Category Archives: ការចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វ-បង្កងក្នុងស្រះ

-ការចិញ្ចឹម ទ្រង់ទ្រាយតូច ឬជាលក្ខណៈ គ្រួសារ ៖ ជារបៀបចិញ្ចឹមដែលមិនចំណាយ ទុនច្រើនលើការទិញសំភារមកប្រើប្រាស់ ចំណី និងមិនទាមទារបច្ចេកទេសខ្ពស់ ។ ទិន្ន ផលអាចទទួលបានពី២០០ទៅ៤០០គីឡូ ក្រាម ក្នុង១ហិកតា ក្នុង១រដូវ រយៈពេលពី៦ ទៅ៨ខែ ។
-ការចិញ្ចឹមទ្រង់ទ្រាយមធ្យម ៖ ស្រះត្រូវ មានលក្ខណៈសមស្របតាមបច្ចេកទេស ទាម ទារឱ្យមានបច្ចេកទេសក្នុងការចិញ្ចឹម និង ចំណាយទុនច្រើន ដូចជាការទិញពូជ និង ចំណី ។ ទិន្នផលអាចទទួលបានពី៦០០ទៅ ១.៥០០គីឡូក្រាម ក្នុង១ហិកតា ក្នុង១រដូវ រយៈពេល៦ទៅ៨ខែ ។
-ការ ចិញ្ចឹមទ្រង់ទ្រាយធំ ឬចិញ្ចឹមជា លក្ខណៈឧស្សាហកម្ម ៖ ទាមទារត្រូវចំណាយ ទុនច្រើនលើការរៀបចំស្រះ ទិញកូនបង្កង ពូជចំណី ទិញសំភារប្រើប្រាស់ ដូចជាម៉ាស៊ីន បូមទឹក ម៉ាស៊ីនបង្កើនអុកស៊ីសែន។ល។ ទីតាំងស្រះចិញ្ចឹមទៀតសោតត្រូវសមស្របតាមលក្ខណៈបច្ចេកទេស មានផ្ទៃដីធំទូលាយ និងអនុវត្ដបច្ចេកទេសខ្ពស់ ។ ទិន្នផលអាច*ទទួលបានពី២.០០០ទៅ៤.០០០គីឡូក្រាម ក្នុង១រដូវ រយៈពេលពី៦ទៅ៨ខែ ។
១-ការរៀបចំស្រះសំរាប់ចិញ្ចឹម
១-១ទីតាំងជីកស្រះ
- ស្រះគួរជីកនៅតំបន់មានប្រភពទឹក ពេញមួយឆ្នាំ ជាប្រភេទទឹកសាប ស្អាតល្អ គ្មានជាតិពុល តំបន់គ្មានប្រើថ្នាំកសិកម្ម និង គ្មានកាកសំណល់ពីរោងចក្រ និងអាចធ្វើការ ផ្លាស់ប្ដូរទឹកបានដោយងាយស្រួល ដោយប្រើ ម៉ាស៊ីនបូប ឬអាចបញ្ចូលទឹកតាមរយៈរបប ទឹកជោរនាច ។ ហើយអាចជ្រើសរើសទីតាំង ចិញ្ចឹមនៅតំបន់ទឹកសាប ឬតំបន់ទឹកភ្លាវ ដែលមានកំហាប់អំបិលមិនលើសពី១០ភាគ ពាន់ ។
-ទីតាំងជីកស្រះ ជាប្រភេទដីល្បាយដីឥដ្ឋ ឬលាយខ្សាច់តិចតួច ដើម្បីអាចរក្សាទឹកបាន យូរ និងគ្មានជាតិជូរ ។
– ទីតាំងស្រះ ត្រូវនៅក្បែរផ្លូវគមនាគមន៍ និងត្រូវមានអគ្គិសនីគ្រប់គ្រាន់ ជាពិសេស សំរាប់ការចិញ្ចឹមទ្រង់ទ្រាយមធ្យម និងទ្រង់ ទ្រាយធំ ។
១-២-លក្ខណៈស្រះ
- ស្រះត្រូវមានរាងចតុកោណកែងមាន ផ្ទៃក្រឡាចាប់ពី១.០០០ម៉ែត្រការ៉េឡើងទៅ (ឬអាចមានទំហំតូចជាងនេះក៏បានដែរ សំរាប់ការចិញ្ចឹមទ្រង់ទ្រាយតូច) និងមាន ជំរៅទឹកពី១.២ទៅ១.៥ម៉ែត្រ ។ បាតស្រះ ត្រូវមានកំរិតជម្រាលទៅជ្រុងម្ខាង ដើម្បី ងាយស្រួលបញ្ចេញទឹកចោល ។ នៅបាត ស្រះត្រូវមានជីកប្រឡាយសំរាប់នាំទឹកពី កន្លែងបញ្ចូលទឹករហូតដល់កន្លែងបញ្ចេញទឹក ចោល ។ ប្រឡាយគួរមានទទឹងពី២ទៅ៣ ម៉ែត្រ និងត្រូវមានជំរៅជ្រៅជាងបាតស្រះពី ១០ទៅ១៥សង្ទីម៉ែត្រ ។ បាតស្រះ ត្រូវមាន ភក់ ឬមមោកតិច ។ ខ្នងភ្លឺស្រះត្រូវមានទំហំ យ៉ាងតិច២ម៉ែត្រ មានលក្ខណៈរឹងមាំល្អ គ្មាន រន្ធសត្វផ្សេងៗ និងមិនជ្រាបទឹក ។
– ស្រះចិញ្ចឹមនីមួយៗ ត្រូវមានប្រព័ន្ធ បញ្ចេញបញ្ចូលទឹក ។ បំពង់បញ្ចេញទឹក ចោលត្រូវនៅផ្នែកទាបបំផុត ហើយបំពង់ បញ្ចូលទឹកត្រូវនៅផ្នែកខាងទីខ្ពស់ ។
១-៣-គុណភាពទឹក
បង្កង ជាប្រភេទវារីសត្វរស់ក្នុងមជ្ឈដ្ឋាន ទឹកសាប ប៉ុន្ដែវាក៏អាចរស់នៅ និងធំធាត់បាន ក្នុងតំបន់ទឹកភ្លាវ ដែលមានកំហាប់អំបិល រហូតដល់១០ភាគពាន់ ។ បង្កងមានចរិតរស់ នៅស្រទាប់បាត ក្នុងមជ្ឈដ្ឋានទឹកស្អាត និង ត្រូវមានកត្ដាគុណភាពទឹកសំខាន់ៗផ្សេង ទៀតដូចខាងក្រោម ៖
-សីតុណ្ហភាព ៖ សមស្របពី២២ទៅ៣២ អង្សាសេ និងល្អបំផុតពី២៦-៣០អង្សាសេ។ បើសិនជាសីតុណ្ហភាពទឹកក្រោម១៦អង្សា សេ ឬលើសពី៤០អង្សាសេ ហើយកំរិត សីតុណ្ហភាពទឹកនេះអូសបន្លាយយូរថ្ងៃអាច ធ្វើឱ្យបង្កងងាប់បាន ។
– កំរិត ផះ ឬកំរិតជាតិជូរ ៖ សមស្រប មានពី៧ទៅ៨ ។ បង្កងមិនអាចរស់នៅក្នុងម មជ្ឈដ្ឋានទឹកដែលមានកំរិត ផះ ឬកំរិតជាតិ ជូរក្រោម៥ បានឡើយ ។
-កំហាប់អំបិល ៖ កំហាប់អំបិលសមស្រប សំរាប់ការលូតលាស់របស់បង្កងមិនលើសពី៥ ភាគពាន់ ។ ជាធម្មតាបង្កងក៏អាចធន់ និង រស់នៅបានក្នុងទឹកដែលមានកំហាប់អំបិល រហូតដល់២០ភាគពាន់ ប៉ុន្ដែត្រូវបង្កើនកំរិត កំហាប់អំបិលនេះឡើងសន្សឹមៗ បើមិន ដូច្នេះទេអាចធ្វើឱ្យបង្កងងាប់បាន ។
-បរិមាណអុកស៊ីហ្សែនក្នុង ទឹក ៖ បង្កង*ចូលចិត្ដរស់នៅក្នុងមជ្ឈដ្ឋានផ្ទៃទឹកធំទូលាយ ដែលមានកំរិតអុកស៊ីហ្សែនលើសពី៥មីល្លី ក្រាម ក្នុង១លីត្រ និងកំរិតអុកស៊ីហ្សែនតិច បំផុតរបស់ងង្កងគឺ៣មីល្លីក្រាមក្នុង១លីត្រ ។ កំរិតអុកស៊ីហ្សែននេះ គឺខ្ពស់ជាងកំរិតអុកស៊ី សែននៃប្រភេទត្រីទឹកសាប ស្ទើរតែទាំងអស់ ដែលមានតែ២មីល្លីក្រាម ក្នុង១លីត្រ ប៉ុណ្ណោះ ។ បើបរិមាណអុកស៊ីហ្សែនក្នុងទឹក ទាបជាង១.៥មីល្លីក្រាម ក្នុង១លីត្រ ធ្វើឱ្យ បង្កងងើបក្បាលលើផ្ទៃទឹក និងក្រោម១.២ មីល្លីក្រាម ក្នុង១លីត្រ ធ្វើឱ្យបង្កងងាប់ ។
-កំរិតរឹងនៃទឹក 9ជាជឿ៣ប ៖ ទឹកមាន កំរិតរឹងពី៥០-១០០មីល្លីក្រាម ក្នុង១លីត្រ គឺ សមស្របសំរាប់បង្កង ។
– សារធាតុរ៉ែ (លោហធាតុ) ៖ បង្កងមិន អាចបន្ស៊ាំនឹងសារធាតុរ៉ែ (លោហធាតុ) ទេ ជាពិសេសគឺជាតិដែក ។ បរិមាណសារធាតុ*ដែកមាន០.១ទៅ០.២មីល្លីក្រាម ក្នុង១លីត្រ*ទឹក ដែលសមស្របសំរាប់បង្កង បើលើសពី៤*មីល្លីក្រាម ក្នុង១លីត្រ នឹងបង្កគ្រោះថ្នាក់ដល់ បង្កង ។
១-៤-សំភារប្រើប្រាស់
អ្នក ចិញ្ចឹមបង្កងត្រូវមានម៉ាស៊ីនបូមទឹក សំរាប់ផ្លាស់ប្ដូរទឹកតាមពេលវេលាកំណត់ ឬ សំរាប់ប្ដូរទឹកនៅពេលទឹកស្រះអន់គុណភាព។ ម៉ាស៊ីនបូមទឹកគួរមានទំហំល្មម ដើម្បីងាយ ស្រួលចល័ត និងដឹកជញ្ជូន ។
១-៥-ការរៀបចំស្រះ
ការ រៀបចំស្រះ ជាកត្ដាសំខាន់ដែលត្រូវ យកចិត្ដទុកដាក់ ដើម្បីបង្កើតមជ្ឈដ្ឋានសម ស្របសំរាប់ការលូតលាស់របស់បង្កង ។ ការ រៀបចំស្រះមានរបៀបដូចខាងក្រោម ៖
-សំអាតស្មៅ កំទេចកំទីក្នុងស្រះ និង សំអាតរុក្ខជាតិដែលមាននៅជុំវិញភ្លឺស្រះ។ បូមពង្រីងស្រះចាប់ត្រីល្អិត ត្រីកាច (ដូចជា ត្រីរ៉ស់ ផ្ទក់ អណ្ដែង ក្រាញ់។ល។) និងអន្ទង់ ពស់ កង្កែបចេញ។
-ចំពោះស្រះចាស់ត្រូវ ស្ដារល្បាប់ភក់បាត ស្រះចេញ ដើម្បីបំបាត់មេរោគ ឧស្ម័នពុល ដោយរក្សាទុកកំរាស់ល្បាប់ភក់ពី១០ទៅ១៥ សង្ទីម៉ែត្រ ។
-ត្រូវ ជួសជុលភ្លឺស្រះឱ្យបានមាំល្អ លប់រន្ធ ឬប្រហោងផ្សេងៗនៅតាមភ្លឺស្រះ ។ ភ្លឺស្រះ ត្រូវមានកំពស់ខ្ពស់ជាងទឹកស្រះយ៉ាងតិច០.៥ ម៉ែត្រ ។
-ក្រោយពី ស្ដារល្បាប់ភក់រួច ត្រូវហាល ស្រះពី២ទៅ៧ថ្ងៃ ដើម្បីបំភាយឧស្ម័នពុល ផ្សេងៗ ដូចជាអ៊ីដ្រូហ្សែនស៊ុលផួ 9ះ២្សប អាម៉ូ ញ៉ាក់ 9ណះ៣ប មេតាន 9ជះ៤ប…ចេញពីស្រះ ។ បើស្រះមានជាតិជូរមិនគួរហាលថ្ងៃយូរពេក ទេ ។
-ការបាចកំបោរ បាតស្រះ ៖ ប្រើកំបោរស បាចឱ្យសព្វបាតស្រះ ដើម្បីសំលាប់មេរោគ និងកែលំអកំរិត ផះ ឬកំរិតជាតិជូរនៃទឹក ។ ចំពោះស្រះថ្មី ត្រូវបាចកំបោរក្នុងបរិមាណពី៣ ទៅ៥គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ និង ចំពោះស្រះចាស់គួរប្រើកំបោរក្នុងបរិមាណពី ៧ទៅ១០គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ។
-ការដាក់ជី ៖ ក្រោយពេលរៀបចំស្រះរួច ត្រូវដាក់ជីដើម្បីបង្កើតចំណីធម្មជាតិ។ ប្រភេទជីដែលល្អ គឺជីលាមកសត្វមាន់ ទា និងជ្រូក ។ល។ ក្នុងបរិមាណពី២៥ទៅ៣០ គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ។ បើសិនជា គ្មានជីលាមកសត្វ យើងក៏អាចប្រើជីគីមី ណភគ ក្នុងបរិមាណពី២ទៅ៤ក្រាម ក្នុង១ ម៉ែត្រគូប ដោយត្រូវត្រាំជីក្នុងទឹកឱ្យរលាយ គ្រាប់អស់សិន រួចបាចឱ្យសព្វពេញផ្ទៃស្រះ ។
-ការបញ្ចូលទឹកក្នុងស្រះ ៖ ក្រោយពេល ដាក់ជីរួចបាន១ថ្ងៃ យើងត្រូវបញ្ចូលទឹកក្នុង ស្រះឱ្យបានពី៣០ទៅ៤០សង្ទីម៉ែត្រ។ ក្រោយ ពីបាចជីរួច រយៈពេលពី២ទៅ៣ថ្ងៃ រុក្ខជាតិ ប្លង់តុងបានកើតមានដែលធ្វើឱ្យទឹកស្រះមាន ពណ៌បៃតងខ្ចី រួចយើងត្រូវបញ្ចូលទឹកបំពេញ ស្រះ ។
ចំណាំ ៖ ពេលបញ្ចូលទឹកក្នុងស្រះ ត្រូវ ច្រោះនឹងស្បៃក្រឡាល្អិតទំហំ០.៥មីល្លីម៉ែត្រ ដើម្បីការពារត្រីល្អិត កំពឹស និងសត្វចង្រៃ ផ្សេងៗចូលក្នុងស្រះដែលបានរៀបចំហើយ ។
-ត្រូវរៀបចំមែកឈើ ឬឫស្សីដោយចង ជាបាច់ដាក់នៅបាតស្រះសំរាប់ជាជំរកនៅ ពេលបង្កងសក ។ ម្យ៉ាងទៀត យើងអាច ដាក់បន្ថែមរុក្ខជាតិទឹកដូចជា ចក ត្រកួន ដើម្បីជាចំណីបន្ថែម និងជាជំរកសំរាប់បង្កង។ បន្ទាប់មកត្រូវត្រៀមលក្ខណៈលែងកូនបង្កង ពូជក្នុងស្រះ ដែលបានរៀបចំហើយនោះ ។
២-ការជ្រើសរើសកូនបង្កងពូជ និង របៀបលែង
២-១-ការជ្រើសរើសកូនបង្កងពូជ
ដើម្បីចិញ្ចឹមបង្កងឱ្យទទួលបានគុណភាព ល្អ យើងត្រូវយកចិត្ដទុកដាក់ចំណុចសំខាន់ៗ ដូចខាងក្រោម ៖
– គួរទិញកូនបង្កងពូជពីកសិដ្ឋានផលិតពូជ ដែលមានទំនុកចិត្ដ និងមានលិខិតបញ្ជាក់អំពី គុណភាព ។ បើសិនមានលទ្ធភាពយើងគួរ ជ្រើសរើសយក តែកូនបង្កងពូជឈ្មោលសុទ្ធ សំរាប់ដាក់ចិញ្ចឹម ពីព្រោះវាលូតលាស់លឿន ។
-ម្យ៉ាងទៀត ត្រូវជ្រើសរើសកូនបង្កង ពូជដាក់ចិញ្ចឹមឱ្យមានប្រវែងចាប់ពី៣សង្ទី ម៉ែត្រឡើងទៅ ដែលមានទំហំប៉ុនគ្នា មាន សុខភាពល្អ គ្មានរបួសស្នាម និងមានពុកមាត់ ជើង និងតង្កៀបគ្រប់គ្រាន់ ។
លក្ខណៈសំគាល់កូនបង្កងមានសុខភាពល្អ ៖
- ជាទូទៅ គឺពុកមាត់របស់វាជានិច្ចកាល មានលក្ខណៈស្របគ្នា ។ បើសិនជាពុកមាត់ របស់វាមានរាងជាអក្សរវ៉េ 9្វប បញ្ជាក់ថា កូនបង្កងមានសុខភាពខ្សោយ ។
-មានសកម្មភាពហែលរហ័សរហួន ។ នៅពេលផ្ដាច់ចរន្ដខ្យល់អុកស៊ីហ្សែន កូន*បង្កងមានសុខភាពល្អ តែងតែឡើងមកផ្នែក*ខាងលើនៃផ្ទៃទឹក ។
-ម្យ៉ាងទៀត កូនបង្កងមានសុខភាពល្អ គឺ គេសំគាល់នៅលើដងខ្លួនរបស់វា មានពណ៌ ខៀវថ្លា ។ ចំពោះកូនបង្កងមានជំងឺ គឺដងខ្លួន របស់វាមានពណ៌សស្រអាប់ ហើយគំរប*កំផ្លៀងរបស់វាមានពណ៌ខ្មៅ ។
២-២-របៀបលែងកូនបង្កងដាក់ចិញ្ចឹម
- មុនពេលលែងកូនបង្កង ត្រូវធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះជាមុនសិន ។ បើសិនជាទឹកស្រះមានលក្ខណៈល្អ ក្រោយពេលស្រះបានរៀបចំហើយ គឺយើងអាចលែងកូនបង្កងចូលស្រះបាន ។
-ក្នុងករណីដែលកូនបង្កង ពូជដឹកជញ្ជូន ដោយដាក់ក្នុងថង់បា្លស្ទិក និងមានបញ្ចូលខ្យល់អុកស៊ីហ្សែន ។ មុននឹងលែងកូនបង្កងចូលក្នុងស្រះ យើងត្រូវត្រាំថង់កូនបង្កងក្នុងទឹកស្រះរយៈពេលពី១០ទៅ១៥នាទីជា មុនសិន ដើម្បីឱ្យសីតុណ្ហភាពទឹកក្នុងថង់បន្ស៊ាំនឹងសីតុណ្ហភាពទឹកក្នុងស្រះ ។ បន្ទាប់មក ទើ យើងចាប់ផ្ដើមបើកមាត់ថង់ឱ្យកូនបង្កង ហែលចេញតាមសំរួល ។ គេត្រូវលែងកូនបង្កងចំងាយប្រហែល២ម៉ែត្រពីមាត់ស្រះ ដើម្បីចៀសវាងកុំឱ្យវាលោតឡើងលើមាត់ ស្រះ ។ ត្រូវលែងកូនបង្កងនៅពេលអាកាស ធាតុត្រជាក់ ជាពិសេសគឺនៅពេលព្រឹក ។
-ដង់ស៊ីតេដាក់ចិញ្ចឹម ៖ សំរាប់ការចិញ្ចឹម ជាលក្ខណៈគ្រួសារ ដង់ស៊ីតេកូនបង្កងដាក់ ចិញ្ចឹមមានពី៣ទៅ៥ក្បាល ក្នុង១ម៉ែត្រ
កា រ៉េ ។ សំរាប់ការចិញ្ចឹមទ្រង់ទ្រាយមធ្យម បរិមាណកូនបង្កងដាក់ចិញ្ចឹមមានពី៥ទៅ៧ ក្បាលក្នុង១ម៉ែត្រការ៉េ និងសំរាប់ការចិញ្ចឹម ទ្រង់ទ្រាយធំ ឬចិញ្ចឹមជាលក្ខណៈឧស្សាហ កម្មបរិមាណកូនបង្កងដាក់ចិញ្ចឹមគឺពី១២ទៅ ១៥ក្បាល ក្នុង១ម៉ែត្រការ៉េទឹកស្រះ ។ (នៅមានត)
បច្ចេកទេសចិញ្ចឹមបង្កងក្នុងស្រះ (ត)
ការចិញ្ចឹមចំរុះជាមួយត្រី ៖
-យើងអាចចិញ្ចឹមបង្កងជាមួយប្រភេទ ត្រីផ្សេងៗបាន ដើម្បីប្រើប្រាស់ឱ្យអស់នូវ ចំណីដែលមានក្នុងស្រះ និងដើម្បីជួយកែលំអ គុណភាពទឹកស្រះ ។ ការចិញ្ចឹមចំរុះនេះ យើងអាចដាក់ត្រីចិញ្ចឹមបានតែក្នុងស្រះ ចិញ្ចឹមបង្កង ដែលចិញ្ចឹមជាទ្រង់ទ្រាយតូច និងមធ្យមប៉ុណ្ណោះ ។
-សំរាប់ប្រភេទត្រីដាក់ចិញ្ចឹមចំរុះជាមួយ បង្កង គឺជាប្រភេទត្រីដែលរស់នៅស្រទាប់លើ និងស្រទាប់កណ្ដាល និងជាប្រភេទត្រីដែល មិនប្រជែងចំណីជាមួយបង្កង ដូចជា ប្រភេទ ត្រីកាបស កាបក្បាលធំ កាបស៊ីស្មៅ និងត្រី ឆ្ពិនជាដើម ។
-ដង់ស៊ីតេត្រីដាក់ចិញ្ចឹម គឺ១ក្បាលក្នុង៥ ទៅ១០ម៉ែត្រការ៉េ នៃផ្ទៃទឹកស្រះ ។
៣-ចំណី និងរបៀបផ្ដល់ចំណី
ត្រូវផ្ដល់ចំណីគ្រប់ល្មម ចៀសវាងផ្ដល់ ចំណីលើស ពីព្រោះចំណីដែលនៅសល់ច្រើន ក្នុងស្រះ អាចបំលែងជាធាតុពុលបង្កឱ្យកើត*មានរុក្ខជាតិប្លង់តុងច្រើន ធ្វើឱ្យបង្កងពិបាក*សក និងលូតលាស់មិនល្អ ។ ដូចនេះការ*ផ្ដល់ចំណីខ្វះបន្ដិចប្រសើរជាងការផ្ដល់ចំណីលើស ។
៣-១-ចំណី
ដើម្បីឱ្យបង្កងសក និងមានការលូតលាស់ ល្អ ចំណីត្រូវមានសារធាតុបំប៉នសំខាន់ៗដូច ជា ប្រូតេអ៊ីនពី៣០ទៅ៣៥ភាគរយ លីពីត៣ ទៅ៥ភាគរយ កាល់ស្យូម២ទៅ៣ភាគរយ ផូស្វរ១ទៅ១.៥ភាគរយ និងសែលុយឡូសពី ៣ទៅ៥ភាគរយ ។ យើងអាចប្រើចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់ ដែលមានសារធាតុ ដូចខាងលើ ។ ចំពោះចំណីគ្រាប់មានបរិមាណ សារធាតុបំប៉នមិនប្រែប្រួល និងងាយស្រួល ប្រើប្រាស់ ប៉ុន្ដែមានតំលៃខ្ពស់ ។ រីឯចំណីកែ ច្នៃ និងចំណីស្រស់មានតម្លៃថោកជាងចំណី គ្រាប់ ព្រោះយើងអាចរកបាននៅតាមមូល ដ្ឋាន តែប្រភេទចំណីនេះមានបរិមាណសារ ធាតុបំប៉នប្រែប្រួល ដែលធ្វើឱ្យយើងចំណាយពេលវេលាច្រើនក្នុងការផ្ដល់ចំណី ។ ការផ្សំចំណីអាស្រ័យលើវត្ថុធាតុដើម ដែលមាននៅតាមមូលដ្ឋាន និងមានរូបមន្ដផ្សំចំណីផ្សេងៗគ្នា ប៉ុន្ដែចាំបាច់ត្រូវធានាឱ្យមាននូវបរិមាណសារធាតុបំប៉នសំខាន់ៗ ដូចជា ម្សៅគ្រាប់ធញជាតិ៦៥ភាគរយ ម្សៅត្រី២៥ភាគរយ និងប្រភេទសារធាតុផ្សេងៗទៀតចំនួន១០ភាគរយ ។ បន្ទាប់មក យើងអាចកែច្នៃតាមរូបមន្ដដូចខាងក្រោម ៖
-ម្សៅសណ្ដែកសៀង ៖ ២០%
-កន្ទក់ ៖ ៣៥%
-ម្សៅមី ៖ ១០%
-ម្សៅត្រី ៖ ២៥%
-ម្សៅឆ្អឹង ៖ ២%
-ម្សៅគ ៖ ៥%
-ព្រីម៉ិច 9ភរមេិខប ៖ ២%
-និងសារធាតុខ្លាញ់ (ខ្លាញ់ត្រី មឹក ប្រេង ដូង) ៖ ១%
៣-២-របៀបផ្ដល់ចំណី
ចំណីគ្រាប់ ឬចំណីកែច្នៃត្រូវផ្ដល់ឱ្យបង្កង នៅខែដំបូង និងខែបន្ទាប់ ។ ចំណែកប្រភេទ ចំណីស្រស់មានដូចជា ត្រីល្អិត កំពឹស ក្ដាម ខ្យង។ល។ ដែលមានតម្លៃថោកនៅរដូវ វស្សាក៏អាចផ្ដល់ជាចំណីបង្កងបានដែរ ។ ចំណីស្រស់មានគុណភាពធ្វើឱ្យបង្កងមានការ លូតលាស់លឿន និងបានកាត់បន្ថយការ ចំណាយលើការទិញចំណីគ្រាប់ ប៉ុន្ដែចំណី ស្រស់ងាយធ្វើឱ្យខូចគុណភាពទឹកស្រះផង ដែរ ។
-កន្ដ្រងចំណី ៖ ដើម្បីងាយស្រួលក្នុងការ ត្រួតពិនិត្យ និងគ្រប់គ្រងបរិមាណចំណីដែល ត្រូវផ្ដល់ឱ្យបង្កងស៊ី យើងត្រូវដាក់កន្ដ្រងចំណី ចំនួន៤នៅតាមជ្រុងស្រះ ហើយកន្ដ្រង នីមួយៗត្រូវដាក់ឱ្យផុតពីបាតស្រះកំពស់១០ សង្ទីម៉ែត្រ ។ កន្ដ្រងនីមួយៗគួរមានទំហំ១ ម៉ែត្រការ៉េ ។ រាល់ពេលផ្ដល់ចំណីត្រូវបាច ចំណីឱ្យសព្វពេញផ្ទៃស្រះ និងត្រូវដាក់ចំណី បន្ថែមនៅក្នុងកន្ដ្រងចំណីប្រហែល១ភាគរយ នៃបរិមាណចំណីសរុប ។ ក្រោយពីផ្ដល់ចំណី បានរយៈពេល១ម៉ោងត្រូវត្រួតពិនិត្យមើល កន្ដ្រងចំណី បើសិនជាបង្កងទើបតែស៊ីចំណី អស់បញ្ជាក់ថា ចំណីគ្រប់ល្មមសំរាប់បង្កង ។ បើសិនជាចំណីនៅសល់ច្រើន គឺត្រូវបន្ថយ ចំណីនៅពេលដាក់លើកក្រោយ ។ ប៉ុន្ដែបើបង្កងស៊ីចំណីអស់លឿន យើងត្រូវបង្កើន បរិមាណចំណីនៅពេលដាក់លើកក្រោយ ។
-អត្រាផ្ដល់ចំណី ៖ ត្រូវផ្ដល់ចំណីឱ្យបង្កង ស៊ីចំនួន២ដង ក្នុង១ថ្ងៃ គឺនៅម៉ោង៥ព្រឹក និង ម៉ោង៥ល្ងាច ។ ពេលព្រឹកត្រូវផ្ដល់ចំណី៣០ ភាគរយនៃបរិមាណចំណីទាំងអស់ និងនៅ ពេលល្ងាចផ្ដល់៧០ភាគរយនៃបរិមាណចំណី ដែលនៅសល់ ។ បរិមាណចំណីត្រូវផ្ដល់ឱ្យ បង្កងរាល់ថ្ងៃ ទៅតាមដំណាក់កាលលូតលាស់ របស់វា និងគិតតាមទំងន់បង្កងសរុបដែល មាននៅក្នុងស្រះ (មើលតារាងទី១ខាង ក្រោម) ។
-មុនពេលដាក់ចំណីក្នុងកន្ដ្រង ត្រូវ សំអាតកន្ដ្រងឱ្យបានស្អាតជាមុនសិន រួចទើប ដាក់ចំណីថ្មីចូល ។
តារាងទី១ ៖ បរិមាណចំណី និងអត្រារស់ របស់បង្កង
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១ដល់២០ ទម្ងន់មធ្យម (ក្រាម) ៤ អត្រារស់(%) ១០០ បរិមាណចំណី (%) ២០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ២១ដល់៤០ ទម្ងន់មធ្យម (ក្រាម) ៧ អត្រារស់៩៥ បរិ មាណចំណី (%) ១៥ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៤១ដល់៦០ ទម្ងន់មធ្យម (ក្រាម) ១៣ អត្រារស់ ៩០ បរិមាណចំណី (%) ១០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៦១ដល់៨០ ទម្ងន់មធ្យម (ក្រាម) ២២ អត្រារស់៨៥ បរិ មាណចំណី (%) ៨០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៨១ដល់១០០ ទម្ងន់មធ្យម (ក្រាម) ៣១ អត្រារស់៨០ បរិ មាណចំណី (%) ៥ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១០១ដល់ ១២០ ទម្ងន់មធ្យម (ក្រាម) ៤០ អត្រារស់ ៧៥ បរិមាណចំណី (%) ៤ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១២១ឡើង ទម្ងន់មធ្យម (ក្រាម) លើ៥០ អត្រារស់៧០ បរិមាណចំណី (%) ៣ ។
ប្រការដែលត្រូវចងចាំនៅពេលដាក់ចំណី
-ចំណីកែច្នៃ ៖ ត្រូវលាយច្របល់ចំណី បញ្ចូលគ្នាឱ្យសព្វ និងត្រូវមានដាក់ម្សៅស្អិត (ម្សៅគ) រួចកិនចេញជាគ្រាប់សំរាប់ផ្ដល់ឱ្យ បង្កងស៊ី ។ ប្រភេទចំណីដែលកែច្នៃរួចនេះ គឺ សំរាប់ប្រើតែ១ថ្ងៃប៉ុណ្ណោះ ។
-ចំណីស្រស់ ៖ ត្រូវលាងចំណីស្រស់ឱ្យ ស្អាត និងកាត់ជាដុំល្អិតៗ ទើបដាក់ឱ្យបង្កង ស៊ី ។ មិនត្រូវយកចំណីដែលងាប់ ឬខូចគុណ ភាពមកធ្វើជាចំណីបង្កងឡើយ ។
-ចំណីគ្រាប់ ៖ ចំពោះចំណីគ្រាប់មិនត្រូវ ប្រើចំណីណាដែលហួសពេលកំណត់ប្រើប្រាស់ ឬដុះផ្សិតឡើយ ។
-ការចាប់ចំណី ៖ បង្កងចាប់យកចំណី ដោយស្រង់ក្លិន ដូចនេះចំពោះចំណីកែច្នៃយើងអាចលាយវាជាមួយចំណីស្រស់ ដើម្បីឱ្យចំណីកែច្នៃមានក្លិនដែលងាយទាក់ទាញឱ្យបង្កងស៊ី ។
-ការប្រើប្រាស់វីតាមីន ៖ ដើម្បីបង្កើន សុខភាពរបស់បង្កង និងចៀសផុតពីជំងឺ ផ្សេងៗ យើងអាចប្រើវីតាមីនសេ ជ លាយជា មួយចំណីបាន ។
-ការត្រួតពិនិត្យការលូតលាស់របស់ បង្កង ៖ យើងអាចកំណត់រយៈពេល២០ថ្ងៃ ម្ដង ដើម្បីចាប់បង្កងមួយចំនួនពីកន្ដ្រងចំណី ទាំង៤យកមកថ្លឹង និងគិតរកទម្ងន់មធ្យម ។ បន្ទាប់មក ផ្អែកលើអត្រារស់របស់បង្កង ដែល មានបញ្ជាក់នៅក្នុងតារាងទី១ យើងអាច គណនាទម្ងន់បង្កងសរុបដែលមានក្នុងស្រះ ហើយបន្ទាប់មក យើងអាចគណនាបរិមាណ ចំណីដែលត្រូវផ្ដល់ឱ្យបង្កងស៊ីនៅដំណាក់ កាលបន្ទាប់ ។
៤-ការគ្រប់គ្រងគុណភាពទឹកស្រះ
បង្កងលូតលាស់ និងធំធាត់អាស្រ័យទៅ លើការសករបស់វា ។ ដើម្បីធ្វើឱ្យបង្កងសក បានដោយងាយ ចាំបាច់ត្រូវគ្រប់គ្រងគុណ ភាពទឹកស្រះឱ្យបានល្អ ដែលជាកត្ដាសំខាន់ចាំ បាច់បំផុត ។ ខាងក្រោមនេះ គឺជាវិធីសាស្ដ្រ មួយចំនួនក្នុងការគ្រប់គ្រងគុណភាពទឹកស្រះ ឱ្យបានល្អ ៖
ក-ការផ្លាស់ប្ដូរទឹក ៖
-ការផ្លាស់ប្ដូរទឹក គឺមានគោលបំណង ដើម្បីកាត់បន្ថយភាពកខ្វក់នៃទឹកស្រះធ្វើឱ្យ ទឹកស្រះថ្លាល្អ បង្កើនបរិមាណខ្យល់អុកស៊ី ហ្សែនក្នុងស្រះ និងបានបញ្ចេញចោលឧស្ម័ន ពុលផ្សេងៗដូចជា អ៊ីដ្រូហ្សែនស៊ុលផួ (H2S) អាម៉ូញ៉ាក់ NH3 ឧស្ម័នកាបូនិក CO2 ជា ដើម។ល។ ជាធម្មតានៅខែដំបូងយើងមិន ចាំបាច់ផ្លាស់ប្ដូរទឹកទេ ព្រោះលាមករបស់បង្កងនៅបាតស្រះមានបរិមាណតិចតួចនៅឡើយ ។ នៅខែទី២ ត្រូវប្ដូរទឹកេឱ្យបានញឹកញាប់ ឬរៀងរាល់ថ្ងៃ ។ បរិមាណទឹកត្រូវប្ដូរ អាស្រ័យលើគុណភាពទឹកស្រះ និងទំហំនៃការចិញ្ចឹម ។ ជាទូទៅយើងអាចប្ដូរទឹកពី១០ ទៅ២០ភាគរយនៃផ្ទៃទឹកស្រះ ។ ការប្ដូរទឹក នេះ គឺត្រូវបូមយកលាមកបង្កង និងកាក សំណល់ផ្សេងៗទៀតចេញពីផ្នែកបាតស្រះ និងបញ្ចូលទឹកថ្មីមកវិញនៅផ្នែកខាងលើនៃ ផ្ទៃស្រះ ដោយមានប្រើស្បៃច្រោះទឹកដែល បង្ហូរចូល ។
-ការដាក់ចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេ ខ្ពស់ ត្រូវធ្វើការផ្លាស់ប្ដូរបរិមាណទឹកច្រើន
ជាងការចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេទាប។ ចំពោះការចិញ្ចឹមដោយប្រើចំណីស្រស់ងាយ ធ្វើឱ្យខូចគុណភាពទឹកណាស់ ដូចនេះចាំបាច់ ត្រូវផ្លាស់ប្ដូរទឹកឱ្យបានច្រើនដែរ ។
ខ-កត្ដាសំខាន់ៗនៃគុណភាពទឹក
ជានិច្ចកាល យើងត្រូវត្រួតពិនិត្យកត្ដា សំខាន់ៗនៃគុណភាពទឹក ដូចជាសីតុណ្ហភាព ផះ (កំរិតជាតិជូរនៃទឹក) កំរិតរលាយខ្យល់ អុកហ្សែនក្នុងទឹក កំរិតរឹងនៃទឹក។ល។ ដើម្បី កែលំអទាន់ពេលវេលានៅពេលគុណភាព ទឹកមានការប្រែប្រួល ។
-កំរិត ផះ (កំរិតជាតិជូរនៃទឹក) ៖ ជា និច្ចកាលមានការប្រែប្រួលដោយសារការ កើនឡើងនៃរុក្ខជាតិប្លង់តុងដែលធ្វើឱ្យ ផះ ខ្ពស់ និង ផះ ចុះទាប ដោយមានការបំភាយ នៃសមាសធាតុសេរីរាង្គនៅបាតស្រះ ។ ម្យ៉ាងទៀតទឹកស្រះមានជាតិអាស៊ីត ឬជាតិ ជូរ ឬ ផះ ចុះទាប ដោយសារទឹកភ្លៀង ឬ ប្រភពទឹកផ្សេងៗ ។ ដូចនេះត្រូវរក្សាកំរិត ផះ ទឹកស្រះឱ្យបានល្អឱ្យនៅចន្លោះពី៧ទៅ
៨ ។ បើសិន ផះ ក្រោម៧ ឬលើសពី៩នឹងជះ ឥទ្ធិពលអាក្រក់ដល់បង្កង ។ ដើម្បីកែលំអ ផះ ត្រូវផ្លាស់ប្ដូរទឹក ឬប្រើប្រាស់កំបោរ ។ បើសិនជារុក្ខជាតិប្លង់តុងកើតមានច្រើនធ្វើឱ្យ ផះ ឡើងខ្ពស់ត្រូវប្ដូរទឹកជាថ្មី ។ មុនពេលភ្លៀងត្រូវបាចកំបោរសនៅជុំវិញស្រះ ដើម្បីការពារជាតិជូរហូរពីមាត់ស្រះ ។ ក្រោយពេលភ្លៀងត្រូវវាស់កំរិត បើសិន ផះ ក្រោម៧គឺត្រូវប្រើកំបោរសពី១ទៅ១.៥គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ដោយត្រូវលាយជាមួយទឹកឱ្យរលាយអស់ រួចបាចឱ្យសព្វពេញផ្ទៃស្រះដើម្បីបង្កើនកំរិត ផះ ។
-កំរិតខ្យល់អុកស៊ីហ្សែនក្នុងទឹក ៖ កង្វះ ខ្យល់អុកស៊ីហ្សែនក្នុងទឹកស្រះ ធ្វើឱ្យបង្កង ងើបនៅលើផ្ទៃទឹក និងអាចបណ្ដាលឱ្យបង្កង ងាប់ ។ បញ្ហានេះងាយកើតមានណាស់នៅ តាមស្រះចិញ្ចឹមបង្កង ។ មូលហេតុដែលកង្វះ ខ្យល់អុកស៊ីហ្សែន ក្នុងស្រះបណ្ដាលមកពី ស្រះសំបូរដោយសារធាតុសេរីរាង្គមានចំណីសល់ច្រើនក្នុងស្រះ និងមានរុក្ខជាតិប្លង់តុងកើតមានច្រើន។ល។ កំរិតរលាយខ្យល់អុកស៊ីហ្សែនតិចបំផុតក្នុងស្រះ គឺ៣.៥មីល្លីក្រាម ក្នុង១លីត្រទឹក ។ កំរិតរលាយខ្យល់អុកស៊ីហ្សែនក្រោម២មិល្លីក្រាម ក្នុង១លីត្រ និងធ្វើឱ្យបង្កងងាប់ ។ យើងអាចបង្កើនបរិមាណខ្យល់អុកស៊ីហ្សែនក្នុងស្រះដោយបញ្ចូល ខ្យល់អុកស៊ីហ្សែនក្នុងស្រះ ឬផ្លាស់ប្ដូរទឹក ។
-កំរិតថ្លានៃទឹក ៖ ត្រូវរក្សាកំរិតថ្លានៃទឹក ស្រះពី២៥ទៅ៤០សង្ទីម៉ែត្រ ។ បើសិនជា កំរិតថ្លានៃទឹកក្រោម២៥សង្ទីម៉ែត្រ មានន័យ ថា ទឹកស្រះល្អក់ ពេលនោះត្រូវផ្លាស់ប្ដូរទឹក និងរៀបចំដាក់ចំណីឱ្យបានត្រឹមត្រូវ ។ បើ កំរិតថ្លានៃទឹកលើសពី៤០សង្ទីម៉ែត្រ ត្រូវ បន្ថែមជីសរីរាង្គ ឬអសរីរាង្គ ដើម្បីបង្កើន ពណ៌ទឹកស្រះ ។ បើទឹកស្រះមានពណ៌បៃតង ខ្ចី គឺទឹកមានលក្ខណៈល្អបំផុត ។ បើសិនជា ទឹកស្រះមានពណ៌បៃតងចាស់ ឬពណ៌ក្រម៉ៅ ត្រូវធ្វើការផ្លាស់ប្ដូរទឹក ។
-កំរិតរឹងនៃទឹក ៖ ទឹកស្រះដែលមានកំរិត រឹងសរុបពី៥០ទៅ១០០មីល្លីក្រាម ក្នុង១លីត្រ គឺមានលក្ខណៈសមស្រប ។ បើកំរិតរឹងនៃទឹកក្រោម៥០មីល្លីក្រាមក្នុង១លីត្រ ត្រូវបន្ថែមកំបោរស ឬម្សៅសំបកងាវដើម្បីបង្កើនកំរិតរឹងនៃទឹកដែលជួយឱ្យបង្កងងាយ សក និងងាយកកើតសំបកថ្មី ។
គ-ការថែទាំបង្កងក្នុងស្រះ
-ជានិច្ចកាលត្រូវតាមដានសកម្មភាព របស់បង្កង បើឃើញបង្កងងើបនៅលើផ្ទៃទឹក ខុសធម្មតា ត្រូវធ្វើការត្រួតពិនិត្យគុណភាព ទឹកស្រះ ដើម្បីមានវិធានការកែលំអទាន់ ពេលវេលា ។ នៅពេលព្រឹកព្រលឹម បើសិនជាឃើញបង្កងហែលខុសធម្មតា ដោយប្រមូលផ្ដុំគ្នានៅជ្រុងស្រះ នោះបញ្ជាក់ថា ទឹកស្រះខ្វះខ្យល់អុកស៊ីហ្សែន ដូចនេះយើងត្រូវបន្ថែមខ្យល់អុកស៊ីហ្សែន ឬផ្លាស់ប្ដូរទឹកជាបន្ទាន់ ។
-ត្រូវត្រួតពិនិត្យស្រះជារៀងរាល់ថ្ងៃ ដូច ជា នៅមាត់ស្រះ ទ្វារទឹកចេញ-ចូលស្រះ និង ត្រូវកំចាត់សត្វចង្រៃដូចជា កណ្ដុរ ពស់ កង្កែប ជាដើម។ល។
៥-ការប្រមូលផលបង្កង
ក្រោយការចិញ្ចឹមរយៈពេលពី៤ទៅ៥ខែ បង្កងមានទម្ងន់មធ្យមពី៣០ទៅ៥០ក្រាម ក្នុង១ក្បាល ពេលនោះយើងអាចប្រមូលផល បានហើយ ។ ការប្រមូលផលបង្កងចិញ្ចឹម មានពីរបែបគឺ ការប្រមូលផលរំលោះ និងការ ប្រមូលផលទាំងស្រុង ។
-ការប្រមូលផលរំលោះ ៖ ក្រោយការ ចិញ្ចឹមបានរយៈពេល៤ខែ យើងអាចប្រមូល ផលរំលោះ ដោយចាប់យកតែបង្កងដែលមាន ទំហំធំ និងបង្កងមេ ។ ចំណែកឯបង្កងឈ្មោល ត្រូវបានរក្សាទុកចិញ្ចឹមរហូតដល់ចុងរដូវ ។ ការប្រមូលផលរបៀបនេះធ្វើឱ្យការចិញ្ចឹម ទទួលទិន្នផលខ្ពស់ ពីព្រោះបង្កងឈ្មោលមាន ការលូតលាស់លឿននៅដំណាក់កាលចុង ក្រោយ ។
-ការប្រមូលផលទាំងស្រុង ៖ នៅពេល បង្កងភាគច្រើនមានទំហំធំក្លាយជាបង្កងសាច់ ហើយយើងអាចប្រមូលផលទាំងស្រុងបាន ។ ដើម្បីងាយស្រួលក្នុងការប្រមូលផល យើង ត្រូវបញ្ចេញទឹកស្រះពាក់កណ្ដាល រួចអូសអួន ពី៣ទៅ៤ដង ។ បន្ទាប់មក បង្កងនៅសល់ តិចតួច យើងអាចបូមពង្រីងស្រះ និងប្រមូល ចាប់ទាំងអស់ ។ ក្រោយពេលប្រមូលផលរួច ត្រូវប្រោះបង្កងទុកក្នុងអាង ឬក្នុងធុង ដែល មានដាក់ខ្យល់អុកស៊ីហ្សែន ដោយរើសចេញ នូវបង្កងតូចៗ ឬត្រីល្អិតមុនពេលលក់ ។ ត្រូវ ដឹកជញ្ជូនបង្កង ដោយមានដាក់ខ្យល់អុកស៊ី ហ្សែន ដើម្បីធ្វើឱ្យបង្កងរស់បានយូរ និងលក់ បានតម្លៃថ្លៃ ៕(ដកស្រង់ចេញពីសៀវភៅនាយកដ្ឋានជលផល)
-យើងអាចចិញ្ចឹមបង្កងជាមួយប្រភេទ ត្រីផ្សេងៗបាន ដើម្បីប្រើប្រាស់ឱ្យអស់នូវ ចំណីដែលមានក្នុងស្រះ និងដើម្បីជួយកែលំអ គុណភាពទឹកស្រះ ។ ការចិញ្ចឹមចំរុះនេះ យើងអាចដាក់ត្រីចិញ្ចឹមបានតែក្នុងស្រះ ចិញ្ចឹមបង្កង ដែលចិញ្ចឹមជាទ្រង់ទ្រាយតូច និងមធ្យមប៉ុណ្ណោះ ។
-សំរាប់ប្រភេទត្រីដាក់ចិញ្ចឹមចំរុះជាមួយ បង្កង គឺជាប្រភេទត្រីដែលរស់នៅស្រទាប់លើ និងស្រទាប់កណ្ដាល និងជាប្រភេទត្រីដែល មិនប្រជែងចំណីជាមួយបង្កង ដូចជា ប្រភេទ ត្រីកាបស កាបក្បាលធំ កាបស៊ីស្មៅ និងត្រី ឆ្ពិនជាដើម ។
-ដង់ស៊ីតេត្រីដាក់ចិញ្ចឹម គឺ១ក្បាលក្នុង៥ ទៅ១០ម៉ែត្រការ៉េ នៃផ្ទៃទឹកស្រះ ។
៣-ចំណី និងរបៀបផ្ដល់ចំណី
ត្រូវផ្ដល់ចំណីគ្រប់ល្មម ចៀសវាងផ្ដល់ ចំណីលើស ពីព្រោះចំណីដែលនៅសល់ច្រើន ក្នុងស្រះ អាចបំលែងជាធាតុពុលបង្កឱ្យកើត*មានរុក្ខជាតិប្លង់តុងច្រើន ធ្វើឱ្យបង្កងពិបាក*សក និងលូតលាស់មិនល្អ ។ ដូចនេះការ*ផ្ដល់ចំណីខ្វះបន្ដិចប្រសើរជាងការផ្ដល់ចំណីលើស ។
៣-១-ចំណី
ដើម្បីឱ្យបង្កងសក និងមានការលូតលាស់ ល្អ ចំណីត្រូវមានសារធាតុបំប៉នសំខាន់ៗដូច ជា ប្រូតេអ៊ីនពី៣០ទៅ៣៥ភាគរយ លីពីត៣ ទៅ៥ភាគរយ កាល់ស្យូម២ទៅ៣ភាគរយ ផូស្វរ១ទៅ១.៥ភាគរយ និងសែលុយឡូសពី ៣ទៅ៥ភាគរយ ។ យើងអាចប្រើចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់ ដែលមានសារធាតុ ដូចខាងលើ ។ ចំពោះចំណីគ្រាប់មានបរិមាណ សារធាតុបំប៉នមិនប្រែប្រួល និងងាយស្រួល ប្រើប្រាស់ ប៉ុន្ដែមានតំលៃខ្ពស់ ។ រីឯចំណីកែ ច្នៃ និងចំណីស្រស់មានតម្លៃថោកជាងចំណី គ្រាប់ ព្រោះយើងអាចរកបាននៅតាមមូល ដ្ឋាន តែប្រភេទចំណីនេះមានបរិមាណសារ ធាតុបំប៉នប្រែប្រួល ដែលធ្វើឱ្យយើងចំណាយពេលវេលាច្រើនក្នុងការផ្ដល់ចំណី ។ ការផ្សំចំណីអាស្រ័យលើវត្ថុធាតុដើម ដែលមាននៅតាមមូលដ្ឋាន និងមានរូបមន្ដផ្សំចំណីផ្សេងៗគ្នា ប៉ុន្ដែចាំបាច់ត្រូវធានាឱ្យមាននូវបរិមាណសារធាតុបំប៉នសំខាន់ៗ ដូចជា ម្សៅគ្រាប់ធញជាតិ៦៥ភាគរយ ម្សៅត្រី២៥ភាគរយ និងប្រភេទសារធាតុផ្សេងៗទៀតចំនួន១០ភាគរយ ។ បន្ទាប់មក យើងអាចកែច្នៃតាមរូបមន្ដដូចខាងក្រោម ៖
-ម្សៅសណ្ដែកសៀង ៖ ២០%
-កន្ទក់ ៖ ៣៥%
-ម្សៅមី ៖ ១០%
-ម្សៅត្រី ៖ ២៥%
-ម្សៅឆ្អឹង ៖ ២%
-ម្សៅគ ៖ ៥%
-ព្រីម៉ិច 9ភរមេិខប ៖ ២%
-និងសារធាតុខ្លាញ់ (ខ្លាញ់ត្រី មឹក ប្រេង ដូង) ៖ ១%
៣-២-របៀបផ្ដល់ចំណី
ចំណីគ្រាប់ ឬចំណីកែច្នៃត្រូវផ្ដល់ឱ្យបង្កង នៅខែដំបូង និងខែបន្ទាប់ ។ ចំណែកប្រភេទ ចំណីស្រស់មានដូចជា ត្រីល្អិត កំពឹស ក្ដាម ខ្យង។ល។ ដែលមានតម្លៃថោកនៅរដូវ វស្សាក៏អាចផ្ដល់ជាចំណីបង្កងបានដែរ ។ ចំណីស្រស់មានគុណភាពធ្វើឱ្យបង្កងមានការ លូតលាស់លឿន និងបានកាត់បន្ថយការ ចំណាយលើការទិញចំណីគ្រាប់ ប៉ុន្ដែចំណី ស្រស់ងាយធ្វើឱ្យខូចគុណភាពទឹកស្រះផង ដែរ ។
-កន្ដ្រងចំណី ៖ ដើម្បីងាយស្រួលក្នុងការ ត្រួតពិនិត្យ និងគ្រប់គ្រងបរិមាណចំណីដែល ត្រូវផ្ដល់ឱ្យបង្កងស៊ី យើងត្រូវដាក់កន្ដ្រងចំណី ចំនួន៤នៅតាមជ្រុងស្រះ ហើយកន្ដ្រង នីមួយៗត្រូវដាក់ឱ្យផុតពីបាតស្រះកំពស់១០ សង្ទីម៉ែត្រ ។ កន្ដ្រងនីមួយៗគួរមានទំហំ១ ម៉ែត្រការ៉េ ។ រាល់ពេលផ្ដល់ចំណីត្រូវបាច ចំណីឱ្យសព្វពេញផ្ទៃស្រះ និងត្រូវដាក់ចំណី បន្ថែមនៅក្នុងកន្ដ្រងចំណីប្រហែល១ភាគរយ នៃបរិមាណចំណីសរុប ។ ក្រោយពីផ្ដល់ចំណី បានរយៈពេល១ម៉ោងត្រូវត្រួតពិនិត្យមើល កន្ដ្រងចំណី បើសិនជាបង្កងទើបតែស៊ីចំណី អស់បញ្ជាក់ថា ចំណីគ្រប់ល្មមសំរាប់បង្កង ។ បើសិនជាចំណីនៅសល់ច្រើន គឺត្រូវបន្ថយ ចំណីនៅពេលដាក់លើកក្រោយ ។ ប៉ុន្ដែបើបង្កងស៊ីចំណីអស់លឿន យើងត្រូវបង្កើន បរិមាណចំណីនៅពេលដាក់លើកក្រោយ ។
-អត្រាផ្ដល់ចំណី ៖ ត្រូវផ្ដល់ចំណីឱ្យបង្កង ស៊ីចំនួន២ដង ក្នុង១ថ្ងៃ គឺនៅម៉ោង៥ព្រឹក និង ម៉ោង៥ល្ងាច ។ ពេលព្រឹកត្រូវផ្ដល់ចំណី៣០ ភាគរយនៃបរិមាណចំណីទាំងអស់ និងនៅ ពេលល្ងាចផ្ដល់៧០ភាគរយនៃបរិមាណចំណី ដែលនៅសល់ ។ បរិមាណចំណីត្រូវផ្ដល់ឱ្យ បង្កងរាល់ថ្ងៃ ទៅតាមដំណាក់កាលលូតលាស់ របស់វា និងគិតតាមទំងន់បង្កងសរុបដែល មាននៅក្នុងស្រះ (មើលតារាងទី១ខាង ក្រោម) ។
-មុនពេលដាក់ចំណីក្នុងកន្ដ្រង ត្រូវ សំអាតកន្ដ្រងឱ្យបានស្អាតជាមុនសិន រួចទើប ដាក់ចំណីថ្មីចូល ។
តារាងទី១ ៖ បរិមាណចំណី និងអត្រារស់ របស់បង្កង
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១ដល់២០ ទម្ងន់មធ្យម (ក្រាម) ៤ អត្រារស់(%) ១០០ បរិមាណចំណី (%) ២០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ២១ដល់៤០ ទម្ងន់មធ្យម (ក្រាម) ៧ អត្រារស់៩៥ បរិ មាណចំណី (%) ១៥ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៤១ដល់៦០ ទម្ងន់មធ្យម (ក្រាម) ១៣ អត្រារស់ ៩០ បរិមាណចំណី (%) ១០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៦១ដល់៨០ ទម្ងន់មធ្យម (ក្រាម) ២២ អត្រារស់៨៥ បរិ មាណចំណី (%) ៨០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៨១ដល់១០០ ទម្ងន់មធ្យម (ក្រាម) ៣១ អត្រារស់៨០ បរិ មាណចំណី (%) ៥ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១០១ដល់ ១២០ ទម្ងន់មធ្យម (ក្រាម) ៤០ អត្រារស់ ៧៥ បរិមាណចំណី (%) ៤ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១២១ឡើង ទម្ងន់មធ្យម (ក្រាម) លើ៥០ អត្រារស់៧០ បរិមាណចំណី (%) ៣ ។
ប្រការដែលត្រូវចងចាំនៅពេលដាក់ចំណី
-ចំណីកែច្នៃ ៖ ត្រូវលាយច្របល់ចំណី បញ្ចូលគ្នាឱ្យសព្វ និងត្រូវមានដាក់ម្សៅស្អិត (ម្សៅគ) រួចកិនចេញជាគ្រាប់សំរាប់ផ្ដល់ឱ្យ បង្កងស៊ី ។ ប្រភេទចំណីដែលកែច្នៃរួចនេះ គឺ សំរាប់ប្រើតែ១ថ្ងៃប៉ុណ្ណោះ ។
-ចំណីស្រស់ ៖ ត្រូវលាងចំណីស្រស់ឱ្យ ស្អាត និងកាត់ជាដុំល្អិតៗ ទើបដាក់ឱ្យបង្កង ស៊ី ។ មិនត្រូវយកចំណីដែលងាប់ ឬខូចគុណ ភាពមកធ្វើជាចំណីបង្កងឡើយ ។
-ចំណីគ្រាប់ ៖ ចំពោះចំណីគ្រាប់មិនត្រូវ ប្រើចំណីណាដែលហួសពេលកំណត់ប្រើប្រាស់ ឬដុះផ្សិតឡើយ ។
-ការចាប់ចំណី ៖ បង្កងចាប់យកចំណី ដោយស្រង់ក្លិន ដូចនេះចំពោះចំណីកែច្នៃយើងអាចលាយវាជាមួយចំណីស្រស់ ដើម្បីឱ្យចំណីកែច្នៃមានក្លិនដែលងាយទាក់ទាញឱ្យបង្កងស៊ី ។
-ការប្រើប្រាស់វីតាមីន ៖ ដើម្បីបង្កើន សុខភាពរបស់បង្កង និងចៀសផុតពីជំងឺ ផ្សេងៗ យើងអាចប្រើវីតាមីនសេ ជ លាយជា មួយចំណីបាន ។
-ការត្រួតពិនិត្យការលូតលាស់របស់ បង្កង ៖ យើងអាចកំណត់រយៈពេល២០ថ្ងៃ ម្ដង ដើម្បីចាប់បង្កងមួយចំនួនពីកន្ដ្រងចំណី ទាំង៤យកមកថ្លឹង និងគិតរកទម្ងន់មធ្យម ។ បន្ទាប់មក ផ្អែកលើអត្រារស់របស់បង្កង ដែល មានបញ្ជាក់នៅក្នុងតារាងទី១ យើងអាច គណនាទម្ងន់បង្កងសរុបដែលមានក្នុងស្រះ ហើយបន្ទាប់មក យើងអាចគណនាបរិមាណ ចំណីដែលត្រូវផ្ដល់ឱ្យបង្កងស៊ីនៅដំណាក់ កាលបន្ទាប់ ។
៤-ការគ្រប់គ្រងគុណភាពទឹកស្រះ
បង្កងលូតលាស់ និងធំធាត់អាស្រ័យទៅ លើការសករបស់វា ។ ដើម្បីធ្វើឱ្យបង្កងសក បានដោយងាយ ចាំបាច់ត្រូវគ្រប់គ្រងគុណ ភាពទឹកស្រះឱ្យបានល្អ ដែលជាកត្ដាសំខាន់ចាំ បាច់បំផុត ។ ខាងក្រោមនេះ គឺជាវិធីសាស្ដ្រ មួយចំនួនក្នុងការគ្រប់គ្រងគុណភាពទឹកស្រះ ឱ្យបានល្អ ៖
ក-ការផ្លាស់ប្ដូរទឹក ៖
-ការផ្លាស់ប្ដូរទឹក គឺមានគោលបំណង ដើម្បីកាត់បន្ថយភាពកខ្វក់នៃទឹកស្រះធ្វើឱ្យ ទឹកស្រះថ្លាល្អ បង្កើនបរិមាណខ្យល់អុកស៊ី ហ្សែនក្នុងស្រះ និងបានបញ្ចេញចោលឧស្ម័ន ពុលផ្សេងៗដូចជា អ៊ីដ្រូហ្សែនស៊ុលផួ (H2S) អាម៉ូញ៉ាក់ NH3 ឧស្ម័នកាបូនិក CO2 ជា ដើម។ល។ ជាធម្មតានៅខែដំបូងយើងមិន ចាំបាច់ផ្លាស់ប្ដូរទឹកទេ ព្រោះលាមករបស់បង្កងនៅបាតស្រះមានបរិមាណតិចតួចនៅឡើយ ។ នៅខែទី២ ត្រូវប្ដូរទឹកេឱ្យបានញឹកញាប់ ឬរៀងរាល់ថ្ងៃ ។ បរិមាណទឹកត្រូវប្ដូរ អាស្រ័យលើគុណភាពទឹកស្រះ និងទំហំនៃការចិញ្ចឹម ។ ជាទូទៅយើងអាចប្ដូរទឹកពី១០ ទៅ២០ភាគរយនៃផ្ទៃទឹកស្រះ ។ ការប្ដូរទឹក នេះ គឺត្រូវបូមយកលាមកបង្កង និងកាក សំណល់ផ្សេងៗទៀតចេញពីផ្នែកបាតស្រះ និងបញ្ចូលទឹកថ្មីមកវិញនៅផ្នែកខាងលើនៃ ផ្ទៃស្រះ ដោយមានប្រើស្បៃច្រោះទឹកដែល បង្ហូរចូល ។
-ការដាក់ចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេ ខ្ពស់ ត្រូវធ្វើការផ្លាស់ប្ដូរបរិមាណទឹកច្រើន
ជាងការចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេទាប។ ចំពោះការចិញ្ចឹមដោយប្រើចំណីស្រស់ងាយ ធ្វើឱ្យខូចគុណភាពទឹកណាស់ ដូចនេះចាំបាច់ ត្រូវផ្លាស់ប្ដូរទឹកឱ្យបានច្រើនដែរ ។
ខ-កត្ដាសំខាន់ៗនៃគុណភាពទឹក
ជានិច្ចកាល យើងត្រូវត្រួតពិនិត្យកត្ដា សំខាន់ៗនៃគុណភាពទឹក ដូចជាសីតុណ្ហភាព ផះ (កំរិតជាតិជូរនៃទឹក) កំរិតរលាយខ្យល់ អុកហ្សែនក្នុងទឹក កំរិតរឹងនៃទឹក។ល។ ដើម្បី កែលំអទាន់ពេលវេលានៅពេលគុណភាព ទឹកមានការប្រែប្រួល ។
-កំរិត ផះ (កំរិតជាតិជូរនៃទឹក) ៖ ជា និច្ចកាលមានការប្រែប្រួលដោយសារការ កើនឡើងនៃរុក្ខជាតិប្លង់តុងដែលធ្វើឱ្យ ផះ ខ្ពស់ និង ផះ ចុះទាប ដោយមានការបំភាយ នៃសមាសធាតុសេរីរាង្គនៅបាតស្រះ ។ ម្យ៉ាងទៀតទឹកស្រះមានជាតិអាស៊ីត ឬជាតិ ជូរ ឬ ផះ ចុះទាប ដោយសារទឹកភ្លៀង ឬ ប្រភពទឹកផ្សេងៗ ។ ដូចនេះត្រូវរក្សាកំរិត ផះ ទឹកស្រះឱ្យបានល្អឱ្យនៅចន្លោះពី៧ទៅ
៨ ។ បើសិន ផះ ក្រោម៧ ឬលើសពី៩នឹងជះ ឥទ្ធិពលអាក្រក់ដល់បង្កង ។ ដើម្បីកែលំអ ផះ ត្រូវផ្លាស់ប្ដូរទឹក ឬប្រើប្រាស់កំបោរ ។ បើសិនជារុក្ខជាតិប្លង់តុងកើតមានច្រើនធ្វើឱ្យ ផះ ឡើងខ្ពស់ត្រូវប្ដូរទឹកជាថ្មី ។ មុនពេលភ្លៀងត្រូវបាចកំបោរសនៅជុំវិញស្រះ ដើម្បីការពារជាតិជូរហូរពីមាត់ស្រះ ។ ក្រោយពេលភ្លៀងត្រូវវាស់កំរិត បើសិន ផះ ក្រោម៧គឺត្រូវប្រើកំបោរសពី១ទៅ១.៥គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ដោយត្រូវលាយជាមួយទឹកឱ្យរលាយអស់ រួចបាចឱ្យសព្វពេញផ្ទៃស្រះដើម្បីបង្កើនកំរិត ផះ ។
-កំរិតខ្យល់អុកស៊ីហ្សែនក្នុងទឹក ៖ កង្វះ ខ្យល់អុកស៊ីហ្សែនក្នុងទឹកស្រះ ធ្វើឱ្យបង្កង ងើបនៅលើផ្ទៃទឹក និងអាចបណ្ដាលឱ្យបង្កង ងាប់ ។ បញ្ហានេះងាយកើតមានណាស់នៅ តាមស្រះចិញ្ចឹមបង្កង ។ មូលហេតុដែលកង្វះ ខ្យល់អុកស៊ីហ្សែន ក្នុងស្រះបណ្ដាលមកពី ស្រះសំបូរដោយសារធាតុសេរីរាង្គមានចំណីសល់ច្រើនក្នុងស្រះ និងមានរុក្ខជាតិប្លង់តុងកើតមានច្រើន។ល។ កំរិតរលាយខ្យល់អុកស៊ីហ្សែនតិចបំផុតក្នុងស្រះ គឺ៣.៥មីល្លីក្រាម ក្នុង១លីត្រទឹក ។ កំរិតរលាយខ្យល់អុកស៊ីហ្សែនក្រោម២មិល្លីក្រាម ក្នុង១លីត្រ និងធ្វើឱ្យបង្កងងាប់ ។ យើងអាចបង្កើនបរិមាណខ្យល់អុកស៊ីហ្សែនក្នុងស្រះដោយបញ្ចូល ខ្យល់អុកស៊ីហ្សែនក្នុងស្រះ ឬផ្លាស់ប្ដូរទឹក ។
-កំរិតថ្លានៃទឹក ៖ ត្រូវរក្សាកំរិតថ្លានៃទឹក ស្រះពី២៥ទៅ៤០សង្ទីម៉ែត្រ ។ បើសិនជា កំរិតថ្លានៃទឹកក្រោម២៥សង្ទីម៉ែត្រ មានន័យ ថា ទឹកស្រះល្អក់ ពេលនោះត្រូវផ្លាស់ប្ដូរទឹក និងរៀបចំដាក់ចំណីឱ្យបានត្រឹមត្រូវ ។ បើ កំរិតថ្លានៃទឹកលើសពី៤០សង្ទីម៉ែត្រ ត្រូវ បន្ថែមជីសរីរាង្គ ឬអសរីរាង្គ ដើម្បីបង្កើន ពណ៌ទឹកស្រះ ។ បើទឹកស្រះមានពណ៌បៃតង ខ្ចី គឺទឹកមានលក្ខណៈល្អបំផុត ។ បើសិនជា ទឹកស្រះមានពណ៌បៃតងចាស់ ឬពណ៌ក្រម៉ៅ ត្រូវធ្វើការផ្លាស់ប្ដូរទឹក ។
-កំរិតរឹងនៃទឹក ៖ ទឹកស្រះដែលមានកំរិត រឹងសរុបពី៥០ទៅ១០០មីល្លីក្រាម ក្នុង១លីត្រ គឺមានលក្ខណៈសមស្រប ។ បើកំរិតរឹងនៃទឹកក្រោម៥០មីល្លីក្រាមក្នុង១លីត្រ ត្រូវបន្ថែមកំបោរស ឬម្សៅសំបកងាវដើម្បីបង្កើនកំរិតរឹងនៃទឹកដែលជួយឱ្យបង្កងងាយ សក និងងាយកកើតសំបកថ្មី ។
គ-ការថែទាំបង្កងក្នុងស្រះ
-ជានិច្ចកាលត្រូវតាមដានសកម្មភាព របស់បង្កង បើឃើញបង្កងងើបនៅលើផ្ទៃទឹក ខុសធម្មតា ត្រូវធ្វើការត្រួតពិនិត្យគុណភាព ទឹកស្រះ ដើម្បីមានវិធានការកែលំអទាន់ ពេលវេលា ។ នៅពេលព្រឹកព្រលឹម បើសិនជាឃើញបង្កងហែលខុសធម្មតា ដោយប្រមូលផ្ដុំគ្នានៅជ្រុងស្រះ នោះបញ្ជាក់ថា ទឹកស្រះខ្វះខ្យល់អុកស៊ីហ្សែន ដូចនេះយើងត្រូវបន្ថែមខ្យល់អុកស៊ីហ្សែន ឬផ្លាស់ប្ដូរទឹកជាបន្ទាន់ ។
-ត្រូវត្រួតពិនិត្យស្រះជារៀងរាល់ថ្ងៃ ដូច ជា នៅមាត់ស្រះ ទ្វារទឹកចេញ-ចូលស្រះ និង ត្រូវកំចាត់សត្វចង្រៃដូចជា កណ្ដុរ ពស់ កង្កែប ជាដើម។ល។
៥-ការប្រមូលផលបង្កង
ក្រោយការចិញ្ចឹមរយៈពេលពី៤ទៅ៥ខែ បង្កងមានទម្ងន់មធ្យមពី៣០ទៅ៥០ក្រាម ក្នុង១ក្បាល ពេលនោះយើងអាចប្រមូលផល បានហើយ ។ ការប្រមូលផលបង្កងចិញ្ចឹម មានពីរបែបគឺ ការប្រមូលផលរំលោះ និងការ ប្រមូលផលទាំងស្រុង ។
-ការប្រមូលផលរំលោះ ៖ ក្រោយការ ចិញ្ចឹមបានរយៈពេល៤ខែ យើងអាចប្រមូល ផលរំលោះ ដោយចាប់យកតែបង្កងដែលមាន ទំហំធំ និងបង្កងមេ ។ ចំណែកឯបង្កងឈ្មោល ត្រូវបានរក្សាទុកចិញ្ចឹមរហូតដល់ចុងរដូវ ។ ការប្រមូលផលរបៀបនេះធ្វើឱ្យការចិញ្ចឹម ទទួលទិន្នផលខ្ពស់ ពីព្រោះបង្កងឈ្មោលមាន ការលូតលាស់លឿននៅដំណាក់កាលចុង ក្រោយ ។
-ការប្រមូលផលទាំងស្រុង ៖ នៅពេល បង្កងភាគច្រើនមានទំហំធំក្លាយជាបង្កងសាច់ ហើយយើងអាចប្រមូលផលទាំងស្រុងបាន ។ ដើម្បីងាយស្រួលក្នុងការប្រមូលផល យើង ត្រូវបញ្ចេញទឹកស្រះពាក់កណ្ដាល រួចអូសអួន ពី៣ទៅ៤ដង ។ បន្ទាប់មក បង្កងនៅសល់ តិចតួច យើងអាចបូមពង្រីងស្រះ និងប្រមូល ចាប់ទាំងអស់ ។ ក្រោយពេលប្រមូលផលរួច ត្រូវប្រោះបង្កងទុកក្នុងអាង ឬក្នុងធុង ដែល មានដាក់ខ្យល់អុកស៊ីហ្សែន ដោយរើសចេញ នូវបង្កងតូចៗ ឬត្រីល្អិតមុនពេលលក់ ។ ត្រូវ ដឹកជញ្ជូនបង្កង ដោយមានដាក់ខ្យល់អុកស៊ី ហ្សែន ដើម្បីធ្វើឱ្យបង្កងរស់បានយូរ និងលក់ បានតម្លៃថ្លៃ ៕(ដកស្រង់ចេញពីសៀវភៅនាយកដ្ឋានជលផល)
វិធីសាស្រ្តការពារជម្ងឺ-មាន់
* ការរកវិធីការពារចំពោះមាន់ចិញ្ចឹមក្នុងទម្រង់ជាទ្រុងទ្រាយធំ សម្រាប់ជារបរចិញ្ចឹមជីវិត តម្រូវឲ្យអ្នកចិញ្ចឹមអនុវត្តន៍អនាម័យការការពារ និងការចាក់ថ្នាំបង្ការជម្ងឺចាំបាច់មួយចំនួន ។
* អ្នកចិញ្ចឹមមាន់ត្រូវយល់ដឹងឲ្យបានច្បាស់ពីហេតុផលនៃការចម្លង ជម្ងឺថាតើអ្វីទៅអាចចម្លងជម្ងឺមកមាន់បាន និងត្រូវរកវិធីដើម្បីបង្កាចំពោះដើមចមរបស់អ្នកចម្លងនោះ ។
ភាគច្រើននៃការឆ្លងរាលដាលច្រើនបណ្តាលមកពីការរីករាលដាលនៃមេរោគរបស់ជម្ងឺនោះនៅត្រង់ ទីណាមួយក្បែរកន្លែងដែលចិញ្ចឹមមាន់ បន្ទាប់មកមធ្យោបាយនៃការចម្លងជាអ្នកចម្លងមេរោគនោះចូលទៅកន្លែង ដែលមានចិញ្ចឹមមាន់ មានខ្យល់, មេរោគអាចរសាត់អណ្តែតតាមខ្យល់បានរហូតចម្ងាយ ៥ គ.ម, សត្វល្អិតតូចៗ កណ្តុរ, ឆ្មា, ឆ្កែ, រុយ កន្លាត សុទ្ធសឹងជាអ្នកចម្លងជម្ងឺយ៉ាងសកម្ម ក្រៅពីនេះនៅមានសត្វស្លាបព្រៃក៏ជាមូលហេតុចម្លងមួយនៃការចម្លង ជម្ងឺមកមាន់ចិញ្ចឹមបានដែរ ។ ក្រៅពីនេះមេរោគអាចចម្លងមកតាមរយៈទឹកដែលយកមកប្រើប្រាស់គ្រឿងស្នូក ចាក់ទឹកដាក់ចំណីមិនបានលាងឲ្យស្អាតត្រឹមត្រូវក៏ជាអ្នកចម្លងជម្ងឺយ៉ាងងាយដែរ ។ ការឆ្លងជម្ងឺមួយទៀតនោះ គឺកើតមាននៅក្នុងចំណីរបស់សត្វនោះតែម្តង ដូចជាការទុកដាក់ចំណីមិនបានត្រឹមត្រូវ មានសត្វល្អិតផ្សេងៗ ចូលស៊ីឬចោះបាវចំណីរឺដៃរបស់អ្នកដាក់ចំណីស្បែកជើង ដែលយើងពាក់ចូលក្នុងទ្រុងមាន់មានជាប់ មេរោគនៅពីខាងក្រៅការដឹកជញ្ជូនចំណីមិនបានល្អទឹក ដែលយកមកប្រើប្រាស់ជាទឹកមិនស្អាតមិនបានច្រោះ ឬសម្លាប់មេរោគជាមុន ។
ទាំងអស់ខាងលើនេះ អ្នកចិញ្ចឹមគួរបង្កើតវិធី ឬ មធ្យោបាយអ្វីមួយ ដើម្បីការពារវាសំខាន់ជាងគេ នោះគឺបញ្ហាអនាម័យព្រោះវាច្រើនតែជាមូលហេតុធំជាងគេនៃការចម្លងមេរោគជាមុន។ ទាំងអស់ខាងលើនេះអ្នកចិញ្ចឹមគួរបង្កើតវិធីឬមធ្យោបាយ អ្វីមួយដើម្បីការពារវាសំខាន់ជាងគេនោះគឺ បញ្ហាអនាម័យ ព្រោះវាច្រើនតែជាមូលហេតុធំជាងគេនោះ គឺបញ្ហាអនាម័យ ព្រោះវាច្រើនតែជាមូលហេតុធំជាងគេនៃការចម្លងមេរោគទៅឲ្យមាន់ ។ ការឆ្លង ជម្ងឺមួយបែបទៀតនោះគឺវាបានចម្លងពីមេបារបស់វាទៅក្នុងពង រួចជាស្រេចដូច្នេះកូនមាន់ដែលញាស់មកនោះវាមានជម្ងឺនៅក្នុងខ្លួន របស់វារួចជាស្រេចទៅហើយដូច្នេះការខូចខាត ឬខាតបង់ នឹងកើតមានដោយចៀសមិនរួច។
បើសិនយើងទទួលបានកូនមាន់ដែលមានផ្ទុកជម្ងឺរួចទៅហើយនោះមកចិញ្ចឹម ។ មានសៀវភៅ ណែនាំស្តីពីការចិញ្ចឹមមាន់ខ្លះបានបង្គាប់ថា? ត្រូវជ្រើសរើសពូជមាន់ដែលពុំធ្លាប់មានជម្ងឺនាពេលកន្លងមក? ប្រការនេះវាជារឿងលំបាកធ្វើណាស់ ព្រោះយើងមិនអាចដឹងពីសាវតាមេបា ដែលទិញយកមកធ្វើពូជនោះឡើយ ។
វិធីដែលល្អបំផុតសម្រាប់បង្កើតពូជទុក គឺត្រូវចិញ្ចឹមវាពីតូចរហូតដល់វាធំ រួចរើសសម្រាំងយកតែមាន់ណាដែលធំលឿនជាងគេមានសុខភាពមាំមួន ញែកពពួកមាន់ប្រភេទសម្រាំងទុកនោះដាក់វាឲ្យនៅដោយឡែក ពីគេរួចបំប៉នចំណីវាឲ្យគ្រប់គ្រាន់បន្តសង្កេតពិនិត្យចំពោះសុខភាពរបស់វាឲ្យដិត ដល់រហូតវាអាចរស់រហូតដល់ពេលវាមានពង នេះទើបជាពូជមាន់ដែលយើងត្រូវយកមកប្រើប្រាស់ធ្វើពូជទុកសម្រាប់ផលិត កូនមាន់យកមកចិញ្ចឹម នៅពេលដែលយើងប្រើវិធីនោះយើងអាចប្រាកដក្នុងចិត្តបានថាមាន់ដែលយើង ទុកធ្វើពូជវាមិនអាចមានជម្ងឺទេ ដូច្នេះការធ្វើវ៉ាក់សាំងវានឹងមានប្រសិទ្ធិភាព អាចការពារទប់ទល់ជាមួយជម្ងឺមួយចំនួនបាន ។
ការដែលអ្នកចិញ្ចឹមមាន់មិនមានលទ្ធភាព ផលិតកូនមាន់ដោយខ្លួនឯងបានហើយត្រូវតែទិញ កូនមាន់របស់គេមកចិញ្ចឹមគួរតែពិនិត្យទៅលើប្រភពដែលយើងទិញមកនោះផងថាតើគេមានប្រវត្តិ មាន់ឈឺ ធ្លាប់ឆ្លងជម្ងឺរាតត្បាត ឬធ្លាប់មានបញ្ហានៅក្នុងកសិដ្ឋានរបស់គេដែរ ឬទេ? នេះគឺជារឿងមួយដែលយើងគួរដឹងចៀសវៀងទិញមកហើយ តែកូនមាន់ងាប់នាំឲ្យខាតបង់ប្រាក់ចោល។
សម្លៀកបំពាក់ដែលយើងស្លៀកពាក់ចូលទៅក្នុងទ្រុងមាន់គួរត្រូវបានប្រើប្រាស់ផ្សេងៗគ្នា នេះគឺជាវិធីបង្កាមួយដែលគួរតែយកមកអនុវត្តន៍ ព្រោះវាអាចជួយកាត់បន្ថយបាននូវការចម្លងមេរោគពីខាងក្រៅចូលទៅក្នុង ទ្រុងមាន់ដែរ ។
ជាសរុបប្រការសំខាន់ដែលអ្នកចិញ្ចឹមមាន់ត្រូវគិតគូរឲ្យបានហ្មត់ចត់មាន :
- ទឹកត្រូវសម្លាប់មេរោគជាមុនសិនមុនពេលយកមកប្រើ
- ចំណីត្រូវគ្របទុកដាក់ឲ្យបានត្រឹមត្រូវ
- ក្នុងទ្រុងមិនត្រូវឲ្យមានសត្វល្អិតចូលបានដោយរាប់ទាំងឆ្កែ ឆ្មា កណ្តុរ កន្លាត ។
- មិនត្រូវឲ្យមាន់ស៊ីចំណីប្លែកខុសពីចំណីជាប្រក្រតីរបស់វានោះឡើយ វាអាចធ្វើឲ្យមានរោគឬមានជម្ងឺបាន ។
- មនុស្សដែលមិនមានតួនាទីជាអ្នកមើលថែរក្សមាន់មិនត្រូវឲ្យចូលក្នុងទ្រុងមាន់ដាច់ខាត។
- ពេលកូនមាន់នៅតូចត្រូវផ្តល់កំដៅឲ្យវាត្រឹមត្រូវ គឺ៣៧ ដឺក្រេ រហូតវាមានអាយុ ២១ថ្ងៃ (ជាធម្មតាត្រឹម ១៤ថ្ងៃ តែប្រាំពីរថ្ងៃទៀត គឺតែនៅពេលយប់ ព្រោះវាមានធាតុអាកាសត្រជាក់ ជាងពេលថ្ងៃ) ។
- គ្រឿងសម្ភារៈប្រើប្រាស់ត្រូវលាងសម្អាតដោយទឹកសម្លាប់មេរោគ ឬអាចប្រើទឹកអូសាវ៉ែលលាយជាមួយទឹកធម្មតាក៏បានតែមិនគួរប្រើ សាប៊ូទេ លើកលែងតែការសំអាតនោះត្រូវធ្វើក្នុងរូបភាព សំអាតទូទៅ
- ស្បែកជើងត្រូវតែប្តូរមុនពេលចូលក្នុងទ្រុងមាន់
- ត្រូវធ្វើវាក់សាំងឲ្យបានទៀងទាត់តាមកាលកំណត់
- ប្រើចំណីដែលមានគុណភាពល្អត្រឹមត្រូវសម្រាប់អាយុកាលរបស់មាន់ ។ រៀបចំកន្លែងសម្រាប់ទុកចំណី ឲ្យបានត្រឹមត្រូវកុំឲ្យត្រូវទឹក ឬទឹកភ្លៀង ។
បញ្ជាក់ : ជម្ងឺមួយចំនួនកើតឡើងផ្ទាល់នៅពេលពងនោះស្ថិតក្នុងសំបុករបស់មេមាន់នោះតែម្តង ឬនៅពេលវាប្រឡាក់ជាមួយលាមកមាន់ ទីកន្លែងទុកដាក់ពងត្រូវតែស្អាតដោយរួមទាំងសំបុករបស់ មេមាន់ដែលយកទុកធ្វើពូជនោះផងដែរ បើចាំបាច់យើងអាចប្តូរទៅដាក់ជាមួយសំបុកថ្មីក៏បាន ។
* ត្រូវបញ្ជៀសមិនឲ្យមានខ្យល់បក់ចូលក្នុងទ្រុងមាន់ច្រើនពេកនោះឡើយព្រោះវា អាចឲ្យមាន់ឈឺដោយ សារមេរោគដែលរសាត់មកជាមួយខ្យល់នោះ។
* សត្វស្លាបព្រៃមិនត្រូវឲ្យមានវត្តមាននៅកន្លែងចិញ្ចឹមមាន់ ឬនៅក្បែរកន្លែងចិញ្ចឹមមាន់នោះទេ ដោយ រួមទាំងសត្វស្លាបស្រុកផងដែរ ព្រោះសត្វទាំងនោះអាចមានមេរោគជម្ងឺណាមួយនៅជាប់ជាមួយក្នុងខ្លួន របស់វាដូច្នេះបើវាជុះមកដីបាក់តេរីរបស់មេរោគអាចនឹងឆ្លងរាលដាល ចូលមកក្នុងទីកន្លែងយើងចិញ្ចឹម មាន់ដោយប្រការណាមួយជាយថាហេតុ ។ សូមប្រយ័ត្នត្រង់ប្រការនេះឲ្យបានច្រើន
* ទ្រុងមាន់ដែលមានប្រសិទិ្ធភាពអាចការពារជម្ងឺមាន់បានគឺទ្រុងមាន់ដែលមានរៀបឥដ្ឋកំពស់ ៥០សង់ទីម៉ែត្រព័ន្ធជុំវិញ ត្រូវធ្វើធ្នើសម្រាប់ឲ្យមាន់ផុតពីដីកំពស់១ ម៉ែត្រ ដើម្បីឲ្យងាយស្រួលបោស ប្រមូលកើបយកអាចម៍មាន់ចេញពីក្នុងទ្រុង ។
* ប្រើប្រាស់ថ្នាំសម្រាប់សម្លាប់មេរោគមានឈ្មោះបៃអូសូល (biosol) ១ ដបចំណុះមួយលីត្រ តម្លៃ៨ដុល្លារ សម្រាប់បាញ់ជុំវិញទ្រុងមាន់ និងទីកន្លែងក្បែរខាងដែល យើងយល់ថាអាចនាំឲ្យមានជម្ងឺ ដល់មាន់បាន ។
* មិនត្រូវឲ្យមានជម្រកទឹកជ្រាំភក់ នៅជិតកន្លែងចិញ្ចឹមមាន់នោះឡើយត្រូវលុប ឬកាយបង្ហូរចេញ រួចបាញ់ថ្នាំសម្លាប់មេរោគ៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: anti-chicken.pdf
ចុចដោនឡូនឯកសារ PDF Download: anti-chicken.pdf
វិធីសាស្រ្តការពារជម្ងឺ-ផ្តាសាយបក្សី
១. និយមន័យ : ផ្តាសាយបក្សី ជាជំងឺដ៏សាហាវដែលបង្កឡើងដោយវីរុស ហាស់ប្រាំ អិនមួយ (H5N1) ។ វាកើតឡើងលើបក្សីគ្រប់ប្រភេទធ្វើឲ្យស្លាប់ច្រើន ហើយអាចមានលទ្ធផលចំលងទៅមនុស្ស និងធ្វើឲ្យមនុស្សស្លាប់បានទៀតផង ។
ប្រវត្តិជំងឺផ្តាសាយដែលផ្ទុះឡើងរាតត្បាតជាសកល
ជំងឺផ្តាសាយបក្សីដែលផ្ទុះឡើងរាតត្បាតជាសកល គឺជាជំងឺផ្តាសាយថ្មីមួយដែលឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ។
- ការផ្ទុះផ្តាសាយបក្សីអេស្ប៉ាញរាតត្បាតជាសកល ក្នុងឆ្នាំ ១៩១៨-១៩១៩ គឺជាប្រភេទជំងឺផ្តាសាយ H1N1
- ជំងឺផ្តាសាយអាស៊ីក្នុងឆ្នាំ ១៩៧៥-១៩៥៨ បណ្តាលមកពីវីរុស H2N2
- ជំងឺផ្តាសាយហុងកុងក្នុងឆ្នាំ ១៩៥៧-១៩៥៨ - ស្ថានភាពផ្តាសាយបក្សីនៅកម្ពុជា នៅក្នុងខែមករា ឆ្នាំ២០០៥ ប្រទេសកម្ពុជាមានរបាយការណ៍អំពីករណីមនុស្សកើតផ្តាសាយបក្សី លើកដំបូងហើយចាប់តាំងពីពេលនោះមក មានមនុស្សចំនួន ៦ នាក់បានស្លាប់ ។
២. ការចំលង
សារធាតុសំខាន់ៗដែលអាចបណ្តាលឲ្យមានការចំលងមានដូចជា ឈាម សំបោរ រោម លាមក ពោះវៀន និងតាមរយៈស៊ុតដែរ ។ ភាគច្រើនបណ្តាលមកពីមនុស្សមានទំនាក់ទំនងដោយផ្ទាល់ ឬ ជិតស្និតជាមួយមាន់ កើតជំងឺ ឬវត្ថុផ្សេងៗដែលប្រឡាក់ជាប់វីរុស ។
៣. រោគសញ្ញានៃជំងឺផ្តាសាយបក្សីលើបក្សី
ជំងឺនេះច្រើនតែកើតឡើងភ្លាមៗហើយមានសត្វបក្សី ជាច្រើនងាប់ក្នុងពេលតែជាមួយគ្នា ។ ការសំគាល់នៃរោគសញ្ញាសំខាន់ៗ សត្វបក្សីដែលសំកុក ងងុយដេក ទន់ខ្សោយ និងដើរយឺតៗ អាចជាសត្វដែលមានជំងឺ ។
រោគសញ្ញាផ្សេងៗទៀត :
- ការហើមមុខ ក្បាល សិរមាន់ខាងលើ ខាងក្រោម និងគន្លាក់ជើង
- ហៀរសំបោរ រាគ
- ហើមសន្លាក់ជើង ជាំ ឬ របកស្រកាជើង
- សិរ មាន់ខាងលើ ខាងក្រោម និងជើងប្រែទៅជាពណ៌ស្វាយ សំបកស៊ុតទៅជាទុន ឬខូចទ្រង់ទ្រាយ
- មាន់ងាប់ភ្លាមៗដោយគ្មានរោគសញ្ញា
៤. រោគសញ្ញានៃជំងឺផ្តាសាយបក្សីលើមនុស្ស :
រោគសញ្ញានៃជំងឺផ្តាសាយបក្សីលើមនុស្ស
មានលក្ខណៈស្រដៀងគ្នា នឹងជំងឺផ្តាសាយធម្មតាដែរ ។ ដូច្នេះត្រូវកត់សំគាល់អំពីករណីដែលអ្នកជំងឺមានការសង្ស័យដូចជា
- ក្តៅខ្លួនលើសពី ៣៨ អង្សាសេ
- ឈឺសន្លាក់សាច់ដុំ
- ក្អក ដកដង្ហើមថប់ ឈឺករ ឈឺភ្នែក ឈឺក្បាល
- ធ្លាប់មានប្រវត្តិប៉ះពាល់បក្សី ៧-១០ ថ្ងៃមុន
- រាគរូស
- មានទំនាក់ទំនងជិតស្និតជាមួយអ្នកជំងឺ ឬអ្នកស្លាប់ដោយសារជំងឺផ្តាសាយបក្សីរយៈពេល ៧ ថ្ងៃ កន្លងមក ។
៥. វិធានការណ៍សំខាន់ៗដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី
- ចូរដាក់មាន់ទា នៅក្នុងទ្រុង ឬរបងដើម្បីបង្កាការឆ្លង ជំងឺគ្រប់ប្រភេទ
- ចូរសំអាតទីធ្លាក្នុងរបងឲ្យបានស្អាត
- ចូរដាក់ទា និងមាន់ឲ្យនៅដាច់ពីគ្នាដើម្បីបង្កាការឆ្លងជំងឺពីគ្នាទៅវិញទៅមក
- ចូរដាក់មាន់ និងទាដែលទើបទិញមកថ្មីៗឲ្យនៅដាច់ពីមាន់ ទាដទៃទៀតដែលមានរយៈពេល ១៤ថ្ងៃ
- ចូរដាក់មាន់ និងទាដែលមានសុខភាពល្អឲ្យនៅដាច់ពីមាន់ទាដែលឈឺ និងតាមដានត្រួតពិនិត្យ និងព្យាបាលមាន់ទាដែលឈឺ
- កប់បក្សី ឬដុតបក្សីដែលស្លាប់ និងកុំបរិភោគបក្សីដែលស្លាប់៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: avian_flu.pdf
ចុចដោនឡូនឯកសារ PDF Download: avian_flu.pdf
វិធីសាស្រ្តការពារជម្ងឺ-ព្រូនហ្វាស្យូឡា
(ដកស្រង់ចេញពី មណ្ឌលព័ត៌មានកសិករជនបទ)
រក្សាសិទ្ធដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុចដោនឡូនឯកសារ PDF
Download: Fasciolosis_management_TIP
ចុចដោនឡូនឯកសារ PDF
Download: Fasciolosis_management_TIP
វិធីសាស្រ្តការពារជម្ងឺ-អុតក្តាម
ការណែនាំ-ផលិតកម្មស៊ុតទទួលបានជោគជ័យ
- ធ្វើការស្ទាបស្ទង់ទីផ្សារ និងរៀបចំគំរោងចិញ្ចឹម នឹងថវិការ
- ទិញពូជមាន់កាត់ដែលផ្តល់ពងច្រើន ហើយជំនួសហ្វូងមាន់ដែលបន្ទាប់ពីផ្តល់ពងបាន ១ រឺ ២ឆ្នាំ។
- សាងសង់ទ្រុងអោយបានល្អ, នៅកន្លែងដែលស្ងួតល្អ, ដោយមានកំរាលអង្កាម, មានខ្យល់ចេញចូលល្អ និងដំបូលត្រជាក់ ។
- ផ្តល់នូវទំហំផ្ទៃកំរាលគ្រប់គ្រាន់ ដើម្បីជៀសវាងកំរាលសើម រឺការដាក់មានច្រើនពេក ។
- ផ្តល់ស្នូកទឹក និងស្នូកចំណីអោយបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការប្រកួតប្រជែង និងកាត់បន្ថយការស្ត្រេស ។
- ផ្តល់ទ្រនំប្រវែង ១ម៉ែត្រ និងសំបុកមួយសំរាប់មាន់ពងចំនួន ៥ក្បាល ។
- ផ្ងល់នូវអាហារដែលមានតុល្យភាពល្អ, កំរិតប្រូតេអ៊ីនខ្ពស់, របបអាហារជាមូលដ្ឋានដោយមានវីតាមីន (Vitamin) / សារធាតុរ៉ែប្រេម៉ិច (mineral premix), និងបន្ថែមសំបកខ្យង ខ្ចៅ ដែលកិនស្រេចសំរាប់មាន់ពងទាំងនោះ ។
- ផ្តល់ ចំណីអាហារដលល់មេមាន់ជិតពង និងមាន់កំពុងពងអោយបានច្រើនតាមដែលវាអាចស៊ីបាន ប៉ុន្តែត្រូវដាក់ស្នូកទឹក និងស្នូកចំណីដោយចងព្យួរ តម្រូវទៅតាមកំពស់ ដែលមាន់អាចស៊ីបាន ដើម្បីលប់បំបាត់នូវការកំពប់ ។
- ត្រូវធានាអះអាងថា គ្រប់មាន់ទាំងអស់ត្រូវផឹកទឹកស្អាតគ្រប់ពេលវេលា ។
- ចាក់ថ្នាំការពារគ្រប់មាន់ទាំងអស់ អាស្រ័យទៅតាមកម្មវិធីចាក់ថ្នាំការពារ ។
- ធ្វើការទំលាក់ប៉ារ៉ាស៊ីតខាងក្នុង និងខាងក្រៅប្រសិនបើចាំបាច់ ។
- ត្រូវដាក់សត្វដែលមានអាយុផ្សេងៗគ្នាអោយនៅដាច់ដោយឡែកពីគ្នា, ជំនួសហ្វូងសត្វចាស់ចោលដោយដាក់ហ្វូងសត្វថ្មីចូល និងមិនត្រូវនាំមាន់ផ្សេងពីខាងក្រៅចូលមកក្នុងទ្រុងឡើយ។
- អង្កេតតាមដានសុខភាព និងចរិកលក្ខៈរបស់សត្វទាំងអស់ជារៀងរាល់ថ្ងៃ និងកត់ត្រាអំពីសត្វងាប់ ។
- ថ្លឹង និងកត់ត្រាទំងន់សត្វ, ការប្រើប្រាស់ចំណីអាហារ ដើម្បីការលូតលាស់របស់វាជារៀងរាល់ខែ គណនាកំណើនទំងន់សត្វ និង ចំណីអាហារដែលប្រើប្រាស់ ។
- ថ្លឹងវាស់វែង និងកត់ត្រាអំពីផលិតកម្មពងជារៀងរាល់ថ្ងៃនិង ការប្រើប្រាស់ចំណីអាហារប្រចាំខែ។
- ប្រមូលពងមួយថ្ងៃ ២ដង, ផ្ទុកនៅកន្លែងត្រជាក់ និងលក់ស៊ុតទៅទីផ្សារជារៀងរាលល់ថ្ងៃ ។
- យកកំរាលអង្កាមចេញនៅចុងបញ្ចប់នៃការចិញ្ចឹមហ្វូងមាន់នីមួយៗ, សំអាតទ្រុង និងជំនួសកំរាលថ្មីចូល ។
- ប្រើប្រាស់ រឺលក់កំរាលអង្កាម ដើម្បីធ្វើជាជីសរីរាង្គ (organic fertiliser) រឺ សំរាប់ធ្វើជីកំប៉ុស្ត (compost) រឺជីវឧស្ម័ន (biogas) ។
- គណនាប្រាក់ចំណេញ ដោយដករាល់ការចំណាយផ្សេងៗពីចំណូលនៃការលក់មាន់ ។
- ប្រើប្រាស់ប្រាក់ចំណេញ ២០ភាគរយ (២០%) ក្នុងឆ្នាំនីមួយៗ ដើម្បីកែលំអរ រឺពង្រីកការចិញ្ចឹម។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: success_1.pdf
Download: success_1.pdf
ការណែនាំ-ដើម្បីចិញ្ចឹមមាន់ជោគជ័យ
ការណែនាំសំខាន់ៗដើម្បីអោយការចិញ្ចឹមមាន់សាច់ទទួលបានជោគជ័យ

(GUIDELINES FOR SUCCESSFUL POULTRY MEAT PRODUCTION)

(GUIDELINES FOR SUCCESSFUL POULTRY MEAT PRODUCTION)
ធ្វើការស្ទាបស្ទង់ទីផ្សារ និងរៀបចំគំរោងចិញ្ចឹម និងថវិការ
ទិញពូជមាន់កាត់ដែលផ្តល់សាច់កំរិតខ្ពស់ សំរាប់ការចិញ្ចឹមមាន់យកសាច់ ។
សាងសង់ទ្រុងអោយបានល្អ, នៅកន្លែងដែលស្ងួតល្អ, ដោយមានកំរាលអង្កាម, មានខ្យល់ចេញចូលល្អ និងដំបូលត្រជាក់ ។
ចិញ្ចឹម មាន់ដាក់ទ្រុងដោយអនុវត្តន៍លក់ចេញ ទិញចូលក្នុងវគ្គៗ មាន ១០ សប្តាហ៍ គឺថា ត្រូវទិញហ្វូងមាន់ថ្មីចូលជារៀងរាល់ ១០សប្តាហ៍ម្តង (៥ក្រុមក្នុង ១ឆ្នាំ) ។
ផ្តល់នូវទំហំផ្ទៃកំរាលគ្រប់គ្រាន់ដើម្បីជៀសវាងកំរាលសើម រឺ ការដាក់មាន់ច្រើនពេក ។
ផ្តល់ ស្នូកទឹក និងស្នូកចំណីអោយបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការប្រកួតប្រជែង និង ភាពប្រែប្រួលនៃអត្រាលូតលាស់របស់មាន់ ។
ផ្តល់នូវអាហារដែលមានតុល្យភាពល្អ, កំរិតប្រូតេអ៊ីនខ្ពស់, របបអាហារជាមូលដ្ឋាន ដោយមានសារធាតុប្រេម៉ិចល្អ (premix) ។
ផ្តល់ ចំណីអាហារដល់មាន់ដែលកំពុងលូតលាស់អោយបានច្រើនតាមដែលវា ត្រូវការ ប៉ុន្តែត្រូវដាក់ស្នូកទឹក និងស្នូកចំណី ដោយចងព្យួរតម្រូវទៅតាមកំពស់ ដែលមាន់អាចស៊ីបាន ដើម្បីលប់បំបាត់នូវការកំពប់ ។
ត្រូវធានាអះអាងថា គ្រប់មាន់ទាំងអស់ត្រូវផឹកទឹកស្អាតគ្រប់ពេលវេលា ។
ចាក់ថ្នាំការពារគ្រប់មាន់ទាំងអស់ អាស្រ័យទៅតាមកម្មវិធីចាក់ថ្នាំការពារ ។
ធ្វើការទំលាក់ប៉ារ៉ាស៊ីតខាងក្នុង និងខាងក្រៅប្រសិនបើចាំបាច់ ។
អង្កេតតាមដានសុខភាព និងចរិកលក្ខណៈរបស់សត្វទាំងអស់ជារៀងរាល់ថ្ងៃ និងកត់ត្រាអំពីសត្វងាប់។
ថ្លឹង និង កត់ត្រាទំងន់សត្វ, ការប្រើប្រាស់ចំណីអាហាររបស់មាន់សាច់ ជារៀងរាល់ខែ, គណនាកំណើនទំងន់សត្វ និងចំណីអាហារដែលប្រើប្រាស់ ។
ការលក់មាន់សាច់ គឺនៅអាយុពី ៦ ទៅ ៨សប្តាហ៍ ដោយមានទំងន់ពី ១,៥ ទៅ ២គ.ក្រ នៃទំងន់រស់។
សំអាតទ្រុងមាន់ និង ជំនួសកំរាលថ្មីចូលរៀងរាល់ការចិញ្ចឹមមួយលើកៗ។
ប្រើប្រាស់ រឺ លក់កំរាលអង្កាមដើម្បីធ្វើជាជី សរីរាង្គ (organic fertiliser) រឺ សំរាប់ធ្វើជីកំប៉ុស្ត (Compost ) រឺ ជីវឧស្ម័ន (biogas)។
គណនាប្រាក់ចំណេញដោយដករាល់ការចំណាយផ្សេងៗពីចំណូលនៃការលក់មាន់។
វិធីសាស្រ្តធ្វើចំណី-កំប្លោកធ្វើជាចំណីសត្វ

សម្រាប់ ប្រទេសខ្លះកំប្លោកបានបង្កបញ្ហាជាច្រើនចំពោះគេ ពីព្រោះវាបានធ្វើឲ្យរាំងស្ទះផ្លូវទឹក វាតទីចូលដល់កន្លែងដែលគេបំរុងទុក និងបានបង្កបញ្ហាជាច្រើនទៀតរាប់មិនអស់ ។
ប៉ុន្តែតាម ការស្រាវជ្រាវមួយចំនួនគេបានរកឃើញថា កំប្លោកគឺជាចំណីសត្វយ៉ាងប្រសើរបំផុតទាំងសម្រាប់ជ្រូក គោ ពពែ ពីព្រោះវាសម្បូរណ៍ទៅដោយសារធាតុប្រូតេអ៊ីនយ៉ាងច្រើន ។
ផ្នែកដែល ត្រូវបានគេយកប្រើធ្វើពិសោធន៍គឺស្លឹក និងឫស ដៃរបស់វា ចំណែកដង (ឬធាង ស្លឹក) របស់វាគេមិនយកទេ ។ មានក្រុមហ៊ុនចិញ្ចឹមសត្វខ្លះបានកិនស្លឹកកំប្លោកចម្រាញ់យកទឹករបស់ វាមកលាយជាមួយចំណីដទៃផ្តល់ឲ្យជ្រូកស៊ីដោយលាយ ទឹកស្លឹកកំប្លោកហាន់ឲ្យល្អិតចំនួន ៣២-៤៨% ភាគរយ, លាយជាមួយពោត, ម្សៅត្រី, ស្ករកាកអំពៅ, ម្សៅឆ្អឹង ម្សៅសំបកងាវ និងអំបិល ។
តាមរូបមន្តខាងក្រោម:
- ស្លឹកបូកឫសកំប្លោក ចំនួន ៣៥% (អាចដាក់ដល់៤៨%)
- ពោត (ម្សៅឬកិន) ចំនួន ១២-៣៦%
- ម្សៅត្រីស្ងួត ចំនួន ១០-១៧%
- ស្ករកាកអំពៅ ចំនួន ៣-៥%
- ម្សៅឆ្អឹង ចំនួន ១%
- ម្សៅសំបកងាវ ចំនួន ០,៥-២,៥%
- អបិល ចំនួន ០,៥%
- ប្រេងខ្លាញ់ត្រី ចំនួន ៥-១២%
យើងអាចលៃ ចំនួនភាគរយខាងលើនេះមកជាចំនួនទម្ងន់ក៏បាន ។ រូបមន្តខាងលើនេះតាមដែលយើងបានឃើញគឺកាត់ចោលទាំងស្រុងការប្រើ សណ្តែកសៀង កន្ទក់ ចុងអង្ករ ដែលជាវត្ថុលំបាករកឲ្យបានជាប្រចាំ ។
រូបមន្ត ខាងលើនេះត្រូវបានគេប្រើធ្វើជាចំណីឲ្យជ្រូក ។ សម្រាប់មាន់ទាវិញ យើងចាំបាច់ត្រូវលាងស្លឹក និងឫស ឬដៃទាំងនោះឲ្យស្អាតទើបយកមកកិនឬចិញ្ច្រាំឲ្យខ្ទេចមុនដាក់លាយ ជាមួយវត្ថុធាតុដើមផ្សេងទៀត ។ មុននិងយកមកលាយចាំបាច់ត្រូវហាលវាឲ្យស្ងួតសិនទើបកិនឲ្យខ្ទេចជា ក្រោយ ។
សម្រាប់ ប្រទេសខ្លះគេមានពិសោធន៍ផ្សេងវិញ ដោយគេកាត់កំប្លោកឲ្យមានទំហំតូចៗ ឬល្អិតៗល្មម គេដាក់កំប្លោកនោះស្ងោររហូតផុយលើកចេញទុកឲ្យត្រជាក់ (នៅក្តៅអ៊ុនៗ) ទើបលាយគ្រឿងផ្សំផ្សេងៗទៀតចូល សម្រាប់ធ្វើជាចំណីជ្រូក (វាក៏អាចឲ្យស៊ីរបៀបដូចគ្នានេះដែរ) ។
នៅប្រទេស កម្ពុជាយើងសម្បូរណ៍កំប្លោកណាស់ភាគច្រើននៅតាមបឹងព្រៃ ដៃទន្លេ ស្រះត្រពាំងជាដើម ។ បើយើងយល់ថាយើងមានកំប្លោកច្រើន ឬអាចរកបានគ្រប់គ្រាន់ យើងអាចយកវាមកធ្វើចំណីឲ្យសត្វស៊ីបាន ទោះបីមិនបានផ្សំបានតាមរូបមន្តខាងលើក៏ដោយ ក៏យើងនៅអាចយកវាមកបបរលាយជាមួយអ្វីៗផ្សេងទៀតដែលយើងអាចរកបាន ពីព្រោះកំប្លោកមានប្រូតេអ៊ីនរហូតដល់ ២២.៦% (នៅក្នុងស្លឹកកំប្លោក) ។
មិនមែនមាន តែចំណីរោងចក្រទេដែលមានប្រសិទ្ធភាពអាចឲ្យយើងប្រើធ្វើជាចំណីបាន នោះឡើយ សូម្បីវារីជាតិ តួយ៉ាងដូចជា កំប្លោក ចក ត្រកួន ទងនិងស្លឹកដំឡូងជ្វា មើមដំឡូងជ្វា ស្លឹកនិងដំឡូងឈើ ស្លឹកក្តាតហោរ៉ា, ស្លឹក-ធាង-មើមត្រាវព្រៃក៏ជាប្រភេទចំណីមួយដ៏សំខាន់សម្រាប់ ជ្រូកមាន់ទាដែរ បើយើងអាចរកវាបានតាមចំនួនមួយដែលយើងត្រូវការ ។
នៅប្រទេស ជិតខាងយើងគេមានបង្កើតសហគមន៍ចិញ្ចឹម និងថែរក្សាកំប្លោក ចក សម្រាប់ចែកគ្នាយកមកធ្វើជាចំណីសត្វ ការថែរក្សា និងការប្រមូលផលត្រូវបានធ្វើឲ្យមានតុល្យភាព ដើម្បីរក្សានិរន្តភាពរបស់វាដោយមិនឲ្យបាត់បង់ទោះបីក្នុង រដូវប្រាំងក៏ដោយ ។
ការណែនាំ កសិករយកចិត្តទុកដាក់ចិញ្ចឹម ចក កំប្លោក ត្រកួនអាចជួយសម្រាលបន្ទុកលើការចំណាយរបស់គាត់ និងទទួលបានចំណេញច្រើននៅពេលគាត់លក់សត្វទាំងនោះចេញ៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: hyacinth.pdf
ចុចដោនឡូនឯកសារ PDF Download: hyacinth.pdf
វិធីសាស្រ្តធ្វើចំណី-ប្រទាលកន្ទុយក្រពើធ្វើលូតលាស់ មាន់ ទា
ប្រទាលកន្ទុយក្រពើជម្រុញការលូតលាស់របស់ មាន់ ទា
តាម ការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងនៅប្រទេសហ្វីលីពីន គេបានរកឃើញថា សាច់សៗនៅក្នុងធាងរបស់ប្រទាលកន្ទុយក្រពើមានប្រយោជន៍យ៉ាងច្រើនដល់ ការលូតលាស់របស់មាន់។

ជាធម្មតា ប្រទាលកន្ទុយក្រពើត្រូវបានគេយកមកប្រើធ្វើជាថ្នាំកែរោគ និងព្យាបាលរោគដំបៅ គ្រឿងរំលាយអាហារ និងរោគជាច្រើនមុខទៀត ។ ក្រៅពីនេះវាក៏ត្រូវបានគេយកមកផលិតជាភេសជ្ជៈ និងគ្រឿងសំអាងស្បែកផងដែរ ។
ដោយហេតុថា ចំណីមាន់កាន់តែមានតម្លៃថ្លៃ វត្ថុធាតុដើមសម្រាប់យកមកផ្សំជាចំណីមាន់ក៏កាន់តែថ្លៃ ថែមពីលើនេះទៀតការដឹកជញ្ជូនក៏មានតម្លៃថ្លៃជាងមុន វាបានធ្វើឲ្យម្ចាស់កសិដ្ឋាន និងសិប្បកម្មផលិតសាច់ពីសត្វស្លាប ងាកទៅរកវិធីផ្សេងក្រៅពីចំណី ដើម្បីជម្រុញឲ្យការលូតលាស់របស់មាន់មានសន្ទុះលឿនជាងធម្មតា ដោយមិនប្រើបច្ចេកទេសវិទ្យាសាស្ត្រ ឬថ្នាំពេទ្យជាជំនួសឡើយ, ប៉ុន្តែប្រើប្រាស់របៀបមួយយ៉ាងសាមញ្ញបំផុត គឺសាច់របស់ដើមប្រទាលកន្ទុយក្រពើ ។


មុនពេល សាកល្បងគេបានបញ្ជូនសាច់សៗ របស់ប្រទាលកន្ទុយក្រពើ ដែលគេប្រមូលបានមកពីច្រើនភូមិសាស្ត្រ ដើម្បីពិនិត្យរកសារធាតុពុល ឬការប៉ះពាល់ណាមួយដល់សុខភាពមាន់ ។ មន្ទីរពិសោធន៍ផ្នែកដំណាំយកមើម និងស្លឹកនៃប្រទេសហ្វីលីពីនបានឆ្លើយតបមកវិញ និងបានបញ្ជាក់ថា សាច់របស់ប្រទាលកន្ទុយក្រពើពុំមានសារធាតុពុលណាមួយធ្វើឲ្យប៉ះពាល់ ដល់សុខភាពមាន់ ឬអាចឲ្យវាស្លាប់បាននោះឡើយ ។
បន្ទាប់ពី ទទួលបានចម្លើយច្បាស់លាស់បែបនេះ ម្ចាស់កសិដ្ឋានបានយកសាច់ប្រទាលកន្ទុយក្រពើចិតយកតែសាច់សៗ កិនឲ្យម៉ដ្ឋច្រោះយកទឹករបស់វាមកលាយជាមួយទឹកធម្មតាឲ្យមាន់ផឹក ។
ដើម្បីរក ឲ្យឃើញថា តើវាមានការប្រែប្រួលដែរឬទេ ចំពោះការលូតលាស់របស់មាន់ បើសិនជាគេឲ្យវាផឹកទឹកប្រទាលកន្ទុយក្រពើលាយជាមួយទឹកធម្មតា ។
នៅក្នុង ការពិសោធន៍នេះ, គេបានយកមាន់ (មាន់សាច់) ចំនួន ៩០ក្បាល មកចិញ្ចឹមក្នុងរយៈវេលាចំនួន ៤២ថ្ងៃ ដោយឲ្យស៊ីចំណីក្នុងបរិមានដូចគ្នា ប៉ុន្តែទឹកសម្រាប់វាផឹក គឺមានទឹកលាយប្រទាលកន្ទុយក្រពើចម្រាញ់រួច ចាប់ពី 5ml, 10ml, 20ml លាយជាមួយទឹកធម្មតាឲ្យមាន់ក្រុមទី១ ផឹក ដែលមានចំនួន ៤៥ក្បាល ចំណែកមាន់ក្រុមទី២ មិនមានលាយទឹកចម្រាញ់ប្រទាលកន្ទុយក្រពើឲ្យទេ គឺឲ្យវាផឹកតែទឹកធម្មតាប៉ុណ្ណោះ ។
នៅទីបញ្ចប់ នៃការពិសោធន៍គេបានរកឃើញថា មាន់ដែលបានផ្តល់ទឹកលាយជាមួយប្រទាលកន្ទុយក្រពើមានការលូតលាស់ ច្រើនជាងមាន់ដែលមិនបានផឹកទឹកលាយនោះ ។
* មាន់ដែលបានផឹកទឹកលាយជាមួយប្រទាលកន្ទុយក្រពើមានទម្ងន់ :
៣១៤៨.៨៩ក្រាម ទៅ ៣៣៨៧.៧៨ក្រាម (ផ្តល់ 15ml, ទៅ 20ml នៃប្រទាល)
* មាន់ដែលមិនបានផឹកទឹកលាយជាក្រុមទី២ មានទម្ងន់ត្រឹមតែ ២២៣៧.២២ក្រាម និងទាបជាងនេះ។
យោងតាម ការពិសោធន៍នេះគេបានរកឃើញថា មាន់ដែលបានផ្តល់ប្រទាលកន្ទុយក្រពើចំនួន 15ml, ទៅ 20ml មានការលូតលាស់ច្រើនជាងគេគឺមានការលូតលាស់លឿនខុសពីការលូតលាស់បែប ធម្មតារហូតដល់ 30% ។
នៅក្នុង ប្រទាលកន្ទុយក្រពើមានផ្ទុកដោយវិតាមីន, ជាតិរ៉ែ និងសារធាតុដទៃទៀតរហូតដល់ ៧៥មុខ, អាចថានេះគឺជាមូលហេតុមួយដែលបានជួយជំរុញឲ្យមាន់មានការលូតលាស់ បានលឿនបែបនេះ ។
ក្នុងពេល ថ្មីៗនេះដែរ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងប្រទេសអេស្បាញបានបង្កើនសារធាតុ អន្ធិលៗនេះពីប្រទាលកន្ទុយក្រពើសម្រាប់ជួយរក្សាគុណភាពបន្លែ និងផ្លែឈើកុំឲ្យងាយឆាប់ខូច និងរក្សាទុកបានក្នុងរយៈពេលយូរ ។
អ្នកដែលមាន ចិញ្ចឹមមាន់ ទា តាមផ្ទះតិចតួចក្តីច្រើនក្តី គួរដាំប្រទាលកន្ទុយក្រពើនេះ ហើយប្រើវាសម្រាប់លាយជាមួយទឹកឲ្យមាន់ផឹក អាចនឹងជួយឲ្យមាន់ ទា ធំលូតលាស់បានលឿនជាងធម្មតា …៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: file01_1.pdf
ចុចដោនឡូនឯកសារ PDF Download: file01_1.pdf
វិធីសាស្រ្តធ្វើចំណី-មើមដំឡូងឈើ និងស្លឹកជាចំណីជ្រូក មាន់
ដោយ យល់ឃើញថា ចំណីដែលផលិតចេញពីរោងចក្រមានតម្លៃថ្លៃ មិនអាចឲ្យអ្នកចិញ្ចឹមសត្វអាចរកចំណេញបាន ជាពិសេសគឺនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ប្រទេសកម្ពុជាយើងជាដើម ។
ការកែច្នៃយកដំឡូងឈើមកផ្អាប់ជាមួយស្ករទុកសម្រាប់ធ្វើជាចំណីឲ្យ ជ្រូក ត្រូវបានប្រទេសមួយចំនួនកំពុងយកទៅអនុវត្តន៍ ដោយទទួលបានជោគជ័យដ៏មិនគួរឲ្យជឿ ។
ជាធម្មតានៅក្នុងមើមដំឡូងឈើ មានផ្ទុកដោយសារធាតុពុលបន្តិចបន្តួចនៅក្នុងនោះ បើសិនយើងមិនបន្សាបវាសិនទេ វាអាចបណ្តាលឲ្យមានបញ្ហាចំពោះសត្វចិញ្ចឹមរបស់យើងបាន ។
ជាច្រើនឆ្នាំមកនេះគេបានសិក្សាទៅលើវិធីសាស្ត្រមួយចំនួន ដែលអាច ៖
- បន្សាបសារធាតុពុលចេញពីដំឡូង
- បង្កើនគុនភាពសារធាតុចិញ្ចឹមរបស់ដំឡូង
- រក្សាទុកដំឡូងបានរហូតច្រើនខែ
- កាត់បន្ថយចំណាយទៅលើចំណី
- មានតម្លៃថោក
- ងាយរកបានក្នុងតំបន់របស់យើងរស់នៅ
- មិនមានភាពស្មុកស្មាញច្រើនចំពោះវិធីធ្វើ
- សត្វអាចលូតលាស់ធំធាត់ដូចផ្តល់ចំណីផ្សំដែរ
យើងអាចប្រើប្រាស់ដំឡូងទាំងពីរប្រភេទបានគឺ ទាំងដំឡូងជ្វា និងដំឡូងឈើ (យើងអាចធ្វើផ្អកមើម និងស្លឹក តែត្រូវធ្វើផ្សេងៗគ្នា) ។
អ្វីដែលយើងត្រូវការនោះគឺ មើមដំឡូងឈើ ឬមើមដំឡូងជ្វា និងស្ករកាកអំពៅ (Molasses) ពាងដី ឬធុងជ័រ សម្រាប់ផ្អាប់ ។
ដំបូងយើងយកពាងមួយស្អាត (ពាងដីដាក់ថង់ប្លាស្ទីកខាងក្នុង ពាងធម្មតាបើគ្មានពាងដី) មកលាងឲ្យស្អាត ។ បកដំឡូងឈើយកសំបកចេញ រួចលាងទឹកវាឲ្យស្អាតសារជាថ្មី ដាក់ដំឡូងដែលបានលាងរួចហើយនេះហាលនៅលើកន្ទេលផុតពីដី ដើម្បីសម្ងួតជាតិទឹកខ្លះចោល និងដើម្បីបន្សាបជាតិពុលនៅក្នុងនោះខ្លះចោលចេញ ។
ប្រើប្រាស់ចានដែកមួយធំល្មមសម្រាប់ដាក់ស្ករកាកអំពៅ (មានលក់នៅខាងកើតផ្សាដេប៉ូ ជីអ៊ីអឹម) ចូល ។ ដំឡូងចំនួន 10Kg ត្រូវការស្ករកាកអំពៅ 2Kg ។
ប្រឡាក់ស្ករកាកអំពៅនេះជាមួយដំឡូងឲ្យសព្វល្អរួចដាក់វាតម្រៀបចូលក្នុងពាង ឬថង់ប្លាស្ទីករហូត


ដំឡូង ដែលយើងត្រូវប្រើការបានប្រឡាក់អស់ស្ករដែលសល់ (បើមានត្រូវកៀរដាក់ចូលឲ្យអស់) ចងមាត់ពាងឲ្យជិតបើប្រើថង់ប្លាស្ទីកវិញ ត្រូវចងវាឲ្យជិតដែរ តែត្រូវច្របាច់យកខ្យល់ចេញឲ្យអស់សិន។ រក្សាវាទុកនៅទីកន្លែងមួយដែលមិនមានពន្លឺថ្ងៃ មានសីតុណ្ហភាពត្រជាក់ល្មមប្រមាណ ២៥-៣០ អង្សា ។ យើងត្រូវរក្សាវាទុកបែបនេះចំនួន ២សប្តាហ៍យ៉ាងជិតបំផុតមុនដាក់ឲ្យជ្រូកស៊ី ការផ្អាប់នេះត្រូវធ្វើឲ្យបានយូរទើបជាការល្អ ដើម្បីឲ្យវាបង្កើនប្រូតេអ៊ីនបានច្រើន ។
ចំពោះស្លឹកដំឡូងវិញ យើងអាចធ្វើតាមវិធីដូចគ្នា ប៉ុន្តែស្ករកាកអំពៅត្រូវយកមកលាយជាមួយទឹកស្អាត ក្នុងកំរិតទឹក ១លីត្រ ដាក់ស្ករ 1Kg (១=១) បាញ់ស្រោចលើស្លឹកដំឡូងឲ្យសព្វល្អបន្ទាប់ពីបាញ់ទឹកស្កររួច ត្រូវច្របល់វាឲ្យសព្វល្អទើបច្រកដាក់ក្នុងធុង ឬពាងទុកប្រើការ យើងត្រូវផ្អាប់វាទុកបែបនេះចំនួន ៤សប្តាហ៍ មុនពេលយកមកធ្វើជាចំណីឲ្យមាន់ ទា ជ្រូក ស៊ី ។
ប្រសិទ្ធិភាពរបស់ផ្អកដំឡូងនេះគឺ ប្រសើរច្រើនជាងវិធីដទៃ វាងាយស្រួលរក និងមានតម្លៃថោក ។ បើយើងមិនអាចរកស្ករកាកអំពៅបានទេ យើងអាចប្រើទឹកត្នោតក៏បាន តែត្រូវដាំវាឲ្យពុះសិនមុនយកមកប្រើការ៕
វិធីសាស្រ្តធ្វើចំណី-រុក្ខជាតិប្រើជាថ្នាំ អង់ទីប៊ីយូទិកសត្វស្លាប
ការ ចិញ្ចឹមមាន់ គឺជារឿងមួយសាមញ្ញណាស់នៅប្រទេសកម្ពុជាយើងហើយក៏គ្មានអ្វីចម្លែក ដែរ សម្រាប់ការចិញ្ចឹមមាន់តាមផ្ទះ។
ទោះបីជាការ ចិញ្ចឹមមាន់ជារឿងមួយធម្មតាមែន ប៉ុន្តែអ្នកចិញ្ចឹមតែងតែជួបប្រទះបញ្ហាមួយចំនួន ដែលមិនអាចគ្រប់គ្រងបាន គឺការការពារមាន់ទាពីជម្ងឺផ្សេងៗ ដែលតែងតែរាតត្បាតធ្វើឲ្យសត្វមាន់ទាងាប់ បណ្តាលឲ្យមានការខាតបង់ប្រាក់ជារឿយៗ ។
នៅប្រទេស ហ៊ី្វលីពីន គេបានសាកល្បងយកផ្កានិងស្លឹកផ្កាស្បៃរឿងចំនួន ៥០ គ្រាប់ មកដាំរំងាស់ជាមួយទឹកចំនួន ៥ លីត្រ រយៈពេលចំនួន១០ នាទី បន្ទាប់មកគេច្រោះយកតែទឹកនោះ ច្រកដាក់ដបស្អាតមួយ ( យកដបទឹកសុទ្ធដោយទឹកសុទ្ធចេញ ) ចាក់ទឹករំងាស់ពីស្លឹក និង ផ្កាស្បៃរឿងនេះចូល។ ទឹកនេះត្រូវបានគេដាក់ឲ្យសត្វមាន់ផឹកដូចទឹកធម្មតា គឺជំនួសទឹកធម្មតាទាំងស្រុង ឬ អាចដាក់ឲ្យវាមួយថ្ងៃចំនួន៣ ដង។
លទ្ធផលដែល គេទទួលបានគឺល្អជាទីបំផុត ដោយមាន់ដែលត្រូវបានគេឲ្យទឹករំងាស់ផ្កាស្បៃរឿង ផឹក មានការកើនឡើងទម្ងន់និងធន់បានជាមួយជម្ងឺ មាន់ស៊ីច្រើនជាងធម្មតា មាន់មានសុខភាពល្អ។
ក្រៅពីនេះគេបានរកឃើញទៀតថា ស្លឹកនិងផ្កាម្លិះមានប្រសិទ្ធភាព ប្រហាក់ប្រហែលគ្នាទៅនឹងផ្កាស្បៃរឿងដែរ។

ហេតុនេះ សម្រាប់អ្នកចិញ្ចឹមមាន់ទាសូមដាំស្លឹកនិងផ្កាស្បៃរឿងលាយជាមួយ ផ្កាម្លិះ ឲ្យមាន់ទាផឹក វានិងជួយធ្វើឲ្យសត្វទាំងនេះឈ្នះជម្ងឺ លូតលាស់ធំធាត់លឿន ស៊ីចំណីច្រើន កាត់បន្ថយកង្វល់ ពីរឿងសត្វឈឺបានមួយចំណែកធំ កាត់បន្ថយបាននូវការខាតបង់ បង្កើនបានប្រាក់ចំណូលក្នុងគ្រួសារ។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: file02.pdf
វិធីសាស្រ្តធ្វើចំណី-វត្ថុធាតុដើមចិញ្ចឹមមាន់ទា
វត្ថុធាតុដើមសម្រាប់អ្នកចិញ្ចឹមមាន់ទា
ការស្វែងរក ប្រភពវត្ថុធាតុដើម មកផ្សំជាចំណីមាន់ទា គឺជារឿងមួយលំបាកជាងគេ ព្រោះតែប្រភពនៃគ្រឿងផ្សំមានពុំទៀងទាត់ ឯតម្លៃទៀតសោតក៏

ផ្លាស់ប្តូរជារឿយៗទៅតាមអត្រានៃការប្តូរប្រាក់ក្នុងទីផ្សារដែរ។ វត្ថុសំខាន់ជាងគេសម្រាប់ផ្សំជាចំណីមាន់ទាមានចំនួន៧មុខហើយវា ចាំបាច់ត្រូវតែមានសឹងមិនអាចខ្វះបាន បើសិនជាយើងចិញ្ចឹមមាន់ទាក្នុងទ្រង់ទ្រាយមួយធំបង្គួរ។
ស្រូវ : យើងអាចកិន ( កិនបំបែក) ឲ្យវាបែកទៅជាម្សៅទាំងមូលតែម្តង នោះយើងនឹងបានទទួលទាំងកន្ទក់អង្កររួមគ្នា បើសិនជារូបមន្តផ្សំចំណីបង្គាប់ថាយើងត្រូវមានកន្ទក់ និង ចុងអង្ករតែអត្រាកន្ទក់នោះមានច្រើនជាងចុងអង្ករ ដូច្នេះដើម្បីឲ្យត្រឹមត្រូវតាមរូបមន្តផ្សំ យើងត្រូវមានចុងអង្ករផ្សេង កន្ទក់ផ្សេងយកមកផ្សំគ្នា ដើម្បីធ្វើដូច្នេះបាន យើងត្រូវមានម៉ាស៊ីនកិនស្រូវតូចមួយ កិនឲ្យចេញជាអង្ករដោយលៃធ្វើយ៉ាងណាឲ្យវាខ្ទេចបែកជាបីបួនកំណាត់ ឬលើសនេះ តែនៅមើលឃើញកំទេចអង្ករផ្នែកដែលនៅសល់ យកវាមកលាយនៅជាមួយស្រូវ រួចបញ្ចូលក្នុងម៉ាស៊ីនវៃវាឲ្យម៉ដ្ឋល្អ ដោយប្រើតម្រង ( កញ្ច្រែង ) មានរន្ធតូចៗ ដើម្បីឲ្យវាកើតជាកន្ទក់លេខមួយ ដោយការធ្វើរបៀបនេះយើងមិនសូវខាតច្រើនទេ ព្រោះគ្មានអ្វីត្រូវបោះចោលឡើយ។
ពោត : ពោត យើងអាចស្វែងរកទិញបាននៅ ផ្សារដើមគរ ផ្សារអូឬស្សីក្នុងតម្លៃប្រហែល 1600-2000 រៀល ក្នុងមួយគីឡូក្រាម (តម្លៃមានការប្រែប្រូល ) បើសិនជាកន្លែងចិញ្ចឹមសត្វយើងមានទីតាំងនៅក្រៅក្រុង យើងគួររកទិញតាមចំការពោតគេ វាមានតម្លៃត្រឹមតែ 1200-1300 រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះយើងកិនបំបែកវាឲ្យនៅសល់ត្រឹមទំហំប៉ុន ជើងធូប ឬធំជាង នោះបន្តិច ដើម្បីកុំឲ្យមានការខាតបង់ យើងគួរត្រាំពោតនោះក្នុងទឹកល្បាយអ៊ីអ៊ឹម ឲ្យបានចំនួន ១ម៉ោងសិន(សម្រាប់ប្រើក្នុង១ថ្ងៃ ) ដើម្បីកុំឲ្យវាហុយប៉ើងអស់ខ្លះពេលយើងកិនវា តែការធ្វើបែបនេះគឺសម្រាប់តែឲ្យសត្វស៊ីក្នុង១ថ្ងៃប៉ុណ្ណោះ កុំទុកដល់ថ្ងៃស្អែក បើយើងចង់ទុកវាដល់ស្អែក ត្រូវដាក់ហាលវាឲ្យស្ងួតល្អសិន។ ចុងអង្ករ ពោតក្រហម និងកន្ទក់ ជាប្រភពចំណីមួយយ៉ាងសំខាន់សម្រាប់ផ្តល់ប្រូតេអ៊ីនដល់ សេចក្តីត្រូវការរបស់សត្វ តែទាំងបីមុខខាងលើនេះ វាមិនគ្រប់គ្រាន់សម្រាប់សត្វទាំងទ្រុងឡើយ
យើងចាំបាច់ត្រូវមានវត្ថុបំប៉នបន្ថែមផ្សេងទៀត ដើម្បីជួយឲ្យការលូតលាស់របស់សត្វត្រឹមត្រូវតាមអាយុកាលរបស់វា។
ម្សៅត្រី : កាលពីច្រើនឆ្នាំមុន យើងអាចទិញត្រីល្អិតប្រភេទត្រីប្រហុកមកហាលទុកសម្រាប់លាយជាមួយ ចំណី តែសព្វថ្ងៃយើងមិនអាចរកទិញវាបានទៀតឡើយ ហើយក៏មានតម្លៃថ្លៃផង ដូច្នេះយើងមានវិធីតែមួយគត់ គឺត្រូវទិញម្សៅត្រី ដែលគេមានលក់ស្រាប់។ ក្នុងពេលនេះ ម្សៅត្រីវាមានតម្លៃប្រមាណ 4500 រៀល ក្នុងមួយគីឡូក្រាមយើងត្រូវការម្សៅត្រីដើម្បីឲ្យវាបង្គ្រប់បន្ថែម ផ្នែកប្រូតេអ៊ីនដល់មាន់។
យើងមិនអាចដាក់ចោលមិនផ្សំម្សៅត្រីចូលបានឡើយ ព្រោះស្ទើរគ្រប់រូបមន្តចំណីមាន់ទាសឹងបានតម្រូវឲ្យមានប្រូតេអ៊ីន ប្រភេទសាច់ គឺម្សៅត្រីនេះ វាត្រូវបានគេកំណត់ឲ្យលាយក្នុងអត្រាប្រហែលនៅ15-20 ភាគរយក្នុងចំណី 100 គីឡូក្រាម។
ម្សៅសំបកខ្យង ងាវ លៀស : វាផ្តល់កាល់ស្យូមបង្កើនការលូតឲ្យសំបកពងក្រាស់ មាន់សំបូរពង យើង អាចលាយវាក្នុងអត្រា 2 ទៅ 5 ភាគរយក្នុងចំណី 100 គីឡូក្រាម វាមានតម្លៃត តែ700 រៀលប៉ុណ្ណោះក្នុង១គីឡូ។
ម្សៅឆ្អឹង : យើងត្រូវការម្សៅឆ្អឹងដើម្បីបំពេញបន្ថែមសារជាតិរ៉ែផ្សេងៗ ឲ្យដល់សត្វ ក្នុងករណីខ្លះ គេប្រើម្សៅឈាម និងម្សៅស្លាបផងក៏មាន, ម្សៅឆ្អឹងមានតម្លៃថ្លៃគឺ 1kg ថ្លៃ 2 ដុល្លា(៨០០០រៀល) វាជាការចាំបាច់ណាស់ ដែលយើងត្រូវលាយម្សៅឆ្អឹងជាបន្ថែមគួរតែដាក់មិនគួរខានឡើយ ទោះរូបមន្តខ្លះមិនបានបញ្ជាក់ក៏ដោយ យើងអាចលាយវា 250 ក្រាមទៅចំណី100kg ។
ព្រីមិច : វាជាវីតាមីនបន្ថែម មានផលិតដោយក្រុមហ៊ុននៅវៀតណាមនិង មកពីប្រទេសថៃ សូមជ្រើសរើសយកព្រីមិចដែលល្អ កុំយកធុនអន់បើទិញមកប្រើសូមចំណាំតាមម៉ាកយីហោរបស់វាផង
ស្រួលសំរាប់ថ្ងៃក្រោយត្រូវការទិញវាមិនខុសគុណភាពគ្នា។ ពេលនេះ ព្រីមិចមានតម្លៃ 11000 រៀលក្នុង 1កញ្ចប់ទម្ងន់1kgផលិតដោយក្រុមហ៊ុនវៀតណាម ចំណែកព្រីមិចរបស់ថៃវិញមានតម្លៃប្រហាក់ប្រហែលគ្នាដែរ។
មួយមុខចុងក្រោយគេគឺ អំបិល : យើងអាចលាយវាក្នុងអត្រា 250 ក្រាមក្នុងចំណីសត្វ 100kg។ អំបិល 1kg តម្លៃប្រហែល 700 រៀល
អំបិលគ្រួស យកអំបិលខ្មៅទើបល្អ។
បើយើងអាច រកបានហើយផ្សំបាន គួរមានត្រកួន ឬ ស្មៅកិនឲ្យម៉ដ្ឋលាយ បន្ថែមជាមួយចំណី តែត្រូវត្រាំទឹក និង លាងវាឲ្យស្អាតសិន មុនយើងដាក់កិន។ ហេតុផលដែលយើងគួរដូរឲ្យវាស៊ីបន្លែខ្លះនេះ គឺដើម្បីសម្រួលដល់ប្រពន្ធ័រំលាយអាហារវា ក្នុងមួយសប្តាហ៍ឲ្យវាស៊ី ២ ទៅ ៣ ដង តែមិនត្រូវឲ្យស៊ីចំពោះមាន់ប្រភេទបីសាសន៍និង មាន់កសិកម្មឡើយ អាចប្រើបានចំពោះតែពូជន៍ក្នុងស្រុកតែប៉ុណ្ណោះ។
តារាងតម្លៃវត្ថុធាតុដើមសម្រាប់ផ្សំចំណីមាន់ទា
- ស្រូវ ១២០០៛ ក្នុង ១ គ.ក
- ពោតក្រហម ១៣០០ ៛ ក្នុង ១ គ.ក
- កន្ទក់ ៩០០ ៛ – ១១០០ ៛ ក្នុង ១គ.ក
- ម្សៅត្រង់ ៤៥០០ ៛ ក្នុង ១គ.ក
- ម្សៅឆ្អឹង ៨០០០ ៛ ក្នុង ១គ.ក
- ម្សៅសំបកខ្យង ៧០០ ៛ ក្នុង ១គ.ក
- ព្រីម៉ិច ១១០០០ ៛ ក្នុង ១គ.ក
- អំបិល ៧០០ ៛ ក្នុង ១គ.ក
- កាកសណ្តែកសៀង ៣៥០០ ៛ ក្នុង ១គ.ក
* ថ្នាំជួយធ្វើឲ្យពងទា ពងមាន់ មានពណ៌ក្រហម ក៏មានលក់ទីនេះដែរ ។
វត្ថុទាំងអស់ខាងលើ លើកលែងតែអំបិល អាចទិញបាននៅផ្ទះលក់ចំណីសត្វសញ្ញាផែនដី ដែលមានអាស័យដ្ឋាន ផ្ទះលេខ ៣៨៤ ផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ : ០២៣ ៩៩៣ ៣៧១ / ០១២ ៨០៣ ៣១៣ / ០១១ ៨៨១ ៨១៧
បើសិនជា លោកអ្នកនាងជាមិត្តអ្នកអាន មានស្គាល់ទីតាំងណា ដែលមានលក់វត្ថុផ្សំខាងលើនេះដែរ សូមជួយផ្តល់ពត៌មានមកយើងខ្ញុំ ដើម្បីចែកផ្សាយដល់អ្នកដែលត្រូវការ ដោយសូមបញ្ជាក់តម្លៃ និងទីកន្លែងសម្រាប់ទិញផង។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: file03_1.pdf
ចុចដោនឡូនឯកសារ PDF Download: file03_1.pdf
វិធីសាស្រ្តធ្វើចំណី-មាន់ ទា ជ្រូក
វិធីប្រើប្រាស់ចំណីជំនួសចំណីរោងចក្រសម្រាប់ចិញ្ចឹមមាន់ ទា ជ្រូក
សម្រាប់ អ្នកចិញ្ចឹមសត្វដូចជា មាន់ ទា ជ្រូក ជាដើម តែងតែជួបប្រទះនូវបញ្ហាលំបាក ក្នុងការផ្តល់ចំណីឲ្យបានគ្រប់គ្រាន់ដល់សត្វដែលគេកំពុងចិញ្ចឹម ។ ជាពិសេសអ្នកចិញ្ចឹមមាន់ ទា ជ្រូក សព្វថ្ងៃស្ទើរតែមិនអាចរកចំណេញបានពីការចិញ្ចឹមសត្វទាំងនោះឡើយ ពីព្រោះតម្លៃវត្ថុធាតុដើមសម្រាប់ផ្សំចំណីមានតម្លៃថ្លៃ ចំណីដែលបានផលិតពីរោងចក្រមានតម្លៃខ្ពស់ទាំងនេះ គឺជាការលំបាកមួយសម្រាប់អ្នកប្រកបរបរចិញ្ចឹមសត្វ ។

ការបោះបង់ចោលរបរចិញ្ចឹមជ្រុក មាន់ ទា នេះ មិនមែនត្រឹមតែដោយសារកត្តាចំណីតែមួយមុខនោះប៉ុណ្ណោះទេ តែក៏វាអាចបណ្តាលមកពីការនាំចូលសត្វទាំងនោះពីប្រទេសជិតខាងផងដែរ ជាពិសេសគឺ ការលួចនាំចូល, ការពុំសូវមានបទពិសោធន៍ក្នុងការចិញ្ចឹម, កត្តាជម្ងឺ, គ្មានប្រាក់សម្រាប់ទិញចំណីផ្តល់ឲ្យវាឲ្យបានគ្រប់គ្រាន់ និងកត្តាតម្លៃក្នុងទីផ្សារមិនអំណោយផលល្អ មិនអាចរកចំណេញបានតាមការចង់បាន ។
បញ្ហាបែបខាងលើនេះមិនមែនមានតែនៅក្នុងប្រទេសយើងប៉ុណ្ណោះទេ ប្រទេសខ្លះទៀតក៏ជួបបញ្ហាដូចគ្នានេះដែរ ចំណែកដំណោះស្រាយវិញ គឺដំបូងយើងត្រូវរកវិធីដែលអាចផ្គត់ផ្គង់ចំណីឲ្យបានល្អប្រសើរសិន គឺលៃយ៉ាងណាឲ្យការចំណាយទៅលើចំណីនោះអស់តិច តែត្រូវមានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងចំណីផលិតច្រកបាវលក់ចេញពី រោងចក្រដែរ ។
យើងខ្ញុំសូមណែនាំពីការប្រើប្រាស់ចំណីប្រភេទខ្លះដែលយើងអាចរកបាន និងផលិតបានដោយខ្លួនឯងមកបង្ហាញ ចំណីទាំងនោះត្រូវបានឆ្លងកាត់ការសាកល្បង និងទទួលបានលទ្ធផលយ៉ាងល្អ ហើយងាយរកបាននៅក្នុងប្រទេសយើងទៀតផង ។
* ឃ្លោក ជាដំណាំងាយដាំ ត្រូវបានគេប្រើសម្រាប់ឲ្យមាន់ ទាស៊ី ដោយកាប់វាជាដុំតូចៗ ស្ងោរវាឲ្យឆ្អិន ពេលស្ងោរដាក់ខ្លាញ់បន្តិចផង ទុកឲ្យត្រជាក់ ដួសដាក់លើរានមួយឲ្យមាន់វាស៊ី យើងក៏អាចឲ្យទាស៊ីបានដូចគ្នា (ននោងក៏អាចប្រើការបាន) ។
* ល្ពៅ គេត្រូវកាត់វាជាដុំតូចៗ ស្ងោរវាទុកឲ្យត្រជាក់ដាក់ឲ្យមេមាន់ ឬកូនមាន់ស៊ីក៏បាន (ទា និងជ្រូក ក៏អាចឲ្យស៊ីបានដែរ) ។ ល្ពៅមានចំនួនប្រូតេអ៊ីនច្រើនដូចគ្នានិងពោត ឬដំឡូងឈើដែរ វាថែមទាំងមានជាតិប្រេងក្នុងនោះរួចជាស្រេចផង ។
* ត្រាវ នៅប្រទេសគុយបា ត្រាវត្រូវបានគេប្រើសម្រាប់ធ្វើជាចំណីឲ្យមាន់ ដោយគេកាត់ត្រាវជាដុំតូចៗ ហាលឲ្យស្ងួត រួចកិនឲ្យម៉ដ្ឋ ត្រូវបានប្រើជំនួសពោត និងអង្ករ ឬកន្ទក់ ។ យើងអាចលាយម្សៅត្រាវនេះចំនួន 15% ក្នុងចំណីមាន់ដែលមានអាយុពី ១ថ្ងៃ ដល់១ខែ ។ ត្រាវត្រូវបានប្រើសម្រាប់លាយបន្ថែមជាមួយវត្ថុធាតុដើមផ្សេងៗទៀត ដោយរួមមានប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែចាំបាច់ខ្លះទៀត ។
អ្នកឯកទេសខាងផ្នែកចិញ្ចឹមមាន់ម្នាក់នៅប្រទេសគុយបាបានឲ្យ ដំបូន្មានថា ដើម្បីឲ្យការចិញ្ចឹមមាន់ទទួលបានជោគជ័យ គេត្រូវផ្តល់ចំណីឲ្យកូនមាន់ឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យការលូតលាស់ របស់វាបានប្រសើរ ម្យ៉ាងទៀតវាអាចជួយធ្វើឲ្យមាន់ឆាប់ធំជាងធម្មតា ។
អ្នកឯកទេសខាងចិញ្ចឹមជ្រូកនៅប្រទេសហ្វីលីពីនបានរំឭកថា មានមនុស្សច្រើនណាស់មានការយល់ច្រឡំថា ដើម្បីចិញ្ចឹមជ្រូកឲ្យធំធាត់ល្អ គេចាំបាច់ត្រូវប្រើប្រាស់ចំណីផលិតពីរោងចក្រ តែការយល់បែបនេះគឺខុសស្រឡះ ពីព្រោះនៅតំបន់ខ្លះក្នុងប្រទេសហ្វីលីពីន គេមិនអាចរកទិញចំណីជ្រូកផលិតពីរោងចក្របានឡើយ ហេតុនេះអ្នកទាំងនោះបានប្រើប្រាស់រុក្ខជាតិ ដំណាំផ្សេងៗ ធ្វើជាចំណីឲ្យជ្រូក ហើយទទួលបានប្រសិទ្ធភាពដូចគ្នា ។ ចំណីចំបងរបស់ពួកគេ គឺដំឡូងឈើ ស្លឹកដំឡូងត្រូវបានគេកាត់មកហាលថ្ងៃឲ្យស្រពាប់សិនមុនដាក់ឲ្យ ជ្រូកស៊ី ឬដាក់ត្រាំទឹកមានលាយស្ករកាកអំពៅចំនួន ៣ម៉ោង មុនឲ្យជ្រូកស៊ី ចំពោះមើមដំឡូងវិញ គេកាត់ដំឡូងជាកង់ៗដាក់ត្រាំទឹកស្ករទុកផ្តល់ឲ្យជ្រូកស៊ី បន្ទាប់ពីត្រាំវាបានចំនួនយ៉ាងតិច ១សប្តាហ៍ (ត្រាំឲ្យលិច) ឬយូរជាងនេះ។
ឯវិធីមួយទៀតនោះ គឺគេកាត់យកស្លឹកដំឡូងត្រួយខ្ចីៗ រួមទាំងមើមដំឡូងដាក់ស្ងោរវាជាមួយគ្នា ដាក់អំបិលបន្តិច ទុកឲ្យត្រជាក់ទើបលាយជាមួយកាកស្ករអំពៅឲ្យជ្រូកស៊ី អាចជំនួសចំណីរោងចក្របានទាំងស្រុង (អ្នកខ្លះថែមម្សៅត្រីចូល និង Premixed)។
នៅប្រទេសចិន និងប្រទេសវៀតណាម គេប្រើស្លឹកទង និងមើមដំឡូងជ្វាសម្រាប់ការចិញ្ចឹមជ្រូក ដោយដាំវាបណ្តាក់គ្នា។
រូបមន្តជំនួសចំណីរោងចក្រដែលមានប្រសិទ្ធភាព និងចំណាយតិច :
កន្ទក់-មើម ដំឡូង + ស្លឹក + ម្សៅត្រី + អំបិល + ព្រីម៉ិច + ស្ករកាកអំពៅ
(កន្ទក់-មើម ដំឡូង និងស្លឹក ចំនួន 85% , ម្សៅត្រី ចំនួន 10% , អំបិល ចំនួន 1% , ព្រីម៉ិច ចំនួន 2%, ស្ករកាកអំពៅ ចំនួន 2%)៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: file04.pdf
ចុចដោនឡូនឯកសារ PDF Download: file04.pdf
ការចិញ្ចឹមសត្វ-ចង្រិតលក់
អ្នក ខ្លះទៅគាត់សើច បើបានឮអ្នកណាម្នាក់និយាយថា ចង់ចិញ្ចឹមចង្រិតលក់ និងធ្វើជាមុខរបរ ។ ទោះបីអ្នកនោះគាត់សើចដោយហួសចិត្ដ ដោយចំអក ដោយនឹកស្មានមិនដល់ ក៏ដោយ តែមុខរបរនេះ វាកំពុងកាក់កប និងវាពិតជាអាចឱ្យគេរកចំណូលបានច្រើនគួរសមដែរ បើសិនជាគេអាចធ្វើវាបានដោយត្រឹមត្រូវ។
ជាធម្មតា ចង្រិត វាជាសត្វល្អិតម្យ៉ាងដែលរស់នៅតាមព្រៃ តាមភូមិស្រុក ក្នុងដីចំការជាដើម ។ ដូចតួយ៉ាងនៅខេត្ដកំពង់ធំ ឱ្យតែដល់ដើមរដូវវស្សម្ដងៗ ហ្វូងចង្រិតរាប់លានក្បាល ហើរចេញមកព្រោងព្រាត បង្កើតបានជាមុខរបរមួយដល់អ្នកដែល មានលទ្ធធ្វើកន្លែងដើម្បីចាប់វាយកទៅលក់ នៅម្ដុំគល់ស្ពានកំពង់ធំ និងនៅតាមទីកន្លែងនានា ។
តែរដូវវស្សា ឆ្នាំកន្លងទៅនេះ គេមិនសូវឃើញមានចង្រិតចុះច្រើន ដូចឆ្នាំមុនៗឡើយ ព្រោះវាពាយអស់ទៅ ដោយសារយើងបានចាប់វាដោយប្រើនុយភ្លើងងអំពូល បណ្ដាលឱ្យវាថយចំនួនបន្ដពូជ ។
សព្វថ្ងៃនេះ តម្រូវការចង្រិតមានច្រើនគួរសមដែរ ព្រោះចង្រិតមានតែខែវស្សា ដែលសម្បូរណ៍ ឯខែប្រាំងវិញវាមិនមានទេ ជាហេតុធ្វើឱ្យអ្នកប្រកបរបរចិញ្ចឹមចង្រិតរកកម្រៃបានច្រើនគួរសម ជាពិសេសអ្នកប្រករបរនេះនៅបន្ទាយមានជ័យ និអ្នកនៅជិតព្រំដែនកម្ពុជាថៃ ។
តាមការពិត, មានតែចង្រិតចំនួនពីរប្រភេទប៉ុណ្ណោះ ដែលគេនិយមចូលចិត្ដ ទិញមកបរិភោគ និងយកមកលក់នៅក្នុងទីផ្សារ ទាំងក្នុងប្រទេសនិងនាំចេញទៅប្រទេសថៃ គឺ ៖
១) ចង្រិតដូង
២) ចង្រិតក្រហម
ក្នុងចំណោម ចង្រិតទាំងពីរប្រភេទខាងលើនេះ មានតែប្រភេទចង្រិតដូង មួយប៉ុណ្ណោះ ដែលគេនិយមបរិភោគនិងឱ្យតម្លៃច្រើនជាងចង្រិតដទៃ ។ ចំណែកចង្រិតក្រហមវិញ វាមានរូបរាងតូចជាង តែអ្នកបរិភោគខ្លះយល់ថាវាមានរសជាតិឆ្ងាញ់ និងងាយស្រួលបរិភោគជាង ។
ដើម្បីធ្វើមុខរបរនេះ អ្នកចិញ្ចឹមត្រូវមានដើមទុនច្រើនគួរសម ព្រោះត្រូវធ្វើរណ្ដៅធំៗពីស៊ីម៉ង់ដ៍ មួយវិញទៀត នោះ គេត្រូវធ្វើរោងគ្របពីលើរណ្ដៅនោះ ដើម្បីការពារកំដៅនិងត្រូវមានប្រាក់សម្រាប់ទិញ គ្រឿងសម្ភារៈមួយចំនួនផងដែរ ។
ដើម្បីធ្វើមុខរបរនេះ អ្នកចិញ្ចឹមត្រូវមានដើមទុនច្រើនគួរសម ព្រោះត្រូវធ្វើរណ្ដៅធំៗពីស៊ីម៉ង់ដ៍ មួយវិញទៀត នោះ គេត្រូវធ្វើរោងគ្របពីលើរណ្ដៅនោះ ដើម្បីការពារកំដៅនិងត្រូវមានប្រាក់សម្រាប់ទិញ គ្រឿងសម្ភារៈមួយចំនួនផងដែរ ។
ខាងក្រោមនេះគឺជាការតម្រូវនិងវិធីនៃការចិញ្ចឹមចង្រិត តាមគ្រួសារ ៖
រណ្ដៅចិញ្ចឹមចង្រិត
រណ្ដៅ ត្រូវធ្វើទទឹង ៣ ម បណ្ដោយ ៥ម ជម្រៅ ៧០ ទៅ ១០០ សង្ទីម៉ែត្រ យើងអាចធ្វើចំនួនរណ្ដៅតិចឬច្រើនអាស្រ័យទៅលើបំណងនិងធនធានដែលមាន ដើម្បីធ្វើជារបរបានយើងត្រូវធ្វើយ៉ាងហោចណាស់ចំនួន ១ រណ្ដៅដែរ ទើបសមល្មម (ទោះចំនួនរណ្ដៅតិចក៏មិនអីដែរ តែ វាខាតពេលនិងអាចរកកម្រៃបានតិចជាង)




ត្រូវរៀបឥដ្ឋរួចបូកស៊ីម៉ងដ៍ បើមិនបានបូកស៊ីម៉ងដ៍ក៏មិនអីដែរ តែត្រូវភ្ជិតឬបៀកឱ្យស្មើ កុំឱ្យមានសល់ប្រហោងសូម្បីតូចមួយក៏ដោយ ក៏មិនត្រូវឱ្យមានដែរ ។
រោងសម្រាប់គ្របពីលើរណ្ដៅ ត្រូវមានកំពស់ពីដីចំនួន៣ម៉ែត្រ ទៅ ៤ម៉ែត្រ ដើម្បីឱ្យមានខ្យល់ចេញចូលល្អមួយទៀតនោះគឺដើម្បីកាត់បន្ថយកំដៅ កុំឱ្យក្ដៅខ្លាំងពេក នៅកងរដូវប្រាំង។
- ត្រូវទៅទិញពូជចង្រិតនៅ ភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ចំនួនមួយរយ ទៅបីរយចាន។
- ពងមួយចានតម្លៃ ១៣០០០រៀល ទៅ ១៥០០០រៀល (ជួនកាលអាចថោកជាងនេះ បើទិញច្រើន)
- ត្រូវទិញប្រអប់ក្រដាសដាក់ពងមាន់ខ្នាតធំ ឱ្យបានច្រើនសម្រាប់ធ្វើជាកន្លែងឱ្យវារស់នៅ ជាពិសេសគឺសម្រាប់កូនចង្រិត
- ដាក់អេ ប៉ុងថ្មីមួយផ្សើមដោយទឹក ឬចានសំប៉ែត (ថាស់ក៏បាន) ដាក់ទឹកបន្ដិច រួច ចាក់ទឹកផ្សើមក្រដាស់នោះឱ្យជោកសម្រាប់ឱ្យវាបឺតយកសំណើម ដែលវាត្រូវការ ។
តែបើយើងគ្មានលទ្ធភាពអាចប្រើត្រឹមស្លឹកកណ្ដបស្លឹកត្នោតក៏បានដែរ ដោយដាក់ស្លឹកនោះតម្រៀបវាបញ្ឈរជាប់ៗគ្នាឱ្យចុងស្លឹកធ្លាក់ដល់ ក្រោម (កុំប្រើស្បូវកណ្ដប) យើងអាចប្រើប្រអប់ឬកេះក្រដាស់ កាត់ជាបន្ទះផ្ទាំងធំល្មមដាក់តម្រៀបគ្នាក៏អាចប្រើការបានដែរ ក្រៅពីនេះយើងក៏អាចប្រើមែកឈើ ក៏បាន។ រយេៈពេលនៃការចិញ្ចឹម និងការទទួលផល ៖ បន្ទាប់ពីបានពងចង្រិតហើយ យើងត្រូវ ដាក់ពងចង្រិតនោះនៅក្នុងថង់ប្លាស្ទិកធំ ឬប្រអប់ក្រដាស់ធំមួយដែលបិទជិតរក្សាវាទុកក្នុងរណ្ដៅនោះចំនួន ៣០ថ្ងៃ នោះពងចង្រិតវានឹងញាស់។ កាលបើចង្រិតវាញាស់ហើយយើងត្រូវទិញចំណីកូនមាន់យកមកកិនឱ្យម៉ដ្ឋ ដាក់ទឹកក្នុងដបស្ព្រេយ បាញ់ផ្សើមចំណីនោះគ្រាន់តែឱ្យសើមៗ រួចដាក់លាតនៅលើចានសំប៉ែតមួយចំនួនពង្រាយឱ្យបានច្រើនកន្លែង ដើម្បីឱ្យកូនចង្រិតវាស៊ី។ ឱ្យវាស៊ីតែចំណីនេះ ទាំងទើបញាស់រហូតដល់វាធំចាប់លក់ឬទុកពូជក្ដី។
បើយើងទុក វាឱ្យដល់រយៈពេលពីរខែ ចង្រិតនឹងមានពង យើងប្រមូលយកពងនោះមកភ្ញាស់ខ្លះ អាចលក់ឱ្យគេបានខ្លះដើម្បីយកកម្រៃ ។ ទុកចង្រិតមួយចំនួនឱ្យវាពងជាលើកទីពីរ សឹមលក់វាចេញ យើងទុកតែពងវាសម្រាប់ភ្ញាស់បានហើយ ។
បន្ទាប់ពីវា ពងលើកទីពីរហើយត្រូវចាប់លក់ចេញទាំងអស់ ភ្ញាស់សារជាថ្មីទៀត ។ ចង្រិតពងតែពីរដងទេក្នុងមួយជីវិតរបស់វា ។ ចង្រិតញីមានស្លាបលាត ឯចង្រិតឈ្មោលមានស្លាបក្រញ៉ាញ់។

យើងអាច ពង្រីកមុខរបរនេះ ទៅតាមលទ្ធភាពដែលមានបាន ជៅបណ្ដើរៗយើងអាចបង្កើនចំនួនពងត្រូវភ្ញាស់ រហូតយើងអាចរកចំណូលបានគ្រប់គ្រាន់។




អត្ថប្រយោជន៍នៃការចិញ្ចឹមចង្រិត ៖
- ងាយស្រួលចិញ្ចឹម
- ស៊ីចំណីតិចបំផុត
- អាចពង្រីកមុខរបរបាន
- មិនសូវមានការប្រជែងក្នុងទីផ្សារ
- អាចលក់បានក្នុងមួយគីឡូ ៦០០០ ទៅ ៨០០០ រៀលក្នុងមួយគីឡូ
- មិនត្រូវការថែទាំច្រើន
- ត្រូវការទីកន្លែងមិនធំពេក
- អាចធ្វើបានគ្រប់គ្នា
- ការខាតបង់មានតិចតួចណាស់ បើសិនជាមាន
- អាចរកចំណូលបានច្រើន
- ប្រើពេលវេលាតិច ឆាប់បានទទួលផល
- យើងអាចយកវាធ្វើជាចំណីមាន់ទា ត្រី បើលក់មិនបាន
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ការចិញ្ចឹមសត្វ-ជីវិតសត្វឃ្មុំ
អ្វី ដែលយើងគួរដឹងជាបឋមមុនពេលចាប់ផ្តើមចិញ្ចឹមឃ្មុំគឺ ជីវិតរស់នៅរបស់សត្វឃ្មុំ ។ សកម្មភាពរបស់សត្វឃ្មុំដែលប្រព្រឹត្តទៅជាប្រចាំថ្ងៃទាំងអស់នេះគឺជា ភាពចាំបាច់ណាស់សម្រាប់អ្នកដែលចិញ្ចឹមឃ្មុំ បើយើងមិនបានដឹងពីសត្វនេះនិងជីវិតប្រចាំថ្ងៃរបស់វាទេ នោះការចិញ្ចឹមឃ្មុំរបស់យើងក៏ពុំសូវទទួលបានផលដែរ ។
ឃ្មុំគឺជា សត្វដែលរស់នៅជាហ្វូង អាចមានដល់បីម៉ឺនទៅមួយលានក្បាលឬអាចច្រើនជាងនេះ សម្រាប់ហ្វូងឃ្មុំដែលធំ ។ ទោះបីជាយើងមិនអាចយល់បានទាំងស្រុងនៃសកម្មភាពរបស់វាក៏ពិតមែន ប៉ុន្តែយើងអាចយល់បានថាវាបានធ្វើអ្វីខ្លះហើយពីមួយថ្ងៃទៅមួយថ្ងៃ ។
១- ពួកឃ្មុំសកម្ម : (ពួកអ្នកធ្វើការ)
ភាគច្រើននៃឃ្មុំក្នុងសំបុកគឺពួកអ្នកសកម្ម (អ្នកធ្វើការ) ពួកអ្នកធ្វើការទាំងនេះ អាចមានចំនួនជាច្រើនសែនក្បាល ពួកវាធ្វើការដោយពុំគិតពីតម្លៃរបស់ខ្លួនវាឡើយ គឺអ្វីៗដែលពួកវាធ្វើគឺដើម្បីតែក្រុមហ្វូងនៃសង្គមរបស់វា តែប៉ុណ្ណោះ ។ គ្រប់ឃ្មុំនៅក្នុងសំបុកធ្វើអ្វីៗដើម្បីគ្នាទៅវិញទៅមក អាចនិយាយបានថា ពួកវាគឺជាម៉ាស៊ីនមានជីវិតក៏ថាបាន ពីព្រោះឃ្មុំនិមួយៗមានកិច្ចការត្រូវធ្វើរហូតដល់វាងាប់ ។
ពួកឃ្មុំ ធ្វើការទាំងនេះ មានកិច្ចការធ្វើទៅតាមអាយុរបស់ពួកវា ។ ពពួកដែលទើបញាស់ថ្មី (ទើបពេញរូបរាង) ត្រូវធ្វើការនៅក្នុងសំបុកដូចជា ផ្តល់ចំណីនិងថែរក្សាកូនឃ្មុំតូចៗ មើលថែរក្សាពង ទទួលយកលំអងផ្កា និងទឹកដមផ្កាមកថែរក្សាទុក ពីពួកឃ្មុំដែលចេញស្វែងរកចំណីនៅក្រៅសំបុក ។ ក្រៅពីកិច្ចការទាំងនេះ ពួកវានៅមានកិច្ចការផ្សេងទៀតដែលត្រូវធ្វើគឺ សំអាតសំបុកនិងមើលការខុសត្រូវជាទូទៅនៃសំបុក ។
សូមបញ្ជាក់ : ពួកវាធ្វើកិច្ចការទាំងនេះក្នុងទីងងឹតសូន្យ, ក្នុងពេលយប់ឬថ្ងៃ ប៉ុន្តែគ្មានពន្លឺចូលដល់ខាងក្នុងនៃសំបុកឡើយ ។
នៅពេលពួក ឃ្មុំជំទង់ៗទាំងនេះកាន់តែមានអាយុច្រើន ពួកគេនឹងលែងធ្វើការនៅផ្នែកខាងក្នុងសំបុកហើយ គឺពួកគេនឹងចេញមកធ្វើការនៅផ្នែកមាត់ច្រកចូលសំបុកវិញ ។ ពពួកឃ្មុំធ្វើការទាំងនេះនៅតែបំពេញការងារដូចពេលមុនដដែលគឺ ទទួលយកទឹកដមនិងលំអងផ្កាពីពពួកឃ្មុំដែលបានចេញស្វែង រកពីខាងក្រៅ ។ ក្រៅពីនេះពួកវាត្រូវយាមការពារសំបុក និងលៃធ្វើយ៉ាងណាឲ្យមានខ្យល់ចេញចូលក្នុងសំបុកបាន ។ នៅពេលអាយុរបស់វាចូលដល់សប្តាហ៍ទី ៣ ពួកវានឹងចាប់ផ្តើមរៀនហើរក្រឡឹងជុំវិញសំបុក ដើម្បីពង្រឹងស្លាបរបស់វា រួមទាំងរៀនសំគាល់ពីទីតាំងរបស់សំបុកដែលពួកវារស់នៅ ។ បន្ទាប់ពីស្គាល់ទីតាំងរបស់សំបុកច្បាស់លាស់ហើយ ពួកវានឹងហើរចេញក្រៅសំបុកដើម្បីទៅក្រេបទឹកដមផ្កានិងលំអងផ្កានៅ ទីឆ្ងាយៗរហូតដល់រាប់គីឡូម៉ែត្រពីសំបុកដែលពួកវារស់នៅ វាហើរស្វែង រកផ្កាឈើគ្រប់យ៉ាងទោះនៅទីណាក៏ដោយឲ្យតែពួកវាអាចរកបាន ។ពួកវាធ្វើបែបនេះជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃៗពួកវាហើរចុះពីផ្កាមួយទៅផ្កាមួយរហូតដល់រាប់ពាន់ ផ្កាក្នុងថ្ងៃតែមួយ ។ គឺពពួកឃ្មុំនេះ ហើយដែលបានជួយធ្វើឲ្យដំណាំគ្រប់យ៉ាងមានផ្លែផ្កា សម្រាប់ចិញ្ចឹមដល់មនុស្សយើង ។
ក្នុង រយៈពេលពីរសប្តាហ៍នៃជីវិតចុងក្រោយរបស់វា វាបានហើរស្វែងរកលំអងផ្កានិងទឹកដមផ្ការហូតដល់ 6400 គីឡូម៉ែត្រ បន្ទាប់ពីការហើរអស់រយៈពេលប៉ុណ្ណឹង ស្លាបរបស់វានឹងសឹករិចរិលលែងអាចហើរឆ្ងាយបានទៀត ។ វានឹងហើរចេញពីសំបុកនេះក៏ព្រោះតែវាលែងមានតម្លៃសម្រាប់ហ្វូង របស់វានឹងសំបុករបស់វាទៀត បន្តិចក្រោយមកវាក៏ស្លាប់ទៅ នេះគឺជាជីវិតរបស់សត្វឃ្មុំ ។
២- មេឃ្មុំញី : (គេហៅឃ្មុំញីថាជាស្តេចឃ្មុំញី)
ឃ្មុំញី មានរូបរាងខុសពីឃ្មុំទាំងពួងនៅក្នុងសំបុក វាមានមាឌធំជាងគេ ខ្លួនវែងជាងគេ និងគ្មាន សម្បុរណ៍ខ្មៅនៅខាងចុងគូថរបស់វាឡើយ ។ ឃ្មុំញីគឺជាម៉ាស៊ីនបង្កើតកូនយ៉ាងអស្ចារ្យ ។ ឃ្មុំញីត្រូវបានជ្រើសរើសតាំងតែពីទើបនៅជាពង ឬនៅជាកូនដង្កូវតូចនៅឡើយ ។
ពពួកឃ្មុំដែលរក្សាសំបុកបានធ្វើការសង្កេតទៅលើពងនិងទៅលើកូនឃ្មុំ មួយចំនួន ដើម្បីជ្រើសរើសថាតើពងឬកូនឃ្មុំមួយណាដែលនឹងត្រូវបំប៉នអាហារ ពិសេសដើម្បីឲ្យក្លាយទៅជាឃ្មុំញីសំរាប់បន្តពូជបន្ត ។ ការជ្រើសរើសរកឃ្មុំញីថ្មី គឺដោយសាកត្តាមួយចំនួនដូចជា ឃ្មុំញីបច្ចុប្បន្នងាប់ដោយប្រការណាមួយ មិនមានសមត្ថភាពផលិតពងបានច្រើន ឬហ្វូងឃ្មុំទាំងនេះនឹងបំបែកខ្លួនទៅបង្កើតសំបុក មួយថ្មីទៀត អាចថាបណ្តាលមកពីកត្តាផ្សេងៗទៀតក៏សឹងមាន ។
យើងអាច សំគាល់ថាជាឃ្មុំញីបានដោយរូបរាងរបស់វា រូបរាងរបស់ឃ្មុំញីគឺ មានពណ៌សម្បុរភ្លាវជាងឃ្មុំធម្មតា ពណ៌បង្កង់ឆ្នូតនៅលើពោះរបស់វាមើលពុំសូវឃើញច្បាស់ កន្លែងសម្គាល់មួយទៀតនោះគឺ នៅលើផ្នែកក្បាលរបស់វាមានទីទំពែកមួយត្រង់ពីក្រោយក្បាល ។
ត្រង់ទីឆក ទំពែកនេះគឺជាកន្លែងតែមួយដែលជើងទាំងប្រាំមួយ និងស្លាបបួនរបស់វាដុះចេញមក ។ អ្នកចិញ្ចឹមឃ្មុំភាគច្រើន (ស្ទើរតែទាំងអស់) បានចុចដៅពណ៌សំគាល់ឃ្មុំញីនេះដើម្បីឲ្យងាយស្រួលចំណាំ គេអាចប្រើទឹកថ្នាំលាបក្រចកចុចសំគាល់ត្រង់កន្លែងឆកទំពែកនោះ ធ្វើដូច្នេះគេអាចដឹងថាតើឃ្មុំញីនេះមានសកម្មភាពបែបណា, វាស្លាប់ត្រូវជំនួសដោយមេញីថ្មី ឬវាអាចរស់នៅរហូតដល់ទីបំផុត ។ ការគូសចុចពណ៌សំគាល់នេះក៏ជាទង្វើមួយសំរាប់អ្នកចិញ្ចឹមឃ្មុំដែរ ពីព្រោះគេអាចដឹងថារយៈពេលយូរប៉ុន្មានទៅដែលឃ្មុំញីនេះអាចរស់នៅ បាន ។ គេតែងកត់ត្រាទុកពណ៌របស់វា ថ្ងៃវាចាប់ផ្តើមសកម្មភាព ដោយគណនាតាមលេខកូដពីសំបុកមួយទៅសំបុកមួយទៀត បានន័យថាឃ្មុំញីនីមួយៗមានលេខសំគាល់របស់វាទៅតាមពណ៌ ដោយមានសរសេរចុះថ្ងៃ ខែ យ៉ាងច្បាស់លាស់ ។
ឃ្មុំញី ជាធម្មតាត្រូវបានគេផ្តល់ឲ្យវានូវអាហារពិសេសម្យ៉ាងហៅថា ហ្គេ្លនដូល្លារ ឬ រ៉ូយ៉ាល់ចែល្លី (Glandular or Royal Jelly) តាំងតែពីនៅជាពងឬកូនឃ្មុំ (រូបជាដង្កូវ) រន្ធរបស់ឃ្មុំញីត្រូវបានបិទការពារដោយពពួកឃ្មុំធ្វើការ និងត្រូវបានការពារយ៉ាងប្រយ័ត្នប្រយែងបំផុតរហូតដល់ ១៦ ថ្ងៃក្រោយមកទើបឃ្មុំញីនេះទម្លុះមាត់រន្ធចេញមកខាងក្រៅ ហើយក្លាយទៅជាស្តេចឃ្មុំញីដោយស្វ័យប្រវត្តិ ។ បន្ទាប់ពីបានចេញពីរន្ធមករួចហើយ ឃ្មុំញីនេះពេញរូបរាងអាចមានសមត្ថភាពដោយគ្នា (បង្កាត់ពូជ) បានក្នុងរវាងតែប៉ុន្មានថ្ងៃបន្ទាប់ប៉ុណ្ណោះ ។
បីថ្ងៃបន្ទាប់ពីចេញពីរន្ធមកឃ្មុំញីនេះនឹងហើរចេញពីសំបុកដោយមាន ណាត់គ្នាជាមួយឃ្មុំឈ្មោលចំនួនប្រហែលពី ១០ ទៅ ១២ ក្បាល (ឃ្មុំឈ្មោលនេះភាសាអង់គ្លេសហៅថា ដ្រូន (DRONE) វាបង្កាត់គ្នាជាមួយឃ្មុំឈ្មោលទាំងចំនួន ១០ ឬ ១២ ក្បាលនេះរួចរាល់នៅក្នុងផ្ទៃលំហររួចទើបហើរចូលសំបុកវិញ (សូមបញ្ជាក់ថាវាបង្កាត់គ្នាគឺក្នុងពេលកំពុងតែហើរនេះតែម្តង) ។
តែគួរ អនិច្ចាចំពោះឃ្មុំឈ្មោលទាំងនោះ បន្ទាប់ពីបានបង្កាត់រួចនោះប្រដាប់បន្តពូជរបស់វានឹងត្រូវបណ្តាច់ ចេញពីខ្លួនរបស់វា បន្ទាប់មកវាក៏ស្លាប់ភ្លាមដែរ ។ ប្រដាប់បន្តពូជនោះមានផ្ទុកទៅដោយមេជីវិតរបស់ឃ្មុំឈ្មោលសំរាប់ការ បន្តពូជ ។ ឃ្មុំឈ្មោលដែលបង្កាត់ពូជជាមួយឃ្មុំញីនេះជាបន្តនឹងជួយរុញ ប្រដាប់ពូជរបស់ឃ្មុំឈ្មោលមុនឲ្យចូលជ្រៅទៅក្នុងថែមទៀត ហើយការនេះចេះបន្តរហូតគ្រប់ចំនួនឃ្មុំឈ្មោលទាំងអស់ដែលឃ្មុំញី បានណាត់ចេញឲ្យទៅបង្កាត់ពូជ ។
ឃ្មុំញីមានកន្សោមបន្តពូជយ៉ាងពិសេសម្យ៉ាង អាចរក្សាមេជីវិតរបស់ឃ្មុំឈ្មោលបានជាច្រើនឆ្នាំទៅមុខរហូតដល់ ប្រាំឆ្នាំ ឃ្មុំញីនេះទៀតសោតអាចបង្កើតពងបានចំនួនពី ១៥០០ ទៅ ២៥០០ ពងក្នុង១ ថ្ងៃ រហូតដល់រយៈពេល ៥ ឆ្នាំដែរ ។
រាល់ពេលដែលឃ្មុំញីរំកិលខ្លួនពីទីមួយទៅទីមួយតែងតែមានពពួកឃ្មុំ មួយក្រុមហៅថាអង្គរក្ស (អាមាត្យ) នៅហ៊ុំព័ទ្ធជុំវិញឃ្មុំញីនេះជានិច្ចដើម្បីការពារផ្តល់ចំណីនិង ជួយរាល់កិច្ចការរបស់ឃ្មុំញីនោះ មិនតែប៉ុណ្ណោះគឺក្រុមឃ្មុំអាមាត្យ (ជំនួយការពិសេស) ទាំងនេះមានភារៈមួយទៀតគឺជួយបង្ហើរក្លិនរបស់ឃ្មុំញីទៅកាន់គ្រប់ ទីកន្លែងនៃសំបុកទាំងមូល ដើម្បីឲ្យឃ្មុំឯទៀតបានស្គាល់និងបើកផ្លូវឲ្យឃ្មុំញីនេះ ផ្លាស់ប្តូទីកន្លែងបានស្រួល ។ ពួកឃ្មុំជំនួយការពិសេសទាំងនេះមិនត្រឹមតែជួយនូវកិច្ចការរបស់ឃ្មុំ ញីតែប៉ុណ្ណោះទេ ប៉ុន្តែពួកវានៅបានបបោសអង្អែលថ្នាក់ថ្នមឃ្មុំញីនេះ ។ មានពពួកឃ្មុំធ្វើការមួយចំនួនតែងមានប្រាថ្នាបានប៉ះពាល់ឃ្មុំញី នេះ និងជួយឃ្មុំញីជាបន្ថែមថែមទៀត ដើម្បីឲ្យការផលិតពងរបស់ឃ្មុំញីអាចប្រព្រឹត្តទៅបានដោយគ្មានបញ្ហា ។
៣- ឃ្មុំឈ្មោល
ក្នុងសំបុក ឃ្មុំមួយមានឃ្មុំឈ្មោលត្រឹមតែប៉ុន្មានរយប៉ុណ្ណោះ ។ ពពួកឃ្មុំឈ្មោលទាំងនេះពុំមានប្រយោជន៍អ្វីសំខាន់ចំពោះហ្វូងឃ្មុំ ឡើយ ពួកវាគ្មានធ្វើអ្វីទាំងអស់ ក្រៅតែពីរង់ចាំបង្កាត់ពូជជាមួយឃ្មុំញីក្នុងករណីដែលឃ្មុំញីថ្មី ត្រូវបានបង្កើតឡើងក្នុងគ្រាអាសន្នប៉ុណ្ណោះ ។ ពួកឃ្មុំឈ្មោលទាំងនេះពុំមានទ្រនិចសំរាប់ទិចទេ ហើយរូបកាយរបស់ពួកវាក៏ពុំស្អាតគ្មានអនាម័យល្អ ដោយពួកវាដើរចុះឡើងក្នុងសំបុកជាមួយលាមកជាប់ខ្លួន ពពួកឃ្មុំធ្វើការរក្សាសំបុកតែងតែជួយសំអាតតាមក្រោយពួកឃ្មុំឈ្មោល ទាំងនោះ និងធានាឲ្យបានថាសំបុកឃ្មុំទាំងមូលគ្មានមេរោគឬអ្វីអាក្រក់កើតឡើង បានឡើយ ។
ពួកឃ្មុំឈ្មោលទាំងនេះមានរូបរាងធំជាងពួក ឃ្មុំដែលជាអ្នកធ្វើការរហូតពីរដងមានរូបកាយធាត់ទ្រលុក មានដុះរោមតាមខ្លួន ។ មានរឿងចម្លែកមួយដែលតែងតែកើតឡើងនារដូវស្លឹកឈើជ្រុះគឺពួកឃ្មុំ ធ្វើការតែងសម្លឹងរកមើលឃ្មុំឈ្មោលណាមួយដែលធាត់ធំជាងគេរួច នាំគ្នាខាំពាំឃ្មុំឈ្មោលនោះទំលាក់ចោលទៅដី ទោះបីឃ្មុំឈ្មោលនោះព្យាយាមហើរត្រឡប់មកចូលក្នុងសំបុកវិញ យ៉ាងណាក៏ដោយ ក៏ពុំអាចចូលវិញបានដែរ វានឹងត្រូវរារាំងដោយពពួកឃ្មុំការពារសំបុកទប់ស្កាត់មិនឲ្យវាចូល មកវិញបានឡើយ ។ បន្ទាប់ពីព្យាយាមចូលមកក្នុងសំបុកវិញមិនបានឃ្មុំឈ្មោលនេះនឹងហើរ ចេញទៅរកសំបុកណាផ្សេងរួចរកណាត់ជួបជាមួយឃ្មុំញីដើម្បីបង្កាត់ ពូជ ។
ឃ្មុំឈ្មោល អាចរស់នៅមានជីវិតបានចំនួនមួយឆ្នាំប៉ុណ្ណោះ ចំណែកពពួកឃ្មុំធ្វើការមានអាយុត្រឹម ៥ សប្តាហ៍ បន្ទាប់មកវានឹងត្រូវស្លាប់ ។
ឥឡូវនេះយើង បានដឹងពីសង្គមជីវិតរបស់ហ្វូងសត្វឃ្មុំហើយ បញ្ហាសំខាន់ជាងគេបំផុតសម្រាប់ឲ្យការចិញ្ចឹមបានទទួលជោគជ័យល្អគឺ ការសង្កតតាមដានសកម្មភាពរបស់ពពួកឃ្មុំញី ទាំងសកម្មភាពនៅក្នុងនិងក្រៅសំបុករបស់វា (សំបុកយើងធ្វើមិនមែនសំបុកឃ្មុំវាធ្វើទេ) ប្រការដែលយើងបានដឹងពីសកម្មភាពរបស់វាអាចជួយយើងឲ្យកាន់តែ យល់ច្បាស់ពីសង្គមរបស់វានិងវិធីរក្សាវា សម្រាប់បន្តពូជទៅមុខទៀត ។
គេបាន រកឃើញទឹកឃ្មុំដែលដក់នៅក្នុងគុជទឹក ហើយត្រូវបានគេសន្មត់ថាវាមានអាយុកាលប្រមាណជា ៤៥ លានឆ្នាំមកហើយ តាមការរកឃើញនេះ គេអាចស្មានដឹងថា ឃ្មុំអាចកើតមានតាំងតែពី ២០០ លានឆ្នាំមុនម្ល៉េះ ដូចនេះហ្វូងឃ្មុំបានជួយឲ្យរុក្ខជាតិទាំងឡាយនាគ្រានោះមានផ្លែផ្លា ហើយបន្តធ្វើការងារនេះរហូតមកទល់ពេលបច្ចុប្បន្ននេះទៀត ពួកវាគឺជាអ្នកជួយឲ្យយើងទាំងអស់គ្នារស់រានមានជីវិបាន នោះក៏ព្រោះតែចំការច្បារដំណាំ ស្រូវ និងរុក្ខជាតិផ្សេងៗទៀតឲ្យផលដល់យើងដែលកើតឡើងពីសកម្មភាពរបស់ ឃ្មុំនេះឯង ។
ដូចនេះការជួយចិញ្ចឹមឃ្មុំគឺជាវិធីមួយជួយរួមចំណែកយ៉ាងសំខាន់ដល់ វិស័យកសិកម្ម ជួយបង្កើនទិន្នផល ជួយបង្កើនចំណូលដល់កសិករ និងជួយរួមចំណែកឲ្យមនុស្សយើងរស់បានរហូតមកដល់ពេលនេះ បើសិនជាគ្មានពួកវាទេម្ល៉េះសមយើងក៏នឹងពុំមានជីវិតបានដែរ ពីព្រោះតែដំណាំមិនអាចបញ្ចេញផ្លែផ្កាបានគ្រប់គ្រាន់តាម សេចក្តីត្រូវការ ។
សូមឲ្យគ្រប់គ្នាចាត់ទុកឃ្មុំថាជាអាហាររបស់យើង, ចំនួនឃ្មុំច្រើនកាលណាភោគផលរបស់យើងដូចជាដំណាំនិងឲ្យផលច្រើនឡើង ថែមទៀតដែរ ហេតុនេះសូមនាំគ្នាជួយចិញ្ចឹមឃ្មុំឲ្យបានច្រើនឡើង ដើម្បីជាប្រយោជន៍នៃយើងទាំងអស់គ្នា ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: life_of_bee.pdf
ចុចដោនឡូនឯកសារ PDF Download: life_of_bee.pdf
ការចិញ្ចឹមសត្វ-ប្រយោជន៍របស់ទឹកឃ្មុំ
– ឃ្មុំគឺជាសត្វល្អិតម្យ៉ាងដែលផលិតទឹកឃ្មុំហើយអាចឲ្យមនុស្សយើង បរិភោគបាន ។ គេបានដឹងថាឃ្មុំបានផលិតទឹកឃ្មុំតាំងតែពី មួយរយសាមសិបលានឆ្នាំមុនមកម្ល៉េះ និងរហូតមកដល់ពេលនេះ ។ បច្ចុប្បន្ននេះទឹកឃ្មុំត្រូវបានគេប្រមូលដោយវិធី ២យ៉ាងគឺ :
+ ប្រមូលយកពីក្នុងព្រៃ
+ ប្រមូលយកពីកន្លែងដែលគេចិញ្ចឹម
– ជាទូទៅគេតែងមានជំនឿថា ទឹកឃ្មុំដែលប្រមូលបានមកពីក្នុងព្រៃតែងតែមានគុណភាពល្អជាង ទឹកឃ្មុំដែលគេប្រមូលបានមកពីកន្លែងដែលគេចិញ្ចឹម ។ ត្រង់បញ្ហានេះនៅមិនទាន់មានការអះអាងណាមួយឲ្យបានស៊ីជម្រៅទៅលើ ប្រភេទទឹកឃ្មុំទាំងពីរប្រភេទនេះនៅឡើយទេ ប៉ុន្តែអ្វីដែលគេបានដឹងនោះគឺ ប្រយោជន៍ដ៏សំខាន់របស់ទឹកឃ្មុំ និងមុខរបរចិញ្ចឹមឃ្មុំ ដែលគេអាចប្រមូលប្រាក់យ៉ាងច្រើនពីពលកម្មរបស់សត្វឃ្មុំ ។
តើទឹកឃ្មុំមានប្រយោជន៍អ្វីខ្លះ ?
* ទឹកឃ្មុំគឺជាស្ករដែលមានលក្ខណៈជាធម្មជាតិ មានរសជាតិឆ្ងាញ់ពិសា សម្បូរណ៍ទៅដោយកាបូហាយដ្រេត (Cabohydrates) ជាសារធាតុម្យ៉ាងផ្តល់នូវកម្លាំង និងថាមពលដល់រាងកាយរបស់មនុស្សយើង ។ ក្រៅពីនេះគេបានរកឃើញថាទឹកឃ្មុំមានប្រសិទ្ធភាពយ៉ាងខ្ពស់បំផុតក្នុង ការផ្តល់កម្លាំងភ្លាមៗដល់រាងកាយ កាត់បន្ថយនូវការនឿយហត់របស់សាច់ដុំ ជាពិសេសវាមានប្រយោជន៍យ៉ាងច្រើនដល់អ្នកដែលធ្វើការងារដោយប្រើ កម្លាំងដូចជា អ្នកកីឡាជាដើម ។ ទឹកឃ្មុំនៅបានចាត់ទុកថាជាអ្នកជួយការពារកុំឲ្យហត់នឿយខ្លាំងសំរាប់ អ្នកកីឡា អ្នកហាត់ប្រាណ ដោយវាបឺតស្រូបយកសារធាតុម្យ៉ាងហៅថា គ្លូកូស (Glucose) អាចឲ្យខ្លួនប្រាណយើងបឺតស្រូបយកបានយ៉ាងឆាប់រហ័ស បន្ទាប់មកវាជួយបង្កើនកម្លាំងឲ្យយើងបានភ្លាមៗ ឯចំណែកសារធាតុម្យ៉ាងទៀតហៅថាហ្វ្រាក់តូស (Fractose) ធ្វើការយឺតៗប៉ុន្តែបន្តផ្តល់ឲ្យយើងនូវកំលាំងពលំជាប់ជាបន្ត ។ ក្រៅពីនេះគេបានរកឃើញទៀតថាទឹកឃ្មុំ មានចំណែកជួយគ្រប់គ្រងជាតិស្ករក្នុងរាងកាយយើងបានល្អប្រសើរជាង សារធាតុផ្សេងៗទៀត ។
*សូមសាកល្បងធ្វើដូចខាងក្រោនេះ :
- មុនពេលចេញទៅហាត់ប្រាណសូមពិសារទឹកឃ្មុំចំនួន១ ស្លាបព្រាបាយសិន ឬអាចមុនពេលចេញទៅធ្វើការក៏បាន ។
- ក្នុង ករណីខ្លះ ពេលយើងភ្ញាក់ឡើងពីដំណេកនៅពេលព្រឹកយើងមានអារម្មណ៍ហត់នឿយ អស់កម្លាំង សូមយកទឹកឃ្មុំមកលាបលើចំណិតនំប៉័ងជំនួសស្ករ ឬលាយទឹកឃ្មុំនៅក្នុងតែរួចពិសារ វានឹងជួយសំរួលឲ្យយើងមានកម្លាំងល្អប្រសើរមកវិញភ្លាមៗ ។
- បើសិន ជាកូនចៅរបស់យើងពេលត្រឡប់មកពីសាលាវិញមានអាការៈហត់នឿយ ល្ហិតល្ហៃ សូមយកទឹកឃ្មុំឲ្យកូនក្មេងទទួលទានជាមួយនំ ឬនំប៉័ង នោះវានឹងមានកំលាំងល្អប្រសើរឡើងវិញជាមិនខាន ។
ក្រៅពីជួយរក្សានិងបង្កើតកំលាំងឲ្យយើង ទឹកឃ្មុំគឺជាអ្នកជួយរួមចំណែកការពារប្រព័ន្ធប្រឆាំងរបស់រាងកាយយើង ទប់ទល់ជាមួយជំងឺនិងមេរោគផ្សេងៗបានយ៉ាងល្អ ជួយដល់ការរំលាយអាហាររបស់ក្រពះ ជួយផ្សះដំបៅ និងកែកុនបញ្ហាផ្សេងៗទៀតរបស់រាងកាយយើង ។
នៅរៀងរាល់ ព្រឹកសូមលាយទឹកឃ្មុំមួយចំណែក ទឹកក្រូចឆ្មាមួយចំណែកស្មើគ្នា ក្នុងទឹកក្តៅមួយពែង ដើម្បីសម្រួលឲ្យដល់រាងកាយរបស់យើង និងជួយធ្វើឲ្យអារម្មណ៍ស្រស់ថ្លាព្រមគ្នា ។
ទឹកឃ្មុំនៅ អាចយកមកលាបព្យាបាលការប្រេះបបូរមាត់ ដំបៅហើម អ្នកចំរៀងភាគច្រើនបានពិសារទឹកឃ្មុំ ឬលាយទឹកឃ្មុំជាមួយទឹកក្តៅពិសារ មុនពេលឡើងច្រៀងដើម្បីសម្រួលដល់បំពង់កឲ្យមានភាពសើមមិនស្ងួតក ពេលច្រៀង ។ ទឹកឃ្មុំត្រូវបានគេយកទៅផ្សំជាមួយរូបមន្តផ្សេង ដោយគិតទាំងគ្រឿងមុខម្ហូប គ្រឿងសំអាង សាប៊ូដុះខ្លួន នំ ៘
ការចិញ្ចឹមសត្វ-ឃ្មុំ
ឃ្មុំ គឺជាសត្វល្អិតម្យ៉ាងដែលផលិតទឹកឃ្មុំ ក្រៅពីឃ្មុំគឺនៅមានសត្វល្អិតម្យ៉ាងទៀតដែលផលិតទឹកឃ្មុំដែរ ហើយខ្មែរយើងនិយមហៅថា? ពង្រួត? វាមានរូបរាងតូចជាងឃ្មុំច្រើន ហើយវាច្រើនយករន្ធឈើប្រហោងធំៗធ្វើជាសំបុករបស់វា ខុសពីសត្វឃ្មុំដែលកកើតសំបុកតាមមែកឈើ ឬតាមអាគារលំនៅដ្ឋាន ។
នៅក្នុងប្រទេសជឿនលឿនមួយចំនួនគេបានចិញ្ចឹមឃ្មុំជារបៀបមួយប្លែកពី ធម្មតា គឺធ្វើនៅប្រអប់ឡាំង ក្រដាស ឬឈើសម្រាប់ឲ្យឃ្មុំកកើតជាសំបុករបស់វា ។ ក្រៅពីនេះ នៅតាមចំការមួយចំនួនម្ចាស់ចំការបានចិញ្ចឹមឃ្មុំនៅក្នុងចំការរបស់ ខ្លួនដើម្បីទាញយកផលប្រយោជន៍ ២ យ៉ាងគឺ :
- ទីមួយ : ឲ្យឃ្មុំជួយបង្កាត់លំអងញីឈ្មោលរបស់ដំណាំដើម្បីឲ្យវាមានផ្លែផ្កាច្រើន
- ទីពីរ : គេបានទទួលទឹកឃ្មុំពីឃ្មុំដែលគេបានចិញ្ចឹមនោះ
ក្រៅពី ប្រយោជន៍ទាំងពីរខាងលើនេះ ឃ្មុំអាចនៅជួយកាត់បន្ថយបាននូវការយាយីពីសំណាក់សត្វល្អិតផ្សេងៗ ទៀតពេលដំណាំចេញផ្កា ប៉ុន្តែប្រការនេះមិនទាន់មានការអះអាងណាមួយឲ្យបានជាក់លាក់នៅឡើយទេ ។
ដោយហេតុថា តម្លៃទឹកឃ្មុំនៅលើទីផ្សារមានតម្លៃថ្លៃ ដូចនេះហើយទើបមានមនុស្សជាច្រើនមានបំណងស្វែងយល់ពីវិធីចិញ្ចឹមឃ្មុំ ប៉ុន្តែនៅពុំទាន់មានឯកសារ ឬសៀវភៅណាមួយនិយាយពីវិធីចិញ្ចឹមឃ្មុំនេះនៅឡើយទេ ហេតុនេះអត្ថបទមេរៀនស្តីពីការចិញ្ចឹមឃ្មុំនេះ អាចជាជំនួយស្មារតីមួយសំរាប់អ្នកដែលមានបំណងចង់ចិញ្ចឹមឃ្មុំ ។
១- ទីតាំង
ដើម្បីឲ្យ ការចិញ្ចឹមឃ្មុំ អាចប្រព្រឹត្តទៅបានល្អយើងត្រូវមានទីតាំងមួយសមស្រប ឆ្ងាយពីភូមិឋាន អាចជាដីចំការ ដីទំនេរទុកចោលដែលមិនមានការរំខានពីមនុស្សម្នាផ្សេងៗ ។ នៅលើទីតាំងដីនេះ បើសិនជាយើងអាចដាំបន្ថែមនូវដើមឈើមួយចំនួនដែលសម្បូរណ៍ផ្កា ដូចជា លឿងរាជ្យ អង្កាញ់ អូយម៉ូយ ឬដើមឈើណាដែលមានផ្កាច្រើន ពីព្រោះផ្កាឈើទាំងនោះគឺជាការទាក់ទាញមួយ ហើយក៏ជាអ្វីដែលឃ្មុំត្រូវការផងដែរ ។
ទីតាំងដី សំរាប់ចិញ្ចឹមឃ្មុំនោះ ពុំចាំបាច់មានទំហំធំពេកទេ ប៉ុន្តែបើសិនជាមានទំហំធំក៏ជាការប្រសើរដែរ ។ ទំហំដីដែលយើងត្រូវការគឺអាចអាស្រ័យទៅលើចំនួនសំបុកឃ្មុំ ដែលត្រូវចិញ្ចឹមនិងការដែលយើងអាចគ្រប់គ្រងវាបាន ។ ក្នុងករណីខ្លះ ការជ្រើសរើសទីតាំងបានល្អដូចជា នៅក្បែរព្រៃ និងក្បែរចំការធំៗ អាចជួយបង្កើនប្រសិទ្ធភាពដល់ការចិញ្ចឹមឃ្មុំ ឲ្យដំណើរការទៅបានល្អប្រសើរដែរ ។
២- ពូជឃ្មុំសម្រាប់យកមកចិញ្ចឹម
ឃ្មុំមាន ច្រើនពូជ គឺឃ្មុំធំជាប្រភេទឃ្មុំដែលស្ថិតនៅក្នុងព្រៃធំៗ ឃ្មុំមួយពួកទៀតដែលមានមាឌតូចជាងបន្តិចក្រៅពីនេះគេឃើញមានឃ្មុំ មួយប្រភេទទៀតដែលយើងនិយមហៅថាឃ្មុំអាចម៍ឆ្កែ វាច្រើនមានទំហំតូចៗ គេច្រើនឃើញឃ្មុំប្រភេទនេះនៅតាមព្រៃរបោះ គុម្ពត្រែង ឬតាមទីវាលទំនាបលិចទឹកនានា ។
ប្រភេទ ឃ្មុំដែលយើងអាចយកមកចិញ្ចឹម គឺជាពពួកឃ្មុំដែលមានសំបុកខ្នាតមធ្យម ដែលឧស្សាហ៍បានឃើញនៅតាមដើមឈើ ឬចំការពីព្រោះឃ្មុំប្រភេទនេះវាមិនសូវបង្កគ្រោះថ្នាក់ដល់យើង, មានការងាយស្រួលក្នុងការគ្រប់គ្រង ម្យ៉ាងទៀតយើងងាយស្រួលរកពូជផង ។
៣- ប្រភេទប្រអប់សម្រាប់ចិញ្ចឹម
ប្រអប់ សំរាប់ធ្វើជាសំបុកឲ្យឃ្មុំស្នាក់នៅគេច្រើនធ្វើពីឈើ ឬដែកបន្ទះសង្ក័សីជាសំបកខាងក្រៅ ប៉ុន្តែសម្រាប់ប្រទេសយើង, យើងមិនអាចធ្វើពីសង្ក័សីបានទេ ពីព្រោះប្រទេសយើងក្តៅ ។
៤- ចំណីរបស់ឃ្មុំ
យើងពុំ ចាំបាច់ត្រូវដាក់ចំណីឲ្យវាស៊ីដូចជាការចិញ្ចឹមជ្រូក មាន់ ទានោះឡើយ អ្វីដែលយើងត្រូវការចាំបាច់នោះគឺ កូនអាងទឹកមួយមានទឹកស្អាត សម្រាប់ឲ្យឃ្មុំផឹក និងចានទឹកស្ករ មួយចំនួនសំរាប់ទាក់ទាញកុំឲ្យឃ្មុំនោះ បោះបង់សំបុកចោលទៅរកកន្លែងថ្មីទៀត ។
៥- ការថែរក្សាឃ្មុំ និងការត្រួតពិនិត្យ
សំបុកឃ្មុំ ទាំងអស់ត្រូវមានការត្រួតពិនិត្យជាប់ជាប្រចាំ យ៉ាងហោចណាស់ឲ្យបានចំនួន ៣ ដង ក្នុងមួយសប្តាហ៍ដែរ ដើម្បីឲ្យដឹងពីស្ថានភាពរបស់ឃ្មុំនោះវាមានសកម្មភាពយ៉ាងណា ។
៦- សម្ភារៈត្រូវការចាំបាច់សម្រាប់ការចិញ្ចឹមឃ្មុំ
ក្នុងករណី ដែលយើងត្រូវធ្វើវាជារបៀបអាជីវកម្ម យើងប្រហែលជាត្រូវទាមទារឲ្យមានសំលៀក បំពាក់សំរាប់ការពារខ្លួនកុំឲ្យឃ្មុំទិច ស្រោមដៃក្រាស និងស្បែកជើង។ ក្រៅពីនេះគឺមានតែឧបករណ៍សម្រាប់កៀបយកទឹកឃ្មុំ ពីព្រោះការច្របាច់ដោយដៃពុំអាចយកទឹកឃ្មុំចេញអស់បានទេ ។
* ជាបឋម : (មុនចាប់ផ្តើមចិញ្ចឹម) មុនពេលចាប់ផ្តើមចិញ្ចឹមសូមធ្វើប្រអប់សំបុកឃ្មុំឲ្យបានតាមចំនួន ដែលយើងត្រូវការសិន ចំនួនសំបុកច្រើនប៉ុន្មាននោះគឺអាស្រ័យទៅលើធនធាន និងបំណងប្រាថ្នា ។ ប្រអប់នីមួយៗត្រូវមានលក្ខណៈត្រឹមត្រូវតាមគំនូរដែលបានភ្ជាប់មក ជាមួយ ។ ឈើក្តារដែលយើងយកមកប្រើអាចជាក្តារកុំផ្លាកេក៏បាន ជាបន្ទះក្តារធម្មតាក៏បានទៅតាមការចូលចិត្ត ។
* ក្រៅពីនេះយើងនៅត្រូវការ ក្រមួនឃ្មុំមួយចំនួនសំរាប់យកមកធ្វើជាពុម្ពរន្ធសំបុកឃ្មុំ ពុម្ពនេះនៅប្រទេសគេមានលក់សំរាប់អ្នកចិញ្ចឹមឃ្មុំ ប៉ុន្តែយើងអាចធ្វើដោយខ្លួនឯងបានដោយការគូរ ឬធ្វើជាពុម្ពចាក់ ។
* ក្រៅពីនេះយើងនៅត្រូវការ ក្រមួនឃ្មុំមួយចំនួនសំរាប់យកមកធ្វើជាពុម្ពរន្ធសំបុកឃ្មុំ ពុម្ពនេះនៅប្រទេសគេមានលក់សំរាប់អ្នកចិញ្ចឹមឃ្មុំ ប៉ុន្តែយើងអាចធ្វើដោយខ្លួនឯងបានដោយការគូរ ឬធ្វើជាពុម្ពចាក់ ។
៧- សំបុកឃ្មុំ
យើងនឹងមាន ការលំបាកក្នុងការស្វែងរកសំបុកឃ្មុំ ដើម្បីយកពូជមកផ្សាំបង្កើតជា សំបុកសិប្បនិមិត្តរបស់យើង ។ ក្រៅពីដើររកដោយខ្លួនឯងយើងអាចសាកសួរអ្នកដែលមានជំនាញខាងរកឃ្មុំ ឲ្យគេរកមកឲ្យយើង ឬយើងអាចទៅជាមួយគេក៏បាន ។
៨- វិធីនៃការនាំយកឃ្មុំមកផ្សាំចិញ្ចឹម
- ត្រូវមានធុងស្អាតមួយ (ធុងស្ពេត្រូ)
- ទឹកស្ករចំនួន ២ លីត្រ ស្ករ ១ គីឡូក្រាម លាយទឹក ១ លីត្រ
- ប្រដាប់សម្រាប់បាញ់ទឹកស្ករ (សូមប្រើធុងបាញ់ថ្នាំ) ប៉ុន្តែទឹកស្ករត្រូវមានចំនួនច្រើនបន្តិចបើប្រើធុងបាញ់ថ្នាំ ។
- សំណាញ់ក្រឡាញឹកសំរាប់គ្របមាត់ធុង
- កៅស៊ូរឹតសំរាប់រឹតសំណាញ់ភ្ជាប់មាត់ធុង
- សំលៀកបំពាក់ការពារខ្លួនកុំឲ្យឃ្មុំទិច
- ហាមប្រើផ្សែងភ្លើងជាដាច់ខាត
ខណ:រកឃើញ សំបុកឃ្មុំហើយ យើងត្រូវធ្វើយ៉ាងណាឲ្យអាចព្យួរធុងស្ពេត្រូពីខាងក្រោមសំបុកឃ្មុំ ដើម្បីត្រងយកទឹកឃ្មុំបាន ប្រការនេះត្រូវធ្វើដោយប្រយ័ត្នប្រយែងក្នុងករណីដែលវាស្ថិតនៅក្នុង ទីមួយខ្ពស់ ។
រកវិធីចង ធុងពីក្រោមសំបុកឲ្យជាប់ល្អ បន្ទាប់មកចាប់ផ្តើមបាញ់ទឹកស្ករលើសំបុកឃ្មុំស្រាលៗ រហូតសព្វជុំវិញសំបុក ។ សត្វឃ្មុំពេលត្រូវទឹកស្ករស្អិតវាពុំអាចហើរបានឡើយ សត្វឃ្មុំនឹងធ្លាក់ចូលមកក្នុងធុង ដែលដាក់ត្រងនៅខាងក្រោម ។ ព្យាយាមបាញ់សាចទឹកស្ករលើឃ្មុំរហូតឃ្មុំលែងអាចហើរកើត យើងអាចអារកាត់យកទាំងបង្គងឃ្មុំ ឬយកតែឃ្មុំក៏បាន ។
ឃ្មុំដែល យើងយកបានមកហើយ ត្រូវប្រញាប់រួសរាន់លាយទឹកស្ករ ១ ផ្នែក ទឹកឃ្មុំ ១ ផ្នែកដាក់ក្នុងចានរួចលាបតាមបន្ទះសំបុកសិប្បនិមិត្ត ក្រៅពីនេះដាក់ចានល្បាយទឹកឃ្មុំនៅត្រង់មាត់រន្ធ (កុំឲ្យបិទផ្លូវចេញចូលរបស់រន្ធឲ្យសោះ) ។
ចំពោះឃ្មុំ ដែលប្រមូលបានមកនោះត្រូវដាក់ចូលទៅក្នុងសំបុកសិប្បនិមិត្ត រួចបន្សល់ខ្លះទៀតឲ្យវាចូលតាមរន្ធពីខាងក្រោមប្រអប់សំបុក បើសិនជាសំណាងល្អ ឃ្មុំនឹងបង្កើតមេមួយថ្មី (ស្តេចញី) តែបើសំណាងគ្មាននោះឃ្មុំនឹងហើរចេញអស់ ឬមិនបង្កើតមេថ្មីឡើយ ។
ហេតុនេះយើងត្រូវតាមដានមើលរាល់ថ្ងៃពី សកម្មភាពរបស់វាសូមកុំបារម្ភពីទឹកស្ករដែលស្អិតជាប់លើខ្លួនវា មិនយូរប៉ុន្មាន គ្នាវានិងបឺតស្រូបយកទឹកស្ករនោះអស់គ្មានសល់ទេ ។ ក្នុងករណីដែលឃ្មុំបានបញ្ចេញមេថ្មី នោះមានន័យថាយើងធ្វើកិច្ចការនេះបានជោគជ័យហើយ ។
ខាងលើនេះគឺគ្រាន់តែជាការសង្ខេបចំពោះការចាប់ផ្តើមចិញ្ចឹមឃ្មុំគ្រាដំបូងប៉ុណ្ណោះ ។
ការចិញ្ចឹមសត្វ-ជន្លេន
ជន្លេន មានសារៈប្រយោជន៍ដល់មនុស្ស សត្វ រុក្ខជាតិ បំបែកសារធាតុសរីរាង្គឲ្យពុកផុយ (សំរាម ឬលាមកសត្វ កាកសំណល់ផ្ទះបាយ) ។ ជន្លេនមានប្រូតេអ៊ីនពី ៦០ ទៅ ៧០ ភាគរយ ។ ដោយសារជន្លេនមានប្រូតេអ៊ីនច្រើន មានកសិករមួយចំនួនបានប្រើធ្វើជាចំណីមាន់ ធ្វើឲ្យមាន់ឆាប់ធំធាត់ ។ យោងទៅលើផលប្រយោជន៍ច្រើននៅពេលថ្មីៗនេះ មានកសិករមួយចំនួនចាប់ផ្តើមចិញ្ចឹមជន្លេនឲ្យមាន់ ត្រី ស៊ី ឬលក់ ។ នៅលេខនេះ ខ្ញុំសូមលើកយកបទពិសោធន៍ចិញ្ចឹមជន្លេនរបស់កសិករ រាជ ឆាន រស់នៅភូមិកណ្តាល ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសម្រាប់សាកល្បងតាម:
១. វត្ថុធាតុដើមសម្រាប់ចិញ្ចឹម
- លាមកសត្វ (ស្រស់) ដូចជា លាមកគោ ក្របី ជ្រូក មាន់ (ជាចំណីដែលជន្លេនចូលចិត្តបំផុត)។
២. ការជ្រើសរើសទីកន្លែងចិញ្ចឹម
- ជ្រើសរើសទីកន្លែងចិញ្ចឹមលើដីទួលមិនលិចទឹក ឬមិនដក់ទឹក
- ជ្រើសរើសទីកន្លែងដែលមានខ្យល់ស្រឡះល្អ ។
៣. របៀបបង្កើតពូជជន្លេន
- យកលាមកគោ ស្រស់ចាក់ជាពំនូក (៣ ទៅ ៥ បង្គី) នៅកន្លែងស្រឡះទូលាយដែលមានខ្យល់គ្រប់គ្រាន់
- ស្រោចទឹក ២ ដង ក្នុង១ ថ្ងៃ (ព្រឹក និងល្ងាច) លៃយ៉ាងណាឲ្យពំនូកជីមានសំណើម និងកំដៅ
- រយៈពេល ២-៣ អាទិត្យ នឹងកើតមានពូជជន្លេននេះ ។
៤. របៀបចិញ្ចឹមជន្លេន
៤.១ របៀបរៀបចំកន្លែងចិញ្ចឹម
- រៀបចំកន្លែងចិញ្ចឹមលើដីទួលក្រោមម្លប់ឈើ
- សំអាតស្មៅលើផ្ទៃដីប្រមាណ ២ ម៉ែត្រការ៉េ
- បង្ហាប់ដីឲ្យហាប់ រួចយកលាមកគោស្រស់មកពូនជាគំនរ ។
៤.២ របៀបលែងពូជ
- ជ្រើសរើសតែជន្លេនមានដងខ្លួនធំ ហើយថ្លោស មានប្រវែងពី ១០-១៥ ហ៊ុន
- ប្រមូលពូជជន្លេនពីកន្លែងបង្កើតពូជនៅម៉ោង ៦ ល្ងាច (ពីព្រោះជន្លេនខ្លាចពន្លឺ និងកំដៅថ្ងៃ)
- មុននឹងលែងជន្លេនត្រូវស្រោចទឹកឲ្យសើមតិចៗឲ្យជន្លេនងាយវារចូលក្នុងពំនូកជី
- បរិមាណជន្លេនដែលលែងគឺ ពី ២ ទៅ ៣ គីឡូក្រាម (ជន្លេន ៧០ ភាគរយ និងជីលាមកសត្វដែលនៅជាប់ ៣០ ភាគរយ) ។
៤.៣ របៀបថែទាំ
- យកមែកឫស្សីគ្របកន្លែងចិញ្ចឹមការពារមាន់កាយ ដោយធ្វើរនាំងបាំង ឬយកបន្លាឫស្សីដាក់ពទ្ធ័ជុំវិញ
- ពំនូកជីត្រូវគ្របស្លឹកត្នោត (កាត់បន្ថយពន្លឺ) ឬធ្វើរបងប្រក់តំបូលស្លឹក
- ស្រោចទឹក ២ ដង ក្នុងមួយថ្ងៃ
- ទឹកដែលស្រោចពំនូកជីនេះ ត្រូវគ្មានជាតិពុល ប្រៃ ប្រេង ឬស្អុយ (ទឹកធម្មជាតិ)
- ដាក់ថែមអាចម៍គោស្រស់ថ្មីៗ ពីរថ្ងៃ ចំនួន ១ បង្គី (៥ គីឡូក្រាម)
- ការថែម អាចម៍គោអាស្រ័យពេលវេលាគឺ នៅពេលយើងសង្កេតឃើញវាបញ្ចេញកាកសំណល់អាចម៍ជន្លេនចេញមកក្រៅច្រើន ហើយវាស៊ីអស់អាចម៍គោថ្មីៗ ។ ត្រូវរាយលាមកគោស្រស់ពីលើរងជន្លេន កំរាស់ពី ២ ទៅ ៣ តឹក
- ពំនូកជីចិញ្ចឹមជន្លេន
- នៅរដូវប្រាំង ដាក់បន្ថែមអាចម៍គោឲ្យស៊ីពី ២ ទៅ ៣ ដង ក្នុង ១ អាទិត្យ ក្រោយមកគ្របវិញ ហើយស្រោចទឹក
- នៅរដូវវស្សា ដាក់អាចម៍គោឲ្យស៊ីពី ៣ ទៅ ៥ ដង ក្នុង ១ អាទិត្យ ក្រោយមកគ្របវិញ ហើយស្រោចទឹក ។
៤.៤ របៀបការពារ
ក្នុងការចិញ្ចឹមជន្លេន ត្រូវយកចិត្តទុកដាក់ការពារបញ្ហាមួយចំនួនដូចជា:
- មាន់កាយស៊ី កង្កែប បក្សី ស្រមោច កណ្តុរ
- ទឹកស្រោចកុំឲ្យមានជាតិជូរ ប្រៃ ឬមានជាតិពុល
- ការពារទឹកភ្លៀងហូរលិច ឬកំដៅថ្ងៃ (ក្តៅខ្លាំង) ។
៥.របៀបប្រមូលផលជន្លេន និងអាចម៍ជន្លេន
ក. អាចម៍ជន្លេន
អាចម៍ជន្លេន ពេលវាបញ្ចេញមកក្រៅពំនូក យើងប្រមូលវាយកទៅហាលថ្ងៃឲ្យស្ងួត រក្សាក្នុងម្លប់កុំឲ្យត្រូវទឹកភ្លៀងទុកដាក់ដំណាំ ឬដាក់បាតស្រះ ដើម្បីបង្កើតចំណីធម្មជាតិក្នុងស្រះឲ្យត្រីស៊ី ។
- ដាក់ដំណាំ : យកអាចម៍ជន្លេ ២០ ទៅ ៣០ ភាគរយ លាយជាមួយជី
- ដាក់ស្រះត្រី : ១៥ ទៅ ២០ គីឡូក្រាម ក្នុង ១០០០ ម៉ែត្រក្រឡា
- ដាក់រងបន្លែពី ០.៨-១ គីឡូក្រាម ក្នុង ១០ ម៉ែត្រក្រឡា (ផ្ទៃដីរងដាំដំណាំ)
- ប្រើធ្វើជាទឹកជី ដោយលាយអាចម៍ជន្លេន ១១ គីឡូក្រាម ជាមួយទឹក ៥ លីត្រ កូរឲ្យសព្វ រក្សាទុក ១ ថ្ងៃ ទើបយកទៅស្រោចដំណាំ ។
ខ. ជន្លេន:
ក្រោយពី ចិញ្ចឹមបានរយៈពេល ៤ ខែ អាចប្រមូលជន្លេនបានពី ២០-២៥ គីឡូក្រាមក្នុង ១ ម៉ែត្រការ៉េ។ ជន្លេនអាចយកមកច្នៃសម្រាប់ប្រើប្រាស់ជាចំណីសត្វតាមរបៀបខាងក្រោម:
- សំអាតយកជន្លេន (រែងយកដីចេញ រួចលាងទឹក)
- យកជន្លេន ៣ គីឡូក្រាម លាយជាមួយកន្ទក់ ១ គីឡូក្រាម រួចក្រឡុកពី ១០ ទៅ ១៥ នាទី វាននឹងងាប់
- ប្រើកញ្ច្រែងរែង ដើម្បីបំបែកជន្លេន និងកន្ទក់ចេញពីគ្នា
- ក្រោយមកហាលថ្ងៃ ២ ទៅ ៣ ថ្ងៃ ធ្វើយ៉ាងណាឲ្យជន្លេនស្ងួត
- រក្សាទុក (លាយជាមួយចំណីឲ្យសត្វស៊ី ដូចជា កង្កែប មាន់ ត្រី អន្ទង់) ។ កូនមាន់ឲ្យស៊ីពី ១-២ ដង ក្នុង ១ អាទិត្យ បរិមាណ ១ ក្រាម ក្នុង ១ ក្បាល និងក្នុង ១ ដង ។ កូនមាន់ដែលស៊ីជន្លេនវានឹងឆាប់ធំ៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF
ចុចដោនឡូនឯកសារ PDF
Download: feed_earthworm.pdf
ការចិញ្ចឹមសត្វ-អង្ក្រងយកពង
អង្ក្រង ត្រូវបានគេប្រើប្រាស់ធ្វើជាគ្រឿងកំចាត់សត្វល្អិតចេញពីដំណាំ អស់កាលជាច្រើនពាន់ឆ្នាំមកហើយ នៅក្នុងប្រទេសចិន។ ដោយបង្កើតឲ្យមានសំបុកអង្ក្រងនៅតាមដើមឈើយកផ្លែ តាមរយៈការចងខ្សែបន្តពីដើមឈើមួយទៅដើមឈើមួយទៀតសម្រាប់ឲ្យអង្ក្រង វាបង្កើតសំបុកថ្មីនៅលើដើមឈើថ្មី។
ក្រៅពី ត្រូវបានប្រើធ្វើជាគ្រឿងកំចាត់សត្វល្អិតក្នុងចំការដំណាំលាង អង្ក្រង គឺជាអាហារពិសេសម្យ៉ាងមានឱជារសយ៉ាងឆ្ងាញ់ពិសារ ត្រូវបានពលរដ្ឋនៅក្នុងតំបន់ត្រូពិកនិយមចូលចិត្ត សូម្បីនៅក្នុងប្រទេសកម្ពុជាយើងក៏ដោយ។
ពងអង្ក្រង នៅក្នុងទីផ្សារសព្វថ្ងៃ ពងអង្ក្រងថ្មី មានតម្លៃរហូតដល់មួយគីឡូជាងមួយម៉ឺនរៀល។ ឯពងអង្ក្រងជ្រក់រួច មានតម្លៃច្រើនជាងនេះ។
សូមយកទៅពិចារណាចុះថា តើវាអាចឲ្យយើងរកចំណូលបានដែរឬទេ? បើសិនជាមួយថ្ងៃអាចរកពងបានទៅដប់គូឡូ..!!
ដើម្បី ចិញ្ចឹមអង្ក្រងយកពង គឺជារឿងមួយងាយស្រួលបំផុត ទោះបីមានចំការខ្លួនឯងក្តី គ្មានក្តី មិនមែនជាបញ្ហាឡើយ ព្រោះនៅតាមព្រៃជាយៗភូមិតែងមានដើមឈើមានសម្បុកអង្ក្រងនៅទីនោះ ស្រាប់ បើនៅតាមចំការតែងមានដើមស្វាយ ឬដើមឈើផ្សេងៗ យើងគ្រាន់តែយកខ្សែមកចងពីដើមឈើមួយទៅដើមឈើមួយទៀត គឺជាការស្រេច។
ចំពោះចំណី របស់វាវិញ យើងអាចយកកាកសំណល់ត្រីសាច់ពីផ្ទះបាយដាក់លើអ្វីមួយ ទៅចងព្យួរលើដើមឈើឲ្យបានច្រើនដើម នោះការពង្រីកសម្បុករបស់វាក៏មានច្រើនតាមនោះដែរ។
បើដើមឈើណា គ្មានអង្ក្រងចូលយកចំណីទៅដាក់ព្យួរនៅលើដើមឈើនោះ រួចយកសំបុកអង្ក្រងមួយទៅដាក់ត្រង់ទីដែលបានដាក់ចំណីនោះ វានឹងបង្កើតសំបុកនៅលើដើមឈើនោះមិនខាន។
យើងអាចដាក់ចំណីរាល់ថ្ងៃ ឬរៀងរាល់៥ថ្ងៃម្តងក៏បាន ដោយចងចំណីនៅលើខ្សែ ដែលបានចងបន្តពីដើមមួយទៅដើមឈើមួយទៀត។
អង្ក្រងវា បង្កើតពងលឿនណាស់ ក្នុងមួយសំបុកជួនកាលអាចប្រមូលពងបានរហូតមួយគីឡូក្រាមក៏មាន ក្នុងរង្វង់ ២០ថ្ងៃម្តង។ ការផ្តល់ចំណីឲ្យបានទៀងទាត់ធ្វើឲ្យវាពង្រីកសំបុកបានលឿន និងបង្កើតសំបុកថ្មីក៏ច្រើនដែរ។
ការយកពងអង្ក្រងមិនចាំបាច់បំផ្លាញសំបុកវាទាំងមូលឡើយ គឺទុកពីក្រោមសំបុក យកតែពងវាបានហើយ។
ពងអង្ក្រង ដែលយកបាន អាចលក់ឲ្យគេឆៅ ឬជ្រក់លក់ខ្លួនឯងក៏បាន វាអាចជាការរកចំណូលមួយជាបន្ថែមក្រោយពីទំនេរពីការងារធម្មតា៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: big_ants.pdf

ចុចដោនឡូនឯកសារ PDF Download: big_ants.pdf
ការចិញ្ចឹមសត្វ-ពពែយកសាច់
នៅ បណ្ដាប្រទេសក្ដៅជាច្រើននៅមជ្ឈឹមបូព៌ា និងអាស៊ីខាងកើតទ្វីប ប្រទេសអាហ្វ្រិកភាគច្រើន សឹងមានចិញ្ចឹមពពែតាមគ្រួសារគ្រប់ៗគ្នា ។ គោលដៅនៃការចិញ្ចឹមពពែនោះ គឺដើម្បីយកទឹកដោះ សាច់ ស្បែក លក់ទាំងមូល និងដើម្បីជាដង្វាយក្នុងពិធីសាសនាផងក៏មាន ។
វា ជាសត្វមួយប្រភេទងាយស្រួលចិញ្ចឹមបំផុត ឆាប់ទទួលបានផល រីកសាយកូនចៅយ៉ាងឆាប់រហ័ស ស៊ីចំណីមិនរើសមុខ អាចចិញ្ចឹមតិច ឬច្រើនទៅតាមលទ្ធភាពរបស់យើង ។
នៅ អាមេរិកកណ្ដាល អាហ្វ្រិក និងប្រទេសភាគច្រើនក្នុងមជ្ឈឹមបូព៌ា ប្រើទឹកដោះពពែជាអាហារបំប៉នសុខភាពឯសាច់របស់ពពែវិញគេយកធ្វើជា ម្ហូបអាហារ ស្បែករបស់វាគេលក់ឱ្យទៅអ្នកសម្លាប់ស្បែក ក្រៅពីនេះគ្មានផ្នែកណាមួយដែលគេបោះចោលឡើយ ទឹកដោះរបស់វាគេយកធ្វើជាឈីស មានតម្លៃយ៉ាងថ្លៃ ។
នៅ ខាងប្រទេសអាហ្វ្រិក មិនសម្បូរណ៍ស្មៅច្រើនសម្រាប់ពពែឡើយ តែគេអាចឃ្វាលវានៅតាមព្រៃរបោះដោយឱ្យវាស៊ីស្លឹកឈើ ឯស្ថានភាពនៅប្រទេសយើងវិញមានអំណោយផលច្រើនជាង ព្រោះយើងសម្បូរស្មៅសម្បូរណ៍ស្លឹកឈើសម្រាប់ធ្វើជាចំណីឱ្យវា ធាតុអាកាសវិញក៏ត្រជាក់ជាង មិនក្ដៅដូចនៅអាហ្វ្រិក នេះជាកត្ដាអំណោយផលមួយរបស់ធម្មជាតិនៅប្រទេសយើងប្រសើរច្រើនជាងឆ្ងាយពីប្រទេសអាហ្វ្រិក ។
ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនធំប្រកបរបររកស៊ី និងរស់នៅតាមទីជនបទ មានដីទំនេរធំៗ មានស្មៅ យ៉ាងបរិបូណ៍គួរតែនាំគ្នាចិញ្ចឹម ពពែតាមគ្រួសារឱ្យបានច្រើន ព្រោះវាមានប្រយោជន៍ច្រើនណាស់ មួយវិញទៀតនោះ យើងគួរគប្បីនាំគ្នាបង្កើតទម្លាប់បរិភោគសាច់ពពែមួយទៀត ក្រៅពីសាច់មាន់ ទា ជ្រូក គោ ក្របី ដែលយើងធ្លាប់ស្គាល់រសជាតិវារួចទៅហើយនោះ ថែមពពែមួយទៀតក៏គ្មានអ្វីទាស់ខុសដែរ សាច់របស់វាក៏ឆ្ងាញ់ រហូតអ្នកខ្លះគិតថា សាច់វាប៉ូវសុខភាពច្រើនផង…តាមការប្រៀធៀបមួយ គេបានរកឃើញថា សាច់ពពែមានប្រូតេអ៊ីនល្អជាងសាច់ដទៃឯទៀត ល្អជាង សាច់គោ មាន់ ជ្រូក ទា ។ វាមានកាឡូរីតិចជាងសាច់គោ មាន់ ចៀម និងជ្រូក ។ ក្នុងចំនួនសាច់ស្មើគ្នា ៖
សាច់ពពែមាន កាឡូរី ១២២ កាឡូរី
ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនធំប្រកបរបររកស៊ី និងរស់នៅតាមទីជនបទ មានដីទំនេរធំៗ មានស្មៅ យ៉ាងបរិបូណ៍គួរតែនាំគ្នាចិញ្ចឹម ពពែតាមគ្រួសារឱ្យបានច្រើន ព្រោះវាមានប្រយោជន៍ច្រើនណាស់ មួយវិញទៀតនោះ យើងគួរគប្បីនាំគ្នាបង្កើតទម្លាប់បរិភោគសាច់ពពែមួយទៀត ក្រៅពីសាច់មាន់ ទា ជ្រូក គោ ក្របី ដែលយើងធ្លាប់ស្គាល់រសជាតិវារួចទៅហើយនោះ ថែមពពែមួយទៀតក៏គ្មានអ្វីទាស់ខុសដែរ សាច់របស់វាក៏ឆ្ងាញ់ រហូតអ្នកខ្លះគិតថា សាច់វាប៉ូវសុខភាពច្រើនផង…តាមការប្រៀធៀបមួយ គេបានរកឃើញថា សាច់ពពែមានប្រូតេអ៊ីនល្អជាងសាច់ដទៃឯទៀត ល្អជាង សាច់គោ មាន់ ជ្រូក ទា ។ វាមានកាឡូរីតិចជាងសាច់គោ មាន់ ចៀម និងជ្រូក ។ ក្នុងចំនួនសាច់ស្មើគ្នា ៖

- សាច់មាន់មានកាឡូរី ១៦២ កាឡូរី
- សាច់គោមានកាឡូរី ១៧៩ កាឡូរី
- សាច់ជ្រូកមានកាឡូរី ១៨០ កាឡូរី
- សាច់ចៀមមានកាឡូរី ១៧៥ កាឡូរី
សាច់របស់វាសម្បូរណ៍ដោយជាតិដែកច្រើន ក្រៅពីនេះក៏មានប៉ូតាស្យូមច្រើនដែរ ។
សាច់របស់វា មាន saturated fat តិចជាងសាច់គោ ព្រោះខ្លាញ់ប្រភេទនេះ អាចធ្វើឱ្យកូឡេសស្ដឺរ៉ូលឡើងខ្ពស់បាន តែវាមាន unsaturated fats ច្រើន ជាប្រភេទជាតិខ្លាញ់ដែលល្អសម្រាប់សុខភាពយើង សមាគមផ្នែកសុខភាពបេះដូងនៃសហរដ្ឋអាមេរិកបានណែនាំឱ្យគ្រប់គ្នា បរិភោគសាច់
បែបដូចជាសាច់ពពែនេះ ព្រោះវាអាចជួយការពារមិនឱ្យយើងកើតជម្ងឺបេះដូង ការគាំងបេះដូង និងជម្ងឺខ្លះទៀតដែលតែងយាយីសុខភាពយើង


ដោយសារការបរិភោគសាច់ផ្សេងទៀត ។
សាច់ពពែជាប្រភេទសាច់ ដែលមិនសូវសម្បូរណ៍ខ្លាញ់ ដូច្នេះវាត្រូវការឱ្យយើងរក្សាវាទុកក្នុងទីដែលមានសីតុណ្ហភាពតិច និងមានសំណើម ព្រោះសាច់របស់វាងាយស្ងួតក្រៀមយ៉ាងឆាប់រហ័ស ឬជួនកាលរឹងពេកពិបាកក្នុងការចំអិនក៏មានដែរ ។ សាច់ពពែ អាចឱ្យគេចំអិន ជាស៊ុប អាំង ដុត ធ្វើសាច់ក្រៀម, ក្រៅពីនេះសាច់របស់វា អាចឱ្យគេយកធ្វើជាសាច់ក្រកបានយ៉ាងល្អ ព្រោះវាមិនសូវសម្បូរជាតិខ្លាញ់ មិនតែប៉ុណ្ណោះសាច់ក្រកពពែមានរសជាតិឆ្ងាញ់ផងដែរ ។ ស៊ុបសាច់ពពែដ៏មានឱជារសឆ្ងាញ់ពិសារ ស្ទីលបែបម្ហូបវៀតណាម (ហាងមួយនៅវៀតណាម)
ការចិញ្ចឹមពពែ ៖
នៅប្រទេស កម្ពុជាយើង មានកន្លែងចិញ្ចឹមពពែច្រើនបង្គួរដែរ ដូចជានៅម្ដុំព្រែកព្នៅ មុខកំពូលនៅឧត្ដុង្គ ទៅភ្នំអិដ្ឋរឹស នៅកំពង់ចាម និងនៅផ្នែកជាច្រើនទៀត ទូទាំងប្រទេស តែវាស្ថិតនៅក្នុងចំនួនតូចតាចតែប៉ុណ្ណោះ ភាគច្រើនគឺការចិញ្ចឹមតាមគ្រួសារខ្លះៗប៉ុណ្ណោះ បើប្រៀបធៀបជា មួយការចិញ្ចឹមជ្រូកវិញគឺមានចំនួនតិចជាងឆ្ងាយណាស់ ។
បច្ចុប្បន្ននេះ មានឯកសារ និងសៀវភៅណែនាំស្ដីពីការចិញ្ចឹមពពែជាច្រើនដែលបានបោះពុម្ពផ្សាយ រួចហើយ ច្រើនបង្គាប់ឱ្យអ្នកចិញ្ចឹមពពែត្រូវតែធ្វើទ្រុងដាក់វាឱ្យផុតពី ដី នេះគឺជារឿងមួយដែលមិនអាចធ្វើទៅបាន សម្រាប់អ្នកដែលមានលទ្ធភាពតិចតួចនោះបានឡើយ ព្រោះត្រូវចំណាយច្រើន បញ្ហានេះគឺវាបណ្ដាលមកពីឯកសារដែលគេយកមកប្រែជាភាសាខ្មែរនោះ ត្រូវបានបកប្រែមកពីភាសាបរទេស ម្ល៉ោះហើយវាមានជាប់ពីវិធីចិញ្ចឹមដាក់លើទ្រុងនោះមកជាមួយផង ។
ពិតណាស់ថា ការចិញ្ចឹមដាក់ទ្រុងគឺជារឿងមួយល្អព្រោះអាចការពារវាពីសត្វផ្សេងៗ និងការពារវានៅរដូវទឹកឡើង ទឹកភ្លៀង សត្វល្អិត ប្រសើរជាងការចិញ្ចឹមផ្ទាល់លើដី តែយើងនៅមានជម្រើសមួយផ្សេងទៀតដែរគឺការចិញ្ចឹមលើផ្ទៃចាក់សាប ស៊ីម៉ង់ដ៍ ឬលើដីទួលមួយខ្ពស់ដែលមិន លិចទឹក ។
តាម ការពិតទៅ យើងអាចចិញ្ចឹមពពែនៅលើដីក៏បាន តែត្រូវចាក់ដីត្រង់ទីដែលត្រូវធ្វើទ្រុងឱ្យវានោះឱ្យបានខ្ពស់ជាង ដីដែលនៅជុំវិញទ្រុងប្រមាណជា ៣០សង្ទីម៉ែត្រ អាស្រ័យផងដែរទៅលើស្ថានភាពដីដែលយើងមាន និងបរិស្ថានជុំវិញ ។ រោងសម្រាប់វារស់នៅត្រូវប្រើស្លឹកសម្រាប់ប្រក់ ព្រោះវាមិនសូវក្ដៅតែបើមានលទ្ធភាពទិញស័ង្កសីប្រក់នោះកាន់តែប្រសើរ បើគ្មានប្រាក់គ្រប់គ្រាន់ទេ យើងអាចប្រក់ស្លឹកឬស្បូវក៏បាន ។

នៅ បាតទ្រុងគួក្រាលចំបើង ឬអង្កាមធ្វើជាទ្រនាប់ឱ្យបានកម្រាស់ប្រហែល៣០សង្ទីម៉ែត្រនិងក្រាល ចំបើងពីលើមួយជាន់ទៀត ។ ត្រូវត្រៀមរៀបចំទីមួយក្នុងរោងនោះសម្រាប់ដាក់មេដែលផើមនិងកូន ទើបកើតរបស់វា ដោយគ្រាន់តែឃាំងវាដោយឡែកពីគេ ។
ចំពោះចំណី វិញ យើងត្រូវត្រៀមជាមុនឱ្យហើយ ដោយដាំដើមអំពិលទឹក កន្ធុំថេត ស្មៅផ្អែម ស្មៅបារាំង មន ដើមម្រុំ អង្គារដី ឱ្យបានច្រើនកន្លែងតាមរបងដី ។ ការត្រៀមដើមឈើធ្វើចំណីឱ្យវាជាមុននេះ ដើម្បីជួយផ្ដល់ជាចំណីឱ្យវា ខណៈពេលដែលវាមិនអាចចេញរកចំណីបាន ដោយសារមានភ្លៀង អាកាសធាតុមិនល្អ និងនៅពេលដែលយើងមិនបានឱ្យវាចេញរកចំណី ដោយមានរវល់ ។
ក្រៅពី រុក្ខជាតិទាំងនេះ យើងត្រូវចេះរកវិធីរៀបចំំណីឱ្យវាផ្សេងទៀត តាមដែលអាចធ្វើទៅបាននិងអាចរកបានក្នុងកន្លែង ឬតំបន់ដែលយើងរស់នៅ ។ ពពែមិនចូលចិត្ដស៊ីចំណីតែមួយមុខនោះទេ វាចូលចិត្ដស៊ីចំណីច្រើនប្រភេទចម្រុះគ្នា មួយវិញទៀត វាចូលចិត្ដតែចំណីណាដែលស្អាត មិនផ្អូម ឬមានអាស៊ីដច្រើនឡើយ ។ ការដាំស្មៅច្រើនប្រភេទលាយចម្រុះគ្នាសម្រាប់ជាចំណីឱ្យវា គឺជារឿងមួយចាំបាច់ណាស់ហើយត្រូវថែទាំស្មៅនោះឱ្យបានល្អ និងលូតលាស់គ្រប់រដូវកាល ដូច្នេះយើងគួរមានវិធីសាស្ដ្រដែលល្អមួយដើម្បីថែរក្សាស្មៅយើង ឱ្យមានគ្រប់គ្រាន់សម្រាប់ជាចំណីឱ្យវា ។
ការជ្រើសរើសពូជពពែសម្រាប់ចិញ្ចឹម ៖
ពពែមាន ច្រើនពូជ ពូជដែលគេនាំចូលមកក្នុងប្រទេសកម្ពុជាយើងច្រើនជាពូជដែលនាំចូល មកពីប្រទេសថៃជាពូជដែលគេបានបង្កាត់រួចស្រេចទៅហើយ យើងពិបាកនឹងសន្និដ្ឋានថា ពូជនោះជាពូជអ្វីឱ្យប្រាកដបានណាស់ តែបើមានលទ្ធភាព និងមានលុយកាក់ល្មមអាចរកពូជល្អបាន គួរចំណាយបន្ដិចទៅដើម្បីទិញពូជដែលល្អមកចិញ្ចឹម ។ ការណែនាំស្ដីពីការចិញ្ចឹមពពែតាមគ្រួសារ
No comments:
Post a Comment