Category Archives: ការចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វ-គោ តាមបែបរធម្មជាតិ
(គ្មានថ្នាំបង្ការ គ្មានថ្នាំព្យាបាល)
ការចិញ្ចឹមគោមានពីរលក្ខណៈគឺលក្ខណៈជាឧស្សាហកម្ម និងលក្ខណៈជាគ្រួសារ ។ ខ្ញុំសូមលើកយកការចិញ្ចឹមតាមលក្ខណៈជាគ្រួសារ មកបង្ហាញខ្លះៗតាមពិសោធន៍កន្លងមក ។
១- ការចិញ្ចឹមគោ
មានចំណុចសំខាន់ពីរដូចខាងក្រោម :
មានចំណុចសំខាន់ពីរដូចខាងក្រោម :
– លាយមេ EX-M អោយគោផឹករាល់ពេល : កំរិតលាយសំរាប់ប្រើចែកជាពីរ
* ចំពោះគោតូចៗ : មេ EX-M ១លីត្រ លាយជាមួយទឹក ១០០០០លីត្រ (ទឹកស្អាត ១០លីត្រ លាយមេ អ៊ី អ៊ិក្ស អិម ១សេសេ)
* ចំពោះគោធំ : មេ EX-M ១លីត្រ លាយជាមួយទឹក ៥០០០ លីត្រ (ទឹកស្អាត ១០លីត្រ លាយមេ អ៊ី អ៊ិក្ស អិម ២សេសេ) ។
– បាញ់ EX-M បណ្តេញនៅកន្លែងគោដេក ឬក្នុងក្រោលរៀងរាល់ ២-៣ដង សំរាប់ ១សប្តាហ៍ ។
– គប្បីច្រូតស្មៅរួចដាក់ហាលអោយឡើងប្រេងសិន ទើបអោយគោស៊ី ដើម្បីសំលាប់មេរោគ និងពងដង្កូវបណ្តាលអោយកើតជំងឺផ្លូវដង្ហើម ។ ម្យ៉ាងទៀត វាអាចបំប្លែងស្មៅអោយទៅជាវីតាមីន Dផង ។
– ត្រូវលាយកំប្លោក រឺត្រកៀតអោយគោស៊ីជារៀងរាល់ថ្ងៃ និងឧស្សាហ៍ច្របាច់ត្នោតទុំលាយទឹកអោយគោផឹក ។
– យកមេ EX-M ជូតក្បាលដោះគោមុន និងអោយកូនគោបៅ ។ ស្ងោរពពួកស្ពៃយកទឹកអោយគោផឹក ដើម្បីសំបូរទឹកដោះ ឬយកពងមាន់ ១០គ្រាប់ ឬពងទា ១០គ្រាប់ លាយទឹកឃ្មុំ ២ខាំកន្លះ អោយគោស៊ី ៥ថ្ងៃ ១ដង ។
– ករណីគោរាគ និងមិនស៊ីស្មៅ : ចំពោះកូនគោ យកមេ EX-M ៥០សេសេ បញ្ច្រក ១ថ្ងៃ ២ដង ។ ចំពោះគោធំ យកមេ EX-M ៥០-១០០សេសេ បញ្ច្រក ១ថ្ងៃ ២ដង ។
២- ករណីជំងឺអុតក្តាម :
* លក្ខណៈ ត្រចៀកធ្លាក់ខ្លប ច្រមុះស្ងួត រោមបះ ហៀរទឹកមាត់ ធាក់ជើងញឹកញាប់ ទាំងនេះជាលក្ខណៈនៃជំងឺអុតក្តាម ។
៣- កំរិតផ្សំប្រើមាន :
– ចំពោះកូនគោ : មេ EX-M ៣០សេសេ ផ្សំជាមួយម្សៅសំរិទ្ធិ ១កញ្ចប់ បូកទឹកស្អាត ២៥០សេសេ (សំរាប់ផឹក ១លើក) ក្នុង ១ថ្ងៃ បញ្ច្រក ៣ដង ព្រឹក ថ្ងៃត្រង់ និងល្ងាច ។
– ចំពោះគោធំ មេផើម : មេ EX-M ៥០សេសេ ផ្សំជាមួយម្សៅសំរិទ្ធិ ២កញ្ចប់ បូកទឹកស្អាត ១០០ ទៅ ២៥០សេសេ (សំរាប់ផឹក ១លើក) ក្នុង ១ថ្ងៃបញ្ច្រក ៣ដង ព្រឹក ថ្ងៃត្រង់ និង ល្ងាច ។
– ចំពោះគោដំបៅក្រចក : មេ EX-M ៣០សេសេ បូកបណ្តេញខៀវរបស់ក្រុមហ៊ុន ៥០សេសេ សំរាប់លាបនៅត្រង់កន្លែងដំបៅ របើកក្រចក អោយញឹកញាប់ ។ ២ ទៅ ៣ ម៉ោង យើងត្រូវលាប ១ដង ។ – ចំពោះទីកន្លែងដែលគោរស់នៅត្រូវបាញ់លើបរិវេណដីក្នុង ១ថ្ងៃ ១ដង ដើម្បីសំលាប់មេរោគ ដែលកើតចេញពីសំណល់ ហូរហៀរទឹកមាត់ ។ ដូចនេះ បើផ្ទះណា មានគោ កើតអុតក្តាមហើយ សូមកុំលែងគោអោយសោះ វាបណ្តាលអោយចំលងពេញភូមិ តាមរយះទឹកមាត់គោដែលកើតអុតក្តាម ។ ចំពោះយើង បើមាន គោជា ត្រូវចងទុក មិនត្រូវអោយគោជា ដើរស៊ីពាសវាលពាសកាលទេ ។
– ស្មៅដែលច្រូតអោយគោស៊ី ត្រូវឆ្លងកាត់ ការប្រើ មេ អ៊ី អ៊ិក្ស អិម ។
ចំណាំ : យើងមិនអាចផ្សំទុក សំរាប់អោយគោផឹកបានទេ គឺ លាយភ្លាមប្រើភ្លាម ។
ចំណាំ : យើងមិនអាចផ្សំទុក សំរាប់អោយគោផឹកបានទេ គឺ លាយភ្លាមប្រើភ្លាម ។
* ក្នុងពេលព្យាបាល មិនត្រូវអោយគោលោកអ្នកស៊ីអាហារផ្តេសផ្តាសទេ យើងជាម្ចាស់គួរតែធ្វើខ្ញុំបំរើវាម្តង ។
* ចំពោះគោផ្សេងៗទៀតដែលមិនទាន់កើត ត្រូវឲ្យផឹក១សប្តាហ៍ ១ដង សំរាប់ការការពារជាមុន។
* មិនលែងគោលោកអ្នកអោយចំលងគោអ្នកផ្សេងទៀតទេ ។ ត្រូវទុកគោក្នុងក្រោល មិនអោយត្រូវភ្លៀង ។ ខាងក្រោមនេះជាការផ្សំចំណីអាហារសំរាប់គោស៊ី
៤- វិធីផ្សំចំណីគោ
ចំបើង ឬ ស្មៅស្ងួត | ១០០ គ.ក |
កន្ទក់ | ១០ គ.ក |
មេ EX-M | ២០០ សេសេ |
កាកស្ករ | ២ គ.ក |
មេអាហារសត្វ | ២ គ.ក |
ទឹក | ៤០ លីត្រ |
វិធីធ្វើ : យកចំបើង ឬស្មៅស្ងួតត្រាំទឹកអោយសើមដាក់លើទ្រនើរអោយស្រក់ទឹក ទើបយកមកដាក់លើកំរាលស្អាត ។ យកមេអាហារសត្វច្របល់អោយសព្វទឹកមកស្រោចច្របល់ចំបើង និង កន្ទក់អោយសព្វបានសំនើម ៦០ភាគរយ ។ បន្ទាប់មកយកតង់ ឬបាវ ឬរបស់ផ្សេងៗមកចងរុំ និងផ្អាប់ទុក ១២ម៉ោង ។ ក្រោយពេលផ្អាប់អាចយកអោយគោស៊ីបាន តែមិនអោយលើស ៣ថ្ងៃ ឡើយ ។
ការចិញ្ចឹមសត្វ-គោ ក្របី
I. ក្រោលគោ ក្របី
១. ទីកន្លែង : នៅលើទីទួល មានខ្យល់អាកាសចេញចូល និងស្រួលបង្ហូរទឹកត្រូវនៅក្រោមខ្យល់ ដើម្បីកុំអោយធុំក្លិន ។
២. ទិស : បណ្តោយថ្ងៃ ឬ បញ្ឆៀងទៅទិសអាគ្នេយ៍។
៣. របៀបសង់ : កំរាលក្រោលត្រូវមានចំណោទ ដើម្បីបញ្ចេញទឹក
ផ្ទៃក្រឡា :
- គោ ក្របី ឈ្មោល : ៥ – ៦ ម.ការេ ក្នុងមួយក្បាល
– គោ ក្របី ញី : ៤ ម.ការេ ក្នុងមួយក្បាល
- មេ គោ ក្របី បំបៅកូន : ៤ – ៩ ម.ការេ ក្នុងមួយក្បាល
- កូន គោ ក្របី : ២ – ២.៥ ម.ការេ ក្នុងមួយក្បាល
– គោ ក្របី ញី : ៤ ម.ការេ ក្នុងមួយក្បាល
- មេ គោ ក្របី បំបៅកូន : ៤ – ៩ ម.ការេ ក្នុងមួយក្បាល
- កូន គោ ក្របី : ២ – ២.៥ ម.ការេ ក្នុងមួយក្បាល
កំពស់ក្រោល :
- គោ ក្របី ឈ្មោល : ១.៤០ ម – ១.៦០ ម
- គោ ក្របី ញី : ១.០០ ម – ១.២០ ម
- គោ ក្របី ញី : ១.០០ ម – ១.២០ ម
ត្រូវមានទ្រុងដាក់ស្មៅ ចំបើង ដើម្បីទុកឲ្យគោ ក្របី ស៊ីបន្ថែមត្រូវមានអាងដាក់លាមក សង់ អោយឆ្ងាយពីក្រោល ។
II. ចំណី
១. ប្រភេទចំណី :
- រុក្ខជាតិបៃតង : ស្មៅគ្រប់ប្រភេទ ស្លឹកឈើ ដើមពោត ចុងអំពៅ ទងដំឡូង ចំបើង។ល។
- ប្រភេទមើម : ដំឡូងជ្វា ដំឡូងមី
- ប្រភេទផ្សេងទៀត : ចុងអង្ករ ពោត កន្ទក់ កាកសណ្តែក ម្សៅត្រី ម្សៅឆ្អឹង ម្សៅលាសគ្រុំអំបិល។ល។
- នៅរដូវប្រាំង និង រដូវលិចទឹក : ច្រើនខ្វះស្មៅ ដូច្នេះអាចអោយស៊ីចំបើង ស្មៅស្ងួត..។ ល។
- រដូវច្រូតកាត់ : ត្រូវហាលចំបើង កញ្ជ្រាំង ធ្វើជាស្នឹម រក្សាទុកឲ្យគោ ក្របី ស៊ីបន្ថែម ។
- ពេល សំបូរស្មៅ : ត្រូវកាត់ស្មៅខ្ចី ហាលឲ្យស្ងួត ល្មមធ្វើជាស្នឹម ដូចចំបើង ដើម្បីទុកឲ្យវាស៊ី ជ្រើសយកស្មៅដែលជិតចេញផ្កាទើបសំបូរជីវជាតិ ។
របៀបចិញ្ចឹមគោ
I. ការជ្រើសរើសពូជ
១. ការជ្រើសរើសពូជគោ : ជាទូទៅកសិកររបស់យើងចិញ្ចឹមគោគឺ ដើម្បីទុកភ្ជួរ រាស់ និងអូស ទាញ ដូច្នេះការជ្រើសរើសគឺ ត្រូវផ្អែកលើសមត្ថភាពភ្ជួររាស់ អូសទាញនេះឯង ។
ក/ អំពីរូបរាង :
ក/ អំពីរូបរាង :
- គោឈ្មោល : មាឌធំ មានលំនឹង ខ្ពស់មុខទាបក្រោយ រហ័សរហួន ស្លូត ។
- គោញី : មាឌល្មម រហ័សរហួន ស្លូត ។
ខ/ ផ្នែកដទៃទៀត :
- ក្បាល : ធំល្មមតែវែង ថ្ងាសទូលាយ មាត់ទូលាយ ច្រមុះសើម ស្លឹកត្រចៀកធំល្មម ធ្មេញស ស្មើ ជិតគ្មានប្រេះស្រាំ ស្នែងស្មើ ។
- ក និង ដងខ្លួន : កវែងល្មម ទ្រូងទូលាយ ស្មាទូលាយ ខ្នងវែងត្រង់ ឬ កោងឡើងលើបន្តិច ឆ្អឹង ជំនីធំមូល គូទទូលាយ ។
- ជើង : ជើងទាំងបួនធំត្រង់ ជើងមុខទាំងពីរឃ្លាតគ្នាត្រង់ បាតជើងត្រង់ខ្លី ធំល្មម ក្បាលជង្គង់ មូល ភ្លៅក្រោយទាំងពីរធំវែង ក្រចកជើងជិតរ៉ឹងមាំ ។
- កន្ទុយ : ធំ
- ស្បែក : រលោង ស្តើងល្មម រោមរាបជាប់ស្បែក
- ប្រដាប់បន្តពូជ :
គោឈ្មោល : ពងទាំងពីរធំស្មើ
គោញី : ក្រសោមដោះធំ សរសៃឈាមលើដោះ លេចចេញច្បាស់ ក្បាល់ដោះធំស្មើ ឃ្លាតពីគ្នា រោមទន់ យោនីរីកស្មើ ។
- ក្បាល : ធំល្មមតែវែង ថ្ងាសទូលាយ មាត់ទូលាយ ច្រមុះសើម ស្លឹកត្រចៀកធំល្មម ធ្មេញស ស្មើ ជិតគ្មានប្រេះស្រាំ ស្នែងស្មើ ។
- ក និង ដងខ្លួន : កវែងល្មម ទ្រូងទូលាយ ស្មាទូលាយ ខ្នងវែងត្រង់ ឬ កោងឡើងលើបន្តិច ឆ្អឹង ជំនីធំមូល គូទទូលាយ ។
- ជើង : ជើងទាំងបួនធំត្រង់ ជើងមុខទាំងពីរឃ្លាតគ្នាត្រង់ បាតជើងត្រង់ខ្លី ធំល្មម ក្បាលជង្គង់ មូល ភ្លៅក្រោយទាំងពីរធំវែង ក្រចកជើងជិតរ៉ឹងមាំ ។
- កន្ទុយ : ធំ
- ស្បែក : រលោង ស្តើងល្មម រោមរាបជាប់ស្បែក
- ប្រដាប់បន្តពូជ :
គោឈ្មោល : ពងទាំងពីរធំស្មើ
គោញី : ក្រសោមដោះធំ សរសៃឈាមលើដោះ លេចចេញច្បាស់ ក្បាល់ដោះធំស្មើ ឃ្លាតពីគ្នា រោមទន់ យោនីរីកស្មើ ។
គ/ លទ្ធភាពធ្វើការងារ :
ដើរមិនទង្គិចជង្គង់ មិនក្បៀសក្រចក បាតជើងក្រោយទាំងពីរដើរចំបាតជើងមុខ ឬក៏ហួសទៅ មុខបន្តិច ។
– សាកល្បងយកវាទៅភ្ជួររាស់ អូសរទះ រើសទុកតែគោណា ដែលដើរលឿនមិនងាយហត់ ។
– សាកល្បងយកវាទៅភ្ជួររាស់ អូសរទះ រើសទុកតែគោណា ដែលដើរលឿនមិនងាយហត់ ។
២. របៀបបង្កាត់ពូជ :
ត្រូវជ្រើសរើសរកបាល្អ ដែលនៅក្នុងភូមិ ឬ ក្នុងឃុំយើងមានកាលណា មេគោរកឈ្មោលយើង យកបាណាដែលយើងពេញចិត្ត ដែលក្នុងតំបន់ជិតនោះមាន ឬក៏ប្រើវិធីបង្កាត់ដោយសិប្បនិមិត្ត ជ្រើសយក ទឹកកាមបាដែលយើងស្រឡាញ់ចូលចិត្តមកបង្កាត់ នោះនឹងបានកូនល្អ តាមការចង់បាន ។
II. ការផ្តល់ចំណីអាហារ និង ការថែរទាំ
១. ចិញ្ចឹមគោឈ្មោល :
ក/ ការផ្តល់ចំណី : រដូវរកញី ឈ្មោល ត្រូវបង្កើនចំណីពី ១០-២០% ក្នុង ១ ថ្ងៃ ប្រៀបនឹងរបបធម្មតា។
អោយ ស៊ីបន្ថែមកន្ទក់ ពន្លកស្រូវ អំបិល (៣គក្រ ចំបើង + ០.៥ គក្រ ពន្លក ស្រូវ +១.៥០ គក្រ កន្ទក់ម៉ត់ + ៦០ក្រាមអំបិល ក្នុងគោ ១ ក្បាល ) ។


ខ/ ការថែរទាំ :
- ខែក្តៅត្រូវឧស្សាហ៍មុជទឹក និងលែងឲ្យវាដើររកស៊ីដោយសេរី
- ខែភ្លៀងបន្ថយពេលវេលាលែងឲ្យវាដើររកស៊ី
- ត្រូវពិនិត្យមើលក្រចកជើងវារាល់ថ្ងៃ ក្នុង១ឆ្នាំ ត្រូវចិតក្រចក ២-៣ ដង
- ចាប់ពីអាយុ ៨ – ១០ ខែ ត្រូវខ្លុះច្រមុះ ដើម្បីងាយស្រួលដឹកវា ។
ចំពោះគោឈ្មោអាចឲ្យពាក់ញីក្នុងអាយុ ១៨ – ២៤ ខែ ។ ប្រើប្រាស់មានប្រសិទ្ធិភាពល្អ គឺក្នុង ចន្លោះពី ២-៦ ឆ្នាំ ។
២. ចិញ្ចឹមគោញី :
ចំពោះគោញីចាប់ផ្តើមរកឈ្មោលលើកដំបូងអាយុ ១៨-២៤ ខែ
- រដូវ : ២១ ថ្ងៃ
- រយៈពេលផើម : ២៨០ – ២៨៥ ថ្ងៃ
ក/ ការផ្តល់ចំណី :
ត្រូវ ថែទាំមេគោផើមឲ្យបានហ្មត់ចត់ មិនត្រូវឲ្យ វាធ្វើការហួសកម្លាំងទេ។ ពេលកើតកូនត្រូវឲ្យស៊ីស្មៅខ្ចី បន្ថែមកន្ទក់ ម្សៅត្រី អំបិល (៥០ក្រាមក្នុងគោ ១ក្បាល ក្នុងមួយថ្ងៃ ) ។
ខ/ ការថែទាំ :
* មុនពេលកើត : ឲ្យមេគោសំរាកពីការងារ ១- ២ ខែមុនពេលកើត
- អោយស៊ីស្មៅខ្ចី
- ក្រោលត្រូវស្អាតបាត ស្ងៀមស្ងាត់
* ពេលកើត : ជាទូទៅការបង្កើតកូនរបស់មេគោ មិនសូវមានបញ្ហាទេ លើកលែងតែក្នុងករណីដែលមេពិបាក កើតដោយសារកូនភ្លោះ ឬក៏កូនក្នុងពោះឋិតក្នុងសភាពមិនធម្មតា ។ ពេលកើតភ្លាមត្រូវយកចំបើងជូតទឹក រំអិលឲ្យកូនគោឲ្យបានស្អាត រួចហើយទុកឲ្យមេវាលិត ។ ឲ្យមេគោផឹកទឹកអំបិល ឬ ក៏ទឹកតែលាយស្រា ( ទឹកតែ ១លីត្រ + ស្រា ១០ សា្លបព្រាបាយ ) តាមធម្មតាសុកធ្លាក់អស់ក្នុងចន្លោះពេលពី ៤-៦ ម៉ោង ។
* ក្រោយពេលកើត : យកទឹកក្តៅអ៊ុនៗ លាយអំបិលលាងទឹកសំអាតដោះ យោនី និងម្តុំគូទ ខាងក្រោយ ។
- កើតបាន ១ ម៉ោងត្រូវឲ្យកូនគោបៅដោះ
- ឲ្យមេគោស៊ីស្មៅខ្ចី ស៊ីបបរ ឬក៏ចំណីណាដែលស្រួលរំលាយ
- ឲ្យមេគោសំរាក ១ខែ ក្រោយពេលបង្កើតកូន រួចហើយឲ្យធ្វើការស្រាលៗ ជាបណ្តើរៗ ។
៣. ការចិញ្ចឹមកូនគោ :
- ឲ្យកូនគោបៅទឹកដោះដំបូងភ្លាម ក្រោយពេលវាអាចងើបឈរបាន ។
- ក្នុង ១០ ថ្ងៃដំបូងត្រូវឲ្យកូនគោបៅឲ្យបានឆ្អែតគ្រប់គ្រាន់
- មិនត្រូវលែងកូនគោ ឲ្យដើរតាមមេវាទេ
- ចាប់ពីអាយុ ១ ខែត្រូវបង្កាត់កូនគោឲ្យចេះស៊ីស្មៅខ្ចី
- អាចផ្តាច់ដោះកូន គោក្នុងអាយុ ៥- ៦ ខែ
ក/ ការផ្តល់ចំណី :
បើ ឲ្យគោធ្វើការពេញ ១ ថ្ងៃត្រូវឲ្យវាស៊ី ៣ ពេលព្រឹក ថ្ងៃត្រង់ និងយប់ ។ ត្រឡប់មកពីធ្វើការ មិនត្រូវឲ្យស៊ីភ្លាមទេត្រូវឲ្យវាសំរាក លាងទឹកសំអាតខ្លួនប្រាណឲ្យវា រួចហើយ ៣០ នាទីក្រោយឲ្យផឹកទឹក លាយអំបិល (១០ក្រាមក្នុងទំងន់ ១០០ គក្រ) រួចហើយសឹមឲ្យស៊ី ។ ខែក្តៅ ធ្វើការ ហើយមិនត្រូវឲ្យគោផឹកទឹកភ្លាមទេ ត្រូវឲ្យវាសំរាក ១៥-២០ នាទី សិនសឹមឲ្យវាផឹកទឹក ។ ត្រូវឲ្យគោផឹក ទឹកស្អាត ២០ – ៣០ លីត្រ ។
ខ/ ការថែទាំ :
- ក្រោយពេលភ្ជួររាស់រួចត្រូវច្របាច់ស្មាឲ្យវា
- លាងទឹកឲ្យវារាល់ថ្ងៃ ក្រោយសំរាកពីការងារ ៣០ នាទី
- បើភ្ជួរពេញមួយព្រឹក ត្រូវឲ្យសំរាកពីរដងម្តងពី ២០-៣០ នាទី
- បើភ្ជួររាស់ជាប់គ្នា ៥-៦ ថ្ងៃ គួរឲ្យសំរាក ១ ថ្ងៃ
- ក្នុងរដូវភ្ជួររាស់ខ្លាំង បើឃើញសុខភាពវាទ្រុឌទ្រោមត្រូវឲ្យសំរាក ៣-៤ថ្ងៃ បំប៉នស្មៅខ្ចី កន្ទក់ បបរ ។ ល។
៥. ចិញ្ចឹមគោសាច់ :
ចែកជា ៣ តំណាក់កាល :
ក/ តំណាក់កាលបៅដោះ : គឺចាប់ពីពេលកើតរហូតដល់អាយុ ៦ ខែ
- ក្រោយពេលកើត គប្បីជូតសំអាតកូនឲ្យស្អាត រួចហើយឲ្យបៅទឹកដោះដំបូង
- អាយុ ២ ខែ ឲ្យស៊ីស្មៅខ្ចី - អាយុ ៤ ខែ ឲ្យស៊ី កន្ទក់ ចុងអង្ករ កាកសណ្តែក ម្សៅត្រី
ខ/ ពីអាយុ ៧ – ២១ ខែ :
អោយស៊ី បន្ថែមជាតិអុយរ៉េ (តែមិនឲ្យលើសពី ២៥ក្រាម ក្នុងទំងន់សត្វ ១០០គក្រក្នុង ១ថ្ងៃ) ហើយត្រូវចែកជាពីរពេល ។ ដើម្បីកុំឲ្យពិបាក ត្រូវគ្រៀវកូន គោក្នុងអាយុ ១ ឆ្នាំ ។
គ/ ពីអាយុ ២២-២៤ ខែ :
- រដូវក្តៅ លែងឲ្យស៊ីសេរីលើវាលស្មៅ យប់ឲ្យស៊ីបន្ថែមស្មៅខ្ចី ចំបើង ស្មៅស្ងួត ។
- រដូវភ្លៀង មិនត្រូវឲ្យគោនៅកណា្តលភ្លៀងយូរពេកទេ ត្រូវមានស្មៅ ចំបើង បង្ការទុកឲ្យគោ ស៊ី។ ឲ្យស៊ីបន្ថែម កន្ទក់ កាកសណ្តែក ម្សៅត្រី ។
របៀបចិញ្ចឹមក្របី
. ការជ្រើសរើសពូជ :
. ការជ្រើសរើសពូជ :
បើយើងជ្រើសរើសក្របីសំរាប់ភ្ជួររាស់ អូសទាញ នោះការជ្រើសរើសគឺ ដូចគ្នានឹងគោដែរ ។
II. របៀបបង្កាត់ពូជ :
អោយ ពាក់ផ្ទាល់ លែងក្របីញី និង ក្របីឈ្មោល ជាមួយគ្នាក្នុង ហ្វូងនោះអត្រាបង្កកំណើតខ្ពស់ មិនចុះសោហ៊ុយ តែក្របី ឆាប់ចុះខ្សោយ ។ អោយពាក់តាមការកំណត់ : ចិញ្ចឹមក្របីញីដោយឡែកពីក្របីឈ្មោល ។ កាលណាក្របីញីរក ឈ្មោល ទើបយកបាដែលយើងពេញចិត្តមកឲ្យពាក់ របៀបនេះយើងអាចដឹង ថ្ងៃដាក់ឈ្មោល និងថ្ងៃកើត ហើយអាចជ្រើសរើស ក្របីឈ្មោលល្អទុកធ្វើពូជ ។


III. ការផ្តល់ចំណី និង ថែទាំ :
ក្របីឈ្មោល : អាយុពី ២-២.៥ឆ្នាំ ចាប់ផ្តើមហិតញី តែគប្បីអោយវាពាក់ញីក្នុងអាយុ ៣-៤ឆ្នាំ ហើយគ្រៀវក្នុងអាយុ ១០ឆ្នាំ ។ ចំពោះក្របីឈ្មោលដែលមិនទុកធ្វើពូជ ត្រូវគ្រៀវក្នុងអាយុ ៥-៦ ឆ្នាំ ។
ក្របីញី : អាយុដាក់ឈ្មោលជាលើកដំបូង គឺ ២-៣ ឆ្នាំ ។
- រយៈពេលរក ឈ្មោលជាមធ្យមគឺ ៤ ថ្ងៃ (២-៩ ថ្ងៃ) ។
- រដូវ : ២៨ ថ្ងៃ
- រយៈពេលផើមជាមធ្យម ៣០៧ ថ្ងៃ (៣០០-៣១៥ ថ្ងៃ) ចំពោះការថែទាំ និង ផ្តល់ចំណី គឺដូចគ្នានឹងការចិញ្ចឹមគោដែរ
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
Download: feed_cow_and_buffalo.pdf
Download: feed_cow_and_buffalo.pdf
ការចិញ្ចឹមសត្វ-ជ្រូកតាមបបែបធម្មជាតិ
ការចិញ្ចឹមជ្រូក តាមបច្ចេកទេសបែបវិទ្យាសាស្ត្រធម្មជាតិ
- ១- ការចិញ្ចឹមមេជ្រូក Click to collapse

ត្រូវយកចិត្តទុកដាក់ដល់កត្តា ៣ជាអត្ថិភាពគឺ :
- កត្តាទី ១គឺពូជ : ពូជលូតលាស់លឿន ធន់ជំងឺ ផលិតផលកូន និងសាច់ខ្ពស់មិនជាន់ឈាមគ្នា។
- កត្តាទី ២គឺចំណី : ចំណីមានគុណភាពខ្ពស់ ថាមពល និងជីវជាតិគ្រប់គ្រាន់ ស៊ីអាហារតិច ធំលឿន។
- កត្តាទី ៣គឺបរិស្ថាន : កន្លែងធ្វើទ្រុងសមស្របល្អ ការថែទាំល្អ គ្មានជំងឺ។
– ២- ការជ្រើសរើសពូជ Click to collapse
ត្រូវជ្រើសរើសពូជណាដែលកូនច្រើនសំបូរទឹកដោះ ឆ្អឹងសមរម្យល្មម និងទំងន់ដងខ្លួន ដោះគត់គូរ មានសំបុកពោះជាជ្រូកមេ ជាពិសេសតំណរពូជចេញពីមេបាដែលប្រើ EX-M បានមួយជំនាន់យ៉ាងតិច ។ ជាជ្រូកដែលបង្កាត់មិនជាន់ឈាមគ្នា ។
– ៣- ការបង្កាត់ Click to collapse
– ៣- ការបង្កាត់ Click to collapse
ការបង្កាត់មានពីរយ៉ាងគឺ :
- ការបង្កាត់ដោយធម្មជាតិ
- ការបង្កាត់ដោយសិប្បនិម្មិត
ត្រូវតាមដាន មេជ្រូករកឈ្មោលដូចជា : ប្រដាប់ភេទប្រែប្រួល ជ្រូកឆ្លេឆ្លានៅមិនស្ងៀម ខាំ ភើចរបស់ផ្សេងៗ មិនស៊ីចំណី ដេកថ្ងូរ ឡើងពាក់ជ្រូកផ្សេងៗទៀត និងមានទឹករំអិលធ្លាក់តាមប្រដាប់ភេទ ។
យកដៃសង្កត់នៅចង្កេះជ្រូក បើមេជ្រូកនៅស្ងៀមលើកត្រចៀកទាំងពីរ ក្រោយមក ១២ម៉ោង យើងអាចបង្កាត់បាន ។
យកដៃសង្កត់នៅចង្កេះជ្រូក បើមេជ្រូកនៅស្ងៀមលើកត្រចៀកទាំងពីរ ក្រោយមក ១២ម៉ោង យើងអាចបង្កាត់បាន ។
ត្រូវ ដឹកមេជ្រូកមកនៅលើដី ឬខ្សាច់ ឬក្រាលបាវក្រចៅនៅកន្លែងដែលជ្រូកដេក បើកន្លែងនោះមានក្រាលស៊ីម៉ងតិ៍ ត្រូវយកបាវក្រចៅមកទ្រាប់លើខ្នងមេ ដើម្បីអោយបាឡើងបង្កាត់ ។
គប្បីបង្កាត់នៅពេលព្រឹក ឬពេលល្ងាច ។
គប្បីបង្កាត់នៅពេលព្រឹក ឬពេលល្ងាច ។
ត្រូវ បង្កាត់ ២ដង (ព្រឹក-ល្ងាច) បើអាចចូលបង្កាត់បា ២ផ្សេងគ្នា ក្រោយបង្កាត់យកមេជ្រូកទុកកន្លែងផ្សេងគ្នាស្ងប់ស្ងាត់ដើម្បី តាមដាន ។
បន្ទាប់មកពី ១៩ ទៅ ២០ថ្ងៃក្រោយ បើជ្រូកមិនរកឈ្មោលទេទុកដូចជាបានការ ។
– ៤- ការថែទាំមេផើម Click to collapse
– ៤- ការថែទាំមេផើម Click to collapse
ការចិញ្ចឹមតាមបច្ចេកទេសវិទ្យាសាស្ត្រធម្មជាតិយើងត្រូវអនុវត្តន៍នូវករណីកិច្ចសំខាន់ ៣យ៉ាងដូចខាងក្រោម :
ដើម្បីអោយជ្រូកមានសុខភាពល្អជារៀងរាល់ថ្ងៃយើងត្រូវផ្តល់ EX-M តាមរយៈលាយទឹកអោយផឹកផង និងលាយជាមួយចំណីអោយស៊ីផងដែរ ។
កំរិតប្រើ :
- យកមេ EX-M ១លីត្រ លាយទឹក ១០០០០លីត្រ សំរាប់ជ្រូក តូច និងធំផឹកជារៀងរាល់ថ្ងៃ (ទឹកស្អាត ១០លីត្រ លាយមេ អ៊ី អ៊ិក្ស អិម ១សេសេ) ។ ទឹកដែលលាយផឹកនេះមិនត្រូវទុកលើស ២៤ម៉ោងទេ។ បើផឹកនៅសល់ត្រូវយកចាក់លាងសំអាតទ្រុង ហើយបន្តលាយសារជាថ្មីអោយជ្រូកផឹកទៀតរហូតដល់ជ្រូកបានលក់ ។
- យកមេ EX-M ១លីត្រ លាយជាមួយចំណីផ្សេងៗចំនួន ១០០ទៅ ២០០គីឡូក្រាមអោយជ្រូកស៊ីរៀងរាល់ពេលជាប្រចាំ ។
- ឬយកមេ EX-M ៣សេសេ បូកទឹក ៣លីត្រ លាយចំណី ១០គីឡូក្រាម ដាក់អោយជ្រូកស៊ីសំរាប់មួយពេលៗចំពោះចំណីស្ងួត ។
- យក EX-M បណ្តេញ ៣សេសេ បូកមេ EX-M ៣សេសេ បូកកាកស្ករ ៣សេសេ និងទឹកស្អាត ៣លីត្រ មកបាញ់លាងទ្រុងរៀងរាល់ ៧ថ្ងៃម្តង ។
- យកមេ EX-M ២០សេសេ បូក EX-M បណ្តេញ ២០សេសេ បូកទឹក ១០លីត្រ បាញ់អោយសព្វលើខ្លួនជ្រូក ទ្រុងជ្រូក និងបរិវេណចិញ្ចឹមដើម្បីកុំឲ្យកើតជំងឺសើស្បែក ។
- បាញ់លាងសំអាតជ្រូក និងទ្រុងរៀងរាល់ថ្ងៃ និងប្រយ័ត្នកុំអោយមេផើមលោតលេង ឬពាក់លើគ្នា ។
- មុនកើត ១សប្តាហ៍ ត្រូវដឹកជ្រូកផើមទៅកន្លែងកើត ។
- លាយព្រីម៉ិច ឬបាស់ស្មិច ក្នុងចំណីអោយជ្រូកស៊ីតាមរូបមន្តដែលបានណែនាំ ។
- ១សេសេ សំរាប់ទំងន់ជ្រូក ១០គីឡូក្រាម ចាក់សាច់ដុំ
- យកម្សៅសំរិទ្ធ ១កញ្ចប់តូច លាយជាមួយចំណីមាន់ ៥គីឡូក្រាម ក្នុងមួយសប្តាហ៍អោយមាន់ស៊ី ១ ឬ ២ដង។
- យកម្សៅសំរិទ្ធ ១កញ្ចប់តូច លាយជាមួយទឹកស្អាត ៥លីត្រ អោយមាន់ផឹកមួយសប្តាហ៍ ២ដង ។
- កំរិតប្រើ
- ខបភូលីនចាក់សាច់ដុំ ២សេសេ ក្នុងជ្រូក ១ក្បាល ចាក់តែម្តងគត់ ។
- អាដេបីអឺចាក់សាច់ដុំ ៨សេសេ ក្នុង១ក្បាល ។
- ឌីណូលីទីក ចាក់សាច់ដុំ ២សេសេ ក្នុង១ក្បាល ។
- អាម៉ុកស៊ីវ៉ាល់ លាយអោយស៊ីក្នុងចំណី ៣ថ្ងៃ ជាប់គ្នា ១០០ក្រាម ក្នុងចំណី ២៥គីឡូក្រាម ។
- បើជ្រូកកើតកូនរួចមិនធ្លាក់សុក ឬមានកាកសំណល់នៅក្នុងស្បូន ត្រូវចាក់ថ្នាំ ស៊ុបព្រូស និងអាម៉ុកស៊ីវ៉ាល់ ។
- ស៊ុបព្រូស ចាក់សាចដុំ ២សេសេ ក្នុងជ្រូក ១ក្បាល តែម្តងគត់ ។
– ៥- ការថែរក្សាមេជ្រូកកើតកូន Click to collapse
- មុនកើត ត្រូវរៀបចំកន្លែងអោយបានត្រឹមត្រូវសំរាប់បង្កើតកូនអោយជ្រូក ហើយសំភារៈដែលចាំបាច់ត្រូវត្រៀមទុកមានដូចជាកន្ត្រៃ ឡាម ជេស ក្រណាត់ស្ងួត ទ្រុងសំរាប់ដាក់កូនជ្រូក និងមេ EX-M ។ មិនគួរចាក់ទឹកលើមេជ្រូកកំពុងដង្ហក់ទេ (ពេលមេជ្រូកឈឺពោះកើតកូន) ។
- ត្រូវលាងដៃ និងសំភារៈប្រើប្រាស់ជាមួយមេ អ៊ី អ៊ិក្ស អិម ជាមុនសិន មុននឹងបង្កើតជ្រូក ។
- ពេល កូនកើតត្រូវចាប់ជើងក្រោយទាំងពីរយួរសំយុងក្បាលចុះក្រោម ដោយរលាក់ថ្មមៗ និងយកក្រណាត់ស្ងួតចាំជូតខ្លួន និងទឹកព្រៃក្នុងមាត់ ។
- ករណី កូនខ្សោយ កើតមកសន្លប់ ត្រូវផ្លុំខ្យល់ចូលត្រចៀកអោយកូនជ្រូក ឬកូនជ្រូកឈ្លក់ទឹកព្រៃត្រូវយកមាត់បឺតទឹកចេញពីច្រមុះវា ។
- យកកូនទើបកើតទុកក្នុងទ្រុង ដែលរៀបចំរួចទុកមួយអន្លើសិន ។
- ពេល កើតមកភ្លាម យើងត្រូវកាត់ផ្សិត ហើយការកាត់កន្ទុយត្រូវលាបមេ អ៊ី អ៊ិក្ស អិម ដូចគ្នានៅចុងបញ្ចប់ទើបកាត់ធ្មេញចង្កូមលើក្រោមរបស់វា ។
- ម្យ៉ាង ទៀតមិនបាច់ចង ឬកាត់ផ្ចិតក៏បាន យើងត្រូវយកផ្ចិតមកជ្រលក់មេ អ៊ី អ៊ិក្ស អិម អោយបាន ៣-៥វិនាទី រួចទុកវាមួយកន្លែង ។
- ក្រោយ បង្កើតអស់ហើយ ត្រូវយកមេ អ៊ី អ៊ិក្ស អិម ជ្រលក់សំឡីជូតក្បាលដោះមេជ្រូក ទើបចាប់កូនជ្រូកដាក់អោយបៅ មិនអោយលើសពី ៤ ទៅ ៨ម៉ោង (ក្រោយកូនកើត) ។
- កន្លែង កូនជ្រូកដេកត្រូវស្ងួត និងកក់ក្តៅ ក្រោយមកនៅថ្ងៃទី ៣ យើងត្រូវចាក់ថ្នាំហ្វែរីដិច អោយកូនជ្រូក ២សេសេ ចាក់សាច់ដុំតែម្តងគត់ ។
- ត្រូវបង្ហាត់ចំណីដល់កូនជ្រូកនៅពេលមានអាយុ ៧ថ្ងៃ ។
- គប្បីគ្រៀវជ្រូកឈ្មោលនៅពេលជ្រូកមានអាយុ ២សប្តាហ៍ បន្ទាប់ពីគ្រៀវហើយ ត្រូវលាបមេ អ៊ី អ៊ិក្ស អិម អោយបានញឹកញាប់ ។
- នៅពេលកូនជ្រូកមានអាយុ ២៥ ទៅ ២៨ថ្ងៃ ត្រូវផ្តាច់ដោះ ហើយបញ្ច្រកមេ អ៊ី អ៊ិក្ស អិម ២សេសេ អោយកូនជ្រូកក្នុង ១ក្បាល ។
* ចំណាំ
ក្នុងកំឡុងពេលកើតភ្លាមមេជ្រូក បាក់កំលាំងខ្សោយមិនសូវសំបូរទឹកដោះត្រូវចាក់ថ្នាំ អុកស៊ីតុកស៊ីនតាមសរសៃវ៉ែន (ស្លឹកត្រចៀក) កន្លះសេសេ ព្រឹក-ល្ងាច និងចាក់ថ្នាំខារ៉ាស៊ីល (Carasil) ដើម្បីបង្កើនកំលាំងធ្វើអោយសំបូរទឹកដោះ និងធ្វើអោយជ្រូកឃ្លានចំណី ។
កំរិតប្រើ :
- ខារ៉ាស៊ីល ១ ទៅ ២សេសេ ក្នុង ១ក្បាល សំរាប់កូនជ្រូក ។
- ១០សេសេ ក្នុង ១ក្បាល សំរាប់មេជ្រូក (ចាក់សាច់ដុំ) ។
- ករណី កូនកំពុងបៅមានជំងឺរាគត្រូវយកមេ អ៊ី អ៊ិក្ស អិម ២-៣សេសេ បញ្ច្រកកូនជ្រូកនោះ (ព្រឹក-ល្ងាច) ២ ទៅ ៣ថ្ងៃជាប់គ្នា ។
– ៦- ការចិញ្ចឹមជ្រូកសាច់ Click to collapse
ការរៀបចំ ទ្រុងត្រូវយក អ៊ី អ៊ិក្ស អិម បណ្តេញ ២០សេសេ បូកមេ EX-M ២០សេសេ បូកទឹក ១០លីត្រ បាញ់លាងទ្រុង ៣ថ្ងៃ ជាប់គ្នារួចទុកចោលរយៈពេល ៥ថ្ងៃ ។ ដុសលាង សំអាតឧបករណ៍ ធុងទឹក ស្នូកចំណី និងវិធីប្រើប្រាស់ដូចខាងលើ ហើយត្រូវមានបំរុងមេ EX-M និងកាកស្ករសំរាប់អោយមេជ្រូកផឹក ស៊ី ។
ត្រូវបញ្ចូលជ្រូកក្នុងទ្រុង បន្ទាប់ពីដាក់ជ្រូកចូលទ្រុងហើយត្រូវពិនិត្យមើល :
- បើមានជ្រូកណាមិនស្រួលត្រូវដកទុកកន្លែងផ្សេងដើម្បីព្យាបាល ។
- បន្តលាយទឹក និងមេ EX-M តាមក្បួនខ្នាតអោយជ្រូកផឹកជានិច្ច ។
- អនុវត្តន៍បែបនេះ សំរាប់ជ្រូកដែលចេញពីទ្រុង ចិញ្ចឹមតាមបច្ចេកទេសវិទ្យាសាស្ត្រធម្មជាតិ ។
ការថែរក្សា បោស បាញ់ លាងសំអាតទ្រុង :
- លាយ EX-M សន្សំសំចៃនៅក្នុងអាងទឹកជ្រូកដេករៀងរាល់ ២៤ម៉ោងម្តង។
- លាយមេ EX-M អោយជ្រូកផឹកជារៀងរាល់ ២៤ម៉ោងម្តង។
- លាយមេ EX-M បូកកាកស្ករ បូកទឹក បូកជាមួយចំណី អោយជ្រូកស៊ីរៀងរាល់ពេល ធ្វើ ១ពេលសំរាប់ ១ពេល(ហាមធ្វើលាយផ្អាប់ទុក) ។
- យក EX-M បណ្តេញ បូកមេ EX-M បូកទឹក បាញ់លាងទ្រុង និងបាញ់លើជ្រូករៀងរាល់ពី ៥ ទៅ ៧ថ្ងៃម្តង
- ត្រូវចាក់វីតាមីន ស្ត្រេសវីតា ក្នុង១ខែម្តង ។
* ចំណាំ ពិសេសអនុវត្តន៍តាមការណែនាំខាងលើ ជ្រូកមានសុខភាពរឹងមាំល្អ មិនឈឺ ឆាប់ធំធាត់ សាច់ច្រើន គ្មានជាតិគីមី សាច់មានជីវជាតិឆ្ងាញ់ ចំណេញច្រើនក្នុងការចិញ្ចឹម ។
ថ្នាំសំរាប់ព្យាបាលមេជ្រូក ព្យាបាលរលាកសួត រាគ ផ្សះស្បូន លាសដោះ និងផ្តាសសាយកូនជ្រូក ថ្នាំស៊ុលហ្វា៣៣ (SULFA33)
កំរិតប្រើ :
- ចាក់សាច់ដុំជ្រូកធំ ១-៥មីលីលីត្រ ក្នុងទំងន់ ១០គីឡូក្រាម
- ជ្រូកផ្តាច់ដោះរហូតដល់ ៥០គីឡូក្រាម ៥-៨មីលីលីត្រ
- កូនជ្រូក ១-២មីលីលីត្រ ក្នុង១ក្បាល
កំរិតប្រើ : លាយក្នុងចំណីអោយស៊ី ១គីឡូក្រាម ក្នុង ១០០គីឡូក្រាម ចំណីអោយស៊ីរយៈពេល ៧ថ្ងៃ
វិធីផ្សំអាហារជ្រូក
វិធីផ្សំទី ១
វត្ថុផ្សំ
|
ផ្តាច់ដោះ-២០
គ.ក
|
២០-៤០
គ.ក
|
៤០-លក់
គ.ក
|
មេផើម និង
មេចញ្ចឹមកូន(គ.ក)
|
ចុងអង្ករ |
៥០
|
៦០
|
៤០
|
៨០
|
ពោត |
៤០
|
១៦០
| ||
កន្ទក់ |
១៨
|
៤៨
|
៧២
|
៦០
|
សណ្តែកសៀងលីង |
១៥
|
៤០
|
៧២
|
២០
|
សណ្តែកដីលីង |
៥
|
២៥
| ||
ត្រីម៉ត់ |
៣
|
៦
|
១៤
|
៣.៥
|
ម្សៅខ្យង |
១
|
២
|
១
| |
អំបិល |
០.៣
|
០.៦
|
១.៦
|
០.៥
|
ព្រីមិច ឬ បាស្មិច |
០.៥
|
១
|
២
|
១
|
ខ្លាញ់ |
១
|
០.៣៥
| ||
មេអាហារសត្វ |
២
|
៤
|
៧
|
៤
|
សរុប |
៩៥.៨
|
២០១.៦
|
៣៦៨.៦
|
១៧០.៣៥
|
ប្រូទីន |
២០%
|
១៨%
|
១៦%
|
១៨%
|
* ព្យាបាលរាគប្រផេះ និង រាគឈាម ដំបៅក្រចក ជំងឺសារទឹក ដោយទីឡូស៊ីន (TYLOSIN) ២០០ (២០%)
កំរិតប្រើ :
- ចាក់សាច់ដុំជ្រូក ចាក់ ១សេសេ សំរាប់ ២០គីឡូក្រាម ។
- គោចាក់ ១សេសេ សំរាប់ ២៥គីឡូក្រាម ។
- ចាក់ ១ថ្ងៃម្តង ព្យាបាលរយៈពេល ៣-៥ថ្ងៃ ។
* ព្យាបាលមេជ្រូកដែលរកឈ្មោលមិនទៀងទាត់ ឬដាក់បាមិនជាប់ ប្រើនៅពេលបង្កាត់ និងព្យាបាលហូរខ្ទុះក្រោយពេលដាក់បា ។ ព្យាបាលកូនជ្រូកប្រកាច់ដោយស្ត្រិបតូកុក ចំពោះកូនជ្រូកផ្តាច់ដោះ ។
កំរិតប្រើ : លាយក្នុងចំណីអោយស៊ី ១គីឡូក្រាម ក្នុង ១០០គីឡូក្រាម ចំណីអោយស៊ីរយៈពេល ៧ថ្ងៃ
កំរិតប្រើ : លាយក្នុងចំណីអោយស៊ី ១គីឡូក្រាម ក្នុង ១០០គីឡូក្រាម ចំណីអោយស៊ីរយៈពេល ៧ថ្ងៃ
វិធីផ្សំទី ២
វត្ថុផ្សំ
|
១៥-៣០
គ.ក
|
៣០-៦០
គ.ក
|
៦០-លក់
គ.ក
|
មេផើម
គ.ក
|
មេចិញ្ចឹមកូន
គ.ក
|
ពោត |
៥០
|
៤៨
|
៣៨
|
៤៥
|
៤០
|
ដំឡូងមី |
៦
|
១០
|
១៤.៥
|
០
|
៥
|
កន្ទក់ |
១០
|
៧
|
១០
|
៥
|
១០
|
កន្ទក់សាឡី |
៤.៣
|
១០
|
១៣.៥
|
៣៥
|
២៣
|
សណ្តែកសៀងលីង |
១៩
|
១៨
|
១៨
|
១០
|
១៥
|
ម្សៅត្រី |
៧.៣
|
៦.៧
|
២.៣
|
១.២
|
៣
|
ដេសេប៉េ |
១
|
០.១៥
|
០.២
|
០.២៥
|
១.១៥
|
សំបកងាវ |
១
|
១.៦៥
|
២
|
២
|
១.៥
|
អំបិល |
០.៤
|
០.៥
|
០.៥
|
០.៥៥
|
០.៣៥
|
បាស្មិច |
១
|
១
|
១
|
១
|
១
|
មេអាហារសត្វ |
២
|
២
|
២
|
២
|
២
|
វិធីផ្សំទី ៣
វត្ថុផ្សំ
|
១៥-៣០
គ.ក
|
៣០-៦០
គ.ក
|
៦០-លក់
គ.ក
|
មេផើម
គ.ក
|
មេចិញ្ចឹមកូនគ.ក
|
ស្រូវកិន |
៦០
|
៦៥
|
៦០
|
៦០
|
៥៥
|
កន្ទក់ |
១១
|
១៥
|
២០
|
៣០
|
២៥
|
សណ្តែកសៀងលីង |
១៥
|
១៣
|
១៣
|
៥
|
១០
|
ត្រីម៉ត់ |
៨
|
៤
|
៣
|
១.៥
|
៣
|
ដេសេប៉េ |
១
|
០.១៥
|
០.២
|
០.២៥
|
១.១៥
|
សំបកងាវ |
១
|
១.៧
|
២
|
២
|
១.៥
|
អំបិល |
០.៤
|
០.៥
|
០.៥
|
០.៥៥
|
០.៣៥
|
បាស្មិច |
១
|
១
|
១
|
១
|
១
|
មេអាហារសត្វ |
២
|
២
|
២
|
២
|
២
|
ថ្នាំសំរាប់ព្យាបាលជ្រូកសាច់ ឬកូនជ្រូកគ្រុនក្តៅ បញ្ចុះកំដៅ និងបំបាត់ការស្ពឹកស្រពន់
កំរិតប្រើ :
- កូនជ្រូក : ចាក់ ១-២សេសេ ក្នុង១ក្បាល សំរាប់ ១ថ្ងៃចាក់ ២ដង ។
- ជ្រូកសាច់ : ចាក់ ១-២សេសេ ក្នុង១ក្បាល សំរាប់ ១ថ្ងៃចាក់ ២ដង ។
- មេជ្រូក : ចាក់ ១-២សេសេ ក្នុង១ក្បាល សំរាប់ ១ថ្ងៃចាក់ ២ដង ។
(ហាមប្រើពេលមេជ្រូកជិតកើត និងក្រោយពេលកើតកូន)
ការពារ ជំងឺឆ្លងផ្សេងៗ (ពេលផ្លាស់ប្តូរកន្លែង) ការពារជំងឺក្អក និងរាគដែលមានលាមកពណ៌ប្រផេះ និងលាមកមានឈាម ចំពោះជ្រូកសាច់ត្រូវប្រើថ្នាំ Tylocycline ។
កំរិតប្រើ : Tylocycline ៥គីឡូក្រាម ក្នុងចំណី ១តោន អោយស៊ីរយៈពេល ៥ថ្ងៃ ។
កំរិតប្រើ : Tylocycline ៥គីឡូក្រាម ក្នុងចំណី ១តោន អោយស៊ីរយៈពេល ៥ថ្ងៃ ។
ការចិញ្ចឹមសត្វ-ជ្រូកមេ
ហេតុផលល្អៗ ក្នុងការចិញ្ចឹមជ្រូកមេ
១- ជួយបង្កើនប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ និងជួយប្រើកាកសំណល់ចំណីអហារឲ្យមានប្រយោជន៍។
២- យើងអាចយកសាច់ជ្រូកទៅធ្វើម្ហូបបានច្រើនមុខ និងមានរសជាតិឆ្ងាញ់ ។
៣- សាច់ជ្រូកជាអាហារផ្ទុកទៅដោយថាមពល និងសារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៊ីន ស័ង្កសី ដែក និងខ្លាញ់ សំរាប់បំប៉នរាងកាយរបស់យើងឲ្យបានធំធាត់ ។
៤- យើងអាចយកលាមក និងទឹកនោមទៅធ្វើជីកំប៉ុស្ត សំរាប់ដាក់ដំណាំ និងធ្វើហ្គាស (ឧស្ម័ន) ។
ការធ្វើទ្រុង និងស្នូក
យើងត្រូវធ្វើទ្រុង និងស្នូកនៅលើដីទួល មានខ្យល់ចេញចូលល្អ មានពន្លឺគ្រប់គ្រាប់ និងស្ថិតនៅក្រោមខ្យល់ ។
ការធ្វើទ្រុង
គួរដឹង
- ទ្រុងដែលមានទំហំ ២ X ២.៥ ម៉ែត្រ អាចដាក់បានមេជ្រូក និងកូនជ្រូកមួយសំបុកដែលមានអាយុចាប់ ពី ០ ទៅ ៦អាទិត្យ ។
- ការចិញ្ចឹម ជ្រូកក្នុងទ្រុង អាចកាត់បន្ថយការឆ្លងជំងឺផ្សេងៗ ជួយការពារជ្រូកកុំឲ្យចោរលួច កុំឲ្យឆ្កែខាំ កុំឲ្យស៊ីដំណាំ និងជួយឲ្យទីធ្លាផ្ទះបានស្អាត ហើយងាយស្រួលប្រមូលអាចម៍ និងទឹកនោមទុកធ្វើជី ឬធ្វើហ្គាស (ឧស្ម័ន ) ។
ដំណាក់កាលនៃការធ្វើទ្រុង
គួរដឹង
ជីករណ្តៅនៅខាងចុងទ្រុងដើម្បីងាយស្រួលបង្ហូរអាចម៍ និងទឹកនោមជ្រូក ។
- លើកដីកំពស់ ៣០សង់ទីម៉ែត្រ ដែលមានទទឹង ៣ម៉ែត្រ និងបណ្តោយ ៣,៥ ម៉ែត្រ ។ ចាក់សាបឲ្យមានជំរាល ១០សម និងកំរាស់ពី៣ ទៅ ៥សម ។ រួចដាំបង្គោលជើងរៀងកំពស់ ១.៨ម ចំនួន ៤ដើម នៅតាមជ្រុងនិមួយៗ ។
- ដាំសសរកន្លោង ដែលមានកំពស់ ២.៥ម ចំនួន ២ដើម ។ រៀបចំគ្រឿងដំបូលបំពាក់ពីលើសសរ សំរាប់ប្រក់ដំបូល ។ រួចដាំបង្គោលឫស្សី ឬកូនឈើ ដែលមានកំពស់ ១ម នៅចន្លោះបង្គោលមេទាំង៤ដើម ។
ជៀសវាង
មិនត្រូវធ្វើជំរាលខ្ពស់ និងរលោងខ្លាំងពេកទេ ព្រោះបណ្តាលឲ្យជ្រូកថ្លោះ ឬគ្រេច ជើងនៅពេលដើរ។
- បន្ទាប់មក វាយរបាផ្តេកឲ្យបានញឹកផ្នែកខាងក្រោម (ចន្លោះ១៥សម) ដើម្បីកុំឲ្យកូនជ្រូកចេញរួច ឯរបាខាងលើត្រូវទុកចន្លោះ ២០សម ។
- ដំបូលត្រូវប្រក់ឲ្យសល់ហួសជើងរោងយ៉ាងតិច ០.៥ម ដើម្បីកុំឲ្យភ្លៀង និងកំដៅជះចូលទៅក្នុងទ្រុង។
ជៀសវាង
ក្រោយពីធ្វើទ្រុង និងស្នូករួច មិនត្រូវយកជ្រូកទៅដាក់ភ្លាមទេ :
- ត្រូវ ស្រោចទឹកឲ្យបានញឹមញាប់រយៈពេល ១អាទិត្យ ដើម្បីឲ្យអស់ជាតិស៊ីម៉ង់ត៍ ។ ព្រោះជាតិស៊ីម៉ង់ត៍ធ្វើឲ្យជ្រូកកើតរមាស់ ។
- ត្រូវបាចកំបោរសក្នុងទ្រុង ដើម្បីសំលាប់មេរោគ រួចទុកចោល ១អាទិត្យ ទើបលាងកំបោនោះចេញ ។
ការធ្វើស្នូកចំណី និងស្នូកទឹក
- ធ្វើស្នូកចំណីពីស៊ីម៉ង់ត៍ ដែលមានបណ្តោយ ៤៥សម និងទទឹង ៤០សម ហើយមានជំរៅ ១៥សម ។
- សំរាប់ ស្នូកទឹក ត្រូវចងធុងទឹកនៅលើរបាដែលខ្ពស់ជាងគេ រួចតទុយោដែលភ្ជាប់ក្បាលបឺត ហើយចងទំលាក់ចុះមកតាមផ្នែកណាមួយនៃទ្រុង។
គួរដឹង
- គេអាចយកសំបក កង់ឡានចាស់ៗទៅពុះជា ២ ឬចានដែកចាស់ៗ ធ្វើជាស្នូកទឹក ឬស្នូកចំណីក៏បាន។
- គេ ក៏អាចប្រើធុងទឹក ដែលមានក្បាលបឺត ដើម្បីសន្សំសំចៃទឹក ចំណេញកន្លែង ទ្រុង មិនសើម និងជ្រូកអាចផឹកទឹកពេលណាក៏បាន ។ ក្បាលបឺតមានលក់នៅតាមហាងចំណីសត្វ ។
(ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន)
ចុចដោនឡូនឯកសារ PDF
ចុចដោនឡូនឯកសារ PDF
Download: feed_mother_pig.pdf
ការចិញ្ចឹមសត្វ-រើសកូនជ្រូកទុកធ្វើមេ
ការជ្រើសរើសកូនជ្រូកទុកធ្វើមេ
ត្រូវជ្រើសរើសកូនជ្រូកញីដែលថ្លោសល្អ ហើយកើតចេញពីមេដែលសាយកូន មិនកើតជំងឺឆ្លង និងមិនរើសចំណី ។

លក្ខណៈពូជ
ពូជជ្រូកមាន៣ប្រភេទគឺ ពូជក្នុងស្រុក ពូជនាំចូល និងពូជកូនកាត់ ។
- យើង អាចជ្រើសរើសពូជជ្រូកក្នុងស្រុក ព្រោះវាជាពូជដែលធន់នឹងអាកាសធាតុ ពូកែថែកូន មិនរើសចំណី ព្រមទាំងជាពូជដែលសាយកូនទៀតផង ។
- យើង ក៏អាចជ្រើសរើសពូជជ្រូកនាំចូលពីបរទេសបានដែរ ព្រោះវាជាពូជឆាប់ធំលូតលាស់ ប៉ុន្តែវាទាមទារឲ្យបានការថែទាំ និងការផ្គត់ផ្គង់ចំណីដែលមានគុណភាពល្អ ។

លក្ខណៈរូបរាង
ត្រូវរើសជ្រូកដែលមានដងខ្លួនវែង ត្រគៀករីកសាយល្អ ជើងមុខ និងជើងក្រោយត្រង់ធំ ហើយមាំ ដើម្បីធានាពេលដាក់ឈ្មោល និងពេលជ្រូកមេផើម ។ រើសយកមេជ្រូកដែលមានក្បាលដោះយ៉ាងតិច ៦គូ ហើយមានចន្លោះស្មើគ្នាពីដោះមួយទៅដោះមួយ ។

ជៀងវាង មិនត្រូវយកជ្រូកមេណា ដែលមានក្បាលដោះលឹបចូល (ដោះខ្វាក់) ទេ ព្រោះវាមិនអាចបញ្ចេញទឹកដោះសំរាប់ចិញ្ចឹមកូនបានឡើយ ។
(ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន)
ចុចដោនឡូនឯកសារ PDF
ចុចដោនឡូនឯកសារ PDF
Download: keep_mother_pig.pdf
ការចិញ្ចឹមសត្វ-ជ្រើសរើសពូជជ្រូក

ពូជនៅក្នុងស្រុក
ពូជជ្រូកក្នុងស្រុកមានជ្រូកកណ្តុរ ជ្រូកកំពត និងជ្រូកដំរី ។
ជាពូជងាយស្រួលចិញ្ចឹម ធន់នឹងអាកាសធាតុ ជំងឺ និងមិនរើសចំណី តែពួកវាមានមាឌតូច និងលូតធំធាត់យឺត ។
ពូជជ្រូកនាំចូល
ពូជជ្រូកនាំចូលមាន ជ្រូកយ៉កសៀរ ជ្រូកហាំសៀរ ជ្រូកឌុយរ៉ុក ជ្រូកប៉ឺកសៀរ និងជ្រូកឡែនដ្រែស
ពូជកូនកាត់ជាពូជបង្កាត់រវាងបានាំចូលជាមួយមេក្នុងស្រុក។
គួរ ជ្រើសរើសជ្រូកកូនកាត់យកមកចិញ្ចឹម ព្រោះពូជនេះធន់នឹង អាកាសធាតុក្នុងស្រុក ។ ជាពូជពិសេស ព្រោះរូបរាងខ្លួន និងការលូតលាស់កាត់ទៅរកបា រីឯការធន់នឹងជំងឺ និងការមិនរើសចំណីកាត់ទៅរកមេ។


តើត្រូវជ្រើសរើសកូនជ្រូកដូចម្តេច ?
- រើសកូនជ្រូកណាដែលកើតចេញពីមេបា ដែលមានសុខភាពល្អ និងមានប្រភពច្បាស់លាស់។
- រើសកូនជ្រូកណាដែលមានជើងមាំ ប្រអប់ជើងធំៗ ត្រគាកសាយ ស្មាទូលាយ កវែងបន្តិច និងមានដងខ្លួនវែង ។
- រើសកូនជ្រូកដែលមានទំងន់ចាប់បី ៥ ទៅ ៧ គីឡូ និងមានអាយុចាប់ពី ៤៥ ថ្ងៃឡើង ហើយចេះស៊ីចំណី ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
ចុចដោនឡូនឯកសារ PDF Download: choose_stock_of_pig.pdf
ចុចដោនឡូនឯកសារ PDF Download: choose_stock_of_pig.pdf
ការចិញ្ចឹមសត្វ-ការថែទាំមេជ្រូក

ពេលកើតកូន
ត្រូវរៀបចំបាវ ឬចំបើងស្ងួត និងសំភារៈផ្សេងទៀត ។ ពេលមេជ្រូកកើតកូន យើងត្រូវនៅចាំជួយវាជានិច្ច ព្រោះវាអាចប្រឈមមុននឹងគ្រោះថ្នាក់ជាច្រើន ។
ត្រៀមសំភារៈមុនពេលកើត
មិនត្រូវដឹកមេជ្រូកផើមទៅឆ្ងាយ ដេញបង្អើល ឬវាយដំទេ ព្រោះវាងាយនឹងរលូតកូន ។ យកល្អ គួរដាក់វានៅទ្រុងផ្សេងពីជ្រូកសាច់ ។
អាការៈមេជ្រូកមុនពេលកើត
- មេជ្រូក ជិតកើតកូន មានអាការៈមិនស្រណុក នោមច្រិចៗ ដើរចុះដើរឡើង និងស៊ីចំណីតិច ។ ពេលខ្លះ វាឈ្មុលតាមជញ្ជាំង ខាំចំបើង ឬកកេរទ្រុង ដើម្បីកាច់សំបុក ។
- មេជ្រូកដើរកន្ធែកជើងក្រោយ ប្រដាប់បន្តពូជរីកធំ និងមានហូរទឹករំអិលពណ៌លឿង (ទឹកភ្លោះ) ។
- ករណីដែលមេ ជ្រូកបែកទឹកភ្លោះ ពី ៣ម៉ោង ទៅ ៦ម៉ោង ហើយនៅតែមិនឃើញកើតកូន ត្រូវទៅតាមពេទ្យសត្វ ប្រចាំភូមិ ដើម្បីជួយសង្គ្រោះជាបន្ទាន់ ។
គួរដឹង ធម្មតា មេជ្រូកកើតកូននៅពេលយប់ ។ មេដែលកើតកូនក្នុងរយៈពេល ១០ម៉ោង ក្រោយពេលឈឺពោះ ហើយក្នុងរយៈពេល ៤ ម៉ោង សំរាប់មេដែលធ្លាប់កើតកូន ២-៣ ដងហើយ ។ ចន្លោះពីការកើតកូន១ទៅ១ មានរយៈពេលពី១០ ទៅ ១៥នាទី តែបើលើសពីនេះ ត្រូវទៅតាមភ្នាក់ងារ សុខភាពសត្វប្រចាំភូមិជាបន្ទាន់ ។
វិធីជួយមេជ្រូក ត្រូវ កាត់ក្រចកដៃឲ្យខ្លី លាងដៃនឹងអាល់កុលឲ្យស្អាត និងពាក់ស្រោមដៃ ប្រសិនបើមាន មុនទៅជួយបង្កើតកូនជ្រូក ដើម្បីកុំឲ្យមុត និងឆ្លងមេរោគដល់មេ និងកូនជ្រូក ។
- នៅពេលមេជ្រូកប្រឹងបញ្ចេញកូនមកក្រៅ យើងត្រូវជួយទាញកូនចេញដោយប្រុងប្រយ័ត្ន តាមចង្វាក់ធាក់ចេញរបស់មេ ។ ប្រសិនបើកូនជ្រូកកើតមកមានទងផ្ចិតជាប់នឹងសុក ដែលនៅក្នុងពោះមេ ត្រូវទាញផ្តាច់ថ្នមៗ។
ប្រសិនបើកូនកើតរហ័សជាប់ៗគ្នា ត្រូវជូតកូនឲ្យស្ងួត រួចដាក់ក្នុងឡាំងសិន ទើបកាត់ផ្ចិតតាមក្រោយ។
- យក ក្រណាត់ស្អាតជូតទឹកភ្លោះត្រង់ច្រមុះ មាត់ និងត្រចៀកកូនជ្រូក ។ បើមានស្រោមនៅជាប់នឹងខ្លួនវា ត្រូវបកចេញឲ្យលឿន កុំឲ្យកូនជ្រូកថប់ដង្ហើម ។
- យក អំបោះ ចងទងផ្ចិតកូនជ្រូកប្រវែង ២ធ្នាប់ដៃ (២សម) ពីពោះ រួចកាត់ប្រវែង ១ធ្នាប់ (១សម) ពីចំណង ដោយកន្ត្រៃដែលស្ងោរសំលាប់មេរោគហើយ ។ បន្ទាប់មកយកថ្នាំក្រហមលាបសម្លាប់មេរោគនៅកន្លែងដែលកាត់នោះ ។
គួរដឹង
- បើ កូនជ្រូកស្ទះខ្យល់ត្រូវយកម្រាមដៃលូកចូលមាត់វា រួចខ្វេះ យកទឹកសំបោរចេញហើយផ្លុំខ្យល់ចេញពីមាត់កូនជ្រូក ដោយសំយ៉ុងក្បាលវាចុះក្រោម ។
- សុកអាចនិង ធ្លាក់មកជាមួយកូនចុងក្រោយ ឬ៣០នាទីបន្ទាប់ពីកើតកូនអស់ ។ ត្រូវយកសុកទៅកប់ឲ្យឆ្ងាយ ។ មិនត្រូវឲ្យមេជ្រូកស៊ីសុករបស់វាទេ ព្រោះសុកស្វិតធ្វើឲ្យក្រពះជ្រូកពិបាក កិនរំលាយ និងមានមេរោគច្រើន ។
- យ កកន្រៃ្តកាត់ចង្កូមរបស់កូនជ្រូកចេញ ដើម្បីកុំឲ្យវាខាំដោះមេឬខាំគ្នា ពេលកំពុងបៅ តែកុំកាត់ដល់អញ្ចាញ ព្រោះនាំឲ្យរបួសហូរឈាម ។
- ពេល កើតកូនអស់ហើយ ត្រូវយកកូនជ្រូកទាំងអស់ទៅបៅដោះមេវាភ្លាម ដើម្បីទទួលទឹកដោះដំបូង។ ប៉ុន្តែត្រូវជូតសំអាតជាតិរំអិលនៅលើដោះទាំងបីរជួររបស់មេសិន ។

ហេតុអ្វីត្រូវឲ្យកូនជ្រូកបៅទឹកដោះដំបូង ? ទឹកដោះដំបូង មានជាតិកូឡូស្តូម ដែលធ្វើឲ្យកូនជ្រូកមានសុខភាពល្អ មានកំដៅប្រឆាំង នឹងធាតុត្រជាក់ ហើយស៊ាំនឹងជំងឺទៀតផង ។
ក្រោយពេលកើតកូន
ត្រូវឲ្យមេជ្រូកស៊ីបបររាវ និងបន្ថែមបន្លែឲ្យបានច្រើន ដើម្បីកុំឲ្យទល់លាមក ។ ចំពោះកូនមិនត្រូវឲ្យស៊ីចំណីផ្សេងក្រៅពីទឹកដោះមេ ក្នុងរយៈពេល ១អាទិត្យដំបូង ។
ចំពោះកូនជ្រូកបៅដោះ
- ឲ្យកូនជ្រូកបៅរយៈពេលពី ១០ ទៅ ១៥នាទី រាល់២ម៉ោង ម្តងនៅពេលថ្ងៃ និងរាល់៣ទៅ ៤ម៉ោងម្តង នៅពេលយប់ ។
- ពេលកូនជ្រូក អាយុបាន ៧ថ្ងៃ ត្រូវឲ្យបបរដោយបន្ថែមកន្ទក់ម៉ត់ ឬកោសសាច់ចេកណាំវ៉ាទុំ ឬទិញចំណីសំរេចមកឲ្យកូនជ្រូកស៊ី ៤ដងក្នុង១ថ្ងៃ គឺឆ្លាស់គ្នាពេលបៅ ។ រួចបន្ថែមចំណីជាបន្តបន្ទាប់ រហូតដល់ពេលត្រូវផ្តាច់ដោះ។
ហេតុអ្វីត្រូវបង្កាត់កូនជ្រូកឲ្យចេះស៊ីចំណី ?
ដើម្បីឲ្យ ពួកវាមានភាពផ្ស៊ាំនឹងចំណីបន្តិចម្តងៗ ហើយមានភាពរឹងមាំ នៅពេលផ្តាច់ដោះ និងមិនធ្វើឲ្យមេជ្រូកចុះស្គម ដោយសារតែកូនបៅខ្លាំងពេក ។
ចំពោះកូនជ្រូកផ្តាច់ដោះ
- ត្រូវបង្ខាំងកូនជ្រូកឲ្យនៅផ្សេងពីមេ គឺឲ្យកូនជ្រូកនៅក្នុងទ្រុងដដែល ហើយយកមេទៅដាក់ក្នុងទ្រុងផ្សេងទៀត ។
- ត្រូវកាត់បន្ថយចំនួននៃការបៅបណ្តើរៗ ក្នុងរយៈពេល ១អាទិត្យ ។ ថ្ងៃទី១ ឲ្យបៅ ៥ដង , ថ្ងៃ ទី២ ឲ្យបៅ៤ដង , ថ្ងៃទី៣ ឲ្យបៅ៣ដង , ថ្ងៃទី៤ ឲ្យ២ដង , ថ្ងៃទី៥ ឲ្យបៅ ១ដង និងថ្ងៃទី៦ លែងឲ្យបៅតែម្តង ។ ហើយបន្តឲ្យកូនជ្រូកស៊ីចំណីតែមួយប្រភេទ ដូចមុនពេលផ្តាច់ដោះ។
ចំពោះមេជ្រូកបំបៅកូន
- ជាទូទៅ មេជ្រូកដែលទើបកើតកូនរួច ច្រើនទល់លាមកដូច្នេះយើងត្រូវផ្តល់បបររាវ និងបន្ថែមបន្លែឲ្យច្រើន ។ ហើយត្រូវឧស្សាហ៍ឲ្យមេជ្រូកដើរ ដើម្បីជួយបង្កើតទឹកដោះ និងកុំឲ្យវាមានបញ្ហាជើង ។
- ត្រូវឲ្យ ចំណីវាស៊ីតិចៗតែច្រើនដង ។ ប្រសិនបើមានលទ្ធភាពគួរទិញមេចំណី ដែលគេធ្វើឡើងសំរាប់មេជ្រូកមកលាយជាមួយចំណីផ្សេងៗទៀត ដើម្បីបង្កើនទឹកដោះ ។ លុះដល់ថ្ងៃទី ៥ ទើបបន្ថែមបរិមាណចំណីបន្តិចម្តងៗវិញ ។
គួរដឹង ក្រោយផ្តាច់ដោះកូនពី ៣ ទៅ ១៤ថ្ងៃ មេជ្រូកនឹងចាប់ផ្តើមរកឈ្មោលហើយ ។
តើធ្វើយ៉ាងម៉េច បើមេជ្រូកក្ររកឈ្មោល ?
- បន្ថយការផ្តល់ចំណី ដើម្បីឲ្យមេជ្រូកមានការធុនថប់ ។
- យកជ្រូកបាឲ្យដើរកាត់មុនជ្រូកមេ ឬ យកទឹកនោមជ្រូកបាស្រោចលើបាវដែលនៅក្នុងទ្រុងមេឲ្យបាន ២ដងក្នុង ១ថ្ងៃ ។
- កិនគ្រាប់ឈូកស្ងួត ១គក លាយជាមួយ កន្ទក់ ឬបាយ ២០គក ហើយឲ្យវាស៊ី២ដង ក្នុងមួយថ្ងៃ។
- ចុងក្រោយ ប្រសិនបើនៅពុំទាន់រកឈ្មោលទៀត ត្រូវសុំយោបល់ពីពេទ្យសត្វ ។
ការការពារជំងឺផ្សេងៗ ដើម្បីឲ្យមេជ្រូក និងកូនជ្រូកមានសុខភាពល្អ ត្រូវលាងសំអាតទ្រុង និងកំរាលជាប្រចាំ ។ ជាពិសេស ត្រូវចាក់ថ្នាំទំលាក់ព្រូន និងថ្នាំបង្ការ ជំងឺផ្សេងៗឲ្យបានទៀងទាត់ ។
ការសំអាតទ្រុង ត្រូវយកប្រភពមេរោគចេញពីទ្រុងឲ្យអស់ដូចជា លាមក ទឹកនោម និងសំរាមផ្សេងៗ ។
គួរដឹង ត្រូវរក្សាទ្រុង និងកំរាលឲ្យមានកំដៅសមល្មម និងស្ងួតល្អ កាលណាទ្រុងសើម ឬត្រជាក់ អាចធ្វើឲ្យកូនជ្រូកកើតជំងឺហើមសួត រាក និងងាយ ឆ្លងជំងឺផ្សេងៗទៀត ។
ជៀងវាង
- ចំពោះជ្រូក ទើបនឹងទិញថ្មី ត្រូវដាក់នៅដោយឡែកពីគេរយៈពេលពី២ទៅ ៣អាទិត្យ ព្រោះវាអាចផ្ទុកជំងឺ ។ ក្នុងរយៈពេលនោះ ប្រសិនបើជ្រូកថ្មីគ្មានជំងឺទេ យើងអាចបញ្ចូលវាទៅក្នុងទ្រុងជាមួយជ្រូកចាស់ៗបានហើយ ។
- មិនត្រូវ ព្យាបាលជ្រូកមានជំងឺដោយខ្លួនឯងទេ ។ ត្រូវហៅភ្នាក់ងារសុខភាពសត្វ (ពេទ្យសត្វ) តាមភូមិ ស្រុក ឬពេទ្យសត្វដែលមានការបណ្តុះបណ្តាលត្រឹមត្រូវមកព្យាបាល ។
ការចាក់ថ្នាំទំលាក់ព្រូន
- ចំពោះមេជ្រូក ត្រូវចាក់ថ្នាំទំលាក់ព្រូន មុនពេលដាក់បា និងមុនពេលកើតកូន ២អាទិត្យ ។
- ចំពោះកូនជ្រូក ត្រូវចាក់លើកទី១ នៅពេលផ្តាច់ដោះលើកទី២ ក្រោយពេលផ្តាច់ដោះ បាន ១ខែ និងលើកទី៣ នៅពេលវាអាយុ បាន៥ខែ។
- អ្នក ចិញ្ចឹមអាចចាក់ ថ្នាំទំលាក់ព្រូន ឬថ្នាំ បង្ការដោយខ្លូនឯងបាន ប៉ុន្តែត្រូវសួរពេទ្យសត្វ ឬអ្នកលក់ថ្នាំសត្វឲ្យបានច្បាស់ពីរបៀបចាក់ និងប្រើថ្នាំ ។
- គេអាចប្រើ ថ្នាំ ម្សៅដាក់លាយជាមួយចំណីឲ្យជ្រូកស៊ី ដើម្បីទំលាក់ព្រូនក៏បាន ។ វាមានប្រសិទ្ធភាពដូចថ្នាំចាក់ដែរ និងងាយស្រួលធ្វើទៀតផង ។
- គេមិនអាចចាក់ថ្នាំបង្ការ លើសត្វឈឺ បានទេ គឺចាក់បានតែសត្វដែលមានសុខភាពល្អប៉ុណ្ណោះ។
ការចាក់ថ្នាំបង្ការជំងឺដល់មេជ្រូក
អាយុជ្រូក
|
ប្រភេទជំងឺ
|
មុនពេលដាក់បា
|
ចាក់ថ្នាំការពារមេរោគសារទឹករាល់១ឆ្នាំម្តង ។
|
មេជ្រូកផើមបាន ១២ អាទិត្យ
|
ចាក់ថ្នាំការពារមេរោគអុតក្តាម ។
|
ក្រោយពីកើតកូន២អាទិត្យ
|
ចាក់ថ្នាំការពារជំងឺប៉េស្ត ។
|
គួរដឹង
- ជំងឺសាហាវ ដែលកើតញឹកញាប់ និងមិនអាចព្យាបាលបាន ហើយធ្វើឲ្យជ្រូកស្លាប់ គឺជំងឺប៉េស្ត។ ឯជំងឺផ្សេងទៀត មិនអាចធ្វើឲ្យជ្រូកស្លាប់បានទេ គ្រាន់តែខាតថ្លៃព្យាបាល និងពេលវេលាប៉ុណ្ណោះ ។
- ប្រសិនបើជ្រូកកើតជំងឺធ្ងន់ធ្ងរ មិនអាចព្យាបាលបាន ត្រូវសំលាប់វាចោល ដើម្បីកុំឲ្យឆ្លងទៅជ្រូកដទៃទៀត ។
ការចាក់ថ្នាំបង្ការជំងឺដល់កូនជ្រូក
អាយុជ្រូក
|
ប្រភេទជំងឺ
|
២អាទិត្យ
|
ចាក់ថ្នាំការពារជំងឺសាល់ម៉ូណេឡូស ។
|
៤អាទិត្យ
|
ចាក់ថ្នាំការពារជំងឺសារទឹក ។
|
៦អាទិត្យ
|
ចាក់ថ្នាំការពារជំងឺអុតក្តាម និងជំងឺសាល់ម៉ូណេឡូសលើកទី២ ។
|
៧អាទិត្យ
|
ចាក់ថ្នាំការពារជំងឺសារទឹកលើកទី២ ។
|
គួរដឹង
ជាធម្មតា កូនជ្រូកត្រូវការជាតិដែកពី៧ ទៅ ៩មីលីក្រាម ក្នុងមួយថ្ងៃ ឯជាតិដែកដែលមេវាផ្តល់ឲ្យតាមរយៈទឹកដោះបានតែ១ ទៅ២មីលីក្រាមប៉ុណ្ណោះក្នុង១ថ្ងៃ ។ ដូច្នេះយើងត្រូវចាក់ជាតិដែក បន្ថែមដល់កូនជ្រូកនៅពេលវាអាយុបាន ៣ ថ្ងៃ និងចាក់លើកទី២ នៅអាយុ ២១ ថ្ងៃ ។ ការខ្វះជាតិដែកធ្វើឲ្យកូនជ្រូកក្រិន ក្រធំ និងកើតជំងឺរាក ។
(ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន)
ចុចដោនឡូនឯកសារ PDF
Download: take_care_mother_pig_2.pdf
ការចិញ្ចឹមសត្វ-ធ្វើទ្រុងជ្រូក និងស្នូក
យើងអាចធ្វើទ្រុងជ្រូក និងស្នូកចំណី តាមបែបលក្ខណៈគ្រួសារ ឬបែបអាជីវកម្មក៏បាន អាស្រ័យតាមលទ្ធភាព និងធនធាន ។
ការធ្វើទ្រុង
ដំណាក់នៃការធ្វើទ្រុង
គួរដឹង
គួរ ធ្វើទ្រុងជ្រូកនៅលើដីទួលឲ្យឆ្ងាយពីផ្ទះ បន្តិច ដើម្បីកុំឲ្យធុំក្លិន ស្អុយ ហើយទ្រុងត្រូវមានពន្លឺ និងខ្យល់ ចេញចូលគ្រប់គ្រាន់ ។
- លើកដី បំពេញកន្លែងធ្វើទ្រុង កំពស់៣០សង់ទីម៉ែត្រ ។ បុកបង្ហាប់ដីឲ្យស្មើ និងឲ្យមានជំរាលបន្តិច ។ រួចចាក់សាបកំរាស់ពី ៣ ទៅ ៤សម ។
- ដាំបង្គោលមេចំនួន ៤ ដើម ដែលមានកំពស់១.៨ម(ម៉ែត្រ) នៅតាមជ្រុងនិមួយៗ និងដាំបង្គោលកន្លោង ២ដើម កំពស់ ២.៥ម ។
ហេតុអ្វីត្រូវចាក់សាប ?
ងាយស្រួលក្នុងការសំអាតទ្រុង និងប្រមូលកាកសំណល់(លាមក និងទឹកនោម) សំរាប់ធ្វើជីដាក់ដំណាំ ។
គួរដឹង
ទ្រុងជ្រូកមានទំហំ ២,៥ម X ២ម អាចដាក់ជ្រូកសាច់បានចំនួន៤ក្បាល ។
- ដាំ បង្គោលកំពស់ ១ម នៅចន្លោះបង្គោលមេ ដើម្បីងាយស្រួលវាយរបាជុំវិញ និងឲ្យមានភាពរឹងមាំ ។ រៀបចំគ្រឿងដំបូលបំពាក់ពីលើបង្គោល សំរាប់ប្រក់ដំបូល ។
- វាយ របាជុំវិញទ្រុង ដោយទុកចន្លោះប្រហែល ១៥សម ចំពោះរបាទី១ ដល់ទី៣ ផ្នែកខាងក្រោម ហើយចំពោះរបាបន្ទាប់មកខាងលើ ត្រូវទុកចន្លោះ ២០ សម ។
ហេតុអ្វីត្រូវវាយរបាញឹកនៅផ្នែកខាងក្រោម ?
ដើម្បីកុំឲ្យជ្រូកតូចៗចេញពីទ្រុងបាន ។
ជៀសវាង
- មិនត្រូវធ្វើដំបូលពីស័ង្កសីទេ ព្រោះវាស្រូបកំដៅខ្លាំង និង មានតម្លៃថ្លៃ។
- មិនត្រូវដាក់ជ្រូក ចិញ្ចឹមភ្លាម បន្ទាប់ពីធ្វើទ្រុងហើយនោះទេ ព្រោះស៊ីម៉ង់ត៍ធ្វើឲ្យស្បែកជ្រូកកើតរមាស់ ។
ដូច្នេះ បន្ទាប់ពីធ្វើទ្រុងហើយ ត្រូវឧស្សាហ៍ស្រោចទឹកឲ្យបានញឹកញាប់ ក្នុងរយៈពេល ១ អាទិត្យ ដើម្បីឲ្យអស់ជាតិស៊ីម៉ង់ត៍ ។
- ទ្រុង ជ្រូកចាំបាច់ត្រូវមានដំបូងត្រឹមត្រូវ ។ យើងអាចប្រើកូនឈើតូចៗ ឬឫស្សីសំរាប់ធ្វើគ្រឿងដំបូលក៏បានដោយប្រក់ស្លឹកត្នោត ឬស្បូវ ។
- មុននឹង ដាក់ជ្រូកចិញ្ចឹម ត្រូវលាងសំអាត និងបាចកំបោរក្នុងទ្រុងដើម្បីសម្លាប់មេរោគ រួចទុកចោល ១អាទិត្យ ទើបលាងកំបោរនោះចេញ ។
ដើម្បីជៀងវាងការដួលកំពប់ចំណី នៅពេលជ្រូកឡើងជាន់ស្នូក ឬពេលពួកវាដណ្តើមគ្នាស៊ីចំណី ។
ការធ្វើស្នូកចំណី
គួរធ្វើស្នូកចំណីស៊ីម៉ង់ត៍ ដោយចាក់ភ្ជាប់ទៅនឹងកំរាលតែម្តង ដែលមានទទឹង ២០សម បណ្តោយពី ៣០សម ទៅ ៣៥សម និងជំរៅ ១៥សម ។
ការធ្វើស្នូកទឹក
ធ្វើស្នូកទឹកដែលមានទទឹង និងបណ្តោយប្រវែង ២០សម ។
ចំពោះស្នូកទឹក គួរចាក់ស៊ីម៉ង់ត៍ភ្ជាប់ក្បែរស្នូកចំណី ដើម្បីងាយស្រួលដាក់ទឹក និងចំណីផ្សេងពីគ្នា ។
ចំពោះស្នូកទឹក គេអាចប្រើធុងទឹក ដែលមានតក្បាលបឺតក៏បាន ។
១- ដាក់ធុងទឹកនៅលើរបាដែលខ្ពស់ជាងគេ រួចយកខ្សែចងធុងនោះឲ្យជាប់ ។
២- តទុយោចេញពីធុងទឹក រួចតភ្ជាប់ចុងទុយោម្ខាង ទៀតជាមួយក្បាលបឺត ។
៣- ចងទំលាក់ក្បាលបឺតភ្ជាប់ទៅនឹងផ្នែកណាមួយនៃទ្រុង ដើម្បីឲ្យជ្រូក ងាយស្រួលផឹកទឹក ។
គួរដឹង
- គេអាចយកសំបកកង់ឡានចាស់ទៅពុះជា២ ឬចានដែក ឬ ធុងចាស់ ឬស្នូកឈើ មកប្រើជាស្នូកចំណី និងស្នូកទឹកក៏បាន។
- ប៉ុន្តែ បើមានលទ្ធភាពគួរប្រើធុងទឹកដែលមានក្បាលបឺតជួយសន្សំសំចៃទឹក ទ្រុងមិនសើម ចំណេញកន្លែង និងជ្រូកអាចផឹកទឹកពេលណាក៏បាន ។ យើងអាចរកទិញក្បាលបឺត នៅតាម ហាងលក់ចំណីសត្វ ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
ចុចដោនឡូនឯកសារ PDF Download: pigpen_and_trough_1.pdf
ចុចដោនឡូនឯកសារ PDF Download: pigpen_and_trough_1.pdf
ការចិញ្ចឹមសត្វ-ការបង្កាត់ពូជ

ការបង្កាត់ដោយប្រើបា
ត្រូវជ្រើសរើសបាណាដែលមានសុខភាពល្អ និងគ្មានជំងឺឆ្លង ។
ត្រូវ សំអាតប្រដាប់បន្តពូជមេ និងបាជាមុនសិន ។ ពេលបាមកដល់ ត្រូវឲ្យវាសំរាក ១៥នាទី ដើម្បីឲ្យវាបាត់ហត់ ទើបឲ្យវាឡើងពាក់មេរយៈពេល ពី ១០ ទៅ ១៥នាទី នៅកន្លែងដែល រាបស្មើ និងស្ងាត់ល្អ ។
តើសញ្ញាអ្វីខ្លះដែលបញ្ជាក់ថា មេជ្រូករកឈ្មោល ?
មេ ជ្រូកមិនសូវស៊ីចំណី ខ្លួនរបស់វាឡើងកំដៅចូលចិត្តកកេរទ្រុង ប្រដាប់បន្តពូជឡើងពណ៌ក្រហម ហើយរីកធំជាងធម្មតា ពេលខ្លះវាឡើងពាក់ជ្រូកដទៃ ហើយពេលយើងយកដៃសង្កត់លើខ្នងវា វានៅស្ងៀម ត្រចៀកបះឡើងត្រង់ រង់ចាំ ការឡើងពាក់ ។


ជៀសវាង
ចំពោះ មេក្រមុំ មិនត្រូវដាក់ឈ្មោល ពេលវារកឈ្មោលលើកទី១ទេ ។ ត្រូវរង់ចាំ ការរកឈ្មោលលើកទី២ ព្រោះជាពេលដែលអាចបង្កកំណើតបានល្អ ។ ចន្លោះពេលរកឈ្មោលពី ១លើក ទៅ ១លើកមាន ២១ថ្ងៃ ។
ការបង្កាត់សិប្បនិម្មិត
បង្កាត់តាមសិប្បនិម្មិត គឺជៀសផុតពីការឆ្លង មេរោគផ្សេងៗ និងទទួលបានការបង្កកំណើត ខ្ពស់ តែមានតម្លៃថ្លៃ ។
គេ យកទឹកកាមរបស់ជ្រូកបាបាញ់បញ្ចូលទៅក្នុងប្រដាប់បន្តពូជជ្រូកមេ តាមរយៈលិង្គសិប្បនិម្មិត ។ មិនត្រូវបង្កាត់តាមសិប្បនិមិ្មតដោយខ្លួនឯងទេ ត្រូវហៅភ្នាក់ងារសុខភាពសត្វ (បសុពេទ្យ) តាមភូមិ ឬស្រុក មកបង្កាត់ ។


គួរដឹង
- មេជ្រូករកឈ្មោលពី២ទៅ៣ថ្ងៃ តែគួរដាក់ឈ្មោលនៅល្ងាចថ្ងៃទី១១ និងដាក់ម្តងទៀតនៅព្រឹក ថ្ងៃទី២។
- ការដាក់ឈ្មោលទទួលបានជោគជ័យលុះត្រាតែ២១ថ្ងៃក្រោយពីការដាក់ឈ្មោលជាថ្មីទេ ហើយវាស៊ីផឹក និងដេកច្រើន ។
តើមេជ្រូកផើមប៉ុន្មានថ្ងៃទើបកើតកូន ?
រយៈពេល មធ្យមមាន ១១៤ថ្ងៃ ឬ៣ខែ ៣អាទិត្យ និង៣ថ្ងៃ ។ ឧទាហរណ៍ បើយើងដាក់ឈ្មោល នៅថ្ងៃទី១ ខែមករា នោះមេជ្រូកនឹងកើតកូននៅថ្ងៃទី២៤ ខែមេសា ។
ចំពោះមេជ្រូកដែលមានកូនដំបូង ការពរពោះអាចយូរជាង គឺលើស២ ឬ៣ថ្ងៃ ។
(ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន)
ចុចដោនឡូនឯកសារ PDF Download: breeding_pig.pdf
ចុចដោនឡូនឯកសារ PDF Download: breeding_pig.pdf
ការចិញ្ចឹមសត្វ-ឲ្យចំណីជ្រូក

ប្រភេទចំណី
ចំណីមាន ២ប្រភេទ គឺ ចំណីបែបប្រពៃណី និងចំណីរោងចក្រ ។
ចំណីបែបប្រពៃណី
ជៀសវាង
គេ ច្រើនយកបាយស្រា សំរាប់ធ្វើជាចំណី ឲ្យជ្រូកសាច់ ប៉ុន្តែជៀសវាងដាច់ខាត មិនត្រូវឲ្យមេជ្រូកផើម និងមេបំបៅកូនស៊ីទេ ព្រោះបាយស្រាសំបូរថាមពល ដែលធ្វើឲ្យមេជ្រូកក្តៅខ្លួន ។
គួរដឹង
- ជាទូទៅ គេនិយមប្រើចំណីប្រពៃណី សំរាប់ចិញ្ចឹមជ្រូក ។ ប៉ុន្តែវាមិនមានប្រូតេអ៊ីន សមល្មមនឹងតំរូវការរបស់ជ្រូកទេ ។ ដូច្នេះ ដើម្បីឲ្យចំណីប្រភេទនេះ មានគុណភាពប្រសើរជាងមុន យើងត្រូវបន្ថែមសារធាតុប្រូតេអ៊ីន និងវីតាមីនផ្សេងៗទៀត ។
- យើងអាចរកទិញម្សៅត្រី ប្រេម៉ិចវីតាមីន និងសំបកខ្យងខ្ចៅបាន នៅតាមកន្លែងលក់ថ្នាំសត្វ និងកន្លែងលក់ចំណីសត្វ ។
ចំណីរោងចក្រ
ចំណីរោងចក្រផ្សំពីត្រីល្អិតៗ សណ្តែកសៀង ពោត…។ ចំណីនេះមាន ២ប្រភេទគឺ ចំណីផ្សំស្រេច និងមេចំណី ..។
ចំណីផ្សំស្រេច ឬចំណីសំរេច ជាប្រភេទចំណីដែលអាចដាក់ឲ្យជ្រូកស៊ីតែម្តង ។
ចំណីផ្សំស្រេច ឬចំណីសំរេច ជាប្រភេទចំណីដែលអាចដាក់ឲ្យជ្រូកស៊ីតែម្តង ។
មេ ចំណីជាប្រភេទចំណីដែលមានជាតិសាច់ខ្ពស់ ។ មុននឹងដាក់ឲ្យជ្រូកស៊ី គេត្រូវលាយវាជាមួយចំណីផ្សេងៗទៀត ដូចជា ចុងអង្ករ កាកសំណល់ផ្ទះបាយ កន្ទក់ …។
គួរដឹង
- ចំណី រោងចក្រ ផលិតឡើងដោយរូបមន្តច្បាស់លាស់ ហើយតំរូវទៅតាមវ័យ និងប្រភេទជ្រូក នីមួយៗ ដូចជាចំណី សំរាប់កូនជ្រូកបៅដោះ កូនជ្រូកផ្តាច់ដោះ មេជ្រូកក្រមុំ មេជ្រូកផើម មេជ្រូកបំបៅកូន បាជ្រូក …. ។ យើងអាចរកទិញចំណីទាំងនោះតាមផ្សារ កន្លែងលក់ថ្នាំ និងលក់ចំណីសត្វ។
- ចំណីនេះមានតម្លៃថ្លៃ តែមានប្រសិទ្ធភាពខ្ពស់សំរាប់ឲ្យជ្រូកធំធាត់រហ័ស ។
ចំណីលាយ
ខាងក្រោមនេះ ជាការលាយចំណីរោងចក្រជាមួយចំណីប្រពៃណី ចំនួន ១០០គ.ក(គីឡូក្រាម) :
ទំងន់ជ្រូក
|
កន្ទក់
|
ពោត
|
មេចំណី
|
កូនជ្រូកផ្តាច់ដោះ
(៧គកទៅ ១៥គក) |
៣៥គក
|
៣០គក
|
៣៥គក
|
ពី១៥ ទៅ ៣០ គក
|
៤០គក
|
៣០គក
|
៣០គក
|
ពី៣០ ទៅ ៦០គក
|
៤០គក
|
៣៥គក
|
២៥គក
|
ពី៦០គកឡើង
|
៤០គក
|
៤០គក
|
២០គក
|
ហេតុអ្វីជ្រូកកាន់តែធំ ត្រូវការមេចំណីកាន់តែតិច ?
ព្រោះ ជ្រូកកាន់តែធំ តំរូវការប្រតេអ៊ីន កាន់តែទាប ។ ទោះបីវាស៊ីចំណីមានប្រតេអ៊ីនច្រើនក្តី ក៏គ្មានបានផលអ្វីដែរ ។
ជៀសវាង
ចំពោះអ្នកដែលប្រើចំណីរោងចក្រ គេមិននិយមលាយទឹកទេ ផ្សេងពីគ្នា ដើម្បីជៀសវាងការផ្អូមចំណីពេលស៊ីមិនអស់ ។
បរិមាណចំណី និងទឹក
គួរឲ្យជ្រូកស៊ី១ថ្ងៃ៣ដង និងផឹកទឹក អាស្រ័យ ទៅតាមវ័យរបស់ជ្រូក ។
តំរូវការចំណី
ដើម្បីការរីកធំធាតុលឿន ជ្រូកត្រូវការស៊ីចំណីដែលសំបូរដោយសារធាតុចិញ្ចឹមគ្រប់មុនដូចជា ជាតិសាច់ ជាតិរ៉ែ និងវីតាមីនផ្សេងៗ…. ។ ក្រៅពីចំណីប្រចាំពេលយើងអាចឲ្យបន្ថែម ឬកាកសំណល់ផ្ទះបាយបន្ថែមដោយមិនកំណត់ ។ ជាពិសេស បើមានលទ្ធភាព គួរទិញចំណីរោងចក្រ ដើម្បីទុកលាយជាមួយចំណីប្រពៃណី ។
ទំងន់ជ្រូក
|
បរិមាណចំណីក្នុង ១ថ្ងៃ
|
ចំនួនដងក្នុង១ថ្ងៃ
|
កូនជ្រូកផ្តាច់ដោះ(៧គក-១៥គក)
|
ពី២០០ក-៨០០ក
|
៤ដង
|
១៥គក-៣-គក
|
០,៨គក-១,៦គក
|
៣ដង
|
៣០គក-៦-គក
|
១,៦គក-២គក
|
៣ដង
|
ពី៦០គកឡើង
|
២គក-២,៦គក
|
៣ដង
|
ជៀសវាង
- មិនត្រូវយកចំណី ឬកាកសំណល់ដែលផ្អូម និងសល់ច្រើនថ្ងៃមកឲ្យជ្រូកស៊ីទេ ព្រោះអាចធ្វើឲ្យជ្រូកកើតជំងឺផ្សេងៗបាន ។
- មិនត្រូវទុកស្នូកចំណី និងស្នូកទឹកឲ្យមានក្លិនជូរផ្អូមទេ ត្រូវលាងឲ្យស្អាត មុននឹងដាក់ទឹកនិងចំណីថ្មីចូល ។
តំរូវការទឹក
សព៌ាង្គកាយរបស់ជ្រូកមានជាតិទឹកពី ៦០% ទៅ ៧០% ។ ដូច្នេះ កាលណាជ្រូកកាន់តែធំ ជាតិទឹកក្នុងខ្លួនកាន់តែច្រើន ។ ចំពោះមេជ្រូកផើម និងជ្រូកបំបៅកូនត្រូវការទឹក ពី ២៥លីត្រ ទៅ ៣៥លីត្រ ក្នុង១ថ្ងៃ ។
ទំងន់ជ្រូក
|
បរិមាណទឹកក្នុងមួយថ្ងៃ
|
កូនជ្រូកផ្តាច់ដោះ(៧គក-១៥គក)
|
១លីត្រ-២លីត្រ
|
១៥គក-៣-គក
|
៣លីត្រ-៤លីត្រ
|
៣០គក-៦-គក
|
៤លីត្រ-៦លីត្រ
|
ពី៦០គកឡើង
|
៦លីត្រ-១០លីត្រ
|
គួរដឹង
ទឹក មានតួនាទីសំខាន់ណាស់ក្នុងការដឹកជញ្ជូនសារធាតុចិញ្ចឹមនិងកាកសំណល់ ផ្សេងៗទៀត នៅក្នុងខ្លួនជ្រូក ។ ជាពិសេសទឹកជួយដល់សន្លាក់ក្នុងការផលិតទឹក សន្លាក់ និងជួយរំលាយអាហារ។
តើគួរឲ្យជ្រូកផឹកទឹកអ្វី ?
គួរឲ្យជ្រូកផឹកទឹកស្អាត និងថ្លាដែលដងពីទន្លេ ស្ទឹង ត្រពាំង អណ្តូង…. ។ ចំពោះទឹកអណ្តូង ត្រូវទុករយៈពេល ៤៨ ម៉ោង(២ថ្ងៃ២យប់) មុននឹងឲ្យជ្រូកផឹក ដើម្បីឲ្យសារធាតុផ្សេងៗភាយចេញអស់ និងបន្ថយជាតិកំបោនៅក្នុងទឹក ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
ចុចដោនឡូនឯកសារ PDF Download: food_pig.pdf
ចុចដោនឡូនឯកសារ PDF Download: food_pig.pdf
ការចិញ្ចឹមសត្វ-អនាម័យ&ការថែទាំជ្រូក

ការការពារជំងឺ
ការលាងសំអាតទ្រុង ការចាក់ថ្នាំការពារ ការទំលាក់ព្រូន និងការព្យាបាលទាមទារឲ្យធ្វើជាចាំបាច់ ដើម្បីឲ្យជ្រូកមានសុខភាពល្អ និងងាយចិញ្ចឹម ។
ការសំអាតទ្រុង
ជៀងវាង
ចំពោះ ជ្រូកទើបនឹងទិញថ្មី ត្រូវដាក់នៅដោយឡែកពីគេ រយៈពេលពី២ ទៅ ៣អាទិត្យ ព្រោះវាអាចផ្ទុកជំងឺ ជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់ជ្រូក ដែលនៅក្នុងទ្រុងជាមួយ ។ ក្នុងរយៈពេលនោះ
ប្រសិនបើជ្រូកថ្មីគ្មានជំងឺទេ យើងអាចបញ្ចូលវាទៅក្នុងទ្រុង ជាមួយជ្រូកចាស់ៗដទៃទៀតបាន ។
ប្រសិនបើជ្រូកថ្មីគ្មានជំងឺទេ យើងអាចបញ្ចូលវាទៅក្នុងទ្រុង ជាមួយជ្រូកចាស់ៗដទៃទៀតបាន ។
ការចាក់ថ្នាំទំលាក់ព្រូន និងថ្នាំបង្ការ
អ្នកចិញ្ចឹមអាចចាក់ថ្នាំ ទំលាក់ព្រូន និងថ្នាំងបង្ការ ឲ្យជ្រូកដោយខ្លួនឯងតែត្រូវសួរអ្នកលក់នៅកន្លែង លក់ថ្នាំសត្វពីរបៀបចាក់ និងប្រើថ្នាំឲ្យបានច្បាស់លាស់ ។
ការទំលាក់ព្រូន
អាយុជ្រូក
|
ការចាក់ថ្នាំទំលាក់ជ្រូក
|
កូនជ្រូកផ្តាច់ដោះ
|
លើកទី១
|
១ខែ
|
លើកទី២
|
៥ខែ
|
លើកទី៣
|
ការចាក់ថ្នាំការពារជំងឺឆ្លង
អាយុជ្រូក
|
ប្រភេទជំងឺ
|
៣អាទិត្យ
| ចាក់ថ្នាំការពារជម្ងឺសាល់ម៉ូណេឡូស ។ |
៤អាទិត្យ
| ចាក់ថ្នាំការពារជំងឺសារទឹក ។ |
៥អាទិត្យ
| ចាក់ថ្នាំការពារជំងឺប៉េស្ត ។ |
៧អាទិត្យ
| ចាក់ថ្នាំការពារជំងឺប៉េស្តលើកទី២ ។ |
៨អាទិត្យ
| ចាក់ថ្នាំការពារជំងឺអតុក្តាម ។ |
១២អាទិត្យ
| ចាក់ថ្នាំការពារជំងឺអុតក្តាមលើកទី២ ។ |
គួរដឹង
- គេមិនអាចចាក់ថ្នាំ បង្ការលើសត្វឈឺ បានទេ គឺចាក់បានតែសត្វដែលមានសុខភាពល្អប៉ុណ្ណោះ ។
- ប្រសិនបើជ្រូកកើតជំងឺធ្ងន់ធ្ងរ មិនអាចព្យាបាលបាន ត្រូវសំលាប់វាចោល ដើម្បីកុំឲ្យឆ្លងទៅជ្រូកដទៃទៀត ។
ជំងឺឆ្លងសំខាន់ៗ
ជំងឺសាល់ម៉ូណេឡូស
រយៈពេលបង្កមេរោគ
| បន្ទាប់ពីឆ្លងមេរោគបានពី២ ទៅ ៥ថ្ងៃ ។ |
រោគសញ្ញា
| ដើរញ័រៗ មានស្នាមជាំក្រហមនៅពោះខាងក្រោម គ្រុនក្តៅ និងរាកសុទ្ធតែទឹកដែលមានលាយឈាម ឬសំបោរ និងមានក្លិនស្អុយ ។ |
ការឆ្លង
| តាមរយៈទឹកនោម និងលាមកជ្រូកឈឺ ។ |
ការព្យាបាល
| អាចព្យាបាលបាន ។ |
រយៈពេលបង្ករោគ
| បន្ទាប់ពីឆ្លងមេរោគបានពី ២ ទៅ ១៤ថ្ងៃ ។ |
រោគសញ្ញា
| ដេក អត់ស៊ីចំណី គ្រុនក្តៅ ហៀរទឹកមាត់ មានពងដោរនៅលើច្រមុះ មាត់ ជើង និងនៅលើដោះ ។ ពងដោរក្លាយជាដំបៅរហូតធ្វើឲ្យជើងសត្វ របូតក្រចក។ |
ការឆ្លង
| ការប៉ះពាល់ផ្ទាល់នឹងសត្វឈឺ ។ |
ការព្យាបាល
| អាព្យាបាលបាន តែត្រូវប្រើពេលយូរ ។ |
ជៀសវាង
មិនត្រូវហូបជ្រូកស្លាប់ដោយសារជំងឺទេ ត្រូវកប់ ឬដុតចោលឲ្យបានត្រឹមត្រូវ ។
រយៈពេលបង្ករោគ
| បន្ទាប់ពីឆ្លងមេរោគបានពី ៤ទៅ ១០ថ្ងៃ ។ |
រោគសញ្ញា
| មិន ស៊ីចំណី គ្រុនក្តៅ ក្តៀនអាចម៍ បន្ទាប់មករក ក្អូត មានពពឹកភ្នែក និងមានស្នាមជាំត្រង់ពោះ ក្បាល ត្រចៀក ជើងនិងកន្ទុយ ហើយជើងរបស់វាញ័រ ។ |
ការឆ្លង
| តាមមេដែលផ្ទុកជំងឺ ឬតាមខ្យល់ និងការប៉ះផ្ទាល់ជាមួយជ្រូកដែលឈឺ ។ |
ការព្យាបាល
| មិនអាចព្យាបាលបាន ។ |
រយៈពេលបង្ករោគ
| បន្ទាប់ពីឆ្លងមេរោគបានពី៧ទៅ ១៤ថ្ងៃ ។ |
រោគសញ្ញា
| មិនស៊ីចំណី ខ្សោយកំលាំង និងគ្រុនក្តៅ ឧស្សាហ៍ក្អក ដកដង្ហើមញាប់ ស្រកទំងន់ ស្គម និងរាក ។ |
ការឆ្លង
| តាមរយៈការរស់នៅជាមួយសត្វ ដែលកើតជំងឺ និងាតាមការដកដង្ហើម ។ |
ការព្យាបាល
| អាចព្យាបាលបាន ។ |
ជៀងវាង
មិនត្រូវព្យាបាលជ្រូកមានជំងឺ ដោយខ្លួនឯងទេ ។ ត្រូវហៅភ្នាក់ងារសុខភាពសត្វ (បសុពេទ្យ) តាមភូមិ ស្រុក ឬពេទ្យសត្វដែលមានាការបណ្តុះបណ្តាលត្រឹមត្រូវមកព្យាបាល ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
ចុចដោនឡូនឯកសារ PDF
Download: take_care_and_Hygiene.pdf
ចុចដោនឡូនឯកសារ PDF
Download: take_care_and_Hygiene.pdf
ការចិញ្ចឹមសត្វ-ចិញ្ចឹមជ្រូកមេ
ទិដ្ឋភាពនៃការចិញ្ចឹមជ្រូកក្នុងទ្រុង
លោកពូ អៀម រីម ជាពេទ្យសត្វម្នាក់រស់នៅភូមិឃ្ជាយខាងត្បូង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត មានបទពិសោធន៍ចិញ្ចឹមជ្រូកមេ ព្រមទាំងចេះព្យាបាលថែមទៀតផង ។ បទពិសោធន៍នេះ គាត់ចេះពីការរៀនសូត្រផ្នែកពេទ្យសត្វ និងដោយមានការរួមផ្សំពីការមើលឯកសារតាមរយៈទស្សនាវដ្តីកសិកររបស់ អង្គការសេដាក ។ បច្ចុប្បន្នលោកពូចិញ្ចឹមមេជ្រូក ១ ក្បាល និងជ្រូកសាច់ ៥ ក្បាល ។
ទិដ្ឋភាពនៃការផ្តល់ចំណីជ្រូក
១. របៀបជ្រើសរើសពូជជ្រូក
ពូជជ្រូក ដែលលោកពូទិញមកជាពូជជ្រូក មេថៃ ដោយទិញមកពីភូមិជិតខាង គឺភូមិធំថ្មី ។ ក្នុងការទិញនេះគាត់ជ្រើសរើសយកជ្រូកញីដែល មានលក្ខណៈដូចខាងក្រោម:
- សុខភាពល្អ
- ជើងមាំ និងខ្ពស់ល្មម
- មានដោះច្រើន និងមិនខ្វាក់
- ខ្នងមាំ រាងកោង ស្មាទូលាយ
លក្ខណៈពិសេសរបស់ជ្រូកនេះ គឺមានត្រចៀកធំ និងចិញ្ចឹមបានឆាប់ធំ ។
២. ទ្រុង
កន្លែងសង់ ទ្រុង គឺនៅជាយភូមិចំងាយពីផ្ទះប្រហែល ១៥ ម៉ែត្រ ហើយមានដំបូលប្រក់ស្លឹក របងឈើ និងមានចាក់សាប បាតទ្រុងមានរាងទេរ ដើម្បីងាយសំអាតទ្រុង ។ ទ្រុងជ្រូកមានបណ្តោយ ៦ ម៉ែត្រ និងទទឹង ៣ ម៉ែត្រ ហើយខ័ណ្ឌជា ២ ផ្នែក ដែលមួយផ្នែកសម្រាប់ដាក់មេជ្រូក និងមួយទៀតសម្រាប់ដាក់ជ្រូកសាច់ ។ ក្រៅពីទ្រុងចិញ្ចឹមជ្រូក គាត់បានធ្វើទ្រុងដើម្បីទុកដាក់លាមកសន្សំធ្វើជីដាក់ដំណាំ។
៣. ចំណីនិងទឹក
ចំពោះការ ផ្សំចំណីគឺគាត់បាយលាយជាមួយកន្ទក់ និងមានដាក់ត្រកួនឲ្យស៊ីផងដែរ ។ ចំពោះទឹកគឺ ផ្តល់ទឹកអណ្តូងឲ្យផឹក ព្រោះគាត់មិនមានទឹកស្រះ ឬត្រពាំង ប៉ុន្តែជ្រូករបស់គាត់មិនមានបញ្ហាអ្វីឡើយ ។
៤. ការថែទាំ
ចំពោះ ការថែទាំ គាត់មានការយកចិត្តទុកដាក់ខ្លាំងណាស់ ពេលដែលមេជ្រូកមានផ្ទៃពោះព្រោះមេជ្រូកដែលផើមតែងតែជួបប្រទះការ ដង្ហក់ ។ គាត់បានថែទាំដូចជា
- ស្រោចទឹកលើខ្លួនវាឲ្យបានច្រើន និងដាក់ទឹកឲ្យវាផឹកឲ្យបានច្រើន
- ឲ្យស៊ីបន្លែត្រកួនដើម្បីប៉ូវជ្រូកឲ្យឆាប់ធំធាត់
- ដុសលាងសម្អាតទ្រុងជាប្រចាំ ១ ថ្ងៃ ៣ ដង
- ឲ្យស៊ីចំណីឲ្យបានទៀងទាត់ ។
៥. ការវិភាគចំណូលចំណាយ
ក្នុង ការចិញ្ចឹមជ្រូករយៈពេល ៧ ខែ គាត់បានចំណាយទៅលើការចាក់វាក់សាំង សាងសង់ទ្រុង ៘ សរុបចំណាយអស់ ៥០ ម៉ឺនរៀល ។ រីឯចំណូលសរុប ៣០០០ ០០០ រៀល ។ ដូច្នេះគាត់ទទួលបានប្រាក់ចំណេញសុទ្ធ ២ ៥០០ ០០០ លានរៀល ។


៦. ចំណាប់អារម្មណ៍
បន្ទាប់ពី បានកែលំអនូវបច្ចេកទេសចិញ្ចឹមជ្រូកតាមកសិករផ្សេងៗមក លោកពូមានចំណាប់អារម្មណ៍ថា ការចិញ្ចឹមជ្រូកទទួលបានប្រាក់ចំណូលច្រើនបើយើងចេះជ្រើសរើសពូជមក ចិញ្ចឹមបានល្អ ហើយជាពិសេស ការថែទាំអនាម័យ និងផ្តល់ចំណីចំរុះមានលាយបន្លែបៃតងផង នោះធ្វើឲ្យជ្រូកឆាប់ធំធាត់ និងមិនងាប់ ។
សរុបមក បច្ចេកទេសចិញ្ចឹមសំខាន់ៗមាន :
- ជ្រើសរើសពូជចិញ្ចឹមឲ្យបានល្អ
- សង់ទ្រុង ប្រក់ដំបូល និងចាក់សាប ដើម្បីឲ្យជ្រូករស់នៅស្រួល និងមានអនាម័យ
- លាយចំណីចំរុះមាន កន្ទក់ បាយ និងបន្លែស្រស់ដាក់ឲ្យជ្រូកស៊ី ផ្តល់ទឹកផឹកឲ្យបានទៀងទាត់
- ថែទាំធ្វើអនាម័យជ្រូក និងទ្រុងរាល់ថ្ងៃ៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: feed_pigs_1.pdf
ចុចដោនឡូនឯកសារ PDF Download: feed_pigs_1.pdf
ការចិញ្ចឹមសត្វ-ចំណីនិងទឹកសម្រាប់ក្រួច
យើង អាចប្រើប្រាស់ចំណីសម្រាប់កូនមាន់ ឬចំណីមាន់ធំធម្មតាដើម្បីផ្ដល់ឱ្យក្រួច ដោយប្រើគ្រឿងដាក់ចំណីកូនមាន់សម្រាប់ដាក់ចំណីឱ្យវាស៊ី ចំពោះគ្រឿងសម្រាប់ដាក់ទឹកវិញនោះ យើងអាចប្រើប្រដាប់ដាក់ទឹកឱ្យកូន
មាន់ឱ្យវាផឹកបាន តែត្រូវលាងសំអាតរាល់ថ្ងៃ និងដាក់បន្ថែមទឹកថ្មីឱ្យវាឱ្យបានគ្រប់គ្រាន់ជាប់ជាប្រចាំ។
នៅក្នុងទឹកដែលដាក់ឱ្យវាផឹកនោះ ត្រូវប្រើទឹកស្អាតជានិច្ច ជាទឹកដែលបានសំអាតហើយ មិនត្រូវយកទឹកកខ្វក់ដែលមានប្រភពមិច្បាស់លាស់ឡើយ បើប្រើទឹកអណ្ដូងសូមដងមករក្សាទុកក្នុងអ្វីមួយឱ្យបានមួយចំហរវា មិនបាច់គ្របឱ្យបានមួយថ្ងៃជាមុនសិន មុនយកវាទៅឱ្យក្រួចផឹក ។
យើងអាចលាយកន្ទក់ម៉ត់លេខមួយ ឬប្រើពោតក្រហមដើម្បីលាយបន្ថែមជាមួយចំណីមាន់ទិញមកស្រាប់នោះ ក្នុងអត្រាដប់ប្រាំភាគរយ ។
កន្ទក់ជួយបង្កើនសាច់ឱ្យវាឆាប់ធាត់, ពោតជួយបង្កើនការលូតលាស់ លាយក្នុងអត្រាដប់ភាគរយ ។
ក្នុងមួយថ្ងៃត្រូវដាក់ចំណីឱ្យវាស៊ីចំនួនបីដង ពេលនៅតូច និងបន្ថយមកនៅត្រឹមពីរដងពេលវាអាយុបានចំនួន ២០ថ្ងៃ ។
- ក្រួចមួយក្បាលអាយុប្រាំសប្ដាហ៍ស៊ីចំណីអស់ប្រមាណជា ៥០០ក្រាម
- ក្រួចអាយុ៦ខែ ស៊ីចំណីប្រហែលជា ៣០ ទៅ ៣៥ ក្រាមក្នុងមួយថ្ងៃ
- ដើម្បីឱ្យក្រួចពងបានចំនួន១២ ពង យើងត្រូវផ្ដល់ចំណីឱ្យវាចំនួន ៤០០ក្រាម
- ក្រួចញីមានអាយុ ៦សប្ដាហ៍មានទម្ងន់ចំនួន ១៧៥ ទៅ ២០០ ក្រាម ឯក្រួចឈ្មោលវិញមានទម្ងន់តែ ១២៥ ទៅ ១៥០ក្រាមតែប៉ុណ្ណោះ ។
បើធ្វើចំណីឱ្យក្រួចដោយខ្លួនឯង យើងត្រូវផ្សំដោយរូបមន្ដន
ពីពេលវាញាស់រហូតដល់២១ថ្ងៃ ៖
- ពោតក្រហម ២៧
- សណ្ដែកសៀង ៨ ជំនួសដោយម្សៅដំឡូងបត្រាវ ថោកជាង
- កន្ទក់ធុនល្អ ៨
- ពោតសាឡី ១៥ ជំនួសដោយចុងអង្ករទាំងស្រុងបាន
- ម្សៅត្រីស្ងួត ១០
- ព្រីម៉ិច ២.៥
- ម្សៅសំបកងាវ -
- លាយចំណីមាន់កូន ២៧.៥
ចាប់ពីអាយុ៤ទៅ៦សប្ដាហ៍ ៖
- ពោតក្រហម ៣១
- សណ្ដែកសៀង -
- កន្ទក់ធុនល្អ ៨
- ពោតសាឡី ១៤ ជំនួសដោយចុងអង្ករបាន
- ម្សៅត្រីស្ងួត ១០
- ព្រីម៉ិច ២.៥
- ម្សៅសំបកងាវ ៥
- លាយចំណីមាន់ធំ ២៧.៥
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: quail.pdf
ចុចដោនឡូនឯកសារ PDF Download: quail.pdf
ការចិញ្ចឹមសត្វ-ទីកន្លែងចិញ្ចឹមក្រួច
ក្រួចត្រូវការទីកន្លែងតូច យើងមិនចាំបាច់ត្រូវមានទីធំដូចជាមាន់ទាឡើយ ទីទំហំចំនួនមួយម៉ែត្រក្រឡាអាចឱ្យយើងដាក់ក្រួចបានចំនួន ១០០ក្បាល ។ ដូច្នេះ យើងត្រូវជ្រើសរើសទីកន្លែងណាមួយដែលសមស្របបំផុត នៅក្នុងបរិវេណដីរបស់យើង ។
ទីទួល ទីស្រឡះ មានខ្យល់ចេញចូលបានល្អ មានពន្លឺថ្ងៃចូលដល់និងមានប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ឱ្យវា ។ ទំហំដីដែលយើងត្រូវការ ទាក់ទងច្រើនទៅនិងចំនួនក្រួចដែលយើងត្រៀមចិញ្ចឹម បើយើងមានបំណងធ្វើជាកន្លែងចិញ្ចឹមក្នុងទ្រង់ទ្រាយធំ យើងចាំបាច់ត្រូវមានទីកន្លែងមួយធំគួរសម និងនៅដាច់ឆ្ងាយពីគេ ។
បើសិនជា យើងត្រៀមចិញ្ចឹមដើម្បីផ្គត់ផ្គង់សាច់សម្រាប់បរិភោគក្នុងគ្រួសារ និងលក់ចែកចាយឱ្យអ្នកក្បែរខាងក្នុងភូមិទេនោះ យើងមិនចាំបាច់ត្រូវមានទីធមពេកនោះឡើយត្រឹមតែ បីម៉ែត្រគុណនិងប្រាំម៉ែត្រគឺល្មមគ្រប់គ្រាន់សម្រាប់ចិញ្ចឹមក្រួច បានជាង ១០០០ក្បាលដែរ ។
រោងសម្រាប់ចិញ្ចឹមក្រួច
រោង សម្រាប់ចិញ្ចឹមក្រួច អាចសង់ឡើងដោយវិធីណាមួយក៏បាន យើងអាចចិញ្ចឹមវានៅលើដីផ្ទាល់ឬអាចធ្វើជាកម្រាលក្រាលដោយសំណាញ់ ភ្នែកក្រួច ទៅតាមលទ្ធភាពដែលយើងមាន ។


ដំបូល គួរប្រក់ស្លឹកឬស្បូវដើម្បីកាត់បន្ថយកំដៅ បើប្រើស័ង្កសីសម្រាប់ប្រក់ គួរតែ ធ្វើដំបូលនោះឱ្យខ្ពស់បន្ដិច ដើម្បីកាត់បន្ថយកំដៅនៅខែប្រាំង ។
បើ យើងសម្រេចចិត្ដយកការចិញ្ចឹមនៅលើដី ផ្ទៃដីក្នុងរោងទាំងមូលត្រូវរៀបចំធ្វើឱ្យបានស្អាត បន្ទាប់មកត្រូវបាចកំបោរស ដើម្បីសម្លាប់មេរោគ បន្ទាប់ពីនោះ យើងត្រូវដាក់អង្កាមឬអាចម៍រណា ក្រាលលើដី បើគ្មានវត្ថុទាំងពីរនេះទេ យើងអាចប្រើចំបើងកាត់ខ្លីៗដាក់ក្រាលក៏បាន កម្រាលនេះធ្វើដើម្បីកាត់បន្ថយសំណើមពីលាមករបស់វា និងដើម្បីកាត់បន្ថយ ការសំអាតទ្រុងរបស់វា, ដោយយើងគ្រាន់តែកើបប្រមូលយកកម្រាលនោះចេញ រួចដាក់កម្រាលថ្មីជាជំនួសវិញជាការស្រេច ។
ជញ្ជាំងរបស់ទ្រុង យើងអាចធ្វើពីសំណាញ់យ៉ាំងកាវ ឬ សំណាញ់ភ្នែកក្រួចក៏បានបើមានលទ្ធភាព តែបើមិនមានលទ្ធភាពទេ យើងអាចត្បោញជាព្រួលដើម្បីធ្វើជាជញ្ជាំងឱ្យវាក៏បាន ។
នៅក្នុងទ្រុងនេះ យើងចាំបាច់ត្រូវសំអាតវាឱ្យស្អាតជានិច្ច មិនត្រូវឱ្យសត្វឆ្កែឆ្មាកណ្ដុរចូលបានឡើយ ព្រោះសត្វទាំងនេះវាអាចជាអ្នកចម្លងមេរោគទៅសត្វក្រួចបាន ។
ទ្រុងមួយចំនួនផ្សេងត្រូវធ្វើជាចាំបាច់ដើម្បីដាក់កូនក្រួចដែលនៅ តូចឬទើបភ្ញាស់ រូបរាងរបស់ទ្រុងមិនសំខាន់ទេ តែត្រូវធ្វើគម្របដើម្បីបើកបិទពីខាងលើ គម្របទ្រុងនេះត្រូវធ្វើប្រហោងដើម្បីយើងអាចដាក់ចង្កៀងដើម្បី
កំដៅកូនក្រួចនៅពេលវានៅតូចដើម្បីផ្ដល់កំដៅឱ្យវា ។ មួយវិញទៀតនោះ ចង្កៀងនេះ អាចជួយបណ្ដេញមូស និងសត្វល្អិតនានាកុំឱ្យមកទិចឬខាំកូនក្រួចនោះផងដែរ ។
- ក្រួចជាសត្វដែលឈ្នះជម្ងឺ យើងមិនចាំបាច់ចាក់វ៉ាក់សាំងឱ្យវាទេ តែត្រូវមានការថែទាំដិតដល់
- ចំណីមិនត្រូវឱ្យខ្វះឡើយ បើពុំនោះទេ កូនដែលញាស់មកវាទន់ជើង នេះគឺបណ្ដាលមកពីការឱ្យចំណីដល់មេវាមិនបានគ្រប់គ្រាន់ ។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: quail_place.pdf
ចុចដោនឡូនឯកសារ PDF Download: quail_place.pdf
ការចិញ្ចឹមសត្វ-ក្រួចផ្ដល់ផល


ក្រួចកាលណាយើងដាក់វាលាយគ្នាមានឈ្មោលមានញី វាច្រើនចឹកគ្នាឱ្យខ្វាក់ភ្នែកយើងនឹងបានឃើញក្រួចងាប់ជារឿយៗ នោះគឺបណ្ដាលមកពីវាចឹកភ្នែកគ្នានោះឯង។
- ក្រួចញីចាប់ផ្ដើមពងនៅពេលវាមានអាយុ៧សប្ដាហ៍ និងបន្ដផ្ដល់ពងរហូតដល់ចំនួន ២២សប្ដាហ៍(១៥៤ ថ្ងៃ)
- ពងរបស់ក្រួចមានទម្ងន់ប្រមាណ ៩ ទៅ ១០ក្រាមតែប៉ុណ្ណោះ
- នៅពេលកូនក្រួចមានអាយុ មួយខែ ក្រួចឈ្មោលនិងក្រួចញីត្រូវតែបំបែកចេញពីគ្នា
- ក្រួចញីត្រូវការពន្លឺចំនួន ១៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យវាបន្ដពងបានល្អ
- ក្រួចវាច្រើនតែពងនៅពេលរសៀលនិងល្ងាច
- យើងអាចប្រមូលពងបានចំនួនពីរដងក្នុងមួយថ្ងៃ
- ក្រួចឈ្មោល មានពណ៌ត្នោត និងស លាយគ្នានៅត្រង់ទ្រូងរបស់វា, ឯក្រួចញីវិញ មានតែពណ៌ត្នោតនិងមានអុចខ្មៅៗលាយជាមួយ ។
- កូនក្រួចដែលទើបញាស់មកត្រូវការកំដៅជាប់ជាប្រចាំ និងមិនអាចឱ្យវាត្រូវខ្យល់ត្រជាក់បានឡើយ។
- កូនក្រួចទើបញាស់មានទម្ងន់ត្រឹមតែ ៨ ទៅ ១០ ក្រាមតែប៉ុណ្ណោះ ។
ទីផ្សាក្នុងប្រទេសកម្ពុជា៖
- ពងក្រួចមួយអាលក់បានត្រឹម ១០០ ទៅ ២០០ រៀល
- ក្រួចសាច់ ធ្វើស្អាតរួចហើយ អាចលក់បានតម្លៃ ២៣០០ ទៅ ២៥០០ រៀល តម្លៃប្រកួតក្នុងទីផ្សារ គឺ ២២០០ រៀល
- កូនក្រួចអាយុ១៥ថ្ងៃ អាចលក់បាតម្លៃ ១៣០០ ទៅ ១៥០០ រៀលក្នុងមួយក្បាលសម្រាប់អ្នកទិញទៅចិញ្ចឹម
- មេក្រួចហៀបពងអាយុ ៧សប្ដាហ៍អាចលក់បានតម្លៃ ២៥០០ ទៅ ៣០០០រៀលក្នុងមួយក្បាល
- តម្លៃ ដែលថោកជាងគេ អាចធ្វើឱ្យយើងដណ្ដើមទីផ្សារបាន តែបើតម្លៃយើងថ្លៃជាងគេ ឬស្មើគេយើងនឹងជួបការលំបាកក្នុងការលក់ចេញមិនខាន ត្រង់នេះត្រូវរកវិធីលៃធ្វើយ៉ាងណាឱ្យចំណាយរបស់យើងសម្រាប់ចំណី អស់តិច នោះទើបយើងអាចរកចំណញបាន និងអាចលក់ចេញតម្លៃថោកជាងគេ។
- យើងចាំបាច់ ត្រូវរកទិញ ប្រដាប់សម្រាប់បោចរោមក្រួច បើយើងពង្រីកមុខរបរនេះឱ្យធំដុំ តែបើវាមានចំនួនតិចទេ យើងអាចបោចដោយដៃក៏បាន តែត្រូវប្រើពេលវេលាច្រើន ។
- ម៉ាស៊ីនបោចអាចទាក់ទងរកទិញបានពីប្រទេសវៀតណាម
ពេលផ្ដើមចិញ្ចឹមដំបូង គួរចាប់ផ្ដើមចំនួនត្រឹម ១០០ ទៅ ២៥០ក្បាលបានហើយ, បន្ទាប់មកបន្ដពង្រីកវាម្ដងបន្ដិចៗ រហូតយើងមានពិសោធន៍ខ្លះពីវាសិន មិនគួរចាប់ផ្ដើមចិញ្ចឹមច្រើនភ្លាមទេ ។
ប្រភពដែលយើងអាចទាក់ទងទិញពូជក្រួចមកចិញ្ចឹមបានមាន ៖
១) ឈ្មោះ រតនា ទូរស័ព្ទលេខ ៖ ០១២ ៦៦៤៥៨៥ ភ្នំពេញថ្មី
២) ឈ្មោះ វាសនា ទូរស័ព្ទលេខ ៖ ០១៦ ២៣៣៣៧៥ ភ្នំពេញថ្មី
- មានលក់ពងក្រួច, កូនក្រួច, ក្រួចសាច់
៣) ឈ្មោះ ពេជ្រសុភក្ដិ ទូរស័ព្ទលេខ ៖ ០៨៩ ៩៧៧០៨៨ កំពង់ឆ្នាំង
- ប្រើទូភ្ញាស់ពងក្រួច
- មានលក់ពងក្រួច, កូនក្រួច, ក្រួចសាច់
- ទូភ្ញាស់ខ្សែភ្លើង ២០០ ដុល្លារ
- ទូភ្ញាស់ដោយចង្កៀងប្រេងកាត ១២០ ដុល្លារ
ខាងក្រោមនេះជា តារាងបង្ហាញពីការវិវត្ដន៍របស់ក្រួច ៖
- ក្រួចសាច់ត្រូវការពេលវេលាចិញ្ចឹមចំនួន២៨-៣០ថ្ងៃ
- ក្រួចចិញ្ចឹមយកពងត្រូវការពេលចំនួន៤១-៤៧ថ្ងៃ
- ពងក្រួចនិងញាស់នៅ១៦-១៨ថ្ងៃបន្ទាប់ពីដាក់វាភ្ញាស់
- ក្រួចញីដែលទុកសម្រាប់ឱ្យវាពង មិនត្រូវដាក់ឈ្មោលលាយជាមួយ
- ក្រួចទុកបង្កាត់ពូជត្រូវរើសទុកដោយឡែក ដាក់ញី៧០ ឈ្មោល៣០
ចំណាំ៖ ដាក់ ឈ្មោលច្រើនពេក យើងនឹងបានឃើញក្រួចញីជ្រុះរោមខ្នងអស់ ដោយសារឈ្មោលដណ្ដើមគ្នាជាន់មេញីដែលតិចពេកមិនគ្រប់ចំនួន ដាក់ឈ្មោលតិចពេក មេញីឈ្លោះដណ្ដើមឈ្មោល ដែលនាំឱ្យវាចឹកគ្នាសម្លាប់ ជាពិសេសគឺភ្នែក ។ មេក្រួចញី នឹងមិនឈ្លោះ ឬចឹកគ្នាទេ បើគ្មានក្រួចឈ្មោលនៅលាយឡំជាមួយវា ។
- ពងក្រួចទុកធ្វើពូជ ត្រូវរើសយកពងដែលធំល្អ
- កូនក្រួចដែលភ្ញាស់រួចត្រូវការកំដៅជាប់ជានិច្ច មិនអាចខានបាន
- ក្រួចសាច់អាចលក់ឱ្យគេក្នុងទីផ្សារបានតម្លៃ ២០០០ ទៅ ២៣០០
- ក្រួចមួយក្បាលស៊ីចំណីអស់ចំនួន ៣៥ ទៅ ៥០ ក្រាមក្នុង១ថ្ងៃ
- ដើម្បី មានក្រួចលក់ឱ្យគេរាល់ថ្ងៃ យើងត្រូវគណនាចំនួនក្រួចដែលយើងចិញ្ចឹមយកសាច់លក់នោះ ទៅតាមចំនួនដែលត្រូវលក់ចេញរាល់ថ្ងៃ ។ ឧទាហរណ៍ថា ៖ បើយើងចង់លក់ក្រួចឱ្យគេក្នុងមួយថ្ងៃចំនួន ១០០ក្បាល ចូរគណនាដូចខាងក្រោម ៖
ក្រួចត្រូវការពេលចិញ្ចឹមចំនួន៣០ថ្ងៃ
យើង ត្រូវភ្ញាស់កូនក្រួចឱ្យបានចំនួន ១២៥ ក្បាលក្នុងមួយថ្ងៃ១០០ក្បាលទុកសម្រាប់ចិញ្ចឹមយកសាច់លក់ កូនក្រួចសល់ពីនោះ(២៥ក្បាល) ត្រូវចិញ្ចឹមបន្ដដើម្បីធ្វើមេបង្កាត់ពូជ ។
- ចំនួនក្រួច ចិញ្ចឹម អាស្រ័យទៅលើចំនួនលុយ ដែលយើងមានអាចទិញចំណីឱ្យវាស៊ីបានគ្រប់គ្រាន់, សម្រាប់ចំនួនក្រួចដែលចិញ្ចឹមដោយបូករួមទាំងក្រួចមេឱ្យពង, ក្រួចសាច់ទុកលក់ឱ្យគេ និងកូនក្រួចដែលកំពុងចិញ្ចឹមបន្ដបណ្ដាក់គ្នា ។ យើងអាចរកចំណូលបានចំនួន ១០០ក្រួច បោះឱ្យគេបានមួយក្បាល២៣០០រៀល គុណ ១០០ ស្មើ ២៣០០០០រៀល (៥៧ ដុល្លារ) មិនទាន់ផាត់ថ្លៃចំណាយទៅលើចំណីនៅឡើយ ។
- ចំណាយ ទៅលើចំណីក្នុង១០០ក្បាល ៖ ក្រួច១០០ក្បាល ចិញ្ចឹមរហូតដល់ថ្ងៃលក់ ចំណីវាអស់ ៥០គីឡូ ដើម្បីកាត់បន្ថយចំណាយលើចំណី និងរក្សាបានប្រាក់ចំណេញ យើងត្រូវលាយចំណីខ្លួនឯង តាមរូបមន្ដនៅខាងលើ ។ ចំណីផលិតដោយខ្លួនឯង ចំណាយត្រឹមប្រហែលជា ១០០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។ក្រៅពីនេះ យើងអាចលាយជាមួយចំណីស្រាប់ៗ ក្នុងអត្រាមួយ ដែលយើងអាចទទួលយកបាន៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: quail_result_1.pdf
ចុចដោនឡូនឯកសារ PDF Download: quail_result_1.pdf
ការចិញ្ចឹមសត្វ-មុខរបរចិញ្ចឹមក្រួច
មាន អ្នកចិញ្ចឹមក្រួចមួយចំនួន បានលះបង់មុខរបរនេះដោយសារតែមិនអាចរកចំណេញបាន តែមានអ្នកផ្សេងដែលចិញ្ចឹមទៅកាក់កប អាចរកចំណូលមកដោះស្រាយជីវភាពក្នុងគ្រួសារបានយ៉ាងប្រសើរ។
ហេតុអ្វីអ្នកខ្លះអាចចិញ្ចឹមបានផល ឯអ្នកផ្សេងទៀតចិញ្ចឹមមិនបានផលដូចការប្រាថ្នាចង់បាន?
ខាងក្រោមអាចជាហេតុផលមួយចំនួនដែល អ្នកចិញ្ចឹមមិនកបហើយលះបង់ចោលមុខរបរនេះវិញ៖
- មានចំនួនក្រួចតិច មិនគ្រប់ល្មមអាចឱ្យលក់រកចំណេញបាន
- មានទុនតិចពេកនិងមិនមានលទ្ធភាពអាចពង្រីកបាន
- មិនបានដើររកទីផ្សារ ចិញ្ចឹមបានហើយរំពឹងរង់ចាំគេមកទិញដល់កន្លែង
- មិនមានចំណីឱ្យក្រួចស៊ីបានគ្រប់គ្រាន់ ដើម្បីបង្កើនការលូតលាស់របស់វា
- មិនមានបច្ចេកទេសចិញ្ចឹមឱ្យបានត្រឹមត្រូវ បណ្ដាលឱ្យក្រួចងាប់ដោយខ្វះចំណី
- មិនមានពេលវេលាសមស្របដើម្បីមើលថែរក្សាក្រួចដែលខ្លួនចិញ្ចឹមឱ្យបានត្រឹមត្រូវ
- មិនបានធ្វើអ្វីៗឱ្យបានគ្រប់គ្រាន់ដើម្បីពង្រីកមុខរបររបស់ខ្លួន
នៅមានកត្ដាច្រើនទៀត ដែលនាំឱ្យការចិញ្ចឹមក្រួចទទួលបរាជ័យ មិនអាចទាញយកចំណេញបាន។ វិធីដែលល្អបំផុតដើម្បីចិញ្ចឹមក្រួចឱ្យទទួលបានជោគជ័យទៅបាន នោះគឺអាស្រ័យច្រើនទៅលើទុនដែលយើងមាន និងបំណងដើម្បីពង្រីកមុខរបនេះ។
បើសិនជា យើងមិនបានរកទីផ្សារឱ្យល្អទេនោះ យើងនឹងជួបការលំបាកច្រើនដើម្បីលក់វាចេញ ព្រោះមិនមែនមានតែក្រួចដែលយើងចិញ្ចឹមនោះទេ មានក្រួចនាំចូលមកពីប្រទេសជិតខាង មានក្រួចចិញ្ចឹមនៅក្នុងស្រុក ឯតម្លៃនោះវិញ ទៀតសោតក៏ជាបញ្ហាមួយធំផងដែរបើសិនជាយើងមិនបានគិតគូរទេនោះ យើងមិនអាចប្រកួតជាមួយគេបានឡើយ។
ខាងលើនេះ ជាដើមចមមួយចំនួនដែលយើងត្រូវគិតឱ្យបានច្បាស់មុនពេលចាប់ផ្ដើម ចិញ្ចឹម ព្រោះវាជាបញ្ហាដែលយើងជាអ្នកចិញ្ចឹមត្រូវប្រឈមជាមួយ។
មុនពេលចាប់ផ្ដើមចិញ្ចឹមត្រូវគិតដល់បញ្ហាទីផ្សារ, តម្លៃនៃការដឹកជញ្ជូនទៅកាន់ទីផ្សារ, អ្នកដែលយើងអាចលក់ឱ្យ ជាម៉ូយដែលអាចទទួលយកពីយើងបាន, ចំនួនក្រួចចិញ្ចឹមអាចផ្គត់ផ្គង់ឱ្យគេបានទៀងទាត់ដែរឬទេ?
តើការចំណាយ លើចំណីយើងមានធនធានល្មមអាចទប់ទល់បានដែរឬទេ ? តើយើងនឹងភ្ញាស់កូនក្រួចដោយខ្លួនឯង? បើសិនជាដូច្នេះយើងចាំបាច់ត្រូវមានទូភ្ញាស់ ដែលអាចភ្ញាស់ពងក្រួចបានគ្រប់គ្រាន់សម្រាប់បំពេញឱ្យ សេចក្ដីត្រូវការរបស់អ្នកទិញ (ទូភ្ញាស់មានពីរយ៉ាង, ទូភ្ញាស់ដោយចង្កៀងប្រេងកាត និងទូភ្ញាស់ដោយភ្លើងអគ្គិសនីអាចប្រើការបានដូចគ្នា។
បញ្ហាដែល សំខាន់ជាងគេនោះ គឺទីផ្សារ ត្រូវដើរទាក់ទងសួរពីអ្នកដែលត្រូវការទិញក្រួចយកទៅលក់និងតម្លៃ ដែលគេអាចទិញពីយើង រួមទាំងការតម្រូវនានាដែលគេចង់បាន ។ បន្ទាប់ពីទីផ្សាររកបានហើយ យើងបានដឹងពីតម្លៃដែលយើងអាចលក់ឱ្យគេបានហើយ អ្វីដែលយើងត្រូវធ្វើជាបន្ទាប់ គឺគណនាលើការចិញ្ចឹមនិងការចំណាយ និងរកមើលពីចំណេញដែលយើងនឹងទទួលបាន។
ដើមទុនសម្រាប់ចំណាយជាបឋម និងលុយខ្លះទៀតសម្រាប់ចំណាយទៅលើចំណីរបស់វា និងការថែទាំសូមកុំបារម្ភពីជម្ងឺ ក្រួចមិនមានជម្ងឺដូចមាន់ទាទេ។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF Download: feed_quail.pdf
ចុចដោនឡូនឯកសារ PDF Download: feed_quail.pdf
ការចិញ្ចឹមសត្វ-ទា តាមបែបធម្មជាតិ
១- ការជ្រើសរើសពូជ
- ជាទាជំនាន់ អ៊ី អ៊ិក្ស អិម ដែលបង្កើតឡើងដោយការភ្ញាស់ចេញពីពងទា អ៊ី អ៊ិក្ស អិម ។
- ជ្រើសរើសយកកូនទាដែលមានឆ្អឹងរឹងមាំ ។
- ដងខ្លួនមានរាងជាចតុកោណស្មើ ។
- ឆ្អឹងគុម្ពកន្ទុយរន្ធគូថត្រូវឃ្លាតឆ្ងាយពីគ្នាចំពោះទាមេ ចំណែកឯទាបាវិញត្រូវឆ្អឹងនៅជិតគ្នា ។
២- ការសង់ទ្រុងទា
- ការសង់ ទ្រុងទាត្រូវធ្វើឡើងនៅតាមបណ្តោយថ្ងៃ ។ បណ្តោយទ្រុង ១០ម៉ែត្រ និងទទឹង ៤ម៉ែត្រ។ តំរូវចំនួន ២៥០ ទៅ ៥០០ក្បាល ។ ការធ្វើទ្រុងបែបនេះជាការចិញ្ចឹមតាមលក្ខណៈគ្រួសារ។
- ជុំវិញ ទ្រុងដែលសង់គួរតែយកស្បៃនីឡុងព័ទ្ធជុំវិញ ឬយកសំណាញ់ដែកព័ទ្ធជុំវិញឬយកសំណាញ់ដែកព័ទ្ធជាការប្រសើរ ដើម្បីការពារសត្វផ្សេងៗមកយាយីជីវិតសត្វទា និង ការចំលងមេរោគ។
- ចំពោះដំបូលទ្រុង គួរតែប្រក់ស្លឹកធ្វើពីស្បូវ ជៀសវាងយកដែកមកប្រក់ ជាហេតុបណ្តាលអោយឡើងកំដៅនៅពេលរដូវក្តៅ ។
- កំពស់រោងទា ប្រមាណ ១.៥ម៉ែត្រ ទៅ ២ម៉ែត្រ ។
- នៅក្នុងទ្រុងទាត្រូវក្រាលអង្កាមរស់ ឬមិនបាច់ក៏បានដែរ បើក្រាលវាចំណេញការធ្វើជីអង្កាមរស់ដើម្បីយកទៅដាក់ស្រែ ។
៣- ការថែទាំកូនទា
- កូនទាដែលញាស់បាន ១សប្តាហ៍ហើយ ត្រូវយកមេ អ៊ី អ៊ិក្ស អិម បញ្ច្រកក្នុង ១ក្បាល ១សេសេ។
- បើ អាកាសធាតុប្រែប្រួលត្រជាក់ខ្លាំង យើងត្រូវយកក្អមមកចងព្យួរ ដុតធ្យូងដើម្បីរក្សាសីតុណ្ហភាព បើសិនជាស្ថិតនៅក្នុងរដូវប្រាំងវិញ លើផ្ទៃដែលកូនទារស់នៅមិនចាំបាច់ក្រាលអង្កាមទេ ។
- យក មេ អ៊ី អ៊ិក្ស អិម ១លីត្រ លាយជាមួយទឹកស្អាត ១០០០០លីត្រ អោយកូនទាផឹកជារៀងរាល់ថ្ងៃ (ទឹកស្អាត ១០លីត្រ លាយមេអ៊ី អ៊ិក្ស អិម ១សេសេ) ។ ទឹកដែលលាយនេះមិន អាចទុកលើសពី ២៤ម៉ោងទេ បើទាផឹកមិនអស់ត្រូវជះទៅលើកន្លែងដែលមានក្លិនស្អុយហើយយើងចាប់ លាយសារជាថ្មីដោយអនុវត្តន៍តាមរបៀបនេះជារៀងរាល់ថ្ងៃ បើសិនជាមានជំងឺក៏ ងាយស្រួលនឹងព្យាបាលដែរ ។
- ឧស្សាហ៍ ព្យាយាមសង្កេតមើលដំណើរសកម្មភាពទាទាំងឡាយនោះ បើទាណាមានការប្រែប្រួល ត្រូវចាប់មកបញ្ច្រកមេ អ៊ី អ៊ិក្ស អិម ចាប់ពី ១-៣សេសេ ចំពោះទា ១ក្បាល ហើយទុកមួយកន្លែងសិន ។ បើសិនជាសះស្បើយហើយទើបយើងបញ្ចូលក្នុងហ្វូងវិញ តែបើសិនជានៅមានបញ្ហាទៀតសូមទំនាក់ទំនងមកក្រុមហ៊ុនដើម្បីយកថ្នាំ បសុសត្វទៅព្យាបាល ។
- យកម្សៅសំរិទ្ធ ១កញ្ចប់តូច លាយជាមួយចំណីមាន់ ៥គីឡូក្រាម ក្នុងមួយសប្តាហ៍ អោយមាន់ស៊ី ១ ឬ២ដង
- យកម្សៅសំរិទ្ធ ១កញ្ចប់តូច លាយជាមួយទឹកស្អាត ៥លីត្រ អោយមាន់ផឹកមួយសប្តាហ៍ ២ដង។
- នៅ ជុំវិញបរិវេណ ដែលទាតែងតែរស់នៅ (ទ្រុង មាត់ស្រះទឹក ទឹកស្រះ) គួរតែបាញ់ អ៊ី អ៊ិក្ស អិមបំផ្លាញបាក់តេរីអាក្រក់ ក្នុង១សប្តាហ៍ ១ ទៅ ២ដង ទោះជាត្រូវកូនទា ទាធំក៏ មិនអីដែរ (១:២៥០) ។ ការធ្វើបែបនេះបរិស្ថានរស់នៅរបស់ទាល្អ ទាជៀសផុតពីជំងឺផ្សេងៗ បើចង់បានផលការចិញ្ចឹមត្រូវយកចិត្តទុកដាក់ ។
៤- ករណីទាមានជំងឺ
- ជំងឺ ទាទន់ជើង គេហៅថា ទាប៉ាប យើងប្រើមេ អ៊ី អ៊ិក្ស អិម បញ្ច្រក១ក្បាល ៣សេសេ ក្នុង១ថ្ងៃ៣ដង បើមិនបាត់ត្រូវបញ្ច្រកមេ អ៊ី អ៊ិក្ស អិម ១-២សេសេ លាយជាមួយបណ្តេញ ពណ៌ខៀវ របស់ក្រុមហ៊ុន ១-២សេសេ ។ បើនៅតែមិនជា សូមប្រើថ្នាំបសុសត្វរបស់ក្រុមហ៊ុន ឈ្មោះអាមុក រឺទំនាក់ទំនងមកអ្នកជំនាញរបស់ក្រុមហ៊ុន ។
- ជំងឺក្រហមភ្នែក សូមប្រើម្សៅសំរិទ្ធលាយជាមួយមេ អ៊ី អ៊ិក្ស អិម នឹងចំណីអាហារអោយទាស៊ី។
- ក្នុងករណី មានជំងឺផ្សេងៗទៀតលើសពីនេះ ឬប្រើប្រាស់ទៅមិនមានប្រសិទ្ធិភាព សូមទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំ (០២៣ ៨៨ ២៥ ៥៥) ។
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: Feed_Duck_Natural_1.pdf
ចុចដោនឡូនឯកសារ PDF Download: Feed_Duck_Natural_1.pdf
ការចិញ្ចឹមសត្វ-ទាប្រើចំណីផ្សំខ្លួនឯង
មានបុរសម្នាក់ជាជនជាតិហ្វីលីពីនឈ្មោះ Leo Dator អាយុ ៤៣ឆ្នាំ គឺជាអ្នកចិញ្ចឹមទាយកពងម្នាក់ដែលទទួលនៅជោគជ័យបំផុត គឺគាត់ខ្លួនឯងនិងក្រុមគ្រួសារគាត់បានចាប់ យកមុខរបរនេះតាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ ។
កសិកររូបនេះគាត់បញ្ចៀសបាននូវការប្រើចំណីពីរោងចក្រទាំងស្រុង គ្រប់ចំណីទាំងអស់ដែលបានផ្តល់ឲ្យទារបស់គាត់ គឺគាត់ផ្សំឡើងដោយខ្លួនឯង នេះក៏ព្រោះតែគាត់មិនមានលទ្ធភាពទិញចំណីទាំងនោះមកឲ្យទាគាត់ស៊ី ។ គ្មាននរណាម្នាក់ជឿទេថាគាត់អាចធ្វើដូច្នេះបាន ប៉ុន្តែកសិកររូបនេះនិងអ្វីដែលគាត់អាចធ្វើបានគឺជារឿងដោយឡែក ។
ឧស្សាហកម្មសាច់ទា និងពងទាគឺជាមុខរបរមួយកាក់កបគួរសមបើយើងអាច ចំណាយអស់តិចនិងអាចផ្សំចំណីឲ្យវាស៊ីបានគ្រប់គ្រាន់ ។ សព្វថ្ងៃនេះការចិញ្ចឹមទា គឺជារឿងមួយលំបាកសម្រាប់អ្នកខ្លះដែលមិនមានការពិសោធន៍ និងមិនមានលុយគ្រប់គ្រាន់សម្រាប់ទិញចំណីឲ្យវាស៊ី ម្លោះហើយ ចំនួនអ្នកចិញ្ចឹមបានថយចុះយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។
នៅប្រទេសយើងការចិញ្ចឹមទា, យើងនិយមឲ្យវាស៊ីស្រូវ និងចំណីផ្សំខ្លះទៀត ប៉ុន្តែពេលនេះស្រូវឡើងថ្លៃ និងអ្វីៗក៏ថ្លៃធ្វើឲ្យការទិញស្រូវឲ្យជាចំណីសម្រាប់ទាមាន ការពិបាក ច្រើន ។
តាមការពិសោធន៍របស់លោក Leo Dator អ្នកចិញ្ចឹមទាដែលមានបទពិសោធន៌ជាង ២០ឆ្នាំ កន្លងមកហើយបានបកស្រាយពីពិសោធន៌របស់គាត់ថាៈ កាលគ្រាចាប់ផ្តើមដំបូង ខ្ញុំបានព្យាយាមរកចំណីសម្រាប់ផ្តល់ឲ្យទារបស់ខ្ញុំចំនួន ១៥០០ក្បាល វាគឺជារឿងមួយយ៉ាងលំបាកសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំបានស៊ូទ្រាំតស៊ូ សម្រាប់ការប្រឈមមុខរឿងចំណីនោះ ដំបូងបំផុតខ្ញុំបានប្រមូលទិញដំឡូងឈើ ដំឡូងជ្វា ស្លឹក-ទងដំឡូងល្វា យកមកចញ្ច្រាំឲ្យខ្ទេចរួចឲ្យទាទាំងនោះស៊ី ខ្ញុំបានប្រមូលទិញខ្ចៅ ខ្យង លៀស គ្រំតូចៗ មកកិនបំបែកឲ្យវាស៊ីជាបន្ថែម សូម្បីធាង ស្លឹក មើមត្រាវក៏ខ្ញុំបានសាកល្បងដែរហើយទាំងអស់នោះទទួលបានជោគជ័យបំផុត ចំណាយតិចបំផុត ហើយលទ្ធផលវិញគឺល្អជាងការឲ្យស៊ីចំណីផលិតពីរោងចក្រទៅទៀត ។
លោក Leo Dator បានឲ្យដឹងទៀតថាៈមានភ្នាក់ងារតំណាងក្រុមហ៊ុនផលិតចំណីសត្វពី ក្រុមហ៊ុននានា បានមកទាក់ទងខ្ញុំដោយបានប្រាប់ខ្ញុំពីប្រភេទចំណីដែលគេធ្វើ គឺប្រកប ដោយគុណភាព ល្អយ៉ាងនេះ ល្អយ៉ាងនោះមិនអាចប្រៀបស្មើជាមួយចំណីយ៉ាងសាមញ្ញរបស់ខ្ញុំឡើយ ។
- គ្រប់ដំឡូង ទាំងដំឡូងឈើ ដំឡូងជ្វា ដើមស្លឹកមើមគឺជាចំណីយ៉ាងសំខាន់បំផុតជំនួសឲ្យអ្វីៗផ្សេងទៀត ។ (បូករួមទាំងស្រូវ និងកន្ទក់)
- ខ្យងខ្ចៅ គ្រំ លៀស ខ្យងមាស គឺជាប្រភពជំនួយយ៉ាងសំខាន់សម្រាប់ឲ្យទាពងបានល្អ និងបានច្រើនថែមទាំងទៀងទាត់ទៀតផង
- ជន្លេន បើអាចចិញ្ចឹមបានសម្រាប់ផ្តល់ជាចំណីឲ្យទា គឺជាការមួយប្រសើរណាស់
សរុបសេចក្តីមកចំណីដែលខ្ញុំអាចផ្តល់ឲ្យទារបស់ខ្ញុំគឺមានដូចខាងក្រោមនេះ
- ស្រូវបណ្តុះឲ្យចេញជាពន្លក
- ដំឡូងឈើ ដំឡូងជ្វា ស្ងោ, ល្ពៅទុំកិនឲ្យខ្ទេច, សំបកចេកផ្អាប់
- ស្លឹកដំឡូងជ្វា ឲ្យស៊ីស្រស់ៗ
- ស្លឹកដំឡូងឈើ ស្ងោរ ឬត្រាំទឹកស្ករមួយយប់សិនទើបឲ្យស៊ី
- ខ្យងខ្ចៅ លៀស គ្រំ កូនកង្កែប ជន្លេន ប្រមូលទិញយកមកឲ្យវាស៊ី ពីអ្នកដែលគេដើររក
- ត្រាវកាត់ជាដុំៗហាល រួចកិនលាយជាមួយខ្យងខ្ចៅ កន្ទក់ឲ្យវាស៊ី
- ត្រីល្អិតៗស្រស់ៗ ដែលគេរកបានពីសមុទ្រ មួយសប្តាហ៍ស្ងោរឲ្យស៊ីម្តងលាយជាមួយកន្ទក់ ។
ចំណីទាំងអស់ខាងលើនេះ គឺល្អណាស់ល្អបំផុត ។ សព្វថ្ងៃនេះកសិដ្ឋានរបស់ខ្ញុំផ្តល់សាច់ទា ពងទា ស្ទើរទាំងអស់ទៅក្នុងទីផ្សារនៃទីក្រុងម៉ានិល ព្រមទាំងមានបញ្ជូនទៅលក់ឲ្យប្រទេសផ្សេងៗ ក្នុងអាស៊ីផងដែរ វាគឺជាជោគជ័យមួយដោយប្រើប្រាស់វិធីផ្តល់ចំណីយ៉ាងសាមញ្ញបំផុត ។
ចាប់តាំងពីពេលចិញ្ចឹមដំបូងរហូតមកទល់ពេលនេះ ខ្ញុំមិនដែលជួបប្រទះបញ្ហាជំងឺរាតត្បាតទារបស់ខ្ញុំឡើយ កន្លែងចិញ្ចឹមត្រូវបានសំអាតជារៀងរាល់ថ្ងៃ ទឹកសម្រាប់ឲ្យទាលេងត្រូវបូមប្តូរមកច្រោះឲ្យស្អាត រួចទើបបង្ហូរចូលវិញ ការធ្វើបែបនេះវាជួយកាត់បន្ថយការឆ្លងជំងឺបានទាំងស្រុង ។
យើងបានភ្ញាស់ពងទាំងអស់ដែលយើងត្រូវការ យើងជ្រើសយកតែពូជបង្កាត់ល្អ មានពងច្រើន ហើយព្យាយាមរក្សាពូជនោះរហូតមកទល់ពេលសព្វថ្ងៃនេះ ។
ខ្ញុំមានពូជទាយ៉ាងល្អ ជាពូជទាដែលសម្រាំងនៅក្នុងកន្លែងនេះតែម្តង ។
ជារឿយៗពេក លោក Leo Dator ត្រូវបានគេអញ្ជើញឲ្យទៅធ្វើជាវាគ្មិន ពន្យល់ពីជោគជ័យរបស់គាត់ក្នុងការចិញ្ចឹមទាឲ្យដល់អ្នកបច្ចេកទេស ចិញ្ចឹមទា និងអ្នកដែលមានបំណង ចិញ្ចឹមទាដោយគ្មានការលាក់របៀបអ្វីទាំងអស់, ដោយលោក Leo Dator មានជំនឿថា បើគេស្គាល់កសិដ្ឋានរបស់គាត់ និងរូបគាត់កាន់តែច្រើនវានឹងធ្វើឲ្យគាត់អាចលក់ទាបានកាន់តែច្រើន ។
សព្វថ្ងៃនេះលោក Leo Dator មិនត្រឹមតែលក់សាច់ទារស់ឬ ធ្វើរួចប៉ុណ្ណោះទេតែក៏មានលក់ស៊ុតទា ស៊ុតទាប្រៃច្រើនប្រភេទ កូនទា ពងទាកូន និង អាហារខ្លះដែលផ្សំពីពងទាផងដែរ ។
វាជារឿងមួយដែលគួរត្រូវបានយកមកពិចារណា ហើយក៏ជាគំរូមួយយ៉ាងល្អផងដែរ ។
សព្វថ្ងៃនេះលោក Leo Dator មានពងទាពី ៣០.០០០-៥០.០០០ សម្រាប់លក់ឲ្យទីផ្សារដោយមានមេទាពងត្រឹមចំនួន ៥៥.០០០ ប៉ុណ្ណោះ ។ គាត់អាចស្មានពីចំនួនពងទាទទួលបានជាប្រចាំថ្ងៃ គឺមិនខុសពី ៥០.០០០ពងទេ បើវាធ្លាក់ទាបក៏មិនតិចជាង ៣០.០០០ដែរ។
ខាងក្រោមនេះគឺជា ពត៌មានសម្រាប់ទំនាក់ទំនងទៅលោក Leo Dator (នៅហ្វីលីពីន)
Dator’s Duck Farm
Brgy, Nanhaya, Victoria, Laguna
Tele (049) 5590574
Philipine
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: create_feed_by_yourseft_1.pdf
Brgy, Nanhaya, Victoria, Laguna
Tele (049) 5590574
Philipine
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: create_feed_by_yourseft_1.pdf
ការចិញ្ចឹមសត្វ-ទាពីខាងវៀតណាម
+ ជ្រើសរើសកូនទាសម្រាប់ចិញ្ចឹម :
- កូនទាទើប ញាស់ថ្មី មានរោមស្ងួតជើងរលោង រោមកន្ទុយត្រង់ ផ្ចិតរបស់វាស្ងួតស្រាល បញ្ជាក់ថា កូនទាញាស់ត្រូវតាមថ្ងៃកំណត់។
- ហាមយកកូនមានជើងស្ងួតស្រអាប់ ផ្ចិតសើម វៀចចំពុះ លំបាកចិញ្ចឹមបំផុត ការងាប់អន្តរាយដោយរើសខុសនេះ គឺខ្ពស់បំផុត។
+ ការមើលថែទាំកូនទា :
- ត្រូវ ព្រលែងកូនទាភ្លាមឲ្យចុះដីត្រង់ទីរោង ដែលត្រូវដាក់វា មិនត្រូវទុកនៅក្នុងកញ្ឆេយូរពេកនោះឡើយ ព្រោះវានៅផុតពីកំដៅដីយូរពេក ធ្វើឲ្យស្បែកបាតរបស់ជើងទាងាយស្ងួត ឈានជើងដើររឹងៗ មិនសកម្ម នាំឲ្យលំបាកចិញ្ចឹម។ បន្ទាប់ពីបានដាក់កូនទាចុះ រួចហើយត្រូវរំលែកវាដាក់តាមប្រឡោះដែលមានបាំងរបាំងក្នុងមួយរបាំង ដាក់កូនទាចំនួន ១០០ ទៅ ១៥០ក្បាល ត្រូវដាក់កំដៅឲ្យកូនទាជានិច្ច ទាំងពេលថ្ងៃនិងពេលយប់ សូមកុំឲ្យកូនទារការត្រជាក់ឲ្យសោះ បើមិនដូចច្នោះទេ កូនទាអាចងាប់នៅពេលក្រោយបាន។
- កូនទាដែល ញាស់បាន ១០ម៉ោង ហើយអាចឲ្យស៊ីចុងអង្ករត្រាំទឹកច្របល់ជាមួយមើមខ្ទឹមសបុកឲ្យល្អិត ដោយលាយមើមខ្ទឹមមួយភាគបីនៃចុងអង្ករ (ខ្ទឹមសមួយគីឡូ ចុងអង្ករបីគីឡូ)។
- នៅពេលយប់ ត្រូវដាក់ភ្លើងកំដៅឲ្យកូនទា មិនត្រូវឲ្យវាដេកសង្កត់លើគ្នា ព្រោះអាចធ្វើឲ្យកូនទាខ្សោយ ងាយងាប់ ឬត្រូវពិការជើង។ គេអាចប្រើចង្កៀងអគ្គិសនីអំពូលក្រហម ឬចង្ក្រានធ្យូងក៏បាន មិនត្រូវទ្រាប់ចំបើងច្រើនពេកទេ អាចទ្រាប់ត្រឹមតែមួយស្រទាប់ ឬប្រើការ៉ុងចាស់ទ្រាប់ពីក្រោមមួយជាន់ក៏បាន។
- ថ្ងៃទីពីរ បន្តឲ្យកូនទាស៊ីចំណីលាយដូចរូបមន្តខាងលើដដែល តែត្រូវព្រលែងកូនទាឲ្យចេញហាលកម្តៅថ្ងៃ ដើម្បីឲ្យវាប្រើកម្លាំងកំភួនជើងវាដើរ។ ដាក់ទឹកស្អាតនៅលើទីទួលជាងគេឲ្យវាផឹក។
- ថ្ងៃទីបី និងទីបួន អាចកៀងកូនទាឲ្យចុះទឹកអាងរាក់ៗ ឬទឹកស្រែរាក់ៗចំនួនប្រហែល៥នាទី រួចកៀងវាឡើងគោកវិញ ការធ្វើបែបនេះ គឺយើងទម្លាប់ឲ្យវាចេះផឹកទឹកផង និងឲ្យវាចសិតរោមឲ្យស្អាតផង។
ត្រូវ ព្យាយាមធ្វើដូច្នេះឲ្យបានច្រើនដងក្នុងមួយថ្ងៃ ការមិនបានបង្ហាត់ឲ្យវាធ្វើដូច្នេះ អាចធ្វើឲ្យរោមរបស់វាសើមខ្លួនទាចុះកម្តៅ ត្រូវខ្សោយ និងអាចងាប់នៅពេលណាមួយបាន ជួនកាលទាត្រូវងាប់រហូតដល់ពីរភាគបីផងក៏មាន ដោយសារតែវាមិនចេះសិតរោម និងកំដៅខ្លួនរបស់វាចុះទាប។
- ថ្ងៃទីបី ដល់ថ្ងៃទីប្រាំមួយ ត្រូវព្រលែងទាចេញក្រៅនៅពេលមេឃក្តៅល្មម តែត្រូវកៀងត្រឡប់មកវិញពេលមេឃក្តៅខ្លាំង។ រហូតមកទល់ពេលនេះចំណីរបស់វានៅតែជាចុងអង្ករដដែល តែត្រូវលាយជាមួយម្សៅពោតច្របល់ចូលបន្ថែម ឯមើមខ្ទឹមសត្រូវលាយមួយភាគបីនៃបរិមាណចំណីដូចមុន ដើម្បីរក្សាកំដៅក្នុងខ្លួនឲ្យកូនទា និងការពារវាពីបាក់តេរីផ្សេងៗ។ បើសិនជាកូនទាមានអត្រាងាប់ខ្ពស់ ត្រូវបន្ថែមមើមខ្ទឹមសស្មើ៥០ភាគរយនៃចំណី។
- ថ្ងៃទី ប្រាំពីរដល់ថ្ងៃទីដប់ប្រាំ បន្ទាប់ពីកូនទាមានអាយុបានប្រាំពីរថ្ងៃ ពេលនេះកូនទាមានភាពរហ័សរហួនជាងមុន វាចេះដេញចាប់សត្វល្អិត យើងអាចដេញទាឲ្យចូលក្នុងស្រែក្បែរៗនោះ ឬជាស្រះទឹកនៅរៀងរាល់ពេលមេឃមានកំដៅមធ្យម និងមានកន្លែងសម្រាប់ឲ្យទាជ្រកពេលមេឃក្តៅខ្លាំង ដើម្បីឲ្យវាឡើងមានសិតរោមឲ្យស្ងួត។ នៅត្រឹមអាយុប៉ុណ្ណឹង គេអាចលាយចំណីវា មានចុងអង្ករ ម្សៅពោត (កិនឲ្យម៉ដ្ឋ) ដោយមានលាយកន្ទក់បន្ថែម និងមានលាយមើមខ្ទឹមសជាបន្ថែម (បុកឲ្យម៉ដ្ឋ) បើមេឃត្រជាក់ ឬនៅពេលឃើញកូនទាដកដង្ហើមដង្ហក់នៅពេលយប់។ (បរិមាណសម្រាប់លាយ ចុងអង្ករ ៥០ ពោត ២៥ កន្ទក់ ២៥ បន្ថែមខ្ទឹមស ៥ភាគទៀត) សូមបង្កើនបន្ថែមបរិមាណខ្ទឹមសចូលក្នុងចំណីឲ្យឡើងរហូតដល់ ១០ភាគរយ ឬលើសនេះ បើឃើញកូនទាមិនសូវសកម្ម។ មិនត្រូវឲ្យទាស៊ីក្នុងស្នូកចង្អៀតទេ ត្រូវដាក់ចំណីវាទៅលើកន្ទេល ឬការ៉ុងក្រាលនៅលើដី បើជាទីក្រាលស៊ីម៉ង់ត៍ត្រូវដាក់សំពត់តង់ក្រាលឲ្យវាស៊ី ឬអាចប្រើអ្វីដែលក្រាសដូចជាកន្ទេលកក់ជាដើម ធ្វើបែបនេះ ដើម្បីការពារកុំឲ្យទារលាត់ចំពុះ ណាមួយដើម្បីបញ្ចៀសទាដែលខ្លាំងជាងដណ្តើមស៊ី ជាហេតុធ្វើឲ្យទាធំមិនស្មើគ្នា។ នៅពេលយប់មិនចាំបាច់ដាក់កំដៅឲ្យក៏បាន ដោយគ្រាន់តែបាំងឲ្យងងិត បើមានផ្ទៃទូលាយពេកត្រូវបាំងឲ្យជិតកុំឲ្យខ្យល់ចូលបាន តែផ្នែកបាតត្រូវទ្រាប់ចំបើង ឬស្មៅស្ងួតមួយស្រទាប់។ បើអាចធ្វើទៅបានត្រូវដាក់ចង្កៀងបំភ្លឺ ដើម្បីឲ្យទាមើលផ្លូវឃើញច្បាស់ ចៀសវៀងវាដើរជាន់គ្នា។
ក្នុងអាយុ នេះត្រូវផ្តល់ជាបន្ថែមកូនត្រីស្រស់ កំពឹស ក្តាម ខ្យង ចិញ្ច្រាំឲ្យម៉ត់ច្របល់ចូលជាមួយចំណី ប្រកូកហៅវាឲ្យមកស៊ីបួនទៅប្រាំដងក្នុងមួយថ្ងៃ ត្រូវប្រើសម្លេងអ្វីមួយជាសញ្ញាសំគាល់ឲ្យទាវាចំណាំបាន។
- ចាប់ពីដប់ ប្រាំថ្ងៃឡើងទៅ គេអាចបង្ហាត់ឲ្យកូនទាស៊ីស្រូវបានខ្លះ ដោយលាយស្រូវត្រាំទឹកឲ្យទន់ជាមួយអង្ករ (អង្ករបី ស្រូវមួយ) ដោយដាក់ពង្រាយលើអ្វីមួយឲ្យទាស៊ី ឬឲ្យទាស៊ីអង្ករត្រាំទឹកមុន ទើបឲ្យស៊ីស្រូវតាមក្រោយ (ទាំងស្រូវ និងអង្ករមិនបាច់ចំអិនទេ)។
បន្ទាប់ពី ទាមានអាយុមួយខែកន្លះ យើងអាចឲ្យវាស៊ីស្រូវតាមស្រែ ឬទិញស្រូវមកពង្រាយដាក់ឲ្យវាស៊ីត្រង់ទីដែលចិញ្ចឹមវាក៏បាន។ តែខណៈទាមានអាយុពីម្ភៃប្រាំថ្ងៃដល់សាមសិបថ្ងៃ ពេលនេះទាមានដុះរោមហើយ។ នៅពេលវាធំ ទាកាន់តែត្រូវការទីកន្លែងធំទូលាយជាងមុន មានខ្យល់ចេញចូលល្អ ស្ងប់ស្ងាត់ព្រោះក្នុងអាយុនោះ ទាវាអៀនខ្មាស់បំផុត និងចូលចិត្តភាពទូលាយនៅពេលយប់។
បន្តឲ្យវាស៊ីត្រូវលាយជាមួយក្តាម ខ្យង និងត្រី រហូតដល់វាធំអាចលក់បាន ឬទុកសម្រាប់ឲ្យវាពងក៏បាន៕
ការចិញ្ចឹមសត្វ-បង្កាត់ទាកាប៉ាជាមួយទាសាច់
ពូជ ទាបង្កាត់រវាងទាកាប៉ាជាមួយទាសាច់ មានអត្ថប្រយោជន៍ច្រើន ព្រោះវាបានបង្កើតពូជទាមួយថ្មី ដែលមានលក្ខណៈពិសេសដូចខាងក្រោមនេះ :
- វាធំលូតលាស់លឿនជាងទាកាប៉ាពូជសុទ្ធ ឬពូជទាធម្មតា ប្រើពេលចិញ្ចឹមខ្លី ឆាប់បានលក់
- វាមានសាច់ឆ្ងាញ់ជាងទាកាប៉ា និងទាសាច់ធម្មតា មានខ្លាញ់តិចជាង
- ទម្ងន់រវាងទាឈ្មោល និងទាញីខុសគ្នាតិចតួច
- ទាំងទាឈ្មោល និងទាញី អាចយកមកបំប៉នឲ្យឆាប់ធាត់ ដើម្បីបង្កើនចំណូលឲ្យបានច្រើនជាងធម្មតា
១- ការបង្កាត់ពូជតាមបែបធម្មតា
បើយើងប្រើ ពូជទាកាប៉ាឈ្មោលមកបង្កាត់ជាមួយទាសាច់ញី យើងអាចបង្កាត់ក្នុងម្តងបានតែចំនួនបួនទៅប្រាំក្បាលតែប៉ុណ្ណោះ នេះបើយើងបង្កាត់វាតាមបែបធម្មជាតិ ដោយឲ្យទាកាប៉ាឈ្មោលជាន់ទាសាច់ញី (ទាស)
២- ការបង្កាត់តាមបែបសិប្បនិមិត្ត
ការប្រើ ទឹកកាមរបស់ទាកាប៉ាឈ្មោលមកបង្កាត់ឲ្យទាញី (ទាស) តាមបែបសិប្បនិមិត្ត អាចឲ្យយើងបង្កាត់បានរហូតដល់២០ ទៅ២៥មេ ក្នុងករណីពិសេសខ្លះ អាចបង្កាត់បានរហូត៤០ ទៅ៥០ក្បាលទាញីក៏បាន។ ភាគរយនៃអត្រាបង្កកំណើតមានរហូតដល់៩៥ភាគរយ ឯអត្រាញាស់វិញអាចទទួលបានរហូតដល់៨៥ភាគរយ។
៣- របៀបទទួលយកទឹកកាមពីទាកាប៉ាឈ្មោល
ជ្រើសរើសយក ទាកាប៉ាឈ្មោល មានអាយុពី២៦ ទៅ២៨សប្តាហ៍មានរូបរាងល្អមិនពិការផ្នែកណាមួយ មានសុខភាពល្អពេញវ័យសម្រាប់បន្តពូជ បន្ទាប់មកយើងរៀបចំទ្រុងមួយបួនជ្រុង ដើម្បីបង្ខាំងទាកាប៉ាឈ្មោលនោះ អាចធ្វើពីឫស្សី ឬធ្វើពីដែកក៏បាន ទ្រុងអាចមានកំពស់ ៦០ស.ម ទទឹង ៦០ស.ម និងបណ្តោយ ៦០ស.ម ត្រូវធ្វើវាឲ្យមានទ្វារពីខាងលើសម្រាប់ដាក់ស្នូកទឹក ស្នូកចំណី ដើម្បីឲ្យងាយស្រួលដាក់ទឹក និងចំណី និងងាយស្រួលសម្រាប់ការថែទាំវាផង។ ជញ្ជាំងរបស់ទ្រុង គួរធ្វើពីសំណាញ់បន្ទះរនាបឫស្សី លៃយ៉ាងណាឲ្យមានប្រហោងអាចឲ្យមានខ្យល់ចេញចូលបានល្អ និងឲ្យទាអាចមើលចេញមកខាងក្រៅបាន។
ត្រូវរក ទាកាប៉ាញីចំនួនមួយ ឬពីរក្បាលដាក់ក្នុងទ្រុងមួយមករៀបដាក់នៅជាប់គ្នាជាមួយទ្រុង របស់ទាកាប៉ាឈ្មោលនោះ។ ទាកាប៉ាញីត្រូវរើសយកទាដែលពេញវ័យបន្តពូជ ធ្វើបែបនេះ ដើម្បីជួយរំញោចឲ្យទាកាប៉ាឈ្មោលមានអារម្មណ៍ចង់បន្តពូជ។

អ្នកថែរក្សា ទាឈ្មោលនេះ ត្រូវធ្វើអ្វីម្យ៉ាងដើម្បីជន្លវាជាមួយទាកាប៉ាញី ដើម្បីឲ្យវាកញ្ជ្រោលចង់រួមភេទជាមួយទាកាប៉ាញីដែលនៅក្បែរនោះ។ វិធីជន្លអាចធ្វើដោយរបៀបច្រើនយ៉ាង និងត្រូវធ្វើដោយសន្សឹមៗជារៀងរាល់ថ្ងៃ។ ចំណីសម្រាប់បំប៉នទាឈ្មោល និងការថែទាំងត្រូវធ្វើឲ្យបានទៀងទាត់និងត្រឹមត្រូវ មិនត្រូវធ្វេសប្រហែសឡើយ។
ការរំញោច អារម្មណ៍ទាកាប៉ាឈ្មោលឲ្យចង់រួមភេទនេះ គឺប្រយោជន៍ដើម្បីយកទឹកកាមរបស់វា ដូច្នេះពេលវេលាសម្រាប់រំញោចអារម្មណ៍របស់វា អាចប្រើពេលពីរ-បីសប្តាហ៍ដល់បួនសប្តាហ៍ ទើបយើងអាចយកទឹកកាមពីទាឈ្មោលនោះបាន។
ដើម្បីយកទឹកកាមពីទាកាប៉ាឈ្មោលនេះ ត្រូវធ្វើនៅម៉ោង៦ ទៅម៉ោង៩ព្រឹក មិនត្រូវធ្វើនៅពេលវេលាខុសពីនេះឡើយ។
សម្ភារៈដែលត្រូវការចាំបាច់សម្រាប់យកទឹកកាមពីទាឈ្មោលនេះមាន :
- កែវសម្រាប់ដាក់ទឹកកាមស្អាត អាចរកទិញនៅកន្លែងលក់សម្ភារៈពេទ្យនៅក្បែវត្តមហាមន្ត្រី (អូឡាំពិក)
- គ្រឿងជាវត្ថុរាវសម្រាប់លាយពង្រាវទឹកកាម
- បំពង់បូប និងបំពង់លាយទឹកកាម
- គ្រឿងសម្រាប់បាញ់ទឹកកាមទៅតាមទ្វាររបស់ទាញី
៤- របៀបយកទឹកកាមពីទាកាប៉ាឈ្មោល
យកទាកាប៉ា ញី ដែលបានយកមកបង្ខាំងក្បែរទាកាប៉ាឈ្មោលដាក់ចូលទៅក្នុងទ្រុងរបស់ ទាកាប៉ាឈ្មោល។ ដាក់កន្ទុយទាកាប៉ាឲ្យបែរទៅខាងអ្នកចាំយកទឹកកាម។ ពេលនោះ ទាកាប៉ាឈ្មោលវានិងព្យាយាមឡើងជាន់ទាកាប៉ាញី អ្នកយកទឹកកាមត្រូវត្រៀមខ្លួនឲ្យបានល្អ ព្រមជាមួយបំពង់សម្រាប់ត្រងយកទឹកកាមនៅក្នុងដៃឲ្យហើយស្រេច នៅពេលទាកាប៉ាឈ្មោលដកពន្លៀនប្រដាប់បន្តពូជរបស់វាមកខាងក្រៅ ដើម្បីស៊កចូលទ្វាររបស់ទាកាប៉ាញី ត្រូវប្រញាប់យកបំពង់ដែលបានត្រៀមស៊កប្រដាប់បន្តពូជទៅក្នុងបំពង់ នោះភ្លាម ដើម្បីកុំឲ្យទឹកកាមនោះត្រូវបានបាញ់បញ្ចូលទៅក្នុងទ្វាររបស់ ទាកាប៉ាញី បានទឹកកាមរបស់ទាកាប៉ាឈ្មោលមានចំណុះត្រឹមតែប្រហែលជាមួយទៅពីរមី ល្លីម៉ែត្រតែប៉ុណ្ណោះ ភ្លាមៗនោះត្រូវចាក់វត្ថុរាវសម្រាប់ពង្រាវទឹកកាមចូលក្នុងបំពង់ ត្រងទឹកកាមនោះភ្លាមៗ ដោយប្រើតាមអត្រាទឹកកាមបីលាយជាមួយវត្ថុរាវមួយអំពូល។ បន្ទាប់ពីបានលាយពង្រាវទឹកកាមរួចហើយត្រូវបូមវាបញ្ចូលក្នុងបំពង់ ផ្ទុកទឹកកាមសម្រាប់ប្រើការ ក្នុងបំពង់ផ្ទុកទឹកកាមមួយៗ អាចយកទៅបង្កកំណើតឲ្យទាញី (ទាស) បានចំនួន ២៥ក្បាល។
៥- របៀបបង្កកំណើតឲ្យទាញី (ប្រភេទទាស)
ត្រូវជ្រើស យកទាញីដែលមានរូបរាងល្អ មានសុខភាពល្អ មានមាឌធំជាងទាដទៃនៅក្នុងហ្វូង និងជាទាញីមានវ័យត្រូវបន្តពូជបានសម្រាប់យកមកបង្កាត់។
ដាក់ទាញី ឲ្យឱនក្បាលចុះ ប្រើភ្លៅ និងក្បាលជង្គង់កៀបខ្លួនទាញីឲ្យជាប់ បន្ទាប់មកប្រើដៃទាំងពីរ ដើម្បីសង្កត់រន្ធសម្ងាត់របស់ទាញីរហូតអាចមើលឃើញប្រដាប់បន្តពូជ របស់ទាញីលៀនចេញមក ឃើញច្បាស់ប្រើប្រដាប់បាញ់ទឹកកាមបាញ់ទឹកកាមបញ្ចូលទៅក្នុង ប្រដាប់បន្តពូជរបស់ទាញី រាល់ពេលបានបាញ់ទឹកកាមឲ្យទាញីរួច ហើយត្រូវពិនិត្យមើលកម្រិតទឹកកាមដែលមានសល់នៅក្នុងបំពង់ជារៀងរាល់ លើក ដើម្បីធានាឲ្យបានថា ចំនួនទឹកកាមមានគ្រប់គ្រាន់សម្រាប់ទាចំនួន ២៥ក្បាល។
ត្រូវធ្វើបែបនេះជាថ្មី ក្រោយមកចំនួន៤ថ្ងៃក្រោយ ដើម្បីធានាពីការអាចឲ្យទឹកកាមបង្កជាកំណើតឲ្យពងរបស់ទាញីបាន។
៦- របៀបភ្ញាស់ពងទាកូនកាត់
- ការភ្ញាស់ពងទា ពូជបង្កាត់នេះ គឺមិនមានអ្វីខុសគ្នាពីការភ្ញាស់ពងទាធម្មតានោះដែរ។
- ពេលវេលានៃ ការញាស់របស់ទាពូជកាត់នេះ គឺមានវេលា ៣២ថ្ងៃ អាស្រ័យហេតុនេះ បន្ទាប់ពីយើងបានដាក់ភ្ញាស់ទាក្នុងទូភ្ញាស់បាន ២៨ថ្ងៃ ដល់ ២៩ថ្ងៃ ហើយពងចាំបាច់ត្រូវបញ្ជូនចូលម៉ាស៊ីនញាស់មួយផ្សេងទៀត។
- កូនទាកាត់ ពូជនេះ ពេលញាស់ចេញមក មានសម្បុររោមបីយ៉ាង : ពណ៌លឿងក្រូចឆ្មា មានស្នាមអុជៗនៅត្រង់ក្បាល អាចមានចំនួន ២០ភាគរយ។ ពណ៌លឿងក្រូចឆ្មា មានស្នាមអុជៗនៅក្បាល និងនៅខ្នង មានប្រមាណជា៦០ភាគរយ។ ពណ៌ប្រផេះមានលាយលឿង មានប្រមាណជា ២០ភាគរយ។
កូនទា បង្កាត់ពូជនេះ ការលូតលាស់របស់វាលឿន តែពូជបង្កាត់នេះ ទោះបីមានឈ្មោល មានញី ប៉ុន្តែការបន្តពូជរបស់ពួកវា មិនអាចធ្វើទៅបានឡើយ ឯការបង្កាត់នេះទៀតសោត គឺធ្វើដើម្បីតែសម្រាប់លក់ជាសាច់ប៉ុណ្ណោះ មិនមែនសម្រាប់យកមកបង្កើតពូជថ្មីឲ្យវាបន្តពូជបានឡើយ។
ចំពោះ ការចិញ្ចឹមវារហូតធំនោះវិញ គឺធ្វើដូចគ្នាទៅនិងការចិញ្ចឹមទាបែបដទៃដែរ តែប្រើពេលខ្លីជាង និងប្រើចំណីតិចជាង។ ពូជទាថ្មីនេះ វាមានសក្តានុពលផ្នែកពាណិជ្ជកម្មច្រើនជាង ព្រោះសាច់វាឆ្ងាញ់ជាងទាដទៃ៕
No comments:
Post a Comment