្រើន​មាន​ទំហំ​ធំ​ក្លាយជា​បង្កង​សាច់ យើង​អាចធ្វើ​ការប្រមូល​ផល​ទាំងស្រុង ។ ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល​ផល​យើង​ត្រូវ​បញ្ចេញ​មក​បង្កង​ដែល​នៅសល់​ តិចតួច​បូម​ពង្រីង​ស្រះ និង​ប្រមូល​ចាប់​ទាំងអស់ ។
រៀបរៀង​ដោយ : លោក សំ ណា​រិ​ទ្ធ អុន​ប្រធាន​មជ្ឈមណ្ឌល និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប
ចុចដោនឡូនឯកសារ PDF Download: file17_2.pdf

ការចិញ្ចឹម-បច្ចេកទេសចញ្ចឹមបង្កងក្នុងស្រះ

1- ពូជបង្កងទឹកសាប Click to collapse
ដើម្បីចិញ្ចឹមបង្កងដោយជោគជ័យ ចាំ បាច់ត្រូវយកចិត្ដទុកដាក់លើកត្ដាសំខាន់៣ យ៉ាង គឺ ការរៀបចំស្រះ ការគ្រប់គ្រងគុណ ភាពទឹក និងការផ្ដល់ចំណី ។ រដូវកាលចិញ្ចឹម ៖ អាចចិញ្ចឹមបានពេញ១ ឆ្នាំ អាស្រ័យដោយមានប្រភពទឹកគ្រប់គ្រាន់ ។ វិធីសាស្ដ្រចិញ្ចឹម ៖ ការចិញ្ចឹមបង្កងក្នុង ស្រះមាន៣របៀប គឺការចិញ្ចឹមទ្រង់ទ្រាយ តូច ឬជាលក្ខណៈគ្រួសារទ្រង់ទ្រាយមធ្យម និងទ្រង់ទ្រាយធំ ឬចិញ្ចឹមជាលក្ខណៈ ឧស្សាហកម្ម ។
ការចិញ្ចឹម ទ្រង់ទ្រាយតូច ឬជាលក្ខណៈ គ្រួសារ ៖ ជារបៀបចិញ្ចឹមដែលមិនចំណាយ ទុនច្រើនលើការទិញសំភារមកប្រើប្រាស់ ចំណី និងមិនទាមទារបច្ចេកទេសខ្ពស់ ។ ទិន្ន ផលអាចទទួលបានពី២០០ទៅ៤០០គីឡូ ក្រាម ក្នុង១ហិកតា ក្នុង១រដូវ រយៈពេលពី៦ ទៅ៨ខែ ។
ការចិញ្ចឹមទ្រង់ទ្រាយមធ្យម ៖ ស្រះត្រូវ មានលក្ខណៈសមស្របតាមបច្ចេកទេស ទាម ទារឱ្យមានបច្ចេកទេសក្នុងការចិញ្ចឹម និង ចំណាយទុនច្រើន ដូចជាការទិញពូជ និង ចំណី ។ ទិន្នផលអាចទទួលបានពី៦០០ទៅ ១.៥០០គីឡូក្រាម ក្នុង១ហិកតា ក្នុង១រដូវ រយៈពេល៦ទៅ៨ខែ។
ការ ចិញ្ចឹមទ្រង់ទ្រាយធំ ឬចិញ្ចឹមជា លក្ខណៈឧស្សាហកម្ម ៖ ទាមទារត្រូវចំណាយ ទុនច្រើនលើការរៀបចំស្រះ ទិញកូនបង្កង ពូជចំណី ទិញសំភារប្រើប្រាស់ ដូចជាម៉ាស៊ីន បូមទឹក ម៉ាស៊ីនបង្កើនអុកស៊ីសែន។ល។ ទីតាំងស្រះចិញ្ចឹមទៀតសោតត្រូវសមស្របតាមលក្ខណៈបច្ចេកទេស មានផ្ទៃដីធំទូលាយ និងអនុវត្ដបច្ចេកទេសខ្ពស់ ។ ទិន្នផលអាច*ទទួលបានពី២.០០០ទៅ៤.០០០គីឡូក្រាម ក្នុង១រដូវ រយៈពេលពី៦ទៅ៨ខែ ។
– ១-ការរៀបចំស្រះសំរាប់ចិញ្ចឹម ១-១ទីតាំងជីកស្រះ Click to collapse
  • ស្រះគួរជីកនៅតំបន់មានប្រភពទឹក ពេញមួយឆ្នាំ ជាប្រភេទទឹកសាប ស្អាតល្អ គ្មានជាតិពុល តំបន់គ្មានប្រើថ្នាំកសិកម្ម និង គ្មានកាកសំណល់ពីរោងចក្រ និងអាចធ្វើការ ផ្លាស់ប្ដូរទឹកបានដោយងាយស្រួល ដោយប្រើ ម៉ាស៊ីនបូប ឬអាចបញ្ចូលទឹកតាមរយៈរបប ទឹកជោរនាច ។ ហើយអាចជ្រើសរើសទីតាំង ចិញ្ចឹមនៅតំបន់ទឹកសាប ឬតំបន់ទឹកភ្លាវ ដែលមានកំហាប់អំបិលមិនលើសពី១០ភាគ ពាន់ ។
  • ទីតាំងជីកស្រះ ជាប្រភេទដីល្បាយដីឥដ្ឋ ឬលាយខ្សាច់តិចតួច ដើម្បីអាចរក្សាទឹកបាន យូរ និងគ្មានជាតិជូរ ។
  • ទីតាំងស្រះ ត្រូវនៅក្បែរផ្លូវគមនាគមន៍ និងត្រូវមានអគ្គិសនីគ្រប់គ្រាន់ ជាពិសេស សំរាប់ការចិញ្ចឹមទ្រង់ទ្រាយមធ្យម និងទ្រង់ ទ្រាយធំ ។
– ១-២-លក្ខណៈស្រះ Click to collapse
  • ស្រះត្រូវមានរាងចតុកោណកែងមាន ផ្ទៃក្រឡាចាប់ពី១.០០០ម៉ែត្រការ៉េឡើងទៅ (ឬអាចមានទំហំតូចជាងនេះក៏បានដែរ សំរាប់ការចិញ្ចឹមទ្រង់ទ្រាយតូច) និងមាន ជំរៅទឹកពី១.២ទៅ១.៥ម៉ែត្រ ។ បាតស្រះ ត្រូវមានកំរិតជម្រាលទៅជ្រុងម្ខាង ដើម្បី ងាយស្រួលបញ្ចេញទឹកចោល ។ នៅបាត ស្រះត្រូវមានជីកប្រឡាយសំរាប់នាំទឹកពី កន្លែងបញ្ចូលទឹករហូតដល់កន្លែងបញ្ចេញទឹក ចោល ។ ប្រឡាយគួរមានទទឹងពី២ទៅ៣ ម៉ែត្រ និងត្រូវមានជំរៅជ្រៅជាងបាតស្រះពី ១០ទៅ១៥សង្ទីម៉ែត្រ ។ បាតស្រះ ត្រូវមាន ភក់ ឬមមោកតិច។ ខ្នងភ្លឺស្រះត្រូវមានទំហំ យ៉ាងតិច២ម៉ែត្រ មានលក្ខណៈរឹងមាំល្អ គ្មាន រន្ធសត្វផ្សេងៗ និងមិនជ្រាបទឹក ។
  • ស្រះចិញ្ចឹមនីមួយៗ ត្រូវមានប្រព័ន្ធ បញ្ចេញបញ្ចូលទឹក ។ បំពង់បញ្ចេញទឹក ចោលត្រូវនៅផ្នែកទាបបំផុត ហើយបំពង់ បញ្ចូលទឹកត្រូវនៅផ្នែកខាងទីខ្ពស់ ។
– ១-៣-គុណភាពទឹក Click to collapse
បង្កង ជាប្រភេទវារីសត្វរស់ក្នុងមជ្ឈដ្ឋាន ទឹកសាប ប៉ុន្ដែវាក៏អាចរស់នៅ និងធំធាត់បាន ក្នុងតំបន់ទឹកភ្លាវ ដែលមានកំហាប់អំបិល រហូតដល់១០ភាគពាន់ ។ បង្កងមានចរិតរស់ នៅស្រទាប់បាត ក្នុងមជ្ឈដ្ឋានទឹកស្អាត និង ត្រូវមានកត្ដាគុណភាពទឹកសំខាន់ៗផ្សេង ទៀតដូចខាងក្រោម ៖
  • សីតុណ្ហភាព ៖ សមស្របពី២២ទៅ៣២ អង្សាសេ និងល្អបំផុតពី២៦-៣០អង្សាសេ។ បើសិនជាសីតុណ្ហភាពទឹកក្រោម១៦អង្សា សេ ឬលើសពី៤០អង្សាសេ ហើយកំរិត សីតុណ្ហភាពទឹកនេះអូសបន្លាយយូរថ្ងៃអាច ធ្វើឱ្យបង្កងងាប់បាន ។
  • កំរិត ផះ ឬកំរិតជាតិជូរ ៖ សមស្រប មានពី៧ទៅ៨ ។ បង្កងមិនអាចរស់នៅក្នុងម មជ្ឈដ្ឋានទឹកដែលមានកំរិត ផះ ឬកំរិតជាតិ ជូរក្រោម៥ បានឡើយ ។
  • កំហាប់អំបិល ៖ កំហាប់អំបិលសមស្រប សំរាប់ការលូតលាស់របស់បង្កងមិនលើសពី៥ ភាគពាន់ ។ ជាធម្មតាបង្កងក៏អាចធន់ និង រស់នៅបានក្នុងទឹកដែលមានកំហាប់អំបិល រហូតដល់២០ភាគពាន់ ប៉ុន្ដែត្រូវបង្កើនកំរិត កំហាប់អំបិលនេះឡើងសន្សឹមៗ បើមិន ដូច្នេះទេអាចធ្វើឱ្យបង្កងងាប់បាន ។
  • បរិមាណអុកស៊ីហ្សែនក្នុង ទឹក ៖ បង្កងចូលចិត្ដរស់នៅក្នុងមជ្ឈដ្ឋានផ្ទៃទឹកធំទូលាយ ដែលមានកំរិតអុកស៊ីហ្សែនលើសពី៥មីល្លី ក្រាម ក្នុង១លីត្រ និងកំរិតអុកស៊ីហ្សែនតិច បំផុតរបស់ងង្កងគឺ៣មីល្លីក្រាមក្នុង១លីត្រ ។ កំរិតអុកស៊ីហ្សែននេះ គឺខ្ពស់ជាងកំរិតអុកស៊ី សែននៃប្រភេទត្រីទឹកសាប ស្ទើរតែទាំងអស់ ដែលមានតែ២មីល្លីក្រាម ក្នុង១លីត្រ ប៉ុណ្ណោះ។ បើបរិមាណអុកស៊ីហ្សែនក្នុងទឹក ទាបជាង១.៥មីល្លីក្រាម ក្នុង១លីត្រ ធ្វើឱ្យ បង្កងងើបក្បាលលើផ្ទៃទឹក និងក្រោម១.២ មីល្លីក្រាម ក្នុង១លីត្រ ធ្វើឱ្យបង្កងងាប់ ។
  • កំរិតរឹងនៃទឹក ៖ ទឹកមាន កំរិតរឹងពី៥០-១០០មីល្លីក្រាម ក្នុង១លីត្រ គឺ សមស្របសំរាប់បង្កង។
  • សារធាតុរ៉ែ (លោហធាតុ) ៖ បង្កងមិន អាចបន្ស៊ាំនឹងសារធាតុរ៉ែ (លោហធាតុ) ទេ ជាពិសេសគឺជាតិដែក ។ បរិមាណសារធាតុដែកមាន០.១ទៅ០.២មីល្លីក្រាម ក្នុង១លីត្រទឹក ដែលសមស្របសំរាប់បង្កង បើលើសពី៤មីល្លីក្រាម ក្នុង១លីត្រ នឹងបង្កគ្រោះថ្នាក់ដល់ បង្កង។
    – ១-៤-សំភារប្រើប្រាស់ Click to collapse
អ្នក ចិញ្ចឹមបង្កងត្រូវមានម៉ាស៊ីនបូមទឹក សំរាប់ផ្លាស់ប្ដូរទឹកតាមពេលវេលាកំណត់ ឬ សំរាប់ប្ដូរទឹកនៅពេលទឹកស្រះអន់គុណភាព។ ម៉ាស៊ីនបូមទឹកគួរមានទំហំល្មម ដើម្បីងាយ ស្រួលចល័ត និងដឹកជញ្ជូន ។
– ១-៥-ការរៀបចំស្រះ Click to collapse
ការរៀបចំស្រះ ជាកត្ដាសំខាន់ដែលត្រូវ យកចិត្ដទុកដាក់ ដើម្បីបង្កើតមជ្ឈដ្ឋានសម ស្របសំរាប់ការលូតលាស់របស់បង្កង ។ ការ រៀបចំស្រះមានរបៀបដូចខាងក្រោម ៖
  • សំអាតស្មៅ កំទេចកំទីក្នុងស្រះ និង សំអាតរុក្ខជាតិដែលមាននៅជុំវិញភ្លឺស្រះ។ បូមពង្រីងស្រះចាប់ត្រីល្អិត ត្រីកាច (ដូចជា ត្រីរ៉ស់ ផ្ទក់ អណ្ដែង ក្រាញ់។ល។) និងអន្ទង់ ពស់ កង្កែបចេញ។
  • ចំពោះស្រះចាស់ត្រូវ ស្ដារល្បាប់ភក់បាត ស្រះចេញ ដើម្បីបំបាត់មេរោគ ឧស្ម័នពុល ដោយរក្សាទុកកំរាស់ល្បាប់ភក់ពី១០ទៅ១៥ សង្ទីម៉ែត្រ ។
  • ត្រូវ ជួសជុលភ្លឺស្រះឱ្យបានមាំល្អ លប់រន្ធ ឬប្រហោងផ្សេងៗនៅតាមភ្លឺស្រះ ។ ភ្លឺស្រះ ត្រូវមានកំពស់ខ្ពស់ជាងទឹកស្រះយ៉ាងតិច០.៥ ម៉ែត្រ ។
  • ក្រោយពី ស្ដារល្បាប់ភក់រួច ត្រូវហាល ស្រះពី២ទៅ៧ថ្ងៃ ដើម្បីបំភាយឧស្ម័នពុល ផ្សេងៗ ដូចជាអ៊ីដ្រូហ្សែនស៊ុលផួ អាម៉ូ ញ៉ាក់ មេតាន …ចេញពីស្រះ ។ បើស្រះមានជាតិជូរមិនគួរហាលថ្ងៃយូរពេក ទេ ។
  • ការបាចកំបោរ បាតស្រះ ៖ ប្រើកំបោរស បាចឱ្យសព្វបាតស្រះ ដើម្បីសំលាប់មេរោគ និងកែលំអកំរិត ផះ ឬកំរិតជាតិជូរនៃទឹក ។ ចំពោះស្រះថ្មី ត្រូវបាចកំបោរក្នុងបរិមាណពី៣ ទៅ៥គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ និង ចំពោះស្រះចាស់គួរប្រើកំបោរក្នុងបរិមាណពី ៧ទៅ១០គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ។
  • ការដាក់ជី ៖ ក្រោយពេលរៀបចំស្រះរួច ត្រូវដាក់ជីដើម្បីបង្កើតចំណីធម្មជាតិ។ ប្រភេទជីដែលល្អ គឺជីលាមកសត្វមាន់ ទា និងជ្រូក ។ល។ ក្នុងបរិមាណពី២៥ទៅ៣០ គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ។ បើសិនជា គ្មានជីលាមកសត្វ យើងក៏អាចប្រើជីគីមី NPK ក្នុងបរិមាណពី២ទៅ៤ក្រាម ក្នុង១ ម៉ែត្រគូប ដោយត្រូវត្រាំជីក្នុងទឹកឱ្យរលាយ គ្រាប់អស់សិន រួចបាចឱ្យសព្វពេញផ្ទៃស្រះ ។
  • ការបញ្ចូលទឹកក្នុងស្រះ ៖ ក្រោយពេល ដាក់ជីរួចបាន១ថ្ងៃ យើងត្រូវបញ្ចូលទឹកក្នុង ស្រះឱ្យបានពី៣០ទៅ៤០សង្ទីម៉ែត្រ។ ក្រោយ ពីបាចជីរួច រយៈពេលពី២ទៅ៣ថ្ងៃ រុក្ខជាតិ ប្លង់តុងបានកើតមានដែលធ្វើឱ្យទឹកស្រះមាន ពណ៌បៃតងខ្ចី រួចយើងត្រូវបញ្ចូលទឹកបំពេញ ស្រះ។
ចំណាំ ៖ ពេលបញ្ចូលទឹកក្នុងស្រះ ត្រូវ ច្រោះនឹងស្បៃក្រឡាល្អិតទំហំ០.៥មីល្លីម៉ែត្រ ដើម្បីការពារត្រីល្អិត កំពឹស និងសត្វចង្រៃ ផ្សេងៗចូលក្នុងស្រះដែលបានរៀបចំហើយ ។
ត្រូវរៀបចំមែកឈើ ឬឫស្សីដោយចង ជាបាច់ដាក់នៅបាតស្រះសំរាប់ជាជំរកនៅ ពេលបង្កងសក ។ ម្យ៉ាងទៀត យើងអាច ដាក់បន្ថែមរុក្ខជាតិទឹកដូចជា ចក ត្រកួន ដើម្បីជាចំណីបន្ថែម និងជាជំរកសំរាប់បង្កង។ បន្ទាប់មកត្រូវត្រៀមលក្ខណៈលែងកូនបង្កង ពូជក្នុងស្រះ ដែលបានរៀបចំហើយនោះ ។
២-១-ការជ្រើសរើសកូនបង្កងពូជ Click to collapse
ដើម្បីចិញ្ចឹមបង្កងឱ្យទទួលបានគុណភាព ល្អ យើងត្រូវយកចិត្ដទុកដាក់ចំណុចសំខាន់ៗ ដូចខាងក្រោម៖
  • គួរទិញកូនបង្កងពូជពីកសិដ្ឋានផលិតពូជ ដែលមានទំនុកចិត្ដ និងមានលិខិតបញ្ជាក់អំពី គុណភាព។ បើសិនមានលទ្ធភាពយើងគួរ ជ្រើសរើសយក តែកូនបង្កងពូជឈ្មោលសុទ្ធ សំរាប់ដាក់ចិញ្ចឹម ពីព្រោះវាលូតលាស់លឿន ។
  • ម្យ៉ាងទៀត ត្រូវជ្រើសរើសកូនបង្កង ពូជដាក់ចិញ្ចឹមឱ្យមានប្រវែងចាប់ពី៣សង្ទី ម៉ែត្រឡើងទៅ ដែលមានទំហំប៉ុនគ្នា មាន សុខភាពល្អ គ្មានរបួសស្នាម និងមានពុកមាត់ ជើង និងតង្កៀបគ្រប់គ្រាន់។
  • លក្ខណៈសំគាល់កូនបង្កងមានសុខភាពល្អ ៖
  • ជាទូទៅ គឺពុកមាត់របស់វាជានិច្ចកាល មានលក្ខណៈស្របគ្នា ។ បើសិនជាពុកមាត់ របស់វាមានរាងជាអក្សរវ៉េ បញ្ជាក់ថា កូនបង្កងមានសុខភាពខ្សោយ ។
  • មានសកម្មភាពហែលរហ័សរហួន ។ នៅពេលផ្ដាច់ចរន្ដខ្យល់អុកស៊ីហ្សែន កូនបង្កងមានសុខភាពល្អ តែងតែឡើងមកផ្នែកខាងលើនៃផ្ទៃទឹក ។
  • ម្យ៉ាងទៀត កូនបង្កងមានសុខភាពល្អ គឺ គេសំគាល់នៅលើដងខ្លួនរបស់វា មានពណ៌ ខៀវថ្លា។ ចំពោះកូនបង្កងមានជំងឺ គឺដងខ្លួន របស់វាមានពណ៌សស្រអាប់ ហើយគំរបកំផ្លៀងរបស់វាមានពណ៌ខ្មៅ ។
– ២-២-របៀបលែងកូនបង្កងដាក់ចិញ្ចឹម Click to collapse
  • មុនពេលលែងកូនបង្កង ត្រូវធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះជាមុនសិន ។ បើសិនជាទឹកស្រះមានលក្ខណៈល្អ ក្រោយពេលស្រះបានរៀបចំហើយ គឺយើងអាចលែងកូនបង្កងចូលស្រះបាន ។
  • ក្នុងករណីដែលកូនបង្កង ពូជដឹកជញ្ជូន ដោយដាក់ក្នុងថង់បា្លស្ទិក និងមានបញ្ចូលខ្យល់អុកស៊ីហ្សែន មុននឹងលែងកូនបង្កងចូលក្នុងស្រះ យើងត្រូវត្រាំថង់កូនបង្កងក្នុងទឹកស្រះរយៈពេលពី១០ទៅ១៥នាទីជា មុនសិន ដើម្បីឱ្យសីតុណ្ហភាពទឹកក្នុងថង់បន្ស៊ាំនឹងសីតុណ្ហភាពទឹកក្នុងស្រះ ។ បន្ទាប់មក ទើ យើងចាប់ផ្ដើមបើកមាត់ថង់ឱ្យកូនបង្កង ហែលចេញតាមសំរួល ។ គេត្រូវលែងកូនបង្កងចំងាយប្រហែល២ម៉ែត្រពីមាត់ស្រះ ដើម្បីចៀសវាងកុំឱ្យវាលោតឡើងលើមាត់ ស្រះ ។ ត្រូវលែងកូនបង្កងនៅពេលអាកាស ធាតុត្រជាក់ ជាពិសេសគឺនៅពេលព្រឹក ។
  • ដង់ស៊ីតេដាក់ចិញ្ចឹម ៖ សំរាប់ការចិញ្ចឹម ជាលក្ខណៈគ្រួសារ ដង់ស៊ីតេកូនបង្កងដាក់ ចិញ្ចឹមមានពី៣ទៅ៥ក្បាល ក្នុង១ម៉ែត្រការ៉េ ។ សំរាប់ការចិញ្ចឹមទ្រង់ទ្រាយមធ្យម បរិមាណកូនបង្កងដាក់ចិញ្ចឹមមានពី៥ទៅ៧ ក្បាលក្នុង១ម៉ែត្រការ៉េ និងសំរាប់ការចិញ្ចឹម ទ្រង់ទ្រាយធំ ឬចិញ្ចឹមជាលក្ខណៈឧស្សាហ កម្មបរិមាណកូនបង្កងដាក់ចិញ្ចឹមគឺពី១២ទៅ ១៥ក្បាល ក្នុង១ម៉ែត្រការ៉េទឹកស្រះ ។
– ការចិញ្ចឹមចំរុះជាមួយត្រី ៖ Click to collapse
  • យើងអាចចិញ្ចឹមបង្កងជាមួយប្រភេទ ត្រីផ្សេងៗបាន ដើម្បីប្រើប្រាស់ឱ្យអស់នូវ ចំណីដែលមានក្នុងស្រះ និងដើម្បីជួយកែលំអ គុណភាពទឹកស្រះ ។ ការចិញ្ចឹមចំរុះនេះ យើងអាចដាក់ត្រីចិញ្ចឹមបានតែក្នុងស្រះ ចិញ្ចឹមបង្កង ដែលចិញ្ចឹមជាទ្រង់ទ្រាយតូច និងមធ្យមប៉ុណ្ណោះ ។
  • សំរាប់ប្រភេទត្រីដាក់ចិញ្ចឹមចំរុះជាមួយ បង្កង គឺជាប្រភេទត្រីដែលរស់នៅស្រទាប់លើ និងស្រទាប់កណ្ដាល និងជាប្រភេទត្រីដែល មិនប្រជែងចំណីជាមួយបង្កង ដូចជា ប្រភេទ ត្រីកាបស កាបក្បាលធំ កាបស៊ីស្មៅ និងត្រី ឆ្ពិនជាដើម ។
  • ដង់ស៊ីតេត្រីដាក់ចិញ្ចឹម គឺ១ក្បាលក្នុង៥ ទៅ១០ម៉ែត្រការ៉េ នៃផ្ទៃទឹកស្រះ ។
– ៣-ចំណី និងរបៀបផ្ដល់ចំណី Click to collapse
ត្រូវផ្ដល់ចំណីគ្រប់ល្មម ចៀសវាងផ្ដល់ ចំណីលើស ពីព្រោះចំណីដែលនៅសល់ច្រើន ក្នុងស្រះ អាចបំលែងជាធាតុពុលបង្កឱ្យកើតមានរុក្ខជាតិប្លង់តុងច្រើន ធ្វើឱ្យបង្កងពិបាកសក និងលូតលាស់មិនល្អ ។ ដូចនេះការផ្ដល់ចំណីខ្វះបន្ដិចប្រសើរជាងការផ្ដល់ចំណីលើស ។
– ៣-១-ចំណី Click to collapse
ដើម្បីឱ្យបង្កងសក និងមានការលូតលាស់ ល្អ ចំណីត្រូវមានសារធាតុបំប៉នសំខាន់ៗដូច ជា ប្រូតេអ៊ីនពី៣០ទៅ៣៥ភាគរយ លីពីត៣ ទៅ៥ភាគរយ កាល់ស្យូម២ទៅ៣ភាគរយ ផូស្វរ១ទៅ១.៥ភាគរយ និងសែលុយឡូសពី ៣ទៅ៥ភាគរយ ។ យើងអាចប្រើចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់ ដែលមានសារធាតុ ដូចខាងលើ ។ ចំពោះចំណីគ្រាប់មានបរិមាណ សារធាតុបំប៉នមិនប្រែប្រួល និងងាយស្រួល ប្រើប្រាស់ ប៉ុន្ដែមានតំលៃខ្ពស់ ។ រីឯចំណីកែ ច្នៃ និងចំណីស្រស់មានតម្លៃថោកជាងចំណី គ្រាប់ ព្រោះយើងអាចរកបាននៅតាមមូល ដ្ឋាន តែប្រភេទចំណីនេះមានបរិមាណសារ ធាតុបំប៉នប្រែប្រួល ដែលធ្វើឱ្យយើងចំណាយពេលវេលាច្រើនក្នុងការផ្ដល់ចំណី ។ ការផ្សំចំណីអាស្រ័យលើវត្ថុធាតុដើម ដែលមាននៅតាមមូលដ្ឋាន និងមានរូបមន្ដផ្សំចំណីផ្សេងៗគ្នា ប៉ុន្ដែចាំបាច់ត្រូវធានាឱ្យមាននូវបរិមាណសារធាតុបំប៉នសំខាន់ៗ ដូចជា ម្សៅគ្រាប់ធញជាតិ៦៥ភាគរយ ម្សៅត្រី២៥ភាគរយ និងប្រភេទសារធាតុផ្សេងៗទៀតចំនួន១០ភាគរយ ។ បន្ទាប់មក យើងអាចកែច្នៃតាមរូបមន្ដដូចខាងក្រោម ៖
  • ម្សៅសណ្ដែកសៀង ៖ ២០%
  • កន្ទក់ ៖ ៣៥%
  • ម្សៅមី ៖ ១០%
  • ម្សៅត្រី ៖ ២៥%
  • ម្សៅឆ្អឹង ៖ ២%
  • ម្សៅគ ៖ ៥%
  • ព្រីម៉ិច ៖ ២%
  • និងសារធាតុខ្លាញ់ (ខ្លាញ់ត្រី មឹក ប្រេង ដូង) ៖ ១%
– ៣-២-របៀបផ្ដល់ចំណី Click to collapse
ចំណីគ្រាប់ ឬចំណីកែច្នៃត្រូវផ្ដល់ឱ្យបង្កង នៅខែដំបូង និងខែបន្ទាប់ ។ ចំណែកប្រភេទ ចំណីស្រស់មានដូចជា ត្រីល្អិត កំពឹស ក្ដាម ខ្យង។ល។ ដែលមានតម្លៃថោកនៅរដូវ វស្សាក៏អាចផ្ដល់ជាចំណីបង្កងបានដែរ ។ ចំណីស្រស់មានគុណភាពធ្វើឱ្យបង្កងមានការ លូតលាស់លឿន និងបានកាត់បន្ថយការ ចំណាយលើការទិញចំណីគ្រាប់ ប៉ុន្ដែចំណី ស្រស់ងាយធ្វើឱ្យខូចគុណភាពទឹកស្រះផងដែរ ។
  • កន្ដ្រងចំណី ៖ ដើម្បីងាយស្រួលក្នុងការ ត្រួតពិនិត្យ និងគ្រប់គ្រងបរិមាណចំណីដែល ត្រូវផ្ដល់ឱ្យបង្កងស៊ី យើងត្រូវដាក់កន្ដ្រងចំណី ចំនួន៤នៅតាមជ្រុងស្រះ ហើយកន្ដ្រង នីមួយៗត្រូវដាក់ឱ្យផុតពីបាតស្រះកំពស់១០ សង្ទីម៉ែត្រ ។ កន្ដ្រងនីមួយៗគួរមានទំហំ១ ម៉ែត្រការ៉េ ។ រាល់ពេលផ្ដល់ចំណីត្រូវបាច ចំណីឱ្យសព្វពេញផ្ទៃស្រះ និងត្រូវដាក់ចំណី បន្ថែមនៅក្នុងកន្ដ្រងចំណីប្រហែល១ភាគរយ នៃបរិមាណចំណីសរុប ។ ក្រោយពីផ្ដល់ចំណី បានរយៈពេល១ម៉ោងត្រូវត្រួតពិនិត្យមើល កន្ដ្រងចំណី បើសិនជាបង្កងទើបតែស៊ីចំណី អស់បញ្ជាក់ថា ចំណីគ្រប់ល្មមសំរាប់បង្កង ។ បើសិនជាចំណីនៅសល់ច្រើន គឺត្រូវបន្ថយ ចំណីនៅពេលដាក់លើកក្រោយ ។ ប៉ុន្ដែបើបង្កងស៊ីចំណីអស់លឿន យើងត្រូវបង្កើន បរិមាណចំណីនៅពេលដាក់លើកក្រោយ ។
  • អត្រាផ្ដល់ចំណី ៖ ត្រូវផ្ដល់ចំណីឱ្យបង្កង ស៊ីចំនួន២ដង ក្នុង១ថ្ងៃ គឺនៅម៉ោង៥ព្រឹក និង ម៉ោង៥ល្ងាច។ ពេលព្រឹកត្រូវផ្ដល់ចំណី៣០ ភាគរយនៃបរិមាណចំណីទាំងអស់ និងនៅ ពេលល្ងាចផ្ដល់៧០ភាគរយនៃបរិមាណចំណី ដែលនៅសល់ ។ បរិមាណចំណីត្រូវផ្ដល់ឱ្យ បង្កងរាល់ថ្ងៃ ទៅតាមដំណាក់កាលលូតលាស់ របស់វា និងគិតតាមទំងន់បង្កងសរុបដែល មាននៅក្នុងស្រះ (មើលតារាងទី១ខាង ក្រោម) ។
  • មុនពេលដាក់ចំណីក្នុងកន្ដ្រង ត្រូវ សំអាតកន្ដ្រងឱ្យបានស្អាតជាមុនសិន រួចទើប ដាក់ចំណីថ្មីចូល ។
  • តារាងទី១ ៖ បរិមាណចំណី និងអត្រារស់ របស់បង្កង
  • រយៈពេលចិញ្ចឹម (ថ្ងៃ) ១ដល់២០ ទម្ងន់មធ្យម (ក្រាម) ៤ អត្រារស់(%) ១០០ បរិមាណចំណី (%) ២០។
  • រយៈពេលចិញ្ចឹម (ថ្ងៃ) ២១ដល់៤០ ទម្ងន់មធ្យម (ក្រាម) ៧ អត្រារស់៩៥ បរិ មាណចំណី (%) ១៥ ។
  • រយៈពេលចិញ្ចឹម (ថ្ងៃ) ៤១ដល់៦០ ទម្ងន់មធ្យម (ក្រាម) ១៣ អត្រារស់ ៩០ បរិមាណចំណី (%) ១០ ។
  • រយៈពេលចិញ្ចឹម (ថ្ងៃ) ៦១ដល់៨០ ទម្ងន់មធ្យម (ក្រាម) ២២ អត្រារស់៨៥ បរិ មាណចំណី (%) ៨០ ។
  • រយៈពេលចិញ្ចឹម (ថ្ងៃ) ៨១ដល់១០០ ទម្ងន់មធ្យម (ក្រាម) ៣១ អត្រារស់៨០ បរិ មាណចំណី (%) ៥ ។
  • រយៈពេលចិញ្ចឹម (ថ្ងៃ) ១០១ដល់ ១២០ ទម្ងន់មធ្យម (ក្រាម) ៤០ អត្រារស់ ៧៥ បរិមាណចំណី (%) ៤។
  • រយៈពេលចិញ្ចឹម (ថ្ងៃ) ១២១ឡើង ទម្ងន់មធ្យម (ក្រាម) លើ៥០ អត្រារស់៧០ បរិមាណចំណី (%) ៣។
  • ចំណីកែច្នៃ ៖ ត្រូវលាយច្របល់ចំណី បញ្ចូលគ្នាឱ្យសព្វ និងត្រូវមានដាក់ម្សៅស្អិត (ម្សៅគ) រួចកិនចេញជាគ្រាប់សំរាប់ផ្ដល់ឱ្យ បង្កងស៊ី ។ ប្រភេទចំណីដែលកែច្នៃរួចនេះ គឺ សំរាប់ប្រើតែ១ថ្ងៃប៉ុណ្ណោះ ។
  • ចំណីស្រស់ ៖ ត្រូវលាងចំណីស្រស់ឱ្យ ស្អាត និងកាត់ជាដុំល្អិតៗ ទើបដាក់ឱ្យបង្កង ស៊ី ។ មិនត្រូវយកចំណីដែលងាប់ ឬខូចគុណ ភាពមកធ្វើជាចំណីបង្កងឡើយ ។
  • ចំណីគ្រាប់ ៖ ចំពោះចំណីគ្រាប់មិនត្រូវ ប្រើចំណីណាដែលហួសពេលកំណត់ប្រើប្រាស់ ឬដុះផ្សិតឡើយ ។
  • ការចាប់ចំណី ៖ បង្កងចាប់យកចំណី ដោយស្រង់ក្លិន ដូចនេះចំពោះចំណីកែច្នៃយើងអាចលាយវាជាមួយចំណីស្រស់ ដើម្បីឱ្យចំណីកែច្នៃមានក្លិនដែលងាយទាក់ទាញឱ្យបង្កងស៊ី ។
  • ការប្រើប្រាស់វីតាមីន ៖ ដើម្បីបង្កើន សុខភាពរបស់បង្កង និងចៀសផុតពីជំងឺ ផ្សេងៗ យើងអាចប្រើវីតាមីនសេ ជ លាយជា មួយចំណីបាន ។
  • ការត្រួតពិនិត្យការលូតលាស់របស់ បង្កង ៖ យើងអាចកំណត់រយៈពេល២០ថ្ងៃ ម្ដង ដើម្បីចាប់បង្កងមួយចំនួនពីកន្ដ្រងចំណី ទាំង៤យកមកថ្លឹង និងគិតរកទម្ងន់មធ្យម ។ បន្ទាប់មក ផ្អែកលើអត្រារស់របស់បង្កង ដែល មានបញ្ជាក់នៅក្នុងតារាងទី១ យើងអាច គណនាទម្ងន់បង្កងសរុបដែលមានក្នុងស្រះ ហើយបន្ទាប់មក យើងអាចគណនាបរិមាណ ចំណីដែលត្រូវផ្ដល់ឱ្យបង្កងស៊ីនៅដំណាក់ កាលបន្ទាប់ ។
– ៤-ការគ្រប់គ្រងគុណភាពទឹកស្រះ Click to collapse
បង្កងលូតលាស់ និងធំធាត់អាស្រ័យទៅ លើការសករបស់វា ។ ដើម្បីធ្វើឱ្យបង្កងសក បានដោយងាយ ចាំបាច់ត្រូវគ្រប់គ្រងគុណ ភាពទឹកស្រះឱ្យបានល្អ ដែលជាកត្ដាសំខាន់ចាំ បាច់បំផុត ។
ខាងក្រោមនេះ គឺជាវិធីសាស្ដ្រ មួយចំនួនក្នុងការគ្រប់គ្រងគុណភាពទឹកស្រះ ឱ្យបានល្អ ៖
– ក-ការផ្លាស់ប្ដូរទឹក ៖ Click to collapse
  • ការផ្លាស់ប្ដូរទឹក គឺមានគោលបំណង ដើម្បីកាត់បន្ថយភាពកខ្វក់នៃទឹកស្រះធ្វើឱ្យ ទឹកស្រះថ្លាល្អ បង្កើនបរិមាណខ្យល់អុកស៊ី ហ្សែនក្នុងស្រះ និងបានបញ្ចេញចោលឧស្ម័ន ពុលផ្សេងៗដូចជា អ៊ីដ្រូហ្សែនស៊ុលផួ (H2S) អាម៉ូញ៉ាក់ NH3 ឧស្ម័នកាបូនិក CO2 ជា ដើម។ល។ ជាធម្មតានៅខែដំបូងយើងមិន ចាំបាច់ផ្លាស់ប្ដូរទឹកទេ ព្រោះលាមករបស់បង្កងនៅបាតស្រះមានបរិមាណតិចតួចនៅឡើយ ។ នៅខែទី២ ត្រូវប្ដូរទឹកេឱ្យបានញឹកញាប់ ឬរៀងរាល់ថ្ងៃ ។ បរិមាណទឹកត្រូវប្ដូរ អាស្រ័យលើគុណភាពទឹកស្រះ និងទំហំនៃការចិញ្ចឹម ។ ជាទូទៅយើងអាចប្ដូរទឹកពី១០ ទៅ២០ភាគរយនៃផ្ទៃទឹកស្រះ ។ ការប្ដូរទឹក នេះ គឺត្រូវបូមយកលាមកបង្កង និងកាក សំណល់ផ្សេងៗទៀតចេញពីផ្នែកបាតស្រះ និងបញ្ចូលទឹកថ្មីមកវិញនៅផ្នែកខាងលើនៃ ផ្ទៃស្រះ ដោយមានប្រើស្បៃច្រោះទឹកដែល បង្ហូរចូល ។
  • ការដាក់ចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេខ្ពស់ ត្រូវធ្វើការផ្លាស់ប្ដូរបរិមាណទឹកច្រើនជាង ការចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេទាប។ ចំពោះការចិញ្ចឹមដោយប្រើចំណីស្រស់ងាយ ធ្វើឱ្យខូចគុណភាពទឹកណាស់ ដូចនេះចាំបាច់ ត្រូវផ្លាស់ប្ដូរទឹកឱ្យបានច្រើនដែរ។
– ខ-កត្ដាសំខាន់ៗនៃគុណភាពទឹក Click to collapse
ជានិច្ចកាល យើងត្រូវត្រួតពិនិត្យកត្ដា សំខាន់ៗនៃគុណភាពទឹក ដូចជាសីតុណ្ហភាព ផះ (កំរិតជាតិជូរនៃទឹក) កំរិតរលាយខ្យល់ អុកហ្សែនក្នុងទឹក កំរិតរឹងនៃទឹក។ល។ ដើម្បី កែលំអទាន់ពេលវេលានៅពេលគុណភាព ទឹកមានការប្រែប្រួល ។
  • កំរិត ផះ (កំរិតជាតិជូរនៃទឹក) ៖ ជា និច្ចកាលមានការប្រែប្រួលដោយសារការ កើនឡើងនៃរុក្ខជាតិប្លង់តុងដែលធ្វើឱ្យ ផះ ខ្ពស់ និង ផះ ចុះទាប ដោយមានការបំភាយ នៃសមាសធាតុសេរីរាង្គនៅបាតស្រះ ។ ម្យ៉ាងទៀតទឹកស្រះមានជាតិអាស៊ីត ឬជាតិ ជូរ ឬ ផះ ចុះទាប ដោយសារទឹកភ្លៀង ឬ ប្រភពទឹកផ្សេងៗ ។ ដូចនេះត្រូវរក្សាកំរិត ផះ ទឹកស្រះឱ្យបានល្អឱ្យនៅចន្លោះពី៧ទៅ៨ ។ បើសិន ផះ ក្រោម៧ ឬលើសពី៩នឹងជះ ឥទ្ធិពលអាក្រក់ដល់បង្កង ។ ដើម្បីកែលំអ ផះ ត្រូវផ្លាស់ប្ដូរទឹក ឬប្រើប្រាស់កំបោរ ។ បើសិនជារុក្ខជាតិប្លង់តុងកើតមានច្រើនធ្វើឱ្យ ផះ ឡើងខ្ពស់ត្រូវប្ដូរទឹកជាថ្មី ។ មុនពេលភ្លៀងត្រូវបាចកំបោរសនៅជុំវិញស្រះ ដើម្បីការពារជាតិជូរហូរពីមាត់ស្រះ ។ ក្រោយពេលភ្លៀងត្រូវវាស់កំរិត បើសិន ផះ ក្រោម៧គឺត្រូវប្រើកំបោរសពី១ទៅ១.៥គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ដោយត្រូវលាយជាមួយទឹកឱ្យរលាយអស់ រួចបាចឱ្យសព្វពេញផ្ទៃស្រះដើម្បីបង្កើនកំរិត ផះ ។
  • កំរិតខ្យល់អុកស៊ីហ្សែនក្នុងទឹក ៖ កង្វះ ខ្យល់អុកស៊ីហ្សែនក្នុងទឹកស្រះ ធ្វើឱ្យបង្កង ងើបនៅលើផ្ទៃទឹក និងអាចបណ្ដាលឱ្យបង្កង ងាប់ ។ បញ្ហានេះងាយកើតមានណាស់នៅ តាមស្រះចិញ្ចឹមបង្កង ។ មូលហេតុដែលកង្វះ ខ្យល់អុកស៊ីហ្សែន ក្នុងស្រះបណ្ដាលមកពី ស្រះសំបូរដោយសារធាតុសេរីរាង្គមានចំណីសល់ច្រើនក្នុងស្រះ និងមានរុក្ខជាតិប្លង់តុងកើតមានច្រើន។ល។ កំរិតរលាយខ្យល់អុកស៊ីហ្សែនតិចបំផុតក្នុងស្រះ គឺ៣.៥មីល្លីក្រាម ក្នុង១លីត្រទឹក ។ កំរិតរលាយខ្យល់អុកស៊ីហ្សែនក្រោម២មិល្លីក្រាម ក្នុង១លីត្រ និងធ្វើឱ្យបង្កងងាប់ ។ យើងអាចបង្កើនបរិមាណខ្យល់អុកស៊ីហ្សែនក្នុងស្រះដោយបញ្ចូល ខ្យល់អុកស៊ីហ្សែនក្នុងស្រះ ឬផ្លាស់ប្ដូរទឹក ។
  • កំរិតថ្លានៃទឹក ៖ ត្រូវរក្សាកំរិតថ្លានៃទឹក ស្រះពី២៥ទៅ៤០សង្ទីម៉ែត្រ ។ បើសិនជា កំរិតថ្លានៃទឹកក្រោម២៥សង្ទីម៉ែត្រ មានន័យ ថា ទឹកស្រះល្អក់ ពេលនោះត្រូវផ្លាស់ប្ដូរទឹក និងរៀបចំដាក់ចំណីឱ្យបានត្រឹមត្រូវ ។ បើ កំរិតថ្លានៃទឹកលើសពី៤០សង្ទីម៉ែត្រ ត្រូវ បន្ថែមជីសរីរាង្គ ឬអសរីរាង្គ ដើម្បីបង្កើន ពណ៌ទឹកស្រះ ។ បើទឹកស្រះមានពណ៌បៃតង ខ្ចី គឺទឹកមានលក្ខណៈល្អបំផុត។ បើសិនជា ទឹកស្រះមានពណ៌បៃតងចាស់ ឬពណ៌ក្រម៉ៅ ត្រូវធ្វើការផ្លាស់ប្ដូរទឹក ។
  • កំរិតរឹងនៃទឹក ៖ ទឹកស្រះដែលមានកំរិត រឹងសរុបពី៥០ទៅ១០០មីល្លីក្រាម ក្នុង១លីត្រ គឺមានលក្ខណៈសមស្រប ។ បើកំរិតរឹងនៃទឹកក្រោម៥០មីល្លីក្រាមក្នុង១លីត្រ ត្រូវបន្ថែមកំបោរស ឬម្សៅសំបកងាវដើម្បីបង្កើនកំរិតរឹងនៃទឹកដែលជួយឱ្យបង្កងងាយ សក និងងាយកកើតសំបកថ្មី ។
    – គ-ការថែទាំបង្កងក្នុងស្រះ Click to collapse
  • ជានិច្ចកាលត្រូវតាមដានសកម្មភាព របស់បង្កង បើឃើញបង្កងងើបនៅលើផ្ទៃទឹក ខុសធម្មតា ត្រូវធ្វើការត្រួតពិនិត្យគុណភាព ទឹកស្រះ ដើម្បីមានវិធានការកែលំអទាន់ ពេលវេលា ។ នៅពេលព្រឹកព្រលឹម បើសិនជាឃើញបង្កងហែលខុសធម្មតា ដោយប្រមូលផ្ដុំគ្នានៅជ្រុងស្រះ នោះបញ្ជាក់ថា ទឹកស្រះខ្វះខ្យល់អុកស៊ីហ្សែន ដូចនេះយើងត្រូវបន្ថែមខ្យល់អុកស៊ីហ្សែន ឬផ្លាស់ប្ដូរទឹកជាបន្ទាន់ ។
  • ត្រូវត្រួតពិនិត្យស្រះជារៀងរាល់ថ្ងៃ ដូច ជា នៅមាត់ស្រះ ទ្វារទឹកចេញ-ចូលស្រះ និង ត្រូវកំចាត់សត្វចង្រៃដូចជា កណ្ដុរ ពស់ កង្កែប ជាដើម។ល។
– ៥-ការប្រមូលផលបង្កង Click to collapse
ក្រោយការចិញ្ចឹមរយៈពេលពី៤ទៅ៥ខែ បង្កងមានទម្ងន់មធ្យមពី៣០ទៅ៥០ក្រាម ក្នុង១ក្បាល ពេលនោះយើងអាចប្រមូលផល បានហើយ ។ ការប្រមូលផលបង្កងចិញ្ចឹម មានពីរបែបគឺ ការប្រមូលផលរំលោះ និងការ ប្រមូលផលទាំងស្រុង ។
  • ការប្រមូលផលរំលោះ ៖ ក្រោយការ ចិញ្ចឹមបានរយៈពេល៤ខែ យើងអាចប្រមូល ផលរំលោះ ដោយចាប់យកតែបង្កងដែលមាន ទំហំធំ និងបង្កងមេ ។ ចំណែកឯបង្កងឈ្មោល ត្រូវបានរក្សាទុកចិញ្ចឹមរហូតដល់ចុងរដូវ ។ ការប្រមូលផលរបៀបនេះធ្វើឱ្យការចិញ្ចឹម ទទួលទិន្នផលខ្ពស់ ពីព្រោះបង្កងឈ្មោលមាន ការលូតលាស់លឿននៅដំណាក់កាលចុង ក្រោយ។
  • ការប្រមូលផលទាំងស្រុង ៖ នៅពេល បង្កងភាគច្រើនមានទំហំធំក្លាយជាបង្កងសាច់ ហើយយើងអាចប្រមូលផលទាំងស្រុងបាន ។ ដើម្បីងាយស្រួលក្នុងការប្រមូលផល យើង ត្រូវបញ្ចេញទឹកស្រះពាក់កណ្ដាល រួចអូសអួន ពី៣ទៅ៤ដង ។ បន្ទាប់មក បង្កងនៅសល់ តិចតួច យើងអាចបូមពង្រីងស្រះ និងប្រមូល ចាប់ទាំងអស់ ។ ក្រោយពេលប្រមូលផលរួច ត្រូវប្រោះបង្កងទុកក្នុងអាង ឬក្នុងធុង ដែល មានដាក់ខ្យល់អុកស៊ីហ្សែន ដោយរើសចេញ នូវបង្កងតូចៗ ឬត្រីល្អិតមុនពេលលក់ ។ ត្រូវ ដឹកជញ្ជូនបង្កង ដោយមានដាក់ខ្យល់អុកស៊ី ហ្សែន ដើម្បីធ្វើឱ្យបង្កងរស់បានយូរ និងលក់ បានតម្លៃថ្លៃ៕
(ដកស្រង់ចេញពីសៀវភៅនាយកដ្ឋានជលផល)
ចុចដោនឡូនឯកសារ PDF Download: file16_2.pdf

​ការចិញ្ចឹម-ត្រី​អណ្តែង​ក្នុង​រណ្តៅ​ប្លា​ស្ទិក

បទពិសោធន៍​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​រណ្តៅ​ប្លា​ស្ទិក
1
ការចិញ្ចឹម ​ត្រី​ក្នុង​ថង់​ប្លា​ស្ទិក ជា​បទពិសោធន៍​មួយ​ដែល​ពេញ​និយម​របស់​កសិករ ។ ក្រោយពី​បាន​អាន​ទស្សនា​វ​ដ្តី​កសិក​រតែងតែ​ចាប់អារម្មណ៍ ហើយ​យក​ទៅ​អនុវត្តន៍​តាម​បាន​ជោគជ័យ​គ្រប់ៗ​គ្នា នៅ​តាម​គ្រប់​តំបន់ ។ បច្ចេកទេស​នេះ​មាន​លក្ខណៈ​ងាយស្រួល និង​លក្ខខណ្ឌ​សមស្រប​សម្រាប់​កសិករ​ដែល​មាន​ដី​តូច និង​ចំណាយ​អស់​តិច ។ ក្រោយ​ពី​ចិញ្ចឹម​បាន ៦ ខែ គាត់​ចាប់​លក់បាន ២០ គីឡូក្រាម​ម្តង ដោយ​ត្រី​មួយ​មាន​ទំងន់ ៣ ខាំ និង​ចាប់​លក់បាន ៣ ដង ។ ការចិញ្ចឹម​ត្រី​នេះ អាច​ធ្វើឲ្យ​ជីវភាព​គាត់​បាន​ល្អប្រសើរ ១ កំរិត ។
​លោកពូ រស់ ម៉ៅ រស់នៅ​ភូមិ​ពញ្ញា​អង្គរ ​ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត ។ គាត់​មាន​ប្រសាសន៍ថា ការ​ដែលគាត់​ចិញ្ចឹម​ត្រី​បាន ល្អ​នេះ​ដោយសារតែ​គាត់​អនុវត្ត​តាម​បច្ចេកទេស​ដូចខាងក្រោម ​:
១.​ការជ្រើសរើស​ទីតាំង
​​កន្លែង​ ចិញ្ចឹម ត្រូវជ្រើ​សរើស​មើល​ក្បែរ​ប្រភពទឹក​ងាយស្រួល​ផ្លាស់ប្តូរ​ទឹក ដី​ទួល​ខ្ពស់​មិន​លិច​ទឹក និង​ជា​កន្លែង​វាល​មិន​ម្លប់​ពេក ហើយ​នៅ​ជិត​ផ្ទះ​ងាយស្រួល​មើលថែរក្សា ។​
២.​ការរៀបចំ​កន្លែង​ចិញ្ចឹម
​គាត់​រៀបចំ​ រណ្តៅ​ដែល​មាន​ទំហំ​បណ្តោយ ៤ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ និង​ជម្រៅ ០,៩ ម៉ែត្រ ។ រណ្តៅ​គាត់​ជីក​ឲ្យមាន​ជើងទេ កុំ​ឲ្យ​បាក់​ដី រួច​ក្រាល​ថង់​ប្លា​ស្ទិក​ឲ្យ​សល់​ប្រហែល ២ តឹក ចេញ​ពី​មាត់​រណ្តៅ ដើម្បី​ដាក់​ដី​ទប់​ពីលើ ។ ក្រោយពេល​ក្រាល​ហើយ គាត់​បាន​ដាក់​ភក់​បាត​ត្រពាំង​កំរាស់ ១ តឹក សព្វ​ពេញ​បាត​រណ្តៅ ក្រោយមក​គាត់​បាន​បាច​កំបោរ​ចំនួន ២ ខាំ ដើម្បី​សម្លាប់​មេរោគ​ក្នុង​រណ្តៅ បន្ទាប់មក​ទុកចោល​រយៈពេល ២ ថ្ងៃ ទើប​បូមទឹក​ចូល​ឲ្យ​ពេញ​រណ្តៅ ។ ដើម្បី​បង្កើត​ប្លង់តុង ( សត្វល្អិត​ជា​ចំណី ) គាត់​បានដាក់ទន្រ្ទានខែត្រចំនួន ២ ដុំ (មួយដុំប្រហែល ១ គីឡូក្រាម) និងបាន​ដាក់​អាចម៍គោ​ចំនួន ២ គីឡូក្រាម ដោយ​ខ្ចប់​នឹង​ស្បៃ​ឈឹប ដើម្បី​ងាយស្រួល​រំលាយសារ​ធាតុ ។ រយៈពេល ១ សប្តាហ៍ ក្រោយពីទឹក​មាន​ប្លង់តុង​ល្អ​ហើយ គាត់​ស្រង់​ទន្ទ្រាន​ខែត្រ និង​លាមក​គោ ទើប​អាច​ដាក់​កូន​ត្រី​ចិញ្ចឹម​បាន ។
៣. ការដឹកជញ្ជូន​ និង​បរិមាណ​លែង​កូន​ត្រី​
​កូន​ត្រី​ របស់គាត់​ដែល​ដាក់​ចិញ្ចឹម​បាន​ទិញ​មក​ពី​ស្ថានីយ៍​ភ្ញាស់​កូន​ត្រី ។ ក្រោយ​ពេល​មកដល់​ផ្ទះ គាត់​បាន​ដាក់​ថង់​កូន​ត្រី​ក្នុង​រណ្តៅ​ដែល​មាន​ដាក់​ទឹក​ពេញ ហើយ​មាន​ប្លង់តុង​រយៈពេល ១០ នាទី ដើម្បី​ឲ្យ​កូនត្រី​មានភាព​ស៊ាំក្នុង​ទឹក ។ ក្រោយមកទៀត គាត់​បាន​ស្រាយ​មាត់​ថង់ ហើយ​បាចទឹក​បញ្ចូល​បន្តិច​ម្តងៗ​ឲ្យ​កូនត្រី ចេញ​តាម​ដំណើរ​កុំ​ឲ្យ​កូម​ត្រី​មាន​ភាព​ភ័យរន្ធត់ ។ កូន​ត្រី​ដែល​គាត់​ដាក់​ចិញ្ចឹម​មាន​ចំនួន ៤២០ ក្បាល ។ ក្នុងនោះ​ត្រី អណ្តែង​ស្រែ​គាត់​ដាក់​ចំនួន ២០​ក្បាល ប៉ុន្តែ​ត្រូវ​ក្រៀវ​ដោយ​យក​កន្ត្រៃ​កាត់​ក្រចក​ចុង​ធ្មុង​វា​ចោល ដើម្បី​វា​លូតលាស់​លឿន ( កុំ​កាត់​ជ្រៅ​ពេក ) ។​
៤.​ប្រភេទ​ចំណី និង​ការផ្តល់​ចំណី​
​​ចំណី​ដែល​ គាត់​បាន​ផ្តល់​ឲ្យ​ត្រី​ស៊ីមាន កន្ទក់ កណ្តៀរ ពោះវៀន​មាន់ ទា ពស់​ងាប់ ជន្លេន ។ ចំណី​កូន​ត្រី​ដំបូង​គឺ បាយ បបរ​លាយ​ជាមួយ​កន្ទក់ ចំណី​នេះ​ឲ្យ​ស៊ី​រយៈពេល ១ សប្តាហ៍ ក្រោយមក​គាត់​បន្ថែម​ចំណី ផ្សេងទៀត​ដូចជា កណ្តៀរ ជន្លេន​ងាប់ និង​បាយ​លាយ​ជាមួយ​កន្ទក់​ឲ្យ​ស៊ីចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ( ចំនួន​កន្ទក់ ១ គីឡូក្រាម ) ។​
៥.​ការគ្រប់គ្រង និង​ថែទាំ​
​​ចំពោះ​ទឹក គាត់​ប្តូរ ១ ខែម្តង ដោយ​ដង​ចេញ ៥ ប៉ោ​ត និង​ដង​ដាក់​វិញ ៥ ប៉ោ​ត ហើយ​គាត់​បាន​ធ្វើ​របាំង​ស្បៃ​ការពារ​ជុំវិញ​មាត់​រណ្តៅ ដើម្បី​ការពារ​សត្វ​ជ្រូក គោ មាន់ ទា និង​ពិសេស​ការពា​រការ​លោត​ចេញ ឬ ឡើង​ពី​រណ្តៅ ។ នៅ​ពេល​ដាក់​ចំណី គាត់​តែងតែ​គោះ​ឈើ​ដើម្បី​ហៅ​ត្រី​ឲ្យ​ស៊ី​ចំណី ។ ក្រៅ​ពី​គាត់​ផ្តល់​ចំណី គាត់​តែង​មើល​ជុំវិញ​រណ្តៅ​ក្រែង​មាន​ពស់ ឬ កង្កែប ឬ កណ្តុរ កាត់រ​បាំង​របស់គាត់ ។​
៦.​ការប្រមូល​ផល​
​​ក្រោយ​ពី​ ចិញ្ចឹម​បាន​រយៈពេល ៦ ខែ ត្រី​អណ្តែង​របស់គាត់​លូតលាស់​លឿន​ពី ២,៥ ខាំ ទៅ ៣ ខាំ ក្នុង​មួយ​ក្បាល ។ គាត់​ប្រមូល​ផល​ដោយ​ដង​លក់​ម្តង​ចំនួន ២០ គីឡូក្រាម ។ លក់​បាន​ចំនួន ៣ ដង ទើប​អស់ ។​ សរុប​នៃ​ការលក់​ត្រី ទាំងអស់​បាន ៣៦០ ០០០ រៀល ។ ក្នុង​ការចិញ្ចឹម​ត្រី​នេះ​គាត់​ចំណាយ​ទិញ​កូន​ត្រី ៣៦ ០០០ រៀល ថង់​ប្លា​ស្ទិក ៥០០០០ ( ថង់​ប្លា​ស្ទិក​អាច​ប្រើ​បាន ៣ ដង ) ស្បៃ​ឈឹប ១២ ០០០ រៀល ។ សរុប​គាត់​ចំណាយ​អស់ ៩៨ ០០០ រៀល ។ ដូចនេះ គាត់​ទទួលបាន​ចំនួន​សុទ្ធ ៦២៦ ០០ រៀល ដោយ​មិន​គិត​ពី​ការបិភោគ ក្នុង​គ្រួសារ ។​
៧.​ចំណាប់​អរ​ម្មណ៍​
​តាមរយៈ​ ការចិញ្ចឹម​ត្រី​ដែល​ទទួល​ជោគជ័យ​នេះ លោកពូ​បាន​មានប្រសាសន៍ថា ការចិញ្ចឹម​នេះ​មិន​ចំណាយពេល​ច្រើន មិន​លំបាក​ថែទាំ មិន​ចំណាយ​ទន់​ច្រើន មិន​ត្រូវការ​កន្លែង​ធំ ពិសេស​ចំណីងាយ​រក​មិន​ចាំបាច់​ទិញ​គេ ។ ម្យ៉ាងទៀត​អាច​ផ្គត់ផ្គង់​ធ្វើ​ម្ហូប​បរិភោគ​ប្រចាំថ្ងៃ ហើយ​ឆ្នាំក្រោយ​គាត់​នឹង​ពង្រីក​ថែម​មួយ​រណ្តៅ​ទៀត និង​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​ភូមិ​ឲ្យ​គាត់​យល់ ហើយ​ចិញ្ចឹម​ដូច​គាត់​ដែរ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: file14_2.pdf

ការចិញ្ចឹម-ព្យាបាល​ត្រី​ក្រហម​ពេញ​ខ្លួន​

1
១- វិធី​ព្យាបាល​
ប្រសិនបើ ​ត្រី​លោក​អ្នក​ចិញ្ចឹម​មាន​ឡើង​ក្រហម​កន្ទួល​ពេញ​ខ្លួន ដែល​បណ្តាលមកពី​កត្តា​ទឹកភ្លៀង និង​បញ្ហា​ដី​សូម​លោកអ្នក​អនុវត្តន៍​ដូចខាងក្រោម ៖
  • ធ្វើ EX-M បំបែក : មេ EX-M ១​លីត្រ បូក​កា​កស្ករ ១​លីត្រ បូក​ទឹក ១៨​លីត្រ សរុប​បាន ២០​លីត្រ ទុក​រយៈពេល ៣-៧​ថ្ងៃ ។​
  • យក EX-M បំបែក​ទាំង ២០​លីត្រ​នេះ បូក​កា​កស្ករ ១០​លីត្រ និង​ទឹក ៩៧០​លីត្រ ផ្អាប់​ទុក​រយៈពេល ៣​ថ្ងៃ​ជា​ការ​ស្រេច ។​
  • យក ​ចំណុះ​ទាំងនេះ​បាចសាច​ទៅ​លើ​ផ្ទៃ​ស្រះ​អោយ​សព្វ និង​យក​ស្នប់​បាញ់​ចូល​ទៅក្នុង​ទឹក​ស្រះ ដែល​មាន​បណ្តោយ ៤០ ទៅ ៨០​ម៉ែត្រ និង​ជំរៅ ១.៥​ម៉ែត្រ ។​
​លក្ខណៈ​សំគាល់​ពិសេស​
ចំពោះ ​ការចិញ្ចឹម​ប្រភេទ​ត្រី​ដែល​តែងតែ​មាន​កើត​ចៃ​តោង យើង​គួរតែ​ចិញ្ចឹម​ត្រី​ប្រភេទ​ណា​ដែល​ស៊ី​ផ្នែក​ខាងក្រោម​បាត​ស្រះ​លាយ​ ជាមួយ​ផង ព្រោះថា​នៅពេល​ដែល​យើង​ប្រើ​ថ្នាំ
​បណ្តេញ​សត្វល្អិត​ទៅលើ​ប្រភេទ​ត្រី​ដែល​តែងតែ​កើត​ចៃ​នោះ ចៃ​ទាំងនោះ​ក៏​ធ្លាក់​ទៅ​បាត​ស្រះ ខ្លះ​ងាប់ ខ្លះ​សន្លប់ ហើយ​ក្លាយទៅជា​ចំណី​របស់​ប្រភេទ​ត្រី​ដែល​ស៊ី​ផ្នែក​ខាង​ក្រោម​នោះ​ជា​អាហារ ​ដែល​ធ្វើអោយ​ត្រី​ឆាប់​ធំធាត់​ផង ។​
នៅពេលដែល ​យើង​ប្រើ អ៊ី អ៊ិក្ស អិម បំបែក បាចសាច​ទៅលើ​ផ្ទៃ​ស្រះ យើង​គម្បី​គួរតែសាច​អោយបាន​សព្វកន្លែង​ផ្ទៃទឹ​ក ដែល​យើង​ចិញ្ចឹម​ត្រី​នោះ គួរ​ចៀសវាង​សា​ច អ៊ី អ៊ិក្ស អិម
បំបែក នៅ​កន្លែង​ដដែលៗ បណ្តាល​ឲ្យ​ល្បាយ​ដែល​យើង​សាច​នោះ​វា​មិន​សព្វ​ស្រះ ហើយ​ធ្វើឲ្យ​កង្វះ​អុកស៊ីសែន នៅតែ​កើតមាន​តាម​កន្លែង​ខ្លះៗ​ដដែល ។
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: file13.pdf

ការចិញ្ចឹម-ការផលិត​ពូជ​ត្រី​ទី​ឡា​ព្យា​

1
ត្រី ​ទី​ឡា​ព្យា ទោះបី​វា​មិនសូវ​ជា​ចំណូលចិត្ត​របស់​អ្នក​បរិភោគ​ក៏ដោយចុះ ក៏​ត្រី​នេះ​ត្រូវបាន​គេ​ទិញយក​ទៅធ្វើជា​ម្ហូប​បរិភោគ​ជា​ហូរហែ​រដែរ​។​
​នៅ​ប្រទេស​ កម្ពុជា​យើង ការចិញ្ចឹម​ត្រី​ទី​ឡា​ព្យា​សម្រាប់​លក់​ក្នុង​ទីផ្សារ​ក្នុង​រូបភាព​ធំដុំ មិនសូវមាន​ទេ ព្រោះ​គេ​យល់ថា ជា​ត្រី​ដែល​ពិបាក​លក់​ក្នុង​ទីផ្សារ ភាគច្រើន​ត្រី​ទី​ឡា​ព្យា​ធំៗ​ដែល​ឃើញ​មាន​លក់​ក្នុង​ទីផ្សារ គឺ​ច្រើន​ត្រូវបាន​នាំចូល​មកពី​ប្រទេសជិតខាង​យើង​ប៉ុណ្ណោះ​។​
​យើង​ មិនចាំបាច់​ត្រូវ​ចេះ​ភ្ញាស់​ត្រី​ទី​ឡា​ព្យា​នេះ​ទេ ព្រោះ​វា​ជា​ត្រី​ងាយ​មានកូន​ជាទីបំផុត​តាមបែប​ធម្មជាតិ​របស់​វា​។ គ្មាន​ហេតុផល​អ្វី​ត្រូវ​ចេះ​របៀប​ភ្ញាស់​វា​នោះទេ បើ​យើង​មាន​ត្រី​មេ​ពូជ​ច្រើន យើង​នឹង​ទទួលបាន​ពង​កូន​ច្រើន​ទៅតាម​នោះដែរ​។​
​ការរៀបចំ​ស្រះ​សម្រាប់​យក​ពង​កូន :
  • ​​ស្រះ​ ត្រូវមាន​ទំហំ​ពី ៥០០ ទៅ ១០០០ ម៉ែត្រការ៉េ ឬ​ប្រើ​ស្រែ​ធ្វើជា​ស្រះ​ក៏បាន តែមាន​ការពិបាក​បន្តិច​នៅពេល​យើង​ចាប់ផ្តើម​ប្រមូល​កូន​ត្រី​។ បើសិន​មាន​ស្រះ​ចាស់​ស្រាប់​ត្រូវ​បូមទឹក​ចេញរួច​កៀរ​សម្អាត​ស្រះ​ឲ្យ​ស្អាត ប្រើ​កំបោរ​បាច​ឲ្យ​ពេញ​បាត​ស្រះ ដើម្បី​សម្លាប់​បា​រ៉ា​ស៊ីត​កុំ​ឲ្យ​ត្រី​កើត​ជម្ងឺ។ ត្រូវធ្វើ​ការងារ​នេះ​នៅ​ដើមរដូវ​វស្សា គឺ​មុន​រដូវភ្លៀង​មកដល់​។​
  • ​​នៅ​ដើមរដូវ ​វស្សា​ពេល​មាន​ទឹកភ្លៀង​មកដល់ ឬ​មុន​រដូវ​មាន​ភ្លៀង​ធ្លាក់​ត្រូវ​បូមទឹក​បញ្ចូល​ក្នុង​ស្រះ រួច​លែង​ត្រី​មេ​ពូជ​ធំៗ​ផ្តល់​ចំណី​ឲ្យ​វា​ឲ្យ​បាន​ត្រឹមត្រូវ បន្ទាប់មក​ត្រូវបង្កើត​ឲ្យ​មាន​ប្លង់តុង​ទុក​សម្រាប់​ឲ្យ​កូន​ត្រី​ស៊ី​។​
1ខណៈ​រដូវវស្សា ​ចូលមក​ដល់ មាន​ភ្លៀង​ធ្លាក់ ត្រី​ទី​ឡា​ព្យា​ចាប់ផ្តើម​មាន​ពង និង​កូន​។ ដើម្បី​ការពារ​កូន​ត្រី គួរ​បង្កើតជា​ជម្រក​មួយ​សម្រាប់​ឲ្យ​ត្រី​ចូល​ពង គឺ​ត្រូវ​រៀប​ជា​សម្រាស់​នៅ​ជ្រុង​មួយ​នៃ​ស្រះ​ទុក​ឲ្យ​ត្រី​ចូល​ជ្រក​ពង​។​
​ត្រី​មេ​ពូជ​ ត្រូវ​ជ្រើសរើស​ត្រី​គ្មាន​របួស​គ្មាន​ក្រមរ​នៅលើ​ខ្លួន មាន​សុខ​ភាពល្អ ព្រុយ​របស់​វា​នៅ​ស្អាត​គ្មាន​របួស​ដាច់ និង​ត្រូវមាន​ទម្ងន់​ចាប់ពី ៣០០ ទៅ ៥០០​ក្រាម​ឡើងទៅ អត្រា​ពូជ​មេបា គឺ​ឈ្មោល​មួយ ញី​មួយ ឬ​ឈ្មោល​មួយ​ញី​ពីរ​ក៏បាន ដងស៊ីតេ​ពូជ គឺ​ក្នុង​មួយ​ម៉ែត្រ​ការ​រ៉េ​ស្មើ​ពីរ​ក្បាល​។ អ្នក​ចិញ្ចឹម​ត្រូវ​ប្រើពេល​យ៉ាងហោចណាស់ ១៥-២០​ថ្ងៃ ដើម្បី​បំប៉ន​មេ​ពូជ​ឲ្យ​ធាត់​។ ដើម្បី​បំប៉ន​ឲ្យ​ត្រី​នោះ​ធាត់​ត្រូវ​ប្រើ​រូបមន្ត​ចំណី​ខាងក្រោម :
​កន្ទក់​ចុងអង្ករ (​ចម្អិន​) រួមជាមួយ​ម្សៅ​ត្រី ដោយ​ប្រើ​រូបមន្ត​
  • ម្សៅ​ត្រី ២០ ភាគរយ​
  • កន្ទក់ ៧៥ ភាគរយ​
  • ចុងអង្ករ ៥ ភាគរយ​
​ក្នុង​ មួយថ្ងៃ​ត្រូវ​ឲ្យ​ត្រី​ស៊ី​ម្តង​ទៅ​ពីរដង​។ ចំពោះ​បរិមាណ​ចំណី​គឺ​ស្មើ​មួយ​ទៅ​ពីរ​ភាគរយ​នៃ​ទម្ងន់​ត្រី​ចិញ្ចឹម​។ បើសិនជា​ស្ថិតក្នុង​ស្ថានភាព​បរិយាកាស​ដែលមាន​កំដៅ ២៤ ទៅ ៣២​ដឺ​ក្រេ ក្រោយពេល​ចិញ្ចឹម​បំប៉ន​បាន ១០ ទៅ ១៥​ថ្ងៃ បន្ទាប់ពី​បានដាក់​ត្រី​មេ​ពូជ​ចូលក្នុង​ស្រះ ត្រី​វា​នឹង​ចាប់ផ្តើម​ពង​។ បន្ទាប់ ១៥ ទៅ ១៧​ថ្ងៃ ក្រោយពេល​ត្រី​ពង​រួច យើង​អាច​ចាប់ផ្តើម​ប្រមូល​ត្រី​ម្សៅ (​កូរ​ត្រី​)​។​
1
របៀប​ប្រមូល​ត្រី​ម្សៅ :
​​ប្រើ​សំណាញ់ ​មាន​ក្រឡា​ធំ ដើម្បី​អូស​ចាប់យក​ត្រី​មេ​ពូជ​ដាក់​ទៅ​ជ្រុង​ម្ខាង​នៃ​ស្រះ រួច​ចាប់​ត្រី​មេ​ពូជ​នោះ​ចេញ យកទៅដាក់​នៅក្នុង​ស្រះ​មួយ​ផ្សេង បំប៉ន​វា​ឲ្យ​ធាត់ ដើម្បី​ឲ្យ​វា​ពង​ក្នុង​វគ្គ​ថ្មី​ទៀត​។​
​​ប្រើប្រាស់​ ស្រះ​ដែលមាន​កូន​ត្រី​ក្នុងនោះ​ស្រាប់ ដើម្បី​ផ្សាំ​ត្រី​ម្សៅ​ឲ្យ​ធំ​។ វិធី​មួយទៀត​នោះ គឺ​យើង​ប្រើ​កន្ត្រង​សំណាញ់​ក្រឡា​ញឹក ដើម្បី​ដួស​ត្រង​យក​កូន​ត្រី​ម្សៅ​ចេញ ទៅ​ដាក់​នៅក្នុង​ស្រះ​ផ្សេង​សម្រាប់​ចិញ្ចឹម​។​
​​ទោះ​ដង​កូន​ ត្រី​ម្សៅ​ចេញ ឬ​ចាប់យក​ត្រី​មេបា​ចេញ​ក៏ដោយ វា​សឹង​មាន​ផលវិបាក​ដូចគ្នា ដោយសារ​បញ្ហា​នេះ​អ្នក​ចិញ្ចឹម​ត្រី​ខ្លះ​បាន​បែកគំនិត​ប្រើ​អាង​ស៊ីម៉ង់ លូ អណ្តូង ឬ​កា​ធុន​ធំៗ សម្រាប់​ដាក់​ត្រី​មេ​ពូជ​ឲ្យ​ពង ព្រោះ​ការប្រើ​វិធី​នេះ​ងាយស្រួល​ឲ្យ​គេ​ចាប់យក​ត្រី​មេ​ពូជ​ចេញទៅ​ដាក់​ នៅក្នុង​កន្លែង​ផ្សេង រួច​ប្រមូលយក​កូន​ត្រី​ទៅ​ដាក់​នៅក្នុង​ស្រះ​ផ្សេង​ដែរ​។​
​​នៅមាន​វិធី​ មួយទៀត ដែល​ត្រូវបាន​គេ​ធ្វើ​ដែរនោះ គឺ​ការដាក់​ពូជ​មេត្រី​ទៅក្នុង​ស្បៃ ដែល​រៀបចំ​ដាក់​ក្នុង​បែរ​រួចជាស្រេច​ហើយ​នោះ ធ្វើបែបនេះ គេ​អាច​គ្រប់គ្រង​ទៅលើ​ការ​ប្រមូលយក​កូន​បាន​ងាយ​ជាង ហើយក៏​អាច​ប្រើប្រាស់​ទីកន្លែង​ដែល​កូន​ត្រី​ម្សៅ​ញាស់​នោះ​ធ្វើជា​កន្លែង​ ចិញ្ចឹម​ផ្សាំ​វា​បាន​ផង ដោយ​គ្រាន់តែ​ចាប់​មេត្រី​ពូជ​ចេញ ដើម្បី​ចិញ្ចឹម​បំប៉ន​កូន​ត្រី គេ​គួរប្រើ​ចំណី​របស់​ត្រី​ក្រឹម​ខ្នាតតូច​សម្រាប់​ឲ្យ​កូន​ត្រី​ទី​ឡា​ព្យា ​ស៊ី ព្រោះ​វា​ជា​វិធី​មួយ​ងាយស្រួល​ជាងគេ​។​
​កូន​ត្រី​ដែល ​ត្រូវបាន​ចិញ្ចឹម​បំប៉ន​នោះ អាច​ធំ​លូតលាស់​លឿន​ទៅបាន អាស្រ័យ​ដោយ​កត្តា​សីត​ណ្ហ​ភាព ចំណី និង​ការថែទាំ​វា តែ​កត្តា​សីត​ណ្ហ​ភាព​ទឹក​អាច​សំខាន់​ជាងគេ​។​
1​ត្រី​ទី​ឡា​ ព្យា ជា​ប្រភេទ​ត្រី​ម្យ៉ាង​ដែល​រសជាតិ​របស់​វា​អាស្រ័យទៅលើ​ការកែច្នៃ តែ​ចំពោះ​សាច់​របស់​វា​ផ្ទាល់ គឺ​គ្មាន​រស់ជាតិ​ទេ វា​មិនមាន​រសជាតិ​ឆ្ងាញ់​ដូចជា​ត្រី​របស់​ស្រុក​យើង​ឡើយ តែ​វា​ជា​ប្រភេទ​ត្រី​ដែល​អាច​សម្រប​ខ្លួន​ទៅក្នុង​ស្ថានភាព​របស់​ទឹកបាន​ ច្រើនយ៉ាង និង​មិនសូវមាន​ជម្ងឺ​រាតត្បាត​វា​ទេ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: file12_1.pdf

ការចិញ្ចឹម-ត្រី​ទី​ឡា​ព្យា

1
លោកពូ ភោគ សុខ​ ជាកសិករ​នៅខេត្ត​ស្វាយ​រៀង និង ជាដៃគូរ​ការងារ​របស់​អង្គការ CRS ​ធ្លាប់​បាន​ទទួល​ជោគជ័យ​លើការ​ផលិត​កូនត្រី​ទីឡាព្យា តាមរយៈ​បច្ចេកទេស​ដូច​ខាង​ក្រោម៖
ការរៀបចំស្រះនិងលែងមេពូជ
លោកពូ ​បាន​រៀបចំ​ជីកស្រះ​ដែល​មាន​បណ្តោយ ៣០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ជំរៅ ២ម៉ែត្រ ហើយ​បាច​កំបោរ ដាក់ជី អោយ​ទឹកមាន​ពណ៌​បៃតង​ខ្ចី(សំបូរ​ចំណី​ធម្មជាតិ)។​ ក្រោយ​ពេល​ឃើញទឹក​មាន​ពណ៌​ល្អ​ហើយ គាត់​បាន​លែង​មេពូជ​ត្រី​ទីឡាព្យា​ចំនួន ៦០ ក្បាល ដែលក្នុង​មួយ​ក្បាល​ទំងន់ ៣ ខាំ។​គាត់​ផ្តល់​ចំណី កន្ទក់ ក៏ដូចជា​ចុងអង្ករ ចក កាក​សំណល់​បន្លែ។ល។
ការដូសកូនត្រី
ក្រោយពេល ​លែងមេពូជ​ត្រីចំនួន​មួយខែមក គេអាច​ឃើញមាន​កូនត្រី​ហែល​តាម​មាត់ច្រាំង។ ពេលនោះ លោក​ពូបាន​ដួសកូនត្រី​ទាំងនោះ​ចេញពីស្រះ​(កូនត្រីកើត​បាន​ប្រហែល​បួនថ្ងៃ) ទៅផ្សាំ​ក្នុងហាប៉ា ដោយ​ប្រើ​ថ្នង​ធ្វើពី​ក្រឡា​សំណាញ់។ ការដួស​កូនត្រី​ផ្សាំ​ក្នុង​ហាប៉ា ធ្វើឡើង​រៀងរាល់​អាទិត្យ។ ជាមធ្យម ហាប៉ា​មាន​បណ្តោយ ២ ម៉ែត្រ ទទឹង ២ម៉ែត្រ និង ជំរៅមួយ​ម៉ែត្រ ដាក់កូនត្រី ២៤០០ ក្បាល។
ការអោយចំណីត្រី
កូនត្រីដែលនៅក្នុងហាប៉ា ត្រូវបាន​អោយចំណី​មួយថ្ងៃ​២ដង(ព្រឹក ល្ងាច)។
ចំណីរបស់វាគឺ៖
សណ្តែកសៀងចំនួនបីខាំ ស្ងោរកិន​លាយពង​មាន់ឆ្អិន ១​គ្រាប់ (យកតែពងក្រហម) ហើយ​ច្របាច់វា​អោយ​ម៉ដ្ឋ រួចបាច​ចូលក្នុង​ហាប៉ា​ដែលមានផ្ទៃ ៤ម៉ែត្រការេ។ គួរជៀសវាង​ការដាក់​ចំណី​​ច្រើនពេក ដែល​អាច​នាំអោយ​ទឹកស្អុយ។
ការប្រមូលផល
ក្រោយពេលផ្សាំក្នុងហាប៉ាបាន ២១​ ថ្ងៃ កូនត្រីធំធាត់​មាន​ប្រវែងពី ៣ ទៅ ៤ សង់ទីម៉ែត្រ និង អាច​ដួស​លក់​បាន។ ក្នុងមួយរដូវ​(ពីរខែកន្លះ) លោក​ពូផលិត​បានកូនត្រី ២១៨០០ ក្បាល រួចលក់​បានតំលៃ ៦០ រៀល​ក្នុងមួយ​ក្បាល។
សូម​បញ្ជាក់ថា កូនត្រីមានប្រវែងពី ៣ ទៅ​ ៥ សង់ទីម៉ែត្រ ទើបដាក់ចិញ្ចឹមបានល្អ។
(ដកស្រង់ចេញពី ព្រុំ សុភាព ប្លុក)
ចុចដោនឡូនឯកសារ PDF  Download: file11_1.pdf

ការចិញ្ចឹម​-ត្រី​ស្រះ​ចាស់​

1
១- ការរៀបចំ​បាត​ស្រះ​
​ក្រោយពេល​ចាប់​ត្រី​ចេញពី​ស្រះ​អស់ហើយ ខណៈពេល​ដែល​ដី​នៅ​ភក់ៗ យើង​ត្រូវ :
យក ​មមោក ឬ​ភក់​ដែល​មាន​នៅ​ក្នុង​ស្រះ​លៃ​យ៉ាងណា​អោយ​កាន់តែ​តិច​កាន់តែ​ល្អ កំរាស់ ១​តឹក​ច្រើន​បំផុត ។ មមោក​ដែល​យក​បាន​នេះ​ត្រូវ​ដាក់​នៅ​តាម​គល់​របស់​រុក្ខជាតិ​ហូប​ផ្លែ មានដូចជា ស្វាយ ខ្នុរ … ។​
២- បាច​កំបោរ​ពេញ​លើ​ផ្ទៃ​ស្រះ​
១ ​ម៉ែត្រការ៉េ ១​ក្តាប់​ដៃ ដើម្បី​សំលាប់​ពពួក​ត្រី​កាច​ពិសេស អន្ទង់ ពស់ ក្តាម និង​សត្វ​ផ្សេងៗ​ដែល​ស៊ី​កូន​ត្រី​ជា​អាហារ ។ បន្ទាប់មក​ទុកចោល​រយៈពេល ១០ ដល់ ១៥​ថ្ងៃ ទើប​យើង ​អនុវត្ត​តាម​វិធី​រៀបចំ​បាត​ស្រះ ដូចខាងក្រោម​នេះ ៖
  • បាច​ជី​ស្ងួត អង្កាម​រស់ ១៥០ ទៅ ២០០​គីឡូក្រាម សំរាប់​ក្រឡា​ផ្ទៃ​ទំហំ ១៦០០​ម៉ែត្រការ៉េ ។​
  • ប្រើ EX-M សំចៃ​បាញ់​លើ​ផ្ទៃ​ស្រះ​ត្រី ដោយ​បរិមាណ EX-M សំចៃ ១០​លីត្រ មានន័យ​ថា EX-M សំចៃ ១​លីត្រ​ត្រូវ​ប្រើ​លើ​ផ្ទៃ​ស្រះ ១៦០​ម៉ែត្រការ៉េ អោយ​សព្វ ។​
  • បន្ទាប់ ​មក​ទុក​ហាលថ្ងៃ ចោល​រយៈពេល ៧-១០​ថ្ងៃ ដើម្បី​អោយ​អតិសុខុមប្រាណ​ល្អ​សំរាប់​អតិសុខុមប្រាណ​អាក្រក់​អោយអស់​ពី​ផ្ទៃ ​បាត​ស្រះ ។​
  • បង្ហូរទឹក​ចូល​ស្រះ​ត្រី​
    – យើង​បង្ហូរទឹក​បណ្តើរ​បន្តក់ EX-M សំចៃ ចំនួន ១០​លីត្រ បណ្តើរ និង​បាច​ជី​ស្ងួត អង្កាម​រស់ ដូច​បរិមាណ​ខាងលើ​ម្តងទៀត (​សំលាប់​អតិសុខុមប្រាណ​អាក្រក់​ដែល​មក​តាមរយៈ​ទឹក​)។​
    – យើង​ទុក​ហាលថ្ងៃ​ចោល​រយៈពេល ៧​ថ្ងៃ​ទៀត នោះ​វា​មាន​កើត​ប្លង់តុង ទើប​យក​កូន​ត្រី​មក​ចិញ្ចឹម​ក្នុង​ស្រះ​នេះ​បាន។​
៣- វិធី​ប្រើ អ៊ី អ៊ិក្ស អិម សំចៃ​ក្នុងពេល​ចិញ្ចឹម​
  • ត្រី​មាន​អាយុ​ពី ១៥​ថ្ងៃ ត្រូវ​បាចសាច​លើ​ផ្ទៃ​ស្រះ​បន្ថែម EX-M សំចៃ ១០០​លីត្រ ក្នុង​ស្រះ​ទឹក ១៦០០​ម៉ែត្រការ៉េ ១​លីត្រស្មើ​នឹង​ទំហំ​ផ្ទៃក្រឡា ១៦​ម៉ែត្រការ៉េ ។ ចំពោះ​ស្រះ​មាន​ជំរៅ ១.៥​ទៅ ២.៥​ម៉ែត្រ គេ​នៅតែ​យក​ខ្នាត​នេះ​មក​ប្រើ តែបើ​ជ្រៅ​ជាង​នេះ​ត្រូវ​បន្ថែម​ច្រើន​បន្តិច ។​
  • ត្រី​មាន​អាយុ​ចាប់ពី ៣០​ថ្ងៃ​ទៅ ត្រូវ​បាចសាច​លើ​ផ្ទៃ​ស្រះ បន្ថែម EX-M សំចៃ ១០០​លីត្រ ក្នុង​ស្រះ​ទឹក ១៦០០​ម៉ែត្រការ៉េ បើសិនជា​ត្រី​កាន់តែ​ធំ​យើង​បន្ថែម​កាន់តែច្រើន ។​
  • ត្រី​មាន​អាយុ​ពី ៤៥​ថ្ងៃ ត្រូវ​បាចសាច​លើ​ផ្ទៃ​ស្រះ​បន្ថែម EX-M សំចៃ​៥០​លីត្រ ក្នុង​ស្រះ​ទឹក ១៦០០​ម៉ែត្រការ៉េ ។​
  • ត្រី​មាន​អាយុ​ចាប់ពី ៦០​ថ្ងៃ​ទៅ ត្រូវ​បាចសាច​លើ​ផ្ទៃ​ស្រះ​បន្ថែម EX-M សំចៃ ៥០​លីត្រ ក្នុង​ស្រះ​ទឹក ១៦០០​ម៉ែត្រការ៉េ ។ (​ហាម​យក អ៊ី អ៊ិក្ស អិម សំចៃ​បាចសាច​លើ​ផ្ទៃ​ស្រះ​តែ​ ១​កន្លែង​)
  • ត្រី​មាន​អាយុ​លើសពីនេះ យើង​ត្រូវ​ពិនិត្យ​ទឹក (PH=7) តាម​សភាព​ជាក់ស្តែង​បើ​ត្រី​ហើប ឬ​ងើប​មក​យក​ដង្ហើម​ដោយ​ធ្វើ​មាត់ម្ហ​បៗ​ហែល​ហាក់​រឹង​ត្រង់​ខ្លួន ពេលខ្លះ​ហែល​ជា​ហ្វូង ​សំដៅ​ទៅ​ខាងៗ​ស្រះនោះ​បញ្ជាក់ថា​ត្រី​លោកអ្នក​កំពុងតែ​មាន​បញ្ហា​ហើយ ប្រញាប់​ប្រើ អ៊ី អ៊ិក្ស អិម សំចៃ​ភ្លាម ។ យើង​ត្រូវ​បាចសាច​លើ​ផ្ទៃ​ស្រះ ៥០​លីត្រ​ថែម ។ ពេល​បាចសាច​លើ​ផ្ទៃ​ស្រះ ​ត្រូវ​ជ្រើសរើស​នៅពេល​ព្រលប់ (5:30h – 6h) ជា​ពេល​ល្អ​បំផុត ចំពោះ​ពេល​រដូវ​មាន​ថ្ងៃ ។ តែ​បើ​សិន​ជា​រដូវ​ពុំ​សូវ​មាន​ពន្លឺ​រស្មី សូម​ប្រើ​នៅពេលណា​ដែល​មាន​ពន្លឺ​ពីព្រោះ អ៊ី អ៊ិក្ស អិម ត្រូវការ​ធ្វើ​រស្មី​សំយោគ ។ ចំពោះ​អ្នក​ចិញ្ចឹម​ត្រី គួរតែ​តាមដាន​ពី​ការប្រែប្រួល​នៃ​ធាតុអាកាសតាមរយៈ​ឧត្តុនិយម​ដែ​លបាន​ ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ ។ បើសិនជា​យើង​បាន​ដឹង​មុន​ពី​ការប្រែប្រួល​នៃ ​ធាតុអាកាស យើង​ត្រូវ​បាចសាច​ត្រៀម​ទុកជាមុន ដើម្បី​ទប់ស្កាត់​កំណើន​អាស៊ីត បា​ស និង​ឧស្ម័ន​កាបូនិច​នៅក្នុង​ទឹក ។​
  • ប្រសិនបើ​យើង ​ពិនិត្យឃើញ​ថា​មាន​សត្វល្អិត ដូចជា​ចៃ​តោង​លើ​ខ្លួន​ត្រី … យើង​ត្រូវ​ប្រើ​បណ្តេញ​សត្វ​ពណ៌​ខៀវ​យក ១-២​លីត្រ បាចសាច​លើ​ក្រឡា​ផ្ទៃ ១៦០០​ម៉ែត្រការ៉េ ដើម្បី​សំលាប់​សត្វល្អិត ។
៤- ការផ្តល់​ចំណី​ត្រី​
ត្រី​តូចៗ​ដែល​ទើបតែ​ដាក់ចូល​ក្នុង​ស្រះ​ត្រូវ :
  • កូរ​ពងមាន់ អោយ​ត្រី​ស៊ី​រយៈពេល​៣​ថ្ងៃ លាយ​ជាមួយ​មេ​អាហារ​សត្វ​១​ក្តាប់ ដើម្បី​ធ្វើ​ជា​អាហារ​បំប៉ន​ចំពោះ​កូន​ត្រី ។​
  • យក​ម្សៅ​ទឹកដោះគោ​កូនក្មេង​អោយ​ត្រី​ស៊ី​រយៈពេល ៣​ថ្ងៃ ។ ក្រៅពី​នេះ​យើង​អនុវត្ត​តាម​ការ​ផ្តល់​ចំណីអាហារ​ធម្មតា ។​
  • ពេល ​ត្រី​ធំ ឬ​ត្រី​ចេះ​ស៊ី​អាហារ ដូច​ជា​កូន​ត្រី​នុយ យើង​ត្រូវ​កិន​ត្រី​នុយ​នោះ​អោយ​ម៉ត់ ហើយ​លាយ​មេ អ៊ី អ៊ិក្ស អិម សំចៃ​១​លីត្រ ជាមួយ​ចំណី ១០០​គីឡូក្រាម អោយ​ស៊ី​ដើម្បី​បំបាត់​កំអែ​អាស៊ីត​ចេញ​ពី​មាត់​ត្រី ជាហេតុ​ធ្វើអោយ​ត្រី​ស្លាប់​ពេល​ផ្តល់​អាហារ​ម្តងៗ ។​
៥- ផលប្រយោជន៍​
  • ទឹក​ក្នុង​ស្រះ​ថ្លា​ល្អ ត្រី​មិន​ឈឺ ការលូតលាស់​លឿន ត្រី​មិនមាន​រោគ​ចង្រៃ ។​
  • មិន​ងាយ​ជួបប្រទះ​ភាពអវិជ្ជមាន​ក្នុងពេល​ចិញ្ចឹម ។​
  • សាច់​ត្រី​ឆ្ងាញ់​ពិសារ ជា​លក្ខណៈ​ត្រី​ធម្មជាតិ​សុទ្ធសាធ សាច់​ត្រី​គ្មាន​រោគ ។​
៦- ករណី​ពុំ​បាន​ប្រើ​ពី​ដើមទី ហើយ​ទឹកស្អុយ ឬរ​មាស់​ត្រី​ស្លាប់​ច្រើន​ត្រូវ​
  • យក EX-M សំចៃ ១០០​លីត្រ សំរាប់​ទំហំ​ស្រះ ១៦០០​ម៉ែត្រការ៉េ បាចសាច​លើ​ផ្ទៃ​ស្រះ និង​បាញ់​សាច​ចូលក្នុង​ទឹក​ចំពោះ​ស្រះ​មាន​ជំរៅ ១.៥-២.៥​ម៉ែត្រ ពិសេស​គឺ​កន្លែង​ដែល​ផ្តល់
    ​ចំណី​អោយ​ស៊ី​រៀងរាល់ថ្ងៃ ។ បើ​ជ្រៅ​ជាង​នេះ​គួរ​បន្ថែម​ច្រើនជាង​នេះ​បន្តិច មើល​ទៅ​តាម​សភាព​ជាក់ស្តែង ។ ការ​បាចសាច​នេះ ត្រូវធ្វើ​នៅ​ពេល​ព្រលប់ (5:30h – 6h) សំ​រាប់​ថ្ងៃ​ដែល​មាន​រស្មី ​ជា​ការល្អ ។ ប្រសិនបើ​រដូវ​ដែលមាន​ភ្លៀង​ច្រើន ឬ​ផ្ទៃមេឃ​អាប់អួរ​គ្មាន​ពន្លឺយើង​ត្រូវ​រង់ចាំ​នៅពេល​មាន​ពន្លឺ​សមល្មម​ទើប ​ប្រើ​ទៅ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។​
  • យក EX-M សំចៃ ១​លីត្រ លាយ​ជាមួយ​ចំណី​ត្រី ១០០​គីឡូក្រាម ដើម្បី​ជួយ​រំលាយ និង​ព្យាបាល​ប្រព័ន្ធ​រំលាយ​អាហារ នោះ​ត្រី​បាត់​ហើមពោះ រាគ​រូស និង​ផ្សិត​ក្រហម …​៘​
  • ក្រោយពេល​ប្រើ​ហើយ ទឹក​បាត់​ស្អុយ រៀងរាល់ ១៥​ថ្ងៃ​ម្តង យើង​ត្រូវ​ចាក់ EX-M សំចៃ​ពី ១០ ទៅ ១៥​ភាគរយ នៃ​បរិមាណ​បាចសាច​បំបាត់​ក្លិនស្អុយ​ដំបូង ។ បើ​បាចសាច​ដំបូង ១០០​លីត្រ EX-M សំចៃ​ត្រូវ​រៀងរាល់ ១៥​ថ្ងៃ ក្រោយ​មក​យើង​ត្រូវ​ចាក់​បន្ថែម ១៥​លីត្រ​ទៀត ។​
  • ប្រសិន ​បើ​ទឹក​នោះ​មាន​បាក់តេរី​អាក្រក់​ច្រើនពេក ស្អុយ​ខ្លាំង ខួរ​អណ្តែង ល្បាយ​ដី​ប្រហែល ៣០​ភាគរយ ត្រូវ​បូមទឹក​ចេញ​-​ចូល​ក្នុង​ស្រះ អោយបាន ២០​ភាគរយ បន្ទាប់មក​ទើប​ប្រើ អ៊ី អ៊ិក្ស អិម សំចៃ​ដោយ​បង្កើន​បរិមាណ​បាចសាច​លើស ១០​ភាគរយ ។ បើ​ស្រះ​ធម្មតា​ទឹកស្អុយ​យើង​ប្រើ ១០០​លីត្រ តែបើ​ស្រះ​ប្រភេទ​ធ្ងន់ធ្ងរ​ត្រូវ​ប្រើ ១១០​លីត្រ ទើប​អាច​មាន​ប្រសិទ្ធិភាព​បាន ។​
  • ក្នុងករណី​ត្រី​មាន​ចៃ តោង​លើ​ខ្លួន ឬ​លើ​ស្រកី យើង​ត្រូវ​ប្រើ EX-M បណ្តេញ​សត្វល្អិត ១​លីត្រ លាយ​ជាមួយ​ទឹក ៥០០​លីត្រ សាច​ជះ​លើ​ផ្ទៃ​ស្រះ​ទំហំ ១៦០០​ម៉ែត្រការ៉េ អោយអស់​បរិមាណ​ទឹក ។ តែបើ​បរិមាណ​ចៃ​ច្រើន​យើង​ត្រូវ​បង្កើន​ថែម ១​លីត្រ​ទៀត ។ ចំណុច​នេះ​យក​ល្អ គួរ​ទុក​លទ្ធភាព​អោយ​អ្នកបច្ចេកទេស​ទៅពិនិត្យ ឬ​សាកសួរ​មក​ក្រុមហ៊ុន​តែម្តង ។​
  • ការ ​ផ្តល់​អាហារ : យក​ត្រី​ស្រស់​កិន​ម៉ត់ ១​គីឡូក្រាម លាយ​ជាមួយ​មេ​អាហារ​សត្វ ១​ក្រាម និង អ៊ី អ៊ិក្ស អិម សំចៃ ១​ស្លាបព្រា​កាហ្វេ អោយ​ស៊ី​ជា​រៀងរាល់​ថ្ងៃ​នោះ​ត្រី​មិនមាន​ប៉ះ ​ជំងឺ​ទេ ។ បើសិនជា​គ្មាន​ត្រី​ស្រស់​ទេ យក​ចំណី​អាហារ​ផ្សេងៗ​ដែល​ផ្សំ​បាន ១០០​គីឡូក្រាម លាយ​មេ​អាហារ​សត្វ ២​គីឡូក្រាម និង អ៊ី អ៊ិក្ស អិម សំចៃ ១​លីត្រ​ជាការ​ស្រេច ។​
៧- ការ​សំគាល់​សភាព​ទឹក ដើម្បី​ប្រើប្រាស់​
តាម​ការអនុវត្ត​ន៍​កន្លងមក យើង​តែងតែ​សង្កេត​ឃើញ​សភាព​ទឹក​ក្នុង​ស្រះ​ត្រី​ដូចខាងក្រោម​:
  • ទឹក ​ខួរ​អណ្តែង ចែកចេញ​ជា​ពីរ​ប្រភេទ គឺ​បើ​តាម​លក្ខណៈ​ធម្មជាតិ យើង​ប្រើ អ៊ី អ៊ិក្ស អិម ជួយ​កាត់​ភាព​រង​ថ្លា​បានតែ ២០ ទៅ ៣០​ភាគរយ​ប៉ុណ្ណោះ ។ ប្រភេទ​មួយ​ទៀត​ធ្លាប់​ថ្លា ហើយ​តែ​ត្រូវ​ទឹក​ច្រោះ​បណ្តាល​ល្អក់​ខួរ​អណ្តែង យើង​ប្រើ អ៊ី អ៊ិក្ស អិម សំចៃ​មួយ​លើក​ស្មើ ១០០​លីត្រ សំរាប់​ផ្ទៃ​ស្រះ ១៦០០​ម៉ែត្រការ៉េ ។ បើសិនជា​គ្មាន​ត្រី​សូម​កំណត់ ១០​ថ្ងៃ បាច​សាច ១​ដង ធ្វើ​បាន​ចំនួន ៣​ដង សភាព​ទឹកនឹង​ថ្លា​ខៀវ​ឡើងវិញ ។ តែបើ​មាន​ចិញ្ចឹម​ត្រី​ត្រូវ ១៥​ថ្ងៃ ១​ដង ។​
  • ទឹក ​ខ្លះ​ថ្លា​ស ជា​ទឹក​ដែល​ពុំ​មាន​រសជាតិ​ទេ យើង​ប្រើ អ៊ី អ៊ិក្ស អិម ១០០​លីត្រ ក្នុង​ផ្ទៃ​ស្រះ ១៦០០​ម៉ែត្រការ៉េ បាចសាច​រៀងរាល់ ២០​ថ្ងៃ ១​ដង ដើម្បី​បង្កើត​ប្លង់តុង (​ស្លែ​) អុកស៊ីសែន បន្ថយ​អាស៊ីត និង​បាស​ដែល​មាន​នៅក្នុង​នោះ ។​
  • ទឹកថ្លា ​ក្រ​ម៉ៅ ជា​ទឹក​ដែល​ពពួក​ប្លង់តុង​បាន​ស្លាប់​ជា​បណ្តើរៗ ត្រូវ​បាចសាច ១០០​លីត្រ ក្នុង​រយៈពេល ១០​ថ្ងៃ ១​ដង ។ ក្រោយមក​ទៀត​យើង​បន្ថែម​តែ ១០​ភាគរយ​ប៉ុណ្ណោះ ។​
  • ទឹកថ្លា ​ក្រហម ជា​ទឹក​ដែល​ពពួក ប្លង់​តុង​បាន​ស្លាប់​អស់​ហើយ ត្រូវ​បាចសាច ១០០​លីត្រ ក្នុង​រយៈពេល ១០​ថ្ងៃ ១​ដង ។ ក្រោយមក​ទៀត​យើង​បន្ថែម​តែ ១៥​ភាគរយ​ប៉ុណ្ណោះ ។​
  • ទឹកថ្លា ​ស​តែរ​មាស់​ប្រើ ១៥០​លីត្រ បាចសាច​លើ​ផ្ទៃ​ស្រះ ១៦០០​ម៉ែត្រការ៉េ រយៈពេល​៣​ថ្ងៃ​វា​បាត់​រមាស់ ។ ក្រោយ ២៥​ថ្ងៃ ទើប​បន្ថែម​ប្រើ​បន្តទៀត ចំនួន ១៥​លីត្រ
  • លើ ​ផ្ទៃ​ទឹក​មាន​ស្លែ​ពណ៌​ខៀវ ទឹក​សំបូរ​ល្បាយ​ដី (​ទឹក​ខាប់​) ត្រូវ​បាចសាច ចំនួន ១១០​លីត្រ លើ​ផ្ទៃដី ១៦០០​ម៉ែត្រការ៉េ ។ ករណី​មិន​បាត់​សូម​បូមទឹក​ចេញ​ចំនួន ១០​ភាគរយ ហើយ​បន្ថែម​បរិមាណ​ទឹក​ដូចដើម​ដដែល ។​
  • ដើម្បី ​ជំនួយ​ដល់​ការបង្កើត​ប្លង់តុង (​ស្លែ​) ដល់ អ៊ី អ៊ិក្ស អិម ចំពោះ​លោក​អ្នក ត្រូវ​យក​អាចម៍មាន់ ឬ​លាមក​សត្វ​ផ្សេងទៀត ជះ​សាច​បន្ថែម ។ យើង​អាច​យក​ពាង​ធំ​ដាក់​ក្បែរ​ស្រះ ​ក្រោម​ម្លប់ យក​លាមក​សត្វ​គ្រប់​ប្រភេទ​ទាំង​សើ​ម និង​ស្ងួត​ចាក់​បញ្ចុល​ក្នុងពាង ហើយ​លាយ​អ៊ី អ៊ិក្ស អិម សំចៃ ១​លីត្រ និង​ទឹក ១០​លីត្រ ចាក់​បញ្ចូល​ពាង​ទើប​បង្ហូរទឹក​ដែល​បាន​មក​ដាក់​ស្រះ​ត្រី (​ត្រី​ដែល​រស់​ក្នុង​ស្រះ​លូតលាស់​លឿន​អាស្រ័យ​លើ​កត្តា​ទឹក តើ​ទឹក​មាន​រសជាតិ​ល្អ​សំរាប់​អំណោយផល​ដល់​វា​រស់នៅ​ទេ?) ។​
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: file_10.pdf

​ការចិញ្ចឹម-បច្ចេកទេស​ផលិត​ពូជ​ត្រី​ប្រា​ធំ

1សេចក្តី​ផ្តើម​
ត្រី​មេ​ពូជ​
ត្រី​ប្រា​ធំ (Pangasianodon hypopthalmus) មាន​ប្រភព​នៅក្នុង​ទន្លេមេគង្គ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ វា​បានធ្វើការ​បំលាស់​ទី​គ្រប់​ទី​កនែ្លង​នៅតាម​ទន្លេ ស្ទឹង បឹង​បូរ និង​អាង​ស្តុក​ទឹក​នានា ក្នុង​បណ្តា​ប្រទេស​អាស៊ី ។ ក្នុង​ធម្មជាតិ​ត្រី​ប្រា​ធំ ​បានធ្វើ​ការបន្ត​ពូជ​នៅ​ទន្លេមេគង្គ​លើ​ចាប់ពី​ខេត្តក្រចេះ ​រហូតដល់​ល្បាក់ខោន​ត្រង់​ព្រំដែន​កម្ពុជា​-​ឡាវ ។ ជា​រៀងរាល់ឆ្នាំ នៅ​រដូវ​ទឹក​ដំឡើង​ក្នុង​ខែមិថុនា និង​កក្កដា កូន​ត្រី​ប្រា​ម្សៅ​បាន​អណ្តែត​តាម​ចរន្តទឹក​ហូរ​ពី​ទន្លេមេគង្គ​លើ ឆ្ពោះ​មក​ទន្លេមេគង្គ​ក្រោម និង​បាន​ចរាចរ​ចូលទៅ​តាម​តំបន់​ព្រៃ​លិច​ទឹក​នានា ដើម្បី​រក​ចំណី និង​ធំធាត់​នៅ​ទីនោះ ។ បន្ទាប់មក​វា​បាន​ចរាចរ​ចូលទៅក្នុង​បឹង​ទន្លេសាប និង​ចុងក្រោយ​ឆ្ពោះទៅ​ទន្លេមេគង្គ​លើ ដើម្បី​ធ្វើ​ការពង​កូន ។ បច្ចុប្បន្ន​វិស័យ​វារីវប្បកម្ម​មាន​សន្ទុះ​រីកចម្រើន​ជាខ្លាំង​ជាហេតុ​ធ្វើ ​ឲ្យ​តម្រូវ​ការកូន​ត្រី​ពូជ​មាន​បរិមាណ​ច្រើន ដូចនេះ​មជ្ឈមណ្ឌល​មាន​តួនាទី​សំខាន់​ក្នុងការ​ស្រាវជ្រាវ និង​ផលិត​ពូជ​ត្រី​ឲ្យ​បាន​ឆ្លើយតប​នឹង​តម្រូវការ​ខាងលើ ។ ថ្មីៗ​នេះ មជ្ឈមណ្ឌល​ទទួលបាន​ជោគជ័យ​ក្នុងការ​បង្កាត់​-​ភ្ញាស់​ពូជ​ត្រី​ប្រា​ធំ​ដោយ​ សិប្បនិម្មិត ។​
1
ស្រះ​បំប៉ន​ត្រី​មេ​ពូជ
១- ការថែបំប៉ន​ត្រី​មេ​ពូជ​
ស្រះ​ត្រី​មេ​ពូជ​មាន​ជម្រៅ ១.៥​ម៉ែត្រ ស្តុក​ក្នុង​ដង់ស៊ីតេ​ចំនួន ០.៥ គ​.​ក្រ​ ក្នុង​មួយ​ម៉ែត្រការ៉េ និង​ត្រូវ​ប្តូរ​ឲ្យ​បាន ៣០ ភាគរយ នៃ​ទឹកស្រះ​ជា​រៀងរាល់ ២​ដង ក្នុង​១​ខែ ។ ចំណី​សម្រាប់​ត្រី​មេ​ពូជ​មាន​ពីរ​ប្រភេទ ។ ប្រភេទ​ទី​១: មាន​ប្រូតេអ៊ីន ៣៥​ភាគរយ ឲ្យ​ស៊ី​ចាប់ពី ខែធ្នូ ដល់ សីហា និង​ចំណី​ប្រភេទ​ទី​២ : មាន​ប្រូតេអ៊ីន ២១ ភាគរយ ឲ្យ​ស៊ី​ចាប់ពី ខែកញ្ញា ដល់ វិច្ឆិកា ។​
1
២- ការរៀបចំ​ស្រះ​ផ្សាំ​កូន​ត្រី​
ស្រះ​សម្រាប់​ផ្សាំ​កូន​ត្រី​គួរ​មាន​ ទំហំ​ពី ៦០០-៥០០០​ម៉ែត្រការ៉េ និង​ជម្រៅ ១.៥​ម៉ែត្រ ។ មុន​លែង​កូន​ត្រី ត្រូវ​ពង្រឹង​ស្រះ​បាច​កំបោរ​ក្នុង​បរិមាណ ១០០​ក្រាម ក្នុង​១​ម៉ែត្រការ៉េ ។ មុន​ចាក់​អ័រម៉ូន​ត្រី​មេ​ពូជ ១​ថ្ងៃ ត្រូវ​បញ្ចូល​ទឹក​ក្នុង​ស្រះ ផ្សាំ​កូន​ត្រី​ឲ្យ​បាន ៨០​ភាគរយ បន្ទាប់មក​ដាក់​ជី ដេ​អា​ប៉េ ចំនួន ១០០​ក្រាម កន្ទក់ ៨​ក្រាម ម្សៅ​ត្រី ៤​ក្រាម និង​ម្សៅ​សន្តែកសៀង ចំនួន ៤​ក្រាម ក្នុង ១​ម៉ែត្រការ៉េ ដោយ​ព្រាច​លើ​ផ្ទៃ​ស្រះ ។ កូន​ត្រី​ម្សៅ​នឹង​លែង​ចូល​ស្រះ​បន្ទាប់ពី​ដាក់​ជី​បាន​រយៈពេល ២-៣ ថ្ងៃ។​
1
៣- ការ​បង្កាត់ – ភ្ញាស់​តី​ប្រា​ដោយ​សិប្បនិម្មិត​
៣-១ ការជ្រើសរើស​ត្រី​មេ​ពូជ​
ត្រី​មេ​ត្រូវមាន​ពោះធំ ទន់ និង​គ្រាប់​ពងមាន​ពណ៌​ស​ស្រអាប់ និង​មាន​ទំហំ​ប៉ុនៗ​គ្នា រីឯ​ត្រី​ឈ្មោល​វិញ​គ្រាន់តែ​ច្បូត​ថ្ម​មៗ នៅលើ​រន្ធ​បន្ត​ពូជ​ឃើញ​មាន​ចេញ​ស្ពែ​ម​ពណ៌​ស គឺ​យើង​អាច​ជ្រើស​រើសយក​សម្រាប់​ធ្វើការ​បង្កាត់​បាន ។
៣-២ ការចាក់​អ័រម៉ូនfish4
ការចាក់​អ័រម៉ូន​ត្រី​ពូជ​
​- ត្រី​មេ :
​ប្រើ​អ័រម៉ូន HCG ដំបូង​ចាក់​ក្នុង​បរិមាណ ៣០០ និង ៥០០ UI/​គ​.​ក្រ ក្នុង​ចន្លោះ​រយៈពេល ២៤ ម៉ោង សម្រាប់​ការចាក់​លើក​ទី ១ និង​ទី ២ និង​ចាក់​លើក​ទី ៣ មាន​រយៈពេល ១០ ម៉ោង (​ក្រោយ​ចាក់​លើក​ទី ២) ក្នុង​បរិមាណ ៣០០០ UI/​គ​.​ក្រ ។ ក្រោយ​ចាក់​លើ​ទី ៣ បាន​រយៈពេល ៧ ម៉ោង​យើង​ពិនិត្យ​ដំណាក់កាល​ច្បូត​ពងត្រី​ដោយ​សង្កត់​ថ្ម​មៗ​នៅ​ផ្នែក​ពោះ​ រហូតដល់​រន្ធ​បន្ត​ពូជ ។ បើសិនជា​មិនទាន់​ដល់​ដំណាក់កាល​ច្បូត​ទេ ។ យើង​ត្រូវ​ចាក់​អ័រម៉ូន​បន្ថែម​លើក​ទី ៤ និង​ទី ៥ ទៀត​ក្នុង​បរិមាណ ១៥០០ UI/ គ​.​ក្រ ចន្លោះពេល ៤ ម៉ោង ។​
1- ត្រី​មេ :
​ប្រើ​អ័រម៉ូន HCG ដំបូង​ចាក់​ក្នុង​បរិមាណ ៣០០ និង ៥០០ UI/​គ​.​ក្រ ក្នុង​ចន្លោះ​រយៈពេល ២៤ ម៉ោង សម្រាប់​ការចាក់​លើក​ទី ១ និង​ទី ២ និង​ចាក់​លើក​ទី ៣ មាន​រយៈពេល ១០ ម៉ោង (​ក្រោយ​ចាក់​លើក​ទី ២) ក្នុង​បរិមាណ ៣០០០ UI/​គ​.​ក្រ ។ ក្រោយ​ចាក់​លើ​ទី ៣ បាន​រយៈពេល ៧ ម៉ោង​យើង​ពិនិត្យ​ដំណាក់កាល​ច្បូត​ពងត្រី​ដោយ​សង្កត់​ថ្ម​មៗ​នៅ​ផ្នែក​ពោះ​ រហូតដល់​រន្ធ​បន្ត​ពូជ ។ បើសិនជា​មិនទាន់​ដល់​ដំណាក់កាល​ច្បូត​ទេ ។ យើង​ត្រូវ​ចាក់​អ័រម៉ូន​បន្ថែម​លើក​ទី ៤ និង​ទី ៥ ទៀត​ក្នុង​បរិមាណ ១៥០០ UI/ គ​.​ក្រ ចន្លោះពេល ៤ ម៉ោង ។​
​- ត្រី​ឈ្មោល :
​សម្រាប់​ត្រី​ឈ្មោល​ចាក់​តែ ១​លើក ក្នុង​បរិមាណ ១០០០ UI/​គ​.​ក្រ គឺ​ចាក់​នៅពេល​ចាក់​ត្រី​លើក​ទី៣។​  ការ​ច្បូត​យក​ស្ពែ​ម​ពី​ត្រី​ឈ្មោល
៣-៣ ការ​ច្បូត​យក​គ្រាប់​ពង និង​ការ​ផ្សំ​កំណើត​
​- ការ​ច្បូត​យក​គ្រាប់​ពង :
យើង​ច្បូត​យក​គ្រាប់​ពង ដោយ​ច្បូត​នៅ​ផ្នែក​ពោះ​រហូតដល់​រន្ធ​បន្ត​ពូជ ។ នៅពេល​ច្បូត​ត្រី​មេ​រួច​យើង​ត្រូវ​ចាប់​ត្រី​ឈ្មោល​ជាបន្ទាន់ ដោយ​ជូត​សំអាត​ទឹក រួច​ច្បូត​យក​ស្ពែ​ម​លាយ​ជាមួយ​គ្រាប់​ពង ។
1
៣-៣ ការ​ច្បូត​យក​គ្រាប់​ពង និង​ការ​ផ្សំ​កំណើត​
​- ការ​ច្បូត​យក​គ្រាប់​ពង :
យើង​ច្បូត​យក​គ្រាប់​ពង ដោយ​ច្បូត​នៅ​ផ្នែក​ពោះ​រហូតដល់​រន្ធ​បន្ត​ពូជ ។ នៅពេល​ច្បូត​ត្រី​មេ​រួច​យើង​ត្រូវ​ចាប់​ត្រី​ឈ្មោល​ជាបន្ទាន់ ដោយ​ជូត​សំអាត​ទឹក រួច​ច្បូត​យក​ស្ពែ​ម​លាយ​ជាមួយ​គ្រាប់​ពង ។
- ការ​ផ្សំ​កំណើត​ :
​ការ​ផ្សំ​កំណើត​ដោយ​វិធីសាស្ត្រ​ស្ងួត ។ ពងត្រី​ដែល​ច្បូត​រួច​ត្រូវ​បានដាក់​ក្នុង​ធុង​ជ័រ​ស្អាត​គ្មាន​ទឹក ។ បន្ទាប់មក​ច្បូត​យក​ស្ពែ​ម​ត្រី​ឈ្មោល​ដាក់​រាយប៉ាយ​ទៅលើ​គ្រាប់​ពង (​ឈ្មោល​២) រួច​កូរ​ដោយ​ស្លាបមាន់ ។ ភ្លាមៗ​នោះ​យើង​ចាក់ទឹក​ចូល​បន្តិច​ដោយ​បន្ត​ការ​កូរ​រយៈពេល ១​នាទី ដើម្បី​ឲ្យ​គ្រាប់​ពង​ផ្សំ​កំណើត​បានល្អ ។​
​បន្ទាប់មក​ត្រូវ​បន្ថែម​ទឹក​ទៀត ដើម្បី​លាង​ជាតិ​រំអិល ឬ​ស្ពែ​ម​ដែល​នៅសល់​ចេញពី​គ្រាប់​ពង ។ បន្ទាប់ពី​ទទួលបាន​គ្រាប់​ពង​ផ្សំ​កំណើត​រួច យើង​ត្រូវ​បំបាត់​ជាតិ​ស្អិត​របស់​គ្រាប់​ពង​ដោយ​ទឹក​ម្សៅ​ដីឥដ្ឋ ។
​៣-៤ ការ​ភ្ញាស់​ពងត្រី​ប្រា :
​បន្ទាប់ពី​បំបាត់​ជាតិ​ស្អិត​រួច យើង​ដួស​គ្រាប់​ពង​ដាក់​ភ្ញាស់​ក្នុង​បំពង់​កែវ ដែល​បំពង់​កែវ​នីមួយៗ អាចដាក់​គ្រាប់​ពង​ចំណុះ ៥០០​ក្រាម ។ គ្រាប់​ពង​ដែល​ផ្សំ​កំណើត​ល្អ មាន​រាង​មូល​ទំហំ​តូច​មាន​ពណ៌​លឿង​ថ្លា និង​មាន​លក្ខណៈ​ស្អិត​ពេល​ប៉ះ​ជាមួយ​ទឹក។ ​ពងត្រី​ញាស់​ក្នុង​រយៈពេល ២០​ម៉ោង បន្ទាប់ពី​ផ្សំ​កំណើត​នៅ​សីតុណ្ហភាព​ពី ២៦-៣០ អង្សារ​សេ។ កូ​ត្រី​ញាស់​ទាំងស្រុង​មាន​រយៈពេល ២៨​ម៉ោង បន្ទាប់ពី​ -ផ្សំ​កំណើត :
1
កូន​ត្រី​ក្រោយ​ញាស់​រយៈពេល ២៤​ម៉ោង ប្រភពពីMimid , M.A., et al. (2007)
​កូន​ត្រី​ទើប​ញាស់​មាន​ដងខ្លួន​ប្រវែង ៤​មី​ល្លី​ម៉ែត្រ ភ្នែក​មិនទាន់មាន​រូបរាង​ច្បាស់លាស់ មាត់ និង​រន្ធ​បញ្ចេញ​ចោល​មិនទាន់​បើក ។ ក្រោយ​ញាស់​រយៈពេល ១៦​ម៉ោង កូន​ត្រី​ចាប់ផ្តើម​បើក​មាត់​មាន​រន្ធ​បញ្ចេ​ញចោល និង​មាន​ធ្មេញ (​រូប​ទី​៦) ។ បន្ទាប់មក​ប្រដាប់​រំលាយ​អាហារ​បាន​ដំណើរការ និង​មាន​តួនាទី​សំខាន់​ដូចនេះ​ការផ្តល់​ចំណី​ដំបូង​ត្រូវ​ចាប់ផ្តើម​នៅ​ រយៈពេល ៣០​ម៉ោង ក្រោយ​ញាស់។​
៤- ការ​ផ្សាំ​កូន​ត្រី​ប្រា​ម្សៅ :
​កូន​ត្រី​ប្រា​ម្សៅ​ត្រូវ​លែង​ចូល​ស្រះ ​ឲ្យ​បាន​មុន​រយៈពេល ៣០​ម៉ោង​ ក្រោយ​ញាស់​ចៀសវាង​ដំណាក់កាល​កូន​ត្រី​ស៊ីគ្នា ។ ដង់ស៊ីតេ​ស្តុក​ពី ៣០០-៥០០​ ក្នុង​មួយម៉ែត្រការ៉េ ។ ក្រោយ​លែង​កូន​ត្រី​រួច​ត្រូវ​បញ្ចូល​ទឹក​បន្ថែម ២០​ភាគរយ ។​
- ការផ្តល់​ចំណី :
ចំណី​សម្រាប់​កូន​ត្រី​ម្សៅ​មាន : ចៃ​ទឹក​រស់ និង​ម្សៅ​ទឹកដោះគោ ឲ្យ​ស៊ី​ពីថ្ងៃ​ទី ១ ដល់ ៧ ។ នៅ​ថ្ងៃទី ៨ ត្រូវ​បង្វឹក​កូន​ត្រី​ឲ្យ​ស៊ី​ចំណី​គ្រាន់តែ​ជា​ប្រភេទ​ម្សៅ​ដោយ​លាយ​ជាមួយ ​ចៃ​ទឹក​ក្លាសេ​ឲ្យ​ស៊ី​រហូតដល់​ថ្ងៃទី ១៣ ។​
​ថ្ងៃទី ១៤ ផ្តល់​ចំណី​ទំហំ ០.៤ មី​ល្លី​ម៉ែត្រ​ជា​ប្រភេទ​ចំណី​អណ្តែត​មាន​ប្រូតេអ៊ីន ៤០​ភាគរយ ។ នៅ​ថ្ងៃទី ២១ កូន​ត្រី​ចូល​ស៊ី​ចំណី ១​កន្លែង យើង​ផ្តល់​ចំណី​ទំហំ ០.៦ ០.៨ និង ១.០ មី​ល្លី​ម៉ែត្រ រហូត​ក្លាយជា​កូន​ត្រី​ពូជ​នៅ​ថ្ងៃទី ៤០ ឬ ថ្ងៃទី ៤៥ ។
- ត្រួតពិនិត្យ​ជំងឺ និង​សត្វល្អិត :
ពេល​សង្កេតឃើញ​មានកូន​ត្រី​ងាប់​អណ្តែត​ នៅលើ​ផ្ទៃ​ទឹក និង​ឃើញ​មាន​ស្បែក​ដាច់​រលាត់ ឬ​មាន​ពណ៌​ក្រហម​នៅ​ផ្នែក​ខ្នង ឬ​នៅ​ព្រុយ​កន្ទុយ យើង​អាច​កំណត់​បាន​គឺ​បង្កដោយ​ពពួក​បាក់តេរី​ប្រភេទ Vibrio និង Aeromonas យើង​ប្រើ​ថ្នាំ​ប្រភេទ Oxytetracycline ក្នុង​បរិមាណ ៥០​ម​.​ក្រ​/​គ​.​ក្រ នៃ​ទម្ងន់​ត្រី លាយ​ជាមួយ​ចំណី​ដែល​ត្រូវ​ផ្តល់​ឲ្យ​កូន​ត្រី ។ នៅពេល​ជាមួយគ្នា​នោះ យើង​អាច​ប្រើ Zeolite (​ដូច​សិលា​គ្រាប់​តូចៗ​) ក្នុង​បរិមាណ ១​គ​.​ក្រ​ ក្នុង​មួយ​ម៉ែត្រការ៉េ ទៅលើ​ផ្ទៃ​ស្រះ ដើម្បី​បង្កើន​គុណភាព​ទឹក និង​ដី​បាត​ស្រះ ។ ម្យ៉ាងទៀត​ត្រូវ​យកចិត្តទុកដាក់​កំចាត់​សត្វ​ចង្រៃ​ផ្សេងៗ ដើម្បី​កូន​ត្រី​មាន​អត្រា​គង់វង្ស​ខ្ពស់៕
រៀបរៀង​ដោយ​: លោក សំ ណ​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម ទឹកសាប​
ចុចដោនឡូនឯកសារ PDF  Download: file_5.pdf

ការចិញ្ចឹម-​ត្រី​ជា​លក្ខណៈ​គ្រួសារ​

1
ការរៀប ​ស្រះ​មាន​ពីរ​របៀប​គឺ : ជាការ​ជីក​ស្រះ​តូចកំ​រាលតង់​ប្លា​ស្ទីក និង​របៀប​ច្រក​បាវ​លើក​ជា​ស្រះ​កំរាល​តង់​ប្លា​ស្ទី​កដែល​ស្រះ​ទាំងនោះ​មាន បណ្តោយ ២​ម៉ែត្រ និង ទទឹង ៤​ម៉ែត្រ ។​
១- របៀប​ជីក​ស្រះ​ជា​លក្ខណៈ​គ្រួសារ​
​ជីក​ស្រះ​ដែល​មាន​បណ្តោយ ៤​ម៉ែត្រ ទទឹង ២​ម៉ែត្រ និង​ជំរៅ ១.៥ ទៅ ២​ម៉ែត្រ ។ ការជីក​នេះ​ត្រូវ​តំរូវ​ទៅតាម​មុខកាត់រ​បស់តង់​ប្លា​ស្ទី​កដែល​មាន​លក់​នៅ​ ផ្សារ​ក្បែរ​អ្នក មានន័យ​ថា​ទិញ​តង់​ប្លា​ស្ទី​កសិន ទើប​ជីក​ស្រះ​តំរូវ​ជា​ក្រោយ ។​
​ក្រោយពេល​ជីក​ស្រះ​ហើយ ត្រូវ​អនុវត្តន៍​ដូចខាងក្រោម ៖
  • វាយ ​ពង្រាប​បាត​ស្រះ​អោយ​ស្មើ បើ​មាន​គ្រួស ឬ​អំបែង​ត្រូវ​រើស​យក​ចេញ ជៀសវាង​ការធ្វើអោយ​ធ្លុះធ្លាយ​នៅពេលដែល​យើង​ក្រាល​តង់​ប្លា​ស្ទី​ក។​
  • ក្រាល​តង់​ប្លា​ស្ទីក​អោយបាន​ជុំវិញ​បរិវេណ​ផ្ទៃ​ស្រះ ។​
  • យក​ដី​ផុស ឬ​ដី​ដែល​ជីក​មក​ទ្រាប់​បាត​ស្រះ​អោយបាន​កំរាស់ ១​តឹក ។​
  • ក្រោយពេល​ទ្រាប់​បាត​ស្រះ​ហើយ យើង​ត្រូវ​អនុវត្តន៍​ទៅតាម​ការចិញ្ចឹម​ត្រី​ខ្នាត​ធំ​ខាងលើ ។​
២- របៀប​ច្រក​ដី ឬ​ខ្សាច់​ក្នុង​បាវ​
​យើង​យក​បាវ​មក​ច្រក​ដី ឬ​ខ្សាច់ ហើយ​រៀប​ជាលេ​ដ្ឋា​ន មាន​ជា​រាង​ចតុកោណកែង និង​ការរៀប​យក​ជា​បាវ​មិន​អាច​យក​បាវ​មួយ​ទេ​ខ្លាចក្រែង​ទប់​នឹង​ទំងន់​ទឹក​ មិន​ជាប់ ។ ធ្វើយ៉ាងណា​អោយ​មាន​កំពស់​ទៅតាម​ការកំនត់​ខាងលើ ។ ការ​ទ្រាប់​បាត​ស្រះ​យក​ដី​ផុស ១​តឹក​ដូចគ្នា​មក​ទ្រាប់​បាត​ស្រះ ។ ចំណែក​ការអនុវត្តន៍​ផ្សេងៗ​ទៀត ដូច​ការណែនាំ​ខាងលើ ។​
៣- គុណប្រយោជន៍ EX-M
  • EX-M ជួយ​បំបាត់​ក្លិនស្អុយ​ក្នុង​ទឹក ព្យាបាល​ជំងឹ​ត្រី បង្កើន​អុកស៊ីសែន បង្កើត​ប្លង់តុង ត្រី​មាន​ទំងន់​ធ្ងន់ ។​
  • EX-M ជួយ​កាត់បន្ថយ​ថ្លៃ​ប្រេង​បូមទឹក​របស់​លោក​អ្នក ។​
  • EX-M ជួយ​កាត់បន្ថយ​ការងារ និង​ចំណេញ​ពេលវេលា ។​
* ចំណាំ : ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ​មួយ​ក្រោយពី​ទទួលផល​បាន ២​ដង​ហើយ ត្រូវ​ប្តូរ​ចិញ្ចឹម​ប្រភេទ​ត្រី​ផ្សេង​ទើប​ឆាប់​ធំធាត់​លឿន ។​
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: file_7.pdf

ការចិញ្ចឹម-​ត្រី​ អណ្តែង

បទពិសោធន៍​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​រណ្តៅ​ប្លា​ស្ទិក
1
ការចិញ្ចឹម ​ត្រី​ក្នុង​ថង់​ប្លា​ស្ទិក ជា​បទពិសោធន៍​មួយ​ដែល​ពេញ​និយម​របស់​កសិករ ។ ក្រោយពី​បាន​អាន​ទស្សនា​វ​ដ្តី​កសិក​រតែងតែ​ចាប់អារម្មណ៍ ហើយ​យក​ទៅ​អនុវត្តន៍​តាម​បាន​ជោគជ័យ​គ្រប់ៗ​គ្នា នៅ​តាម​គ្រប់​តំបន់ ។ បច្ចេកទេស​នេះ​មាន​លក្ខណៈ​ងាយស្រួល និង​លក្ខខណ្ឌ​សមស្រប​សម្រាប់​កសិករ​ដែល​មាន​ដី​តូច និង​ចំណាយ​អស់​តិច ។ ក្រោយ​ពី​ចិញ្ចឹម​បាន ៦ ខែ គាត់​ចាប់​លក់បាន ២០ គីឡូក្រាម​ម្តង ដោយ​ត្រី​មួយ​មាន​ទំងន់ ៣ ខាំ និង​ចាប់​លក់បាន ៣ ដង ។ ការចិញ្ចឹម​ត្រី​នេះ អាច​ធ្វើឲ្យ​ជីវភាព​គាត់​បាន​ល្អប្រសើរ ១ កំរិត ។
​លោកពូ រស់ ម៉ៅ រស់នៅ​ភូមិ​ពញ្ញា​អង្គរ ​ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត ។ គាត់​មាន​ប្រសាសន៍ថា ការ​ដែលគាត់​ចិញ្ចឹម​ត្រី​បាន ល្អ​នេះ​ដោយសារតែ​គាត់​អនុវត្ត​តាម​បច្ចេកទេស​ដូចខាងក្រោម ​:
១.​ការជ្រើសរើស​ទីតាំង
​ ​កន្លែង​ ចិញ្ចឹម ត្រូវជ្រើ​សរើស​មើល​ក្បែរ​ប្រភពទឹក​ងាយស្រួល​ផ្លាស់ប្តូរ​ទឹក ដី​ទួល​ខ្ពស់​មិន​លិច​ទឹក និង​ជា​កន្លែង​វាល​មិន​ម្លប់​ពេក ហើយ​នៅ​ជិត​ផ្ទះ​ងាយស្រួល​មើលថែរក្សា ។​
២.​ការរៀបចំ​កន្លែង​ចិញ្ចឹម
​ គាត់​រៀបចំ​ រណ្តៅ​ដែល​មាន​ទំហំ​បណ្តោយ ៤ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ និង​ជម្រៅ ០,៩ ម៉ែត្រ ។ រណ្តៅ​គាត់​ជីក​ឲ្យមាន​ជើងទេ កុំ​ឲ្យ​បាក់​ដី រួច​ក្រាល​ថង់​ប្លា​ស្ទិក​ឲ្យ​សល់​ប្រហែល ២ តឹក ចេញ​ពី​មាត់​រណ្តៅ ដើម្បី​ដាក់​ដី​ទប់​ពីលើ ។ ក្រោយពេល​ក្រាល​ហើយ គាត់​បាន​ដាក់​ភក់​បាត​ត្រពាំង​កំរាស់ ១ តឹក សព្វ​ពេញ​បាត​រណ្តៅ ក្រោយមក​គាត់​បាន​បាច​កំបោរ​ចំនួន ២ ខាំ ដើម្បី​សម្លាប់​មេរោគ​ក្នុង​រណ្តៅ បន្ទាប់មក​ទុកចោល​រយៈពេល ២ ថ្ងៃ ទើប​បូមទឹក​ចូល​ឲ្យ​ពេញ​រណ្តៅ ។ ដើម្បី​បង្កើត​ប្លង់តុង ( សត្វល្អិត​ជា​ចំណី ) គាត់​បានដាក់ទន្រ្ទានខែត្រចំនួន ២ ដុំ (មួយដុំប្រហែល ១ គីឡូក្រាម) និងបាន​ដាក់​អាចម៍គោ​ចំនួន ២ គីឡូក្រាម ដោយ​ខ្ចប់​នឹង​ស្បៃ​ឈឹប ដើម្បី​ងាយស្រួល​រំលាយសារ​ធាតុ ។ រយៈពេល ១ សប្តាហ៍ ក្រោយពីទឹក​មាន​ប្លង់តុង​ល្អ​ហើយ គាត់​ស្រង់​ទន្ទ្រាន​ខែត្រ និង​លាមក​គោ ទើប​អាច​ដាក់​កូន​ត្រី​ចិញ្ចឹម​បាន ។
៣. ការដឹកជញ្ជូន​ និង​បរិមាណ​លែង​កូន​ត្រី​
​ កូន​ត្រី​ របស់គាត់​ដែល​ដាក់​ចិញ្ចឹម​បាន​ទិញ​មក​ពី​ស្ថានីយ៍​ភ្ញាស់​កូន​ត្រី ។ ក្រោយ​ពេល​មកដល់​ផ្ទះ គាត់​បាន​ដាក់​ថង់​កូន​ត្រី​ក្នុង​រណ្តៅ​ដែល​មាន​ដាក់​ទឹក​ពេញ ហើយ​មាន​ប្លង់តុង​រយៈពេល ១០ នាទី ដើម្បី​ឲ្យ​កូនត្រី​មានភាព​ស៊ាំក្នុង​ទឹក ។ ក្រោយមកទៀត គាត់​បាន​ស្រាយ​មាត់​ថង់ ហើយ​បាចទឹក​បញ្ចូល​បន្តិច​ម្តងៗ​ឲ្យ​កូនត្រី ចេញ​តាម​ដំណើរ​កុំ​ឲ្យ​កូម​ត្រី​មាន​ភាព​ភ័យរន្ធត់ ។ កូន​ត្រី​ដែល​គាត់​ដាក់​ចិញ្ចឹម​មាន​ចំនួន ៤២០ ក្បាល ។ ក្នុងនោះ​ត្រី អណ្តែង​ស្រែ​គាត់​ដាក់​ចំនួន ២០​ក្បាល ប៉ុន្តែ​ត្រូវ​ក្រៀវ​ដោយ​យក​កន្ត្រៃ​កាត់​ក្រចក​ចុង​ធ្មុង​វា​ចោល ដើម្បី​វា​លូតលាស់​លឿន ( កុំ​កាត់​ជ្រៅ​ពេក ) ។​
៤.​ប្រភេទ​ចំណី និង​ការផ្តល់​ចំណី​
​ ​ចំណី​ដែល​ គាត់​បាន​ផ្តល់​ឲ្យ​ត្រី​ស៊ីមាន កន្ទក់ កណ្តៀរ ពោះវៀន​មាន់ ទា ពស់​ងាប់ ជន្លេន ។ ចំណី​កូន​ត្រី​ដំបូង​គឺ បាយ បបរ​លាយ​ជាមួយ​កន្ទក់ ចំណី​នេះ​ឲ្យ​ស៊ី​រយៈពេល ១ សប្តាហ៍ ក្រោយមក​គាត់​បន្ថែម​ចំណី ផ្សេងទៀត​ដូចជា កណ្តៀរ ជន្លេន​ងាប់ និង​បាយ​លាយ​ជាមួយ​កន្ទក់​ឲ្យ​ស៊ីចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ( ចំនួន​កន្ទក់ ១ គីឡូក្រាម ) ។​
៥.​ការគ្រប់គ្រង និង​ថែទាំ​
​​ ចំពោះ​ទឹក គាត់​ប្តូរ ១ ខែម្តង ដោយ​ដង​ចេញ ៥ ប៉ោ​ត និង​ដង​ដាក់​វិញ ៥ ប៉ោ​ត ហើយ​គាត់​បាន​ធ្វើ​របាំង​ស្បៃ​ការពារ​ជុំវិញ​មាត់​រណ្តៅ ដើម្បី​ការពារ​សត្វ​ជ្រូក គោ មាន់ ទា និង​ពិសេស​ការពា​រការ​លោត​ចេញ ឬ ឡើង​ពី​រណ្តៅ ។ នៅ​ពេល​ដាក់​ចំណី គាត់​តែងតែ​គោះ​ឈើ​ដើម្បី​ហៅ​ត្រី​ឲ្យ​ស៊ី​ចំណី ។ ក្រៅ​ពី​គាត់​ផ្តល់​ចំណី គាត់​តែង​មើល​ជុំវិញ​រណ្តៅ​ក្រែង​មាន​ពស់ ឬ កង្កែប ឬ កណ្តុរ កាត់រ​បាំង​របស់គាត់ ។​
៦.​ការប្រមូល​ផល​
​​ក្រោយ​ពី​ ចិញ្ចឹម​បាន​រយៈពេល ៦ ខែ ត្រី​អណ្តែង​របស់គាត់​លូតលាស់​លឿន​ពី ២,៥ ខាំ ទៅ ៣ ខាំ ក្នុង​មួយ​ក្បាល ។ គាត់​ប្រមូល​ផល​ដោយ​ដង​លក់​ម្តង​ចំនួន ២០ គីឡូក្រាម ។ លក់​បាន​ចំនួន ៣ ដង ទើប​អស់ ។​ សរុប​នៃ​ការលក់​ត្រី ទាំងអស់​បាន ៣៦០ ០០០ រៀល ។ ក្នុង​ការចិញ្ចឹម​ត្រី​នេះ​គាត់​ចំណាយ​ទិញ​កូន​ត្រី ៣៦ ០០០ រៀល ថង់​ប្លា​ស្ទិក ៥០០០០ ( ថង់​ប្លា​ស្ទិក​អាច​ប្រើ​បាន ៣ ដង ) ស្បៃ​ឈឹប ១២ ០០០ រៀល ។ សរុប​គាត់​ចំណាយ​អស់ ៩៨ ០០០ រៀល ។ ដូចនេះ គាត់​ទទួលបាន​ចំនួន​សុទ្ធ ៦២៦ ០០ រៀល ដោយ​មិន​គិត​ពី​ការបិភោគ ក្នុង​គ្រួសារ ។​
៧.​ចំណាប់​អរ​ម្មណ៍​
​តាមរយៈ​ ការចិញ្ចឹម​ត្រី​ដែល​ទទួល​ជោគជ័យ​នេះ លោកពូ​បាន​មានប្រសាសន៍ថា ការចិញ្ចឹម​នេះ​មិន​ចំណាយពេល​ច្រើន មិន​លំបាក​ថែទាំ មិន​ចំណាយ​ទន់​ច្រើន មិន​ត្រូវការ​កន្លែង​ធំ ពិសេស​ចំណីងាយ​រក​មិន​ចាំបាច់​ទិញ​គេ ។ ម្យ៉ាងទៀត​អាច​ផ្គត់ផ្គង់​ធ្វើ​ម្ហូប​បរិភោគ​ប្រចាំថ្ងៃ ហើយ​ឆ្នាំក្រោយ​គាត់​នឹង​ពង្រីក​ថែម​មួយ​រណ្តៅ​ទៀត និង​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​ភូមិ​ឲ្យ​គាត់​យល់ ហើយ​ចិញ្ចឹម​ដូច​គាត់​ដែរ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: file14_2.pdf

No comments:

Post a Comment

cckd

<figure class = "op-ad" > <iframe width = "300" height = "250" style = " border : 0 ; m...