Tuesday, March 17, 2015

ការចិញ្ចឹមសត្វ វគ្គទី៣


​ការចិញ្ចឹមសត្វ-ការជ្រើសរើស​មាន់

1
មាន់ ​គឺជា​សត្វ​ងាយស្រួល​ក្នុង​ការរក​ទិញ និង​ងាយស្រួល​ផ្លាស់ប្តូរ​ទីកន្លែង ហើយ​មាន​លក្ខណៈ​ជ្រើសរើស​៤​ផ្សេងៗ​គ្នា ក្នុង​ការចាប់ផ្តើម​ចិញ្ចឹម ។​
​​១- កូន​មាន់​អាយុ ​១​ ថ្ងៃ (day – old baby chicks)
​ ​នេះ​គឺជា​វិធីសាស្ត្រ​មួយ​យ៉ាង​សមញ្ញ​បំផុត នៃ​ការចាប់ផ្តើម​ចិញ្ចឹម ​ឬ​ជ្រើស​រើស​ពូជ​បក្សី ។ គុណសម្បត្តិ​ : កូន​មាន់​អាយុ​១​ថ្ងៃ ត្រូវ​បាន​ចិញ្ចឹម​ដោយ​ខ្លួនឯង​នូវ​សារធាតុ អាហារ​ជាតិ​ក្រហម​របស់​វា ក្នុង​រយៈពេល​២ ​ឬ​៣​ថ្ងៃ ដូច្នេះ​វា​មិន​ត្រូវការ​ចំណី​ ឬ​ទឹក​ក្នុង​អំឡុង​ពេល​ដឹក​ជញ្ជូនយក​ទៅ​កន្លែង​ថ្មី​ទេ ។
គុណវិបត្តិ ​ : ក្នុង​រយៈពេល​ដឹកនាំ​កូន​មាន់​យក​ទៅ​កន្លែង​ថ្មី វា​អាច​មាន​គ្រោះថ្នាក់​ខ្លះ​ដែរ ដូចជា​កា​ថប់​ខ្យល់​ដែល​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ពេក ឬ​ត្រជាក់​ពេក ។ ថ្វី​ត្បិត​តែ​កូន​មាន់​ត្រូវការ​កំដៅ​ច្រើន​ជាង​មនុស្ស​ក៏ដោយ ក៏​កូន​មាន់​មួយក្រុម​ចំនួន​២៥​ក្បាល បង្កើតបាន​នូវ​កំដៅ​គ្រប់គ្រាន់ និង​មាន​សុ​វត្ថ​ភាព​នៅក្នុង​ប្រអប់​សម្រាប់​ដឹកជញ្ជូន បើសិន​ជា​ប្រអប់​នោះ​ត្រូវបាន​ចោះ​ឲ្យមាន​រន្ធ ដើម្បី​ឲ្យមាន​ខ្យល់​ចេញចូល​បាន​ល្អ ហើយ​សីតុណ្ហភាព​បន្ទប់​ត្រូវបាន​ថែរក្សា​បាន​ជា​មធ្យម ។ ក្នុង​ការផ្តល់​ចំណី​ និង​ទឹក គេ​ចាំបាច់​ត្រូវតែ​ផ្តល់ បើសិនជា​គេ​មាន​ការពន្យាពេល ក្នុងការ​ដឹក​កូន​មាន់​លើសពី ២​ទៅ​ ៣​ថ្ងៃ ។​
​​២- ការទិញ​ស៊ុត​មក​ភ្ញាស់ (purchase of hatching eggs)
​ ​គេ​ត្រូវ​ទិញ​ស៊ុត​ពី​កន្លែង​បង្កាត់​ពូជ​ល្អៗ ហើយ​ត្រូវ​រក​មធ្យោបាយ​ភ្ញាស់​យ៉ាងណា​ឲ្យបាន​ល្អ​ប្រសើរ ម្យ៉ាងវិញទៀត​ពង​ដែល​ទិញ​មក​ត្រូវ​វេច​ខ្ចប់​ឲ្យបាន​ល្អ ពីព្រោះ​ពងមាន់​ងាយ​បែក​ជាទីបំផុត ធាតុអាកាស​ប្រែប្រួល​មិន​ចោទ​ជា​បញ្ហា​ដល់កូន​មាន់​ទេ ។ ពងមាន់​ដែល​ទិញ​បាន​ហើយ​ត្រូវ​យក​មក​ភ្ញាស់​ភ្លាមៗ កុំ​ទុក​រហូត​ដល់​រយៈពេល​១​អាទិត្យ​ឲ្យសោះ ទោះបី​សីតុណ្ហភាព​ត្រូវបាន​ថែរក្សា ១០​អង្សា​សេ​ជា​មធ្យម​ក៏ដោយ ។​
​​- ការ​ភ្ញាស់​តាមរបៀប​ធម្មជាតិ (natural incubation) : គឺជា​ការ​ភ្ញាស់​ដោយ​ការ​ក្រាប​ពង ទាមទា​ឲ្យមាន​មេក្រាប​ដូចជា​មាន់ មាន់​ទោ ទា ​ឬ​បក្សី​ដទៃៗ​ទៀត ។ ថ្វី​ត្បិត​តែ​មេមាន់​មួយ​ក្រាប​ពង បាន​ត្រឹមតែ ១២ ​ទៅ​១៤​ក៏ដោយ ជួនកាល​មាន​បក្សី​មួយចំនួនទៀត អាច​ភ្ញាស់​បាន​ច្រើន​ជាង​នេះ​ដែរ ។​
​​- ការ​ភ្ញាស់​តាម​បែប​សិប្ប​និម្មិត្ត (artificial incubation)
​​ដើម្បី​ ភ្ញាស់​កូន​មាន់​ឲ្យបាន​ច្រើន តម្រូវឲ្យ​ប្រើប្រាស់​ប្រដាប់ភ្ញា​ស់​តាម​របៀប​បច្ចេកទេស ដើម្បី​រៀបចំ​តាម​បែប​សិប្ប​និម្មិត្ត ។ ការទទួល​បាន​ជោគជ័យ​នូវ​វិធី​នេះ អាស្រ័យ​ទាំងស្រុង​ទៅលើ​ភាព​ស្ទាត់​ជំនាញ និង​ការថែរក្សា​របស់​អ្នក​ដំណើរការ​ទូ​ភ្ញាស់ ។ បើសិនជា​ពង​ភ្ញាស់ នាំមក​ពី​កន្លែង​មិនមាន​ជំងឺ គេ​ត្រូវ​ប្រយ័ត្ន​ដោយ​ការពារ​វា​កុំ​ដាក់​លាយឡំ ជាមួយ​ពង​ដ៏ទៃ​ទៀត​ឲ្យសោះ ។ អត្រា​ភាគរយ​នៃ​ការ​ភ្ញាស់​បានល្អ គឺ​អាស្រ័យ​ទៅលើ​ភាពដែល​អាច​នឹង​ញាស់រ​បស់ពង ការផ្តល់​ចំណី​ដល់​មេ លក្ខណៈរ​បស់ពង លក្ខណៈ​កកើត​ជីវិត​នៃ​ពង គឺ​កើតឡើត​ដោយ​សមាសភាព​ពូជ មេបា​, រយៈពេល​ទុក​ពង និង​សីតុណ្ហភាព​មុន​ពេល​ភ្ញាស់ ។​
​​៣- ការទិញ​កូន​មាន់ (purchase of started chicks)
​ ​ការទិញ​កូន​មាន់​ដែល​មាន​អាយុ​៣​សប្តាហ៍ ឬ​ច្រើន​ជាង​នេះ គឺ​ជួយ​សម្រួល​ដល់​អ្នក​ចាប់ផ្តើម​ចិញ្ចឹម​មាន់ ដោយ​មិន​ចាំបាច់​ត្រូវការ​ឧបករណ៍ និង​ពេល​វេលា​ដើម្បី​ភ្ញាស់ ​និង​ថែរក្សា​កូន​មាន់​ទេ ។ ការងារ​ទាំងនេះ​រួមមាន : ការផ្តល់​កំដៅ ការផ្តល់​ដំណី​អាហា​រ និង​ទឹក ជួនកាល​គេ​អាច​ចាក់​ថ្នាំ​ការពារ​ពេល​វា​មាន​អាយុ​១​ថ្ងៃ ។​
​​៤- ការទិញ​មាន់​ជំទង់ (purchase of started pullets)
​​ការទិញ​កូន​មាន់​ជំទង់ ដែល​មាន​អា​យុប្រហែល​ ២០​សប្តាហ៍ អាច​បន្ថយ​ការចិញ្ចឹម​ដល់​អតិថិជន​បាន​ច្រើន ។​
​ ​គុណសម្បត្តិ : មាន់​ឈ្មោល និង​មាន់​ញី​ដែល​អន់​ខ្សោយ ត្រូវបាន​ជំ​រុះ​ចោល​មុន​ពេល​ទិញ ។ គេ​អាច​រើសយក​ឈ្មោល​ចេញ តាំង​ពី​កូន​មាន់​មាន​អាយុ​បាន​១​ថ្ងៃ ដោយ​ដាក់​ប្រដាប់​មើល​ភេទ ឬ​គេ​អាច​មើល​តាម​ខ្សែជីវិត​មេបា ដែល​មាន​លក្ខណ:​ផ្សេងៗ​គ្នា ដោយ​ពិនិត្យ​មើល​រោម​របស់​វា ។ ការចាក់​ថ្នាំ​ការពារ និងការ​អ​នុវត្តន៍​ការការពារ​ជំងឺ​ផ្សេងៗ ត្រូវបាន​បំពេញ​សព្វគ្រប់ ។​
​​គុណវិបត្តិ : គេ​ត្រូវ​ចំណាយ​ថវិការ​ច្រើន លើ​ការទិញ​មាន់​ទាំង​នេះ​មក​ចិញ្ចឹម ៕​
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: securing_srock.pdf

ការចិញ្ចឹមសត្វ-មាន់

1គេ ​ត្រូវ​បញ្ឈប់​ការ​ឲ្យ​កំដៅ ក្រោយ​ពី​មាន់​មាន​អាយុ​៣​សប្តាហ៍ ឬ​ដើមរដូវ​ដែល​មាន​អាកាសធាតុ​ក្តៅ។ អ្នក​ចិញ្ចឹម​មាន់​ធ្វើ​ការជ្រើសរើសប្រព័ន្ធ​គ្រប់គ្រង​ផ្សេងៗ​គ្នា ។ ហ្វូង​មាន់​អាច​ត្រូវបាន​គេ​ចិញ្ចឹម ដោយ​ឲ្យ​ដើរ​រកស៊ី​ដោយ​ខ្លួនឯង នៅ​ខាងក នៅ​កន្លែង​ដែល​គេ​កំណត់ព្រំដែនដាក់​ក្នុង​ទ្រុង​ធំ ក្នុង​ទ្រុង​តូច រី​ឃាំង​នៅ​ក្នុង​ទ្រុង​ច​ញ្ចឹម​ទាំងមូល ។​
​​គុណសម្បត្តិ​នៃ​ការចិញ្ចឹម​លែង ​រួមមាន :
  • ​​បន្ថយ​ ការចំណាយ​លើ​ចំណីអាហារ ដោយ​ឲ្យ​បក្សី​ទាំងនោះ​អាច​ដើរ​រកស៊ី​បាន​ដោយ​ខ្លួនឯង ដូចជា​រុក្ខជាតិ​បៃតង​ស្រស់​, សត្វល្អិត និង​កកាយ​ស៊ីក្នុង​លាមក​សត្វពាហនៈ​ធំៗ ។​
  • ​​បន្ថយ​នូវ​ចំណាយ​ការសាងសង់​ទ្រុង ។​
​​គុណវិបត្តិ​រួមមាន :
  • ​​បាត់បង់​ដោយ​សត្វ​ចង្រៃ​ស៊ី
  • ​​ជំងឺឆ្លង​ បាន​ដោយ​ងាយ​ពី​តំបន់​ គង្វាល​សត្វ​ដ​ទៃៗ​ទៀត ។ ការចិញ្ចឹម​លែង​ដោយ​មាន​កំណត់​ព្រំដែន ត្រូវការការគ្រប់គ្រង​ហ្វូង​សត្វ​តិចតួច ។​
​ ​គុណសម្បត្តិ​នៃ​ការចិញ្ចឹម​ដាក់​ទ្រុង​ធំ ​គឺអាច​ការពារ​បាន​ច្រើន​ពី​ធាតុអាកាស និង​សត្វ​ចង្រៃ​ផ្សេងៗ ។ គុណវិប​ត្តិ​រួម​មាន ​ការចំណាយ និង​ការធានា​ប្រដាប់​ប្រើប្រាស់​ទាំងអស់ ចំណី​មាន​ជីវជាតិ​គ្រប់គ្រាន់ និង​ចំណាយ​លើ​ការឲ្យ​ចំណី ការធ្វើ​របង​ការពារ និង​បញ្ហា​ដែល​កើតមានឡើង ដូចជា​ទ្រុង​សើ​មនៅ​រដូវភ្លៀង ដែលជា​មូលហេតុ​បណ្តាលឲ្យ​កើត​មាន​ជំងឺ និង​បញ្ហា​ព្រូ​ន ។​
​​ការចិញ្ចឹម​ដោយ​ដាក់​ទ្រុង​តូចៗ (cages):
​​ទ្រុង​តូចៗ​អាច​សន្សំសំចៃ​ផ្ទៃ​កំរាល​បាន​ច្រើន​, និង​បើសិនជា​ព្យួរ​ខ្ពស់​ពី​ដី​អាច​ជៀសវាង​ការប៉ះពាល់​នឹង​លាមក​, បក្សី​ត្រូវការការពារ​ប្រឆាំងនឹង​ជំ​ងឺ​ផ្សេងៗ​, ចៃ​, និង​ប៉ារ៉ាស៊ីត ។ គេ​ត្រូវ​ចំណាយ​លើ​ទ្រុង​នេះ​យ៉ាង​ច្រើន​ពីដំបូង និង​ដែល​ចាំបាច់​តំរូវ​ឲ្យមាន​ប្រព័ន្ធប្រមូល​លាមក​ចោល​ផង ។​
​​ការចិញ្ចឹម​ដោយ​បង្ខាំង (confinement rearing):
​ ​ការចិញ្ចឹម​បែបនេះ​អាច​មាន​ការការពា​របា​ន​ច្រើនពី​សត្វ​ចង្រៃ និង​ជំងឺ​ផ្សេងៗ បើសិនជា​មាន​វិធានការ​អានាម័យត្រឹម​ត្រូវ ដោយ​ហាម​មនុស្ស​ចូល​មើល មិន​ឲ្យ​មាន់​ចាស់ៗ ឬ​សត្វ​ចិញ្ចឹម​លែង ឬ​កន្លាត​ចូល​ក្នុង​ទ្រុង​ឡើយ ។ សារធាតុចិញ្ចឹម​សំខាន់ៗ​ទាំងអស់​ត្រូវបាន​គេ​ផ្តល់ឲ្យសត្វ​ដោយ​លាយ​ក្នុង​ ចំណី ។ ចន្លោះ​លំហរ​ដែល​ទុក​សំរាប់​សត្វ​នី​មួយៗ គប្បី​ទុក ​៦៥០​ស​.​ម​ការ៉េ ចំពោះ​សត្វ​ដែល​មាន​អាយុ​៥​សប្តាហ៍​ដំបូង និង​សំរាប់​មាន់​ធំ​ត្រូវ​បង្កើន​រហូតដល់​ ២.៧៥០​ស​.​ម​ការ៉េ ។ កំរាល​ខាង​ក្រោម​ តាម​ធម្មតាគេ​ក្រាលកំរាល​កំរាស់​ពី ៥ ទៅ​១០​ស​.​ម ។ ប្រភេទ​នៃ​កំរាល​សម្រាប់​ឲ្យ​សត្វ​ដេក ត្រូវបាន​គេ​ជ្រើស​រើស​អាស្រ័យ​ទៅ​តាម​តំលៃ និង​លទ្ធភាព​ដែល​អាច​រកបាន​នៅក្នុង​ស្រុក ។ សំភារៈ​ដែល​គេ​ចូលចិត្ត​ដាក់​សំរាប់​ជា​កំរាល​រួមមាន រុក្ខជាតិ​ពុកផុយ​តូចៗ ចំបើង​ស្រូវ​ចិ​ញ្ច្រាំ ចំបើង ចំណាំងឈើ​តូចៗ ឬ​អាចម៍​ដែកឈូស អាច​ម៍រណា ( ប្រើ​បាន​តែ​៤​អាទិត្យ​តែប៉ុណ្ណោះ ) ចំរៀក​សំបក​ត្នោត កំទេច​ស្នូលពោត ជួនកាល​មាន​គ្រោះថ្នាក់ ដោយ​ស្រមើល ) កំទេច​សំបក​សណ្តែកដី សំបក​អំពៅ ក្រដាសកាសែត និង​ដីខ្សាច់ ( នេះ​ជា​ការជ្រើសរើស​ចុងក្រោយ ) ។ ចំពោះ​កំរាល​ដែល​មាន​គុណភាព​មិន​ល្អ គេ​គួរ​ធ្វើ​ទ្រុងឲ្យបាន​ធំ​បន្តិច ដើម្បី​ឲ្យ​កំរាល​នោះ​ស្ថិតនៅ​ជា​ភាព​ស្ងួត​ជានិច្ច ។ ស្មៅ​ចិញ្ចៀន ឬ​ចំបើង ឬ​គ្រាប់​ធញ្ញជាតិ​រឹង អាច​បណ្តាលឲ្យស​ត្វ​កើត​ជំងឺ ” ប៉ោង​គែរ “ម្យ៉ាងវិញទៀត​បើ​មាន់់​មាន​លក្ខណៈ​បែបនេះ គេ​គួរ​សំលាប់​វាយ​កសាច់ ពីព្រោះ​មិន​មាន​ឱសថ​ណា​ព្យាបាល​បានឡើយ ។​
ប្រដាប់​ដាក់​ចាប់​សត្វ គឺជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍
layerការ​ថ្លឹង​មាន់
layerlayerការ​ចឹក​គ្នា (cannibalism)
​​ការ​កាត់​ចំ ​ពុះ ​គឺជា​វិធីសាស្ត្រនៃ​ការ​កាត់​ ឬ​ដុត​ចំ​ពុះ​ទាំង​លើ ទាំង​ក្រោម ។ បើសិនជា​ការធ្វើ​ដូច្នេះ បាន​ត្រឹមត្រូវ​ល្អ គឺ​ដើម្បី​ការពារ​កុំឲ្យ​សត្វ​ចឹក​ស៊ីសាច់គ្នា ដែល​ជា​ទំលាប់​អាក្រក់​នៃ​ការ​ចឹក​រោម ឬ​ចឹក​ដំបៅ​សត្វ​ផ្សេងទៀត ។ អ្នក​ចិញ្ចឹម​មាន់​សាច់ ​និង​មាន់​ពង​ទាំងឡាយត្រូវ​អនុវត្តន៍​នូវ​ការ​កាត់​ចំ​ពុះ​មាន់​ទាំងអស់នៅ​ កន្លែង​ភ្ញាស់ ។ ចំពោះ​មាន់​សាច់ ​គេ​ត្រូវ​កាត់​ប្រហែល ​១/៣ នៃចំ​ពុះ​នោះ ។ សំរាប់​មាន់​យក​ពង​ដែល​រស់​នៅ​រយៈពេល​យូរ គេ​ត្រូវ​កាត់​ខាងលើ ១/៣ ទៅ ២/៣ និង​កាត់​ចំ​ពុះ​ខាងក្រោម ១/៤ ទៅ ១/៣ ។ បើ​សិន​ជា​គេ​មិន​អាច​រក​ម៉ាស៊ីន​កាត់ចំពុះ​បាន គេ​អាច​ប្រើ​កន្ត្រៃ ឬ​កាំបិត​មុត​ក៏បាន ។ បើសិនជា​មាន​ចេញ​ឈាម​តិចៗ ត្រូវ​ជ្រលក់​ចំ​ពុះ​ដែល​កាត់​នៅ​ស្រស់ៗ​នោះទៅក្នុង​ចំណី ។ មាន់​ដែល​ចិញ្ចឹម​លែង​ គួរតែ​កាត់ចំ​ពុះ នៅពេល​មាន​ការ​ចឹក​គ្នា​កើតឡើង ។ គួរ​ជៀសវាង​ការ​កាត់​ចំ​ពុះ​ជ្រៅ​ពេក ។​
​​វិធីសាស្ត្រ ​មួយទៀត​គឺ​ការការពារ​កុំឲ្យ​ចឹកគ្នា ជួនកាល​គេ​ត្រូវការ​ផង​ដែរ ។ សញ្ញា​ដំបូង​ វា​ចឹក​ទាញ​រោម​គ្នា ឬ​មាន​រហូត​ដល់​ហូរ​ចេញឈាម សត្វ​រងគ្រោះ​គួរ​ដកចេញ​ពី​ទ្រុង ។ ការ​ចិញ្ចឹម​មាន់​ដោយ​ប្រើ​ពន្លឺ​ព្រិលៗ ឬ​ស្រអាប់ៗ ( ការចិញ្ចឹម​ក្នុង​ទ្រុង​ងងឹត ) គឺជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព គឺ​មានន័យថា គេ​អាច​ការពារ​បាន​ពី​ការ​ចឹក​គ្នា ។ ទ្រុង​ចិញ្ចឹម​នេះ​ត្រូវការ​បង្អួច​បន្តិចបន្តួច ប៉ុន្តែ​ត្រូវ​មាន​កង្ហា​របក់​ចេញចូល និង​ផ្តល់​ពន្លឺ​ស្រអាប់​ដោយ​ដាក់ អំពូល​ភ្លើង​តូចៗ​មួយចំនួន ។ បើ​គ្មាន​អំពូល​ភ្លើង​ទេ គេ​អាច​ប្រើ​ទៀន​ក៏បាន ។ ចូរ​ដាក់​ស្នូក​ទឹក​ ស្នូក​ចំណី​ឲ្យបាន​ច្រើន ដើម្បី​ការពារ​ពី​ការបាត់បង់​ជាតិ​ទឹក និង​បាត់បង់​ទំងន់​ក្នុងពេល​ងងឹត ។​
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: Feed_Chicken.pdf

ការចិញ្ចឹមសត្វ-មាន់​ជា​លក្ខណៈ​គ្រួសារ​តាម​​ធម្មជាតិ​​

ការ​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​តាម​គោលការណ៍​ធម្មជាតិ​​
1
(​សិក្សា​ករណី​របស់​កសិក​រ ចាន់ សុធា​)
ប្អូនប្រុស ចាន់ សុធា ជា​កសិករ​រស់នៅ​ភូមិ​ទី​ប៉ាត់ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​ប្អូនប្រុស​មាន​មុខរប​រ​ធ្វើ​​ស្រែចំការ និង​ចិញ្ចឹមសត្វ​បន្តិចបន្តួច​ជា​លក្ខណៈ​គ្រួសារ ។ ចំពោះ​ការ​ចិញ្ចឹម​មាន់ ប្អូនប្រុស​ធ្លាប់​ចិញ្ចឹម​តាំងពី​ឆ្នាំ ១៩៩០ មកម្ល៉េះ ​ប៉ុន្តែ​ការចិញ្ចឹម​នោះ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ​ទេ ដោយសារ​មាន់​ចេះ​តែ​ងាប់ ។​ ​ក្រោយពី​បាន​អាន​ព្រឹត្តិបត្រ​កសិករ​គាត់​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ ទៅលើ​បទពិសោធន៍​ចិញ្ចឹម​មាន់​របស់​កសិករ​​ម៉ែន ង៉ែត ដែល​បាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​កសិករ​លេខ ១២ ខែ​ធ្នូ ឆ្នាំ ២០០១ ។ ប្អូនប្រុស​បាន​ជ្រើសរើស បទពិសោធន៍​នេះ ​មក​ធ្វើ​ការសាកល្បង​តាម ដែល​មាន​បង្ហាញជូន​ដូចខាងក្រោម :
១. ការជ្រើសរើស​ពូជ​ចិញ្ចឹម​
​ ក្នុង​ការចិញ្ចឹមប្អូនប្រុស​យកចិត្តទុកដាក់​ទៅលើ​ ការជ្រើសរើស​ពូជ គឺ​គាត់​ជ្រើសរើស​ពូជ​ដែល​មាន​មាឌធំជើង​ល្មៀត​​ព្រោះ​វា​ចេះ​ការពារ​កូននិង​ សាយ​កូន ។​
២. ការធ្វើ​ទ្រុង និង​រៀបចំ​សំបុក​
ក្នុង ​ការចិញ្ចឹម​ប្អូនប្រុស​បាន​ធ្វើ​ទ្រុង​ឲ្យ​ មាន់ជ្រក និង​ទីធ្លា​សំរាប់​ឲ្យ​មាន់​ដើរលេង​រក​ចំណី ។ តែ​ចំពោះ​សំបុក​ដាក់ឲ្យ​​មាន់​ពង គាត់​ធ្វើ​សំបុក​ក្រាស់​សំរាប់​រដូវវស្សា និង​សំបុក​ស្តើង​សំរាប់​រដូវក្តៅ ។​
៣. ការថែរក្សា​
កូន ​មាន់​ដែល​ទើប​ញាស់​ពី​សំបុក គាត់​ក្រុង​វា​ទុក​រយៈពេល ៧ ទៅ ១០ ថ្ងៃ ឲ្យ​កូនមាន់​រឹងដៃ រឹង​ជើង ទើប​ព្រលែង​​ឲ្យ​ដើរ​រកស៊ី​ជាមួយ​មេ ។​
៤. ការផ្តល់​ចំណី​
ចំពោះ​ចំណី​មាន់ គាត់​លាយ​ច្រើន​មុខ​បញ្ចូល​គ្នា សំរាប់​មាន់ ២៥ ក្បាល គាត់​លាយ :
  • កន្ទក់ ១ គីឡូក្រាម​
  • ស្លឹក​ស្តៅពី ១ ទៅ ១ ខាំ​កន្លះ បុក​ឲ្យ​ម៉ដ្ឋ​
  • អង្ករ ឬ​ចុងអង្ករ ១ ទៅ ២ កំប៉ុង​
  • បាយ និង​កាក​សំណល់​ផ្ទះបាយ​
  • ទឹក​អង្ករ​
​លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​យក​ទៅ​ដាក់​ក្នុង​ស្នូក​ចំណី​ឲ្យ​មាន់​ស៊ី ១ ថ្ងៃ ២ ទៅ ៣ ដង ។​
៥. ការ​ដាក់​ទឹក​
​ ចំពោះ​ទឹក​ដែល​ដាក់​ឲ្យ​មាន់ផឹក​គាត់​បាន ស្ទោះ​សំបក​គរ​ប៉ុន​ធ្នាប់​ដៃ​ប្រវែង ២ ទៅ ៣ តឹក ដំ​ឲ្យ​ទ​ក់ រួច​ដាក់​ត្រាំ​ទឹក ៦ ​លីត្រ ឲ្យ​មាន់ផឹក​ជាប្រចាំ​ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ទើប​ប្តូរ​ម្តង ។
​ ប្អូនប្រុស​បាន​បញ្ជាក់ថា មុន​ពេល​សាកល្បង​អនុវត្ត​បទពិសោធន៍រ​បស់​កសិករ ម៉ែន ង៉ែត មាន់​របស់​គាត់​ចិញ្ចឹម ក្នុង​​រយៈពេល ២ ខែ មាន​ទំងន់​តែ ៣ ទៅ ៤ ខាំ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បន្ទាប់ពី​បាន​អនុវត្ត​តាម​មក​ឃើញ​ថា មាន់​គាត់​ចិញ្ចឹម​តែ​រយៈពេល ១ ខែ​កន្លះ មាន​ទំងន់​រហូត​ដល់ ១ ទៅ ១,៣ គីឡូក្រាម ។​
ចំពោះ​មាន់ ២៥ ក្បាល គាត់​បាន​បែងចែក​ដូចតទៅ :
  • លក់​ចំនួន ១០ ក្បាល បាន​ប្រាក់ ៦៧៥០០៛
  • ធ្វើ​ម្ហូប​អស់ ៦ ក្បាល​
  • ទុក​ធ្វើ​ពូជ ៩ ក្បាល​
​ ក្រោយពី​បាន​ឃើញ​លទ្ធផល​ជាក់ស្តែង​មក ប្អូនប្រុស​មាន​ចំណាប់អារម្មណ៍​ថា ការ​ចិញ្ចឹម​មាន់​តាម​បែប​ប្រពល​វ​ប្ប​​កម្ម​តាម​គោលការណ៍​ធម្មជាតិ ធ្វើឲ្យ​មាន់ឆាប់​ធំធាត់​លឿន ឈ្នះ​ជំងឺ ហើយ​ចិញ្ចឹម​តែ​រយៈពេល​ខ្លី អាច​ឲ្យ​យើង​ឆាប់​ទទួលផល ​និង​លក់បាន​ទៀតផង ។ ទៅ​ថ្ងៃ​អនាគត ប្អូនប្រុស​នឹង​ចិញ្ចឹម​បន្ត​របៀប​នេះ​ទៀត ហើយ​នឹង​ពង្រីក​ការចិញ្ចឹម​ឲ្យបាន​ច្រើន៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: family_by_natural.pdf

ការចិញ្ចឹមសត្វ-ការ​ភ្ញាស់​ស៊ុតមាន់

1អ្នក​ ចិញ្ចឹមសត្វ​ថ្មី​ថ្មោ​ង ​ត្រូវ​ជ្រើសរើស​វិធីនៃ​ការ​ភ្ញាស់​រវាង​ការ​ភ្ញាស់​ស៊ុត​បែប​ធម្មជាតិដោយ​ មេ​ក្រាប ​និង​ដោយ​ប្រើប្រាស់​ប្រដាប់​ភ្ញាស់ ។ ការ​ភ្ញាស់​តាមរបៀប​ធម្មជាតិ​ដោយ​មាន​មេ​ភ្ញាស់ ឬ​ឲ្យ​សត្វ​ដ៏​ទៃ​ជំនួស​ដូចជា : មាន់​ទោ​, មាន់​ក្រៀវ​, ទា​ ឬ​ក្ងាន គឺ​ត្រូវ​ការថែទាំ​បន្តិចបន្តួច​ពី​អ្នក​ចិញ្ចឹម ។ ផ្ទុយ​មកវិញ​ ការ​ភ្ញាស់​តាម​បែប​ធម្មជាតិ វា​កំណត់​យ៉ាង​ខ្លាំងក្លា​នូវ​ទំហំ និង​ការលូតលាស់​របស់​សត្វ និង​អាច​ឆ្លង​ជំងឺ​ដែល​អាច​ត្រូវបាន​ទប់ស្កាត់ ដោយ​កម្ម​វិធី​ភ្ញាស់​តាម​សិប្ប​និមិត្ត ។ អ្នក​ចិញ្ចឹមសត្វ​ស្លាប​បែប​ជំនួញ​ភាគច្រើនបំផុត បាន​ទិញ​កូន​មាន់​ពី​រោង​ឧស្សាហកម្ម​ភ្ញាស់​ណា ដែល​ភ្ញាស់​តាម​លក្ខណៈ​ត្រឹមត្រូវ និង​ការ​ភ្ញាស់​តាម​លក្ខណៈ​សិប្ប​និមិត្ត​ម្តងៗ មាន​ចំនួន​យ៉ាងច្រើន ។​
​​នៅក្នុង​ តំបន់​ខ្លះ​ដែល​មិន​ទាន់​មាន​ក្រុមហ៊ុន​ភ្ញាស់ ជា​របៀប​ជំនួញ​នៅឡើយ ការបង្កើត​ប្រដាប់​ភ្ញាស់​នៅតាម​ផ្ទះ គេ​នៅតែ​ប្រើប្រាស់​នៅ​ឡើយ​សម្រាប់​ចិញ្ចឹម​មាន់​តូចៗ ។ បើសិនជា​មាន​ការផ្តល់​អគ្គិសនី ឬ​ចង្កៀងប្រេងកាត​បាន​ទៀត​ទាត់ គេ​អាច​សង់​ឬ​ទិញ​ប្រដាប់​ភ្ញាស់​ដែល​មាន​តំលៃថោក​ល្មម សម្រាប់​ភ្ញាស់​ពង​មួយចំនួន​តូច ។ ចំពោះ​ពង​ដែល​ដាក់​ក្នុង​ប្រដាប់​ភ្ញាស់ គេ​ត្រូវតែ​ប្រើទែរ​ម៉ូ​ស្តាត (thermostat) ដែល​រក្សា​សីតុណ្ហភាព​ឲ្យបាន​ថិ​ត​ថេរ ប្រហែល​៣៩,៤​អង្សា​សេ ដែល​ត្រឹមត្រូវ​ទៅតាម​សីតុណ្ហភាព​នៃ​ការ​ភ្ញាស់​ពង តាម​បែប​ធម្មជាតិ​ដែរ ។ ទំនាក់ទំនង​សំណើម​គេ​គប្បីថែទាំ​រវាង​៤៥ ទៅ​៦៥​ភាគរយ ដោយ​ប្រើ​ចាន​ដែក​ដាក់​ទឹក ហើយ​ត្រូវមាន​ខ្យល់បក់​ដើម្បីឲ្យ​មានសំណើម ។ កូន​មាន់​ចាប់ផ្តើម​ញាស់​ក្នុងអំឡុងពេល​២១​ថ្ងៃ ហើយ​វា​តែង​មាន​កំលាំង​ខ្លាំង​មាំមួន ទោះបីជា​យើង​មិន​ជួយ​ក៏ដោយ ។ ទោះបីជា​យ៉ាងណា​ក៏មាន់​មួយចំនួន​តូច​ញាស់​ក្រោយ​គេ អាច​រស់​បាន​ដែរ បើសិនជា​គេ​មានការ​ថែ​ទាំ​ឲ្យបាន​ដិត​ដល់​ល្អ ប៉ុន្តែ​កូន​មាន់​ទាំង​នោះ មាន​សភាព​ខ្សោយ​ពិបាកក្នុង​ការរស់នៅ ។ ប្រដាប់​ភ្ញាស់​តូច​ដែល​ប្រើ​ដោយ​អគ្គិសនី អាច​ភ្ញាស់​ពង​មាន់បាន​៥០​គ្រាប់ ត្រូវបាន​គេ​សាងសង់​ឡើង​ដោយ​ប្រើ​កំដៅ ( ចង្កៀង ) ឬ​អំពូល​ដែល​មាន​សីតុណ្ហភាព​សំរួល​តំរូវ ដោយទែរ​មូស្តាត​បញ្ចេញ​ដោយឧ​ស្ម័ន ។ ពងមាន់​ដែល​ភ្ញាស់​គប្បី​ប្រែ​ត្រឡប់​វា​ទៅមក ឲ្យបាន​៤​ដង​ក្នុង​មួយថ្ងៃ ក្នុងអំឡុងពេល​មួយអាទិត្យ​ដំបូង ។ ចូល​គូសសញ្ញា​ចំណាំ​ពង​នី​មួយៗ ដោយ​អក្ស ” x ” ដើម្បី​ងាយស្រួល​ក្នុងការ​ត្រឡប់​វា ៤៥​អង្សា​ក្នុង​ម្តងៗ ។​
ប្រដាប់​ភ្ញាស់​ដោយ​ប្រើ​ ចរន្តអគ្គិសនី​ធុន​តូច, ប្រដាប់​ភ្ញាស់​ប្រហែល​គ្នា​នេះ​ដែរ​អាច​ត្រូវបានកំដៅ​ដោយ​ឧស្ម័ន ឬ​ប្រេងកាត ។ កសិករ​ភាគច្រើន​ទិញ​កូន​មាន់​អាយុ​១​ថ្ងៃ ពី​កន្លែង​ភ្ញាស់រ​បើ​ប​ជំនួញ ។​
​ឧបករណ៍​មួយ​ចំនួន​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ការ​ភ្ញាស់​ស៊ុត ​និង​ការឆ្លុះ​ស៊ុត
​ដោយ​ សារបរាជ័យ​ផ្នែក​បច្ចេកទេស ក្នុង​ការអនុវត្តន៍​ការប្រើប្រាស់​ឧបករណ៍​ក្នុងស្រុក ហេតុដូច្នេះ​ហើយ​បានជា​អ្នក​ចិញ្ចឹមសត្វ​ភាគច្រើន មាន​ការទុកចិត្ត​ទៅ​លើ​កន្លែង​ភ្ញាស់ ដែល​គេ​អនុវត្តន៍​ទៅ​តាម​របៀប​ជំនួញ ដោយ​ប្រើ​កំលាំង​អគ្គិសនី ដើម្បី​ភ្ញាស់​ស៊ុត​ទាំងនោះ ។ គេ​បាន​ធ្វើ​ឧបករណ៍​ភ្ញាស់​នេះ​ទៅតាម​លក្ខណៈ​បច្ចេកទេស សម្រាប់​ប្រែប្រួល​ពង​ជាច្រើន​ដង​ក្នុង​មួយថ្ងៃៗ ។ គេ​គប្បី​រក្សា​សី​តុណ្ហ​ភាព​ចន្លោះ​ពី ៣៧​ទៅ ៣៧,៦​អង្សា​សេ ដោយ​មាន​ទំនាក់ទំនង​សំណើម​ពី ៥០ ​ទៅ​៦០​ភាគរយ ។ ចំពោះ​រយៈពេល​ថ្ងៃទី​១៩ ​និង​ទី​២០ សីតុណ្ហភាព​ត្រូវ​បន្ថយ​ចុះ​នៅ ៣៦,១ ទៅ ៣៧,២​អង្សា​សេ ដោយ​បង្កើន​ទំនាក់ទំនង​សំណើម​រហូតដល់ ៧៥​ភាគរយ ជា​អត្រា​ខ្ពស់​បំផុត​ក្នុង​ពេល​ញាស់​ដំបូង​មកដល់ ។ ការផ្តល់​មតិ​ទាំង​នេះ​អាស្រ័យ​ទៅតាម​ប្រភេទ នៃ​ទូ​ភ្ញាស់ និង​ទំហំ​នៃ​ស៊ុត​ដែល​គេ​យក​មក​ភ្ញាស់ ដូច្នេះ​ចូរ​យកចិត្តទុកដាក់ ដោយ​ប្រុងប្រយ័ត្ន ចំពោះ​ការផ្តល់​មតិ​របស់​អ្នក​ភ្ញាស់​ស៊ុត ។ ប្រព័ន្ធ​ឲ្យ​សញ្ញា​អាច​ដំណើរការ​ម៉ាស៊ីនភ្លើង ដោយ​ស្វ័យប្រវត្តិ ក្នុង​ក​រណី​ដែល​ចរន្តអគ្គិសនី​ធ្លាក់ចុះ ។ ទូ​ភ្ញាស់​នី​មួយៗត្រូវ​គេ​ដាក់ឲ្យ​មានតម្រង់​ខ្យល់ ដើម្បី​ការពារ​ការ​លាយឡំ​របស់​មេរោគ​បាក់តេរី ដែល​អាច​ឆ្លង​ពី​ទូ​ភ្ញាស់​ផ្សេងៗ​ទៀតនៅក្នុង​កន្លែង​ភ្ញាស់​នោះ ។ គេ​ត្រូវផ្ទេ​រពង​ពី​ប្រដាប់ភ្ញា​ស់​ទៅ​កន្លែង​ភ្ញាស់នៅ​ថ្ងៃ​ទី​១៨ ។​
​​កន្លែង​ ភ្ញាស់​របៀប​ជំនួញ គេ​ត្រូវ​ពិនិត្យ​ពូជ​មាន់​នៅលើ​កសិដ្ឋាន​បង្កាត់​ជូ​ព ដើម្បី​ការពារ​ជំ​ងឺ​ជាមុន មិន​ឲ្យ​ឆ្លង​ចូល​ទៅ​កន្លែង​ភ្ញាស់​បានឡើយ ។ កាលណា​មាន​ជំងឺឆ្លង​នៅ​កន្លែង​ភ្ញាស់​ស៊ុត​នោះ គេ​ត្រូវ​មាន​ការខាតបង់​យ៉ាងច្រើន ។ ហេតុដូច្នេះ​ហើយ បានជា​រៀប​ភ្ញាស់​ពង តាម​ទម្លាប់​ចាស់​ដែល​អនុវត្តន៍​ដោយ​អ្នក​បង្កាត់​មួយចំនួននោះ ​ត្រូវបាន​គេ​បំបាត់លែង​ប្រើប្រាស់​ត​ទៅ​ទៀត ។ ក្រោយ​ពី​កូន​មាន់​ញាស់ ចាំបាច់​ត្រូវ​លាង​ប្រដាប់ប្រដា​ឲ្យបាន​ម៉ត់ច​ត់​ល្អ ដើម្បី​ការពារ​ជំងឺឆ្លង​ផ្សេងៗ ។ គេ​ត្រូវ​ចាក់​ថ្នាំ​ការពារ កាត់​ជំ​ពុះ ​និង​ការមើល​ភេទ​ឲ្យបាន​ត្រឹមត្រូវ មុន​ពេល​យក​ទៅ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ដើម្បី​ការពារ​ជំងឺឆ្លង​ផ្សេងៗ​តាមរយៈ​ស៊ុត ដូចជា ជំងឺ​រោគ​សរ ( Pullorum ) និង​រោក​មីកូ​ប្លា​ស្មា (Mycoplasma) ។ កូន​មាន់​ទើបតែ​ញាស់​ថ្មីៗ​ភាគ​ច្រើន ត្រូវ​គេ​លក់ ​និង​ផ្តល់​ដោយផ្ទាល់ដល់​អ្នកទិញ​ក្នុង​មួយថ្ងៃ ។ កន្លែងភ្ញាស់​កូនមាន់​ខ្លះ​គេ​ក្រុងកូន​មាន់ទុក ដើម្បី​ចិញ្ចឹម ហើយ​ចាប់ផ្តើម​លក់​នៅ​ពេល​មាន់​មាន​អាយុ​ច្រើន​សប្តាហ៍ ឬ​មាន់​ជំទង់ ។​
​​ការឆ្លុះ​ពង (Candling egg)
​​ ក្នុងកំឡុងពេល​ភ្ញា​ស់ពង សរសៃវា​លូតលាស់​យ៉ាង​ឆាប់រហ័ស ដែល​គេ​ពិនិត្យ​មើល​ឃើញ​ដោយ​បង្វិល​ពងក្រោម​ប្រភព​ពន្លឺ​ភ្លើង ។ ប្រដាប់​ឆ្លុះ​សាមញ្ញ​ត្រូវបាន​គេ​ធ្វើឡើង ដោយ​ចោះ​ប្រហោង​កំប៉ុង ឬ​ប្រអប់​ទំហំ ៣​ស​.​ម ប្រដាប់​ដោយ​អំពូល​ភ្លើង ដែល​មាន​កំលាំង​១៥ ទៅ ៥០​វ៉ាត់។ គេ​អាច​ប្រើប្រាស់​ភ្លើង​ពិល ឬ​ពន្លឺ​ថ្ងៃ​ដើម្បី​ឆ្លុះ​ស៊ុត​បានតាម​រន្ធ​តូច​ក្នុង​បន្ទប់​ងងឹត ។ កា​រក​កើត​កោសិកា​នៅក្នុង​ឃ្លុប​ខ្យល់ ក្នុងពេល​ភ្ញាស់ មាន​បង្ហាញ​នូវ​រូបភាព។ បើសិនជា​ឃ្លុប​ខ្យល់​ថយ​ចុះ​ជ្រៅ​ច្រើនជាង ១,២៥​ស​.​ម​នោះ ស៊ុត​ប្រហែលជា​ខូច ។ ពង​ដែល​មិន​មាន​ដោយ​ឈ្មោល ( សំបក​មាន​ពណ៌​ស ) អាច​ពិនិត្យ​ដឹង​ក្រោយពី​ដាក់​ភ្ញាស់​បាន​ពី​៤ ទៅ ៥​ថ្ងៃ ។ ២ ឬ ៣ ថ្ងៃ​ក្រោយមក​ពង​នោះ​មាន​ស្នាម​ពណ៌​ព្រឿងៗ ឬ​ពណ៌​ត្នោត ។ បើសិន​សរសៃឈាម​ត្រូវ​បាន​គេ​មើលឃើញ​ថា ផុសចេញ​ពី​ចំណុច​ក្រហម​ក្រ​ម៉ៅ នោះ​ពង​នឹង​ចាប់ផ្តើម​មាន​ខ្សែ​ជីវិត ហើយ​វា​នឹង​អាច​ញាស់​ជា​កូន​មាន់បាន ។ បើសិនជា​ជាតិ​លឿង​និង​ជាតិ​សរសៃ​នៃ​ពង មើលឃើញ​ច្បាស់​ហើយ​ថ្លា នោះ​គេ​អាច​ទុក​បរិភោគបាន ទោះបី​នៅក្នុង​ប្រទេស​ខ្លះ​មាន​ច្បាប់​ហាមឃាត់ មិន​ឲ្យ​លក់ក៏​ដោយ ។ ការឆ្លុះ​ពង​នៅ​ពេល​ចុង​ក្រោយ ត្រូវបាន​គេ​ឆ្លុះ​មើល​នៅ​រយៈពេល ១៨​ថ្ងៃ ដោយ​ឆ្លុះ​មើល​ម្តងទៀត​នៅ​ខណៈ​ដែលគេ​ប្តូ​រទូ​ភ្ញា​ស់​ទៅ​កន្លែ​ងញាស់ ។ ពេល​នោះ​កាលណា​គេ​ឃើញ​មាន​ពណ៌​លឿង​ខ្មៅនៅ​ខាងក្នុង ហើយ​មិន​មាន​បន្ទប់​ខ្យល់​ទេ នោះ​បញ្ជាក់ថា ​ស៊ុត​ប្រាកដជា​ស្អុយ និង​ត្រូវ​យក​ចេញ​ជា​ប្រញាប់ ។​
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: hatching.pdf

​ការចិញ្ចឹមសត្វ-ការសង់​ទ្រង់​មាន់

1
ក​- ការសាងសង់​ទ្រុង (Housing)
​​គេ​ ចាត់ទុកជា​រឿង​ចាំបាច់​សំរាប់​ការពារ​មាន់ ពី​ពួក​សត្វ​ចង្រៃ​, ភ្លៀង​, ខ្យល់​, និង​សីតុណ្ហភាព​មិន​ប្រក្រតី ។ ថ្វី​ត្បិត​តែ​មាន់ព្រៃ យក​មែក ​ឬ​ ឈើ​សម្រាប់​ធ្វើ​ជា​បង្គង​ទុំ​ដេកនៅពេល​យប់​ក៏​ដោយ ក៏​អត្រា​នៃ​ការងាប់​នៅតែ​ខ្ពស់​ជានិច្ច​ដែរ ។ នៅពេល​យប់​មាន់​ជាច្រើន​ត្រូវ​បំផ្លាញ​ដោយ​ឆ្កែ ឆ្មា កណ្តុរ ទី​ទុយ ខ្លែង​ស្រាក់ និង​ពពួកសត្វ​រាត្រី​ចរ និង​សត្វ​ចង្រៃ​ផ្សេងៗ​ទៀត​ជាច្រើន សូម្បី​មាន់​ធំ​ក៏​ទទួលរង​ផងដែរ ។ ការធ្វើ​ទ្រុង​សម្រាប់​ការពារ ​គឺជា​ការដែល​ត្រូវ​យកចិត្តទុកដាក់ ។ បើសិនជា​គេ​សង់​ទ្រុង និង​មាន​ការរៀបចំ​បាន​ត្រឹមត្រូវ​ល្អ​នោះ វា​អាច​ការពារ​ទប់ទល់​នឹង​ការ​រាតត្បាតនៃ​ជំងឺ​ និង​ពួក​ប៉ារ៉ាស៊ីត​ផ្សេងៗ​ផងដែរ ។ ទ្រុង​ដែល​មាំទាំ​ត្រូវគេ​តាំង​សង់​អំពី​ឈើ, ថ្ម​, ស៊ីម៉ង់ត៏​, ឥដ្ឋ​ឆៅ​, ឥដ្ឋ​ឆ្អិន​, ឫស្សី​, ស័ង្កសី​, រឺ ហ្វី​ប្រូ​ស៊ីម៉ង់ត៏ ។​
​គេ​ត្រូវតែ​គិត​ទុកជា​មុន​នូវ​អ្វី ដែល​ជា​តំរូវការ​ចាំ​បាច់​មួយចំនួន សម្រាប់​បំរើ​ការសាងសង់​ទ្រុង ។​
​១- ទីកន្លែង (Location)
​ទ្រង់​ត្រូវមាន​លក្ខណៈ​សមស្រប​មួយចំនួន​ដូច​តទៅ :
ក​- ទ្រុង​ត្រូវ​សង់​បែរមុខ​ចេញពី​ទិស​របស់​ខ្យល់ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ខ្យល់អាច​ចេញចូល​បាន ។
​ខ​- ការពារ​កុំ​ឲ្យ​ត្រូវ​កំដៅ​ព្រះអាទិត្យ​ខ្លាំងពេក ។
​គ​- កំរាល​ត្រូវ​ធ្វើ​ឲ្យ​ទឹកអាច​ហូរ​បាន ដើម្បី​ការពារ​កុំឲ្យ​សើម ។ បើ​អាចធ្វើ​បាន​នៅ​តំបន់​អាកាសធាតុ​ក្តៅ ត្រូវធ្វើ​ជំរក​ និង​ដំបូល​បាំង​ពីលើ​ឲ្យបាន​ល្អ ។ នៅ​អឌ្ឍគោល​ខាងជើង​បង្អួច ត្រូវ​បែរ​ទៅ​ទិស​ខាងត្បូង ហើយ​បើកចំហរ​ឲ្យមាន​ពន្លឺ​ចេញចូល​គ្រប់​គ្រាន់ ។ បើ​សង់​ទ្រុង​ក្នុង​ជ្រលង​ជ្រៅ​នោះ មិន​អាច​ទទួល​នូវ​ចរន្ត​ខ្យល់​ចេញចូល​បាន​គ្រប់គ្រាន់​ទេ ។ ក្លិន​អាក្រក់​ ឬ​សត្វ​រុយ​ដែល​មាន​នៅ​កន្លែង​ចិញ្ចឹម​នោះ បាន​បង្ខំ​ឲ្យ​អង្គភាព​ចិញ្ចឹម​មាន់​មួយចំនួន ធ្វើការ​ផ្លាស់ប្តូរ​ចេញពី​ជាយក្រុង ដែល​គេ​កំពុងតែ​អភិវឌ្ឍន៍ ។​
​​២- ការត្រួតពិនិត្យ​សីតុណ្ហភាព (Temperature control)
​ ​សីតុណ្ហភាព​ក្តៅ​ពេក ឬ​ត្រជាក់​ពេក បង្កើត​ឲ្យមាន​ភាព​តានតឹង​ក្នុង​ទ្រុង​ចិញ្ចឹមសត្វ ។ នៅក្នុង​អាកាសធាតុ​ក្តៅ ទឹក​ផឹក​ក្តៅ​ពេក​អាច​ឲ្យមាន​គ្រោះថ្នាក់​ផង​ដែរ ។ ទឹក​ត្រជាក់​ខ្លាំងពេក​បង្កើត​បញ្ហា​ពិសេស​ក្នុងរ​ដូវ​ត្រជាក់ ។ ការសាងសង់​ទ្រង់​ទៅតាម​លក្ខណ:​បច្ចេកទេស គឺ​អាស្រ័យ​ទៅលើ​លក្ខខណ្ឌ​ក្នុង​ស្រុក ដែល​អ្នក​ជំនាញ​នៅ​កន្លែង​នោះ​អាច​មាន​សមត្ថភាព​ធ្វើ ។​
​​៣- ការធ្វើ​ឲ្យ​ខ្យល់​ចេញចូល (Ventilation)
​ ​ចលនា​ខ្យល់​ចេញ​-ចូល​ នៅក្នុង​ទ្រុងជា​រឿង​ចាំបាច់ ក្នុង​ការការពារ​កុំឲ្យ​ថប់​ខ្យល់​សម្រាប់ស​ត្វ​ដកដង្ហើ​ម ។ មាន់​ត្រូវការ​ខ្យល់​សុទ្ធ​ក្នុង​មួយ​ឯ​កតា នៃ​ទំងន់​ដងខ្លួន​ច្រើនជាង​ប្រភេទ​សត្វ​ដទៃៗ​ទៀត ។ នៅ​រដូវក្តៅ​គេ​ត្រូវការ​បង្អួច និង​កន្លែង​ចំហរ​ធំៗ ។ ទ្រុងចិញ្ចឹម​មាន់​មិន​ត្រូវ​សង់​ឡើង​ដោយ​មាន​ព្រៃ​គុម្ពោធ ឬ​អគារ​ដទៃ​ទៀត​នៅ​បាំង​ខ្យល់​ចេញចូល​ឡើយ ។ ចំពោះ​ទ្រុងចិញ្ចឹម​ជា​របៀប​ពាណិជ្ជកម្ម​ធំៗ ត្រូវ​ធ្វើឲ្យ​ខ្យល់​ចេញចូល​ល្អ​ ឬ​ដាក់​កង្ហារ ។​
​៤- ការដាក់​ទ្រនាប់​កំដៅ (Insulation)
​ ​ដើម្បី​ធ្វើឲ្យ​មាន​សុខភាព​ល្អ​ គេ​ត្រូវ​ដាក់​ទ្រនាប់​កំដៅ នៅ​ក្រោម​ដំបូល​និង​ជញ្ជាំង ដើម្បី​ការពារ​ទាំង​អាកាសធាតុ​ក្តៅ​ និង​ត្រជាក់ ។ យើង​សូម​ជូន​ដំបូន្មាន​ស្តីអំពី​សំភារ​: ​និង​វិស្វកម្ម អ្នក​គប្បី​រក​សំភារ​:​ក្នុង​ស្រុក​ឲ្យបាន​គ្រប់គ្រាន់​សិន មុន​ពេល​សង់​ទ្រុងចិញ្ចឹមសត្វ​ធំៗ ។​
​​៥- ការត្រួតពិនិត្យ​សំណើម (Moisture control)
​ ​មាន់​ត្រូវការ​ទឹក​ក្នុង​បរិមាណ​ជាច្រើន ចំពោះ​មាន់​យក​ពង​ វា​ត្រូវការ​ទឹក​ដល់​ជាង​មួយ​លីត្រ​ក្នុង​មួយថ្ងៃ ក្នុងករណី​អាកាសធាតុ​ក្តៅ ។ សំណើម​ឡើង​ខ្ពស់​ក្នុង​រដូវភ្លៀង អាច​បណ្តាលឲ្យ​មាន​ដំណក់ទឹ​ក​ឡើង​ច្រើន ជា​ហេតុ​ធ្វើឲ្យ​ស​ត្វមាន​បញ្ហា​ជំងឺ​កើតឡើង ។ ចង្អូរ​សម្រាប់​បង្ហូរទឹក​នៅលើ​កំរាល​ទ្រង់ អាច​កាត់បន្ថយ​នូវ​សំណើម​បានល្អ ។ ដើម្បី​ការពារ​ធាតុ​សំណើម​នេះ អ្នក​ចិញ្ចឹម​ខ្លះ​បាន​ជ្រើស​រើស​កម្មវិធី​ចាត់ចែង ដោយ​ប្រើប្រាស់​កំរាល​ធ្វើ​អំពី​បន្ទះ​ឈើ​តូចៗ ឬ​លួស ។
​​៦- ទីធ្លា​ចិញ្ចឹម (Space)
​ ​កាលណា​ដាក់​មាន់​ណែន​ពេក បណ្តាលឲ្យ​មាន​ភាព​ស្អុះស្អាប់​ហើយ​មិន​ផ្តល់​ផល​ល្អ​ផង ។ តំរូវការ​ទ្រុង​ជា​អប្ប​បរិ​មា សម្រាប់​អាកាសធាតុ​សមរម្យ ( មិន​ក្តៅ​ពេក​មិន​ត្រជាក់​ពេក ) ហើយ​មាន​ខ្យល់​ចូល​គ្រប់គ្រាន់​, ទ្រុង​ត្រូវ​សង់​ទៅតាម​អាយុ​របស់​សត្វ ដូច​ជា​សត្វ​អាយុ​៦​អាទិត្យ ត្រូវដាក់​១៥​ក្បាល ក្នុង​មួយ​ម៉ែត្រក្រឡា សត្វ​អាយុ ១៦​អាទិត្យ ត្រូវដាក់​៥​ក្បាល​ក្នុង​មួយ​ម៉ែត្រក្រឡា ហើយ​អាយុ​លើសពីនេះ​ត្រូវ​ដាក់ ៣ ​ទៅ​៤​ក្បាល​ ក្នុង​មួយ​ម៉ែត្រក្រឡា ។ គេ​ត្រូវ​បង្កើន​ទីធ្លា​កំរាល​ឲ្យ​ធំ​បន្តិច ក្នុងករណី​ដែល​សីតុណ្ហភាព​ខ្ពស់ សំណើម​លើសលប់ កំរាល​សើម ។ បើ​ដាក់​ទ្រុងវិញ ទ្រុងទំហំ​មួយ​ម៉ែត្រក្រឡា​ត្រូវដាក់​មាន់ព​ង​បាន​ពី ១០ ​ទៅ​២០​ក្បាល ។ ពូជ​មាន់​ពណ៌​ស និង​មាន់​ពណ៌​ក្រហម​ត្នោត ត្រូវការ​កំរាល​ទីធ្លា​ធំ​ជាង ដោយ​គណនា​ទៅតាម​ទំហំ​របស់​វា ។​
​​៧- ការធ្វើ​គ្រោងទុ្រង (Framing)
​ ​គេ​ត្រូវធ្វើ​ទៅតាម​សំភារ​:​ដែល​មាន​នៅក្នុង​ស្រុក ហើយ​សង់​ទៅតាម​វិធី​ដែល​គេ​កំណត់​អាស្រ័យ ទៅលើ​ប្រភេទ​គ្រោង ។ សរសរ​ខាងក្នុង​គេ​ដាក់​ដើម្បី​ការពារ​ដំបូល ទប់ទល់​នឹង​ខ្យល់​បក់​ខ្លាំង ។ ទ្វារ ​នឹង​បង្អួច​ត្រូវ​ឲ្យ​រឹងមាំ ហើយ​បើសិនជា​គេ​ប្រើ​ក្បឿង ឬ​ឥដ្ឋ​សម្រាប់​ប្រក់​ជា​ដំបូល ។​
​​៨- ដំបូល (Roof)
​​ដំបូល​សម្រាប់​ការពារ​ទឹកភ្លៀង​, គេ​ប្រើប្រាស់​ស្លឹក ហ្វី​ប្រូ​សី​ម៉ង់ត៏ ក្បឿង បន្ទះ​ឈើ​ផ្សេងៗ ។ នៅ​រដូវក្តៅ​គេ​ត្រូវធ្វើ​សំ​យ៉ាប​ទ្រង់​ប្រវែង​មួយ​ម៉ែត្រ នៅ​ជំ​ហៀ​ង​ខាងត្បូង ដើម្បី​ការពា​រការ​ជះ​កំដៅ​ខ្លាំងពេក ប៉ុនែ្ត​ត្រូវធ្វើ​យ៉ាងណាឲ្យមាន​ពន្លឺព្រះអាទិត្យ​ចេញចូល​គ្រប់គ្រាន់​នៅ​ រដូវរងា​រ ។ សំ​យ៉ាប​ទ្រង់​នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​ល្អ​ដល់​ការ​ចិញ្ចឹមសត្វ ។​
​​៩- កំរាល (Floor)
​ ​ថ្វី​ត្បិត​តែ​កំរាល​ស៊ីម៉ង់ត៏ ត្រូវ​គេ​បង្កប់​លួស​សំណាញ់ ការពារ​សត្វ​កណ្តុរ​មិនឲ្យ​ចូលក៏​ដោយ ក៏​ទ្រុង​ចិញ្ចឹម​ជាច្រើន​នៅតែ​មាន​ធូលី​ដី​ដែរ ឬ​ការធ្វើ​កំរាល​អំពី​ឥដ្ឋ​យ៉ាង​ធន់​ល្អ អាស្រ័យ​ទៅលើ​ការចំណាយ គេ​ត្រូវធ្វើ​ចង្អូរ​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ។ ប្រភេទ​នៃ​ក​ម្រាល​នេះ ប្រែប្រួល​ទៅតាម​ប្រព័ន្ធ​ផ្សេងៗ​គ្នា រួម​មាន​កំរាល​ផ្ទៃដី និង​កំរាល​ផុតពី​ដី ដែល​ធ្វើ​អំពី​បន្ទះ​ឈើ ​ឬ​ដែល​ស​រសៃ​តូចៗ ។ គេ​ត្រូវ​គិតគូ​ផងដែរ​លើ​ប្រព័ន្ធ​សំអាតលា​មក​សត្វ ។​
​​១០- ការពារ​ពីបក្សី ​និង​សត្វ​ផ្សេងៗ (Animal and bird protection)
​​ជា​ការ​ល្អ​គេ​គួរ​គប្បី​មាន​គម្រោង​ការពារ នៅពេល​យប់​ទប់ទល់​នឹង​សត្វ​ដូចជា ឆ្កែ​, ឆ្មា​, កណ្តុរ​, សំពោ​ច​, ទី​ទុយ​, និង​ការពារ​នៅ​ពេល​ថ្ងៃ ប្រឆាំង​នឹង​សត្វព្រៃ​ដូចជា ខ្លែង​, ស្ទាំង ។ ជា​ញឹកញាប់​គេ​ច្រើន​ប្រើប្រាស់​លួស​សំណាញ់ ថ្វី​ត្បិត​តែ​ការស្វែងរក​ចំណី នៅ​វាលស្មៅ​អាច​មាន​ទំនុកចិត្ត​នៅ​ពេល​ថ្ងៃ​ក៏ដោយ ក៏​នៅ​ពេលយប់​គេ​ត្រូវតែ​ការពារ​សន្តិសុខឲ្យបាន​ល្អ​ដែរ ។
ប្លង់​ទ្រង់មាន់​សម្រាប់​ប្រទេស​កម្ពុជា ​
ប្លង់​សម្រាប់ ​ទ្រុងមាន់​ដែលមាន​ទ្រង់ទ្រាយ​តូច ទ្រង់​នេះ​អា​ចត្រូវបានគេប្រើប្រាស់​សម្រាប់​ការក្រុង​កូនមាន់ និង​ការ​ចិញ្ចឹម​មាន់​សាច់ ឬ​សម្រាប់​មាន់​យក​ពង ។
layerទ្រុង​នេះ​មាន​គ្រោង​ជា​ឫស្សី​, ដំបូល​ស្លឹក មាន​កំរាលអង្កាម​កំរាស់​ពី​៥-១០​ ស.ម ។ ទ្រុង​នេះ​ត្រូវបាន​បែងចែក​ជា​៤​បន្ទប់
layerចុចដោនឡូនឯកសារ PDF Download: housing.pdf

ការចិញ្ចឹមសត្វ-ចំណីអាហារមាន់

ចំណីអាហារ​ (Nutrition)
1- ក​- សេចក្តី​ផ្តើម​អំពី​ចំណីអាហារ និង​ការផ្តល់​ចំណី​ Click to collapse
​(Introduction to poultry nutrition and feeding)
​ ប្រសិនបើ​គេ​លែងមាន់​ឲ្យ​រក​ចំណី​តាម​វាល​ធំ​ទូលាយ ឬ​នៅ​តាម​ទីធ្លា​ក្នុង​របង​ណាមួយតាម​ធម្មតា​ មាន់​អាច​រកបាន​នូវ​ចំណីអាហារ ដែល​មាន​តុល្យភាព​គ្រប់គ្រាន់​ដើម្បី​រស់ ។ ផ្ទះ​មួយ​ដែល​មាន​ហ្វូង​មាន់​ពី​១០ ​ទៅ​២០​ក្បាល​នោះ មិន​ត្រូវការ​អាហា​រ​បន្ថែម​ទេ ពីព្រោះ​វា​ស៊ី​ចំណីអាហារ​ស្រស់ៗ និង​សត្វល្អិត​នៅ​តាម​សួនច្បារ​ក្បែរៗ​នោះ​គ្រប់គ្រាន់​ទៅហើយ ។ កូន​មាន់​ដែល​ធំ​បន្តិច​រស់នៅ​រិត​តែ​ល្អប្រសើរ បើសិនជា​គេ​ឲ្យចំ​ណី​អាហារ ដូចជា​គ្រាប់ពោត​ ឬ​ធញ្ញជាតិ​មួយ​ចំនួន​បន្ថែម​ទៀត ។ អ្នក ចិញ្ចឹ​មាន​ទឹកចិត្ត​ដោយ​ការទទួ​លបាន​នូវ​ចំណូល ពី​កា​រលក់​ហ្វូង​សត្វ​ដែល​បាន​លែង​ឲ្យ​ស៊ីនោះ ដូច្នេះ​គេ​អាច​ធ្វើ​គម្រោង​ពង្រីក​ហ្វូង​សត្វ​នោះ​ធំ​ជាង​មុន ដោយ​ជួនកាល​គេ​ភ្លេច​គិត​ដល់​ការទិញ​ចំណី​យ៉ាងច្រើន សំរាប់​ការចិញ្ចឹម​ទៀតផង ។ គេ​ត្រូវ​ធ្វើ​គម្រោង​ផ្តល់​ចំណីអាហារ ដែល​មាន​តុល្យភាព​ល្អ​ដោយ​គេ​សង្ឃឹមថា ប្រាក់​ដែល​បាន​ចំណេញ​មកវិញ​ល្មម​សមរម្យ ទៅលើ​ការចំណាយ​បន្ថែម​ទាំង​នេះ។​
​​ក្រោយពី​បាន ​ទទួល​បទពិសោធន៍​ពី​ការ​ផ្តល់​ចំណី និង​ការលក់​មាន់មកអ្នក​ចិញ្ចឹម​គួរ​ត្រូវ​បាន​ណែនាំ​ឲ្យ​ចាប់ផ្តើម​បង្កើន​ ហ្វូង​សត្វពី​តិច​ទៅ​ច្រើន​ជា​បណ្តើរៗ ។ អ្នក​ចិញ្ចឹម​របៀប​ជំនួញ​ត្រូវ​គណនា​ថា ៥០ ​ទៅ​៧០​ភាគរយ នៃ​ចំណាយ​ក្នុង​ការចិញ្ចឹម​នោះ គឺ​ចំណាយ​ទៅលើ​សារធាតុ​អាហារ ។ ដូច្នេះ​គម្រោងការណ៍​មុនគេ​ចំពោះ​ការផ្តល់​ចំណីអាហារ ដល់​សត្វ​គឺជា​ការចាំបាច់​បំផុត ។ នៅពេល​ដែល​មាន់​កាន់តែ​ធំ វា​ត្រូវការ​ចំណី​កាន់តែ​ច្រើនឡើងៗ​ជា​រៀងរាល់ថ្ងៃ​ដែរ ។ ត្រូវដាក់​ចំណី​ឲ្យ​មាន់​គ្រប់គ្រាន់​ជានិច្ច (Full Feeding) គឺ​ត្រូវតែដាក់​ចំណីអាហារ​ពី​មុខមាន់​គ្រប់ពេលវេលា ។ ធ្វើ​ដូច្នេះ​គេ​ត្រូវ​ប្រមាណ​មើល​ចំណី​ទាំងអស់ដែល​ត្រូវ​ការចិ​​ញ្ចឹម​រហូត ​ដល់​គ្រប់​អាយុ​យក​ទៅ​លក់ ។ ចំពោះ​មាន់​យក​សាច់​វា​ត្រូវការ​ចំណី​ច្រើន យ៉ាងហោចណាស់​ក៏ ២​ដង​ ឬ​ច្រើនដង ដើម្បីឲ្យស​ត្វ​នោះ​ធំធាត់​ ទាំងសាច់​ទាំង​ទំងន់​ឆាប់រហ័ស ។ អនុ​បាត​នៃ​ការផ្លាស់​ចំណី​ទៅ​ជា​សាច់ ( ទំងន់​ចំណី​ចែក​ឲ្យ​ទំងន់​សត្វ ) ស្មើនឹង​២​ត្រូវបាន​គេ​ចាត់ទុកថា ជា​ការ​ល្អ​ប្រសើ​សំរាប់​មាន់​យក​សាច់ ។​
​ដើម្បី​ទទួលបាន​អនុ​បាត​បន្លាស់​នេះ​ទាមទារ​ឲ្យមាន :
  • ​មេបា​បង្កាត់​ពូជ​មាន់​សាច់​ល្អ
  • ​ចំណីអាហារ​មាន​រស់ជាតិ ធ្វើឲ្យ​ធំធាត់​និង​មាន​តុល្យភាព​ល្អ
  • ​ការគ្រប់គ្រង​ចាត់ចែង​បានល្អ
  • ​និង​ការទប់ស្កាត់​ជំងឺ
​ តំលៃ​លក់​មាន់​ដក​នឹង​ការចំណាយ​លើ​ចំណី គឺ​មាន​សារៈសំខាន់​ច្រើន​ជាង​អនុ​បាត នៃ​ការផ្លាស់ប្តូរ​រវាង​ចំណីអាហារ និង​ទំងន់​សត្វ​ដែល​លក់​ចេញ ។ ជួនកាល​ការផ្តល់​ចំណី​អាហារ​ដែល​មាន​តំលៃថោក អាច​ធ្វើឲ្យ​សត្វ​រីកលូតលាស់​យឺត ប៉ុន្តែ​មាន​ការចំណាយ​ច្រើន ។​
​​អ្នក​ ចិញ្ចឹម​មាន់​មួយចំនួន បាន​បាត់បង់​ផលចំណេញ​គឺ​អាស្រ័យ​ទៅលើ​ហ្វូង​មាន់ មាន​ការខ្វះខាត​ចំណីអាហារ នៅពេល​ដែល​ពុំ​មាន​ចំណីអាហារ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ សំ​រាប់ការ​ចិញ្ចឹម​មាន់ ។ ការខាតបង់​ផ្សេងៗ​ទៀត​ដែល​អ្នក​ចិញ្ចឹម​មិន​បាន​គិត​នោះ គឺ​ជំងឺ​បណ្តាលមកពី​សារធាតុ​ចំណីអាហារ មាន​រស់​ជាតិមិ​គ្រប់គ្រាន់ ។ បញ្ហា​ចំបង​ដែល​គេ​ត្រូវ​គិត​គូរ​ឲ្យបាន​ដិតដល់​នោះ​គឺ ផលិតផល​មួយចំនួន​ដែល​លាយ​បញ្ចូល​គ្នា សំរាប់ធ្វើ​ជា​ចំណី​មាន់​មាន​ការប្រកួតប្រជែង​គ្នា ជាមួយនឹង​ការផ្គត់ផ្គង់​ចំណីអាហារ​សំរាប់​មនុ​ស្ស ។ អ្នក​ចិញ្ចឹម​បក្សី​តាមបែប​ឧស្សាហកម្ម​ទូទៅ គេ​ចំណាយ​យ៉ាង​សំចៃ​ចំពោះ​ការចំណាយ ទៅ​លើ​ចំណីអាហារ ​ក្នុងស្រុក​ទាំងឡាយ​ណា ដែល​មិន​ត្រូវបាន​ប្រើប្រាស់​ដោយ​មនុស្ស ។​
​​ទោះបីជា​អ្នក​ចិញ្ចឹម​តាម​គ្រួសារ​គិត ​ថា គ្រាប់​ធញ្ញជាតិ​ជា​ចំណីអាហារ​បន្ថែម​ដ៏​ប្រសើរ​សំរាប់​មាន់ ដែល​ស្វែងរក​ចំណីអាហារ​ដោយ​ខ្លួនឯង​ក៏​ដោយ ក៏​ការផ្តល់​ចំណីអាហារ​ផ្សំ​ផ្សេងៗ នៅតែ​មាន​សារសំខាន់​ជានិច្ច ប្រសិនបើ​គេ​ចិញ្ចឹ​មាន់​ដាក់​ក្នុង​ទ្រុង ។ ដើម្បី​ធានា​នូវ​ការ​ធំធាត់​ឆាប់រហ័ស ហើយ​ការផលិត​ពង​បាន​ច្រើន អ្នក​ចិញ្ចឹម​តាម​បែប​ជំនួញ​ភាគច្រើន បាន​ពឹងផ្អែក​ទៅលើ​ចំណីអាហារ​ផ្សំ ដែល​មាន​តុល្យភាព​ល្អ​សំរាប់​ផ្តល់​ឲ្យ​វា​ដូចជា កន្ទក់​, ចំណី​គ្រើម​, កន្ទក់​ចំណី​ម៉ដ្ឋ​, ឬចំណី​គ្រាប់ ។
- ខ​- ប្រភព​វត្ថុ​ធាតុ​ផ្សំ​ដើម្បី​ឈានដល់​តំរូវការ​នៃ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ Click to collapse
(ingredient sources to meet nutrient needs)
​ ​សារធាតុ​គីមី​ ឬ​សារធាតុចិញ្ចឹម​ ៤០​មុខ​ផ្សេងៗ​គ្នា ត្រូវបាន​គេ​ចាត់ទុកថា មាន​សារសំខាន់​ក្នុង​ចំណីអាហារ ។ ខាងក្រោម​នេះ​គឺជា​សេចក្តី​សង្ខេប​ស្តីអំពី​វត្ថុ​ធាតុ​ផ្សំ​៦​ក្រុម :
​១- អាហារ​ដែល​សំបូរ​ទៅ​ដោយ​ថាមពល (Feedstuffs rich in energy)
​ ​ភាព​ស្រែក​ឃ្លាន​គឺជា​កំលាំង​បង្ខំ​ឲ្យ​មាន់​ស៊ី ហើយ​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​វា ។ តំរូវការ​ថាមពល​សំរាប់ធ្វើ​ឲ្យ​សាច់ដុំ​មាន​សកម្មភាព ដឹកនាំ​ចំណី​មាន​សារធាតុ​គីមី​ដូចជា ការរំលាយ​អាហារ​និង​ការបង្កើត​កំដៅ ។ វត្ថុ​ធាតុ​ផ្សំ​ចំណីអាហារ​ត្រូវ​មាន​តុល្យភាព ដោយ​សមាមាត្រ​ជាមួយនឹង​ចំណីអាហារ​នីមួយៗ ដែល​មាន​ក្នុង​ថាមពល ដើម្បី​ផ្គត់ផ្គង់​នូវ​សារធាតុចិញ្ចឹម ទៅតាម​អនុ​បាត​ត្រឹមត្រូវ ។​
​​ចំណី​អាហារ​ ដែល​ផ្តល់​ថាមពល​ជារឿយៗ ត្រូវបាន​គេ​បែងចែក​ជា​៣​ប្រភេទ​គឺ : ការ​បូ​អី​ដ្រាត (carbohydrates), ខ្លាញ់ ( fats ), ប្រូតេអ៊ីន ( proteins ) ។ ទោះបីជា​ប្រូតេអ៊ីន​ហួស​ពី​សេចក្តីត្រូវការ ត្រូវបាន​ផ្តល់​ថាមពល​ក៏ដោយ ក៏​តំរូវការ​របស់​វា​ក្នុង​ការបំពេញ​ឲ្យ​ស​ត្វមាន​ភាព​ធំធាត់ ដែល​ចាំបាច់​ជា​ហេតុ​ធ្វើឲ្យ​មាន​ការចំណាយ​ខ្ពស់​ពេក ចំពោះ​ការយកចិត្តទុកដាក់​លើ​ការផ្តល់​ថាមពល​តែមួយ ។ ប្រភព​ការ​បូអ៊ី​ដ្រាត អាច​ត្រូវបាន​គេ​បែងចែក​ឋិត​នៅក្នុង​ពពួក starches, ស្ករ ( sugars ), និង​សែលុយឡូស ( cellulose ) ( បានមក​ពី​ជាលិការ​សរសៃ​នៃ​រុក្ខជាតិ ) ។ តាម​ធម្មតា Starches និង​ស្ករ​ផ្តល់នូវ​តំរូវការ​ថាមពល​មួយផ្នែកធំ ។ ជាទូទៅ​សារធាតុ​ទាំងនេះ ត្រូវបាន​គេ​ផ្តល់​ទៅ​តាម​ចំណីអាហារ​នៃ​គ្រាប់​ធញ្ញជាតិ ។ ទោះបីជា​សែលុយឡូស ( ជាតិ​សរសៃ​ដែល​មិន​អាច​រំលាយ​បាន ) អាច​ជា​ចំណី​អាហារ​មួយ​ផ្នែក​ដ៏​មាន​សារសំខាន់​ក៏ដោយ ក៏​គេ​មិន​យក​វា​ធ្វើ​ជា​ចំណី​បក្សី​ដែរ ។ ខ្លាញ់​ ឬ​ប្រេង​ផ្តល់នូវ​ថាមពល​បំរុង​បន្ថែម ។ គេ​ស្ទាបស្ទង់​តាម​ការ​ថ្លឹង​នោះ វា​ផ្តល់​ថាមពល​ច្រើនជាង​ថាមពល ដែល​ផ្តល់​ដោយ​ការ​បូអ៊ី​ដ្រាត ឬ​ប្រូតេអ៊ីន​២​ដង ។ តំលៃ​ថាមពល​របស់​ចំណី​ ជាទូទៅត្រូវបាន​គេ​គិត​ជា​គីឡូ​កាឡូរី ( Kcal ) រី​ហ្សូ​ល ( Joules ) ក្នុង​មួយ​ឯក​តា​នៃ​ចំណី ។ រង្វាស់​ទាំងពីរ​នេះ​គឺជា​ឯ​កតា​នៃ​រង្វាស់​សំរាប់​បញ្ជាក់​អំពី​ថាមពល គីឡូ​កាឡូរី​គឺជា​រង្វាស់​ពិសេស​នៃ​ថាមពល​កំដៅ ។ ១​គីឡូ​កាឡូរី = ៤,១៨៤​ហ្សូ​ល = កំដៅ​ដែល​ត្រូវការ​សំរាប់​ធ្វើឲ្យ​ទឹក​ចំនួន​១​ក្រាម ឡើង​កំដៅ​បាន​មួយ​អង្សា​សេ ។ ខ្លាញ់​១​ក្រាម​ផ្តល់​ថាមពល​ប្រហែល​ ៩​គីឡូ​កាឡូរី ចំណែកឯ​ការ​បូ​អ៊ី​ដ្រាត និង​ប្រូតេអ៊ីន​ផ្តល់​ថាមពល ដែល​អាច​ធ្វើឲ្យ​មេតាបូលីស បាន​ចំនួន​ប្រហែល ៤​គីឡូ​កាឡូរី​ក្នុង​មួយ​ក្រាមៗ ។​
ចំណី​អាហារ​ដែល​ផ្តល់​ចំពោះ​តម្រូវការ​ថាមពល​ ​(Feedstuffs which contribute to energy needs)
​ ​- ពោត ( corn ) : ធញ្ញជាតិ​នេះ ​គឺជា​ប្រភព​ថាមពល​មួយ​ដ៏​ល្អ​ប្រសើរ នៅក្នុង​របប​ចំណីអាហារ​របស់​បក្សី ដែល​ជារឿយៗ​មាន​ប្រហែល​៦០​ទៅ ​៥០​ភាគរយ ក្នុង​របប​ចំណីអាហារ ។ ពោត​ គឺជា​ចំណី​អាហារ​ដែល​គេ​ត្រូវ​បន្ថែម ចំពោះ​ការខ្វះខាត​អាស៊ីតអាមីណេ ( amino acids ), ឬ​វីតាមីន ​នឹង​សារធាតុ​រ៉ែ ។ ពោតក្រហម​ត្រូវបាន​ប្រើ​ច្រើនជាង​ពោត​ស បើសិន​ជា​អ្នក​ហូបចុក​ចូលចិត្ត​ជាតិពណ៌លឿ​ង​នៃ​ពង ។​
​ – ស្រូវ​សាឡី ( wheat ) : ទោះបីជា​ស្រូវ​សាឡី​ថ្លៃ​ជាង​ពោត​ក៏ដោយ ក៏​គេ​អាច​ប្រើប្រាស់​ស្រូវ​សាឡី​រហូតដល់​ទៅ ៧០​ភាគរយក្នុង​របប​អាហា​រដែរ ។ អនុផល​រោងចក្រ​កិនស្រូវ​ដូចជា ចុងអង្ករ​ស្រូវ​សាឡី និង​កន្ទក់​អាច​ត្រូវបាន​គេ​ប្រើប្រាស់​ផង​ដែរ ។ កន្ទក់​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ ដែល​មិន​អាច​ប្រើប្រាស់​ដោយ​បក្សី ក៏ប៉ុន្តែ​ជា​ប្រភព​មួយ​ដែល​មាន​ជាតិ​វីតាមីន​ផងដែរ ។​
​ ​- ធញ្ញជាតិ​ដទៃទៀត ( other grains ) : ត្រូវបាន​គេ​ផ្តល់​ជា​ប្រភព​ប្រូតេអ៊ីន​ផងដែរ ធញ្ញជាតិ​នីមួយៗ​មាន​សារធាតុចិញ្ចឹម​ផ្សេងៗ​គ្នា ។ sorghums ( milo, millet, kafir corn ), barley, និង oats ជារឿយៗ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​សត្វ​ដែរ ។ ការ​កិនកំទេច​គឺជា​ការ​ល្អ ហើយ​ចំណី​អាហារ​ដែល​មាន​អង្កាម គេ​ត្រូវ​យក​ចេញពី​ចំណីអាហារ ។​
​- អង្ករ ( rice ) : ជួនកាល​គេ​យក​ចុងអង្ក​រដាក់​ធ្វើ​ជា​ចំណី​មាន់ បន្ទាប់​ពី​សម្អាត​ក្បាល​អង្កាម​ហើយ​ថ្មីៗ។​
​ – ដំឡូង​មី ( cassava ) : មើមដំឡូង​មី​ ផ្ទុក​ដោយ​គុណភាព​ម្សៅ starch យ៉ាងច្រើន ហើយ​ត្រូវបាន​លាយ​ច្របល់​ក្នុង​កំរិត​រហូតដល់​ទៅ ២៥​ភាគរយ បន្ទាប់​ពី​ហាល​ឲ្យ​ស្ងួត​អស់​ជាតិពុល​អាស៊ីតត្រូ​ស្យា​និច ( hydrocyanic acid ) ។
​ – ដំឡួងជ្វា ( sweet potatoes ) : ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​យក​ថាមពល​មួយ​រយៈពេល​ខ្លី ដើម្បី​ជំនួស​ផលិតផល​ធញ្ញជាតិ​ផ្សេងៗ ។​
​- ស្ករ​រងូ ( molassses ) : អាច​ត្រូវបាន​គេ​ប្រើប្រាស់​រហូត​ដល់​ទៅ ៥​ភាគរយ ដោយចា​ត់​ទុក​ថា​ជា​ប្រភព​ការ​បូរ​អ៊ី​ដ្រាត​មួយ ។​
​ – ទឹក​អំពៅ ( cane juice ) : ត្រូវបាន​ប្រើប្រាស់​ ៦០​ភាគរយ នៅក្នុង​របប​អាហារ​សំរាប់​មាន់​សាច់ ។ ទឹកអំពៅ ​និង​ស្ករ​រងូ​គឺជា​ប្រភព ដែល​សំបូរ​ទៅ​ដោយ​ថាមពល ក៏​ប៉ុន្តែ​វា​ស្ទើរតែ​ពុំ​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ឡើយ ។​
​ – ខ្លាញ់​ និង​ប្រេង ( fats-oils ) : ខ្លាញ់​ និង​ប្រេង​ដែល​បាន​ពី​ប្រភព​សត្វ​និង​រុក្ខជាតិ ជួនកាល​ត្រូវ​បាន​គេ​បន្ថែម​លាយ​ទៅក្នុង​ចំណីអាហារ ដើម្បី​ផ្តល់​ថាមពល​បន្ថែមតាម​ធម្មតា​ជា​ការល្អ គេ​ត្រូវ​ដាក់​វាពី ៣-៦% ប៉ុណ្ណោះ នៃ​របប​ចំណីអាហារ ។​
​ បក្សី​ស្រូប​យក​ថាមពលដែល​ត្រូវឲ្យមាន​តុល្យភាព​ជាមួយ​នឹងប្រូ​តេ​អ៊ី​ន និង​សារធាតុចិញ្ចឹម​ផ្សេងទៀត ដើម្បី​ឲ្យ​ការប្រើប្រាស់​មាន​កំរិត​ខ្ពស់ ក្នុង​របប​ចំណីអាហារ​សំរាប់​ផលិតកម្ម​សាច់​និង​ផលិត​កម្មពង ។
២- ចំណី​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ និង​អាស៊ី​តអា​មី​ណេ ​(Feedstuffs rich in proteins and amino acids)
​ គ្រាប់​កោសិកា​ថ្មី​នៃ​ដងខ្លួន​កូន​មាន់​ទាំង​អស់ ធ្វើ​សំយោគ​នូវ​ប្រូតេអ៊ីន​ថ្មី​ប្លែកៗ ពី​អាស៊ីតអាមីណេ​ចំនួន​ ២០​ខុសៗ​គ្នា ។ អាស៊ីតអាមីណេ​គឺជា​ក្រុម​ដែល​សាង​ឡើងពី​ប្រូតេអ៊ីន​ដែល​សាង​ឡើង​ពី​ ចំណីអាហារ ដែល​មាន​ដើមកំនើត​ពី​រុក្ខជាតិ និង​សាច់សត្វ ។ អាស៊ី​តអា​មី​ណេមួយ​ចំនួន​ មាន់​មិន​អាច​ធ្វើ​សំយោគដោយ​មាន់​បាន​ទេ​ដូចជា : arginine, lysine, histidine, leuchine, isoleucine, valine, methionine, phenylalanine, trytophan, និង treonine ។ សារធាតុ​ទាំងនេះ​ត្រូវបាន​គេ​ហៅថា អាស៊ីតអាមីណេ​សំខាន់ ឬ​ចាំបាច់ (essential amino acids or indispensable amino acids) ហើយ​ត្រូវតែ​មាន​នៅក្នុង​របប​អាហារ​បក្សី​នីមួយៗ ។ អាស៊ីតអាមីណេ​ផ្សេងៗ​ទៀត អាច​ត្រូវបាន​ធ្វើ​សំយោគ​បានត្រឹមតែក្នុង​ស្ថានភាព​ខ្លះ​ប៉ុណ្ណោះ​ដូចជា : cystine, glysine, serine, និង tyrosine ។
​​បញ្ហា​ទូទៅ​នៃ​ភាពខ្វះ​អាស៊ីតអាមីណេ ឬ​ប្រូតេអ៊ីន​រួមមាន :ការលូតលាស់​យឺត ដុះ​រោម​ខុស​ប្រក្រតី ផលិតផល​ពង​ថយចុះជាពិសេស​ពងមាន​ទំហំ​តូច ។ ការខ្វះ​អាស៊ីតអាមីណេ​លី​ស៊ីនបណ្តាល​ឲ្យ​ខ្សោយ​ជាតិ​ពណ៌​សំរាប់​រោម​​ពណ៌​ខ្មៅ និង​ពណ៌​ក្រហម ។នៅក្នុង​ចំណី​មាន់​ប្រូតេអ៊ីន ១/៣ អាច​សម្របសម្រួល​ជាមួយ​ថាមពលដែល​បានមកពី​ប្រភព​ធញ្ញជាតិ ។គន្លឹះ​នៃ​ការឲ្យ​ចំណី​អាហារ​ដែល​មានប្រូ​តេ​អ៊ីនគឺ​ការយកចិត្តទុកដាក់​នៃ​ការជ្រើសរើស​ប្រភព នៃ​គ្រាប់​ធញ្ញជាតិ ។គ្រាប់​ធញ្ញជាតិ​ភាគច្រើន​មាន​ជាតិ​លី​ស៊ីន ( lysine ) ក្នុង​កំរិត​ទាប​ហើយ​មាន​មេធី​អូ​នី​ន ( methionine ) ក្នុង​កំរិត​ខ្ពស់ដូច្នេះ​ការផ្គត់ផ្គង់​ប្រូតេអ៊ីន​បន្ថែមដែល​ប្រសើរ​បំផុត​មានដូចជា​សា​ក​ជាតិ ( legume ) ( បន្លែ​ឬ​រុក្ខជាតិ​ដែលមាន​ជាតិ​ប្រូតេអ៊ីន ), និង​ម្សៅ​ប្រូតេអ៊ីន​ដែល​បានមក​ពី​សត្វ ដែល​សំបូរ​ទៅ​ដោយ​ជាតិ​លី​ស៊ីន (lysine) និង​មាន​ជាតិ​មេធី​អូ​នី​ន ( methionine ) តិចតួច ។
- ចំណី​អាហារ​ដែល​ផ្តល់​ប្រូតេអ៊ីន Click to collapse
(Feedstuffs which contribute to protein needs)
​២.១- ប្រភព​ដែល​បានមក​ពី​ដំណាំ​, សណ្តែកសៀង​ និង​កាក​ប្រេង​សណ្តែកសៀង​ ​(plant sources, soybeans and soybean oil meal)
​​ប្រូតេអ៊ីន​ ដែល​មាន​នៅក្នុង​សណ្តែកសៀង សំបូរ​ទៅដោយ​ជាតិ​លី​ស៊ីន ( lysine ) ដូចនេះ​វា​គឺជា​ប្រភព​ប្រូតេអ៊ីន​មួយ​យ៉ាង​ល្អ​ប្រើ​សើរ​បំផុត ដែល​បានមកពី​គ្រាប់​ធញ្ញជាតិ ។ គេ​ត្រូវ​ចំអិន​សណ្តែកសៀង ឬ​ប្រើ​កំដៅ​ដើម្បី​បំបាត់​សារធាតុ​ក្រ​ពុល ។ ការ​លីង​សណ្តែកសៀង​ទាំងមូល​ធ្វើឲ្យ​មាន​កំរិត​ប្រូតេអ៊ីន​ខ្ពស់ ( ៣៦​ភាគរយ ), និង​ផ្តល់​ថាមពល​ខ្ពស់ ។ ម្សៅសណ្តែក​សៀង​ដែល​គ្មាន​ជាតិ​ខ្លាញ់ គឺជា​ប្រភព​ប្រូតេអ៊ីន​ល្អ​មួយ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ប្រហែល ៤៤ ទៅ ៤៩​ភាគរយ ។​
​- ម្សៅ​សណ្តែកដី ( peanut meal ) :អាច​ មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន ៤០​ភាគរយ ប៉ុន្តែ​ខ្វះ​អាស៊ីតអាមីណេ​មួយចំនួន ជាពិសេស​លី​ស៊ីន ( lysine ), មេធី​អូ​នី​ន ( methionind ), និង​ស៊ី​ស្ទីន (Cystine) ។
​- ម្សៅ​គ្រាប់​កប្បាស់ ( cottonseed meal ) : អាច​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​រហូតដល់​ទៅ ៤៣​ភាគរយ ប៉ុន្តែ​គេ​ត្រូវ​បំបាត់​ជាតិពុល កូសស៊ី​ប៉ូល ( gossypol ) ជាមុនសិន ​ដោយ​វិធី​កែច្នៃ​ពិសេស មុន​ពេល​យក​ទៅឲ្យ​សត្វ​ស៊ី ។ បើសិនជា​គេ​មិន​បំបាត់​ជាតិ​ពុល​នោះ​ជា​មុន​ទេ នោះ​មាន់​នឹង​ពុំ​មាន​ភាព​ធំធាត់​បានទេ និង​ជាតិ​ក្រហម​ក្នុង​ពង​ក៏​ពុំ​សូវ​មាន​ដែរ ។​
​ ​ម្សៅ​ដែល​បានមក​ពី​ផ្កាឈូករ័ត្ន​, ល្ង​, គ្រាប់​គ​, សាច់​គ្រាប់ត្នោត​, គ្រាប់​កៅស៊ូ​, សាច់ដូង​ស្ងួត​, គ្រាប់សណ្តែក​បា​រាំង​, សណ្តែក​ខៀវ​, ព​ពាយ​ស្បែក​, ព​ពាយ​ជ្រុង​, និង​ពពួក​សណ្តែក​ផ្សេងៗ​រួមគ្នា​ជាមួយ​នឹង កាកសំណល់​រោងចក្រ​ផលិត​ស្រា​បៀ​រ និង​ការ​សំណល់​ស្រា​បៀរ​ផ្សេងៗ ត្រូវបាន​គេ​ប្រើប្រាស់​ជា​ប្រូតេអ៊ីន​បន្ថែម​ដែរ ។ ផលិតផល​នីមួយៗ​អាច​ត្រូវបាន​គេ​ផ្តល់​ឲ្យ​សត្វ​ក្នុង​កំរិត​ទាប ប៉ុន្តែ​គ្រប់​ផលិតផល​ទាំងអស់​សុទ្ធតែ​មាន​កំរិត​របស់​វា ដែល​ចាំបាច់​គេ​ត្រូវ​គិតគូរ​នៅក្នុង​រូបមន្ត​របស់​ចំណី។ បរិមាណ​ម្សៅ​ទាំងនេះ​ដែល​អាច​ផ្តល់​ជា​ចំណី​សត្វ អាស្រ័យ​ទៅលើ​វត្ថុ​ធាតុ​ផ្សំ​នី​មួយៗ ។ វិធី​ដែល​ត្រូវ​ជ្រើសរើស​ប្រសើរ​បំផុត គឺ​ត្រូវ​ទិញ​ពី​ប្រភព​ដែល​សំបូរ​ផលិតផល​នេះ ហើយ​ត្រូវ​ចេះ​វិនិច្ឆ័យ​ថា ​តើវត្ថុ​ធាតុ​ផ្សំ​នីមួយៗ ត្រូវ​លាយ​ប៉ុន្មាន​ដើម្បី​ឲ្យ​សត្វ​ស៊ី ។ ប្រសិនបើ​ប្រភព​នៃ​វត្ថុ​ធាតុ​ផ្សំ​នីមួយៗ​មាន​ការផ្លាស់ប្តូរ នោះ​ចម្លើយ​របស់​បក្សី​ក៏​អាច​មាន​ការប្រែប្រួល​ផងដែរ ។​
​២.២- ប្រភព​ដែល​បានមក​ពី​សត្វ ( animal sources )
ម្សៅដែល ​បាន​មក​ពី​ត្រី​, សាច់​, ឈាម​, កំទេចកំទី​សាច់​សេសសល់​និង​រោម គឺ​សុទ្ធតែ​មាន​ផ្ទុក​កំរិត​ផ្សេងៗ​គ្នា​នូវ​សារធាតុ អាស៊ីតអាមីណេ​សំខាន់ៗ ( essential amino acids ) និង​សារធាតុ​រ៉ែ​ផ្សេងៗ ។ ការបន្ថែម​ជាតិ​ផូស្វាត​វា​តែងតែ​មាន​តម្លៃ​ខ្ពស់ ហើយ​ប្រូតេអ៊ីន​ដែល​បាន​ពី​សាច់សត្វ​ទូទៅ វា​គឺជា​ប្រភព​មួយ​ដ៏​ល្អ ដែល​មាន​ជាតិ​ផូស្វ័​រខ្លះ​ដែរ ។ ការបន្ថែម​នូវ​ផលិតផល​ផ្សេងៗ ប្រចាំថ្ងៃ​ដូចជា​ទឹកដោះគោ ​និង​កាក​ទឹកដោះគោ ជា​ប្រភព​ដ៏​ល្អ​ផងដែរ ​ដែល​មាន​អាស៊ីតអាមីណេ​តិចតួច ​និង​សារធាតុ​រ៉ែ​សំខាន់ៗ​មួយចំនួន ។ ប័រ​ទឹក​ដោះ ( buttermilk ) គឺជា​អាហា​រប​ន្ថែ​ម​មួ​យដ៏​ល្អប្រសើរ ចំពោះ​របប​អាហារ​ដែល​ជា​គ្រាប់​ធញ្ញជាតិ វា​បងើ្កន​ចំណីអាហារ​ឲ្យមាន​ឱជា​រស់ និង​បង្កើន​នូវ​សារធាតុចិញ្ចឹម​ធ្វើ​ឲ្យមាន​សត្វ​ធំធាត់ ។ គេ​អាច​ចាក់​លាយប័​រ​ទឹកដោះគោនេះ​ទៅលើ​ចំណីអាហារ​ក៏​បាន ។ ដើម្បី​ការពារ​កុំឲ្យ​ដុះ​ផ្សិត​ទាន់ ចូល​ដាក់ឲ្យ​តែ​សត្វ​ស៊ីល្មមតែ​ក្នុងរយៈពេល ២ ​ទៅ​៣​ម៉ោង​ក្នុង​លក្ខខ័ណ្ឌ​ដែល​អាកាសធាតុ​ក្តៅ ។ សូម​កុំ​ដាក់ឲ្យ​លើស​ពី​មួយ​ថ្ងៃ​ឲ្យសោះ ទោះបី​នៅក្នុង​រដូវ​ត្រជាក់​ក៏ដោយ ។​
​២.៣- អាស៊ីតអាមីណេ​សំយោគ ( synthetic amino acids )
​​អាស៊ីតអាមីណេ​ពីរ គឺ​លី​ស៊ីន ( lysine ) និង​មេធី​អូ​នី​ន ( methionine ) ដែល​តែងតែ​កំណត់​គុណភាព​នៃ​សារធាតុចិញ្ចឹម​របស់​ចំណីអាហារដែល​នៅ​ពេល​បច្ចុប្បន្ន​អាចរ​ក​បានដោយ​តំលៃ​ប្រកួតប្រជែងដូច​ចំណីអាហារ​បន្ថែ​មដែល​បានមកពី​រោងចក្រ​កែច្នៃ​ដែរ ។ មាន methionine hydroxy analog សំយោគ​ផងដែរ ​ដែល​ជា​ប្រភព methionine សំរាប់​បក្សី ។ការ​សំយោគ​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ឲ្យទៅជា methionine សំរាប់​សារពាង្គ​កាយ​សត្វ ដោយ​ទាញ​យក​ចេញ​នូវ​កាកសំណល់​អា​សូត ( nitrogen ) ដែល​មាន​នៅក្នុង​ខ្លួន​សត្វ ។​
– វត្ថុ​ធាតុ​ផ្សំ​ផ្សេងៗ Click to collapse
(other ingredients)
​​វត្ថុ​ធាតុ​ ផ្សំ​ជាច្រើន​អាច​ត្រូវបាន​គេ​ប្រើប្រាស់ នៅក្នុង​របប​អាហារ​របស់​សត្វ​បក្សី​ផងដែរ ប្រសិនបើ​គេ​អាច​រកបាន​ក្នុង​តម្លៃ​ថោក​ល្មម ។ វត្ថុធាតុ​ផ្សំ​ទាំង​នេះ​រួម​មានគ្រាប់​ធញ្ញជាតិ​, និង​អនុផល​សត្វ​និង​រុក្ខជាតិ ។ វត្ថុ​ធាតុ​នី​មួយៗ​មាន​ផ្ទុក​នូវ​បរិមាណ​ប្រូតេអ៊ីន​, ថាមពល​, ជីវជាតិ​, និង​សារធាតុ​រ៉ែ​ផ្សេងៗ​ពីគ្នា ។ ឧទាហរណ៍ : ចេក​, ផ​លិត​ផល​ដូង​, ម្សៅកាកដូង​, កាក​សណ្តែក​, ស្ករ​ស្ងួត​, សណ្តែកសៀង​, សំបក​បង្កង​, ដំឡូង​មី​, ស្ករ​រងូ​, សាច់​ត្នោត​, ម្សៅ​ស្លឹក​ម្នាស់​, កន្ទក់​, ស្រូវ​, កា​កល្ង​, ខ្ចៅ​, ដំឡូងជ្វា​, ម្សៅ​ជន្លេន​ស្ងួត ។​
​៣- ការបន្ថែម​ជីវជាតិ ( vitamin supplements )
​ ជីវជាតិ​ចំនួន ​១៣​ប្រភេទ​ផ្សេងៗ​គ្នា ត្រូវការ​ជា​ចាំបាច់​ដើម្បីឲ្យស​ត្វមាន​សុខភាព​ល្អ ។ ជួនកាល​រោគសញ្ញា​នៃ​ការខ្វះ​ជីវជាតិ ( តា​រាងលេខ​១ ) បង្ហាញ​នូវ​ការបាត់បង់​ជីវជាតិ​ពិសេស​ណាមួយ ប៉ុន្ត​ជា​ញឹកញាប់​រោគសញ្ញា​ទាំងនេះ បង្ហាញ​ឲ្យឃើញ​នូវ​កង្វះ​ជីវជាតិ និង​សារធាតុ​រ៉ែ​ជាច្រើន ។​
តារាង​ទី​១ – សញ្ញា​នៃ​ការ​កង្វះ​វីតាមីន និង​ប្រភព​ធម្មជាតិ
​​វីតាមីន​
​សញ្ញា​នៃ​កង្វះ​វីតាមីន​
ប្រភព​សំបូរ​វីតាមីន​
វីតាមីន​អា​​” ជំងឺ​ផ្នែក​ចំណីអាហារ ” ataxia​​ស្មៅ​បៃតង​
​retinol​​មាន​ជំងឺ​ភ្នែក​​​ម្សៅពោត​គ្រើម​
​មាន​ជំងឺ​តឹក​នោម​​ពោត​ក្រហម​
​​ផលិតកម្ម​ពង​ថយចុះ​​ការ៉ុ​តែន ( carotene )
​​ការ​ភ្ញាស់​ពង​បាន​តិច​ប្រេង​ត្រី​
​វីតាមីន​ដេ​​ក្រេះ​ក្រិន​, ឆ្អឹង​ទន់​កូន​មាន់​ត្រូវ​ទទួល​កំដៅថ្ងៃ​
​( Vitamin D )​​លូតលាស់​យឺត​, ការ​ជំ​រុះ​រោម​​សំយោគ​វីតាមីន​នេះ​
​ធ្វើឲ្យ​ថយផលិត​កម្មពង​
វីតាមីន E​​” កូន​មាន់​កើត​ជំងឺ​ឆ្គួត “​ម្សៅ​អាល់​ហ្វាល់​ហ្វា ( alfalfa )
​tocopherol​​ជំងឺ​រលាក​ខួរក្បាល​-​ហើម​ប្រេង​រុក្ខជាតិ​
​ខូច​ប្រព័ន្ធ​សរសើ​ប្រសាទ​និង​សាច់ដុំ​​គ្រាប់ស្រូវ​សាឡី​
​ការ​ភ្ញាស់​ពង​បាន​តិច​​​
​វីតាមីន K​​​ការ​ហូរឈាម​អាល់​ហ្វាល់​ហ្វា ( alfalfa )
​ឈាម​ក្រ​កក​វាលស្មៅ​បៃតង​
ម្សៅ​ត្រី​
​វីតាមីន B1​​” ជំងឺ​ភ្នែក​ស្លឺ ” ​មាន​ក្នុង​ចំណីអាហារ​ស្លឹក​
​thiamin​​​បាត់​បង់កា​ស្រេកឃ្លាន​មាន​នៅក្នុង​ផលិតផល​
​​បាត់បង់​ទំងន់​, ប្រកាច់​ទឹកដោះគោ​និង​ធញ្ញជាតិ​
​​ឈប់​ពង​​កាក​ប្រេង​គ្រាប់​ធញ្ញជាតិ​
​វីតាមីន B2​​ម្រាមជើង​ក្រញង់​អាល់​ហ្វាល់​ហ្វា​, ស្មៅ​បៃតង​
​riboflavin​​លូតលាស់​យឺត​និង​​​អនុផល​ទឹកដោះគោ​
​ការ​ញាស់​មិនសូវ​ល្អ​​​ផលិតផល​ឡើង​មេ​
​Pentothenic​​​រលាក​ស្បែក​លើ​ជើង​អាល់​ហ្វាល់​ហ្វា​, ស្មៅ​បៃតង​
​acid​​​ការលូតលាស់​យឺត​និង​​ផលិតផល​ទឹកដោះ​
​​រោម​មិនសូវ​ដុះ​, មាន​ដំបៅ​មាត់​និង​កាកសំណល់​ដែល​បាន​ពី​
​ត្របកភ្នែក​​​ការ​បិតស្រា​, ផលិតផល​ឡើង​មេ
​Nicotinic​​សរសៃពួរ​អិល​ខុស​ពី​ធម្មតា​​ចុងអង្ករ​ស្រូវ​សាឡី​
​acid​គន្លាក់ជើង​រីក​ធំ​​​ម្សៅពោត​មាន​ជាតិ​ស្អិត​
​niacin​​ដុះ​រោម​តិច​, ជំងឺ​រលាក​ស្បែក​អាល់​ហ្វាល់​ហ្វា​
​Vitamin B6​​ការលូតលាស់​យឺត​និង​ផលិតផល​ទឹកដោះ​
​​ពុំ​មាន​សម្របសម្រួល​ម្សៅសណ្តែក​សៀង​
​ប្រកាច់​ម្សៅ​ត្រី​និង​ម្សៅ​សាច់​
​Biotin​​ការលូតលាស់​យឺត​, មាន​ជំងឺ​រលាក​​ស្មៅ​បៃតង​
​ស្បែក​នៅ​លើ​ជើង​, មាត់​, ភ្នែក​​ម្សៅ​សណ្តែកសៀង​,
​សរសៃពួរ​រអិល​ខុស​ធម្មតា​​គ្រាប់​ធញ្ញជាតិ​, តំបែរ​ស្ងួត​
​ការ​ញាស់​មិនសូវ​ល្អ ​​ផលិតផល​ទឹកដោះ​
​Folacin​​ការលូតលាស់​យឺត​បន្លែ​ស្លឹក​
​Folic acid​​សរសៃពូរ​រអិល​ខុស​ធម្មតា​,
​​កង្វះ​ឈាម ( ស្លេកស្លាំង )
​ដុះ​រោម​តិច​, ភ្ញាស់​បាន​តិច​
​Choline​​សរសៃ​ពូរ​រអិល​ខុស​ធម្មតា​,​ផលិតផល​ទឹកដោះ​និង​ត្រី​
​ការលូតលាស់​យឺត​​ម្សៅ​សណ្តែកសៀង​
​ផលិតកម្ម​ពង​រិច​តួ​ច
​វីតាមីន B12​​​ជំងឺ​កង្វះ​ឈាម​, ការលូតលាស់​យឺត​អនុផល​សាច់សត្វ​និង​ត្រី​
​​ភ្ញាស់​បាន​តិចតួច​​លាមក​សត្វ​
វីតាមីន ​ជាច្រើន​មាន​ស្រាប់​នៅក្នុង​គ្រាប់​ធញ្ញជាតិ អាហារ​ខៀវ ឬ​ផលិតផល​ឡើង​មេ​ពី​ធម្មជាតិ បើសិនជា​គេ​លែង​សត្វ​ឲ្យ​រកស៊ី​តាម​វាល ។ វីតាមីន B complex កើតឡើង​នៅក្នុង​តំបែរ និង​លាមក​សត្វ​ដុះ​ផ្សិត ។ ការបន្ថែម​វីតាមីន B complex និង vitamin A ជួនកាល​ត្រូវ​បាន​គេ​ផ្តល់ឲ្យ​តែ​សម្រាប់ការ​ចិញ្ចឹមសត្វ​តិចតួច ដោយ​កាត់​ចំណី​ខៀវ​ដាក់​ឲ្យ​វា​ស៊ី ( ដូច​ជា​បន្លែ ) ។ ថ្វី​ត្បិត​តែ​វីតាមីន​ទាំងឡាយ​បាន​មក​ពី​ប្រភព​នេះ​ឆាប់​ខូចខាត​ក៏ដោយ ក៏​គេ​អាច​ថែរក្សា​វា ដោយ​ហាល​ឲ្យ​ស្ងួត​បាន​ដែរ ។ ចំពោះ​ហេតុផល​នេះ​ម្សៅ​អាល់​ហ្វាល់​ហ្វា​តែងតែ​ត្រូវបាន​គេ​ប្រើប្រាស់​ សំរាប់ធ្វើ​ជា​ចំណី​បន្ថែម​បាន ។ អ្នក​ចិញ្ចឹមសត្វ​ស្លាប​ស្វែងរក​កាកសំណល់​ទឹកដោះ ដូចជា​កាក​ទឹកដោះគោ និង​កាក​សំណល់​ដែល​បាន​ពី​រោងចក្រ​ផលិត​ស្រា​បៀ​រ នៅពេលណា​ដែល​គេ​ត្រូវ​ការបន្ថែម​វីតាមីន ។​
​​ការជ្រើសរើស ​ប្រភព​ចំណី​ក្នុង​ធម្មជាតិ សំរាប់​ឲ្យមាន​វីតាមីន គឺជា​ការបញ្ចូល​ចំណីអាហារ​ផ្សំ (Concentrate) ដូច​ចំណីអាហារ​បន្ថែម​ដែរ ។ វីតាមីន​ភាគច្រើន​ត្រូវបាន​គេ​ផលិត ​ដោយពុំ​សូវ​មាន​តំលៃ​ថ្លៃ មក​ពី​ការកែច្នៃ​ជាតិគីមី ឬ​បានមកពី​កាកសំណល់​ផលិតផល​ឡើង​មេ ។ ការ​ផ្សំ​វីតាមីន​ក៏​ដូច​ជា​ការ​ផ្សំ​សារធាតុ​រ៉ែ​បន្ថែម​ដែរ ដែល​គេ​អាច​រក​បាន​នៅ​តាម​កន្លែង​ជំនួញ ។ ការដឹកជញ្ជូន​មាន​តំលៃថោក ពីព្រោះ​ការដឹកជញ្ជូន​នេះ​មាន​ចំនួន​តិចតួច ។ ឧទាហរណ៍​ប្រេ​ម៉ិក​គំរូ​មួយ​អត្រា ០,០៥% នៃ​របប​អាហារ​ផ្តល់ឲ្យ ( ក្នុង​គ.​ក្រ​/​ចំណី ) : Vitamin A ៥.៥០០ IU, vitamin D3 ១១០០ ICU, vitamin E 11 IU, Riboflavin ៤,៤ ម​.​ក្រ​, Ca pantrothenate ១២ ម​.​ក្រ​, nicotinic acid ៤៤ ម​.​ក្រ chlorine ២២០ ម​.​ក្រ​, vitamin B12 ៦,៦ ម​.​ក្រ​, vitamin B6 ២,២ ម​.​ក្រ​, folic acid ០,៥៥ ម​.​ក្រ​, និង​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ( antioxidant ) ដើម្បី​បង្កើត​ស្ថេរភាព​របស់​វីតាមីន ។​
​ការទិញ​ប្រេ​ម៉ិក របៀប​ហ្នឹង​សំរាប់​លាយ​ចំណី អ្នក​ចិញ្ចឹម​សត្វស្លាប​គប្បី​គិតគូរឲ្យ​ហ្មត់ចត់ ក្នុងកា​រលាយ​ចំណី​សត្វ ។​
- ៤- ការបន្ថែម​សារធាតុ​រ៉ែ Click to collapse
( mineral supplements )
​​ សារធាតុអសរីរាង្គ​ចំនួន​៩ ​ឬ​ច្រើន ត្រូវបាន​គេ​ចាត់ទុក​ជា​សារធាតុ​រ៉ែសំខាន់ ។ គេ​ត្រូវតែ​ផ្តល់​សារធាតុ​រ៉ែ​បន្ថែម​លើ​របប​អាហារ បើ​សិបនជា​បាត់បង់​នូវ​វត្ថុ​ធាតុ​ផ្សំ​សំ​ខាន់​ណាមួយ ។ កាល់ស្យូម (calcium) ផូស្វ័រ ( phosphorus ) សូ​ដ្យូ​ម ( sodium ) ប៉ូ​តា​ស្យូម ( potassium ) និង​ក្ល​រីដ ( chloride ) ត្រូវតែ​ដាក់​លាយ​ឲ្យមាន​បរិមាណ​ច្រើន តាម​សមាមាត្រ​ជាក់លាក់ ។ តាមធម្មតា ​ប៉ូតា​ស្យូម​មាន​នៅក្នុង​វត្ថុ​ធាតុ​ផ្សំ​ដែល​ប្រើប្រាស់​, ចំណែកឯ​សូ​ដ្យូ​ម ​និង​ក្លរីដ ត្រូវបាន​ផ្តល់ឲ្យ​ដោយ​ការដាក់អំបិល ។ ការបន្ថែម​កាល់ស្យូម ​និង​ផូស្វ័​រ ត្រូវឲ្យមាន​តុល្យភាព​យ៉ាង​ប្រុងប្រយ័ត្ន ។ កំរិត​ដែល​ត្រូវ​ដាក់​ក្នុង​ចំណីអាហារ​ គឺ​កាល់ស្យូម​ចំនួន ០,៩ ទៅ ១,០ ភាគរយ​ សម្រាប់​កូន​មាន់​ញី​ដែល​ចាប់ផ្តើម​ចិញ្ចឹម និង​សម្រាប់​កូន​មាន់​យក​សាច់ ហើយ​ ៣​ភាគរយ សម្រាប់​មាន់យ​កពង ។ ដោយសារ​មាន​បរិមាណ​យ៉ាង​ច្រើន​នៃ​សារធាតុ​រ៉ែ​ទាំងនេះ ត្រូវ​គេ​ចំណាយ​លើ​ការដឹកជញ្ជូន​យ៉ាងច្រើន ដូច្នេះ​ការបន្ថែម​ផលិតផល​ក្នុងស្រុកដូចជា ​ថ្មកំបោរ និង​ម្សៅ​ឆ្អឹង​ គឺជា​ការ​ល្អ​ប្រសើរ ។ កាល់ស្យូម ​និង​ផូស្វាត​គឺជា​សារធាតុ​ចាំបាច់ សម្រាប់​បង្កើត​​រចនា​សម្ព័ន​ឆ្អឹង និង​សំបក​ពង ។ ទាំងពីរ​នេះ​បើសិនជា​មាន​ការខ្វះខាត​នូវ​សារធាតុ​ណាមួយ ឬ​កង្វះ​វីតាមីន​ដេ ( Vitamin D deficiency ) បណ្តាល​ឲ្យ​ប្រព័ន្ធ​ឆ្អឹង​ទន់​ដែល​គេ​ហៅថា ​ជំងឺ​ក្រេះ ។ គេ​ត្រូវតែ​រក្សាតុល្យភាព​នៃ​កាល់ស្យូម ២​ផ្នែក និង​ផូស្វ័រ ១​ផ្នែក ដើម្បី​ឲ្យ​មាន់ឆាប់​ធំធាត់ ។ ជាតិ​ផូស្វ័រ​២​ភាគរយ បានមក​ពី​រុក្ខជាតិ ត្រូវបាន​គេ​ចាត់ទុក​ជា​របស់​ដែល​ពិបាក​រក ។ មាន់​ពង​ត្រូវការ​ផូស្វ័រ​មិនឲ្យ​លើស​ពី ០,៣២​ភាគរយ ​ឡើយ ។ កាកសំណល់​នៅ​កន្លែង​ភ្ញាស់ ឬ​សំបក​ស៊ុត​ស្ងោរ ឬ​រំងាប់​មេរោគ​ត្រូវបាន​គេ​យក​ទៅ​ប្រើប្រាស់​ធ្វើ​ជា​ប្រភព​កាល់ស្យូម ។ ថ្ម​កំបោរ ឬ​សំបក​បង្កង​ដែល​គេ​កិន​កំទេច ជា​រើ​យៗ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​សត្វ​ស៊ី​នៅក្នុង​ប្រដាប់​ដាក់​ចំណី​ផ្សេងៗ ​គ្នា ដូច្នេះ​មាន់​ញី​អាច​មាន​ការ​បំប៉នចំណី​របស់​វា តាម​ការជ្រើសរើស​ដោយ​សេរី​នៃ​ជាតិ​កាល់ស្យូម (Ca) ។ ការអនុវត្តន៍​បែបនេះ​មិន​ជា​ការចាំបាច់​ទេ បើសិនជា​មាន់​ពង​ត្រូវបាន​គេ​ផ្តល់​ចំណី​ឲ្យ ដោយ​លាយ​ទៅ​តាម​ក្បួនខ្នាត​រូបមន្ត ហើយ​មាន​តុល្យភាព​ត្រឹមត្រូវ ។​
តារាង​ទី​២ សញ្ញា​នៃ​កង្វះ​សារធាតុអសរីរាង្គ និង​ប្រភព​ចំណីអាហារ
សារធាតុ​
សញ្ញា​នៃ​កង្វះ​សារធាតុ​
ប្រភព​
​​អ​សរីរាង្គ​​​អ​សរីរាង្គ​​​ចំណីអាហារ​
​កាល់ស្យូម​​សត្វ​ក្រេះ​ក្រិន​, ឆ្អឹង​ទន់​​សំបក​បង្កង​
( Calsium )​​សំបក​ពង​ស្តើង​​ថ្មកំបោរ​ដែល​គិ​ន​កំទេច​
​ពន្យឺត​ការលូតលាស់​( មាន​ជាតិ​ហ្វុយ​អរ តិច​ឬ​ច្រើន​តែ​ម្តង )
​​ម្សៅ​ឆ្អឹង​
​ហ្វូ​ស្វាត​​សត្វ​ក្រេះ​ក្រិន​​​ធញ្ញជាតិ​
​( Phosphates )​​ផលិតកម្ម​ពង​ថយចុះ​​ម្សៅ​ត្រី​និង​ម្សៅ​ឆ្អឹង​
​​សំបក​ពង​ស្តើង​ហ្វូ​ស្វាតដែល​គ្មាន​ជាតិ​ហ្លុយអរ​
​​ផលិត​ទឹកដោះ
​សូ​ដ្យូ​ម​​ការលូតលាស់​យឺត​អំបិល​ធម្មតា​
​( Sidium ) Na​​ចឹក​សាច់​គ្នា​ស៊ី​ផលិតផល​សត្វ​
​ប៉ូ​តា​ស្យូម ( K )​​​លូតលាស់​យឺត​​​ចំណី​អា​ហរ​ដែល​ជា​រុក្ខជាតិ​
​ដែក ( Fe )​​​ជំងឺ​ខ្វះ​ឈាម ( ស្លេកស្លាំង )​​ផលិតផល​សត្វ​និង​រុក្ខជាតិ​
ម៉ង់​កាណែ​ស ( Mn )​​សរសៃពួរ​រមូល​ខុស​ធម្មតា​​អង្កា​ម​
​​” ភ្នែក​ស្លឺ​ឡើង​លើ “​​ចុងអង្ករ​ស្រូវ​សាឡី​
​សេលេ​នី​ញ៉ូម​​​ជំងឺ​ខ្វះឈាម ( ស្លេកស្លាំង ) ខ្លាំង​​​ម្សៅ​ត្រី​
​( Selenium )​​ផលិតកម្ម​ស៊ុត​ថយចុះ​ដំបែរ​ធ្វើ​ស្រា​បៀរ​
​សភាព​បញ្ចេញ​ញើស​
​​អ៊ីយ៉ូត ( Iodine )​​​ពពក ( goiter )​ម្សៅ​ត្រី​, ដំបែរ​ធ្វើ​ស្រា​បៀរ
សារធាតុអសរីរាង្គ ​ផ្សេងៗ​ទៀត​ជាច្រើន ត្រូវការ​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ ( តារាង​ទី​២ ) ដោយ​សារតែធាតុ​ទាំងនេះ​មាន​ទំងន់​ស្រាល ដូច្នេះ​ការចំណាយ​លើ​ការដឹកជញ្ជូន គឺ​មាន​តម្លៃថោក​តាមរយៈ​ប្រេ​ម៉ិច ដែល​ជា​សារធាតុ​រ៉ែ​នេះ ។ កំរិត​ដែល​គេ​ទទួលយក​បាន​នោះ​ត្រូវបាន​គេ​បង្កើតឡើង​ដោយ : ដែក​, អ៊ីយ៉ូត​, ស័ង្កសី​, ម៉ង់​កាណែ​ស​, ស្ពាន់​, ម៉ាញ៉េ​ស្យូម​, និង​សី​លី​នី​ញ៉ូម ។ កំរិត​វត្ថុ​ធាតុ​ផ្សំ​នៃ​ចំណីអាហារ​គឺ​អាស្រ័យទៅលើ បរិមាណ​រ៉ែ​ដែល​មាន​នៅក្នុង​ដី ដែល​រុក្ខជាតិ​ទាំងនោះ​ដុះ ។ កាលណា​វត្ថុ​ធាតុ​ផ្សំ​ចំណី​ទាំងអស់ បានមក​ពី​តំបន់​ភូមិសាស្ត្រ​តែមួយ នោះ​កង្វះ​សារធាតុ​រ៉ែ ចំពោះ​សត្វ​អាច​កាន់តែ​កើន​មាន​ឡើង​យ៉ាងខ្លាំង ។ សារធាតុ​ចាំបាច់​ដទៃទៀត​អាច​ជា​ការសំខាន់ ក្រោម​លក្ខខណ្ឌ​ពិសេស​រួមមាន : ហ្លុយ​អរ ( fluoride ), នី​កែ​ល ( nickel ), សំណរ​បា​ហាំង ( tin ), និង​វ៉ា​ណា​ឌី​យ៉ូម ( vanadium ) ។​ ​
ជំងឺ​ទាំងឡាយ​ដែល​បង្ករ​ឡើង​ដោយ​កង្វះ​សារធាតុរ៉ែ​បន្ទាប់បន្សំ​ រួមមាន : ជំងឺ​ខ្វះ​ឈាម​ក្រហម​ដែល​បង្ករ​ឡើង​ដោយខ្វះ​ជាតិ​ដែក ( iron-anemia ), ជំងឺពកក​ដែល​បណ្តាល​មក​ពី​ខ្វះ​ជាតិ​អ៊ីយ៉ូត ( iodine-goiter ), ជំងឺ​សន្លាក់​ដែល​បណ្តាល​មក​ពី​ខ្វះ​ជាតិ​ស័ង្កសី ( zinc-enlargd hock joints ) ។ ចំណី​ដែល​ខ្វះ​ជាតិ​សី​លីញ៉ូម​បណ្តាលឲ្យ​មាន​ជំងឺ​មួយ ដែល​លេចឡើង​នូវ​ពង​ខ្ទុះ​ខា​ប់ៗ ពណ៌​បៃតង​នៅក្រោម​ស្បែក ( exudative diathesis ) ។ លក្ខខ័ណ្ឌ​នៃ​ជំងឺ​នេះ លេចឡើង​នៅ​តំបន់​ខ្លះ​ក្នុង​ពិភពលោក ។ នៅក្នុង​តំបន់​មួយចំនួនទៀត កំរិត​នៃ​ធាតុ​សី​លី​នីញ៉ូ​ម​មានកំរិត​ខ្ពស់​គ្រប់គ្រាន់ ដែល​ធ្វើឲ្យ​ហ្វូង​សត្វ​ធំ​ពុល​បាន ។ ចំណី​អាហារ​ដែល​ដុះ​ក្នុង​ដី​មាន​កំរិត​សី​លី​នីញ៉ូ​មទាប គេ​ចាំបាច់​បន្ថែម​នូវ​សារធាតុ​បន្ទាប់បន្សំ​នេះ​នៅ​កំរិត ០,២​ម​.​ក្រ ក្នុង​មួយ​គីឡូក្រាម​នៃ​ចំណីអាហារ ។ ប្រេ​ម៉ិច​សារធាតុ​រ៉ែ​គំរូ​មួយ​ត្រូវបាន​គេ​ប្រើប្រាស់ ក្នុង​អត្រា ០,០៥​ភាគរយ ​ទៅ​ក្នុង​របប​អាហារ​គឺ​ត្រូវ​បាន​បន្ថែម ក្នុង​របប​អាហារ​ក្នុង​មួយ​គីឡូក្រាម​នូវ : ម៉ង់​កាណែ​ស ៦០​ម​.​ក្រ, ដែក ៣០​ម​.​ក្រ, ទង់​ដែង ៥​ម​.​ក្រ, អ៊ីយ៉ូត ១,៥ ម​.​ក្រ, សី​លី​នី​ញ៉ូម ០,១​ម​.​ក្រ ។ ផេះ​ដែល​បាន​ពី​ការដុត​ឈើ​ជារឿយៗ វា​ផ្តល់​នូវ​សារធាតុ​រ៉ែ​បន្ទាប់បន្សំ​ជាច្រើន ចំពោះ​ការចិញ្ចឹម​ដោយ​លែង​ឲ្យ​ដើរ​រកស៊ី ។​
​ការបន្ថែម​ ដុំ​គ្រោះ​តូចៗ ដែល​មិន​អាច​រលាយ​បាន ​ជួនកាល​ត្រូវបាន​គេ​ណែនាំ ឲ្យ​ដាក់​ឲ្យ​សត្វ​ដែល​ចិញ្ចឹម​ក្នុង​ទ្រុង ដើម្បី​ជួយ​កិន​ចំណីអាហារ​រឹងៗ​នៅក្នុង​គែរ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការសាកល្បង​ក្នុង​ការឲ្យ​ចំណីអាហារបង្ហាញ​ថា​ ការអនុវត្តន៍​បែបនេះ ត្រូវបាន​គេ​ចាត់ទុកថា លែង​មាន​សារសំខាន់​ទៀតហើយ នៅពេល​ដែល​ចំណីអាហារ​ផ្សំ​ត្រូវបាន​គេ​កិនបំបែក​ជាប្រចាំ ។ ចំពោះ​មាន់​ដែល​លែង​ឲ្យ​ដើរ​រកស៊ី ឬ​ចិញ្ចឹម​នៅក្នុង​ទីធ្លា វា​នឹង​អាច​ស្វែងរក​ប្រភព​គ្រាប់​គ្រួស​តូចៗបាន​ដោយ​ខ្លួន​វា ។
- ៥- ទឹក Click to collapse
( water )
​​មាន់​ ត្រូវការ​ទឹក​សម្រាប់​ផឹក​និង​សំអាត​គ្រប់ពេលវេលា ។ គ្រប់​ការលូតលាស់​, ការថែរក្សា​ដងខ្លួន​, គ្រប់​សកម្មភាព​, និង​ដើម្បី​ផលិតកម្ម​ពង​ គឺ​សុទ្ធតែ​ត្រូវការ​ទឹកជា​ចាំបាច់ ។ កូន​មាន់​មាន​ទឹក​នៅ​ក្នុង​សារពាង្គ​កាយ​រហូតដល់ ៨៥​ភាគរយ ។ ទោះ​បីកូន​មាន់​រស់នៅ​បាន​ជា​ច្រើន​ថ្ងៃ​ ឬ​ច្រើន​សប្តាហ៍ ដោយ​គ្មាន​ចំណីអាហារ​ក៏​ដោយ ការបាត់បង់​ទំងន់​ ២០​ភាគរយ ដោយ​ការ​បង្អត់ទឹក វា​នឹង​បណ្តាល​ឲ្យ​សត្វ​ស្លាប់បាន ។ ការ​ជំ​រុះ​រោម​អាច​បណ្តាលមកពី​ការខ្វះខាត​ទឹក​មួយេយៈ​ពេលខ្លី (ពី​១ ទៅ​២ថ្ងៃ)។ ការ​បង្អត់ទឹក​តិចជាង​១​ថ្ងៃ​ក្នុង​រដូវក្តៅ អាច​បណ្តាល​ឲ្យ​សត្វស្លាប់ ។ សត្វ​ត្រូវការ​ទឹក​យ៉ាង​ច្រើន​ដើម្បី​ឲ្យ​ខ្លួន​វា​ត្រជាក់ ក្នុងអំឡុង​អាកាសធាតុ​ក្តៅ ។ បន្ទាប់​ពី​សត្វ​ចាប់ផ្តើម​ដង្ហក់ ការ​​បាត់បង់​ទឹក​ពី​សួត​កាន់តែ​កើនឡើង ។​
​​ជាពិសេស​ស​ ត្វ​មាន់​ងាយ​ទទួល​ការពុល​ជាមួយ​អំបិល​ធម្មតា ប្រសិនបើ​គេ​ដាក់​អំបិល​ទៅក្នុង​ទឹក ឬ​បន្ថែម​អំបិល​ទៅក្នុង​ចំណី​ច្រើន​ហួស ។ គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​ចំពោះ​ទឹក ដែល​មាន​ជាតិ​កាត​មី​ញ៉ូម ( cadmium ), ក្រូ​ម ( chromium ), ទង់​ដែង ( copper ), បា​រ៉​ត ( mercury ), ស័ង្កសី ( zinc )​។ ការប្រើប្រាស់​ទឹក​អណ្តូង​មាន​ជាតិ​ក្លរ ( chloride ) ខ្ពស់​ អាច​បណ្តាលឲ្យ​មាន​ការប្រែប្រួ​ល​ជា អចិន្ត្រៃយ៍ ចំពោះ​មាន់​ញី​ជាហេតុ​ធ្វើឲ្យ​គុណភាព សំបក​ពង​អន់ ។
​ ​កាលណា​មាន់​ខ្វះ​ជាតិ​ទឹក​នៅ​ក្នុង​រយៈពេល​ខ្លី​នៅ​រដូវក្តៅ នោះ​បណ្តាល​ឲ្យ​មុខ​ឡើង​ក្រហម ហើយ​ដង្ហក់ ។ ការផឹក​ទឹក​ច្រើន​ហួសហេតុ ក៏​បណ្តាល​ឲ្យ​សត្វរាគ​ផងដែរ ។
ប្រព័ន្ធ ​ទឹក​ផឹក​ដោយ​សម្ពាធ​ទាប គឺជា​ប្រព័ន្ធ​មួយ​ដ៏​ល្អ​សម្រាប់​មាន់​ជំទង់ ។ ទឹក​ហូរ​ឆ្លងកាត់​ក្បាលដោះ​តែ​នៅពេលណា ដែលមាន់​ទាំងនោះ​ប៉ះ​ឬ​ចឹក ។ បក្សី​នឹង​ដឹង​យ៉ាង​ឆាប់រហ័ស​នូវ​របៀប​ប្រើប្រាស់​ប្រព័ន្ធ​នេះ ។ ក្បាលដោះ​ទាំងនេះ​ផ្តល់​នូវ​អនាម័យ​ច្រើន និង​ប្រើប្រាស់​ទឹក​តិច​ជាង​ស្នូ​កទឹក ដែល​បើកចំហរ ។​
៦- ចំណី​បន្ថែម​ដែល​ពុំមែន​ជា​សារធាតុចិញ្ចឹម ( non- nutritive feed additives )
​ នៅពេល​ដែល​ចំណី​អាហា​រលាយ​ផ្សំ ត្រូវបាន​គេ​ប្រើប្រាស់​ជា​សកល នៅ​ក្នុង​ការ​ចិញ្ចឹម​មាន់​បែប​ពាណិជ្ជកម្ម​ធំៗ ការបញ្ចូល​សារធាតុ​ដែល​ពុំមែន​ជា​សារធាតុចិញ្ចឹម ដូច​ជា​ចំណី​បន្ថែម ​គឺជា​វិធីសាស្ត្រ​ដ៏​សមរម្យ​មួយ ដើម្បី​ធានា​នូវ​ការលូតលាស់​របស់​សត្វ ។ សារធាតុ​ទាំងនេះ​ត្រូវបាន​ផលិត​នៅ​រោងចក្រ ត្រូវបាន​បែងចែក និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ក្រុមហ៊ុន​ផ្សេងៗ ដើម្បី​លក់​ដូច​ចំណី​អាហារ​ផ្សំ ។ សារធាតុ​ទាំងនេះ​រួមមាន :
  • ឱសថ : អង់​ទី​ប៊ី​យូ​ទិច ( antibiotics ), ឱសថ​ប្រឆាំងនឹង​ជំងឺ​កុក​ស៊ី​ដ្យូ ( anticoccidials ), ថ្នាំ​សម្លាប់​សត្វល្អិត ( insecticides ), ថ្នាំ​សម្លាប់​ដង្កូវ​ព្រូ​ន ( vermicudes ) ។
  • ក​ត្តា​ធ្វើឲ្យ​សត្វ​លូតលាស់​ដូចជា ​សារធាតុ​អាសេនិច ។
  • ការពារ ​ដោយ​ប្រើប្រាស់​ថ្នាំ​គីមី ដើម្បី​ទុក​ចំណីអាហារ​ឲ្យបាន​យូរ ដូច​ជា​ថ្នាំ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដើម្បី​ការពារ​ជាតិ​ខារ​ខ្មោះ ។​
  • ថ្នាំ​ប្រឆាំង​និង​ការ​ដុះ​ផ្សិត នៃ​ចំណីអាហារ ដើម្បី​ការពារ​នូវ​ការបង្កើត​សារធាតុ​ពុល ។​
  • ការពារ​ជាតិពុល​ដូច​ជា​ដែក​ស៊ុល​ហ្វាត ដើម្បី​បន្ថយ​ជាតិពុល​ច្រើន​លើសលប់ ។​
  • ជាតិ ​ពណ៌​លឿង ( ផលិតផល​ដែល​មាន​ជាតិ​ការ៉ុត​តែ​ន ) ដើម្បី​ផលិត​ពណ៌​ស្បែក និង​ស៊ុត​លឿង នៅពេល​ដែល​អ្នក​ហូបចុក​មាន​ការពេញចិត្ត​ជាខ្លាំង ។​
​ ដើម្បី​ការពារ​សុខភាព​មនុស្ស​ចំពោះ​សារធាតុ​ទាំ​ងនេះ ចាំបាច់​ត្រូវតែ​មាន​ការឆ្លងកាត់​ការត្រួតពិនិត្យ យ៉ាង​ត្រឹមត្រូវ​បំផុត​ពី​រដ្ឋាភិបាល មុនពេល​ដែល​គេ​អនុញ្ញាត​ឲ្យ​យក​ទៅ​ប្រើប្រាស់​សម្រាប់​សត្វ ។​
- ក- ប្រភព​ចំណីអាហារ​សំរាប់​បក្សី Click to collapse
( sources of poultry feed )
​ បំណងប្រាថ្នា​របស់​អ្នក​ចិញ្ចឹមសត្វ​ស្លាប ប្រឈម​នឹង​ការជ្រើសរើស​៣ ដែល​អាច​ប្រព្រឹត្តទៅបាន ដើម្បី​ស្វែងរក​ចំណីអាហារ​ឲ្យបាន​សមរម្យ :
​ទី ​១- រៀបចំ​ចំណីអាហារ​ខ្លួនឯង​ដោយ​វត្ថុ​ធាតុ ដែល​អាច​រកបាន​នៅក្នុង​តំបន់​របស់​ខ្លួន ដូច​ជា​គ្រាប់​ធញ្ញជាតិ និង​អាហារ​បន្ថែម​មួយចំនួនទៀត ដែលជា​ចំណីអាហារ​ធម្មជាតិ ។​
​ ទី​២- លាយ​ចំណីអាហារ​ដោយ​ប្រើប្រាស់​ធញ្ញជាតិ នៅក្នុង​ស្រុក​ជាមួយ​សារធាតុ​ប្រូតេអ៊ីន និង​បន្ថែម​នូវ​ចំណីអាហារ​ផ្សំ ( ingredient ) នាំចូល​ដោយ​មាន​សារធាតុវីតា​មីន និង​សារធាតុ​រ៉េ​សំខាន់ៗ ។​
​ទី ​៣- ទំនាក់ទំនង​ជាមួយ​អ្នក​ផលិត​ចំណី​អាហារ​សត្វ ដើម្បីឲ្យ​គេ​ផ្តល់​ចំណី​អាហារ​ដែល​មាន​តុល្យភាពនូ​វ​សារធាតុចិញ្ចឹម​ គ្រប់គ្រាន់ សំរាប់​ការចិញ្ចឹម​បក្សី​មួយបែបៗ ។
ប្រសិនបើ ​គេ​អាច​រកបាន​នូវ​ចំណីអាហារ​បន្ថែម ដែលមាន​តំលៃ​ថោក​សមរម្យ នោះ​អ្នក​ចិញ្ចឹម​បក្សី​តូចតាច​អាច​ទំនាក់ទំនង​ការងារបាន​យ៉ាង​ល្អ​ជាមួយ​ ឈ្មួញ​ធំៗ ។ អ្នក​ចិញ្ចឹម​អាច​ពឹងពាក់​បាន​យ៉ាង​ប្រសើរ​បំផុត ទៅលើ​ការផ្លាស់ប្តូរ​ទៅវិញទៅមក និង​បង្កើន​ការទុកចិត្ត​ជាមួយ​ឈ្មួញ​លក់​ចំណី​សត្វ ។ អ្នក​ផលិត​ចំណី​អាហារ​សត្វ​អាច​ផលិត សារ​ធាតិ​ចិញ្ចឹម ដែល​មាន​ណែនាំ​អំពី​រូបមន្ត​ចំណីអាហារ ។ ការប្រៀបធៀប​ផលិតផ​ល​ជាមួយ​ចំណីអាហារ​ផ្សេងៗ គួរតែ​ត្រូវបាន​លើកទឹកចិត្ត​ដោយ​អ្នក​ចិញ្ចឹម​បក្សី និង​អ្នក​ផលិត​ចំណី​អាហារ ។ ផលិតផល​ត្រូវបាន​គេ​ធ្វើ​ការប្រៀបធៀប​ដោយ​ការប្រើប្រាស់ ចំណីអាហារ​ពីរ ឬ​ច្រើន​មុខ​ ក្នុង​លក្ខខណ្ឌ​ដូចគ្នា ។ គេ​ចាំបាច់​ត្រូវ​ធ្វើ​ការសាកល្បង​ជាច្រើនលើក ហើយ​ធ្វើ​ការប្រៀបធៀប​តាម​ស្ថិតិ មុនពេល​ដែល​សេចក្តី​សន្និដ្ឋាន​របស់​ក្រុមហ៊ុន ត្រូវបាន​អះអាង​ថា​ត្រឹមត្រូវ ។​
- ខ​- ប្រព័ន្ធ​នៃ​ការផ្តល់​ចំណី Click to collapse
( Feeding Systems )
​​អ្នក​ ចិញ្ចឹម​មាន់​បន្តិចបន្តួច​ដែល​លែង​ឲ្យ​ដើ​រស៊ី​ចំណី ជាដំបូង​ចង់​បន្ថែម​ចំណីអាហារ​ដល់​សត្វ​របស់ខ្លួន ។ ចំណី​អាហារ​បៃតង​អាច​មាន​ដុះដាល នៅ​គ្រប់​រដូវ​កាល​សម្រាប់​បក្សី ។ មាន់​, មាន់​ទោ​, និងស​ត្វ​ស្លាប​ផ្សេងៗ​ទៀត​ អាច​ដើរ​រកស៊ីអាហារ​បៃតង​ដោយ​ខ្លួនឯង​ផ្ទាល់​តែម្តង ។ ឬ​ជួនកាល​ត្រូវបាន​គេ​កាត់​ហាល ហើយ​ស្តុក​ទុក​សម្រាប់​ផ្តល់​ឲ្យ​មាន់​ដែល​ចិញ្ចឹម​ក្នុង​ទ្រុង ។ វាលស្មៅ​បៃតង​គឺជា​អាហារ​មួយ​ដ៏​ល្អ​បំផុត ដោយ​មាន​កំរិត​ប្រូតេអ៊ីន ​និង​វីតាមីន​ខ្ពស់ និង​ជា​ចំណីអាហារ​សម្រាប់​បក្សី​គ្រប់​ប្រភេទ ។ សារសំខាន់​នៃ​ការ​ស្តុក​ទឹក ( ដោយ​ធ្វើ​ទំ​បន់​ទឹក​, ប្រព័ន្ធធារាសាស្ត្រ ) ដើម្បី​ថែរក្សា​អាហារ​វាលស្មៅ​បៃតង ហើយ​ធ្វើឲ្យ​វា​ដុះលូតលាស់​នៅ​គ្រប់រដូវ ។ ស្មៅ​អាល់​ហ្វាល់​ហ្វា និង​ស្មៅ​ក្នុង​ស្រុក​ទៀត​ជាច្រើន គឺជា​ដំណាំ​សម្រាប់​ធ្វើ​ចំណី​សត្វ​បាន​យ៉ាង​ល្អ ។ ជាធម្មតា​មាន់​គ្រប់​អាយុ​ ចាំបាច់ត្រូវការ​ចំណី​អាហារ​ដែល​មាន​ថាមពល​ និង​សារធាតុ​រ៉ែ ដើម្បី​បង្កើន​ការលូតលាស់​របស់​វា ។ មាន់​ដែល​លែង​ឲ្យ​ដើរ​រកស៊ី​អាច​ត្រូវ បាន​គេ​ផ្តល់​បន្ថែម​នូវ​គ្រាប់​ធញ្ញជាតិ ឬ​ប្រេ​ម៉ិច​ចំណី​អាហារ​ផ្សំ សម្រាប់​មាន់​ដែល​ផ្តល់​ចំណី​នៅតាម​វាល មាន​ផ្ទុក​ទៅ​ដោយ​ថាមពល​វីតាមីន និង​សារ​ធាតិ​រ៉ែ​ស្មើ​និង​ចំណីអាហា​រលាយដែរ ។ ការផ្តល់​ប្រូតេ​អ៊ី​ន​បន្ថែម ត្រូវបាន​គេ​ទុក​មួយ​ឡែក ប្រសិនបើ​មាន់​ទាំងនោះ​ប្រើប្រាស់​ចំណីអាហារ ដែល​មាន​កំរិត​ប្រូតេអ៊ីន​ខ្ពស់ ដោយ​ស៊ី​រុក្ខជាតិ​ខ្ចីៗ ។​
មាន់ ​ត្រូវបាន​ផ្តល់​ចំណីអាហារ​ផ្សំ​នូវ​បរិមាណ​តិចតួច ហើយ​បន្ទាប់មក​ចំណី​អាហារ​ដែល​មាន​តំលៃថោក ដោយ​ដាក់​លាយ​បញ្ចូល​គ្នា​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​សត្វ​ស៊ី ។ កន្ទក់​អង្ករ​លាយ​ជាមួយ​ម្សៅ​គ្រាប់​កៅស៊ូ ឬ​កា​កសាច់​ត្នោត​ដែល​ធ្វើ​ជា​អាហារ​បន្ថែម បាន​គ្រប់គ្រាន់​ជាមួយនឹង​កាកសំណល់​ចេក និង​ដំឡូង​មី ដែល​ផ្តល់​ជា​អាហារ​បញ្ចេ​ញបញ្ចូល​បន្ថែម ។​
​ប្រសិនបើ​ ការលក់​មាន់​សាច់ និង​មាន់​ពង​គ្រប់គ្រាន់​នឹង​ល្មម​ទូទាត់​នឹង​ចំណាយ អ្នក​ចិញ្ចឹម​គួរ​គិតគូរ​ផងដែរ អំពី​ការ​លាយ​ចំណី​របស់ខ្លួន ។ គុណសម្បត្តិ​ក្នុង​ការប្រើប្រាស់​វត្ថុ​ធាតុ​ផ្សំ​មួយចំនួនធំ នៅ​តាម​រូបមន្ត​ណាមួយ​ក៏ដោយ ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​តុល្យភាព​នៃ​អាស៊ី​តអា​មី​ណេ និង​មាន​កំរិត​វីតាមីន​គ្រប់គ្រាន់​បាន​យ៉ាង​ល្អ​ថែមទៀត​ផង ។ ប្រសិនបើ​ពុំ​មាន​សារធាតុ​វីតាមីន និង​សារធាតុ​រ៉ែ​បន្ទាប់បន្សំ​លក់​នៅលើ​ទីផ្សារ​ទេ នោះ​ការប្រើប្រាស់​វត្ថុ​ធា​តុ​ផ្សំ​នៅក្នុង​ស្រុក តែង​តែ​អាច​ឈាន​ដល់​កំរិត​សមស្រប​បាន ។ អនុផល​សត្វ​, អនុផល​ទឹកដោះ ​ដូចជា​កាក​ទឹក​ដោះ និង​កាក​សំណល់​ប័រ​, ផលិតផល​ដែល​បាន​ពី​រោង​ម៉ាស៊ីនកិនស្រូវ​មានដូចជា កន្ទក់​ស្រូវ​សាឡី និង​ចុងអង្ករ​, ផលិតផល​ទាំងអស់​នេះ​អាច​ធ្វើ​ជា​ចំណី​អាហារ ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​បំផុត​សំរាប់​ចំណីអាហារ​មាន់ ។ ជាទី​បញ្ចប់​ប្រសិនបើ​អាច​រកបាន គេ​ត្រូវ​ទិញ​នូវ​ចំណីអាហារ​ផ្សំ​ទាំងនោះ ។
( Quality Assurance )
​​សារៈសំខាន់​ នៃ​វត្ថុ​ធាតុ​ផ្សំ​ចំណីដែល​គេ​ប្រើប្រាស់​ គឺ​សំដៅ​ទៅលើ​គុណភាព ។ ពោត​ត្រូវបាន​គេ​ចាត់ទុកថា ​ជា​ចំណី​ដ៏​ល្អ​ប្រសើរ​បំផុត​សម្រាប់​បក្សី ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពោត​ខ្លះ​អាច​ដុះ​ផ្សិត​ហើយ​អាច​បណ្តាល​ឲ្យ​សត្វ​ស្លាប់បាន ។ គុណភាព​នៃ​ចំណី​អាហារ​ត្រូវ​បានកំណត់ដោយ​លទ្ធភាព​នៃ​ការលូតលាស់ ឬ​ការផលិត​ពង​របស់​សត្វ ។ ចំណីអាហារ​ណា​ដែល​មាន​ផ្ទុក​ទៅដោយ​មេរោគ ដែល​អាច​មាន​ការប៉ះពាល់​ដល់​ការលូតលាស់គេ​ជា​ប្រចាំ​ ត្រូវ​គិតគូរ​ផងដែរ ។ សារធាតុ​ទាំងនេះ​រួម​មាន​រុក្ខជាតិ​ចង្រៃ​, ផ្សិត​ពុល​, គ្រាប់​រុក្ខជាតិ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​សត្វល្អិត​ចង្រៃ ( មាន​ផ្ទុក​មេរោគ ), សារធាតុ​គីមី​ពុល​, កំរិត​ខ្ពស់​មិនធម្មតា​នៃ​សារធាតុចិញ្ចឹមនៅក្នុង​ចំណីអាហារ ( ដូចជា​កាល់ស្យូម​មានកំ​រិត​ខ្ពស់​នៅក្នុង​ម្សៅ​ត្រី ), និង​កូនដង្កូវ​សត្វល្អិត ។ អ្នកទិញ​ត្រូវ​ប្រុងប្រយ័ត្ន។
- ឃ​- រូបមន្ត​សំរាប់រ​បប​ចំណីអាហារ Click to collapse
( Formulas for Feed Rations )
​​អ្នកិ​ច​ ញ្ចឹម​បក្សី​ថ្មី ត្រូវ​ប្រឈមមុខ​ជាមួយ​បញ្ហា​ចំណី​ ​ដែល​ជា​លើកដំបូង​គេ​តែងតែ​សួរ​ខ្លួនឯង​ថា : តើ​ខ្ញុំ​គប្បី​ប្រើ​រូបមន្ត​ចំណី​តាម​វិធី​ណា ? ការបង្កើត​រូបមន្ត​ចំណី​ប្រកបដោយ​ជោគជ័យ កើតមានឡើង​រាប់ពាន់​រូបមន្ត ដោយ​គ្មាន​ចំលើយ​ណា​ងាយ​យល់​ទេ ។ ចំណីអាហារ​ផ្សំ​មាន​ភាព​ខុសប្លែកគ្នា ទៅតាម​ចំណុះនៃ​សារធាតុចិញ្ចឹម​នីមួយៗ​, ខុសប្លែក​គ្នា​ទៅ​តាម​តំបន់​និង​តំលៃ ។ រូបមន្ត​ចំណី​សំរាប់​មាន់​ជាទូទៅ ត្រូវបាន​គេ​បែងចែក​ជា​ថ្នាក់ៗ​ដូចជា : មាន់​តូចៗ​ដែល​ចាប់ផ្តើម​ចិញ្ចឹម​ជាដំបូង​, មាន់​ធំ​, មាន់​ល្មម​បរិភោគ​, មាន់​យក​ពង​ ឬ​ពូជ​មា​ន់បង្កាត់ ហើយ​ការ​ផ្សំ​ចំណី​ក៏​មាន​ភាព​ខុសប្លែក​គ្នា​ដែរ ដោយសារ​ពូជ​មាន់​ផ្សេងៗ​, អាកាសធាតុ​ និង​ប្រភេទ​នៃ​បក្សី​ផ្សេងៗ ។ ចំពោះ​ការចិញ្ចឹម​តាម​បែប​ឧស្សាហកម្ម គេ​អាច​ផ្លាស់​ប្តូរ​រូបម​ន្តចំណី​ជា​រៀងរាល់ថ្ងៃ ឬ​រៀង​រាល់​សប្តាហ៍​អាស្រ័យ​ទៅ​លើ​តំលៃ និង​វត្ថុ​ធាតុ​ផ្សំ​ដែល​គេ​អាច​រកបាន ។​
​​គេ​ចាំបាច់​ ត្រូវ​ធ្វើ​ការសិក្សា​អំពី​ចំណី​សត្វ​ជាច្រើន​ឆ្នាំ ដើម្បី​ផ្សំ​ចំណី​អាហារ​ដែល​រួម​មាន​វត្ថុ​ធាតុ​ផ្សំ​សំខាន់ៗ ហើយ​មាន​ការប្រកួតប្រជែង​តំលៃ ។ គេ​មាន​ការយល់ដឹង​អំពី​ចំណីអាហារ​សំរាប់​បក្សី ច្រើន​ជាង​ការយល់ដឹង​អំពី​ចំណីអាហារ សំរាប់​សត្វពាហណៈ​ផ្សេងៗ និង​មនុស្ស ។ ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ធំៗ​ភាគច្រើន បាន​ជួល​អ្នក​ដែល​មាន​ឯកទេស​ខាង​ចំណីអាហារ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កុំព្យូទ័រ​ក្នុងកា​រលាយ​ចំណីអាហារ ឲ្យមាន​តំលៃ​ទាប ។ រូបមន្ត​នៃ​ការ​ផ្សំ​ចំណីអាហារ​បែបនេះ​ជារឿយៗ ត្រូវបាន​គេ​គិតគូរ​ជា​ការសំងាត់ ។ យោង​ទៅ​លើ​រូបមន្ត​ចំណីអាហារ ( ជំពូក​ទី​១០) និង​ផ្តល់​នូវ​គំរោង​នៃ​ឧបករណ៍​សំខាន់ៗ ដែល​គេ​ត្រូវការ​ជា​ចាំបាច់ ។​
- ង​- រូបមន្ត​ចំណីអាហារ​គំរូ Click to collapse
( Sample Feed Formulas )
​ ​អ្នក​ចិញ្ចឹម​បក្សី​ដែល​ទើប​នឹង​ចាប់ផ្តើម ប្រហែល​ជា​ចង់​ចាប់ផ្តើម​នូវ​រូបមន្ត​ចំណី​អា​ហារ ដែល​មាន​ភាពសាមញ្ញ​ដូច​រូបមន្ត​ចំណី​មួយ ដែល​បាន​រៀបរាប់​ដូចខាងក្រោម ។ ចំណីអាហារ​ផ្សំ​ត្រូវបាន​គេ​គិត​ជា​ភាគរយ ដែល​អាច​ថ្លឹង​ជា​គីឡូក្រាម ។ ប្រសិនបើ​គេ​ចិញ្ចឹម​កូន​មាន់​ក្នុង​ទ្រុង គេ​ត្រូវ​ដាក់​ប្រេង​ថ្លើម​ត្រី​ឲ្យមាន​ស្ថេរភាព​ចំនួន ១/២ គីឡូក្រាម ឬ​បន្ថែម​វីតាមីន​ទៅក្នុង​ចំណីអាហារ​១០០​គីឡូក្រាម ។​
- ច​- ការ​លាយ និង​ការផ្តល់​ចំណីអាហារ Click to collapse
( Feed Mixing and Delivery )
​​ចំណី​អហារ​ ត្រូវបាន​គេ​តម្រូវ​ឲ្យ​ផ្សំ ទៅ​តាម​រូបមន្ត​រួចហើយ ការងារ​នៃ​ការ​លាយ​ចំណីអាហារ​ដ៏​ផ្ចិតផ្ចង់ ក៏​ត្រូវ​ចាប់ផ្តើម​ដែរ ។ វត្ថុ​ធាតុ​ផ្សំ​ខ្លះ​ត្រូវបាន​គេ​កិនកំទេច​ដោយ​ម៉ាស៊ីន​បំបែក ដើម្បី​ផ្តល់​ជា​ម្សៅ​ចំណី​ម៉ដ្ឋ​សំរាប់​សត្វ ។ វត្ថុ​ធាតុ​ផ្សំ​ច្រើន​អាច​ត្រូវ​គេ​ដាក់​នៅ​លើ​កំរាល​ស៊ីម៉ងត៍ ហើយ​ចំណី​អាហារ​ដែល​មានគុណ​ភាព​អន់ ត្រូវ​គេ​លាយ​សារធាតុប្រេ​ម៉ិច ដោយ​ចាក់​ពី​លើ​គំនរ​ចំណី​នោះ ។ សារធាតុប្រេ​ម៉ិច​រួម​មាន​វីតាមីន ( vitamin ), សារធាតុ​រ៉ែ ( minerals ), ឱសថ​ប្រឆាំងនឹង​ជំងឺ​កុក​សី​ដ្យូ (anticoccidial drugs) ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​បរិមាណ​ដ៏​តិចតួច ។ សារធាតុ​ប្រេ​ម៉ិច​របស់​អ្នក​អាច​ត្រូវបាន​រៀបចំ ដោយ​លាយ​បញ្ចូល​វត្ថុ​ធាតុ​បន្ថែម​សំខាន់ៗ ជាមួយនឹង​ពោត​ចំនួន ១​ទៅ​៥​គីឡូក្រាម ឬ​ជាមួយ​នឹង​វត្ថុ​ធាតុ​ផ្សំ​ផ្សេងៗ​ទៀត ។ ការ​លាយ​វញ្ចូ​ល​គ្នា​នេះ​គេ​ត្រូវ​ត្រឡប់​បង្វិល​វា​ជា​ច្រើន​ដង នៅក្នុង​ប្រដាប់​ដាក់​ចំណី​បិត​ជិត ( រូបភាព​ទី​៥៩,៦០ និង​៦១ ) ឬ​នៅក្នុង​ធុង​ប្លា​ស្ទិក ។ គេ​ត្រូវ​ចូក​ច្របល់​គ្រប់​វត្ថុ​ធាតុ​ផ្សំ​ទាំង​អស់​ចុះ​ឡើង ឲ្យបាន​ច្រើន​ដង​ជាមួយនឹង​ប៉ែល ចបកាប់ ឬ​នៅក្នុង​ធុង​លាយ​ចំណីអាហារ ។ នៅពេល​ដែល​ការចិញ្ចឹម​តាម​ទ្រុងទ្រាយ​ធំ មាន​ការរីកចំរើន នោះ​ការ​លាយ​ចំណី​នូវ​បរិមាណ​ដ៏​ច្រើន ត្រូវការ​ចាំបាច់​នូវ​ម៉ាស៊ីន លាយ​ដោយ​គ្រឿង​បន្ថយ​មេកានិច ។ ប្រដាប់រ​វៃ​ដោយ​ដៃ ឬ​ប្រើ​ដោយ​ចរន្តអគ្គិសនី​អាច​បង្វិល​ចំណី​ជាច្រើន​នាទី ដើម្បី​លាយ​ឲ្យបាន​សព្វ​ល្អ ។​
​​តាម​ធម្មតា​ គេ​ត្រូវ​ផ្តល់​ចំណីអាហារ​ឲ្យ​សត្វ នូវ​អាហារ​ម៉ដ្ឋ​ហើយ​ស្ងួត​ល្អ ។ ប្រ​ដាប់​កិន​ចំណី​កាន់តែ​ទំនើប​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​កំដៅ និង​ម៉ាស៊ីន​សម្រាប់​សូន​ជា​គ្រាប់ ដើម្បី​ឲ្យ​ផលិត​ចេញ​ជា​គ្រាប់តូចៗ ដែល​ធ្វើឲ្យ​សត្វ​រីក​ធំធាត់​លឿន និង​បង្កើន​ប្រសិទ្ធភាព​ចំណី ។ ទោះបីជា​អាហារ​ផ្សំ​មួយ​ចំនួន​អាច​ទុក​បាន​រយៈពេល​១​ខែ ឬ​២​ខែ​ក៏​ដោយ ក៏​ល្បឿន​នៃ​ការ​ខូច​ចំណី​នេះ​ប្រែប្រួល​ទៅតាម​គ្រឿងផ្សំ​ផ្សេងៗ និង​ក៏​អាស្រ័យ​ទៅតាម​បរិស្ថាន​ស្តុក​ទុក​ផង​ដែរ ។ ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ក្តៅ វត្ថុ​ធាតុ​ផ្សំ​អាច​ទុក​បាន​យូរ​បំផុត ក្នុង​រយៈពេល​មួយ​អាទិត្យ ។
​​អ្នក​ ចិញ្ចឹមសត្វ​ស្លាប​ជាច្រើន​ធ្វើ​ការទុកចិត្ត​ទៅ​លើ​អ្នក​ផលិត​ចំណី ក្នុង​ការទិញ​និង​ប្រមូល​យក​វត្ថុ​ធាតុ​ផ្សំ ។ ឧបករណ៍​តាម​លក្ខណៈ​បច្ចេកទេស​ធន់​ធ្ងន់ គឺ​ធ្វើឡើង​ដើម្បី​លាយ​និង​ច្រក​ក្នុងកា​រ៉ុង ។ ប្រព័ន្ធ​នៃ​ការដឹកជញ្ជូន​មាន​ច្រើន អាច​ជួយ​បន្ថយ​នូវ​ការចំណាយ និង​កំលាំង​ពលកម្ម ប្រសិនបើ​មាន​ការ​ស្តុក​ទុក​ក្នុង​ឃ្លាំង និង​មាន​ផ្លូវ​ដឹកជញ្ជូន​ល្អ ។ ជា​អកុសល​អ្នក​ចិញ្ចឹមសត្វ​មាន​ការខកចិត្ត នៅពេល​ដែល​អ្នក​ផលិត​ចំណី មិន​ផលិត​តាម​លក្ខណៈ​រូបមន្ត​ចំណី​ត្រឹមត្រូវ ។ ការបាត់បង់​កិត្តិ​ស័ព្ទ​របស់​អ្នក​ផលិត​ចំណី គឺជា​បញ្ហា​ដែល​ត្រូវតែ​ត្រួតពិនិត្យ​ឲ្យបាន​ល្អ​ប្រសើ​រ លើ​ចំណីអាហារ​ផ្សំ ជួនកាល​គេ​ធ្វើការ​ត្រួតពិនិត្យ នៅក្នុង​រោង​ម៉ាស៊ីន​កិន​ចំណី​តែម្តង ។​
​ ក្នុងករណី​ដែល​អ្នក​លក់​ចំណី​ផ្សំ ផ្តល់​ជំនួយ​ជាច្រើន​ក្នុង​ការដឹកជញ្ជូន​ចំណី​ផ្សំ ដល់​ទ្រុង​ចិញ្ចឹមសត្វ អ្នកទិញ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះចំណី​អាហារ ណា​ដែល​ខូច​គុណភាព ។ តាម​ធម្មតា​ការដាក់​ចំណី គេ​មិន​ដែល​ដាក់ឲ្យ​លើ​សជាង​ពាក់កណ្តាល​ស្នូក​ទេ ។
( Feed Mixing and Delivery )
​​ចំណី​អហារ​ ត្រូវបាន​គេ​តម្រូវ​ឲ្យ​ផ្សំ ទៅ​តាម​រូបមន្ត​រួចហើយ ការងារ​នៃ​ការ​លាយ​ចំណីអាហារ​ដ៏​ផ្ចិតផ្ចង់ ក៏​ត្រូវ​ចាប់ផ្តើម​ដែរ ។ វត្ថុ​ធាតុ​ផ្សំ​ខ្លះ​ត្រូវបាន​គេ​កិនកំទេច​ដោយ​ម៉ាស៊ីន​បំបែក ដើម្បី​ផ្តល់​ជា​ម្សៅ​ចំណី​ម៉ដ្ឋ​សំរាប់​សត្វ ។ វត្ថុ​ធាតុ​ផ្សំ​ច្រើន​អាច​ត្រូវ​គេ​ដាក់​នៅ​លើ​កំរាល​ស៊ីម៉ងត៍ ហើយ​ចំណី​អាហារ​ដែល​មានគុណ​ភាព​អន់ ត្រូវ​គេ​លាយ​សារធាតុប្រេ​ម៉ិច ដោយ​ចាក់​ពី​លើ​គំនរ​ចំណី​នោះ ។ សារធាតុប្រេ​ម៉ិច​រួម​មាន​វីតាមីន ( vitamin ), សារធាតុ​រ៉ែ ( minerals ), ឱសថ​ប្រឆាំងនឹង​ជំងឺ​កុក​សី​ដ្យូ (anticoccidial drugs) ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​បរិមាណ​ដ៏​តិចតួច ។ សារធាតុ​ប្រេ​ម៉ិច​របស់​អ្នក​អាច​ត្រូវបាន​រៀបចំ ដោយ​លាយ​បញ្ចូល​វត្ថុ​ធាតុ​បន្ថែម​សំខាន់ៗ ជាមួយនឹង​ពោត​ចំនួន ១​ទៅ​៥​គីឡូក្រាម ឬ​ជាមួយ​នឹង​វត្ថុ​ធាតុ​ផ្សំ​ផ្សេងៗ​ទៀត ។ ការ​លាយ​វញ្ចូ​ល​គ្នា​នេះ​គេ​ត្រូវ​ត្រឡប់​បង្វិល​វា​ជា​ច្រើន​ដង នៅក្នុង​ប្រដាប់​ដាក់​ចំណី​បិត​ជិត ( រូបភាព​ទី​៥៩,៦០ និង​៦១ ) ឬ​នៅក្នុង​ធុង​ប្លា​ស្ទិក ។ គេ​ត្រូវ​ចូក​ច្របល់​គ្រប់​វត្ថុ​ធាតុ​ផ្សំ​ទាំង​អស់​ចុះ​ឡើង ឲ្យបាន​ច្រើន​ដង​ជាមួយនឹង​ប៉ែល ចបកាប់ ឬ​នៅក្នុង​ធុង​លាយ​ចំណីអាហារ ។ នៅពេល​ដែល​ការចិញ្ចឹម​តាម​ទ្រុងទ្រាយ​ធំ មាន​ការរីកចំរើន នោះ​ការ​លាយ​ចំណី​នូវ​បរិមាណ​ដ៏​ច្រើន ត្រូវការ​ចាំបាច់​នូវ​ម៉ាស៊ីន លាយ​ដោយ​គ្រឿង​បន្ថយ​មេកានិច ។ ប្រដាប់រ​វៃ​ដោយ​ដៃ ឬ​ប្រើ​ដោយ​ចរន្តអគ្គិសនី​អាច​បង្វិល​ចំណី​ជាច្រើន​នាទី ដើម្បី​លាយ​ឲ្យបាន​សព្វ​ល្អ ។​
​​តាម​ធម្មតា​ គេ​ត្រូវ​ផ្តល់​ចំណីអាហារ​ឲ្យ​សត្វ នូវ​អាហារ​ម៉ដ្ឋ​ហើយ​ស្ងួត​ល្អ ។ ប្រ​ដាប់​កិន​ចំណី​កាន់តែ​ទំនើប​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​កំដៅ និង​ម៉ាស៊ីន​សម្រាប់​សូន​ជា​គ្រាប់ ដើម្បី​ឲ្យ​ផលិត​ចេញ​ជា​គ្រាប់តូចៗ ដែល​ធ្វើឲ្យ​សត្វ​រីក​ធំធាត់​លឿន និង​បង្កើន​ប្រសិទ្ធភាព​ចំណី ។ ទោះបីជា​អាហារ​ផ្សំ​មួយ​ចំនួន​អាច​ទុក​បាន​រយៈពេល​១​ខែ ឬ​២​ខែ​ក៏​ដោយ ក៏​ល្បឿន​នៃ​ការ​ខូច​ចំណី​នេះ​ប្រែប្រួល​ទៅតាម​គ្រឿងផ្សំ​ផ្សេងៗ និង​ក៏​អាស្រ័យ​ទៅតាម​បរិស្ថាន​ស្តុក​ទុក​ផង​ដែរ ។ ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ក្តៅ វត្ថុ​ធាតុ​ផ្សំ​អាច​ទុក​បាន​យូរ​បំផុត ក្នុង​រយៈពេល​មួយ​អាទិត្យ ។
tool mix feed
​​អ្នក​ ចិញ្ចឹមសត្វ​ស្លាប​ជាច្រើន​ធ្វើ​ការទុកចិត្ត​ទៅ​លើ​អ្នក​ផលិត​ចំណី ក្នុង​ការទិញ​និង​ប្រមូល​យក​វត្ថុ​ធាតុ​ផ្សំ ។ ឧបករណ៍​តាម​លក្ខណៈ​បច្ចេកទេស​ធន់​ធ្ងន់ គឺ​ធ្វើឡើង​ដើម្បី​លាយ​និង​ច្រក​ក្នុងកា​រ៉ុង ។ ប្រព័ន្ធ​នៃ​ការដឹកជញ្ជូន​មាន​ច្រើន អាច​ជួយ​បន្ថយ​នូវ​ការចំណាយ និង​កំលាំង​ពលកម្ម ប្រសិនបើ​មាន​ការ​ស្តុក​ទុក​ក្នុង​ឃ្លាំង និង​មាន​ផ្លូវ​ដឹកជញ្ជូន​ល្អ ។ ជា​អកុសល​អ្នក​ចិញ្ចឹមសត្វ​មាន​ការខកចិត្ត នៅពេល​ដែល​អ្នក​ផលិត​ចំណី មិន​ផលិត​តាម​លក្ខណៈ​រូបមន្ត​ចំណី​ត្រឹមត្រូវ ។ ការបាត់បង់​កិត្តិ​ស័ព្ទ​របស់​អ្នក​ផលិត​ចំណី គឺជា​បញ្ហា​ដែល​ត្រូវតែ​ត្រួតពិនិត្យ​ឲ្យបាន​ល្អ​ប្រសើ​រ លើ​ចំណីអាហារ​ផ្សំ ជួនកាល​គេ​ធ្វើការ​ត្រួតពិនិត្យ នៅក្នុង​រោង​ម៉ាស៊ីន​កិន​ចំណី​តែម្តង ។​
​ ក្នុងករណី​ដែល​អ្នក​លក់​ចំណី​ផ្សំ ផ្តល់​ជំនួយ​ជាច្រើន​ក្នុង​ការដឹកជញ្ជូន​ចំណី​ផ្សំ ដល់​ទ្រុង​ចិញ្ចឹមសត្វ អ្នកទិញ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះចំណី​អាហារ ណា​ដែល​ខូច​គុណភាព ។ តាម​ធម្មតា​ការដាក់​ចំណី គេ​មិន​ដែល​ដាក់ឲ្យ​លើ​សជាង​ពាក់កណ្តាល​ស្នូក​ទេ ។
​អាយុ​គិត​ជា​សប្តាហ៍​​
​​វត្ថុ​ធាតុ​ផ្សំ​​១-៨​​​១-៨​​៩-២០​​​២០+
……………..​ភាគរយ​……………..
​គ្រាប់​ធញ្ញជាតិ​កិន​ម៉ដ្ឋ ឬ​គ្រើម​​៤៩,៥​​​២៩,៥​​​៤៩,៥​​​២១,៥
​អនុផល​រោង​ម៉ាស៊ីន​កិន​គ្រាប់​ធញ្ញជាតិ​​​២០,០​​២០,០​-​​២៥,០
​​កន្ទក់​ស្រូវ​សាឡី និង​កន្ទក់​អង្ករ-​​​១៥,០​​៣០,០​​​១៥,០
​កាក​សណ្តែកសៀង ឬ​កាក​គ្រាប់​សាកជាតិ​១០,០​​ -​​​៥,០​​​១៥,០
​​ម្សៅ​សាច់​, ម្សៅ​ត្រី​, កំទេចកំទី​សត្វ​ស្លាប​​១០,០​​​១០,០​​​១០,០​​​១០,០
​អាល់​ហ្វាល់​ហ្វា ឬ​ស្មៅ​ស្ងួត​ផ្សេងទៀត​៥,០​​៥,០​-​​៥,០
​ម្សៅ​សណ្តែកដី​, ល្ង និង​គ្រាប់​កប្បាស​-​​​១៥,០​​-​​-
​​កាកសំណល់​រោងចក្រ​ស្រា​បៀរ ឬ​ទឹកដោះគោ​ស្ងួត៣,០​​​៣,០​​៥,០​-
​​ម្សៅ​ឆ្អឹង​ចំហុយ ឬ​ចំណី​ដែល​មាន​ជាតិ​ផូស្វាត​-​​​២,០​​-​​​៣,០
​​អំបិល​​០,៥​​​០,៥​​០,៥​​០,៥
​​សរុប​១០០​​​១០០​​១០០​
អាយុ​គិត​ជា​សប្តាហ៍​
​​វត្ថុ​ធាតុ​ផ្សំ​​១-៣​​៣-១០​​សប្តាហ៍​ចុងក្រោយ​
​………………….​ភាគរយ​…………………
​គ្រាប់​ធញ្ញជាតិ​កិន​ម៉ដ្ឋ ឬ​គ្រើម​​៥៨,៦៥​​៦៣,១៥​​​៦៨,២០
​ម្សៅ​សណ្តែកសៀង ឬ​គ្រាប់​សាក​ជាតិ​​៣១,០០​​២២,៥០​​​១៦,៥០
​ម្សៅពោត​មាន​ជាតិ​ស្អិត ៦៥%​​៣,០០​​៤,០០​
​ម្សៅ​សាច់​, ម្សៅ​ត្រី​, កំទេចកំទី​សត្វ​ស្លាប​​៥,០​​៥,០​​​៥,០
​ខ្លាញ់​៣,០០​​៤,០០​​៤,០០
​សំបក​ខ្ចង ឬ​ថ្មកំបោរ​ស្អិតៗ​០,៦៥​​០,៦៥​​០,៦៥
​ចំណី​ដែលមាន​ជាតិ​ផូស្វាត​១,២៥​​១,២៥​​១,២៥
​អំបិល​​០,២៥​​០,២៥​​០,២៥
​សារធាតុ​មេ​ធ្យូ​នី​ន ( methionine )​​០,១៥​​០,១៥​​​០,១០
​សារធាតុ​រ៉ែ​បន្ទាប់បន្សំ និង​ប្រេ​ម៉ិច​វីតាមីន​០,០៥​​​០,០៥​​​០,០៥
​សរុប​​១០០​​​១០០​​១០០
អាយុ​គិត​ជា​សប្តាហ៍​
​​វត្ថុ​ធាតុ​ផ្សំ​​១-៣​​៣-១០​​សប្តាហ៍​ចុងក្រោយ​
​………………….​ភាគរយ​…………………
​គ្រាប់​ធញ្ញជាតិ​កិន​ម៉ដ្ឋ ឬ​គ្រើម​​៥៨,៦៥​​៦៣,១៥​​​៦៨,២០
​ម្សៅ​សណ្តែកសៀង ឬ​គ្រាប់​សាក​ជាតិ​​៣១,០០​​២២,៥០​​​១៦,៥០
​ម្សៅពោត​មាន​ជាតិ​ស្អិត ៦៥%​​៣,០០​​៤,០០​
​ម្សៅ​សាច់​, ម្សៅ​ត្រី​, កំទេចកំទី​សត្វ​ស្លាប​​៥,០​​៥,០​​​៥,០
​ខ្លាញ់​៣,០០​​៤,០០​​៤,០០
​សំបក​ខ្ចង ឬ​ថ្មកំបោរ​ស្អិតៗ​០,៦៥​​០,៦៥​​០,៦៥
​ចំណី​ដែលមាន​ជាតិ​ផូស្វាត​១,២៥​​១,២៥​​១,២៥
​អំបិល​​០,២៥​​០,២៥​​០,២៥
​សារធាតុ​មេ​ធ្យូ​នី​ន ( methionine )​​០,១៥​​០,១៥​​​០,១០
​សារធាតុ​រ៉ែ​បន្ទាប់បន្សំ និង​ប្រេ​ម៉ិច​វីតាមីន​០,០៥​​​០,០៥​​​០,០៥
​សរុប​​១០០​​​១០០​​១០០
​អាយុ​គិត​ជា​សប្តាហ៍​
​​វត្ថុ​ធាតុ​ផ្សំ​​០-៨​​៨-១៨​​មាន់​យក​ពង​
…………….​ភាគរយ​……………….
​Tambagalla ( sorghum )​​២៣,៩៥​​​៤៤,៥​​៤១,៥
​កន្ទក់​អង្ករ​​៧,០​​២៣,០​​១៩,5
​ម្សៅ​ត្រី​​១០,០​​១២,០​​៨,៥
​កាក​ដូង​​២៥,០​​​២០,០​១៨,៥
​កា​កល្ង ( Sesamum indicum )​​១២,០​   -​​២,០
​សំបក​ខ្ចៅខ្យង​  -​   -​​៦,៥
​អំបិល​​០,៥​​​០,៥​​០,៥​
​សារធាតុ​មេ​ធ្យូ​នី​ន ( methionine )​​០,១៥​​០,១៥​​​០,១០
​សារធាតុ​រ៉ែ​បន្ទាប់បន្សំ និង​ប្រេ​ម៉ិច​វីតាមីន​០,០៥​​​០,០៥​​​០,០៥
​សរុប​​១០០​​​១០០​​១០០
បន្ថែម​ក្នុង​ចំណី​ ១០០​គី​ឡូក្រាម​នូវ :
​​Potassium iodide (g)​​០,១៤៥​​​០,១៤៥​​​០,១៤៥
​Choline Chloride (21.7%) (g)​​៥៥៥​​៥៣០​​៥៤០
​អាយុ​គិត​ជា​សប្តាហ៍​
​​វត្ថុ​ធាតុ​ផ្សំ​​០-៨​​៨-១៨​​មាន់​យក​ពង​
…………….​ភាគរយ​……………….
​Tambagalla ( sorghum )​​២៣,៩៥​​​៤៤,៥​​៤១,៥
​កន្ទក់​អង្ករ​​៧,០​​២៣,០​​១៩,5
​ម្សៅ​ត្រី​​១០,០​​១២,០​​៨,៥
​កាក​ដូង​​២៥,០​​​២០,០​១៨,៥
​កា​កល្ង ( Sesamum indicum )​​១២,០​   -​​២,០
​សំបក​ខ្ចៅខ្យង​  -​   -​​៦,៥
​អំបិល​​០,៥​​​០,៥​​០,៥​
​សារធាតុ​មេ​ធ្យូ​នី​ន ( methionine )​​០,១៥​​០,១៥​​​០,១០
​សារធាតុ​រ៉ែ​បន្ទាប់បន្សំ និង​ប្រេ​ម៉ិច​វីតាមីន​០,០៥​​​០,០៥​​​០,០៥
​សរុប​​១០០​​​១០០​​១០០
បន្ថែម​ក្នុង​ចំណី​ ១០០​គី​ឡូក្រាម​នូវ :
​​Potassium iodide (g)​​០,១៤៥​​​០,១៤៥​​​០,១៤៥
​Choline Chloride (21.7%) (g)​​៥៥៥​​៥៣០​​៥៤០
( ZAIRE )
​អាយុ​គិត​ជា​សប្តាហ៍​
​ចំណីអាហារ​ផ្សំ​​១-៨​​៨-២៤​​២៤​ឡើង​​Concentrate*
…………………..​ភាគរយ………………………
​ពោត​កិន​​៣៣,០​​​៤០,០​​​៤០,០​​​២០,០
​​Millet, កិន​​២២,០​​១៥,០​​​២០,០​​១៨,០
​​អង្ករ​កិន​​១១,០​​  -​  -​  -
​ស្រូវ​កិន​  -​​​១០,០​​​១០,០​​១០,០
​​ម្សៅ​ត្រី​​៧,៥​​៧,០​​​៣០,០​​​៤,០
​​ម្សៅ​សាច់​  -​ -​​៣,០​​៥,០
​​ម្សៅ​ទឹកដោះគោ​​៥,០​​​៦,០​​  -​ -
​ម្សៅ​ដំបែរ​ស្ងួត​​៣,០​​១,០​​​១,០​​ -
​​ម្សៅ​កាក​សណ្តែកដី​​៩,០​​១២,៥​​​១២,០​​២៥,០
​ម្សៅ​អាល់​ហ្វាល់​ហ្វា​​៧,៥​​​៥,០​​៧,០​​១២,០
​​ឌី​កាល់ស្យូម​ផូស្វាត​​០,៥​​១,០​​០,៥​​​២,០
​​សំបក​ខ្ចៅខ្យង​​១,០​​២,០​​៣,០​​​៣,០
​​អំបិល​​០,៥​​០,៥​​០,៥​​១,០
​​សរុប​​១០០​​​១០០​​​១០០​​១០០
( URUGUAY )
​​ចំណីអាហារ​ផ្សំ​
​មាន់​ពង​
​កូន​មាន់​
……………………..​ភាករយ​…………………..
ពោត​កិន​​៤០,០​​៤០,០
​​ស្រូវ​សាឡី​កិន​រួច​​៥,០​​២០,០
​​Sorghum​​៣,០​  -
​​ស្រូវ barley កិន​​២០,០​​១៦,០
​​កន្ទក់​​១០,០​   -
​​ម្សៅ​សាច់​​៧,០​​១៥,០
​​កាក​គ្រាប់​ឈួករ័ត្ន​​១០,០​​៧,០
​​សំបក​ខ្ចៅខ្យង​​៤,០​​១,០
​​អំបិល​​១,០​​០,៥
​​សរុប​​១០០​​១០

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: food_chicken_1.pdf

​ការចិញ្ចឹមសត្វ-មាន់​តាម​​ធម្មជាតិ​

បទពិសោធន៍​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ​
1(របស់បងប្រុស កែវ សុខា)
បងប្រុស កែវ សុខា ជា​កសិករ​សហការ​ជាមួយ​អង្គការ​សេ​ដាក រស់នៅ​ភូមិ​ទង់​នាគ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ។ បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​ក្នុង​តំបន់ ( ពី​ឃុំ​ស្តៅ​កោង មក​ឃុំ​ឈើកាច់ ) ក្នុង ​ខែ​ឧសភា ឆ្នាំ ២០០២ កន្លងមក​និង​មាន​ការបណ្តុះ​​បណ្តាល​បន្ថែម​ទៅលើ​បច្ចេកទេស​ចិញ្ចឹម​មាន់​ផង​ នោះ បងប្រុស​បាន​កែច្នៃ​ការចិញ្ចឹម​តាម​ទំលាប់​ចាស់ ដោយ​បាន​រៀបចំ​ធ្វើ​ទ្រុង​ចិញ្ចឹម​មាន់​​តាម​គោលការណ៍​ធម្មជាតិ​វិញ ។​​ ​បទពិសោធន៍​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ ដែល​គាត់​បាន​អនុវត្ត​កន្លង​មក មាន​បង្ហាញ​ដូចខាងក្រោម :
១. ការរៀបចំ​ទ្រុង​
បងប្រុស​បាន​រៀបចំ​ទ្រុងមាន់​មាន​ទំហំ ៥០ ម៉ែត្រការ៉េ (១០ ម x ៥ ម​) ដែល​មាន​ជញ្ជាំង​ខាង​ធ្វើ​ពី​ធាងត្នោត​តំរួត​គ្នា ២ ផ្ទាំង កំពស់ ២ ម៉ែត្រ ។ ប្រើ​ឫស្សី​សំរាប់ធ្វើ​របារ ដើម្បី​បង្កើន​ភាពរឹងមាំ​របស់​ទ្រុង ។ ម្យ៉ាងទៀត បងប្រុស​បាន​ទុក​ប្រឡោះ ៤ កន្លែង​សំ​រាប់ឲ្យ​​កូន​មាន់​តូចៗ ចេញ​ចូល​ក្នុង​ពេល​ផ្តល់​ចំណី និង​ក្រោយពេល​ផ្តល់​ចំណី ដែល​ប្រឡោះ​និមួយៗ មាន​ទំហំ ៥ ផឹង ។​
២. ស្នូក​ទឹក និង​ចំណី​
ស្នូក​សំរាប់​ដាក់​ចំណី​មាន់​មាន​ពីរ​ធ្វើ​ពី​ឫស្សី ។ ស្នូក​និមួយៗ​មាន​ប្រវែង ១,៥ ម៉ែត្រ ទំហំ​ប៉ុន​កំភួនជើង​ដោយ​ពុះ​ចំហៀង​មួយ​​ភាគ​បី​ចោល រួច​ដំ​យក​ថ្នាំង​ចោល​ទុក​តែ​ថ្នាំង​សងខាង​ប៉ុណ្ណោះ ។ ដោយឡែក​ស្នូក​ទឹក គាត់​ទិញ​ដប​ប្លា​ស្ទីក​ចំណុះ ២ លីត្រ សំរាប់​ដាក់​​ទឹក​ឲ្យ​មាន់​ផឹក ។​
៣. ការផ្តល់​ចំណី​
– ចំពោះ ​កូន​មាន់​តូចៗ បងប្រុស​បាន​ប្រើ​ត្រកួន កន្ទក់ បុក​លាយ​ចូល​គ្នា​ឲ្យ​ម៉ដ្ឋ​បន្តិច រួច​ច្របាច់​លាយ​ជាមួយ​បាយ ដើម្បី​ជួយ​ជំរុញ​ឲ្យ​កូន​​មាន់​រៀន​ស៊ី​ចំណី និង​ចេះ​ស៊ី​កាន់តែខ្លាំង ។ នៅពេល​ចិញ្ចឹម​ដាក់​ក្នុង​ទ្រុងមាន់​ពុំ​សុះ​ស្គម​ឡើយ ។
– ចំពោះ​មាន់​ធំ​ផ្តល់​ចំណី ២ ដង ក្នុង​មួយ​ថ្ងៃ គឺ​ព្រឹក​មួយដង និង​ល្ងាច​មួយដង ដោយ​ប្រើ​ត្រកួន ២,៥ គីឡូក្រាម លាយ​ជាមួយ​កន្ទក់ ២ ​គីឡូក្រាម និង​ស្រូវកន្លះ​គីឡូក្រាម សំរាប់​មាន់ ៧០ ក្បាល ក្នុង​មួយ​ថ្ងៃ ។​
៤. ការថែទាំ​
ចំពោះ ​ស្នូក​ទឹក​ត្រូវ​លាង​សំអាត​ជា​រៀងរាល់ថ្ងៃ គឺ​លាង​នៅ​ពេល​ព្រឹក ប៉ុន្តែ​ស្នូក​ចំណី​វិញ ២ ទៅ ៣ ថ្ងៃ ទើប​លាង​ម្តង​ព្រោះ​មិន​​សូវ​ប្រឡាក់ និង​មាន់​ស៊ី​ចំណី​អស់​សំរាប់​មួយថ្ងៃៗ ដោយ​មិន​ធ្វើឲ្យ​ស្នូក​សើម​ឡើយ ។ ម្យ៉ាងទៀត​ដើម្បី​ជួយ​ឲ្យ​មាន់​កាន់តែ​មាន​សុខភាព​ល្អ​​ថែម​ទៀត​នោះ គាត់​បាន​ដំគល់​ស្លឹកគ្រៃ ឬ​សំបក​ស្តៅ​ដាក់​ក្នុង​ទឹក​ឲ្យ​មាន់​ផឹក ។ ទឹក​នេះ​មិន​ទុកឲ្យ​លើសពី ២ ថ្ងៃ​ឡើយ ព្រោះ​បើ​ទុក​យូរ​​ពេក វា​បណ្តាលឲ្យ​ទឹក​មាន​ក្លិនស្អុយ ប៉ះពាល់​ដល់​សុខភាព​របស់​មាន់ ធ្វើឲ្យមាន់​ឈឺ ។​
៥. លទ្ធផល​
ក្រោយ ​ពី​ការ​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ​នេះ​មក គឺ​ចាប់តាំងពី​ខែមិថុនា រហូតដល់​ខែ​កញ្ញា (​រយៈពេល ៤ ខែ​)​គាត់​​បរិភោគ​អស់ ៩ ក្បាល និង​លក់បាន ៤៥ ក្បាល ស្មើនឹង ២៨០៦០០៛ ។ សរុប​មាន់​ចិញ្ចឹម​បាន​ទាំងអស់ ៥៤ ក្បាល ធៀប​ទៅនឹង​ការ​​ចិញ្ចឹម​តាម​ទំលាប់​ចាស់ លក់​បាន​ត្រឹមតែ ១៥ ទៅ ២០ គីឡូក្រាម​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ ។​
៦. សន្និដ្ឋាន​
​ចំពោះ​ផែនការ​ទៅ​អនាគត បងប្រុស​នឹង​ពង្រីក​ទ្រុងមាន់​ឲ្យបាន​ទំហំ ១២០ ម៉ែត្រការ៉េ (៨ម x ១៥ម) ព្រមទាំង​ចិញ្ចឹម​មេ​​មាន់​ឲ្យបាន ២០ ក្បាល ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។​ ​ក្រោយ​ពី​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ​រយៈ​ពេល ៤ ខែ បាន​ជោគជ័យ​មក គាត់​មាន​ចំណាប់​អារម្មណ៍​ថា :

  • ពេលធ្វើទ្រុងត្រូវទុកប្រឡោះឲ្យបាន ៤ ទៅ ៥ កន្លែង (ទំហំ ៤ ទៅ ៥ ផឹង) សំរាប់កូនមាន់ចេញចូលស៊ីចំណី
  • ពេលបញ្ចូលមាន់ក្នុងទ្រុងដំបូងវាពុំសូវចេះស៊ីចំណី និងចុះស្គមបន្តិច ។ ដូច្នេះ មុនបញ្ចូលមាន់ទៅក្នុងទ្រុង យកល្អគួរបង្រៀនវាឲ្យស៊ីចំណីសិន ( ចំណីផ្ស៊ាំនឹងធម្មជាតិ ) ។
  • កូនមាន់ចេះស៊ីចំណីតាំងពីតូច នាំឲ្យងាយស្រួលក្នុងការផ្តល់ចំណីពេលដាក់ក្នុងទ្រុង
  • ការចិញ្ចឹមមាន់តាមរបៀបនេះ ចំណេញជាងការចិញ្ចឹមជ្រូក ដោយអស់ថវិកាតិចក្នុងការទិញចំណី ហើយបានប្រាក់ចំណូលច្រើន
  • មាន់ចិញ្ចឹមដាក់ទ្រុង ងាយប្រមូលជី (លាមកមាន់) យកទៅធ្វើជាជីសំរាប់ដាក់ដំណាំ
  • ចិញ្ចឹមតាមរបៀបនេះ មេមាន់មានកូនញឹកជាងធម្មតា ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: feed_by_natural.pdf

ការចិញ្ចឹមសត្វ-មាន់សុខភាពល្អ ឈ្នះជំងឺ

បទពិសោធន៍​ចិញ្ចឹមមាន់ឱ្យ​មានសុខភាពល្អ ឈ្នះជំងឺ
1
ភាគច្រើន ​នៃកសិករ​​ចិញ្ចឹមមាន់​ក្នុងស្រុក មិនសូវ​ជាមាន​ការយក​ចិត្តទុក​ដាក់​ថែទាំ​ប៉ុន្មានទេ គឺគ្រាន់តែ​ផ្តល់​ចំណី​តិចតួច រួច​​​ព្រលែង​​ឱ្យវាដើររក​​ចំណី​ដោយខ្លួនវា ចំណែក​ឯ​កសិករ​ខ្លះ​ទៀត ចិញ្ចឹមមាន់​តាម​យថាផល ដោយមិនបាន​​ថែទាំផ្តល់​ចំណី​ឬ​​ទឹកអ្វីឡើយ ។ ប៉ុន្តែ​ជាក់ស្តែង​មាន​បងប្រុសម្នាក់ ឈ្មោះរ៉ា រស់នៅទីក្រុង​​កំពង់សោម មានបទពិសោធន៍​​ចិញ្ចឹម​និងថែទាំមាន់​​បានយ៉ាងល្អ ពុំដែលមាន​​ជំងឺអ្វីឡើយ ។
មូលហេតុ ដែលនាំឱ្យ​មាន់​របស់គាត់​ឈ្នះជំងឺនេះ គឺដោយសារគាត់​បានចាំង យកសំបក​ដើមគ ១ ទៅ ២​ បន្ទះ ប្រវែង ២ ទៅ​ ៣ តឹក។
រួចយកទៅ​​ដំឱ្យទក់ ហើយដាក់ត្រាំទឹកក្នុងស្នូក ឬបំណែកពាង​ទុកឱ្យមាន់ផឹក ។ ជាពិសេស នៅរដូវប្រាំង មាន់ត្រូវការ​ទឹកណាស់ ។
ប៉ុន្តែរយៈពេល ​២ ទៅ ៣ ថ្ងៃ ត្រូវផ្លាស់សំបកគ​នោះចោលម្តង ។ ក្រៅពីការ​ឱ្យផឹកទឹក​សំបកគ នៅជុំវិញផ្ទះគាត់​​បានដាំល្ហុងប្រេងពី ៤ ទៅ ៥ ដើម ដើម្បីផ្តល់គ្រាប់​សំរាប់ជាចំណីមាន់​ផង និងសំរាប់ធ្វើជាម្លប់ឱ្យ​មាន់ជ្រកផង ។
តាមបទពិសោធន៍​របស់បងប្រុស​កន្លងមក ឃើញថា ការឱ្យមាន់ផឹកទឹក​សំបកគនេះ អាចចៀសផុត​ពីជំងឺកាច​សាហាវបាន ៕
(ដកស្រង់ចេញពី ព្រុំ សុភាព ប្លុក)
ចុចដោនឡូនឯកសារ PDF
Download: feed_chicken_anti_viru.pdf

ការចិញ្ចឹមសត្វ-ទំលាក់​ព្រូន​មាន់​ប្រើ​គ្រាប់​កន្ធំ​ថេត

បទពិសោធន៍​ទំលាក់​ព្រូន​មាន់​ដោយ​ប្រើ​គ្រាប់​កន្ធំ​ថេត
1
កន្ធំ ​ថេត​ជា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​ប្រយោជន៍​ច្រើន​មុខ ដើម​របស់​វា​អាច​ប្រើ​ធ្វើជា​អុស​ដុត ស្លឹក​យក​ធ្វើ​ជា​ជី​ស្រស់​​ដើម្បី​បង្កើន​ជីជាតិ​ដី គ្រាប់​របស់​វា​អាច​ប្រើ​ធ្វើជា​ថ្នាំ​សំរាប់​ព្យាបាល​រោគ មនុស្ស សត្វ ។ ឆ្លង​តាមរយៈ​ការប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​នេះ​​មាន​កសិករ​ជាច្រើន​ ព្យាបាល​សត្វ​ទៅ​តាម​របៀប​ប្លែកៗ ពីគ្នា​ទៅ​តាម​តំបន់​ជាក់ស្តែង​ដូច​ជា​កសិករ អៀង យ៉​ន រស់នៅ​ភូមិ​ទ្រា ​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង គាត់​មាន​បទពិសោធន៍​ទំលាក់​ព្រូន​មាន់ ដោយ​ប្រើ​គ្រាប់​កន្ធំ​ថេត ។​
តាម​ធម្មតា សត្វ​មាន់​ដែល​មាន​ព្រូន​នៅក្នុង​ខ្លួន​បង្ក​ឲ្យមាន​រោគសញ្ញា​ដូចខាងក្រោម :
  • មាន់​មាន​សាច់​ស្លេក​ហាក់ដូច​គ្មាន​ឈាម​
  • រោម​មាន់​រាង​ស្រ​អាប់​
  • មាន់​មិនសូវ​រហ័សរហួន​ស្វែងរក​ចំណី​
  • មាន់​ស្គម​ចេញ​ទ្រនុងខ្នង និង​មិន​ឡើង​ទំងន់​
  • នៅក្នុង​លាមក គេ​សង្កេតឃើញ​មាន​ព្រូន ។​
​ចំណែក​ឯ​វិធី​ព្យាបាល​បង្ហាញជូន​ដូចខាងក្រោម :
វិធីព្យាបាល
  • ចំពោះមេមាន់ឲ្យផឹក ១ ដង ៣ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ។
  • ចំពោះកូនមាន់ផឹក ១ ដង ១ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ។
ក្រោយពេលផឹកអស់រយៈពេលមួយអាទិត្យមក គាត់សង្កេតឃើញមាន់មានភាពស្រស់ថ្លា​និងរហ័ស​រហួនដើររកស៊ីចំណីឡើងវិញ ។ ហើយនៅក្នុងលាមកក៏លែងមានព្រូនទៀត។​ តាមបទពិសោធន៍​ ខាងលើនេះគ្រាប់កន្ធំថេតជាឱសថព្យាបាលការទំលាក់ព្រូនមួយយ៉ាងមានប្រសិទ្ធិភាព។ ហើយគេមិនត្រឹមតែអាចព្យាបាលមាន់ទេ គេអាចព្យាបាលការទំលាក់ព្រូនលើមនុស្សទៀតផង ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: Intestinal_worms_of_chicken.pdf

ការចិញ្ចឹមសត្វ-ស្នូក​ចំណី (Feeders)

1
​ ការផ្តល់​ចំណីអាហារ​ឲ្យបាន​គ្រប់គ្រាន់ជា​បន្ត​រហូត​ដល់​មាន់​ គឺជា​កិច្ចការ​មួយ​សំខាន់របស់​អ្នក​ចិញ្ចឹមសត្វ​ស្លាប ។ ប្រភេទ​ស្នូក​ចំណី​ដែល​មាន​បណ្តោយ​វែង មាន​គែម​សងខាង​ អាច​ត្រូវបាន​ធ្វើ​ឡើង​អំពី​ឈើ​, លោហៈធាតុ​, ឬ ឫស្សី។ ត្រូវដាក់​ស្នូក​ចំណី​រាយ​ជា​ជួរ​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​បក្សី​ទាំងនោះ​ស៊ី​ចំណី​បាន​ក្នុង​ពេល​ជាមួយគ្នា ។ មិន​ដូច្នេះ​ទេ​សត្វ​ដែល​ខ្សោយ​នឹង​ងាប់ ដោយសារ​ការ​ចឹក​ស៊ីសាច់​គ្នា ។ ចន្លោះ​ដែល​គួរ​តំរៀប​ស្នូក​រៀង​គ្នា​សំរាប់​បក្សី​គឺ : កូន​មាន់​អាយុ ០-៨​សប្តាហ៍ ត្រូវ​ទុក​ចន្លោះ ២,៥​ស​.​ម , មាន់​ដែល​មាន​អាយុ​ពី ៩-១៦​សប្តាហ៍ ត្រូវ​ទុក​ចន្លោះ ៦,៧​ស​.​ម, មាន់​សម្រាប់​បង្កាត់​ពូជ ១០,២​ស​.​ម, មាន់​ពង​កូន​កាត់​ទុក ៣,៨​ស​.​ម, មាន់​ពង​ និង​មាន់ទោ​ទុក ៧,៦, ទា​ទុក ៥ស.ម, និង​ក្ងាន​ទុក ​៦,៤​ស​.​ម ។​
ប្រដាប់​ដាក់​ជំណី​អាហារ​
​ក​/ ស្នូក​ដាក់ចំណី​ផ្សេងៗ​គ្នា​សំរាប់​ដាក់​ចំណី​មាន់ : ថាស​សំរាប់​កូន​មាន់, ស្នូ​កវែង​សំរាប់​ចំណីអាហារ​សើម, និង​ស្នូក​ចំណី​ដោយ​ចង​ព្យួរ សំរាប់​ការផ្តល់​ចំណី​ស្ងួត
layerនូក​ចំណី​ដោយ​ចង​ព្យួរ​
ខ ​/ ស្នូក​ចំណី​ដោយ​ចង​ព្យួរ​អាច​ត្រូវបាន​គេ​ធ្វើឡើង អំពី​បន្ទះ​លោហៈធាតុ ឬ​ប្លា​ស្ទិច ។ ស្នូក​ចំណី​ទាំងនេះ​អាច​ផ្ទុក​ចំណីអាហារ និង​កាត់បន្ថយ​ការ​កំពប់​
layer​(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
11ចុចដោនឡូនឯកសារ PDF
Download: chicken_Feeder.pdf

ការចិញ្ចឹមសត្វ-ការធ្វើ​ទ្រុងមាន់ (Cages)

1
សិប្បករ​អាច​ធ្វើ​ទ្រុង​ឡើង​បាន ​បើសិនជា​មាន​ដែក​សំណាញ់​ទំហំ ២​ស​.​ម ។ សំណាញ់​សំរាប់ធ្វើ​គ្រោង​ និង​ជញ្ជាំងខ័ណ្ឌ ត្រូវ​មាន​ទំហំ ២,៥ ទ ​៥​ស​.​ម ។ កំណាត់​មួយ​ផ្ទាំងៗ​មាន​ទំហំ ៣,៦៦​ម ទ​១,៥​ម បាន​ជា​ទំរង់​ទ្រុង​មួយ​មាន​៣​បន្ទប់ ឬ​ទ្រុង​មួយ​នោះ​អាច​ដាក់​មាន់​បាន​រហូត​ដល់​១៦​ក្បាល ។ ផ្ទាំង​ជញ្ជាំងខ័ណ្ឌ​ចំនួន​៤ និង​ជញ្ជាំង​ខាង​មាន​ទំហំ ៤០ ទ​ ៤៥​ស​.​ម ធ្វើ​ជា​ទ្រុងមាន​ចំណុះ​៣​បន្ទប់​រួម ឬ​១៧​ទ្រុង​ភ្លោះ​ដែល​មាន​ចន្លោះ ២២,៨​ស​.​ម ដាច់ពីគ្នា ។ លួស​ដែល​អាច​ពត់​បាន​ត្រូវ​គេ​ប្រើប្រាស់ សំរាប់​ចងភ្ជាប់​គ្នា​រវាង​គម្រោង​និងជញ្ជាំងខ័ណ្ឌ ។ នៅ​ខាង​មុខ​គេ​ធ្វើ​ពី​លួស​សំណាញ់ ដែល​មាន​ប្រឡោះ ៥ ទ​១០​ស​.​ម ។ បាត​ទ្រុង​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​បន្តិច​ប្រហែល ៧,៦​ស​.​ម ធ្វើ​ដូច្នេះ​ពង​អាច​រមាល​កាត់​តាម​ប្រឡោះ​ប្រហោង ៥​ស​.​ម ហើយ​នៅ​ខាង​មុខ​ត្រូវ​ពត់​លួស​សំណាញ់ ដែល​នៅសល់​ឡើង​លើ​ដើម្បី​ងាយស្រួល​ទប់​នូវ​ការ​រមៀល និង​ការប្រមូល​ពង ។ គេ​អាច​ធ្វើ​កំរាល​ទ្រុង​ពី​ឫស្សី​ ឬ​បន្ទះក្តារ​តូចៗ ជំនួស​កំរាល​លួស​សំណាញ់ ។ ស្នូក​ទឹក​និង​ស្នូក​ចំណី​អាចធ្វើ​ពី​បន្ទះ​លោហះធាតុ ឬ​ឫស្សី ហើយ​ចង​ព្យួរ​យ៉ាង​តឹង​នៅខាងមុខ​ទ្រុង ។ ការដាក់ឲ្យ​នៅ​ចន្លោះ​ដាច់ពីគ្នា គឺជា​ការ​សំខាន់​ក្នុង​ការការពារ កុំឲ្យ​កំពប់ទឹកឬ​ចំណី ។ ទ្រុង​ភ្លោះ​តំរូវ​ឲ្យ​ដាក់​មាន់​ពង​ពីរ​ក្នុង​ទ្រុង​និមួយៗ ចំណែកឯ​ទ្រង់​រួម បើសិន​គេ​កាត់​ជំ​ពុះ​វា គេ​អាច​ដាក់​រហូតដល់​៦​ក្បាល ។​

​​ប្រព័ន្ធ​ធ្វើ​ទ្រុង​ពីរ​ជាន់ ត្រូវបាន​គេ​ពន្យល់​ដោយ​បង្ហាញ​រូបភាព ។ ផ្ទៃ​បាត​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​ប្រហែល ៧,៦​ស​.​ម ដើម្បី​ឲ្យ​ពងរ​មៀល​ធ្លាក់​ចេញ​មក​បាន​ស្រួល ដោយ​គ្មាន​ការខូចខាត ។​
ប្រដាប់​ដាក់​ជំណី​អាហារ​
ស្នូក​ដាក់ចំណី​ផ្សេងៗ​គ្នា​សំរាប់​ដាក់​ចំណី​មាន់ : ថាស​សំរាប់​កូន​មាន់, ស្នូ​កវែង​សំរាប់​ចំណីអាហារ​សើម, និង​ស្នូក​ចំណី​ដោយ​ចង​ព្យួរ សំរាប់​ការផ្តល់​ចំណី​ស្ងួត
layer1ចុចដោនឡូនឯកសារ PDF Download: cages.pdf

ការចិញ្ចឹមសត្វ-ស្នូក​ទឹកមាន់

1គេ​មិន​ត្រូវ​ ទុក​ស្នូក​ទឹក​ចោល​ដោយ​គ្មាន​ការសំអាត និង​គ្មាន​ទឹក​ត្រជាក់​សំរាប់​មាន់​គ្រប់គ្រាន់​នោះ​ទេ។ មាន់​ត្រូវការ​ទឹក​រៀងរាល់ ១៥-២០​នាទី​ម្តង ។ ទឹក​ដែល​ផ្តល់​ត្រូវ​ស្អាត​ល្អ ហើយ​ដាក់​ឲ្យបាន​គ្រប់គ្រាន់ ការដាក់​ទឹកជា​ការងារ​មួយ​សំខាន់​បំផុត​របស់​អ្នកថែរក្សា ។ ស្នូក​ទឹក​ត្រូវតម្រូវ​ទៅតាម​អាយុ​របស់​មាន់ ដូច​បាន​បង្ហាញ​ក្នុង​រូប​ទី​៥ ។ ស្នូក​ទឹក​សាមញ្ញ​បំផុត​គឺ កំប៉ុង​ដាក់បញ្ចូល​ទៅក្នុង​ចានសំ​ប៉ែតៗ ដោយ​ទំ​លុះ​ឲ្យមាន​រន្ធ​ប្រហែល ១,៥ ​ស​.​ម ចេញ​ពី​គែម​មាត់​កំប៉ុង ។ ដាក់​ទឹក​ឲ្យបាន​ពេញ​ហើយគ្រ​បវា​ដោយចាន​សំ​ប៉ែត ។ ដៃ​មួយ​កាន់​កំប៉ុងសំប៉ែត ហើយ​ដៃ​ម្ខាង​ទៀត​កាន់​កំប៉ុង​មូល ដាក់​ទឹក​រួច​ក្រឡាប់​វា​ឲ្យបាន​រហ័ស បន្ទាប់​មក​អ្នកនឹង​បាន​ឃើញ​ទឹក​ចេញ​តាម​រន្ធដែល​ចោះ​នោះ កាលណា​ទឹក​ឡើង​ដល់​រន្ធ​កំប៉ុង​ចោះ​ហើយ ទឹក​នោះ​នឹង​នៅ​ហ្នឹង​ថ្កល់​ក្នុង​ចាន​សំ​ប៉ែត ។ កំប៉ុង​តូច​តម្រូវ​ទៅតាម​សត្វ​តូច ប៉ុន្តែ​បើ​សត្វ​ធំ​គេ​ត្រូវ​ដាក់​កំប៉ុង​ធំ ទៅតាម​ចំណុះ​ដែល​វា​ត្រូវការ ។​
ប្រព័ន្ធ​ទឹក​ផឹក
ប្រព័ន្ធ​ផ្តល់​ទឹកផឹក​ផ្សេងៗគ្នា​សម្រាប់​មាន់ដូចជា ដប​ប្លា​ស្ទិច​, ស្នូ​ក ឬ​ក្បាលដោះ
layer
ប្រដាប់ ​ដាក់​ទឹក​ដទៃទៀត​ធ្វើ​ឡើង​តាមរបៀប ប្រើ​ឆ្នាំង​ធ្វើ​អំពី​ឥដ្ឋ ដែល​មាន​រន្ធ​ ឬ​មានចង្អូរតាម​រឹម​របស់​​វា​ នឹង​ចាន​រាក់ៗ ។ ដប​ដែល​អាច​រំកិល​បាន​ចងភ្ជាប់​ទៅ​នឹង​ជញ្ជាំង ឬ​ដាក់​បញ្ឈរ​ដោយ​ឲ្យមាន​កំពស់សមរម្យ​ពីលើ​ចាន​នោះ ។ ឃ្លោក​ដែល​គេ​ពន្លិច​ទៅក្នុង​ដី​ឲ្យ​ហ្នឹង ហើយ​ចោះ​រន្ធ​ទំហំ​សមល្មម លើ​ជ្រុង​ដែល​គេ​កាត់ ។​ ​
​ គ្រឿង​ស្វ័យប្រវត្តិ​ផ្សេងៗ ត្រូវ​គេ​ផលិតឡើង ដើម្បី​ច្រាន​ទឹក​បំពេញ​ស្នូក​ទឹក​ឲ្យនៅ​ពេញ​ជា​ដរាប រូបភាព​ដែល​ពន្យល់​នេះ គឺជា​រូបភាព​មួយ​ដែល​គេ​ធ្វើឡើង ជាមួយ​ធុងសាំង​យ៉ាង​ស្អាត​មាន​ចំណុះ ១៩៣​លីត្រ ដែល​ត​ភ្ជាប់​ទៅ​នឹង​ទុយោ​បន្ទះ​ស័ង្កសី ទៅ​ស្នូក​កំពស់​ប្រហែល​១០​ស​.​ម ។ ចង្ហូរទឹក​តាម​ទុយោ​ដោយ​លៃលក​តម្រូវ​តាម​ក្បាល​រូប៊ី​ណេ ហើយ​បំពង់​សម្រាប់​ផ្ទុក​ទឹក​សំណល់ គឺ​នៅ​ខាងក្រៅ​ទ្រុង ។ នៅ​ខាងលើ​ស្នូក​ទឹក​នោះ ត្រូវការ​ឲ្យមាន​ទ្រនុង​មួយ​ការពារ ( ចម្រឹង​វិល​ចុះឡើង កុំឲ្យ​មាន់​ទុំ​ពីលើ ) ។ យើង​ត្រូវ​ឧស្សាហ៍​ពិនិត្យមើល ទឹក​នៅ​ក្នុង​ស្នូក​ទាំងអស់ ឲ្យនៅ​ពេញ​ដដែល ប៉ុន្តែ​ប្រយ័ត្ន​កុំឲ្យ​ហូរហៀរ​ទៅលើ​កំរាល ។ ដើម្បី​រក្សា​ឲ្យ​កំរាល​ស្ងួត​ជានិច្ច ស្នូក​ទឹកនិ​មួយៗ ត្រូវបាន​គេ​ដាក់ឲ្យ​នៅ​ចន្លោះ​បន្ទះក្តារ ដែល​គេ​តំរៀប​សំរាប់​ទប់​ឲ្យមាន​លំនឹង ឬ​ចង​ព្យួរដោយ​ដាក់លើ​ថា​ស​សំណាញ់​លួស​សំ​យ៉ុង កំពស់ ៦​ស​.​ម មក​ពី​កំរាល ។ ស្លែ​ចាប់ផ្តើម​កាន់​យ៉ាង​ឆាប់រហ័ស​បំផុត បើសិនជា​គេ​មិន​បាន​សំអាត​វា​ឲ្យបាន​ញឹកញាប់​ទេនោះ ដូច្នេះ​បញ្ហា​នេះ​មិន​ត្រូវ​បណ្តោយ​ឲ្យ​កើតមានឡើង​ទេ ។ គេ​តែងតែ​ប្រើប្រាស់​ដង​វែង ដើម្បី​សំអាត​កំទេចកំទី​ឲ្យ​ស្អាត និង​ត្រូវ​សំអាត​ស្នូក​ទឹក​មាន់​ជាមួយ​ច្រាស់​យូរៗ​ម្តង ។​
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
11

ការចិញ្ចឹមសត្វ-ការ​បង្កាត់​ពូជ​មាន់

1
(Types of Chickens and Breeding Practices)
​​ការ​ចិញ្ចឹមសត្វ​ស្លាប​ជាទូទៅ គេ​ធ្វើ​ការជ្រើសរើស​យក​ពូជ​មាន់​៣​ប្រភេទ​គឺ :
​ ​- ពូជ​មាន់​ផ្តល់​ពង​ផង – សាច់​ផង ( dual – purpose ) : មាន់​ឈ្មោល​ភាគច្រើន​បំផុត​ត្រូវ​គេ​ពិឃាត ក្នុង​អំឡុង​រយៈពេល ២ ​ឬ​៣​ខែ ដើម្បី​យក​មក​ប​រិភោគ រីឯ​មាន់​ញី​វិញ​ត្រូវ​គេ​ចិញ្ចឹម​ក្នុង​រយៈពេល​មួយ​ឆ្នាំ ឬ​លើស​ពី​មួយ​ឆ្នាំ ដើម្បី​ផលិត​យក​ពង ។ ប៉ុន្តែ​ក្រោយ​ពង​ចុះថយ​ខ្លាំងពេក មាន់​ញី​ទាំងនោះ​នឹង​ក្លាយទៅជា​មាន់​សាច់​វិញ​ដែរ ។ បក្សី​ដែល​គេ​ចិញ្ចឹម​មាន​គោលបំណង​ពីរ ជាទូទៅ​គេ​ចិញ្ចឹម​ប្រចាំ​គ្រួសារ ចំណែកឯ​អ្នក​ចិញ្ចឹម​ក្នុង​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម​ធំៗ គេ​តែងតែ​ធ្វើ​ឯកទេសកម្ម ក្នុង​ចិញ្ចឹម​យក​ពង​ ឬ​សាច់ ។
​ – ​ពូជ​មាន់​ពង ( egg layer strains ) : ត្រូវបាន​គេ​ជ្រើសរើស​ពូជ​សំរាប់​ផលិត​ពង​ឲ្យបាន​ល្អ ។ ចំនួន​លើស​នៃ​មាន់​ឈ្មោល​តែងតែ​ត្រូវគេយក​ចេញ​តាំង​ពីពេល​ញាស់​ចេញ​មក​ ម្ល៉េះ ពីព្រោះ​ជា​ទូទៅ​វា​ជា​ពូជ​អន់​ផលិត​សាច់​មិនល្អ ។ ការចំណាយ​លើ​មាន់​ញី​អាច​ត្រូវបាន​គេ​ស្រង់ដើម​មកវិញ ដោយសារ​លក់​សាច់​រប​ស់វា​ បន្ទាប់​ពី​ផលិត​កម្មស៊ុតត្រូវ​ថយ​ចុះ​ក្រោម​អត្រា​៥០​ភាគរយ ។ តំលៃ​នៃ​ការលក់​មាន់​ពង មាន​កំរិត​ទាប​បំផុត​ដោយ​សារ​វា​មាន​មាឌ​តូច ។​
​ – ​ពូជ​មាន់​សាច់ ( meat chickens ) : ត្រូវបាន​គេ​ចាត់ទុកថា ជា​មាន់​សាច់ ( broilers ) ឬ​មាន់​សំរាប់​អាំង ( fryers ) ត្រូវបាន​គេ​ចិញ្ចឹម​ដោយ​ជ្រើសរើស​ពូជ ដែល​មាន​ការ​ធំធាត់​យ៉ាង​ឆាប់រហ័ស ។ មាន់​ញី​ និង​មាន់​ឈ្មោល​ត្រូវ​ជ្រើសរើសពី​មេបា​ណា ដែល​លូតលាស់​ឆាប់រហ័ស ។ ពូជ​មាន់​កាត់​មួយ​ចំនួន​នេះ អាច​ផ្តល់​សាច់​រហូត​ដល់​ទំងន់​ ២​គ​.​ក្រ ក្នុង​មួយ​ក្បាល ដែល​ចិញ្ចឹម​តែ​ក្នុង​រយៈពេល​៧​សប្តាហ៍​តែប៉ុណ្ណោះ ដែល​ផ្តល់​ចំណី​ដែលមាន​តុល្យភាព​ល្អ ចំនួន​តិច​ជាង ៤​គ​.​ក្រ ។​
​ក្រុមហ៊ុន​បង្កាត់​ពូជ​ដំបូង​ជា​មួយ​ពូជ​កូនកាត់ ( primary breeding companies with hybrids )
​ក្រុម​ បង្កាត់​ពូជ ដោយ​ឯកទេសកម្ម​បាន​បង្កើន​ពូជ ដែល​មាន​គុណភាព​ខ្ពស់​នៃ​មាន់​ទាំង​បី​ប្រភេទ​នេះ។ ពូជ​មាន់​ទាំងនេះ​ត្រូវបាន​គេ​បង្កើតឡើង ដោយ​ប្រើប្រាស់​បច្ចេកទេស​បង្កាត់​ពូជ ហើយ​ដែល​ជា​ទូទៅ​ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា ពូជ​កូនកាត់ ( hybrids ) ។ ការ​បង្កាត់​ពូជ​នេះ​ត្រូវបាន​នាំមក​នូវ​សែន​រួម ដែល​ជា​ពូជ​ពូកែ​ផលិត​ពង ឬ​សាច់​ ជាង​មេបា​របស់​វា​ទៅទៀត ។ គុណភាព​ខ្ពស់​ដែល​បាន​ផលិត​ដោយ​សែន​រួម​ថ្មី​នេះ គេ​សន្មត់​ថា ” កូនកាត់​ដែល​មាន​កំលាំង​មាំ​ទាំ ” ។ សព្វថ្ងៃ​នេះ​ពូជ​មាន់កា​ត់​មាន​ប្រជាប្រិយ៍​ភាព​ណាស់ ដែល​អ្នក​ចិញ្ចឹមសត្វ​ស្លាប​ទំនើបៗគេបោះបង់​ការចិញ្ចឹម​ពូជ​មាន់ ដែល​ផ្តល់​ផល​ពីរបែប ​ដូចជា​ពូជ rhode island reds. new hampshire, ឬ cornish barred plymouth rocks ។ ពូជ​កូនកាត់​ដែល​ល្អ​ប្រសើរ​នៃ​ពូជ white leghorns ដែល​ផលិត​ពង​ពណ៌​ស ចំណែកឯ​ពូជ​ដែល​មានព​ង​ពណ៌​ក្រហម​ជាំ ឬ​ពណ៌​ក្រហម​ព្រឿងៗ តែងតែ​មាន​ដូនតា​ជា​ពូជ white leghorns ខ្លះ​ដែរ ។​
​ ក្រុមហ៊ុន​បង្កាត់​ពូជ​ទាំងនេះ ត្រូវការ​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ ដើម្បី​ធ្វើ​ការសាកល្បង​ពូជ​រាប់សិប​ប្រភេទ និង​ការបន្ត​កូនចៅ​របស់​វារាប់រយ ។ ពូជ​ដើម​ ឬ​ពូជ​កាត់ ដែល​គេ​បង្កាត់​បញ្ចូល​គ្នា​បានល្អ ត្រូវបាន​គេ​ជ្រើសរើស​ឲ្យទៅជា ពូជ​មេបា​របស់​មាន់ ដែល​គេ​លក់​ឲ្យ​អ្នក​ចិញ្ចឹម ។ ពូជ​កាត់​ដែល​ដឹង​ថា​ញី និង​ឈ្មោល ត្រូវបាន​គេ​បង្កើតឡើង​សម្រាប់​លក់​ដោយ​ឡែកៗ​ពីគ្នា ទៅឲ្យ​ក្រុមហ៊ុ​នភ្ញា​ស់ដែល​គេ​ចិញ្ចឹម​វា​ទាំងនោះ​រួមគ្នា “ហ្វូង​សម្រាប់​ទុក​បង្កាត់ ” ។ ដូច្នេះ​ពង​ដែល​ភ្ញាស់​ទាំងអស់នោះ បានមក​ពី​ពង​ដែល​ជ្រើសរើស​បង្កាត់​រួចហើយ ។​
​ ​ការ​ចិញ្ចឹមសត្វ​ស្លាប​ទិញ​កូន​មាន់​ទាំង​នេះ​មក​ចិញ្ចឹម ដែល​ដំបូង​ឡើយ​គេ​ស្ទាក់ស្ទើរ​ក្នុង​ការចំណាយ​ដើមទុន​បន្ថែម ចំពោះ​មាន់​កូនកាត់​នេះ ។ ទោះបី​ចំណី​អាហារ​ដែល​ទិញ​មក​ប្រើប្រាស់​នោះ ត្រូវបាន​គេ​គណនា​ក៏ដោយ ក៏​សារៈប្រយោជន៍​នៃ​ការចិញ្ចឹម​មាន់​កូនកាត់ នៅ​មាន​លក្ខណៈ​ល្អ​ប្រពៃ​ដែរ ។ ជា​បច្ច័យ​អាក្រក់​មួយ​ចំពោះ​មាន់​កូនកាត់ ដែល​មាន​កំលាំង​មាំមួន បាត់បង់​យ៉ាង​រហ័ស​ដោយ​ការ​កាត់​ពូជ​ជាច្រើន ជាមួយ​សត្វ​ស្លាប​ផ្សេងៗ​ទៀត​ក្នុង​ហ្វូង ។​
​​អ្នក​ចិញ្ចឹម​ត្រូវ​ប្រឹង​បែ្រង​ជាថ្មី ក្នុង​ការជ្រើសរើស​ញី​ និង​ឈ្មោល ដើម្បី​ធ្វើការ​បង្កាត់​ពូជ​សា​ជា​ថ្មី​ទៀត។​
​ឈ្មោះ​ពូជ​ កាត់​ទាំងនេះជាច្រើន​ ឥឡូវ​ត្រូវបានគេទទួលស្គាល់ ដោយ​អ្នក​ចិញ្ចឹមសត្វ​ស្លាប​ទូទាំង​ពិភពលោក ។ ពូច​មាន់​សាច់​ដែល​គេ​តែងតែ​ប្រសិទ្ធ​នាម​ឲ្យ សំរាប់​សំគាល់​ដល់​ក្រុមហ៊ុន​បង្កាត់​ពូជ​ដូចជា : arbor acres, cobb, h&n, hubbard, indian river, peterson, pilch, ross, shaver, vantress, និង vedette ។ ប្រភេទ​ពូ​ជ​មាន់​ខ្លះទៀត ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន barbcock, hyline, dekalb, hisex, isa brown, tegel ។ រីឯ​ពូជ​មាន់​ដែល​គេ​ចិញ្ចឹម​យក​ស៊ុត​ផង និង​សាច់​ផង​រួម​មាន : delkalb-warren 6 sal-link (អាមេរិក), hardy sex-linked (អាមេរិក), kabir (អី​ស្រា​អែល), label (បារាំង), nara sex-linked (ជប៉ុន), parks hybrids, និង stino’s white baladi (អេ​ហ្ស៊ី​ប) ។​
​ពូជ​មាន់​ដែល ​មាន​ប្រយោជន៍​ពីរ​យ៉ាង ( ផ្តល់​សាច់​ផង​ស៊ុត​ផង ) ត្រូវបាន​គេ​និយម​ចូលចិត្ត​ចិញ្ចឹម​នៅ​ពាសពេញ​ពិភពលោក ដោយ​ការប្រើប្រាស់​មេមាន់​សម្រាប់​ក្រាប​ និង​ភ្ញាស់​កូន ។ ការពិភាក្សា​ដោះស្រាយ​នៅ​តាម​ប្រទេស​នានា កំពុងតែ​បន្ត​រហូត​ដល់​សព្វថ្ងៃនេះ ដោយ​ចោទ​ជា​បញ្ហា​ថា តើ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ក្នុងស្រុក ឬ​ពូជ​នាំចូល​បែបណា ដើម្បី​បង្កាត់ ។ ជួនកាល​គេ​បង្កាត់​ពូជ​ក្នុងស្រុក​អាច​មាន​គុណសម្បត្តិ ដូចជា​ធ​ន់​នឹង​ជំងឺ ធន់​នឹង​ស៊ី​តុ​ណ្ហ​ភាព​ផ្លាស់ប្តូរ ហើយ​យោង​ទៅលើ​អ្នកស្រុក​ដែល​គេ​និយម​ចូលចិត្ត ” មាន់​រស់ជាតិ​ខ្លាញ់ ​និង​ងាយស្រួល​ទំពារ ” ។ រស់ជាតិ​ខុសគ្នា​អាស្រ័យ​ទៅលើ​ចំណី ដែលយើងលែង​ឲ្យ​វា​ដើរ​រកស៊ី​ដោយ​ខ្លួនឯង​ដូច​ជា : ខ្ទឹម​ស​, សត្វល្អិត ស្មៅ និង​លាមក​សត្វ ។ ការលូតលាស់​យឺត​ធ្វើ​ឲ្យសាច់​ស្វិត​ពិបាក​ទំពារ​បន្តិច ។ ពូជ​បង្កាត់​ដែល​នាំចូល​មិនមាន​ជំងឺ អាច​ធ្វើឲ្យ​សត្វ​លូតលាស់​យ៉ាង​រហ័ស ដោយ​ផ្តល់​ចំណីអាហារ​មាន​គុនភាព​ល្អៗ ហើយ​ផលិត​ពង​ច្រើន ។ ការ​បង្កាត់​ពូជ​តែ​មួយ​តាម​គ្រួសារ ទៅតាម​លក្ខណៈ​ធម្មជាតិ ទទួលបាន​លទ្ធផល​ទាប​ទាំង​សាច់​ ទាំង​ស៊ុត ។​
​តាម​ ការបញ្ចូល​មាន់​ឈ្មោល​ដែល​គេនាំចូលមក ដើម្បី​យក​ទៅ​បង្កាត់​ជាមួយ​មេមាន់​ក្នុងស្រុក, គុណសម្បត្តិ​មួយចំនួន នៃ​កូន​មាន់​កាត់ដែល​មាន​កំលាំង​មាំ​ទាំនោះ អាច​ត្រូវបាន​គេ​ធ្វើ​សហប្រតិបត្តិការ ក្នុង​កម្មវិធី​ពង្រីក​ការ​ចិញ្ចឹម​មាន់​នេះ នៅក្នុង​ភូមិ​ដោយ​ចំណាយ​ទន់​តិច ហើយ​អ្នក​ចិញ្ចឹម​នៅ​តែ​ផ្អែក​ទៅ​លើ​ការ​ភ្ញាស់ តាម​លក្ខណ:ធម្មជាតិ ​និង​ការ​ក្រាប​ដោយ​មេមាន់ ។ តាម​ធម្មតា​ការ​បង្កាត់​ពូជ​ញី​ឈ្មោល​បែបនេះ ធ្វើ​ឲ្យ​ផលិតផ​លពង​កើនឡើង, មាន់​ឆាប់​ធំ​ធា​ត់ ហើយ​ទទួល​ភាព​ធន់​នឹង​ជំងឺ​ពី​បានាំចូល​ផង និង​ពី​មេ​ក្នុងស្រុក​ផង ។ កម្មវិធី​នេះ​ចង់​អំពាវនាវ​ឲ្យមាន​ការកែលំអរ​ពូជ ដោយ​ការជ្រើសរើស​ពូជ​នាំចូល​ណា ដែល​ផ្តល់​ទិន្ទផល​ខ្ពស់ ។​
​​កូន​មាន់​ឈ្មោល​នាំចូល មិន​មាន​តំលៃ​ថ្លៃ​ទេ ជានិច្ច​ជា​កាល​គេ​តែង​ធ្វើការ​ជុំ​រុះ​វា​ចោល នៅ​កន្លែង​ភ្ញាស់​តែម្តង ។​
​​៙ ពូជ​មាន់​ឈ្មោល​នាំចូល យក​មក​បង្កាត់​ជាមួយ មាន់​ញី​ក្នុងស្រុក​ទើប​បាន​កូន​មក​ល្អ ។
ចុចដោនឡូនឯកសារ PDF
Download: type_of_chickens_and_breeding.pdf

ការចិញ្ចឹមសត្វ-​-មាន់​យក​ពង និងចំណីធម្មជាតិ

​ប្រភេទ​មាន់​ចិញ្ចឹម​យក​ពង (ពូជ​ទា កាគី) និងចំណីធម្មជាតិ
1- ​ប្រភេទ​មាន់​ចិញ្ចឹម​យក​ពង (ពូជ​ទា កាគី) និងចំណី ធម្មជាតិ
​មាន់ គឺជា​អាហារ​សាច់​មួយ​ប្រភេទ​ដែល​គេ​និយម​បំផុត​ទូទាំង​ពិភពលោក និង​នៅ​ប្រទេស​ណា​ក៏​មាន​ចិញ្ចឹម​មាន់​ដែរ ។
​ចំណែក​នៅ​ ប្រទេស​កម្ពុជា​យើង​វិញ ការ​ចិញ្ចឹម​មាន់ ក៏​មាន​ច្រើន​ណាស់​ដែរ ទាំង​ការចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ និង​ការចិញ្ចឹម​បែប​ឧស្សាហកម្ម ។ ក៏ប៉ុន្តែ​ការចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ​មិនសូវ​ទទួលបាន​ផល​ច្រើន​ទេ ឬ​ទទួលបាន​ជោគជ័យ​ច្រើន​ឡើយ ដោយសារ​អ្នក​ចិញ្ចឹម មិន​មាន​ចំណេះដឹង​ច្រើន​ចំពោះ​ការចិញ្ចឹម វា​គឺជា​វិធី​ចិញ្ចឹម​តាម​យថាកម្ម ម្លោះ​ហើយ​ពេល​ណា​មាន​មាន់​ឈឺ មិនដឹងថា​ត្រូវ​ដោះស្រាយ​ការព្យាបាល​វា​យ៉ាងណា​ឡើយ ជួនកាល​ពេល​មាន់​ឈឺ ចេះ​តែ​ទិញ​ថ្នាំ​តាម​នឹកឃើញ​យក​មក​បញ្ជ្រក​ឲ្យ​មាន់ ដោយ​សង្ឃឹមថា វា​អាច​កែកុន ឬ​ព្យាបាល​មាន់​ឈឺ​នោះ​ឲ្យ​ជាសះស្បើយ​វិញ​បាន ។
1ជា​ការពិត អ្នក​ចិញ្ចឹម​មាន់​តាម​ផ្ទះ​ភាគច្រើន ជួបប្រទះ​នូវ​បញ្ហា​នេះ​ជា​រៀងរាល់ឆ្នាំ ជួនកាល​មាន​មាន់​ឈឺ​ខ្លះ​រួច​ងាប់​ទៅ មាន​មាន់​នៅសល់​ដែល​មិន​ឈឺ​ក៏​បន្ត​ការចិញ្ចឹម​នោះ​ជា​បន្ត​ទៀត ដោយ​មិន​មាន​វិធី​ការពារ​មាន់​ពី​ជម្ងឺ​បាន​ឡើយ ។
​សម្រាប់​អ្នក ​ដែល​ចិញ្ចឹម​មាន់​មាន​ចំនួន​ច្រើន​ខ្លះ សឹង​បាន​ជួប​បញ្ហា​ដូចគ្នានេះដែរ ហើយក៏​ពុំ​អាច​រក​វិធី​ដោះស្រាយ​ពេល​មាន់​ឈឺ​ដូច​អ្នក​ចិញ្ចឹម​តិចតួច​តាម​ គ្រួសារ​ដូច្នោះ​ដែរ ។
​ ដើម្បី​ទទួលបាន​ជោគជ័យ​លើ​ការ​ចិញ្ចឹម​មាន់ ទោះ​តិចក្តី ច្រើនក្តី អ្នក​ចិញ្ចឹម​ចាំបាច់​ត្រូវ ដឹង​ពី​វិធី​មួយ​ចំនួន​ដែរ​ចាំបាច់​ជាមុនសិន មុនពេល​ចាប់ផ្តើម​ចិញ្ចឹម បើ​ពុំនោះ​ទេ យើង​នឹង​ជួប​ការខាតបង់​ម្តង​ហើយ​ម្តងទៀត ដោយ​ជៀស​មិន​រួច​ឡើយ ។
​ យើង​សូម​លើកយក​វិធី​មួយចំនួន មក​បង្ហាញ​ដែល​អាច​ជួយ​ដល់​អ្នក​ចិញ្ចឹម​មាន់​បាន​យល់​ពី​អ្វី ដែល​ជា​វិធី​ចិញ្ចឹម​មាន់​តាម​បែប​ធម្មជាតិ ជា​មូលដ្ឋាន​សំខាន់​សម្រាប់​អ្នក​ចិញ្ចឹម​មាន់​ទាំងអស់​យក​ធ្វើ​ជា​គោល ។
យើង​សូម​ចែកចេញ​ជា ៥ ជំពូក​សំខាន់ៗ​ដូចខាងក្រោម​នេះ :
  • ចំណី​មាន់​
  • ពូជ​មាន់​ដែល​ត្រូវ​ចិញ្ចឹម
  • ទ្រុងមាន់​
  • ការចិញ្ចឹម​និង​ព្យាបាល​មាន់​
  • ការពង្រីក​មុខរបរ​ចិញ្ចឹម​មាន់
​នៅក្នុង​ជំពូក​ទាំង​ប្រាំ​ខាងលើនេះ មិនបាន​កំណត់​ថា អ្នក ​ចិញ្ចឹម​មាន់​នោះ ចិញ្ចឹម​តិច ឬ​ច្រើន​ឡើយ គឺ​អាច​យក​មក​ប្រើការ​បាន​ដូចគ្នា អ្វី​ដែល​ជា​កត្តា​សំខាន់​ជាងគេ​នោះ គឺ​ការ​ធ្វើ​តាម​ឲ្យបាន​ត្រឹមត្រូវ ទៅ​តាម​អ្វី​ដែល​បាន​រៀបរាប់​ក្នុង​សៀវភៅ​នេះ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​មិន​អាច​ទទួលបាន​ជោគជ័យ​ឡើយ ។
​បញ្ហា​សំខាន់ ​មួយទៀត​នោះ គឺ​គោលដៅ​នៃ​ការចិញ្ចឹម ធនធាន​ដែល​មាន និង​គោលដៅ​ទៅ​ពេល​មុខ ។ ការបង្កើត​ពូជ​មាន់​ថ្មី​ដោយ​ខ្លួនឯង និង​ការ​សម្រាំង​មាន់​ល្អ សម្រាប់​ការចិញ្ចឹម​បន្ត ព្រមទាំង​យល់ ឲ្យបាន​ច្បាស់​ពី​សេចក្តីត្រូវកា​ររបស់​ទីផ្សារ និង​ការចាត់ចែង​ចំណូល​ដែល​ទទួលបាន​ពី​ការចិញ្ចឹម ។
1- ចំណី​មាន់ Click to collapse :  រាល់​ការ​ ចិញ្ចឹម​មាន់ អ្នក​ចិញ្ចឹម​ត្រូវ​មាន​មូលដ្ឋាន​នៃ​ការផលិត​ចំណី​ឲ្យ​មាន់​ឲ្យ​បាន​ ច្បាស់លាស់ ចេះ​ប្រើ​ការកែច្នៃ​ទាំងឡាយ​ដែល​អាច​យក​មក​ប្រើការ​បាន ទាំង​ចំណី​ជា​សាច់ ជា​បន្លែ និង​សត្វល្អិត​ផ្សេងៗ ។ ​ ​
​ចំណី​បាន​មក​ពី​រុក្ខជាតិ :
​ ​មាន​រុក្ខជាតិ​មួយចំនួន​ដែល​យើង​អាច យកមក​ប្រើ​ធ្វើជា​ចំណី​មាន់បាន យើង​អាច​ដាំ​វា នៅ​ទី​ដែល​យើង​ចិញ្ចឹម​មាន់​ផ្ទាល់​តែម្តង ឬ​យើង​អាច​ដាំ​នៅ​ទី​ក្បែរ​ខាង​ក៏បាន :
  • ម្រុំ​
  • កន្ទុំ​ទេស​
  • ត្រកួន​
  • ង​ប់​
  • ផ្ទី​
  • ដំឡូងជ្វា​
  • ដំឡូងឈើ​
  • ត្រាវ​
  • អង្គា​ដី​
  • ចក​បាយ​ទា​
​ រុក្ខជាតិ ទាំងអស់​ខាងលើ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្តល់​ជា​ចំណី​ឲ្យ​មាន់ យើង​ត្រូវ​រក​វិធី​ដាំ​វា​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើបាន ។​
- ម្រុំ Click to collapse

គឺជា​រុក្ខជាតិ​មួយបែប ដែល​អ្នកស្រុក​ក្នុង​ប្រទេស​ខ្លះ​ឲ្យឈ្មោះ​ថា ជា​ថ្នាំ​ទិព្វ ពីព្រោះ​វា​អាច​ព្យាបាល ​ជម្ងឺ​ផង និង​ជា​អាហារ​ដ៏​ពិសេស​ផង ។ នៅក្នុង​ស្លឹក​ម្រុំ​មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន ដែល​ល្អ​ជាង​ផ្លែឈើ និង​បន្លែ​ខ្លះ​ទៀត​ផង ។
​នៅក្នុង​ស្លឹក​ម្រុំ​មាន​:
  • ជាតិ​ដែក​ច្រើន​ជាង​បន្លែ​ស្ពៃ ស្ពីន​ណេច ៣ ដង​
  • ប្រូតេអ៊ីន​ចំនួន ២ ដង​នៃ យូ​ហ្កឺត​
  • វីតាមីន​សេ​ចំនួន ៧ ដង​ច្រើនជាង​ក្រូច​ពោធិសាត់​
  • វិតាមីន​អាច​ច្រើនជាង​កា​រ៉ុត​ចំនួន ៧ ដង
  • កាលស្យូម​ច្រើនជាង ទឹកដោះគោ ៤ ដង
  • និង​មាន​សារធាតុ​រ៉ែ​ជាច្រើន​ទៀត ដែល​ល្មម​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​មាន់ជា​ចំណីបាន ។ ​
​គេ​អាច​ប្រើ​ស្លឹក​ម្រុំ​ដែល​ហាល​ស្ងួត ជា​ជំនួស​សណ្តែកសៀង ដែល​ជា​មូលដ្ឋាន​យ៉ាង​សំខាន់​សម្រាប់​ចំណី​សត្វ ។
​ យើង​អាច​ដាំ និង​បេះ​ស្លឹក​ម្រុំ​មក​ហាល​រួច​បុក​ឲ្យ​ម៉ដ្ឋ លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​ឲ្យ​មាន់​ស៊ី​បាន ពីព្រោះ​នៅ​ក្នុង​ស្លឹក​ម្រុំ​មាន់​ប្រូតេអ៊ីន និង​សារធាតុ​រ៉ែ វីតាមីន​ជាច្រើន​មុខ ជួយ​ឲ្យ​មាន់​ធំធាត់​បាន ដូច​បាន​ផ្តល់​សណ្តែកសៀង​ឲ្យ​វា​ដែរ អាច​ល្អ​ជាង​ផង ។
​ក្រៅពី​វា​ជា ​ចំណី​មាន់ វា​នៅ​អាច​ជួយ​ឲ្យ​មាន់​អាច​ទប់ទល់​ជាមួយ​ជម្ងឺ​ផ្សេងៗ​បាន​ផង​ដែរ ។ នេះ​គឺជា​ចំណី​មួយ​ដែល​យើង​អាច​ដាំ​តាម​របង​ដី ក្នុង​ចំការ លៃ​យ៉ាងណា​ត្រូវ​ដាំ​ឲ្យបាន​ចំនួន ៥០ ទៅ ១០០ ដើម អាច​ល្មម​គ្រប់គ្រាន់​ឲ្យ​មាន់​ស៊ី​បាន​ចំនួន ៥០០ ក្បាល​បាន ។
​លាយ​ស្លឹក​ ម្រុំ​ក្នុង​អត្រា ២៥ ភាគរយ​ជា​មួយ​ចំណី​ផ្សេង បើ​បាន​ហាល​ស្ងួត តែបើ​ឲ្យ​វា​ស៊ី​ស្រស់ៗ មាន់​មិន​ចូលចិត្ត​ស៊ី​ទេ ពីព្រោះ​ក្លិន​និង​រសជាតិ​វា​បណ្តាលឲ្យមាន់​មិន​ចូល​ចិត្ត ។
​ម្រុំ​ជា​ រុក្ខជាតិ​ងាយស្រួល​ដាំ ធន់​ចំពោះ​ភាព​រាំងស្ងួត មិន​ងាយ​ងាប់​ទេ ដើម​របស់​វា​ក៏​មិនធំ​ប៉ុន្មាន បើ​មាន​ផ្លែ​ត្រូវ​បេះ​ផ្លែ​ទុំ​មក​បណ្តុះ​វា​បន្ត ។ នៅ​ប្រទេស​អា​ហ្រិ្វ​កខ្លះ មាន​ចំការ​ម្រុំ​ធំៗ​ជា​បែប​កសិឧស្សាហកម្ម គេ​ដាំ​ដើម្បី​យក​ស្លឹក​វា​លក់ ក្នុង​ទម្រង់​ជា​ម្សៅ ។ អ្នក​ចិញ្ចឹម​មាន់​ចាំបាច់​ត្រូវ​ដាំ​ម្រុំ ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ។​
1
- កន្ទុំ​ទេស ឬ កន្ទុំ​ថេត Click to collapse

ជា​រុក្ខជាតិ ដែល​មាន​ដុះ​គ្រប់​ទីកន្លែង​នៃ​ប្រទេស​កម្ពុជា​យើង ។ ខ្មែរ​យើង​ច្រើន​និយម​ប្រើ​សម្រាប់​ធ្វើ​ជា​ល្បោយ​នំ​បញ្ចុក ក្មេងៗ​ចូលចិត្ត​បរិភោគ​ផ្លែ​ខ្ចី ដែល​មាន​គ្រាប់​នៅ​ខាងក្នុង ។
​នៅក្នុង​ ស្លឹក​កន្ទុំ​ថេត មាន​ផ្ទុក​ដោយ​ប្រូតេអ៊ីន​យ៉ាងច្រើន គឺ​មាន​ចំនួនរ​ហូរ​ដល់ ២២ ភាគរយ ដោយសារ​វា​មាន​ប្រូតេអ៊ីន​ច្រើន​បែប​នេះ​ទើប​ត្រូវបាន​ប្រទេស​ជាច្រើន​ណែនាំ ​ឲ្យ​អ្នក​ចិញ្ចឹមសត្វ​ដាំ​កន្ទុំ​ថេត ដើម្បី​យក​ស្លឹក​វា​ផ្តល់​ឲ្យ​សត្វ​ស៊ី មាន​គោ ក្របី ជ្រូក មាន់​ទា ពពែ ។​ល​។
​ សម្រាប់​មាន់ យើង​អាច​បេះ​ស្លឹក​វា​មក​ហាល រួច​កិន​ឲ្យទៅជា​ម្សៅ​ម៉ដ្ឋដា​ក់លាយ​ជា​មួយ​ចំណី​ផ្សេង​ទៀត​មាន់​ស៊ី ។ វា​ជា​ប្រភេទ​ចំណី​ដែល​អាច​រកបាន និង​ដាំ​បាន​ដោយ​ងាយ បើ​យើង​អាចមាន​លទ្ធភាព​ដាំ​វា​បាន​ក្នុង​ចំនួន​ច្រើន វា​សឹង​អាច​ជួយ​ផ្តល់​ប្រភព​ចំណី​ឲ្យ​មាន់​យើង​បាន​ចំនួន ៣០ ភាគរយ​ដែរ ។
​ជាធម្មតា​ នៅក្នុង​រូបមន្ត​ចំណី​មាន់ គេ​បាន​ណែនាំ​ឲ្យ​យើង​ប្រើ​ស្លឹក​កន្ទុំ​ថេត​សម្រាប់​លាយ​ជាមួយ​ចំណី​ ផ្សេងទៀត​ក្នុង​អត្រា​ត្រឹមតែ ៥ ទៅ ១៥ ( ស្ងួត ) ភាគរយ​តែ​ប៉ុណ្ណោះ តែ​ក្នុង​ករណី​ខ្លះ យើង​អាច​ប្រើ​វា​រហូតដល់ ៣០ ភាគរយ បើ​យើង​មាន​លាយ​ចំណី​ជាតិ​សាច់​ជាមួយ​ក្នុង​អត្រា​ប្រហាក់ប្រហែលគ្នា ជាពិសេស​គឺ ម្សៅ​ត្រី ។
​ទោះបីយ៉ាងណា​ ក៏ដោយ ស្លឹក​កន្ទុំ​ថេត គឺជា​ចំណី​មួយ​ដែល​មិន​អាច​ខ្វះ​បានទេ សម្រាប់​ផ្សំ​លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​ឲ្យ​មាន់​ស៊ី ។ នៅ​ប្រទេស​ខ្លះ ដែល​ពិបាក​រក​ស្មៅ​ឲ្យ​គោ គេ​បាន ដាំ​កន្ទុំ​ថេត​ចំនួន ៤ ហិកតា ល្មម​អាច​ផ្តល់​ចំណី​ឲ្យគេបាន​ចំនួន​ពេញ​មួយឆ្នាំ សម្រាប់​គោ​ចំនួន ៦០ ក្បាល ទៅ ១០០​ក្បាល ។ គេ​ដាំ​ដើម​កន្ទុំ​ថេត​លាយ​ជាមួយ​ដំណាំ​ផ្សេងទៀត​ដើម្បី​ជួយ​ឲ្យ​ដំណាំ​នោះ​ ដុះ​លូតលាស់​បានល្អ ។
​ត្រួយ​ខ្ចី ស្លឹក​ខ្ចី ផ្លែ​ខ្ចី អាច​យក​មក​ហាន់​បុក​ហាលថ្ងៃ​ឲ្យ​មាន់​ស៊ី​បាន មិន​ត្រូវ​ឲ្យ​មាន់​ស៊ី​ស្លឹក​ស្រស់ៗ​របស់​កន្ទុំ​ថេ​តឡើយ ពីព្រោះ​វា​មាន​ផ្ទុក​ជាតិពុល​តិចតួច និង បង្កបញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មាន់​ដែរ ។
1- ត្រកួន Click to collapse
វា​ជា​បន្លែ​មួយ​មុខ​ដែល​ខ្មែរ​យើង​និយម​ជាងគេ ម្យ៉ាង​ទៀត​នោះ គេ​អាច​បរិភោគបាន​ទាំង​មនុស្ស ​និង សត្វ ។ ត្រកួន​អាច​ឲ្យ​យើង​ដាំ​ក្នុង​ទឹក និង​លើ​គោក​បាន វា​ជា​ប្រភេទ​បន្លែ​ដែល​មាន​ការ​ដុះ​លូតលាស់​យ៉ាង​លឿន ហើយ​ប្រើ​ពេលវេលា​តែត្រឹម ៤៥ ថ្ងៃ​ប៉ុណ្ណោះ​អាច​ប្រមូល​ផល​បាន​ហើយ ។
​ យើង​អាច​ដាំ​ត្រកួន​ចំនួន​បួន​ដប់​រង ត្រៀម​សម្រាប់​ផ្តល់​នៅ​ពេល​ចំណី​ផ្សេង​ទៀត​មាន​មិន​គ្រប់គ្រាន់ យើង​អាច​ប្រើការ​ត្រកួន​ជា​ចំណី​ឲ្យ​វា​បាន​ដូចគ្នា ។ សូម​ចាំ​ថា គេ​អាច​ចិញ្ចឹម​មាន់ ដោយ​មិន​ចាំបាច់​ផ្តល់​ចំណី​ជា​សាច់​សោះ​ក៏​បាន​ដែរ វា​មិន​មាន​ប៉ះពាល់​ដល់​ការលូតលាស់​របស់​មាន់​ទេ ។
​ត្រកួន​យើង​ អាច​ឲ្យ​វា​ស៊ី​ច្រើន​ប៉ុនណា​ក៏​មិន​ប៉ះពាល់​ដល់​ការលូតលាស់​របស់​មាន់​ដែរ ។ វិធី​មួយទៀត​នោះ គឺ​យើង​ហាន់​កិន​វាឲ្យ​ល្អិ​តលាយ​ជាមួយកន្ទ​ក់ចុង​អង្ករ ដាក់​ឲ្យ​វា​ស៊ី​ក៏បាន ក្នុងកា​រលាយ​យើង​ដាក់​ត្រកួន​ចំនួន ៥០ ភាគរយ និង​ម្សៅ​ត្រី​ចំនួន ២ ភាគរយ អាច​ឲ្យ​កូនមាន់ និង​មាន់​ធំ​ស៊ី​បាន​ដូចគ្នា ។ វា​ជា​ចំណី​សម្រាប់​ដោះ​ទាល់​ម្តង​ម្កាល ។
1
- ង​ប់ Click to collapse

គឺជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន​ដែរ គឺ​រហូត​ដល់ ៧​ភាគរយ ដល់ ១២ ភាគរយ ក្រៅពីនេះ​វា​មាន​ផ្ទុក​សារធាតុ​ជាច្រើន​មុខ​ទៀត ដែល​ជួយ​ដល់​ការលូតលាស់​របស់​មាន់ និង​អាច​ជួយ​ការពារ​វាពី​ជម្ងឺ​បាន​ខ្លះ​ទៀត​ផង ។ ការ​លាយ​ស្លឹក​ងប់​ស្ងួត​ឲ្យ​មាន់​ស៊ី​មាន​ប្រយោជន៍​ច្រើនណាស់ ហេតុនេះ យើង​គួរ​ដាំ​ដើម​ងប់​នេះ​នៅ​តាម​របង អាច​បេះ​សម្រាប់​ស្លរ​ផង បេះ​ឲ្យ​មាន់​ស៊ី​ផង ។ ស្លឹក​ងប់​មិន​ត្រូវ​ឲ្យ​មាន់​ស៊ី​ស្រស់ៗ​ទេ យើង​ត្រូវ​ហាល​វា​ចំនួន ៦ ម៉ោង​សិន មុន​ពេល​ដាក់​ឲ្យ​មាន់​ស៊ី ។
​យើង​អាច​ហាល​រួច​កិន​ជា​ម្សៅ ឬ​ស្រុះ​ជាមួយ​ទឹក​ក្តៅ​មួយភ្លែត​សិន ទើប​ដាក់​ឲ្យ​មាន់​ស៊ី ។
1
- ផ្ទី Click to collapse

ផ្ទី មាន​ច្រើន​ប្រភេទ ដែល​យើង​អាច​យក​មក​ប្រើការ​ជា​ចំណី ​មាន់បាន មាន​ផ្ទីដូង ផ្ទី​អាចម៍មាន់ ផ្ទី​បន្លា ផ្ទី​ថ្ម និង​មាន​ផ្ទី​ច្រើនយ៉ាង​ទៀត តែ​ផ្ទី​ដែល​យើង​និយម​ប្រើ​ច្រើនជាងគេ គឺ​ផ្ទីដូង វា​ជា​បន្លែ​ដែល​ងាយ​ដាំ ជូន​កាល​ដុះ​ដោយ​ខ្លួនឯង​ក៏​មាន តែ​ជា​ការល្អ​យើង​អាច​ដាំ​វា​ឲ្យបាន​ច្រើន ដើម្បី​ទុក​កាត់​ជា​ចំណី​ឲ្យ​មាន់ យើង​អាច​ឲ្យ​វា​ស៊ី​ឆៅ​តែម្តង ដោយ​មិន​ចាំបាច់​ហាល​ទេ មាន់​អាច​ស៊ី​វា​បាន ។ នៅក្នុង​ស្លឹក​ផ្ទី​មាន​ផ្ទុក​ប្រូតេអ៊ីន​ចំនួន​ពី ១៦ ទៅ ១៨ ភាគរយ គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ទាំង​មាន់​តូច និង​មាន់​ធំ ក្រៅពី​ប្រូតេអ៊ីន វា​មាន​ផ្ទុក​ជាតិ​ដែក​យ៉ាងច្រើន រួម​ទាំង​កាល់ស្យូម​ផងដែរ ។ មានការ​បកស្រាយ​ខ្លះ បានឲ្យ​យោបល់​ថា ការផ្តល់​គ្រាប់​ផ្ទី​ឲ្យ​កូនមាន់​ស៊ីវា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ វា ពីព្រោះ​ផ្ទី​មាន​ផ្ទុក សារធាតុ​ខ្លះ​ដូចជា annins, trypsin inhibitors, lectins, and saponins វា​អាច​ធ្វើឲ្យ​មាន់ធំ​លូតលាស់​យឺត តែបើ​យើង​ឲ្យ​វា​ស៊ី​ត្រឹម​កម្រិត ៥ ទៅ ១៥ ភាគរយ​នៃ​ចំណី​សរុប វា​នឹង​មិន​បង្ក​ជា​បញ្ហា​ឡើយ ។
1

ស្លឹក​ដំឡូងជ្វា​បាន​ជួយ​សង្គ្រោះ​ជីវិត​ជា​ច្រើន​ក្នុង​របប​ខ្មែរក្រហម វា​ត្រូវ​បាន​យក​មក​បប ​រលាយ​ជាមួយ​អង្ករ និង​ធ្វើ​ជា​អន្លក់ ទោះបី​វា​មាន​ជាតិ​ជ័រ​ខ្លះ​ដែល​ធ្វើឲ្យ​ធ្មេញ​ខ្មៅ​បន្តិ​ចក្តី តែ​វា​មាន​សារធាតុចិញ្ចឹម​ល្មម​អាច​ឲ្យ​យើង​រស់បាន​មួយគ្រាៗ​ដែរ ។
​តាមពិតទៅ​នៅ​ ក្នុង​ស្លឹក​ដំឡូងជ្វា មាន​ប្រូតេអ៊ីន​ច្រើន​គួរសម គឺ​មាន​រហូត​ដល់ ១៦.៥ បន្ទាប់​ពី​ហាល​ស្ងួត ។ វា​ជា​ប្រភព​ប្រូតេអ៊ីន​មួយ​ដែរ យើង​អាច​យកមក​ប្រើ​ការធ្វើជា​ចំណី​មាន់បាន ដោយ​ឲ្យ​វា​ស៊ី​ស្រស់ ឬ​ហាល​ឲ្យ​ស្ងួត​ទើប​កិន​ជា​ម្សៅ​សម្រាប់​លាយ​ជាមួយ​វត្ថុ​ធាតុ​ផ្សេង​ឲ្យ​ មាន់​ស៊ី ។
​ យើង​អាច​ប្រើការ​បាន​ទាំង ទង ត្រួយ និង​ស្លឹក​របស់​វា ឬ​យើង​អាច​ចង​ជា​បាច់​ដាក់​ត្រាំ​ទឹក​ដែល​មាន​លាយ​ជី​អ៊ី​អ៊ឺម រយៈពេល​ចំនួន ៣ ម៉ោង រួច​ចង​ដាក់​ព្យួរ​ក្នុង​កន្លែង​មាន់​ស៊ី ។
​មើម​ ដំឡូងជ្វា​ក៏​អាច​ឲ្យ​យើង​ប្រើ​ធ្វើ​ជា​ចំណី​មាន់​បាន​យ៉ាង​ល្អ​ផង​ដែរ វា​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន រហូតដល់ ៤ ក្រាម ក្នុង​ចំនួន​មើម​ដំឡូង ២០០ ក្រាម ក្រៅពីនេះ​វា​នៅ​មាន​ផ្ទុក​សារធាតុ​វីតាមីន​រ៉ែ​សំខាន់ៗ សរុប​ទាំងអស់​ចំនួន ៨៤​ប្រភេទ នឹង​ត្រូវបាន​គេ​ចាត់់ទុកថា មើម​ដំឡូងជ្វា​គឺជា​បន្លែ​ដែល​មាន​ចំណាត់​ថា្នក់​លេខ​មួយ​លើ​ពពួក​បន្លែ​ ទាំងអស់​ក្នុង​លោក ។
​សូម​រក​ទិញ​ មើម​ដំឡូងជ្វា​នៅ​ផ្សារ​ដើម​គរ រក​មើល​តែ​មើម​ណា​ដែល​មាន​មើម​ធំ​ល្អ ទិញ​ចំនួន ប្រហែល ១០ គី​ឡូ តែ​ត្រូវ​រើស​តែ​ដំឡូងជ្វា​សាច់​ក្រហម សាច់​ខាងក្នុង​កាន់តែ​ក្រហម​គឺ​កាន់តែ​ល្អ មិន​ត្រូវ​ទិញ​ដំឡូង​សា​ច់ស​ទេ ។ ពេល​ទិញ​សូម​រើស​មើល​មើ​មណា​ដែល​មាន​រូបរាង​ស្រ​ឡូ​ន​ល្អ មើម​ធំ គ្មាន​គឹ​ង​ស៊ី និង​គ្មាន​ស្នាម ឬ​បាក់បែក ។ យើង​ត្រូវការ​មើមដំឡូង​នេះ យកមក​ធ្វើ​ជា​ពូជ ពីព្រោះ​វា​មាន​គុណភាព​ល្អ​ជាង​មើមដំឡូង​ដែលមាន​សា​ច់ស និង​សាច់​ពណ៌​លឿង​ស្រាល ។
1ដើម្បី​បណ្តុះ​មើម​ដំឡូង ឲ្យមាន​ត្រួយ​មុន​ពេល​យក​ទៅ​ដាំ​សូម​ធ្វើ​ដូច​ខាងក្រោម :
  • កាត់​ដប​ទឹក​សុទ្ធ​ចំណុះ​មួយ​លីត្រ ត្រឹម​ពាក់កណ្តាល​ឲ្យ​ស្មើ​ចំនួន មើមដំឡូង​ដែលមាន ។
  • រក​ឈើចាក់ធ្មេញ​មួយចំនួន​ទុក​សម្រាប់​ដោត​
  • លាង​មើមដំឡូង​ឲ្យ​ស្អាត​
  • កាត់​ដប​ទឹក​សុទ្ធ​ត្រឹម​ពាក់កណ្តាល​ដប ត្រូវ​កាត់​ស្មើ អាច​ប្រើ​កែវ​ទឹក​ក៏បាន ។
  • យក ​មើមដំឡូង​ដែល​បាន​លាង​ទឹក​ស្អាត​ហើយ នោះ​មក​ដោត​ឈឺ​ចាក់​ធ្មេញ​ជុំវិញ​ចំនួន ៣ ទៅ ៤ ឈើ ជុំវិញ​មើមដំឡូង រួច​ដាក់​ខាង​ក្បាល​មើមដំឡូង​ទៅលើ ខាងចុង​មើម​ទៅ​ក្រោម លៃ​ធ្វើយ៉ាងណា​ឲ្យ​ឈឺចាក់ធ្មេញ​អាច​ទ្រ​មើម​បាន បើ​មើម​នោះ​តូច​ជាង​ដប​ទឹក​សុទ្ធ តែបើ​មើម​នោះ​ធំ​ជាង​ត្រូវដាក់​ផ្ទាល់់​តែម្តង មិនបាច់​ដាក់​ឈើចាក់់ធ្មេញ​ដោត​ទល់​វា​ទេ ។ ចាក់ទឹក​ធម្មតា​ចូលក្នុង​ដប​ឲ្យ​ស្មើ​ត្រឹម​ចុង​មើម​ដំឡូង ។
  • ពេល ​ធ្វើ​គ្រប់​មើមដំឡូង​ហើយ សូម​យកទៅ​ដាក់់​នៅ​ទី​ណាមួយ ដែល​មាន​ពន្លឺ​ល្មម ។ ត្រូវ​ទុក​បែប​នេះ រហូត​វា​មាន​ចេញ​ស្លឹក​បី​បួន ត្រូវ​យក​វា​ទៅ​ដាក់​ទីណា​ដែល​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ តែ​មិន​ត្រូវ​ឲ្យ​ថ្ងៃ​ចំ​ពេក​ទេ ដើម្បី​ឲ្យ​វា​បន្ត​ការលូតលាស់​បានល្អ ។
1
ក្រៅពីនេះ យើង​អាច​ប្រើ​វិធី​ផ្សេងទៀត ដើម្បី​បណ្តុះ​វា​ដោយ​ធ្វើ​ទីមួយ​ដែល​មាន​រាង​បួន​ជ្រុង ហ៊ុំ​ដោយ ​ស្លឹកត្នោត រួច​យក​ផេះ​អង្កាម​មក​ក្រាល​នៅ​បាត​ឲ្យបាន​កម្រាស់ ១០ សង្ទីម៉ែត្រ យក​ស្មៅ ឬ​ចំបើង​ស្ងួត ដាក់​ត្រាំ​ទឹក​ឲ្យ​សើម​ល្អ មក​តម្រៀប​គ្រប​លើ​ផេះ​អង្កាម​នោះ ឲ្យ​ពេញ​កម្រាស់ ១០​សង្ទីម៉ែត្រ ( ស្មៅ ឬ​ចំបើង​ដែល​ដាក់​ត្រូវ​កាត់​ឲ្យ​ល្អិត​សិន​មុន​ដាក់​ក្រាល​) កាល​បើ​តម្រៀប​ពេញ​ហើយ ដាក់​កំទេច​ចំបើង​ហាន់​ល្អិតៗ​រោយ​ពីលើ​ឲ្យ​សព្វ​ល្អ មាន​កម្រាស់​ត្រឹមតែ​មួយ​ធ្នាប់​ដៃ​បាន​ហើយ ។ ស្រោច​ទឹក​ពីលើ ឲ្យ​ជោគ​ល្អ ដាក់​ធាងត្នោត ឬ​ស្លឹក​ធ្វើ​ជា​ដំបូល​ឲ្យ​វា បន្ត​ស្រោច​ទឹក​មួយ​ដង​ក្នុង​មួយ​ថ្ងៃ​ពេល​ល្ងាច រហូត​វា​មាន​ចេញ​ស្លឹក​បោះទង​វែង​ជាង​មួយ​ចំអាម ទើប​យក​វា​ទៅ​ដាំ​តាម​រង ។
​ស្លឹក​ដំឡូង​ មាន​ជាតិ​ម្យ៉ាង​ហៅថា មី​ម៉ូ​ស៊ីន វា​ធ្វើឲ្យមាន់​ថមថយ​ការលូតលាស់ និង​ក្រិន មុន​យក​ស្លឹក​ដំឡូងឲ្យមា​ន់​ស៊ី ត្រូវ​យក​វា​មក​ត្រាំ​ជាមួយ​ទឹក​ស្កកាក​អំពៅ ឬ​ត្រាំ​ទឹក​ធម្មតាឲ្យ​បាន​ចំនួន ៣ ម៉ោង​សិន ដោយ​ចាក់ ជី​អ៊ី​អ៊ឺម​បំបែកចូល​ចំនួន ១០០ សេ​សេ ចូល​ក្នុង​ទឺកត្រាំ​វា វិធី​មួយទៀត​នោះ យើង​អាច​ហាល​វា​ក្រោម​កំដៅថ្ងៃ​ចំនួន បី​ម៉ោង​ដែរ ដើម្បី​ឲ្យ​សាបជាតិមី​ម៉ូស៊ីន ។
​វិធី​ ម្យ៉ាងទៀត​នោះ គឺ​ត្រូវ​កិន​ស្លឹក​ឲ្យ​ល្អិត​រួច​ហាលថ្ងៃ​ចំនួន​ពីរ​ម៉ោង បន្ទាប់មក​យក​វា​មក​លាយ​ជាមួយ​ក​ន្ទក់ ពោត​កិន និង​ម្សៅ​ត្រី​ឲ្យ​វា​ស៊ី បើ​បាន​ថែម​ស្ករ​បន្តិច និង​ព្រីមិ​ច​ផង​ជា​ការប្រសើរ​ណាស់ ។ មើម​ដំឡូងជ្វា​ត្រូវ​ហាន់​តូចៗ​ដាក់​ហាលថ្ងៃ​ឲ្យ​ស្ងូត ទើប​កិន​ឲ្យ​មាន់​ស៊ី អាច​ប្រើ​លាយ​ជាមួយ​ចំណី​ផ្សេងទៀត​ទើប​ជា​ការប្រសើរ យើង​អាច​ប្រើ​មើម​ដំឡូងជ្វា​ជំនួស​ពោតក្រហម និង​សណ្តែកសៀង​បាន ។
1
- ដំឡូងឈើ Click to collapse

មើម​ដំឡូងឈើ និង​ស្លឹក​របស់​វា​ក៏​ជា​ប្រភេទ​ចំណី​ដែល​សម្បូរណ៍​ដោយ​ប្រូតេអ៊ីន​ផងដែរ​, យើង​អាច​ហាន់​មើម​ដំឡូងឈើ​ជា​ចំណិត​តូចៗ​ដាក់​ហាលថ្ងៃ​ចំនួន ២ ថ្ងៃ ទើប​កិន​ឲ្យ​ម៉ដ្ឋ​ដាក់​លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​ឲ្យ​មាន់​ស៊ី ។
​ស្លឹក​របស់​ វា និង​ត្រួយ​ត្រូវធ្វើ​ដូច​ស្លឹក​ដំឡូងជ្វា​ដែរ មុន​ពេល​ដាក់​ឲ្យ​វា​ស៊ី ។ មើម​ដំឡូងឈើ គឺជា​ចំណី​មួយ​យ៉ាង​សំខាន់ ពីព្រោះ​វា​អាច​ជួយ​សម្រាប់​ការចំណាយ​លើ​ចំណី​បាន​យ៉ាងច្រើន តែ​មិន​ត្រូវ​ប្រើ​តែ​វា​សុទ្ធ​ឡើយ ត្រូវ​លាយ​ជាមួយ​ចំណី​ផ្សេង​ទៀត​មុន​ពេល​ដាក់​ឲ្យ​វា​ស៊ី ។ នៅក្នុង​មើម​ដំឡូងឈើ​មាន​ជាតិ​ប្រូតេអ៊ីន ចំនួន​ជាង ២០ ភាគរយ (​ហាល​ស្ងួត​) យើង​អាច​ប្រើ​វា​ចំនួន ៣០ ទៅ ៥០ ភាគរយ​ជា​ជំនួស​ពោត​និង សណ្តែកសៀង​បាន ។
​វា​ជា​ចំណី​ដែល​ចំណាយ​តិច​បំផុត អាច​ផលិត​ដោយ​ខ្លួន​យើង​បាន អាច​ប្រើ​ការ​បាន​ទាំង​ស្លឹក និង​មើម ។
​ អ្នក​ចិញ្ចឹម​មាន់​ក្នុង​ប្រទេស​មួយចំនួន ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការចិញ្ចឹម​សត្វ​បក្សី (​មាន់ ទា​) ដោយ​ប្រើ​មើមដំឡូង​ជា​ចំណី ហើយ​អាច​ទទួលផល​បាន​ដូចគ្នា ។
1- មើម​ត្រាវ Click to collapse

មើម​ដំឡូងជ្វា មើម​ដំឡូងឈើ គឺជា​ប្រភព​ចំណី​មាន់​ទា​ដែល​ងាយ​រក និង​ចំណាយ​តិច ។ កាលណា​យើង​អាច​ផលិត​ចំណី​ដែល​ចំណាយ​តិច​បាន យើង​អាច​ទទួលផល​បាន​ច្រើន​ជាង ម្យ៉ាង​ទៀត​យើង​មិនចាំបាច់​ព្រួយ​ចំពោះ​ការ​រក​ចំណី​ឲ្យ​វា​ឡើយ ពីព្រោះ​ចំណី​ទាំងនេះ មាន​ស្ទើរ​គ្រប់​រដូវ​កាល ។
1

- ត្រាវ Click to collapse

គឺជា​ប្រភព​ចំណី​មួយទៀត ដែល​យើង​អាច​យកមក​ប្រើ​ធ្វើជា​ចំណី​មាន់បាន វា​ត្រូវ​បាន​គេ​សាកល្បង​ផ្តល់​ជា​ចំំ​ណី​ឲ្យ​មាន់នៅ​ប្រទេស​គុយបា និង​ក្រុម​ប្រទេស​ច្រើន​ទៀត ​នៅ​អាមេរិក​កណ្តាល ។ ត្រាវ​មាន​ផ្ទុក​ដោយ​ប្រូតេអ៊ីន ក្នុង​កំរិត ៧ ភាគរយ​បន្ទាប់ពី​ហាល​ស្ងួត តែ​ប្រភេទ​ត្រាវ​នេះដែរ ដាំ​នៅ​តំបន់​ខ្លះ​អាច​ផ្ទុក​ប្រូតេអ៊ីន​រហូតដល់ ២១ ទៅ ២៦ ភាគរយ ចំពោះ​ស្លឹក​វា​វិញ​ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​រហូត ២០​ភាគរយ បន្ទាប់ពី​បាន​ស្ងោរ​រួច តែ​អាច​កើន​ចំនួន​ប្រូតេអ៊ីន​រហូតដល់ ៤៦​ភាគរយ បើ​គេ​យក​វា​ទៅ​ផ្អាប់​ជាមួយ​ស្ករ​កាក​អំពៅ ។​
​ត្រាវ​ជា​ បន្លែ​ងាយ​ដាំ អាច​ប្រើ​ការ​បាន​ទាំង​ស្លឹក ធាង និង​មើម​របស់​វា ។ អ្នក​ចិញ្ចឹម​មាន់​គួរ​ដាំ​ត្រាវ​ឲ្យបាន​ច្រើន ដើម្បី​ទុក​សម្រាប់​ធ្វើជា​ចំណី​ឲ្យ​មាន់​ទា ពីព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​ការប្រើ​ចំណី​ដែល​មាន​តម្លៃ​ថ្លៃ និង​អាច​ជួយ​ឲ្យ​មាន់​ទា​លូតលាស់​ធំធាត់​បាន​ដូចគ្នា ។​
​ដើម្បី​ កែច្នៃ​មើមត្រាវ​ឲ្យ​មាន់​ស៊ី​ជា​ចំណី យើង​ចាំបាច់​ត្រូវ​ចិត​ត្រាវ​ជា​ចំណិត​តូចៗ ហាលថ្ងៃ​ស្ងូត​រួច​កិន​វាឲ្យ​ម៉ដ្ឋ លាយ​ជាមួយ​ចំណី​ផ្សេងទៀត ដាក់​ឲ្យ​មាន់​ស៊ី​ក្នុង​អត្រា​ចំនួន ១៥ ទៅ ៣០ ភាគរយ នៃ​ចំណី​សរុប ។ ចំពោះ​ស្លឹក​របស់​វា យើង​អាច​ហាន់ឲ្យ​តូចៗ រួច​ចិញ្ច្រាំ​ឲ្យ​ល្អិ​តដាក់​សំដិល​ថ្ងៃ​ចំនួន ៣ ម៉ោង​ទើប​យក​មក​លាយ​ជាមួយ​ចំណី​ឲ្យ​មាន់​ស៊ី ក្រៅពីនេះ យើង​អាច​ដាក់​វា​លាយ​ជាមួយ​ស្ករ​កាក​អំពៅ​ផ្អាប់​វា ក្នុង​ធុង​បិទ​ជិត​រយៈពេល​មួយ​ខែ​ទៅ​បី​ខែ ទើប​យក​មក​ឲ្យ​មាន់​ស៊ី យើង​អាច​ធ្វើ​ផ្អក​ស្លឹក​ត្រាវ​នេះ​ទុក​នៅ​ពេល​យើង​មាន​ស្លឹក​ត្រាវ​ច្រើន ជាពិសេស​នៅ​រដូវវស្សា ដែល​មាន​ភ្ញៀង​ច្រើន សម្បូរណ៍​ស្លឹកត្រាវ ។
1
- អង្ការ​ដី Click to collapse

វា​ជា​ប្រភេទ​រុក្ខជាតិ ដែល​មាន​ដើម​ធំ តែ​មិន​រស់​បាន​យូរ​ទេ ខ្មែរ​យើង​និយម​យក​ស្លឹក​វា និង​ផ្កា​វា​មក​ធ្វើ​ជា​អន្លក់ ឬ​ស្លរ​ជា​សម្លរ​ផ្សេងៗ ដូចជា​កកូរ ម្ជូ​រ ប្រហើរ ។​ល​។
​ស្លឹក​របស់​ វា​អាច​ឲ្យ​យើង​យក​មក​ប្រើ​ជា​ចំណី​មាន់បាន ពីព្រោះ​នៅ​ក្នុង​ស្លឹក​អង្គារ​ដី​មាន​ផ្ទុក​ប្រូតេអ៊ីន​ចំនួន​ប្រមាណ​ជា ៨.៤ ភាគរយ ចំណែក​គ្រាប់​របស់​វា អាច​យក​មក​កិន​ជា​ម្សៅ ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន ទាំង​គ្រាប់​របស់​វា​និង ស្លឹក​រួម​ទាំង​ផ្លែ​ខ្ចីៗ អាច​យកមក​ប្រើ​ធ្វើជា​ចំណី​មាន់បាន ។ បើ​គេ​ដាំ​អង្គារ​ដី​ចំនួន ១ ហិកតា គេ​អាច​ទទួលបាន​ស្លឹក និង​ផ្លែ​វា​ចំនួន​ជាង​មួយ​រយ​តោន ( ស្មើ ១២០០០​ដើម​, ដោយ​ដាំ​ឃ្លាត​គ្នា​ចំនួន ៩០​សង្ទីម៉ែត្រ​ក្នុង​មួ​យ​ដើម​) ។ វា​ជា​រុក្ខជាតិ​ដែល​ងាយស្រួល​ដាំ​ដុះ លូតលាស់​លឿន មាន​ប្រយោជន៍​យ៉ាងច្រើន ទាំង​សម្រាប់​មនុស្ស និង​សត្វ ដើម​ធ្វើ​ជា​អុស​ដុត ស្លឹក ផ្កា​ធ្វើ​ជា​បន្លែ​ស្លរ និង​អាច​យក​ស្លឹក​ឲ្យ​ជា​ចំណី​មាន់ គ្រាប់​របស់​វា​កិន​ជា​ម្សៅ​ប្រើ​ធ្វើជា​ចំណី​ត្រី និង​មាន់​ទា​បាន ។
​ ​យើង​អាច​ប្រើ​វា​លាយ​ជាមួយ​ចំណី​ផ្សេងទៀត​ក្នុង​អត្រា ១០ ទៅ ៤០ ភាគរយ ។ ក្រៅពី​មាន​ប្រូតេអ៊ីន ស្លឹក​វា​ក៏​សម្បូ​រណ៍ ដោយ​កាល់ស្យូម​យ៉ាងច្រើន​ដែរ ។
1
- ចក​បាយ​ទា Click to collapse

ចក​បាយ​ទា​មាន​ផ្ទុក​ដោយ ប្រូតេអ៊ីន​ពី ៣៤ ទៅ ៤៥ ភាគរយ ដែល​ជា​ប្រភេទ​ចំណី​មួយ ​យ៉ាង​ល្អ​សម្រាប់​មាន់ ទា និង​ជ្រូក ។ យើង​គួរ​បង្កើត​ទី​មួយ​សម្រាប់​ចិញ្ចឹម​ចក​បាយ​ទា ឲ្យបាន​ច្រើន បើ​គ្មាន​ស្រះ គួរ​រក​វិធី​ចិញ្ចឹម​ចក​បាយ​ទា​នេះ​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ពីព្រោះ​វា​ជា​ប្រភព​ចំណី​មាន់​យ៉ាង​សំខាន់​ណាស់ មួយវិញទៀត​វា​ងាយស្រួល​ចិញ្ចឹម ឆាប់​ទទួលបាន​ផល អាច​ឲ្យ​មាន់​ស៊ី​ក្នុង​ចំនួន​ច្រើន​បាន ដោយ​គ្មាន​ប៉ះពាល់ ដល់​ការលូតលាស់ និង​អាច​ជួយ​ឲ្យ​មាន់​ពង​បាន​ច្រើន​ផងដែរ ។
​យើង​អាច​លាយ​វា​ជា​មួយ​កន្ទក់ និង​ចុងអង្ករ ឬ​លាយ​ជាមួយ​ចំណី​ផ្សេងទៀត​ក្នុង​អត្រា ៥០ ភាគរយ ឬ​ច្រើន​ជាង​នេះ​បាន ។
​ ក្រៅពី​ចំណី​រុក្ខជាតិ​ដែល​បាន​រៀបរាប់ មក​ខាងលើនេះ យើង​នៅ​អាច​ប្រើ​ចំណី​ផ្សេងទៀត​ជាច្រើន ដែល​អាច​ឲ្យ​មាន់​ស៊ី​ជា​ចំណី​បាន ។ នៅ​ប្រទេស​ខ្លះ គេ​បាន​ចិញ្ចឹម​មាន់ ដោយ​ឲ្យ​ស៊ី​តែ​ស្មៅ​សុទ្ធសាធ ដោយ​គេ​ដាំ​ស្មៅ​នៅ​ទី​មួយ​ធំ ស្មៅ​ទាំងនេះ មាន​លាយ​ចំរុះ​ដោយ​ប្រភេទ​ស្មៅ​ផ្សេងៗ​គ្នា​ជា​ច្រើន មាន​ទាំង​ដើម សណ្តែក​ច្រើន​ប្រភេទ (​សណ្តែកបាយ សណ្តែកសៀង សណ្តែក​ក្រហម សណ្តែក​បង្គុយ​)។
​ស្លឹក​ព​ពាយ​, ស្លឹក​សណ្តែកទ្រើង​, ផ្លែ​ល្ពៅ សឹងតែ​ជា​ចំណី​មាន់​យ៉ាង​ល្អ ។
​បើសិនជា​យើង​ អាច​ដាំ​ដំណាំ​ទាំងនេះ​បាន យើង​ពិតជា​អាច ដោះស្រាយ​បញ្ហា​ចំណី​មាន់​បាន​រហូត​ដល់ ៩០ ភាគរយ ចំណែក ១០​ភាគរយ​ទៀត យើង​អាច​ផ្តល់​ជា​ចំណី​សាច់​ឲ្យ​មាន់​ដោយ ប្រើ​វិធី​ផ្សេងៗ​ដូចខាងក្រោម​នេះ :
1
- កណ្តៀរ Click to collapse

សម្បូរ​ដោយ​ប្រូតេអ៊ីន​យ៉ាងច្រើន វា​មាន​នៅ​គ្រប់​ទីកន្លែង យើង​អាច​បង្កើត​វា​ឲ្យបាន​ច្រើន ឲ្យ ​មាន់​ស៊ី​ជា​ចំណី​បាន ដោយ​គ្រាន់តែ​យក​ក្រដាស​ឡាំង និង​ក្រដាស​ផ្សេងៗ​មក​ជ្រលក់​ទឹក​ឲ្យ​ជោក រួច​យក​ទៅ​ដាក់​នៅ​ត្រង់​កន្លែង​ដែល​មាន​កណ្តៀរ ដោយ​ដាក់​ក្រដាស​សើម​នោះ​គ​រលើ​គ្នា រួច​យក​ស្លឹក​ស្ងួត​មក​គ្រប​ពីលើ​ឲ្យ​ជិត ត្រូវ​ឧស្សាហ៍​ស្រោច​ទឹក​ផ្សើម​វា រហូត​យើង​ឃើញ​មាន​កណ្តៀរ​មក​ស៊ី​ក្រដាស​នោះ ទើប​យើង​យក​វា​មក​ឲ្យ​មាន់​ស៊ី​ជា​ចំណី ។
​វិធី​បង្កើត​កណ្តៀរ​តាមបែប​ផ្សេងៗ :
​យើង​អាច​ប្រើ ​ក្អម​ទឹក ឬ​ឆ្នាំងដី ដោយ​ដាក់​ចំបើង​សើម សំបក​គ្រាប់ពោត សំបក​សណ្តែកដី ក្រដាស​សើម លាមក​គោ ដាក់​ញាត់​ចូលក្នុង​ឆ្នាំងដី រួច​ផ្សើម​វាឲ្យ​ជោគ ដាក់​ផ្កាប់​នៅក្បែរ​ដំបូក ឬ​ទី​ដែល​មាន​កណ្តៀរ ត្រឹមតែ​មួយ​យប់ (​ជួនកាល​ត្រូវ​ការ​ពេល​រហូត​មួយ​សប្តាហ៍​ក៏មាន​) នោះ​យើង​នឹង​ទទួលបាន​កណ្តៀរ​យ៉ាងច្រើន​សម្រាប់​ជា​ចំណី​ឲ្យ​មាន់​ជា​ មិនខានឡើយ ។
​សម្រាប់​ទីកន្លែង​ដែល​សម្បូរ​ដំបូក យើង​អាច​ប្រើ​ពេល​ត្រឹមតែ​ចំនួន​មួយ​ថ្ងៃ​ពីរ​ប៉ុណ្ណោះ ដើម្បី​ប្រមូល​កណ្តៀរ ។
​វិធី​មួយទៀត​នោះ គឺ​យើង​ដាក់​តែ​លាមក​គោ​ស្ងួត​សុទ្ធ​ទៅក្នុង​ក្អម​ទឹក ផ្សើម​លាមក​គោ​សិន​មុន​ដាក់​ចូល ប្រើ​ចំបើង​ស្ងួត ដាក់​ញាត់​មាត់​ក្អម តែ​មិន​ត្រូវ​ឲ្យ​ណែន​ពេក​ទេ ផ្កាប់​ក្អម​នេះ​ត្រង់​មាត់ ឬ​ជើង​ដំបូក ចំនួន​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ យើង​នឹង​បាន​កណ្តៀរ​ឲ្យ​មាន់​ស៊ី​ជាមិនខាន ។ ដើម្បី​ឲ្យបាន​កណ្តៀរ​ច្រើន​តាម​សេចក្តីត្រូវការ ត្រូវធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន​ក្អម ចំនួន ១០ ទៅ ៥០ ក្អម បើ​យើង​មាន​មាន់​ច្រើន ។
1
វិធី​មួយទៀត​ នោះ គឺ​យើង​ប្រើ​ខាប់​ធំ​មួយ ដាក់​កំទេច​ឈើ លាយ​ជាមួយ​លាមក​គោ ដោយ​ដាក់​វា​ជា​ស្រទាប់ៗ ត្រូវ​ផ្សើម​ស្រទាប់​នីមួយ​ឲ្យ​សើម​ល្អ ជីករណ្តៅ​ធំ​មួយ​ត្រឹម​ពាក់កណ្តាល​ខាប់​ក្បែរ​ដំបូក យក​ស្លឹកឈើ​ស្ងួត​គ្រប​ពីលើ​ឲ្យ​ជិត កុំ​ឲ្យ​ត្រូវ​ថ្ងៃ ស្វែងរក​កណ្តៀរ​ចំនួន​បន្តិចបន្តួច​មក​ដាក់​ក្នុង​ខាប់​នេះ មុន​ពេល​គ្រប ត្រឹមតែ​មួយ​សប្តាហ៍ នោះ​យើង​នឹង​បាន​កណ្តៀរ​មិន​ខាន ។
​កណ្តៀរ​មាន​ ប្រូតេអ៊ីន ស្មើ​ត្រី​ស្ងួត អាច​ប្រើ​ជំនួស​ម្សៅ​ត្រី​បាន តែ​ងាយរ​កជាង​ត្រី និង​មិន​ចាំបាច់​ចំណាយលុយ​ទិញ​ផង យើង​អាច​បង្កើត​វា​បាន​រាល់ថ្ងៃ ហើយ​ងាយស្រួល​ជាង​ការរក​ម្សៅ​ត្រី​ផង ។
ចំណី​មាន់​ដ៏​សំខាន់​មួយទៀត​នោះ គឺ​ជន្លេន​ក្រហម :
​​ជន្លេន​ ក្រហម ពេលនេះ​មាន​លក់ នៅក្នុង​ប្រទេស​យើង​មាន គេ​ចិញ្ចឹម​សម្រាប់​លក់ វា​ជា​ប្រភេទ​ជន្លេន​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន យើង​អាច​ចិញ្ចឹម​វា​ដោយ​ប្រើ​ត្រឹម​លាមក​គោ​ប៉ុណ្ណោះ តែ​ដើម្បី​បាន​ពូជ​ជន្លេន​នេះ​យើង​ត្រូវ​ទាក់ទង​ខាង​អង្គការ​សេ​ដាក់ ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម ថា​អាច​ទិញ​នៅទីណា​បាន ។
​ក្រៅពី​ជន្លេន​ក្រហម​ប្រភេទ​នេះ យើង​ក៏​អាច​ចិញ្ចឹម​ជន្លេន​ធម្មតា​ក៏​បាន​ដែរ ពីព្រោះ​វា​មាន​ផ្ទុក​ប្រូតេអ៊ីន​យ៉ាងច្រើន​ដូចគ្នា៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: type_of_egged_chicken_and_feed.pdf


ការចិញ្ចឹមសត្វ-ស្លឹក​ស្តៅ​ការពារ​ជំងឺមា​ន់​

ប្រើ​ស្លឹក​ស្តៅ​ការពារ​ជំងឺរាតត្បាតលើមា​ន់
1
ក្នុងការ ​ចិញ្ចឹម​មាន់ កសិករ​តែងតែ​ជួបប្រទះ​បញ្ហា​ផ្សេងៗ ជាពិសេស​ជំងឺ ។ ជំងឺ​ដែល​លំបាក​ជាង​គេ គឺ​ជំងឺឆ្លង​រាតត្បាត ជំងឺ​​នេះ​ច្រើន​កើត​នៅ​ពេល​ដែល​អាកាសធាតុ​ប្រែប្រួល​នៅ​ដើម​រដូវវស្សា ។ ប្រសិនបើ​យើង​មិនមាន​វិធានការ​ទប់ទល់​ទាន់ពេលវេលា​ទេ ធ្វើឲ្យ​​មាន់​ឆ្លង​ងាប់​អស់​ពី​ទ្រុង​តែម្តង ។
ឆ្លើយតប ​នឹង​បញ្ហា​នេះ បងស្រី ទុំ កាង ដែល​ជា​កសិករ​រស់នៅ​ភូមិ​អង្កាញ់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង គាត់​បាន​ប្រើ​​ប្រាស់​ស្លឹក​ស្តៅ​ធ្វើ​ជា​ឱសថ​ការពារ​ជំងឺ​រាតត្បាត​នេះ យ៉ាង​មាន​ប្រសិទ្ធភាព ។ មិន​ថា​រដូវ​ណា​ជា​រដូវ​ណា​ទេ ជា​រៀងរាល់​ព្រឹក​បងស្រី​​តែងតែ​បេះ​ស្លឹក​ស្តៅ ១ ក្តាប់​ដៃ យក​ទៅ​បុក រួច​លាយ​ជាមួយ​ទឹក​ប្រហែល ១ លីត្រ ។ បន្ទាប់មក យក​ស្រូវ ឬ​អង្ករ​ដែល​បំរុង​បាច​ឲ្យ​មាន់​​ស៊ី​នោះ ចំនួន ២ ឬ ៣ កំប៉ុង ទៅ​ត្រាំ​ទឹក​ស្តៅ​ប្រហែលជា ១៥ នាទី ល្មម​ឲ្យ​គ្រាប់ស្រូវ ឬ​អង្ករ​នោះ​រីក​ទើប​ស្រង់​យក​ទៅ​បាច​ឲ្យ​មាន់​ស៊ី ។​ ​ក្នុង ១ ថ្ងៃ បងស្រី​បាច​ស្រូវ ឬ​អង្ករ​ឲ្យ​មាន់​ស៊ី​ពី ២ ទៅ ៣​ដង ចំណែក​ទឹក​ស្តៅ​ដែល​ត្រាំអង្ករ​នោះ ដាក់​ត្រាំ​ម្តង​ផ្លាស់​ចោល​ម្តង ។
​ នៅក្នុង​ភូមិ​អង្កាញ់​ទាំងមូល បងស្រី ទុំ កាង គឺជា​អ្នក​ដែល​ចិញ្ចឹម​មាន់​បាន​ល្អ ឬ​កាក់កប​ជាងគេ ។ មាន់​របស់​គាត់​មិន​ដែល​​កើត​ជំងឺ​ទេ ទោះបីជា​មាន់​អ្នកជិតខាង​នៅក្នុង​ភូមិ​នោះ​កើត​ជំងឺឆ្លង​ងាប់​អស់​ក៏ដោយ ។ សព្វថ្ងៃ បងស្រី​ចិញ្ចឹម​មាន់​បាន​ចំនួន ៧ ក្បាល ​ហើយ​ទទួល​បាន​កូន​លក់​ពី ២ ទៅ ៣ សារ​ក្នុង​មួយ​សំបុក ដែល​ជា​មធ្យម​ក្នុង​មួយ​សំបុកមាន ១០ ក្បាល ។​​ ​សរុបមក ស្លឹក​ស្តៅ​អាច​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​រាតត្បាត​លើ​មាន់បាន ហើយ​មិនចាំបាច់​តែ​រដូវ​ជំងឺ​រាតត្បាត​នេះ​មកដល់​ទេ ។ ​បងប្អូន​កសិករ​គួរ​ការពារ​វា​ជាមុន ដូច​បទពិសោធន៍​ជាក់ស្តែង​របស់​បងស្រី ទុំ កាង ខាងលើ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF                            

ការចិញ្ចឹមសត្វ-ពូជ​មាន់​

1
មាន់​មានពូជ​ ច្រើន​ប្រភេទ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​គេ​សង្កេតឃើញ​មាន​តែ​ពូជ​មាន់​ ក្នុងស្រុក មាន់​កណ្តូង ដែល​មាន​រូបរាង​ធំ​ជាង​មាន់​ធម្មតា មាន់​សំឡី (​សាច់​ខ្មៅ​) មាន់​ស​ ពូជ​នាំចូល​សម្រាប់​ការចិញ្ចឹម​បែប​ឧស្សាហកម្ម ពូជ​មាន់​ក្រហម ជា​ពូជ​នាំចូល​ចិញ្ចឹម​យក​ពង និង​ជា​ប្រភេទ​ពូជ​មាន់​នាំចូល​ដែរ ។​
​យើង​អាច​បែប​ចែក​ការចិញ្ចឹម​ចេញ​ជា​ពីរ​យ៉ាង :
​ ​១- ចិញ្ចឹម​តែមាន់​ក្នុងស្រុក​
​ ​២- ចិញ្ចឹម​មាន់​ឧស្សាហកម្ម​ពូជ​នាំចូល (​ពី​ប្រទេស​ថៃ​)
​បើ​យើង ​ចង់​ចិញ្ចឹម​ត្រឹមតែ​ពូជ​មាន់​ក្នុងស្រុក​ទេនោះ យើង​នឹង​មិន​ជួប​បញ្ហា​ចំណី​ច្រើន​ឡើយ ពីព្រោះ​វា​អាច​រកស៊ី​ដោយ​ខ្លួនឯងបាន យើង​គ្រាន់តែ​ផ្តល់​ចំណី​បន្ថែម​ខ្លះ​ជា​បន្ថែម​ឲ្យ​វា​នៅ​ពេល​ល្ងាច​បាន​ ហើយ ។​
​ប៉ុន្តែ​ បើសិន​យើង​ជ្រើសរើស​ចិញ្ចឹម​មាន់​ពូជ​នាំចូល​វិញ យើង​ចាំបាច់​ត្រូវ​មាន​ប្រាក់​សម្រាប់​ធ្វើ​កន្លែង​ឲ្យ​វា​នៅ និង​រៀបចំ​កន្លែង​ចិញ្ចឹម​វា​តាម​បែប​ឧស្សាហកម្ម នេះ​អាច​ជា​បញ្ហា​ចំពោះ​អ្នក​ដែល​មាន​ធនធាន​តិច ។ តាម​ការសាកសួរ​ទៅកាន់​ក្រុមហ៊ុន CP ដែល ​មាន​ទីតាំង​ភ្ញាស់​កូន​មាន់​លក់​នៅក្នុង​ប្រទេស​កម្ពុជា (​នៅតា​ខ្មៅ​) បានឲ្យដឹងថា ក្រុមហ៊ុន​មានពូជ​មាន់​ចំនួន ៤​ប្រភេទ​សម្រាប់​លក់ :
ទី​១ មាន់​ស​
ទី​២ មាន់​ក្រហម​
ទី​៣ មាន់កូន​កាត់​បី​សាសន៍​
ទី​៤ មាន់​ខ្មៅ (​រោម​ខ្មៅ​ទាំងអស់​)
​អ្នកទិញ​ពូជ​មួយ​ណា​ក៏​បាន តែ​ត្រូវ​ទិញ​យ៉ាងតិច​បំផុត​ចំនួន ៥០០ កូន​មាន់ ក្នុង ១​លើក, ដើម្បី​ទិញ​បាន​អ្នកទិញ​ត្រូវ​កក់​ប្រាក់​ចំនួន 10% ជាមុន​សិន​ទើប​គេ​ភ្ញាស់​កូន​មាន់​នោះ​ឲ្យ​យើង​បាន ។​
​ការ​ ចិញ្ចឹម​មាន់​ក្នុងស្រុក ​(​ពូជ​ចំរុះ​) អាច​ធ្វើទៅបាន​ដោយ​ការជ្រើសរើស​ពូជ​សម្រាំង ។ កន្លែង​ដែល​យើង​អាច​ទាក់ទង​រក​ទិញ​ពូជ​មាន់ស្រុក​បាន​គឺ តាមរយៈ​អង្គការ ‘​សេ​ដាក​ ‘ យើង​អាច​សាកសួរ​រក​ប្រភព​អ្នក​ចិញ្ចឹម​ពី​អង្គការ​នេះ​បាន ពីព្រោះ​អង្គការ​នេះ​មាន​ប្រភព​បណ្តាញ​អ្នក​ចិញ្ចឹម​នៅ​ច្រើន​ខេត្ត។​
​អាស​យដ្ឋា​ន​របស់​អង្គការ​នេះ​គឺ​:
ផ្ទះ​លេខ ១១៩ ផ្លូវ ២៥៧ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក
ទូរស័ព្ទ​លេខ​: 023 880 916
ទូរសារ​លេខ​: 023 885 146
E-mail: CEDAC_publication@online.com.kh
មាន់ ​ដែល​យើង​ទិញ​បាន​មក​ គួរ​ជា​មេមាន់​ធំ​ស្រាប់​ប្រសើរ​ជាង​ទិញ​កូន​មាន់​យក​មក​ចិញ្ចឹម ពីព្រោះ​យើង​មិន​ប្រថុយ​ពេក​ទៅ​លើ​ករណី​កូន​មាន់​ងាប់ ឬ​ពិបាក​ក្នុង​ការថែទាំ​វា​ពេល​នៅ​តូចៗ ។​
​ចំពោះ​មាន់​បា​វិញ​គួរ​រើស​រក​ពូជ​មាន់​កណ្តូង ឬ​ពូជ​មាន់​ដែល​ធំ (​តម្លៃ​អាច​ថ្លៃ​) ។ សូម​ចាប់ផ្តើម​ត្រឹម​មេមាន់​ចំនួន ១០-២០ ក្បាល​សិន ជាមួយ​បា ៤ ទៅ​ប្រាំ​ក្បាល ។​
​ឯ​ ការជ្រើសរើស​យក​ពូ​ជ​វិញ​វា​មាន​ការលំបាក​ណាស់ ពីព្រោះ​អ្នកមាន​មាន់​លក់​គាត់​នឹង​មិន​សប្បាយ​ឲ្យ​យើង​ពិនិត្យ​មាន់​គាត់ ឬ​ចាប់​មាន់​ឲ្យ​យើង​ពិនិត្យ​ឡើយ ហេតុ​នេះ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ​ត្រឹម​ជ្រើស​យក​មាន់​ដែល​ធំៗ (​ពូជ​ធំ​) គ្មាន​អ្វី​ផ្សេង​ពី​នេះ​អាច​ឲ្យ​យើង​ធ្វើ​បាន​ឡើយ តែ​ត្រូវ​ឲ្យ​ប្រាកដថា មាន់​ដែល​យើង​បាន​ទិញ​នោះ​គឺជា​មាន់​ដែល​គ្មាន​ជម្ងឺ រហ័សរហួន​ស្វាហាប់ ។​
​យើង​អាច​រក​ទិញ​មាន់ពូជ​ឧស្សាហកម្ម​មក​បង្កាត់​ជាមួយ បើ​យើ​ចង់បាន​ពូជ​មាន់​ធំ​ល្អ ឬ​ឲ្យមាន់​ពង​ច្រើន ។​
​តើ​យើង​គួរ​បង្កាត់​បែបណា ?
  • មេមាន់​ស្រុក​បង្កាត់​ជាមួយ​មាន់​ឈ្មោល​ពូជ​ឧស្សាហកម្ម (​មាន់​ក្រហម​)
  • កូន​ដែល​បង្កាត់​បាន​យក​មក​បង្កាត់​មួយលើកទៀត​
​ជាមួយ​មាន់ពូជ​ខ្មៅ ឬ​កូនកាត់​បី​សាសន៍​របស់​ក្រុមហ៊ុន CP
​* ការធ្វើ​បែប​ខាងលើ​នេះ​អាចឲ្យ​យើង​ទទួល​បានមាន់ដែល​ធំ​ជាង​ធម្មតា (​ធំ​ជាង​មាន់​ស្រុក​) និង​ចេះ​ដើរ​រកស៊ី​ចំណី​ដូច​មាន់​ធម្មតា​ដែរ ។​
បើសិន​យើង​មាន ​បំណង​យក​ការ​ចិញ្ចឹម​មាន់​ធ្វើជា​មុខរបរ ហើយ​មាន​ធនធាន​ល្មម​អាចធ្វើ​បាន គួរ​ទិញ​មាន់​កូនកាត់​បី​សាសន៍​មក​ចិញ្ចឹម​រួច​បង្កា​ត់វា​ជាមួយ​មាន់ពូជ​ធំ ​ក្នុងស្រុក ។​
សម្រាំង​រើស​ យក​ពូជ​ល្អ ទុក​ចំពោះ​ពូជ​មិនល្អ​ត្រូវ​លក់​ចេញ ត្រឹម​តែ​រយៈពេល​មួយ​ឆ្នាំ​ប៉ុណ្ណោះ យើង​នឹង​ទទួលបាន​ពូជ​មាន់ ដែល​យើង​ត្រូវការ​តាម​ចំនួន​ដែល​យើង​ចង់បាន​ហើយ ។​
ការចិញ្ចឹម​ មាន់ពូជ​ក្នុងស្រុក​សុទ្ធ មិន​អាចឲ្យ​យើង​ទទួលបាន​ផល​លឿនតា​ម​បំណង​ឡើយ ចំណាយ​ពេល​ចិញ្ចឹម​យូរ រហូត ៥-៦ ខែ ទើប​អាច​លក់បាន ឯ​ចំណែក​មាន់​ឧស្សាហកម្ម​វិញ​គេ​ចំណាយ​ត្រឹមតែ ១​ខែ ឬ​ច្រើន​ជាង​១​ខែ ប៉ុណ្ណោះ គេ​អាច​បាន​មាន់​ទម្ងន់​ជិត ១​គី​ឡូ ឬ​ច្រើន​ជាង​សម្រាប់​លក់ ដូច្នេះ​ឃើញ​ថា​យើង​មាន​ការខាតបង់​ពេលវេលា​ច្រើន បើ​ចិញ្ចឹម​ពូជ​ក្នុងស្រុក​មិន​បាន​បង្កាត់ ។​
ហេតុ​នេះ​យើង​ ត្រូវ​គិត​ពី​បញ្ហា​នេះ​ឲ្យបាន​ច្រើន ថា​តើ​មួយ​ណា​អាច​ឲ្យ​ផល​យើង​បាន​ច្រើនជាង ប្រើ​ពេល​ខ្លី​ជាង តែ​ការ​នេះ​វា​អាច​អាស្រ័យ​ផងដែរ ទៅលើ​កត្តា​នៃ​ការផ្តល់​ចំណី​ឲ្យ​វា និង​ការថែទាំ​កុំឲ្យ​វា​មាន​ជម្ងឺ​មក​រាតត្បាត ។​ ​
មាន់​ ឧស្សាហកម្ម​គឺជា​មាន់​ដែល​គេ​ចិញ្ចឹម​ដោយ​ឲ្យចំ​ណី​មានពេល​មាន​វេលា​មួយ​ ច្បាស់លាស់ ត្រូវបាន​គេ​ចិញ្ចឹម​ក្រោម​ដំបូល​មិន​ឲ្យ​ត្រូវ​ទឹក និង​ពន្លឺ​ថ្ងៃ​ចំ ដូច្នេះ​ពូជ​មាន់​ឧស្សាហកម្ម​ត្រូវ​ការថែទាំ​ច្រើន ទើប​អាច​លូតលាស់​បាន​ត្រឹមត្រូវ​តាម​ពេលវេលា​គេ​បាន​កំណត់ ។​
មាន​វិធី​តែ​ មួយ​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​ចំណី​សម្រាប់​ចិញ្ចឹម​វា​បាន គឺ​ចិញ្ចឹម​មាន់​កូនកាត់​យ៉ាងហោច​ណាស់​យើង​អាច​កាត់បន្ថយ​ពេលវេលា​នៃ​ ការចិញ្ចឹម​បាន​មួយចំនួនធំ​ដែរ គឺ​យើង​ចិញ្ចឹម​វា​ត្រឹម ២​ខែ​ប៉ុណ្ណោះ អាច​លក់​បាន​ហើយ​មិនមែន​ត្រូវការ​ពេលវេលា​រហូត ៥-៦ ខែ​ទើប​អាច​លក់បាន​នោះ​ឡើយ ។​
ជាធម្មតា​ការ​ ចិញ្ចឹម​មាន់​អាស្រ័យ​លើ​កត្តា​ចំណី​ច្រើន​ជាង​កត្តា​ផ្សេងៗ​ទៀត ពីព្រោះ​ចំណី​មិន​គ្រប់គ្រាន់​ក៏​អាច​ឲ្យ​មាន់​ឈឺ​បាន ចំណី​គ្មាន​ជីវជាតិ​អា​ច​ឲ្យ​មាន់​ក្រិន​ក្រ​ធំ ចំណី​មិនល្អ​អាចឲ្យ​មាន់ឆាប់​ទទួល​ជម្ងឺ ម្ល៉ោះហើយ​គួរ​គិតគូរ​ឲ្យបាន​ច្រើន​ទៅលើ​កត្តា​ចំណី​ច្រើន​ជាង​គិត​ទៅលើ​ បញ្ហា​ផ្សេង​ទៀត។​
​ក្រុមហ៊ុន CP ប្រហែល​ជា​ក្រុមហ៊ុន​តែមួយ​គត់​ក្នុង​ប្រទេស​កម្ពុជា ដែល​លក់​ពូជ​មាន់​នាំចូល យើង​គ្មាន​ជម្រើស​ណា​ផ្សេង​ទៀត​ឡើយ ។​
​អាសយដ្ឋាន​របស់​ក្រុមហ៊ុន​សម្រាប់​ការទិញ​ពូជ​មាន់ និង​សាកសួរ​ព័ត៌មាន​បន្ថែម
CP Cambodia.Co.,Ltd
ផ្លូវជាតិ​លេខ ៤ ឃុំ​បែក​ចាន អង្គស្នួល​
E-mail: C.P.Cambodia@mfone.com.kh
ទូរស័ព្ទ​លេខ​: 012 93 62 77
* កូន​មាន់​បី​សាសន៍​មួយ​តម្លៃ ៦​កាក់ ($0.6)
​* ​កូន​មាន់​ខ្មៅ​មួយ​តម្លៃ ៨​កាក់ ($0.8)
* រូបមន្តផ្សំចំណីមាន់ ដោយខ្លួនឯង
– មាន់សាច់ (មាន់ឧស្សាហកម្ម)
គ្រឿងផ្សំ :
  • ពោត 40 គ.ក
  • កន្ទក់ 25 គ.ក
  • សណ្តែកសៀង 20 គ.ក
  • ម្សៅត្រី 15 គ.ក
  • មេចំណី 2 គ.ក
  • អំបិល 400 ក្រាម
  • ព្រីមិច 400 ក្រាម
– មាន់យកពង
គ្រឿងផ្សំ :
  • កន្ទក់ 35 គ.ក
  • សណ្តែកសៀង 28 គ.ក
  • ម្សៅត្រី 15 គ.ក
  • មេចំណី 200 ក្រាម
  • សំបកងាវ 15 គ.ក
  • អំបិល 6 គ.ក
  • ព្រីមិច 300 ក្រាម
– មាន់ស្រុក
គ្រឿងផ្សំ :
  • កន្ទក់ 10 គ.ក
  • ស្រូវកិន 50 គ.ក
  • ម្សៅត្រី 20 គ.ក
  • មេចំណី 200 ក្រាម
  • សំបកងាវ 200 ក្រាម
  • អំបិល 200 ក្រាម
  • ព្រីមិច 300 ក្រាម
សរុប : 100 គ.ក
សំគាល់ :
  • សណ្តែកសៀងអាចជំនួសដោយ មើមដំឡូងជ្វាហាលស្ងួត ឬមើមត្រាវហាលស្ងួត ។ ក្នុងករណីគ្មានទាំងពីរមុខនេះ យើងអាចជំនួសដោយមើមដំឡូងឈើហាលស្ងួតបាន ។
  • ម្សៅត្រី អាចជំនួសដោយសាច់ខ្យង ខ្ចៅ កង្កែបបាន (ឬ កណ្តៀរ, ជន្លេន) ។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: stock_of_chicken.pdf

ការចិញ្ចឹមសត្វ-មេមាន់​ពង (Layers)

1ការពិភាក្សា ​បន្ត​ទៀត​អំពី​ប្រ​ព័ន្ធ​គ្រប់គ្រង ឲ្យបាន​ល្អ​សម្រាប់​មាន់​យក​ពង ។ ការ​ព្រលែង​មាន់​ឲ្យ​ដើរ​រកស៊ី ដោយ​សេរី​អាច​ធ្វើឲ្យមាន់​ទទួលបាន​ពន្លឺ​ថ្ងៃ និង​អាច​រក​ចំណីអាហារ​ស្រស់​ដោយ​ខ្លួនឯង ។ ពង​ដែល​បានមក​ពី​មាន់​ប្រភព​បែប​ហ្នឹង ជួនកាល​គេ​លក់​បាន​នូវ​តំលៃ​ខ្ពស់ ពីព្រោះ​វា​មាន​ការបង្កើន​នូវ​គុណភាព ពណ៌​ក្នុង​ពង​លឿង​បាន​យ៉ាង​ល្អ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក៏​គេ​ចាត់ទុកថា តំលៃ​នៃ​ផលិតផល​នោះ​ជាទូទៅ​ខ្ពស់ ជាង​តំលៃ​នៃ​ផលិតផល​ស៊ុត ដែល​ចិញ្ចឹម​ដាក់​ទ្រុង​ដែរ ។ ការ​ចិញ្ចឹម​មាន់​ឲ្យ​ដើរ​រកស៊ី​ដោយ​ខ្លួនឯង អាច​ជួយ​សន្សំ​នូវ​ការចំណាយ​ក្នុង​ការទិញ​ចំណីអាហារ​បាន​ខ្លះ ។ ការង្កើន​នូវ​ការការពារ ប៉ុន្តែ​អាច​បង្កើន​នូវ​ជំងឺ និង​ប៉ារ៉ាស៊ីត​ផ្សេងៗ ប្រសិនបើ​ទ្រុង​នោះ​សើម ។​
ការចិ ​ញ្ចឹម​ដោយ​ដាក់​ក្នុង​ទ្រុង ដោយ​មាន​កំរាល​ចំបើង លើ​បន្ទះក្តាឲ្យ​បានក្រាស់​បន្តិច ឬ​ការចិញ្ចឹម​ដាក់​ទ្រុង​សំណាញ់ ត្រូវបាន​គេ​អនុវត្ត​ន៍យ៉ា​ច្រើន​នាពេល​បច្ចុប្បន្ន ។ ការចិញ្ចឹម​បែបនេះ​ត្រូវការឲ្យមាន​ប្រភព​ចំណី​ដែល​មាន​តុល្យភាព​ត្រឹមត្រូ​វ ​តាម​ក្បួនខ្នាត ។ ដើម​ទន់​សម្រាប់ធ្វើ​ទ្រុង​ធំ​ចំណាយ​តិច ទៅលើ​កំរាល​ជាង​ការចំណាយ​ទៅលើ​ទ្រុង​សំណាញ់​តូចៗ ។ ទ្រុង​សំណាញ់​សំចៃ​ទីធ្លា​ងាយស្រួល​ក្នុង​ការ​ប្រមូល​យក​ពង សន្សំ​ការចំណាយ​ទៅលើ​កំលាំង​ពលកម្ម ប៉ុន្តែ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការសាងសង់ ។ លាមក​សត្វ​ដែល​ធ្លាក់​មក​ខាងក្រោម​ទ្រុង ឬ​ក្រោម​កំរាល​បន្ទះក្តា​តូចៗ​នោះ ជួន​កាល​វា​បង្កើត​ឲ្យមាន​បញ្ហា​នូវ​ការក​កើត​រុយ​ដោយសារ​គំនរ​លាមក​នោះ ។​
បើការបន្ថែម ​ពន្លឺ ត្រូវ​បាន​អនុវត្តន៍​ឡើង​ឲ្យបាន​បរិបូណ៌ នៅក្នុង​កា​រស់​នៅក្នុង​ជីវិត​មាន់​ញី​នោះ វា​អាច​បង្កើត​ផលិតកម្ម​ពង​បាន​មួយកំរិត ។ ចំពោះ​ប្រភេទ​មាន់​យក​ពងលឺ​ហ្គ​ន ( leghorn ) ពេលវេលា​ដែល​ល្អ​គឺ​វា​ទទួល​ពន្លឺ​ឲ្យបាន​ច្រើន នៅពេល​វា​មាន​អាយុ​២០​សប្តាហ៍ ។ ពេលវេលា​ដ៏​ល្អ​ប្រសើរ​បំផុត​ចំពោះ​ពូជ​មាន់ ដែល​ផ្តល់​ពង​ផង សាច់​ផង គឺ​នៅ​អាយុ​២១​សប្តាហ៍ ។ ឬ​មាន់​សាច់​វិញ​ពេល​ដែល​ល្អ​បំផុត​គឺ នៅ​អាយុ​២២​សប្តាហ៍ ។ គេ​ត្រូវ​ធ្វើ​ការអនុវត្តន៍​តាម​ការបង្ហាត់​បង្រៀន អំពី​វិធីសាស្ត្រ​គ្រប់គ្រង ដែល​ជា​រឿយៗ​ត្រូវបាន​ផ្តល់​ដោយ​ក្រុម​អ្នក​បង្កាត់ពូជ ។ ការបង្រៀន​ទាំងនេះ​ស្តី​អំពី​ការ​ថ្លឹង​មាន់​ញី​ជំទង់ នៅ​ខណៈ​ដែល​គេ​ធ្វើ​ការបង្កើន​ពន្លឺ​ឲ្យ​វា ។ គេ​ត្រូវ​បន្ថែម​ពន្លឺ​ឲ្យបាន​មួយ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ម្តង រហូត​ដល់​គ្រប់​១៥​ម៉ោង ។ ប្រសិនបើ​យើង​បង្កើន​ការ​ឲ្យ​ពន្លឺឆាប់រហ័ស​ពេក វា​បណ្តាល​ឲ្យ​ពងមាន់​ទំហំ​តូច ។ ការបិទ​និង​បើក​ភ្លើង​នៅ​ពេលយប់ គឺ​ជា​កម្មវិធី​គ្រប់គ្រង​មួយបែប​ផ្សេងទៀត ដែល​ជួនកាល​ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ជំរុញឲ្យមាន់​ស៊ី​ចំណី​ឲ្យបាន​ច្រើន ដែល​នឹង​បង្កើត​អត្រា​លូតលាស់​របស់​មាន់​យក​សាច់ ។ នៅ​កន្លែង​ចិញ្ចឹម​បែប​ជំនួញ​ធំៗ ការបើក​ភ្លើង​ត្រូវគេ​ត្រួតពិនិត្យ​ទៅ​តាម​ម៉ោង​ត្រឹមត្រូវ ។​
កត្តា ​មួយ​ផ្សេង​ទៀត​ដែលមាន់​ផលិត​ពងបាន​ច្រើន​ គឺ​តំរូវ​ឲ្យគេ​ធ្វើ​ការប្រមូលព​ងរៀង​រាល់ថ្ងៃ ។ ប្រសិនបើ​គេ​អនុញ្ញាត​ឲ្យ​មាន់​រកស៊ី​តាម​ទីធ្លា​ក្រាប​ពង​នៅក្នុង​សំបុក នោះ​ផលិតកម្ម​របស់​វា​អាច​បាន​ត្រឹមតែ​៣០​ពង​ ក្នុង​មួយឆ្នាំ ស្មើ​នឹង​ពីរ​សំ​បុក ដោយ​មួ​យ​សំបុកៗ​មាន​ពី ១២ ​ទៅ​១៥​គ្រាប់ ។ បើសិនជា​ទុក​ឲ្យ​វាពង ហើយ​ប្រមូល​យក​រហូតដល់ ២៥០​គ្រាប់ ។ តែបើ​មាន​ពន្លឺ​១៥​ម៉ោង​ក្នុង​មួយថ្ងៃ មេ​នោះ​អាច​ផលិត​ពង​បានរ​ហូត​ដល់ ២៥០​គ្រាប់​ក្នុង​មួយ​ឆ្នាំ ។​
អំពី​សំបុក ( nests )
សំបុក​ដែល​រៀបចំ ​និង​កំរាល​ទ្រុង​ គេ​គួរ​គប្បីរៀបចំឲ្យបាន​ស្រេច​មុន​ពេលវា​ចាប់ផ្តើមពង ។ គេ​អាច​សាងសង់​សំបុក​នេះ​អំពី​ឈើ , អំពី​បន្ទះ​លោហៈធាតុ​, លួស​សំណាញ់​, ដី​ឥដ្ឋ​, កំទេច​ឥដ្ឋ​, ឬ​ក្រណាត់​កន្ទេល ។ សំ​បុក​នីមួយៗ​ត្រូវធ្វើ​ឲ្យបាន​ទំហំ​ប្រហែល ០,១២​ម៉ែត្រគូប ។ គេ​អាច​ដាក់​វា​លើ​កំរាល​ក៏បាន ឬ​ធ្វើ​ដោយ​ដាក់​វាឲ្យ​ខ្ពស់​ពី​កំ​រាលក៏​បាន ឬ​ចង​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង និង​កន្លែង​ណា​ដែល​ងងឹត​ជាងគេ​បំផុតនៅ​ក្នុង​ទ្រុង​នោះ ។ គេ​គប្បី​ដាក់​ចំ​បើ​ស្ងួត​ធ្វើ​ទ្រនាប់​ខាងក្នុង ប៉ុន្តែ​ចំបើង​នោះ​ត្រូវ​ស្អាត​ល្អ ដើម្បី​ជៀសវាង​កុំឲ្យ​ប្រលាក់​ពង ។ បើ​ចងភ្ជាប់​ឬ​ព្យួរ​ពីលើ​កំរាល គេ​គួរ​ផ្តល់​សំបុក​ដោយ​មាន​បង្គង​នៅ​ពីមុខ ។ សំបុក​រួម គេ​អាច​ប្រើប្រាស់​សំរាប់​ឲ្យ​មាន់​ជាច្រើន​ពងបាន​ក្នុង​ពេល​តែមួយ វា​ជា​ការល្អ​ប្រសើរ​បើសិនជា​គេធ្វើឲ្យ​បាន​ទំហំ​៤​ដង​នៃ​សំបុកមាន់​មួយ ។ បើសិនជា​ទ្រុង​នោះ​ត្រូវបាន​គេ​ធ្វើ​អំពី​កំរាល​ក្តារ​បន្ទៈ​តូចៗ​វិញ គេ​ត្រូវ​រៀបចំ​សំបុកឲ្យបាន​សមរម្យ
គេ ​គួរ​គប្បី​ប្រមូល​ពង​ឲ្យបាន​ញឹកញាប់ ហើយ​ទុក​វា​នៅ​កន្លែង​ត្រជាក់ ដើម្បី​ការពារ​កុំ​ឲ្យ​ឆាប់​ខូច​គុណភាព ។ អ្នក​ចិញ្ចឹម​ខ្លះ​ប្រមូល​ពង​ចំនួន ៣​ទៅ​៥​ដង ក្នុង​មួយ​ថ្ងៃ​នៅ​រដូវក្តៅ ។ ស៊ុត​ដែល​ទុក​នៅ​សីតុណ្ហភាព​ ៣៧​អង្សា​សេ អាច​មាន​គុណភាព​ល្អ​ត្រឹម​រយៈពេល​តែ​ ៣​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​អាច​ទុក​ស៊ុត​បាន​រហូត​ដល់ ​១០០​ថ្ងៃ នៅ​សីតុណ្ហភាព​ ៣​អង្សា​សេ ។ គេ​អាច​ទុក​ពង​បាន​រយៈពេល​យូរ​ក្នុង​កំរិត​៣​អង្សា​សេ ប៉ុន្តែ​នៅ​សីតុណ្ហភាព​ ១០​អង្សា​សេ វា​មាន​លក្ខណ​ល្អ​ប្រ​សើ​រដែរ ដើម្បី​រក្សា​ទុក​ក្នុង​រយៈពេល​ខ្លី​ជាង​នេះ ។ ការណែនាំ​ទាំងនេះ​គឺ​សំរាប់តែ​អ្នក​ដែល​ជួញដូរ​ស៊ុត​ប៉ុណ្ណោះ ។
ស៊ុត​សម្រាប់​ភ្ញាស់​ចាំបាច់​គេ​ត្រូវថែក្សា​ឲ្យបាន​ល្អ និង​មិន​ត្រូវ​ទុក​វាឲ្យ​លើសពី ១០​ទៅ ១៤​ថ្ងៃ​ឡើយ។​
​​ការដាក់​ទ្រនំ ( roosts )
តាម ​ទំលាប់​របស់​វា មាន់​តែង​ដេក​នៅលើ​ដើមឈើ ដូច្នេះជា​ការល្អ ប្រសិន​ជា​យើង​ធ្វើ​ទ្រនំ​ឲ្យ​វា​ដេក ។ ប៉ុន្តែ​ចំពោះ​ទ្រនំ​នេះ​មិន​ជា​ការចាំបាច់​ទេ ។ មាន់​ត្រូវការ​ទ្រនំ​ដែលមាន​ប្រវែង ២០​ស​.​ម ក្នុង​មាន់​មួយ​ក្បាល ។ បង្គង​ធ្វើឲ្យ​លាមក​ធ្លាក់មកគ​រ​លើគ្នា គឺ​ជា​ការងាយស្រួល​ក្នុង​ការប្រមូល​ធ្វើ​ជី ។ បើ​ទ្រុង​ចិញ្ចឹម​នោះ​ត្រូវបាន​គេ​សង់ ដោយ​មាន​ទ្រនំ វា​ជា​ការងាយស្រួល​បោសសំអាត ឬ​ប្រមូល​លាមក​ចេញ ។​
ការ​ជំ​រុះ​ចោល ( culling )
ការ ​ជំ​រុះ​ចោល​ត្រូវ​បាន​អនុវត្តន៍ ដើម្បី​យក​មាន់​ណា​ដែល​មិន​ពង​ចេញពី​ហ្វូង ។ ការធ្វើ​បែប​នេះ​ធ្វើឲ្យ​គេ​សន្សំ​ការចំណាយ បាន​ពី​ការចាប់ ​និង​ការ​យក​ចេញពី​ហ្វូង​នូវមាន់​ណា​ដែល​មិន​ផ្តល់​ពង ។ ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​ត្រូវ​ប្រុងប្រយ័ត្ន​ដោយ​មិន​ត្រូវ​ជំរុះ​ចោល​នូវ​បក្សី​ណា ដែល​ជំ​រុះ​ស្លាប​ក្នុង​រយៈពេល​ខ្លី​ទេ ពីព្រោះ​វា​អាច​ផ្តល់​ពង​បន្ទាប់​ពី​ការ​អា​ក់ពង​មួយ​រយៈ​កន្លងមក ។ ប្រដាប់​សម្រាប់​ចាប់​មាន់ ( catching hook )  គឺជា​ឧបករណ៍​មួយ​ជួយ​សំរួល​ក្នុង​ការចាប់​មាន់ ។ គេ​អាច​សំគាល់​សញ្ញា​មាន់​ដែល​មិន​ផ្តល់​ពង​ដូចតទៅ : សិរមាន់​មាន​ភាពស្វិត​រួញ​, រ​បក​, និង​មាន​ភាពស្លេកស្លាំង, នៅ​ជុំវិញ​ភ្នែក ​និងចំ​ពុះ​មាន​ពណ៌​លឿង​, ណង់​មាន​ភាព​ស្ងួត​និង​គគ្រើម , រន្ធ​គូថ​តូច​មាន​រាង​ជា​រង្វង់​ខ្ជឹប ហើយ​មាន​ពណ៌​លឿង ចន្លោះ​ឆ្អឹង​ពុយ​ប៊ីស ទាំង​ពីរ​ស្មើនឹង​ម្រាមដៃ​តែមួយ, និង​ចន្លោះ​ពី​ឆ្អឹង​ពុយ​ប៊ីស​ទៅ​ឆ្អឹង​ទ្រូង បានត្រឹមតែ​២​ម្រាមដៃ ។ ចូរ​ចំណាំ​ថា យោង​ទៅ​លើ​ជាតិ​ពណ៌ ដែល​ធ្វើឲ្យ​សែន​នៃ​បក្សី​មានពណ៌លឿង គឺ​ដោយសារ​ការទទួលយក​ជាតិ​ពណ៌​លឿងនៅក្នុង​ចំណីអាហារ ។ ផ្ទុយទៅវិញ​មាន់​ដែល​ផ្តល់​ពង​បាន​ល្អ​មាន​លក្ខណៈ​ដូចតទៅ : សិរ​ធំ​មាន​ពណ៌​ក្រហម​ហើយ​រលោង​, ជុំវិញ​ភ្នែក​ និងចំ​ពុះ​មាន​ពណ៌​ស ដោយ​អាច​លូក​ម្រាមដៃ​៣​ចូល​ទៅ​ចន្លោះ​ឆ្អឹង​ពុយ​ប៊ីស​ទាំងពីរ
ទៅ ​ ៣​សប្តាហ៍ ​ក្នុងអំឡុងពេល​វា​ជំ​រុះ​រោម ។ ការប្រុងប្រយ័ត្ន​ក្នុង​ការជ្រើសរើស​យក​មា​ន់ ដែល​មិន​ពង​ចេញពី​ហ្វូង​នេះ ចាំបាច់​ត្រូវ​ការពារ​កុំឲ្យ​មាន​គ្រោះថ្នាក់ ឬ​ប៉ះពាល់​ដល់​មាន់​ដែល​កំពុងតែ​ពង​ល្អ។​
1layer
មាន់​សម្រាប់​បង្កាត់​ពូជ ( breeders )
គ្រឹះស្ថាន ​បង្កាត់​ពូជ​តាមរបៀប​និមួយៗ បាន​លក់​មេបា​ពូជ​ និង​ផ្តល់​សៀវភៅ​ណែនាំ ដើម្បី​ធ្វើឲ្យ​ការចិញ្ចឹម​បក្សី នៅ​ជំនាន់​ក្រោយ​ទទួលបាន​នូវ​ផលិតកម្ម​ខ្ពស់ ទាំង​សាច់​ ទាំង​ស៊ុត ។ ដើម្បី​វិនិច្ឆ័យ​នូវ​អត្រា​មាន់​ពេញវ័យ​គេ​ត្រូវ​ជ្រើសរើស សត្វ​ម្តង​មួយៗ ជា​តំណាង​ឲ្យ​ហ្វូង​សត្វ ដើម្បី​យក​ទៅ​ថ្លឹង ។ បើ​ចង់​ថ្លឹង​មាន់​ឲ្យបាន​ត្រឹមត្រូវ​នោះ គេ​ត្រូវ​ប្រើ​វិធី​មួយ​យ៉ាង​ងាយស្រួល គឺ​គេ​ត្រូវ​ដាក់​មាន់​នោះ​ក្នុង​ជញ្ជីង ដែល​មាន​រាង​ជា​សាជី​សំរាប់​ដាក់​មាន់ ដោយ​ដាក់​ក្បាល​ទៅ​មុន ។ ដោយសារ​តែ​តំលៃ ​និង​ពូជ​មាន់​ទាំង​នេះ​មាន​តំលៃ​ថ្លៃជាង​កូន​មាន់​ដ៏​ទៃៗ​ទៀតច្រើនដង​ក៏ដោយ ក៏​គេ​នៅតែ​ស្នើ​ឲ្យមាន​ការយកចិត្ត​ទុកដាក់អនុវត្តន៍​រាល់​ការគ្រប់គ្រង​ ទាំងអស់ ឲ្យបាន​ល្អ​ប្រសើរ​ដែរ ។​
ការ​កត់​ត្រា ( records )
គេ ​គួរតែ​ធ្វើកា​រកត់​ត្រា​ឲ្យបាន​រៀងរាល់ថ្ងៃ នៅ​លើ​តារាង​ដែល​គេ​ដាក់​នៅក្នុង​ទ្រុងមាន់ ។ យល់​ល្អ​ត្រូវ​ដឹក​បន្ទាត់​នៅលើ​ប្រតិទិន ថ្ងៃ ខែ ឬ​បិត​ក្រដាសនៅជាប់​នឹង​ក្តារ​នោះ​ក៏​បាន ។ នៅលើ​បន្ទះក្តារ​នេះ​រួម​មាន​កន្លែង​សំរាប់​កត់​ត្រា​អំពី : អត្រា​សត្វ​ស្លាប់, កាលបរិច្ឆេទ​នៅ​ពេល​កូន​មាន់​ញាស់​, កាលបរិច្ឆេទ​ និង​ប្រភព​នៃ​ការនាំ​ចំណី​ចូល​, ការប្រើប្រាស់​ចំណីអាហារ​, ផលិតកម្ម​ស៊ុត​រៀងរាល់ថ្ងៃ និង​ការ​កត់​ត្រា​អំពី​ការគ្រប់គ្រង​ផ្សេងៗ ឬ​បញ្ហា​ជំងឺ​មួយ​ចំនួន ។​ល​។ ថ្វី​ត្បិត​តែ​តារាង​នេះ​មិន​មានន័យ​គ្រប់គ្រាន់​ចំពោះ​អ្នក​ចិញ្ចឹមសត្វ​ ក៏ដោយ ក៏​ការ​កត់​ត្រា​ទាំងនេះ​មាន​សារសំខាន់​បំផុត ក្នុង​ការរៀបចំ​ផែនការ​ការ​ចិញ្ចឹមសត្វ និង​កម្មវិធី​ទប់ស្កាត់​ជំងឺ​នៅ​ពេល​អនាគត៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: Layers_1.pdf

ការចិញ្ចឹមសត្វ-របៀប​ចិញ្ចឹម​មាន់​របស់​កសិករ

របៀប​ចិញ្ចឹម​មាន់​របស់​កសិករ យ៉ុន​
1
លោកពូ យ៉ុន ជា​កសិករ​រស់នៅ​ភូមិ​អំពិល​រូង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល គាត់​ធ្លាប់មាន​បទពិសោធន៍​​ចិញ្ចឹម​មាន់​តាំងពី​ឆ្នាំ ១៩៨១ មកម្ល៉េះ ហើយ​បទពិសោធន៍​របស់​គាត់​ហាក់ដូចជា​ប្លែក​ពី​គេ​នៅក្នុង​ភូមិ ។ បទពិសោធន៍​ទាំងនោះ​​យើង​សូម​បង្ហាញ​ជូន​ដូចខាងក្រោម :
១. របៀប​ចិញ្ចឹម :
​ លោកពូ​បានរៀបចំ​ធ្វើ​សំបុក​ឲ្យ​មាន់​ពង ធ្វើ​ទ្រុង​ឲ្យ​មាន់ជ្រក​នៅពេល​យប់ និង​ពេល​មាន​ភ្លៀង ចំណែក​ពេល​ថ្ងៃ គាត់​ ​ព្រលែង​ឲ្យ​ដើរ​សេរី​ក្នុង​បរិវេណ​ទីធ្លា​ផ្ទះ ។ កូន​មាន់​ដែល​ទើប​ញាស់ គាត់​បាន​ក្រុង​ជាមួយ​មេ​របស់​វា​រយៈពេល ១០ ទៅ ១៥ ថ្ងៃ ​ដោយ​បំប៉នចំណី មាន​ចុងអង្ករ កន្ទក់ និង​ទឹក​ថ្នាំបុរាណ ។ ទឹក​ថ្នាំបុរាណ​នេះ ផ្សំ​ពី​មើម​សាគូ និង​ដើម​ស្មៅ​ប្រមោយដំរី​យកមក​ ​បុក​ជាមួយ​គ្នា​ដាក់​ក្នុង​ទឹក​ឲ្យ​មាន់​ផឹក​ជាប្រចាំ ជាពិសេស​នៅ​រដូវប្រាំង (​ពី​ខែ​មេសា ទៅ​ឧសភា​) ។ ពេលខ្លះ​គាត់​ច្របាច់​យក​ទឹក​​ខា​ប់ៗឲ្យ​មាន់ផឹក​នៅពេល​ដែល​គាត់​សង្កេត​ឃើញ ​ថា​មាន់​សំកុក​មិន​ដើរ​រកស៊ី​ចំណី ។​
បទពិសោធន៍ ​ការពារ​ជំងឺ​មាន់​មួយទៀត គឺ​គាត់​យក កំទេច​ដែក ពី​កន្លែង​ធ្វើ​កំបិត​ទៅ​ដាក់​ត្រាំ​ក្នុង​ស្នូក​ទឹក​ឲ្យ​មាន់​ផឹក​ជា​ ប្រចាំ​ផង​​ដែរ ។ ក្រៅពី​ប្រើ​ថ្នាំបុរាណ​ការពារ​ជំងឺ​មាន់ លោកពូ​ក៏បាន ធ្វើ​អនាម័យ​សំអាត​ទ្រុង និង​បរិវេណ​ផ្ទះ​ជា​ប្រចាំ ជាពិសេស កុំឲ្យ​​មាន​កៅស៊ូកង​នៅក្នុង​បរិវេណ​ទីធ្លា ព្រោះ​ប្រសិនបើ​មាន​មាន់​ណា​ដែល​ស៊ី​កៅស៊ូកង​ហើយ ក្រោយ​រយៈពេល​ពី​មួយ ទៅ​ពីរ​អាទិត្យ​​វា​នឹង​ឈឺ​ស្លាប់​មិន​ខាន ។​
ចំពោះ ​ចំណី គាត់​លាយ​ស្រូវ ៣ គីឡូក្រាម ចុងអង្ករ​កន្លះ​គីឡូក្រាម សំរាប់​មាន់​ប្រមាណ ៧០​ក្បាល​ (ទាំង​តូច​ទាំង​ធំ​)​ ស៊ី​ក្នុង​មួយ​ថ្ងៃ ។ ក្រៅពីនេះ គាត់​ហាន់​ត្រកួន​ល្អិតៗ លាយ​ជាមួយ​បាយ កន្ទក់​ឲ្យ​មាន់​ស៊ី​ម្តងម្កាល​ដែរ ។​
២. របៀប​ជ្រើសរើស​ពូជ​មាន់មក​ចិញ្ចឹម :
ក្នុង ​ការចិញ្ចឹម គាត់​បាន​ជ្រើសរើស​យក ពូជ​មាន់​សំពៅ​ទាំង​ញី ទាំង​ឈ្មោល​ដែល​ទិញ​មកពី​ខេត្ត​កំពង់ឆ្នាំង ។ ព្រោះ​​ពូជ​មាន់​សំ​ពៅ​នេះ មាន​មាឌធំ ឈ្នះ​ជំងឺ មាន​ទំងន់​ធ្ងន់ ។ លោកពូ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ការជ្រើសរើស​ពូជ​ចិញ្ចឹម​នេះ​សំខាន់​​ណាស់ ព្រោះ​វា​អាច​ធ្វើឲ្យ​យើង​ចំណេញ​ទាំង​ចំណី និង​ពេលវេលា​ក្នុង​ការចិញ្ចឹម ។ ជាក់ស្តែង​មាន់​របស់គាត់​ដែល​ចិញ្ចឹម​កន្លង​​មក​រយៈពេល​តែ ៤ ខែ​ប៉ុណ្ណោះ អាច​មាន​ទំងន់​ពី ១ គី​ឡូ ២ ខាំ ទៅ ១ គីឡូ​កន្លះ ក្នុង​មួយ​ក្បាល ។​
៣. លទ្ធផល​នៃ​ការចិញ្ចឹម​
ក្រៅពី ​ការបរិភោគ​ក្នុង​គ្រួសារ​ហើយ លោកពូ​អាច​រក​ប្រាក់ចំណូល​បាន​ពី ៣០ ទៅ ៣៥ ម៉ឺន​រៀល​ក្នុង​មួយ​ឆ្នាំ ។​ ប៉ុន្តែ​​ក្នុងនោះ​ក៏​មាន​មាន់នៅ​សេសសល់​ដូចជា​មាន់​ស្ទើរ​ជំទង់​ប្រមាណ ២៧ ក្បាល
ចំពោះ ​ទីផ្សារ​វិញ គឺ​មាន​ឈ្មួញ​ចុះ​មក​ទិញ​ដល់​ផ្ទះ​ក្នុង​តំលៃ ៥០០០ ទៅ ៥៥០០ រៀល ក្នុង​មួយ​គីឡូក្រាម (​មាន់រ​ស់​) នៅ​ថ្ងៃ​ធម្មតា និង ៦០០០ ទៅ ៦៥០០ រៀល ក្នុង ១ គីឡូក្រាម នៅ​ពេល​ថ្ងៃ​បុណ្យ​ទាន (​បុណ្យ​ភ្ជុំ​ចិន​, ចូល​ឆ្នាំ​ចិន​, បុណ្យ​ភ្ជុំបិណ្ឌ …) ។​
សរុបមក ការចិញ្ចឹម​មាន់រ​បស់​លោកពូ​បាន​កាក់កប​ល្អ​ណាស់ គឺមាន់​មាន​សុខភាព​ល្អ​មាំមួន និង​អាច​រស់​បាន​រហូត​​ដល់ ៩០ ភាគរយ ។ ការ​ចិញ្ចឹម​មាន់​បាន​លទ្ធផល​ល្អ​បែបនេះ គឺ​ដោយសារ​គាត់​បាន​អនុវត្ត​ចំណុច​មួយចំនួន​ដូច​ខាងក្រោម :
  • ​ឲ្យ​ផឹកទឹក​ថ្នាំ​ការពារ​ជំងឺ​ជា​ប្រចាំ ដូចជា មើម​សាគូ និង​ដើម​ស្មៅ​ប្រមោយដំរី ៘
  • ធ្វើ​អនាម័យ​សំអាត​ទ្រុង និង​ទីធ្លា​ផ្ទះ​ដើម្បី​កុំឲ្យ​មាន់​ស៊ី​ចំណី​ផ្តេសផ្តាស ជាពិសេស​កៅស៊ូកង
  • ជ្រើសរើស​យក​ពូជ​មាន់​ដែល​ធំ​ល្អ មាន​ទំងន់​ធ្ងន់ ឈ្នះ​ជំងឺ​មក​ចិញ្ចឹម​
  • ឆាប់​ចាប់​មាន់​លក់​នៅ​ពេល​ដែល​ឃើញ​វា​មាន​ទំងន់​គ្រប់គ្រាន់​ល្មម​លក់៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: feed_chicken_by_natural.pdf


ការចិញ្ចឹម-កង្កែប​

ចិញ្ចឹម​កង្កែប​សម្រាប់​ធ្វើ​ជា​មុខរបរ​
1
គេ ​អាច​ចិញ្ចឹម​កង្កែប​តាម​វិធីសាស្ត្រ​ច្រើនយ៉ាង អាស្រ័យ​ដោយ​ប្រាក់កាស និង​គោលដៅ​របស់​អ្នក​ចិញ្ចឹម​។ ប៉ុន្តេ​ជាទូទៅ​ការចិញ្ចឹម​នៅក្នុងអាង​ស៊ី​ម៉ង់ មាន​ប្រសិទ្ធិភាព​ជាង ព្រមទាំង​អាច​ប្រើការ​បាន​យូរអង្វែង​ទៅមុខ​ទៀត​ផង​។​
​កង្កែប​អាច​ ចិញ្ចឹម​នៅ​ទីណា​ក៏បាន សូម្បី​អាង​ស៊ីម៉ង់​ដែល​ចោល​មិន​ប្រើការ​ក៏​អាច​យក​មក​ធ្វើជា​កន្លែង​ ចិញ្ចឹម​កង្កែប​បានដែរ​។ ក្រៅ​ពី​ការចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់ យើង​ក៏​អាច​ចិញ្ចឹម​វា​ក្នុង​ស្រះ ឬ​ចិញ្ចឹម​ក្នុង​ស្បៃ​ដាក់​ក្នុង​បឹង ឬ​ត្រពាំង​ធំៗ​ក៏បាន រឿងនេះ​វា​អាស្រ័យទៅលើ​ការសម្រេចចិត្ត​របស់​អ្នក​ចិញ្ចឹម និង​ស្ថានភាព​អំណោយផល​ជាក់ស្តែង​ប៉ុណ្ណោះ​។​
​​វិធី​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់ : យើង​អាច​ធ្វើ​អាង​ស៊ីម៉ង់​មាន​ទំហំ​
  • ​2m x 3m = 6 ម៉ែត្រការ៉េ​
  • ​2m x 5m = 10 ម៉ែត្រការ៉េ​
  • ​3m x 5m = 15 ម៉ែត្រការ៉េ​
  • ​4m x 6m = 24 ម៉ែត្រការ៉េ​
  • ​5m x 6m = 30 ម៉ែត្រការ៉េ​
​ឬ​អាច​ធ្វើ​ អាង​ធំ​ជាង​នេះ​ក៏​បាន​ទៅ​តាម​ការ​ចូល​ចិត្ត និង​អាស្រ័យ​ទៅ​តាម​ទីកន្លែង​សម្រាប់​ធ្វើ​វា​។ អាង​ត្រូវ​មាន​កំពស់ 1.2 ទៅ 1.5 ម៉ែត្រ ដើម្បី​ការពារ​កុំឲ្យ​កង្កែបលោត​ចេញ​។ បាត​ស្រះ​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​ទៅ​ម្ខាង​ប្រមាណ​ជា ៥​ដឺ​ក្រេ ដើម្បី​ឲ្យ​ងាយស្រួល​ប្តូរ​ទឹក ដោយ​រៀប​ឲ្យមាន​ជា​ប្រព័ន្ធ​បង្ហូរ​ទឹកចេ​ញ​-​ចូល ឲ្យ​រួច​ស្រេច​។ នៅ​ពី​លើ​អាង​ត្រូវមាន​ដំបូល​ស្បៃ​នីឡុង ដើម្បី​បញ្ចៀស​កំដៅ​ទាំងមូល​ចូលក្នុង​អាង ធ្វើឲ្យ​សីតុណ្ហភាព​ក្នុងអាង​កើន​កំដៅ​។ តែ​ក៏​មិនគួរ​បាំង​អាង​ចិញ្ចឹម​ឲ្យ​ង​ងិ​ត ឬ​ត្រជាក់​ពេក​នោះ​ដែរ​។ ចំណែក​កម្រិត​កំពស់​ទឹក​ក្នុង​អាង គឺ​ត្រូវ​រក្សា​ឲ្យនៅ​ត្រឹម ១​ភាគ​២ ឬ​២​ភាគ​៣ នៃ​ខ្លួន​កង្កែប​បាន ហើយ​មិន​ត្រូវ​ឲ្យ​ច្រើន​ជាង​នេះ​ឡើយ​។ ត្រូវ​បាញ់​ទឹក​សាច​ដាក់​កង្កែប​ជាប្រចាំ នៅ​ពេល​មេឃ​មាន​កំដៅ​ខ្លាំង​។​
1ដង់ស៊ីតេ​កូន​កង្កែប​សម្រាប់​ចិញ្ចឹម :​ ​
  • ​នៅក្នុង​ខែ​ទីមួយ : លែង​កូន​កង្កែប ១៥០-២០០ ក្នុង​មួយ​ម៉ែត្រការ៉េ​
  • ​នៅក្នុង​ខែ​ទី​ពីរ : លែង​កូន​កង្កែប ១០០ ក្នុង​មួយ​ម៉ែត្រការ៉េ​
  • ​នៅក្នុង​ខែ​ទី​បី : លែង​កូន​កង្កែប ៨០-១០០ ក្នុង​មួយ​ម៉ែត្រការ៉េ​
​ក្រោយពេល​ ព្រលែង និង​ចិញ្ចឹម​បាន​ពី ៧ ទៅ ១០​ថ្ងៃ ត្រូវ​ចាប់​យក​កូន​កង្កែប​ក្នុង​ហ្វូង ជ្រើស​យក​តែ​កូន​ណា​ដែល​ធំជាងគេ ដើម្បី​បញ្ចៀស​កុំឲ្យ​វា​ស៊ីគ្នា​។ នៅពេល​កង្កែប​មាន​ទម្ងន់​បាន​ពី ៥០-៦០​ក្រាម ការ​ស៊ីគ្នា​របស់​កង្កែប​នឹង​ថយចុះ តែ​គួរ​ផ្លាស់ប្តូរ​ទឹក​ជាប្រចាំ​ឲ្យ​វា​។ ទឹក​សម្រាប់​ផ្លាស់ប្តូរ​អាច​ប្រើ​ទឹកទន្លេ ទឹក​អ​ណ្តូ ទឹក​ស្រះ តែ​ត្រូវ​ធានា​ឲ្យបាន​ថា ជា​ទឹកស្អាត ដោយ​ច្រោះ​វា​តាមរយៈ​ដីខ្សាច់ ឬ​ប្រើ​ស្បៃ​សម្រាប់​ច្រោះ​ក៏បាន ត្រូវ​ព្យាយា​មឲ្យកង្កែប​ស៊ី​ឲ្យបាន​ច្រើន​ដង​ក្នុង ១​ថ្ងៃ។​
​ការឲ្យ​ចំណី :
  • ​ត្រូវ​ផ្តល់​ចំណី​ឲ្យ​កង្កែប​ស្មើ ៧ ទៅ ១០​ភាគរយ​នៃ​ទម្ងន់​ខ្លួន​កង្កែប ៥ ទៅ ១០០ ក្រាម ចំនួន ៣ ទៅ ៤​ដង​ក្នុង​មួយថ្ងៃ​។​
  • ​ត្រូវ​ផ្តល់​ចំណី​ចំនួន ៣ ទៅ ៥​ភាគរយ​នៃ​ទម្ងន់​ខ្លួន សម្រាប់​កង្កែប ១០០-២៥០​ក្រាម ចំនួន ២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​។​
​កង្កែប​វា​ ស៊ី​ច្រើន​នៅពេល​ព្រលប់ និង​ពេលយប់ ពេល​ថ្ងៃ​វា​មិនសូវ​ស៊ី​ទេ ចំណី​ត្រូវ​ផ្តល់​ឲ្យ​វា​នៅ​ពេលយប់​ស្មើ ២​ភាគ​៣ នៃ​ចំណី ដូច្នេះ​ឲ្យ​វា​ស៊ី​តែ​មួយ​ភាគ​បាន​ហើយ​នៅ​ពេល​ថ្ងៃ​។​
​ចំណី​សម្រាប់ ​ផ្តល់​ឲ្យ​កង្កែប​ត្រូវលាយ​បន្ថែម​វីតាមីន​សេ (C) និង​មេ​រំលាយ​ចំណី ដើម្បី​ជួយ​ឲ្យ​កង្កែប​បង្កើន​ថាមពល​សុខភាព និង​អាច​កិន​រំលាយ​ចំណី​បាន​ល្អ​។​
​បើ​យើង​ ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់​ត្រូវ​ដាក់​ទឹក​ឲ្យមាន​កំ​ពស់ត្រឹម ១០ ទៅ ២០​សង្ទីម៉ែត្រ​បាន​ហើយ លៃ​ធ្វើយ៉ាងណា​កុំឲ្យ​កម្រិត​ទឹ​កខ្ពស់​ជាង​នេះ​ឲ្យសោះ ទោះបី​ទឹក​មាន​ជម្រៅ​រាក់​ក៏ដោយ ក៏​ត្រូវតែ​ដាក់​ក្បួន​ដោយ​ប្រើ​បំពង់​ទីប​ជ័រ ធ្វើ​ជា​ពោង​បិទ​ចុង​សងខាង ឬ​ប្រើ​ឫស្សី​ច្នៃ​ធ្វើ​ជា​ក្បួន​ក៏បាន សម្រាប់​ឲ្យ​កង្កែប​ឡើងមក​ទំ នៅពេល​វា​ត្រូវការ យើង​អាច​ប្រើ​វត្ថុ​អ្វី​ក៏​បាន បើ​យល់ថា​អាច​ឲ្យ​កង្កែ​បឡើង​ទុំ​បាន។ អ្វី​ដែល​ប្រើ​សម្រាប់​ឲ្យ​កង្កែ​បឡើង​ទុំ​នោះ គឺ​ត្រូវ​ធានា​ឲ្យបាន​ថា កង្កែប​ទាំងអស់​អាច​ឡើង​ទំ​បាន តែ​មិន​ត្រូវ​ឲ្យ​ចង្អៀត​ពេក​សម្រាប់​វា​ឡើយ គ្រឿង​សម្រាប់​ឲ្យ​កង្កែ​បឡើង​ទំ​អាច​មាន​ទំហំ​ស្មើ ១​ភាគ​៣ ឬ ១​ភាគ​២ នៃ​ទំហំ​អាង​។​
​ការចិញ្ចឹម​កង្កែប​ក្នុង​ស្រះ​ដី :
​ស្រះ​អាចមាន​ ទំហំ​ចាប់ពី ៣០ ទៅ ៣០០​ម៉ែត្រការ៉េ (4 x 8, 5 x 10, 10 x 20)​។ ស្រះ​ចិញ្ចឹម​មិន​ត្រូវ​ឲ្យ​ធំ​ពេក​ទេ ព្រោះ​អាច​ពិបាក​គ្រប់គ្រង​វា​។ នៅ​ជុំវិញ​ស្រះ​ត្រូវ​ហ៊ុំ​ព័ន្ធ​ដោយ​ស្បៃ​នីឡុង មាន​កំពស់​មួយ​ម៉ែត្រ ដើម្បី​ការពារ​កុំឲ្យ​កង្កែបលោត​ចេញ គ្រឿង​សម្រាប់​ហ៊ុំ​ព័ន្ធ​ស្រះ​នេះ​អាច​ប្រើ​អ្វី​ក៏​បាន ឲ្យតែ​អាច​ការពារ​កុំឲ្យ​កង្កែបលោត​ចេញ​បាន​។​
​ចំណែក​កម្រិត ​ទឹក​ក្នុង​ស្រះ ត្រូវ​មាន​កំពស់​ត្រឹមតែ ២០ ទៅ ៣០​សង្ទីម៉ែត្រ​បាន​ហើយ ព្រមទាំង​រៀប​ច​ចំ​ប្រព័ន្ធ​សម្រាប់​បូមទឹក​ចេញចូល ដើម្បី​គ្រប់គ្រង​កំពស់​ទឹក​ក្នុង​ស្រះ​។​
​ដង់ស៊ីតេ​ កង្កែប​ក្នុង​ស្រះ អាចដាក់​បាន​ចំនួន ៦០ ទៅ ៨០​ក្បាល ក្នុង​មួយ​ម៉ែត្រការ៉េ នៅក្នុង​ខែ​ដំបូង តែ​គួរឲ្យ​មាន​គ្រឿង​សម្រាប់កង្កែ​ប​ឡើងទំ​ដូច​ក្នុង​អាង​ស៊ីម៉ង់​ដែរ (​កំប្លោក​ក៏​អាច​ប្រើ​ធ្វើជា​កន្លែងឲ្យក​ង្កែ​បឡើង​ទំបាន​ដូចគ្នា តែ​មិន​ត្រូវ​ឲ្យ​ច្រើនពេក​ទេ​)​។​
​​ទឹក​ក្នុង​ ស្រះ​ត្រូវ​ផ្លាស់ប្តូរ​ឲ្យបាន​រាល់​ថ្ងៃ ដើម្បី​ចៀសវាង​កុំឲ្យ​កង្កែ​បមាន​ជម្ងឺ ដោយ​ប្តូរ​ត្រឹម ១​ភាគ​៣ ឬ ១​ភាគ​៤ នៃ​ទឹក​។ ការចិញ្ចឹម​ក្នុង​ស្រះ​ដី​ចំណាយ​កម្លាំង​តិច​ជាង​ការចិញ្ចឹម​ក្នុង​អាង​ ស៊ីម៉ង់ ទាំង​ការចំណាយ​នា​ពេល​ដំបូង​ក៏​តិចជាង​ដែរ​។​
​សូម​រើស​តែ​ កង្កែប​ណា​ដែល​ធំ​ជាងគេ​ក្នុង​ចំណោម​កូន​មក​ចិញ្ចឹម ដើម្បី​រក្សាបាន​នូវ​ពូជ​កង្កែប​ឆាប់​ធំ មួយទៀត​នោះ​ត្រូវ​ចាំ​ថា ការចិញ្ចឹម​ក្នុង​ស្រះ​មាន​អត្រា​រស់​ទាប​ជាង​ចិញ្ចឹម​ក្នុង​អាង​៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: file15_2.pdf

No comments:

Post a Comment

cckd

<figure class = "op-ad" > <iframe width = "300" height = "250" style = " border : 0 ; m...